តើវិស័យអ្វីខ្លះក្រៅពីអចលនទ្រព្យ ដែលរដ្ឋផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ?

ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការជាច្រើនដើម្បីជាការលើកទឹកចិត្តដល់អាជីវកម្មក្នុងវិស័យអចលនទ្រព្យ ដែលបានរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ១៩ និងវិបត្តិសកល ក្នុងនោះមានផ្នែកពន្ធដារជាកត្តាចម្បង។ គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលើកលែងពន្ធលើអចលនទ្រព្យ ចំពោះអចលនទ្រព្យស្ថិតក្នុងភូមិសាស្ត្រមួយចំនួនក្នុងប្រទេសកម្ពុជា។ ក្នុងនោះដែរ ក៏មានការលើកលែងពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅដ្ឋានគ្រប់ប្រភេទ ដែលមានតម្លៃក្រោម ឬស្មើ ៧ម៉ឺនដុល្លារ និងការបង្កើនរយៈពេលបង់ពន្ធជាកញ្ចប់សម្រាប់ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍លំនៅឋានផងដែរ។ ប្រភេទពន្ធនេះដែរ កន្លងមក រដ្ឋក៏ធ្លាប់បានលើកលែងម្តងរួចមកហើយកាលឆ្នាំ២០២២។ (អានបន្ថែម) ក្រៅពីវិស័យអចលនទ្រព្យ តើរាជរដ្ឋាភិបាលកម្ពុជា ដែលមានអគ្គនាយកដ្ឋានពន្ធដារជាសេនាធិការ បានដាក់ចេញនូវវិធានការលើកទឹកចិត្តផ្នែកពន្ធដារអ្វីខ្លះទៀត? បន្ថែមពីការលើកទឹកចិត្តលើវិស័យអចលនទ្រព្យ រដ្ឋបានដាក់ចេញវិធានការលើកទឹកចិត្តផ្នែកពន្ធដារជាច្រើនទៀតតាមវិស័យសំខាន់ៗក្នុងនោះរួមមាន៖ ១. គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) ការអនុគ្រោះពន្ធចំពោះគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ (QIP) ជាពិសេស លើកលែងពន្ធ លើប្រាក់ចំណូល សម្រាប់រយៈពេលចាប់ពី ៣ឆ្នាំ រហូតដល់ ៩ឆ្នាំ និងការលើកទឹកចិត្តឱ្យបង់ពន្ធលើប្រាក់ចំណូលតាមអត្រាកំណើន ត្រឹមកម្រិត ២៥%, ៥០%, និង ៧៥% សម្រាប់រយៈពេល ២ ឆ្នាំជាបន្តបន្ទាប់ បន្ទាប់ពីផុតរយៈពេលលើកលែងពន្ធ ការអនុគ្រោះការអនុវត្តអាករលើតម្លៃបន្ថែម (VAT) សម្រាប់ឧស្សាហកម្មគាំទ្រ ឬអ្នកចុះកិច្ចសន្យាធ្វើការផ្គត់ផ្គង់ ទំនិញឬសេវាដោយផ្ទាល់ សម្រាប់បម្រើឱ្យការនាំចេញរបស់ឧស្សាហកម្មកាត់ដេរ […]

អាន​បន្ថែម

១១ខែ កម្ពុជារកចំណូលបានជាង ៣២លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ

រយៈពេល ១១ខែ ឆ្នាំ២០២៣ ប្រទេសកម្ពុជារកចំណូលបានចំនួន ៣២.៥៤៦.៨៤៧ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ទៅភ្ញៀវទេសចរបរទេសចំនួន ៦៩៩.៩៩៦នាក់។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ចំណូលនេះបានកើនឡើង ២៦១,១២ភាគរយ ធៀបនិងរយៈពេលដូ​ចគ្នាក្នុងឆ្នាំ២០២២។ របាយការណ៍ដដែលបានឱ្យដឹងថា សម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៣នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន ៤.៦៦៤.៤១២ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៩៧.៤២៦​នាក់ ដែលចំណូលនេះកើនឡើង ១០៧,២១ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២។ គួរបញ្ជាក់ថា តម្លៃចូលទស្សនារមណីដ្ឋានអង្គរសម្រាប់ទេសចរអន្តរជាតិ ក្នុងមួយថ្ងៃតម្លៃ ៣៧ដុល្លារ ៣ថ្ងៃ តម្លៃ៦២ដុល្លារ និង១សប្តាហ៍តម្លៃ ៧២ដុល្លារ។

