បុព្វលាភធានារ៉ាប់រងទ្រព្យសម្បត្តិ មានទឹកប្រាក់ជាង១០លានដុល្លារ ក្នុងត្រីមាសទី២

បុព្វលាភធានារ៉ាប់រង​ទ្រព្យសម្បតិ្ត មានទឹកប្រាក់ប្រមាណ ១០,៧លានដុល្លារ ក្នុងត្រីមាសទី២ ឆ្នាំ២០២៣នេះ ថយចុះ ៣,៣លានដុល្លារ ធៀបនឹងត្រីមាសទី១ ២០២៣ (អានបន្ថែម) ប៉ុន្តែបើធៀបនិងត្រីមាសទី២ ២០២២ កើនបាន ១លាន​ដុល្លារ។ នេះបើយោងតាមរបាយការណ៍ពីនិយ័តករធានារ៉ាប់កម្ពុជា។​ របាយការណ៍បង្ហាញថា បុព្វលាភធានរ៉ាប់រងទ្រព្យសម្បត្តិ តំណងប្រមាណ ៣២ភាគរយ នៃបុព្វលាភដុលនៃធានារ៉ាប់រងទូទៅ ដែលមានចំនួន ៣៣,៣ លានដុល្លារក្នុងត្រីមាសទី២។​ របាយការណ៍ដដែលបានបង្ហាញថា បុព្វលាភដុលនៃធានារ៉ាប់រង មានចំនួន ៨១លានដុល្លារ ក្នុងរតយៈពេលពីខែមេសា ដល់ខែមិថុនា ក្នុងនោះ ធានារ៉ាប់រងអាយុជីវិត តំណាង ៥៦,៨ភាគរយ ធានារ៉ាប់រងទូទៅ តំណាង៤១,០៤ ភាគរយ និងធានារ៉ាប់ខ្នាតតូច ២,១៦ភាគរយ។

អាន​បន្ថែម

រដ្ឋចេញយុទ្ធសាស្ត្រសំខាន់៣ ដើម្បីអភិវឌ្ឍខេត្តកែប ជាគោលដៅទេសចរណ៍បែបប្រណិតកម្រិតខ្ពស់

រាជរដ្ឋាភិបាលកម្ពុជា​ បានសម្រេចអនុម័តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប ឆ្នាំ២០២៣-២០៣៥ ដោយកំណត់ចេញជាយុទ្ធសាស្ត្រ ០៣ធំៗ។​ ផែនការមេនេះ សំដៅអភិវឌ្ឍខេត្តកែប​ឱ្យក្លាយជាគោលដៅទេសចរណ៍ និងជាមេដែកឆក់នៅតំបន់ឆ្នេរដ៏សំខាន់ និងប្រកបដោយសក្តានុពល។ ទន្ទឹមនឹងនេះ ដើម្បីប្រែក្លាយខេត្តកែបជាគោលដៅទេសចរណ៍ធម្មជាតិ និងសមុទ្រសម្រាកកម្សាន្តបែបប្រណិតកម្រិតខ្ពស់ រដ្ឋបានសម្រេចដាក់ចេញនូវយុទ្ធសាស្ត្រចំនួន ០៣រួមមាន៖​ ១.យុទ្ធសាស្ត្រអភិវឌ្ឍន៍ប៉ូលទេសចរណ៍ខេត្តកែប ២.យុទ្ធសាស្ត្រលើកកម្ពស់ការវិនិយោគ អភិវឌ្ឍធនធានមនុស្ស និងផ្សព្វផ្សាយទីផ្សារ និង៣.យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យគាំទ្រដល់ការអភិវឌ្ឍទេសចរណ៍ខេត្តកែប។ បន្ថែមពីនេះ ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែបត្រូវបានរំពឹងថា នឹងទទួលបានប្រយោជន៍ធំធេងបន្ថែមទៀតពីគម្រោង “ព្រែកជីកហ្វូណនតេជោ” ដែលត្រូវបានអនុញ្ញាតឱ្យមានការសិក្សាដោយរាជរដ្ឋាភិបាល។ (អានបន្ថែម)

