ព័ត៌មានអចលនទ្រព្យ
រដ្ឋចេញនីតិវិធីថ្មីជួយសម្រួលដល់សំណង់អគារ រោងចក្រ និងឃ្លាំង ដែលសង់មុនឆ្នាំ២០១៩ ដោយផ្តល់ជា…
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយក្រុមហ៊ុនត្រួតពិនិត្យនិងបញ្ជាក់សំណង់ដែលទទួលបានអាជ្ញាបណ្ណពីក្រសួង សម្រួលនីតិវិធី និងបញ្ចុះតម្លៃក្នុងការផ្តល់វិញ្ញាបនបត្រប្រើប្រាស់សំណង់ដល់អគាររោងចក្រ និងឃ្លាំង ដែលបានសាងសង់មុនច្បាប់ស្តីពីសំណង់២០១៩។ នេះបើតាមលិខិតលេខ ០៤៣ ដនស/អសណ/សជណ ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។ ការសម្រួលនេះ ធ្វើឡើងក្រោយពីមានការស្នើសុំពីសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ នៅកម្ពុជា (TAFTAC)។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើការសម្របសម្រួលរវាងសមាគម TAFTAC និងក្រុមហ៊ុនត្រួតពិនិត្យនិងបញ្ជាក់សំណង់ ក្នុងគោលបំណងផ្តល់វិញ្ញាបនបត្រប្រើប្រាស់សំណង់ដែលបានសាងសង់រួចមុនច្បាប់ស្ដីពីសំណង់ចូលជាធរមាន ជូនដល់ម្ចាស់សំណង់ អគាររោងចក្រឬឃ្លាំង ស្របតាមប្រកាសលេខ១៧៧ ដនស/ប្រក.ចុះថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីបែបបទនិងនីតិវិធីនៃការផ្តល់វិញ្ញាបនបត្រប្រើប្រាស់សំណង់ដែលបានសាងសង់រួចមុនច្បាប់សំណង់ចូលជាធរមាន និងលិខិត លេខ២៣៦១ សហវ.លស. តសហ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ស្តីពីករណីសំណើពិនិត្យលទ្ធភាពក្នុងការសម្របសម្រួលនិងដោះស្រាយលើបញ្ហាទាក់ទងនឹងការផ្តល់វិញ្ញាបនបត្រប្រើប្រាស់សំណង់ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ជាលទ្ធផល ក្រសួងបានសម្រួលបែបបទ និងនីតិវិធីក្នុងការផ្តល់វិញ្ញាបនបត្រប្រើប្រាស់សំណង់ ដោយបន្ថយចំនួនឯកសារតម្រូវ និងក្រុមហ៊ុនត្រួតពិនិត្យនិងបញ្ជាក់សំណង់បានយល់ព្រមបញ្ចុះតម្លៃមកត្រឹមអត្រា មួយសមស្របនិងមានការឯកភាពពីតំណាង TAFTAC ផងដែរ។ ដោយឡែក ក្រសួងនឹងផ្តល់វិញ្ញាបនបត្រប្រើប្រាស់សំណង់ជូនម្ចាស់សំណង់អគាររោងចក្រឬឃ្លាំងដែលមាន […]
អានបន្ថែមក្រុមហ៊ុនក្ស័យធន«Evergrande» ប្រកាសលក់ភាគហ៊ុន៣០% ទៅឱ្យក្រុមហ៊ុនរដ្ឋដើម្បីដោះបំណុល