អាន​បន្ថែម

បុរី ប៉េង ហួត សហការនឹងធនាគារចំនួន១១ ដើម្បីផ្តល់កម្ចីមានអត្រាការប្រាក់ដ៏អស្ចារ្យ

លែងបារម្មណ៍ទៀតហើយ ចំពោះបញ្ហាហិរញ្ញវត្ថុ ក្នុងការទិញផ្ទះក្នុងក្តីស្រមៃរបស់លោកអ្នក ព្រោះបុរី ប៉េង ហួត បានសហការជាមួយធនាគារដៃគូ ទាំង១១ ដែលរួមមានធនាគារ ជេ ត្រាស់ រ៉ូយាល់ (J Trust Royal Bank) ធនាគារ ស្ថាបនា (Sathapana Bank) ធនាគារចិន (Bank of China) ធនាគារ មេយ ប៊ែង (May Bank) ធនាគារ ប្រេដ ប៊ែង  Bred Bank ធនាគារ ប៊ីអាយឌីស៊ី (BIDC Bank) ធនាគារ ស៊ិនហាន (Shinhan Bank) ធនាគារ ស៊ីអាយអិមប៊ី (CIMB Bank) ធនាគារ ហុង លីអុង (Hong Leong Bank) ធនាគារ អ៊ឹមប៊ី (MB Bank […]

អាន​បន្ថែម

រដ្ឋសម្រេចលើកលែងកម្រៃសេវាមួយនេះ ដើម្បីជំរុញការងារចុះបញ្ជីដីធ្លីឱ្យបានលឿន

ក្រសួងមហាផ្ទៃ បានសម្រេច​ឱ្យរដ្ឋបាលឃុំ សង្កាត់ ក្នុងរដ្ឋបាលរាជធានី ខេត្តទាំងអស់ ធ្វើការលើកលែងការបង់កម្រៃសេវាសម្រាប់ការស្នើសុំលិខិតបញ្ជាក់ប្រវត្តិដីធ្លី និងលិខិតបញ្ជាក់ទាយាទ រហូតដល់ការចុះបញ្ជីដីធ្លី ត្រូវបានបញ្ចប់ក្នុងមូលដ្ឋានឃុំ សង្កាត់នីមួយៗ។ នេះបើតាមលិខិត ៣៣៥១ សជណ ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣។ ការសម្រេចលើកលែងនេះ គឺដើម្បីជំរុញការងារចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋឱ្យឆាប់ចប់សព្វគ្រប់តាមផែនការនៅទូទាំងប្រទេស ក្នុង​គោលបំណងធានាកម្មសិទ្ធិលើដីធ្លី ពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ដើម្បីកាត់បន្ថយភាពក្រីក្រ អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។ ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានី ខេត្ត ត្រូវណែនាំរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់ទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់សេវារដ្ឋបាលនានា​ ដែលបម្រើឱ្យការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា។

អាន​បន្ថែម

រដ្ឋដាក់ចេញនីតិវិធីថ្មី ដើម្បីធានាឱ្យបាននូវការពារ និងចុះបញ្ជីកម្មសិទ្ធិផ្សេងៗលើដីរដ្ឋ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនីតវិធីនៃការចុះបញ្ជីដីរដ្ឋ តាមរយៈការធ្វើអត្តសញ្ញាណកម្ម ការធ្វើផែនទី និងការធ្វើចំណាត់ថ្នាក់ដីរដ្ឋ ក្នុងគោលបំណងដើម្បីធានាការពារកម្មសិទ្ធិ និងសិទ្ធិផ្សេងទៀតលើដីរដ្ឋ។ នេះបើតាមអនុក្រឹត្យលេខ ៣២១ អនក្រ.បក ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣។ អនុក្រឹត្យនេះ បានកំណត់និយមន័យ «ដីរដ្ឋ» សំដៅដល់ដីសាធារណៈរបស់រដ្ឋ និងរបស់នីតិបុគ្គលសាធារណៈដទៃទៀត ព្រមទាំងដីឯកជនរបស់រដ្ឋ និងរបស់នីតិបុគ្គលសាធារណៈដទៃទៀត។ បន្ថែមពីនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានសមត្ថកិច្ចក្នុងការគ្រប់គ្រងការចុះបញ្ជីដីរដ្ឋ។ ដោយឡែក ការធ្វើអត្តសញ្ញាណកម្ម និងការធ្វើផែនទីដីរដ្ឋ ស្ថិតក្រោមសមត្ថកិច្ចដូចខាងក្រោម៖​ គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់រាជធានី ខេត្ត មានទីតាំងក្នុងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានី ខេត្ត និងមានសិទ្ធិប្រើត្រារបស់រដ្ឋបាលរាជធានី ខេត្ត ក្រុមការងារដីរដ្ឋថ្នាក់ក្រុង ស្រុក ខណ្ឌ មានទីតាំងក្នុងការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងមានសិទ្ធិប្រើត្រារបស់រដ្ឋបាល ក្រុង ស្រុក ខណ្ឌ។ ចំពោះការចុះបញ្ជីដីរដ្ឋ គឺត្រូវធ្វើឡើងតាមរយៈការចុះបញ្ជីដែលមានលក្ខណៈជាប្រព័ន្ធ ឬលក្ខណៈដាច់ដោយដុំ ដោយអនុលោមតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន […]

