អាល្លីម៉ង់ជួយកម្ពុជាជាង ២លានដុល្លារ ដើម្បីសម្អាតមីន លើផ្ទៃដីជាង១ពាន់ហិកតា ក្នុងខេត្ត០៣

អង្គការជំនួយរបស់ប្រជាជនន័រវេស(NPA) ប្រទេសអាល្លឺម៉ង់ ផ្តល់ជំនួយជាថវិកាចំនួន ២,១០០,០០០ដុល្លារ​ ដល់អង្គការស៊ីម៉ាក់​ក្នុងការអនុវត្តគម្រោងបោសសម្អាតមីនលើផ្ទៃដី ១.៦០០ហិកតា នៅក្នុងខេត្តចំនួន ០៣។ នេះបើតាមសេចក្ដីជូនដំណឹង របស់អង្គភាពស៊ីម៉ាក់ នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣។ សេចក្តីជូនដំណឹងនេះ បានឱ្យដឹងថា ហិរញ្ញប្បទានឥតសំណងនេះ គឺសម្រាប់អនុវត្តគម្រោងសម្អាតមីនក្នុងរយៈពេល១៦ខែ និងត្រូវបញ្ចប់នៅចុងខែសីហា ឆ្នាំ២០២៤ លើផ្ទៃដីចម្ការមីន ទំហំប្រមាណ ១,៦០០ហិកតា និងផ្សព្វផ្សាយអប់រំ យល់ដឹង ពីគ្រោះថ្នាក់ ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាម ព្រមទាំងជួយជនរងគ្រោះ ដោយសារមីន តាមបណ្តាខេត្តទិសពាយ័ព្យរួមមាន៖ ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និង ខេត្តព្រះវិហារ។ សូមបញ្ជាក់ថា គម្រោងនេះ ជាការរួមចំណែកក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ សកម្មភាពមីន សំដៅសម្រេចឱ្យខាងតែបានតាមគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា គ្មានមីនឆ្នាំ២០២៥៕

អាន​បន្ថែម

ត្រឹមខែមិថុនា ២០២៣ កម្ចីទិញផ្ទះ មានប្រមាណជា ៦,៦ពាន់លានដុល្លារ កើន១៧%

កម្ចីពីគ្រឹះស្ថានធនាគារដល់អតិថិជនសម្រាប់ទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន មានប្រមាណ ជាង៦,៦ពាន់លានដុល្លារ គិតត្រឹមខែមិថុនាឆ្នាំ២០២៣ កើនឡើង១៧,៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នា​កាលពីឆ្នាំមុន។​ របាយការណ៍ពីធនាគារជាតិនៃកម្ពុជាចេញផ្សាយកាលពីថ្ងៃចន្ទសប្តាហ៍នេះ​បង្ហាញថា ទំហំកម្ចីពីគ្រឹះស្ថានធនាគារដល់អតិថិជនសម្រាប់ទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន ស្មើនឹង១៤,៥ភាគរយ នៃទំហំឥណទានសរុបប្រមាណ ៤៥,៨ពាន់លានដុល្លារ ។ របាយការណ៍ដដែល លើកឡើងថា កម្ចីដោយគ្រឹះស្ថានធនាគារ សម្រាប់ការជួញដូរអចលនទ្រព្យ មានទំហំឥណទាន ប្រមាណជាង ៤,៣ពាន់លានដុល្លារ កើនឡើង ១៣,៦ភាគរយ និងសំណង់ មានទំហំជាង ៤,១ ពាន់លានដុល្លារ កើនឡើង ៨,៩ភាគរយ។​ ដោយឡែក កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្រាប់វិស័យសំណង់ មានទឹកប្រាក់ទំហំប្រមាណ ៤២៦លានដុល្លារ កើនឡើង ១៤ភាគរយ ឬស្មើនឹង៤,៤ភាគរយ នៃទំហំឥណទានសរុប ៩,៧ ពាន់លានដុល្លារ ផ្តល់ដល់អតិថិជន។​ ជាមួយគ្នានេះដែរ លោកស្រី អាន ធីតា ដែលអ្នកជំនាញក្នុងវិស័យអចនលទ្រព្យបានលើកឡើងថា បើទោះជា​ទីផ្សារ​អចលន​ទ្រព្យ​​ក្នុង​ប្រទេស​កម្ពុជា កំពុងមាន​ការ​ធ្លាក់​ចុះ ប៉ុន្តែវាជាឱកាសមាសដ៏​ពិសេស​មួយសម្រាប់អ្នកទិញ ដោយសារតម្លៃ​អចលនទ្រព្យ​ត្រូវ​បាន​គេ​ផ្តល់​ជូន​ក្នុង​តម្លៃពិសេស​ក្រោម​តម្លៃ​ទីផ្សារ។ (អានបន្ថែម)  