អាន​បន្ថែម

រដ្ឋក្រើនរំលឹកជាលើកទី២ ឱ្យពលរដ្ឋទៅបង់ពន្ធអចលនទ្រព្យ ឱ្យបានត្រឹមថ្ងៃទី៣០ កញ្ញានេះ

អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសរំលឹកជាលើកទី២ ឱ្យម្ចាស់អចលនទ្រព្យទាំងអស់ទៅបង់ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ ឱ្យបានត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ។ នេះបើតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣។ រហូតមកដល់ពេលនេះ អគ្គនាយកដ្ឋាន សង្កេតឃើញថា មានម្ចាស់អចលនទ្រព្យមួយចំនួននៅមិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ប្រាក់ពន្ធប្រភេទទាំងនេះនៅឡើយ។ ដូចនេះ ដើម្បីជំរុញការប្រមូលពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២៣ នេះ ដោយចៀសវាងនូវការកកស្ទះ ការប្រជ្រៀតគ្នាមកប្រកាសបង់ប្រាក់ពន្ធនៅថ្ងៃជិតផុតកំណត់​ ដែលអាចនាំឱ្យមានបាតុភាពអសកម្មដោយប្រការណាមួយ អគ្គនាយកដ្ឋានពន្ធដារសូមក្រើនរំលឹកដល់ម្ចាស់អចលនទ្រព្យទាំងអស់ ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ប្រាក់ពន្ធ មេត្តារួសរាន់អញ្ជើញមកប្រកាសបង់ប្រាក់ពន្ធឱ្យបានទាន់ពេលវេលាត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ។ ម្ចាស់អចលនទ្រព្យទាំងអស់ ត្រូវបង់ពន្ធនៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌដែលអចលនទ្រព្យស្ថិតនៅ ឬនៅគ្រប់សាខាធនាគារដែលជាដៃគូររបស់អគ្គនាយកដ្ឋានពន្ធដារ ឬតាមរយៈកម្មវិធី “GDT Taxpayer App” ដែលអាចទាញយកមកប្រើប្រាស់ពី App Store ឬ Play Store។ ចំពោះការខកខានមិនបានដាក់លិខិតប្រកាសបង់ពន្ធទាន់ពេលវេលាកំណត់ទេ ម្ចាស់អចលនទ្រព្យ នឹងត្រូវរងទណ្ឌ​កម្ម​រដ្ឋបាល តាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។

អាន​បន្ថែម

ស្ងាត់ៗ ផ្សារទំនើបឡាក់គី ចាប់ដៃជាមួយបុរីភូមិសំរោង ពង្រីកសាខាដ៏ធំនៅភាគខាងជើងរាជធានីភ្នំពេញ

កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០២៣នេះ បុរីភូមិសំរោង និងផ្សារទំនើបឡាក់គី បានចុះអនុស្សរណៈយោគយល់គ្នាក្នុងការពង្រីកសាខាផ្សារទំនើបដ៏ធំនេះក្នុងទីតាំងនៃបុរីភូមិសំរោងផ្ទាល់តែម្ដង ស្ថិតនៅក្នុងផ្ទះអាជីវកម្មទំនើប ដែលនៅជាប់នឹងបណ្ដោយផ្លូវជាតិលេខ៥ ប្រកបដោយបរិយាកាសស្និទ្ធស្នាល និងស្អិតរមួតរវាងថ្នាក់ដឹកនាំនៃក្រុមហ៊ុនទាំងពីរ។ គូសបញ្ជាក់ផងដែរថាបុរីភូមិសំរោងគឺជាបុរីឈានមុខគេ និងធំជាងគេក្នុងភាគខាងជើងនៃរាជធានីភ្នំពេញ ដោយសាងសង់ក្នុងទំហំផ្ទៃដីសរុបប្រមាណ២៧០ហិកតា ហើយស្ថិតនៅចំកណ្ដាលតំបន់ដែលពោរពេញទៅដោយសក្ដានុពលខ្ពស់ ជាពិសេសជាមួយនឹងផ្ទះអាជីវកម្មទំនើប រចនាដោយស្ថាបត្យករជនជាតិស្វីស នឹងធ្វើឲ្យអាជីវកម្មគ្រប់ប្រភេទរបស់អតិថិជនកាន់តែរីកចម្រើនជាលំដាប់។ ម្យ៉ាងវិញទៀត ការពង្រីកសាខាថ្មីរបស់ផ្សារទំនើបឡាក់គីដែលមានទីតាំងក្នុងបុរីភូមិសំរោង នឹងជួយធ្វើឲ្យកាន់តែមានភាពងាយស្រួលទ្វេដង រាល់ការស្វែងរកទំនិញរាប់រយមុខ មានគ្រប់តម្រូវការ ដោយជួយសម្រួលដល់ការរស់នៅរបស់ម្ចាស់គេហដ្ឋានក្នុងបុរីភូមិសំរោងទាំងមូល ក៏ដូចជាប្រជាជនក្នុងតំបន់ព្រែកព្នៅផងដែរ៕