ដើម្បីឆ្លើយតបទៅនឹងបញ្ហាក្ស័យធនដ៏ស្មុគស្មាញ និងការជាប់គាំងវិស័យអចលនទ្រព្យរបស់ប្រទេសចិន ក្រុមហ៊ុន Evergrande ដែលបានប្រកាសក្ស័យធនកាលពីខែសីហាកន្លងទៅ បានសម្រេចលក់ភាគហ៊ុន ៣0% របស់ខ្លួននៅក្នុងគម្រោង Shanghai North Bund ទៅឱ្យក្រុមហ៊ុនរដ្ឋ China Everbright Group។ ការប្រកាសលក់នេះ ត្រូវបានបង្ហាញនៅក្នុងសេចក្តីថ្លែងការណ៍ទៅកាន់ទីផ្សារមូលបត្រ Hong Kong Exchange ថា មានតម្លៃ ៦៦៣,១៥ លានយ័ន (៩៣,៥ លានដុល្លារ) ដែលបង្ហាញពីស្ថានភាពទាល់ខ្លាំង របស់ Evergrande ក្នុងការដោះស្រាយបញ្ហាបង្វិលសាច់ប្រាក់ និងព្យាយាមស្វែងរកច្រកចេញពីភាពមិនច្បាស់លាស់នៃទីផ្សារសេដ្ឋកិច្ចបច្ចុប្បន្ន នេះបើយោងតាមសារៈព័ត៌មាន Asia Financial កាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៣។ ការសម្រេចចិត្តដោះភាគហ៊ុនចេញនេះ បើទោះបីជាមានការខាតបង់ប្រមាណ ៥៥លានយ័នក៏ដោយ ត្រូវបានគេមើលឃើញថាជាវិធានការប្រុងប្រយ័ត្នមួយដើម្បីជៀសវាងសកម្មភាពដាក់ទណ្ឌកម្មទាក់ទងនឹងគម្រោងអភិវឌ្ឍអចលនទ្រព្យមិនដំណើរការ និងដើម្បីបញ្ចូលសាច់ប្រាក់ ដែលត្រូវការសម្រាប់ការចែកចាយលើសកម្មភាពអចលនទ្រព្យផ្សេងទៀតឱ្យបានទាន់ពេលវេលា នេះបើតាមការបញ្ជាក់ដោយប្រធាន Evergrande លោក ស៊ីវ ស៊ាន។ និន្នាការទីផ្សារឆ្លុះបញ្ចាំងពីបញ្ហាប្រឈមក្នុងវិស័យឧស្សាហកម្ម ចំពេលអារម្មណ៍ទីផ្សារនៅមានភាពអវិជ្ជមានក្នុងចំណោមអ្នកទិញផ្ទះ និងបញ្ហាប្រឈមនានាដែលប្រឈមមុខដោយអ្នកអភិវឌ្ឍន៍ដែលជំពាក់បំណុលច្រើន វិស័យអចលនទ្រព្យរបស់ប្រទេសចិន នៅមិនទាន់ងើបឡើងវិញស្រួលបួលនៅឡើយ […]
អានបន្ថែមកម្មវិធី PropertyGuru Asia Property Awards ២០២៣ រកឃើញអ្នកអភិវឌ្ឍន៍អចលនទ្រព្យដ៏ល្អដាច់គេ
GUOCOLAND ឈ្នះអ្នកអភិវឌ្ឍន៍ល្អបំផុត (អាស៊ី) ខណៈពេលដែលអ្នកអភិវឌ្ឍន៍មកពីប្រទេសឥណ្ឌូណេស៊ីទទួលបានជ័យលាភីក្នុងតំបន់ច្រើនបំផុត នាថ្ងៃទី៩ ខែ ធ្នូ ឆ្នាំ២០២៣ PropertyGuru Group (NYSE: PGRU) បានប្រកាសអ្នកឈ្នះក្នុងតំបន់តំណាងឱ្យក្រុមហ៊ុនល្អបំផុតនៅអាស៊ីក្នុងកម្មវិធីពានរង្វាន់ PropertyGuru Asia Property Awards វគ្គផ្ដាច់ព្រ័ត្រ ប្រចាំឆ្នាំលើកទី 18 ដែលប្រគល់រង្វាន់ដោយ Kohler និងគាំទ្រដោយ DOngpeng Ceramic និង Subzero Wolf។ កម្មវិធីនេះបានប្រព្រឹត្តឡើងនៅសណ្ធាគារ Athenee ដ៏ប្រណិត នាទីក្រុងបាងកក។ អ្នកឈ្នះពីទីផ្សារអចលនទ្រព្យពីប្រទេសចំនួន ១៣ នៅទូទាំងអាស៊ីបានប្រកួតប្រជែងដើម្បីទទួលបានពិន្ទុខ្ពស់បំផុតនៃឧត្តមភាពក្នុងការអភិវឌ្ឍន៍អចលនទ្រព្យ សំណង់ ស្ថាបត្យកម្ម និងការរចនានៅវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ PropertyGuru Asia Property Awards ឆ្នាំ 2023។ ពានរង្វាន់ជាង 50 ដែលអបអរសាទរអ្នកអភិវឌ្ឍន៍ និងគម្រោងដ៏ល្អបំផុតនៅក្នុងតំបន់ ត្រូវបានបង្ហាញនៅក្នុងពិធីពិសាអាហារពេលល្ងាច និងធ្វើបទបង្ហាញប្រគល់ពានរង្វាន់។ ក្រុមហ៊ុន GuocoLand បានឈ្នះពានរង្វាន់ដ៏ធំបំផុតប្រចាំឆ្នាំគឺ អ្នកអភិវឌ្ឍន៍ល្អបំផុត (អាស៊ី) […]
អានបន្ថែមគម្រោង Marum Estate ឈ្នះពានចំនួន២ ពីកម្មវិធី PropertyGuru Asia Property Awards ឆ្នាំ២០២៣
គម្រោង Marum Estate ជាគម្រោងដែលបានផ្តួចផ្តើមឡើងដោយក្រុមហ៊ុន Sir Stamford Raffles (Cambodia) Co. Ltd., ដែលទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពចំនួន២ នៅក្នុងព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យ PropertyGuru Asia Property Awards ប្រចាំឆ្នាំ២០២៣។ នេះជាសញ្ញាបង្ហាញពីការពង្រឹងជំហររបស់ខ្លួនក្នុងនាមជាអ្នកអភិវឌ្ឍន៍ឈានមុខគេនៃវិស័យអចលនទ្រព្យក្នុងតំបន់។ ក្នុងវគ្គផ្តាច់ព្រ័ត្រន៍ពានរង្វាន់ PropertyGuru Asia Property Awards នេះបានប្រារព្វឡើងនៅសណ្ឋាគារដ៏ប្រណិត The Athenee នៅទីក្រុងបាងកកប្រទេសថៃ។ កម្មវិធីអាហារពេលល្ងាច និងការធ្វើបទបង្ហាញនេះនឹងក្លាយជាឱកាសក្នុងការប្រមូលផ្តុំអ្នកជំនាញនាំមុខគេក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យក្នុងតំបន់ មិនត្រឹមតែប៉ុណ្ណោះ អ្នកអភិវឌ្ឍអចលនទ្រព្យដែលទទួលបានជ័យលាភីពីបណ្តាប្រទេសទាំង១៣ក្នុងតំបន់ប្រចាំឆ្នាំ២០២៣នេះក៏នឹងចូលរួមក្នុងពិធីដ៏វិសេសវិសាលនេះផងដែរ។ ប្រឈមនឹងប្រកួតប្រជែងជាមួយអ្នកអភិវឌ្ឍ និងគម្រោងគំរូនៅទូទាំងអាស៊ី Marum Estate ត្រូវបានទទួលស្គាល់សម្រាប់ផែនការមេទីក្រុងពិសេស និងការរចនាលំនៅដ្ឋានដ៏ប្រណិតដោយក្តាប់យកបាននូវពានរង្វាន់ពីរប្រភេទសំខាន់ៗនោះគឺ៖ ការអភិវឌ្ឍន៍លំនៅដ្ឋានល្អបំផុត (អាស៊ី) Best Residential Development (Asia) និងការរចនាលំនៅដ្ឋានល្អបំផុត (អាស៊ី) Best Housing Landscape Design (Asia)។ ឆ្លងកាត់ការវាយតម្លៃដោយគណៈកម្មការវិនិច្ឆ័យជំនាញដែលមានការត្រួតពិនិត្យ និងពិចារណាលើស្តង់ដារមាសក្នុងវិស័យអចលនទ្រព្យ ពានរង្វាន់ទាំងពីរនេះបានបន្ថែមទៅលើពានរង្វាន់ចំនួន ៤ ដែល […]