អាន​បន្ថែម

រដ្ឋពង្រីកផ្ទៃដីដែនជម្រកសត្វព្រៃធំៗចំនួន២ ដើម្បីការពារសត្វព្រៃ និងធនធានធម្មជាតិ

រាជរដ្ឋាភិបាល​ បានសម្រេចកែប្រែដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងដែនជម្រកសត្វព្រៃនៅព្រៃឡង់ ដោយពង្រីកទំហំផ្ទៃដីបន្ថែមទៀត ដើម្បីថែរក្សាការពារសត្វព្រៃ និងធនធានធម្មជាតិ។ នេះបើតាមអនុក្រឹត្យលេខ ១៨១ អនក្រ.បក និងលេខ ១៩៤ អនក្រ.បក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣។ ក្នុងនោះ រដ្ឋបានកែប្រែដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ពីផ្ទៃដីទំហំ ២៥៣.៧៥០ហិកតា មកផ្ទៃដីទំហំ ២៥៨.១៧២ហិក​តា ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់។ ផ្ទៃដីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ខាងលើនេះ បានមកពីការបញ្ចូលផ្ទៃដីទំហំ ២៥៣.៧៥០ ដែលមានចែងក្នុងព្រះរាជក្រឹត្យ ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ស្តីពីការបង្កើតតំបន់ការពារធម្មជាតិ និងផ្នែកខ្លះនៃរបៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ ដែលមានផ្ទៃដីទំហំ ៤.៤២២ហិកតា ដែលមានចែងក្នុងអនុក្រឹត្យលេខ០៧ អនក្រ.បក ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ស្តីពី ការបង្កើតរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ។ ដោយឡែក រដ្ឋក៏បានសម្រេចកែប្រែដែនជម្រកសត្វព្រៃនៅព្រៃឡង់ ពីផ្ទៃដីទំហំ ៤៣១.៦៨៣ហិកតា មកផ្ទៃដីទំហំ៤៨៩.៦៦៣ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ។ ផ្ទៃដីដែនជម្រកសត្វព្រៃនៅព្រៃឡង់នេះ បានមកពីការបូកបញ្ចូលផ្ទៃដីទំហំ៤៣១.៦៨៣ហិកតា ដែលមានចែងក្នុងអនុក្រឹត្យលេខ៧៤ អនក្រ.បក […]

អាន​បន្ថែម

ត្រឹមខែកក្កដា កម្ពុជាមានក្រុមហ៊ុនសាងសង់ និងអចលនទ្រព្យ ចុះបញ្ជីតាមថ្នាលព័ត៌មានបច្ចេកវិទ្យា បានជិត ២ពាន់លានដុល្លារ ​

ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ឬហៅថា Cam DX បានចុះបញ្ជីក្រុមហ៊ុន សហគ្រាស លើវិស័យសាងសង់ មានទុនវិនិយោគសរុប ១,០៧ ពាន់លានដុល្លារ គិតត្រឹមខែកក្កដា ឆ្នាំ២០២៣ ខណៈក្រុមហ៊ុនសហគ្រាសលើវិស័យអចលនទ្រព្យ មានទុនវិនិយោគសរុប ៩២១លានដុល្លារ ។ របាយការណ៍បង្ហាញថា ក្រុមហ៊ុន និងសហគ្រាស ដែលបានចុះបញ្ជីតាមប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន មានចំនួនជាង ២៧.៥១១ ក្រុមហ៊ុន/សហគ្រាស  គិតជាដើមទុនវិនិយោគ មានទំហំទឹកប្រាក់សរុបជាង ៨ ប៊ីលានដុល្លារ។ របាយការណ៍ដដែលបង្ហាញទៀតថា ក្រុមហ៊ុន/សហគ្រាស មានសកម្មភាពអចលនទ្រព្យ ដោយប្រើប្រាស់អចលនទ្រព្យផ្ទាល់ខ្លួន ឬជួលគេ មានចំនួន ១.១៤៧។ ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន មានបីដំណាក់កាល ដោយ ដំណាក់កាលទី១ ត្រូវបានដាក់ឱ្យដំណើរការ ក្នុងឆ្នាំ២០២០ ដំណាក់កាលទីពីរ ក្នុងឆ្នាំ២០២២ និងដំណាក់កាលទីបី ក្នុងខែកក្កដា ឆ្នាំ២០២៣។ បើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការរៀបចំប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានទាំងបីដំណាក់កាលកន្លងមកនេះ តែងតែមានការកាត់បន្ថយនូវនីតិវិធី ពេលវេលា​ និងថវិកា ក្នុងគោលដៅផ្តល់ភាពងាយស្រួលឱ្យបានជាអតិបរិមាដល់ការបង្កើតអាជីវកម្មស្របច្បាប់របស់វិស័យឯកជន។

អាន​បន្ថែម

អ្នកជំនាញ៖ ទោះទីផ្សារអចលនទ្រព្យឆ្នាំ២០២៣ ធ្លាក់ចុះខ្លាំង តែជាឱកាសមហាសាលសម្រាប់អ្នកទិញ