អាន​បន្ថែម

ភាពជាប់គាំងនយោបាយ ប៉ះពាល់អារម្មណ៍វិនិយោគថៃមួយរយៈពេលខ្លី ខណៈអ្នករកស៊ីអចលនទ្រព្យ រំពឹងការផ្លាស់ប្តូរពីរដ្ឋាភិបាលថ្មី

ទីផ្សារអចលនទ្រព្យរបស់ប្រទេសថៃ កំពុងស្ថិតត្រង់ផ្លូវបំបែកមួយ ព្រោះថ្វីត្បិតថាប្រទេសនេះកំពុងជួបវិបត្តិនយោបាយជាប់គាំងអស់មួយរយៈហើយក្តី ប៉ុន្តែខណៈនេះវិស័យអចលនទ្រព្យរបស់ខ្លួនកំពុងស្ថិតក្នុងស្ថានភាពនៃការរំពឹងទុកយ៉ាងយកចិត្តទុកដាក់ ដោយសារក្តីសង្ឃឹមលើនាយករដ្ឋមន្ត្រីជាប់ឆ្នោតថ្មី។ ជាមួយនឹងក្តីសង្ឃឹមនេះ អ្នករកស៊ីក្នុងវិស័យនេះ កំពុងប្រាថ្នាចង់បានវិធានការគោលនយោបាយថ្មីដើម្បីជំរុញទីផ្សារអចលនទ្រព្យ ជាពិសេសបន្ទាប់ពីការកាត់បន្ថយថ្លៃសេវារបស់រដ្ឋាភិបាល សម្រាប់ការចុះបញ្ជីកម្ចីទិញផ្ទះ និងការផ្ទេរកម្មសិទ្ធិ ហើយវិធានការនេះ នឹងផុតកំណត់នៅចុងឆ្នាំ ២០២៥។ ភាពមិនប្រាកដប្រជានេះ អ្នកវិភាគកំពុងយកចិត្តទុកដាក់លើផលប៉ះពាល់ដែលអាចកើតមាននៃភាពជាប់គាំងនយោបាយនៅលើទីផ្សារអចលនទ្រព្យ ខណៈដែលឆ្នាំនេះអាចមើលឃើញការចេញលក់ផ្ទះល្វែងចំនួន ៥០.០០០ល្វែង ហើយបើពិតជាដូច្នោះមែន លទ្ធផលពីការលក់នេះនឹងជួយពង្រីកតម្រូវការ និងជួយរក្សាទំនុកចិត្តរបស់អ្នកវិនិយោគនៅក្នុងទីផ្សារប្រទេសថៃបន្តទៀត នេះបើយោងតាមសារព័ត៌មាន South China Morning Post ចេញផ្សាយនៅថ្ងៃទី០៦ ខែសីហានេះ។ លោក Wittaya Dave Apirakviriya អ្នកគ្រប់គ្រងទូទៅនៃ ThinkOfLiving.com និង DDproperty ដែលជាអង្គភាពនៃ PropertyGuru proptech បានគូសបញ្ជាក់ពីគោលជំហរទីផ្សារអចលនទ្រព្យថៃនាពេលបច្ចុប្បន្ននេះថា “ទីផ្សារបច្ចុប្បន្នមានភាពយឺតយ៉ាវ ប៉ុន្តែមានស្ថិរភាពបើនិយាយពីស្ថានភាពនៃការផ្គត់ផ្គង់ និងតម្រូវការ ដោយសារតែអ្នកទិញក្នុងស្រុកឥឡូវនេះទទួលយកអាកប្បកិរិយាថ្មី ដោយចេះរង់ចាំ និងចេះបត់បែនតាមស្ថានភាព ជាជាងធ្វើការសម្រេចចិត្តភ្លាមៗ។ ឥរិយាបថថ្មីរបស់អ្នកទិញ គឺបណ្តាល​មក​ពី​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន ខណៈ​យើង​កំពុង​ស្ថិត​ក្នុង​ដំណើរការ​បង្កើត​រដ្ឋាភិបាល​ថ្មី។” ស្ថានភាពនយោបាយថ្មី កំពុងស្ថិតក្នុងស្ថានភាពស្មុគស្មាញ ខណៈលោក Pita Limjaroenrat […]