អាន​បន្ថែម

រដ្ឋឱ្យម្ចាស់បុរីនៅភ្នំពេញទាំងអស់ ត្រូវរុះរើឧបករណ៍ពង្រីកសេវាឱ្យបានមុនថ្ងៃទី១០ ខែធ្នូខាងមុខនេះ

និយ័តករទូរគមន៍កម្ពុជា បានឱ្យម្ចាស់គម្រោងអភិវឌ្ឍបុរីទាំងអស់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចុះរុះរើឧបករណ៍បង្កើនកម្លាំង​សេវា និង/ឬឧបករណ៍ពង្រីកសេវាអ៊ីនធើណែតក្នុងបរិវេណបុរីរបស់ខ្លួនឱ្យបានមុនថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣។ នេះបើតាមលិខិតលេខ ១០០៧៩ ន.ទ.ក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ មុននឹងដាក់ចេញឱសានវាទនេះ និយ័តករទូរគមន៍កម្ពុជា បានស្នើនិងអំពាវនាវឱ្យម្ចាស់បុរីទាំងអស់ ជម្រាបដល់ប្រជាពលរដ្ឋក្នុងបុរីរបស់ខ្លួនរុះរើ ដកចេញ និងបញ្ឈប់បន្ទាន់នូវការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា និង/ឬឧបករណ៍ពង្រីកសេវា (Booster/ Repeater) ឱ្យអស់ដោយស្ម័គ្រចិត្តចាប់ពីថ្ងៃទី២០ ដល់៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្នុងករណីប្រជាពលរដ្ឋពុំមានការស្ម័គ្រចិត្តទេ នោះម្ចាស់បុរីត្រូវចុះរុះរើឧបករណ៍បង្កើនកម្លាំងសេវា និង/ឬឧបករណ៍ពង្រីកសេវាក្នុងបរិវេណបុរីរបស់ខ្លួនឱ្យអស់មុនថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣នេះ។ ដោយឡែក បណ្តាប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័ត ក៏ត្រូវធ្វើការកែសម្រួលទៅលើបណ្តាញរបស់ខ្លួន ដើម្បីបញ្ចប់គម្រោងទៅតាមផែនការចាប់ពីថ្ងៃទី១០ ដល់២៥ ខែធ្នូ ឆ្នាំ២០២៣។ គួរបញ្ជាក់ថា មុននឹងឈានដល់ការរុះរើ Boosters/Repeaters នេះ ក្រសួងប្រៃសណីយ៍ និងទូរ​គម​នា​គ​មន៍ បានដឹកនាំសម្របសម្រួលការងារជាមួយប្រតិបត្តិករទូរគមនាគមន៍ ដោយបានសាងសង់បង្គោលអង់តែនរួមដែ​ល​​អាចបំពាក់ស្ថានីយ៍ផ្សាយបានច្រើនប្រតិបត្តិករ សរុបចំនួន ៧០ បង្គោលអង់តែន បន្ថែមលើបង្គោលអង់តែនមានស្រា​ប់ ដើម្បីផ្តល់សេវាទូរសព្ទចល័ត ជូនដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅតាមបុរីក្នុងរាជធានីភ្នំពេញ។ គួររំលឹកទៀតថា កន្លងមកក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្លាប់បានប្រកាសឱ្យបញ្ឈប់នូវការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា […]

អាន​បន្ថែម

ទីផ្សារការិយាល័យរបស់ទីក្រុងសេអ៊ូលបញ្ច្រាសនិន្នាការសកល៖ មានអត្រាកាន់កាប់ជាង ៩៨% ខណៈនៅប្រទេសភាគច្រើនមានការថយចុះ