អានបន្ថែមរដ្ឋកាត់ដីជាង ៩១ហិកតា ពីដែនគម្របព្រៃឈើ ក្នុងខេត្តកំពត ជូនលោក ហេង សួរ
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកាត់ដីទំហំ ៩១,៥៥៤០ហិកតា ស្ថិតនៅភូមិចង្កោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត ចេញពីដែនគម្របព្រៃឈើឆ្នាំ២០០២ ជូនលោក ហេង សួរ ធ្វើជាកម្មសិទ្ធិ។ នេះបើតាមអនុក្រឹត្យលេខ២៤០ អនក្រ.បក ដែលបានចុះហត្ថលេខថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣។ ដីដែលកាត់ឆ្វៀលនេះ ត្រូវបានធ្វើអនុប្រយោគជាដីឯកជនរបស់រដ្ឋ និងត្រូវផ្តល់សិទ្ធិជាកម្មសិទ្ធិជូនឈ្មោះ ហេង សួរ។ គួរបញ្ជាក់ថា ការងារដ៏សំខាន់មួយនេះ នឹងត្រូវទទួលបន្ទុកអនុវត្តដោយទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ឋាប្រមាញ់ និងនេសាទ រដ្ឋមន្ត្រី រដ្ឋលេខាធិការគ្រប់គ្រងក្រសួង ស្ថាប័នពាក់ព័ន្ធ និងអភិបាលនៃគណៈអភិបាលខេត្តកំពត។
អានបន្ថែមតំបន់ពាណិជ្ជកម្មចម្រុះ ISI PARK វេង ស្រេង សម្ពោធបើកជាផ្លូវការហើយ
ISI GROUP និងក្រុមហ៊ុនអឺបេនលែន មានសេចក្តីសោមនស្សរីករាយក្នុងការសម្ពោធប្រកាសឈ្មោះជាផ្លូវការនូវទីតាំងពាណិជ្ជកម្មចម្រុះថ្មីមួយនៅក្នុងតំបន់ ISI PARK វេង ស្រេង។ កាលពីថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០២៣ កន្លងមកនេះ ISI GROUP និងក្រុមហ៊ុនអឺបេនលែន បានរៀបចំ នូវសន្និសីទសារព័ត៌មាន ISI PARK Media Night ដើម្បីចែករំលែកនូវចក្ខុវិស័យ និងគម្រោងអភិវឌ្ឍន៍របស់ខ្លួននៅក្នុងទីតាំងពាណិជ្ជកម្មចម្រុះ ISI PARK វេង ស្រេង។ បន្ថែមពីនេះ ក្រុមហ៊ុនអឺបេនលែន ក៏បានរៀបចំកម្មវិធីអបអរសាទរគម្រប់ខួប ២ ឆ្នាំនៃផ្សារទំនើប ខេ ម៉ល វេង ស្រេង (K Mall) ផងដែរ។ ក្នុងកម្មវិធីដ៏វិសេសវិសាលនេះ មានការអញ្ជើញចូលរួមរបស់លោក កាំង ឡេង អគ្គនាយកនៃ ISI GROUP និងលោក កាំង ហុក អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន អឺបេនលែន រួមជាមួយអ្នកដឹកនាំសំខាន់ៗនៅក្នុងវិស័យអចលនទ្រព្យ និងហិរញ្ញវត្ថុ ដៃគូសហការ […]
អានបន្ថែមណូវែលហ្សឺឡង់ផ្តល់ជំនួយជាង ៣លានដុល្លារ ជួយដោះមីននៅកម្ពុជា