អាន​បន្ថែម

កម្ពុជាពង្រីកទំហំដីក្នុងតំបន់ការពារធនធានធម្មជាតិជាង១លានហិកតា ដើម្បីការពារបរិស្ថាន និងអភិរក្សជីវចម្រុះ

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកែប្រែដោយពង្រីកផ្ទៃដី ក្នុងតំបន់ការពារធនធានធម្មជាតិពីទំហំ ២.៣៨៧.៧៣៩ ហិកតា ទៅ ៣.៧៣៥.៧៣៤ហិកតា កើន ១.៣៤៧.៩៩៥ហិកតា ក្នុងនោះមានចំនួន ១៩ទីតាំងសំខាន់ៗ នៅទូទាំងប្រទេស ដើម្បីថែរក្សាការពារសោភណភាពធម្មជាតិ និងទេស​ភាព ប្រព័ន្ធអេកូឡូស៊ី និងជីវចម្រុះ។ តំបន់ការពារធនធានធម្មជាតិទាំង ១៩ នោះរួមមានដូចខាងក្រោម៖ ១. ឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» បានកែប្រែពីផ្ទៃដីទំហំ ១៥៤.៤៥៨ហិកតា ទៅ ១៥៦.១១៦ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ។ ២. ដែនជម្រកសត្វព្រៃពាមក្រសោប ត្រូវបានកែប្រែពីផ្ទៃដីទំហំ ២៣.៧៥០ហិកតា តៅ ១៦.៩៨២ហិកតា ស្ថិតក្នុងភូមិសាស្រ្តខេត្តកោះកុង ។ ៣. តំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែក បានកែប្រែពីផ្ទៃដីទំហំ ២៧.៧០០ហិកតា ទៅ ៣៨.៦២៨ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តកោះកុង។ ៤. ឧទ្យានជាតិកែប បានកែប្រែពីផ្ទៃដីទំហំ ១.១៥២ហិកតា ទៅ ១.២៣០ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តកែប។ ៥. តំបន់រ៉ាមសារកោះកាពិ បានកែប្រែពីផ្ទៃដីទំហំ ១២.០០០ហិកតា […]