ខណៈដែលទីផ្សារអគារការិយាល័យគ្រប់ទីកន្លែងក្នុងពិភពលោក ប្រឈមនឹងការធ្លាក់ចុះ បែរជាទីផ្សារការិយាល័យរបស់ទីក្រុងសេអ៊ូល បន្តឈរនៅលើភាពជោគជ័យយ៉ាងរឹងមាំ ដែលមានអត្រាកាន់កាប់ដ៏គួរឱ្យចាប់អារម្មណ៍ជាង ៩៨% សម្រាប់ការិយាល័យកម្រិត A រួមជាមួយនឹងការកើនឡើងគួរឱ្យកត់សម្គាល់នៃការជួល ១៥% បើប្រៀបធៀបទៅនឹងឆ្នាំមុន នេះបើយោងតាមការសិក្សារបស់ Bloomberg ចុះផ្សាយកាលពីថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២៣​នេះ។ ការដណ្តើមជួលបន្ទប់ការិយាល័យរវាងអតិថិជនមួយករណី នាពេលថ្មីៗនេះនៅក្នុងអគារ Parnas Tower ដ៏មានកិត្យានុភាព ក្នុងសង្កាត់ Gangnam ដែលមានក្រុមហ៊ុនរាប់សិបទាំងក្នុងស្រុក និងក្រៅស្រុក ដេញថ្លៃគ្នាចង់បានកន្លែងការិយាល័យមួយកន្លែងនោះ គឺជាសក្ខីកម្មបញ្ជាក់យ៉ាងច្បាស់ពីកំណើននៃតម្រូវការការិយល័យ ខណៈតម្លៃមានការកើនឡើងខ្លាំងនៅប្រទេសកូរ៉េ។ យោងតាមលោក Y J Choi ប្រធានផ្នែកជួលនៅក្រុមហ៊ុន Cushman & Wakefield Korea សក្ដានុពលទីផ្សារ (សម្រាប់អគារការិយាល័យ) គឺជារឿងថ្មីមិនធ្លាប់មាន ដោយសារអ្នកជួល ជាពិសេសអ្នកដែលត្រូវការកន្លែងទូលាយច្រើន សុខចិត្តជួលអគារយកតែម្តងទោះបីជាមានការដំឡើងតម្លៃពី ៣០% ទៅ ៤០%ក្តី។ នេះគឺដោយសារតែខ្វះខាតជម្រើស។ លក្ខខណ្ឌបែបនេះ ផ្ទុយស្រឡះជាមួយនឹងទីផ្សារសហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀត ដែលទីផ្សារការិយាល័យ មានការកាត់បន្ថយការកាន់កាប់ […]

អាន​បន្ថែម

WB៖ ប្រព័ន្ធដឹកជញ្ជូននៅមានកម្រិត និងការផ្គត់ផ្គង់ថាមពលមិនទាន់ទុកចិត្តបានៗបន្ថយល្បឿនងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា

រលកវិបត្តិសាកល, កំណើនសេដ្ឋកិច្ចដែលមានហានិភ័យ៖ ធនាគារពិភពលោកបានព្រមានថា កំណើនសេដ្ឋកិច្ចកម្ពុជាអាចនៅតែរងផលប៉ះពាល់បន្ថែមទៀត ដោយបានកំណត់កត្តាសកលសំខាន់ៗចំនួនពីរ គឺតម្រូវការសកលខ្សោយ និងការកើនឡើងនៃតម្លៃម្ហូបអាហារដែលអាចដាក់សម្ពាធបន្ថែមលើគន្លងសេដ្ឋកិច្ចរបស់កម្ពុជា។ បញ្ហាប្រឈមខាងក្រៅទាំងនេះ រួមជាមួយនឹងការកើនឡើងនៃបំណុលគ្រួសារ និងបញ្ហាឥណទានក្នុងស្រុក បង្កការគំរាមកំហែងយ៉ាងខ្លាំងដល់ស្ថិរភាពសេដ្ឋកិច្ចរបស់ប្រទេស។ វិស័យអចលនទ្រព្យ ត្រូវបានគូសបញ្ជាក់ជាពិសេសថានឹងនៅតែបន្តមានហានិភ័យខ្ពស់ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានថ្មីរបស់ធនាគារពិភពលោក ចុះថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៣។ រលកវិបត្តិសេដ្ឋកិច្ចសកលដែលប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងស្រុក៖ ធនាគារពិភពលោកគូសបញ្ជាក់អំពីឥទ្ធិពលនៃកត្តាខាងក្រៅ ដូចជាការរាតត្បាតសកលដែលកំពុងបន្ត ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន គួបផ្សំនឹងវិបត្តិហាម៉ាសនិងអ៊ីស្រាអែល និងការកើនឡើងអត្រាការប្រាក់អន្តរជាតិ។ ធាតុទាំងនេះបានរួមចំណែកជារួមដល់ការព្យាករអត្រាកំណើនសេដ្ឋកិច្ចត្រឹមតែ ៥,៤ ភាគរយនៅឆ្នាំ ២០២៣ ដែលទាបជាងការព្យាករដំបូង ៥,៥ភាគរយបន្តិច ដោយមានការរំពឹងទុកថានឹងកើនឡើង ៥,៨ ភាគរយនៅឆ្នាំ ២០២៤ និង៦,១ ភាគរយនៅឆ្នាំ ២០២៥។ ការរំពឹងទុកនៃការកើនឡើងនៃការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់របស់កម្ពុជាបង្កើតជាមូលដ្ឋានសម្រាប់ទស្សនវិស័យនេះ។ កត្តាប្រឈមក្នុងស្រុក៖ ហេដ្ឋារចនាសម្ព័ន្ធ និងការធ្វើពិពិធកម្មសេដ្ឋកិច្ច៖ កត្តាប្រឈមផ្ទៃក្នុងប្រព័ន្ធសេដ្ឋកិច្ចកម្ពុជាជួបបញ្ហានៅក្នុងប្រព័ន្ធដឹកជញ្ជូន និងភស្តុភារ ដែលប្រព័ន្ធទ្រទ្រង់លំហូរសេដ្ឋកិច្ចនេះមានសមត្ថភាពនៅមានកម្រិត រួមផ្សំដោយការផ្គត់ផ្គង់ថាមពលដែលមិនទាន់អាចជឿទុកចិត្តបាន​ (បញ្ហាថ្លៃថាមពល និងសន្តិសុខថាមពល)។ ទោះបីជាមានការវិនិយោគពីមុននៅក្នុងហេដ្ឋារចនាសម្ព័ន្ធសាធារណៈក៏ដោយ ក៏បញ្ហាប្រឈមដែលនៅតែបន្តកើតមានទាំងនេះប៉ះពាល់ដល់អាជីវកម្ម និងអ្នកប្រើប្រាស់ […]

អាន​បន្ថែម

ប្រទីបនាំសំណាងរបស់ បុរី ប៉េង ហួត ចំណេញកាន់តែខ្លាំងមិនធ្លាប់មាន!

ដើម្បីជាការអបអរក្នុងឱកាសពិធីបុណ្យអ៊ុំទូក សំពះព្រះខែ និងអកអំបុកខាងមុខនេះ បុរី ប៉េង ហួត សូមផ្ដល់ជូន​ឱកាសដ៏ចំណេញ​ជូនដល់អតិថិជនអាចសម្រេចផ្ទះក្នុងក្តីស្រមៃបាន ជាមួយប្រ៉ូម៉ូសិនប្រទីបនាំសំណាងធំៗ រួមមាន៖ * ប្រទីបទី១៖ ទទួលបានការបញ្ចុះតម្លៃ​ 1% ភ្លាមៗសម្រាប់គ្រប់ប្រភេទផ្ទះ * ប្រទីបទី២៖ អតិថិជននឹងទទួលបាន ទូរស័ព្ទ iPhone15 Pro ឬ iPhone15 Pro Max មួយគ្រឿងភ្លាមៗ​ សម្រាប់ការកក់ផ្ទះគ្រប់ប្រភេទ * ប្រទីបទី៣៖ ឥតគិតថ្លៃសេវាគ្រប់គ្រងបុរីរយៈពេល 01 ឆ្នាំ *​ ប្រទីបទី៤៖ ទទួលបាន Voucher ទឹកប្រាក់រហូតដល់ ៥.០០០ដុល្លារ ពី PH Grand Hall សម្រាប់ការរៀបចំកម្មវិធី ឬប្រើប្រាស់សេវាកម្មរបស់ PH Grand Hall អ្វីដែលកាន់តែពិសេស គឺអតិថិជននឹងទទួលបានការបង់រំលស់ឥតការប្រាក់ និង ប្រាក់ដើម ០% រហូតដល់ 12ខែជាមួយធនាគារ MB Bank […]