ប្រទេសណូវែលហ្សឺឡង់ បានផ្តល់ជំនួយបន្ថែម ៣,១លានដុល្លារ សម្រាប់គម្រោងបោសសម្អាតមីននៅកម្ពុជា ក្នុងដំណាក់កាលទី៤។ នេះបើតាមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានរវាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) តំណាងដោយលោកស្រី Alissar Chaker ប្រធាន UNDP ប្រចាំកម្ពុជា និងក្រសួងការបរទេស និងពាណិជ្ជកម្មនៃប្រទេសណូវែលហ្សឺឡង់ តំណាងដោយ ឯកឧត្តម Jonathan Kings ឯកអគ្គរាជទូតណូវែលហ្សឺឡង់ប្រចាំកម្ពុជា កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣។ តាមរយៈគម្រោងនេះ អាជ្ញាធរមីន បាននិងកំពុងរៀបចំផែនការបោសសម្អាតមីនក្នុងខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ។ ឯកឧត្តម Jonathan Kings ឯកអគ្គរាជទូតណូវែលហ្សឺឡង់ បានលើកឡើងថាសកម្មភាពមីននៅកម្ពុជាពិតជាមានផលវិជ្ជមានដល់ប្រជាពលរដ្ឋកម្ពុជា។ ឯកឧត្តម បានកោតសរសើរកម្ពុជាដែលបានបំពេញការងារយ៉ាងល្អក្នុងកិច្ចសង្គ្រោះជនរងគ្រោះ និងការបញ្ជ្រាបយេនឌ័រចូលរក្នុងសកម្មភាពមីន។ ឯកឧត្តម ក៏បានគូសបញ្ជាក់ផងដែរថា ដើម្បីសម្រេចបានគោលដៅរួម វាទាមទារឱ្យមានកិច្ចសហប្រតិបត្តិការខ្ពស់ ហើយទោះបីជាកម្ពុជាសម្រេចបានសមិទ្ធផលគួជាទីកត់សម្គាល់ កម្ពុជានៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើដើម្បីធានាសម្រេចបានគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥។ គូសបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០២១ ប្រទេសណូវែលហ្សឺឡង់ ក៏ធ្លាប់បានផ្តល់ហិរញ្ញប្បទានដល់គម្រោងបោសសម្អាតមីន សម្រាប់ដំណាក់កាលទី៤ ចំនួន ៣,៨ លានដុល្លារ ម្តងរួចមកហើយ។
អានបន្ថែមប៉ូលីសចិនកំពុងស៊ើបអង្កេតក្រុមហ៊ុនហិរញ្ញវត្ថុដ៏ធំ១ដែលក្ស័យធន ដោយឱបបំណុលទៅជាមួយរហូត $៦០ពាន់លាន
ប៉ូលីសក្រុងប៉េកាំងបានចាប់ផ្តើមបើកការស៊ើបអង្កេតជាផ្លូវការកាលពីថ្ងៃសៅរ៍ទី ២៥វិច្ឆិកានេះ ទៅលើក្រុមហ៊ុន Zhongzhi ដែលជាក្រុមហ៊ុនហិរញ្ញវត្ថុដ៏ធំសម្បើមមួយ បន្ទាប់ពីការធ្លាក់ចុះនៃបំណុលនាពេលថ្មីៗនេះ និងការក្ស័យធនជាបន្តបន្ទាប់ នេះបើយោងតាមការចុះផ្សាយរបស់សារៈព័ត៌មានហុងកុង The Standard ចេញផ្សាយថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៣។ ទោះបីជាមានសាវតារមិនសូវមានគេស្គាល់ច្រើនក៏ដោយ ប៉ុន្តែក្រុមហ៊ុន Zhongzhi បានដើរតួយ៉ាងសំខាន់នៅក្នុងទិដ្ឋភាពហិរញ្ញវត្ថុពិភពលោក ដោយទាក់ទាញការវិនិយោគយ៉ាងច្រើនពីសាជីវកម្មធំៗ និងបុគ្គលដែលមានទ្រព្យសម្បត្តិល្បីៗ។ ធនាគារ Nomura Commercial Bank