អាន​បន្ថែម

ចិនគ្រោងបង្កើតតំបន់កសិកម្មបែបទំនើបឆ្លាតវៃ លើផ្ទៃដីប្រមាណ ២ម៉ឺនហិកតា នៅកម្ពុជា

ក្រុមហ៊ុនកសិកម្មចិន Danong ចង់វិនិយោគលើវិស័យកសិកម្មបែបទំនើបឆ្លាតវៃជាប្រភេទអេកូឡូជីមួយ លើផ្ទៃដីប្រមាណពី ១ម៉ឺនទៅ ២ម៉ឺនហិកតា នៅកម្ពុជា​។​ នេះបើតាមជំនួបរវាងឯកឧត្តម ដួង ដារ៉ា និងលោក Zhao Shujie ប្រធានក្រុមហ៊ុន Danong កាលពីថ្ងៃទី០៦ ខែសី​ហា ឆ្នាំ២០២៣។ លោកប្រធានក្រុមហ៊ុន បានឱ្យដឹងអំពីគម្រោងធំៗ ៤ ដែលបានកំណត់រួមបញ្ចូលក្នុងការវិនិយោគគឺ១)បង្កាត់ពូជសត្វ, ២)ចិញ្ចឹមសត្វ, ៣)ផលិតចំណីសត្វ, ៤)ដំណាំដំឡូងមី។ ជាមួយគ្នានេះដែរ ដើម្បីជំរុញការងារវិនិយោគនេះឱ្យបានជោគជ័យ ក្រុមហ៊ុនត្រូវរៀបចំសាងសង់ហេដ្ឋារចនាសម្ព័ន្ធ(លើផ្ទៃដីប្រមាណពី១ម៉ឺនទៅ២ម៉ឺនហិកតា) ក្នុងនោះមានការសាងសង់ប្រព័ន្ធធារាសាស្រ្តស្រោចស្រព, អគ្គិសនី​ និងការផ្តល់សេវាកម្មកសិកម្ម និងផ្តល់កម្ចីតាមរយៈធនាគារកសិកម្ម ឱ្យបានគ្រប់ជ្រុងជ្រោយដល់ក្រុមហ៊ុនដៃគូវិនិយោគក្នុងស្រុក​ និងដល់ប្រជាកសិករខ្មែរផងដែរ។ បន្ថែមពីនេះ លោកប្រធាន Zhao Shujie បានបញ្ជាក់ផងដែរថា គម្រោងសង់ឃ្លាំងស្តុកខ្នាតធំមួយនៅខេត្តព្រះសីហនុ​ បាននិងកំពុងជួយជំរុញការនាំចេញនូវផលិតផលកសិកម្មខ្នាតធំពីកម្ពុជាទៅកាន់បរទេស។ ចំពោះចំណីសត្វតែមួយមុខ គឺអាចនាំចេញបានប្រមាណ៤០លានតោនក្នុង១ឆ្នាំ។ ទន្ទឹមនឹងនោះ ក្រុមហ៊ុនក៏គ្រោងបង្កើតរោងចក្រផលិតជី និងបង្កើតមជ្ឈមណ្ឌលភូគាមអនាម័យខ្នាតធំមួយនៅខេត្តព្រះ​​​​សីហនុផងដែរ​ ដើម្បីជួយជំរុញសន្ទុះនៃការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ប្រទេសចិនឱ្យបានជាអតិបរមា​។ បើតាមផែនការ ​ក្រុមហ៊ុននឹងចុះពិនិត្យសិក្សាស្រាវជ្រាវបន្ថែមអំពីសក្តានុពលដីកសិកម្មដែលបានកំណត់រួចហើយ រួ​ម​​​ទាំងប្រព័ន្ធអគ្គិសនី ប្រភពទឹក ផ្លូវដឹកជញ្ជូន និងគោលការណ៍ច្បាប់នានារបស់រាជរដ្ឋាភិបាលសម្រាប់ក្រុមហ៊ុនក្នុងកា​រ​វិនិយោគលើវិស័យកសិកម្ម។ គួរបញ្ជាក់ថា គម្រោងវិនិយោគកសិកម្មបែបទំនើបឆ្លាតវៃជាប្រភេទអេកូឡូជីខាងលើនេះ​ […]

អាន​បន្ថែម

ត្រឹមខែសីហានេះ ក្រុមហ៊ុន ប៉េង ហួត បានផ្តល់អាហារូបករណ៍ ១១ម៉ឺនដុល្លារ ដល់សិស្សនិស្សិតនៅអង្គការCCF