អាន​បន្ថែម

ជប៉ុនគ្រោងចេញច្បាប់ថ្មី ដើម្បីជួយសហគ្រាសធុនតូចនិងមធ្យមទទួលបានប្រាក់កម្ចីដោយមិនចាំបាច់ដាក់ទ្រព្យធានា

រដ្ឋាភិបាលជប៉ុន គ្រោងនឹងដាក់ចេញនូវច្បាប់ថ្មី ដែលជាការចាប់ផ្តើមដំបូងក្នុងគោលបំណងជួយឱ្យអាជីវកម្មថ្មីៗដែលកំពុងរីកចម្រើន និងសហគ្រាសធុនតូច និងមធ្យម (SMEs) ដើម្បីទទួលបានប្រាក់កម្ចី ដោយផ្អែកលើសក្តានុពលកំណើនរបស់ពួកគេ ដោយមិនចាំបាច់ដាក់វត្ថុបញ្ចាំបែបប្រពៃណី ដូចជាផ្ទះ ដី ឬអចលនទ្រព្យផ្សេងទៀតជាដើម នេះបើយោងតាមសារៈព័ត៌មាន The Japan News ចុះផ្សាយកាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៣។ គោលនយោបាយកែទម្រង់ហិរញ្ញវត្ថុជាយុទ្ធសាស្ត្រនេះ គឺជាផ្នែកមួយនៃកម្មវិធីកញ្ចប់ថវិកាសម្រាប់ជំរុញសេដ្ឋកិច្ចដ៏ធំ ដែលគ្រោងនឹងបញ្ចប់នៅចុងខែតុលានេះ ដោយទីភ្នាក់ងារសេវាកម្មហិរញ្ញវត្ថុជប៉ុន គ្រោងនឹងដាក់សំណើសេចក្តីព្រាងច្បាប់ថ្មីនេះ ទៅក្នុងកិច្ចប្រជុំគោលនយោបាយរបស់គណៈរដ្ឋមន្ត្រីជប៉ុន (ordinary Diet session) នៅដើមឆ្នាំ ២០២៤ ខាងមុខនេះ ដោយស្នើដាក់បញ្ជូលជាច្បាប់ពិសេសក្រោមក្រមរដ្ឋប្បវេណី។ ជាប្រពៃណីទៅហើយមិនថានៅប្រទេសជប៉ុនឬនៅប្រទេសដទៃ ក្រុមហ៊ុនធុរកិច្ចនៅពេលត្រូវដើមទុនដើម្បីរកស៊ី គឺត្រូវពឹងផ្អែកលើទ្រព្យសម្បត្តិរូបិយ ដូចជាដី និងអគារ  យកទៅធានាជាមួយធនាគារដើម្បីទទួលបានប្រាក់កម្ចី។ ទោះជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារសេវាកម្មហិរញ្ញវត្ថុជប៉ុន ដែលស្ថាប័នស្នើច្បាប់ថ្មីនេះ មើលឃើញថា ការអនុវត្តបែបនេះ ច្រើនតែបង្កើតឧបសគ្គសម្រាប់ក្រុមហ៊ុនដែលទើបនឹងបង្កើតថ្មី និងកំពុងរីកចម្រើនដែលមានទ្រព្យសកម្មតិចតួច ពិបាកនឹងមានលទ្ធភាពពង្រីកអាជីវកម្មរបស់ខ្លួន បើទោះបីជាពួកគេមានទស្សនវិស័យអាជីវកម្មដ៏ជោគជ័យច្បាស់លាស់ក៏ដោយ។ សំណើច្បាប់ថ្មីនេះ ស្វែងរកការបង្កើតប្រព័ន្ធអនុគ្រោះថ្មីមួយដែលអនុញ្ញាតឱ្យអាជីវកម្មឬក្រុមហ៊ុនធុរកិច្ច អាចទទួលបានប្រាក់កម្ចីពីធនាគារដោយគ្រាន់តែផ្អែកលើលទ្ធផលនៃការវាយតម្លៃរួមបញ្ចូលគ្នានៃទ្រព្យសម្បត្តិរូបិយ និងអរូបិយរបស់ពួកគេ។ បន្ថែមពីលើទ្រព្យបញ្ចាំឬទ្រព្យធានាធម្មតា វិធីសាស្រ្តប្រកបដោយភាពច្នៃប្រតិដ្ឋនេះ […]

អាន​បន្ថែម