ប៉ាន់ប្រមាណថា ការកាន់កាប់សាជីវកម្មរបស់ក្រុមហ៊ុន មានចំនួនលើសពី ១៤១ពាន់លានដុល្លារ ដែលធ្វើឱ្យស្ថាប័នហិរញ្ញវត្ថុជិតដួលរលំមួយនេះ ក្លាយជាតួអង្គសំខាន់ក្នុងការផ្តល់ហិរញ្ញប្បទានដល់គម្រោងផ្សេងៗសម្រាប់អចលនទ្រព្យ សំណង់ និងសហគ្រាសធំៗលើលោក។ វិបត្តិហិរញ្ញវត្ថុដែលបង្កឡើងដោយការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យ និងការធ្លាក់ចុះសេដ្ឋកិច្ចបានធ្វើឱ្យ Zhongzhi មិនអាចបំពេញកាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួន។ ក្រុមហ៊ុន ទើបតែបានប្រកាសក្ស័យធនជាផ្លូវការនៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៣ ដោយបង្ហាញពីទំហំបំណុលដ៏គួរឱ្យភ្ញាក់ផ្អើលប្រមាណ $៦០ពាន់លានដុល្លារ។ ជាការឆ្លើយតបទៅនឹងវិបត្តិហិរញ្ញវត្ថុនេះ អាជ្ញាធរក្រុងប៉េកាំងបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដោយចាប់ផ្តើមការស៊ើបអង្កេតឧក្រិដ្ឋកម្មទៅលើសកម្មភាពរបស់ Zhongzhi ។ ខណៈពេលដែលព័ត៌មានលម្អិតអំពីលក្ខណៈនៃឧក្រិដ្ឋកម្មដែលត្រូវបានចោទប្រកាន់នៅតែមិនបង្ហាញនោះ អាជ្ញាធរបានចាប់ខ្លួនជនសង្ស័យជាច្រើននាក់រួចមកហើយ ពាក់ព័ន្ធនឹងករណីនេះ។ Zhongzhi ឈរជាក្រុមហ៊ុនហិរញ្ញវត្ថុឯកជនដ៏ធំបំផុតមួយរបស់ពិភពលោក […]
អានបន្ថែមអាមេរិកជួយ ២៤លានដុល្លារ សម្រាប់អភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិនៅកម្ពុជា
ទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ប្រកាសបើកគម្រោងថ្មីមួយ ដែលមានទឹកប្រាក់ ចំនួន២៤លានដុល្លារ សម្រាប់រយៈពេល៥ឆ្នាំ ដើម្បីគាំទ្រដល់ការអភិរក្សជីវៈចម្រុះ ការពារប្រព័ន្ធអេកូឡូស៊ីសំខាន់ៗ និងលើកកម្ពស់ជីវភាពរបស់សហគមន៍នៅប្រទេសកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ USAID កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣។ លោកស្រី Kerry Pelzman នាយិកាបេសកកម្មនៃទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានឱ្យដឹងថា តាមរយៈគម្រោងនេះ យើងនឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ដែលដឹកនាំដោយសហគមន៍ក្នុងការបង្កើតការងារក្នុងស្រុក ដោយផ្អែកលើការប្រើប្រាស់ធនធានធម្មជាតិ និងការប្រើប្រាស់ទុនឯកជន ដើម្បីវិនិយោគក្នុងដំណោះស្រាយរយៈពេលវែងចំពោះវិបត្តិអាកាសធាតុ។ គម្រោងនេះមានឈ្មោះថា «USAID អភិរក្ស» ដែលនឹងពង្រីកការគាំទ្ររបស់ USAID ទៅដល់សហគមន៍ដែលរស់នៅក្នុង និងជុំវិញតំបន់ការពារធម្មជាតិ ក្នុងខេត្តព្រះវិហារ កំពង់ធំ ស្ទឹងត្រែង និងក្រចេះ។ ទន្ទឹមគ្នាផងដែរ គម្រោងនេះ នឹងអនុវត្តគំនិតផ្តួចផ្តើមថ្មីៗសម្រាប់សហគមន៍ទាំងឡាយ ដែលរស់នៅជុំវិញបឹងទន្លេសាប និងតាមតំបន់ឆ្នេរនៃខេត្តកោះកុង និងខេត្តព្រះសីហនុ។ បន្ថែមពីនេះ គម្រោង «USAID អភិរក្ស» នឹងផ្តល់មូលនិធិផ្ទាល់ដល់សហគមន៍មូលដ្ឋាន តាមរយៈជំនួយបន្តចំនួន ៨លានដុល្លារសហរដ្ឋ ជាជំនួយខ្នាតតូច ទៅដល់សហគមន៍មូលដ្ឋាន អង្គការ និងវិស័យឯកជន យ៉ាងតិចចំនួន […]
អានបន្ថែមរដ្ឋសម្រេចកំណត់ភូមិសាស្ត្រសំខាន់ៗ៤ ជាតំបន់មរតកប្រវត្តិសាស្រ្តតេជោ និងទេសចរណ៍ប្រវត្តិសាស្ត្រ
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកំណត់តំបន់ប្រវត្តិសាស្ត្រយោធា ឬហៅថា តំបន់មរតកប្រវត្តិសាស្រ្តតេជោ ដែលស្ថិតនៅភូមិសាស្ត្រយោធភូមិភាគទី៣ យោធភូមិភាគទី៤ និងយោធភូមិភាគទី៥ និងតំបន់ប្រវត្តិសាស្ត្រអង្លង់វែង។ នេះបើតាមអនុក្រឹត្យលេខ ១៥៥ អនក្រ.បក ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣។ រដ្ឋកំណត់តំបន់ទាំងនេះឡើងក្នុងគោលបំណងការពារថែរក្សាបរិស្ថានធម្មជាតិ ថែរក្សាការពារសម្បត្តិបេតិកភណ្ឌជាតិ អភិរក្ស និងអភិវឌ្ឍតំបន់ប្រវត្តិសាស្ត្រយោធា រួមបញ្ជូលទាំងការអភិវឌ្ឍវិស័យទេសចរណ៍ជាតិ និងអន្តរជាតិ។ លើសពីនេះទៀតនោះ គឺចង់អភិរក្សទីតាំងដែលជាអតីតមជ្ឈមណ្ឌល អង្គការចាត់តាំងនយោបាយ យោធា មូលដ្ឋានប្រដាប់អាវុធ និងទីតាំងអតីតសមរភូមិសម្រាប់អប់រំផ្សព្វផ្សាយដល់សាធរណជនជាតិ អន្តរជាតិ សិក្សាស្រាវជ្រាវ និងស្វែងយល់អំពីនយោបាយឈ្នះឈ្នះផងដែរ។ គួរបញ្ជាក់ថា តំបន់ប្រវត្តិសាស្ត្រយោធាក្នុងយោធភូមិភាគទី៣ មានចំនួន ៣១ទីតាំង ស្ថិតក្នុងខេត្តកោះកុង កំពង់ស្ពឺ តាកែវ កំពត កែប និងព្រះសីហនុ។ ចំពោះ តំបន់ប្រវត្តិសាស្ត្រយោធាក្នុងយោធភូមិភាគទី៤ មានចំនួន ២៦ទីតាំង ស្ថិតក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។ រីឯតំបន់ប្រវត្តិសាស្ត្រយោធាក្នុងយោធភូមិភាគទី៥ មានចំនួន ៣០ទីតាំង ស្ថិតក្នុងខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តពោធិ៍សាត់។ ដោយឡែក តំបន់ប្រវត្តិសាស្ត្រអង្លង់វែង ស្ថិតក្នុងស្រុកអន្លង់វែង […]
អានបន្ថែម