គិតត្រឹមខែសីហា ឆ្នាំ២០២៣នេះ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង ដែលគិតជាទឹកប្រាក់ជាង ១១ម៉ឺនដុល្លារ ដល់អង្គការមូលនិធិកុមារកម្ពុជា (CCF)។ ថ្មីៗនេះដែរ គឺកាលពីថ្ងៃទី០៤ ខែសីហា​ ឆ្នាំ២០២៣ ក្រុមហ៊ុនក៏បានរៀបចំកម្មវិធីសំណេះសំណាលជាលើកទី២ ជាមួយសិស្សនិស្សិត និងលោកគ្រូ អ្នកគ្រូ នៃអង្គការមូលនិធិកុមារកម្ពុជា (CCF) ចំនួន ៩០នាក់  ដែលត្រូវបានប្រារព្ធធ្វើឡើងនៅទីតាំងគម្រោង បុរី ប៉េង ហួត ហ្គ្រេន ស្តាផ្លាទីនីម (បឹងស្នោ) ខណៈលើកទី១ គឺត្រូវបានរៀបចំឡើងនៅទីតាំង Neeson Cripps Academy ស្ទឹងមានជ័យ។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងជួយគាំទ្របន្ថែមទៅលើស្មារតីនិងជំនាញទន់ និងការចូលរួមនៅក្នុងសង្គម ដល់និស្សិតដែលបានទទួលអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររយៈពេល ៤ឆ្នាំ ពីក្រុមហ៊ុន ប៉េង ហួត គ្រុប ដើម្បីពង្រឹងទៅលើចំណេះដឹងឱ្យកាន់តែទូលំទូលាយសម្រាប់ការត្រៀមខ្លួនក្នុងជីវិតការងារនាពេលអនាគត។ ​​ ក្នុងសកម្មភាពជួបសំណេះសំណាលនេះ ក៏មានដំណើរទស្សនកិច្ចសម្រាប់លោកគ្រូ អ្នកគ្រូ និងសិស្សនិស្សិត ក្នុងគម្រោងនិមួយៗរបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប […]

អាន​បន្ថែម

NBC៖ ការទិញ-លក់ផ្ទះឆ្នាំនេះថយចុះខ្លាំង ប៉ុន្តែការលក់ខុនដូបែរជាកើនគួរឱ្យកត់សម្គាល់

សកម្មភាព​លក់​លំនៅ​ឋាន រួមមាន ​ផ្ទះល្វែង វីឡាភ្លោះ និងទោស មាន​ការ​ថយ​ចុះ ខណៈ​ការ​លក់​ខុន​ដូ មាន​កំណើន​វិជ្ជមាន​ នៅក្នុងឆមាសទី១ឆ្នាំ២០២៣។ នេះ​បើតាម​របាយការណ៍​ប្រចាំឆមាស​ទី១​របស់​ធនាគារ​ជាតិ​នៃកម្ពុជា ដែលបានចេញផ្សាយកាលពីដើមសប្តាហ៍មុន។​ របាយការណ៍ ដែលត្រូវបាន​យោង​តាម​និយ័តករ​អាជីវករអចលនវត្ថុ និង​បញ្ចាំ រួមទាំង​ការគណនា​របស់មន្ត្រីធនាគារជាតិនៃកម្ពុជា បង្ហាញថា សកម្មភាព​លក់ផ្ទះល្វែង វិឡាភ្លោះ និងទោល ថយ​ចុះប្រមាណ ៦៤,៧ភាគរយ ខណៈការ​លក់​ខុន​ដូ មាន​កំណើន​វិជ្ជមាន​ឡើង​វិញ​ក្នុងអត្រា​១២,៩ភាគរយ។ របាយការណ៍ដដែល បង្ហាញថា សន្ទស្សន៍ថ្លៃ​លំនៅ​ឋាន (RPPI) បង្ហាញថា តម្លៃលំនៅ​ឋាន​នៅកម្ពុជា​ពុំសូវមាន​ការប្រែប្រួល​ខ្លាំងនោះទេ ដោយ​នៅ​ភ្នំពេញ មាន​ការកើន​ឡើង​៦,៩ភាគរយ ស្របពេលដែលនៅ​តាមបណ្តាខេត្តផ្សេងៗទៀត​កើន ៥,៣ភាគរយ។ ធនាគារជាតិនៃកម្ពុជា លើកឡើងថា ​វិស័យ​សំណង់ បានងើបឡើងមកវិញ ដែលឆ្លុះបញ្ជាំងតាមរយៈកំណើននៃការនាំចូលសម្ភារៈ និងបរិក្ខារសំណង់ ក្នុងកំណើន ០,៤ភាគរយ ឬស្មើនឹងទឹកប្រាក់ប្រមាណជាង៩០០លានដុល្លារ។​ របាយការណ៍ខាងលើ បង្ហាញថា ចំពោះ​គម្រោង​សំណង់ដែល​អនុម័ត​ដោយ​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និង​សំណង់, តម្លៃ និង​ផ្ទៃ​ក្រឡាគម្រោងសាងសង់ ត្រូវបាន​ប៉ាន់ស្មាន​ថាមាន​កំណើន ១,៣ភាគរយ ខណៈចំនួន​គម្រោង​ថយ​ចុះ ៩ភាគរយ។ របាយការណ៍របស់ Propnexkh […]

អាន​បន្ថែម

រដ្ឋប្រកាសដីជាង ១២៥ហិកតា នៅស្រុកបាភ្នំ ខេត្តព្រៃវែង ក្លាយជាតំបន់បេតិកភណ្ឌធម្មជាតិ

រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ«នគរភ្នំឈើកាច់បាភ្នំ» ដែលមានផ្ទៃដីទំហំសរុប១២៥,២៧៧៥ហិកតា និងកំណត់ទីតាំងបេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្ត្រក្នុងតំបន់បេតិកភណ្ឌធម្មជាតិ «នគរភ្នំឈើកាច់បាភ្នំ» ដែលមានចំនួន ៩ទីតាំង ស្ថិតក្នុងភូមិសាស្ត ឃុំជើងភ្នំ ឃុំឈើកាច់ និងឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង។ នេះបើតាមអនុក្រឹត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣។ ការសម្រេចបង្កើតនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីការពារ ថែរក្សានគរូបនីយកម្ម និងលើកតម្លៃបេតិកភណ្ឌវប្បធម៌ បេតិកភណ្ឌធម្មជាតិ និងទីតាំងប្រវត្តិសាស្ត្រអតីតសម័យហ្វូណន «នគរភ្នំ» ដែលជាទឹកដីដំបូងបង្អស់របស់កម្ពុជា។​ ក្នុងនោះ ទីតាំងទាំង ៩កន្លែងដែលត្រូវបានបង្កើត មានឈ្មោះនិងទំហំផ្ទៃដី ដូចខាងក្រោម៖ ១- ភ្នំបាភ្នំ មានផ្ទៃដីទំហំ១០១,៤១១៩ហិកតា ២- ប្រាសាទអង្គច័ន្ទ មានផ្ទៃដីទំហំ០,៦៣៨៥ហិកតា ៣- វត្តវិហារគុហ៍ មានផ្ទៃដីទំហំ១,៣៦៤២ហិកតា ៤- វត្តវិហារធំ មានផ្ទៃដីទំហំ៣,១៤៥១ហិកតា ៥- ស្រះបិទបាយ មានផ្ទៃដីទំហំ៨,០៦០៧ហិកតា ៦- អ្នកតាមេសរ មានផ្ទៃដីទំហំ០,៧៨១២ហិកតា ៧- ស្រះស្រង់ មានផ្ទៃដីទំហំ១,៥៨១៦ហិកតា។ ៨- […]

អាន​បន្ថែម