ខណៈ​ដែល​ទីផ្សារ​អចលន​ទ្រព្យ​​ក្នុង​ប្រទេស​កម្ពុជា កំពុងមាន​ការ​ធ្លាក់​ចុះ អ្នកជំនាញមើលឃើញថាជាឱកាសមាសដ៏​ពិសេស​មួយសម្រាប់អ្នកទិញ ដោយសារតម្លៃ​អចលនទ្រព្យ​ត្រូវ​បាន​គេ​ផ្តល់​ជូន​ក្នុង​តម្លៃ​ក្រោម​តម្លៃ​ទីផ្សារ។ យោងតាមលោកស្រី អាន ធីតា នាយកគ្រប់គ្រងក្រុមហ៊ុន PropNexkh ទីផ្សារអចលនទ្រព្យនាពេលបច្ចុប្បន្ននេះ ផ្តល់ការពេញចិត្តយ៉ាងខ្លាំងដល់អ្នកទិញ ដោយផ្តល់ឱ្យពួកគេនូវអំណាចនៃការចរចា និងលទ្ធភាពទទួលបានអចលនទ្រព្យដោយការបញ្ចុះតម្លៃយ៉ាងច្រើនគឺអាចរហូតដល់ ២០% ទៅ ៣០% ក្រោមអត្រាតម្លៃទីផ្សារ។ លោកស្រី អាន ធីតា មានប្រសាសន៍ថា “សក្ដានុពលទីផ្សារនៃឆ្នាំ ២០២៣ បានធ្លាក់ចុះយ៉ាងខ្លាំង ហើយយើងកំពុងមើលឃើញពីឱកាសដ៏មហាសាលសម្រាប់អ្នកវិនិយោគក្នុងការចាប់យកអចលនទ្រព្យតម្លៃក្រោមទីផ្សារទាំងនេះ”។ គួរកត់សម្គាល់ថាគម្រោងអចលនទ្រព្យបានកាត់បន្ថយយ៉ាងខ្លាំងស្ទើរគ្រប់វិស័យ ដោយមានការថយចុះនៃចំនួននៃការអភិវឌ្ឍអគារការិយាល័យថ្មី និងមានតែគម្រោងអភិវឌ្ឍលំនៅឋានមួយចំនួនប៉ុណ្ណោះដែលត្រូវបានចាប់ផ្តើមថ្មី។ ទោះជាយ៉ាងណាក៏ដោយ អចលនទ្រព្យដែលស្ថិតនៅតាមបណ្តោយមហាវិថីសំខាន់ៗដូចជាមហាវិថីនរោត្តម និងមហាវិថីព្រះមុនីវង្សនៅតែបន្តជួបប្រទះនឹងតម្រូវការខ្ពស់ ដែលជំរុញដោយកត្តាទីតាំងយុទ្ធសាស្ត្រល្អ។ ឱកាសមាសមួយទៀតសម្រាប់អ្នកទិញ គឺគេឃើញមាននៅក្នុងទីផ្សារខុនដូ។ អ្នកទិញកំពុងរីករាយនឹងលក្ខខណ្ឌនៃការបង់ប្រាក់កាន់តែមានភាពបត់បែន និងលក្ខខណ្ឌនៃកិច្ចព្រមព្រៀងដែលកាន់តែប្រសើរឡើង ដោយមានអ្នកទិញខ្លះអាចទទួលបានយូនីតខុនដូដោយមិនបង់ថ្លៃពេញ ឬដោយមិនចាំបាច់ជ្រើសរើសការបង់រំលោះ ១០% ឬ ២០%ថែមទៀតផង។ តាមតួលេខ ក្នុងចំណោមខុនដូសរុបប្រមាណ ៥៤០០០  យូនីត មានតែខុនដូតែចំនួនតិចតួចប៉ុណ្ណោះដែលត្រូវបានលក់ចេញ ដែលការណ៍នេះ ផ្តល់ឱ្យអ្នកទិញនូវជម្រើសដ៏ច្រើនសន្ធឹក និងឱកាសវិនិយោគដែលមិនអាចប្រៀបផ្ទឹមបាន។ នៅពេលដែលទិដ្ឋភាពអចលនទ្រព្យបន្តវិវឌ្ឍនៅឆ្នាំ ២០២៣ វិនិយោគិន និងអ្នកទិញផ្ទះអាចទាញយកអត្ថប្រយោជន៍ពីទីផ្សារដែលកំពុងអំណយផលល្អសម្រាប់អ្នកទិញ។ ប៉ុន្តែយ៉ាងណាក្តី អ្នកទិញគួរធ្វើការសម្រេចចិត្តដោយមានព័ត៌មានច្បាស់លាស់ដែលស្របតាមគោលដៅ […]

អាន​បន្ថែម

NBC: វិស័យសំណង់ និងអចលនទ្រព្យបានបង្ហាញសញ្ញាងើបឡើងវិញក្នុងឆមាសទី១

វិស័យសំណង់ និងអចលនទ្រព្យ បានបង្ហាញសញ្ញាងើបឡើងវិញ ដោយការនាំចូលសម្ភារ និងបរិក្ខាសំណង់ កើនឡើងបន្តិច ០,៤ភាគរយ ដល់ ប្រមាណ៩១១លានដុល្លារ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។​ របាយការណ៍ពីធនាគារជាតិនៃកម្ពុជា បានលើកឡើងថា សេដ្ឋកិច្ចកម្ពុជា បន្តសម្រេចបានកំណើនជាវិជ្ជមាន ក្នុងឆមាសទី១ ឆ្នាំ២០២៣ ដោយគាំទ្រជាចម្បងដោយ កំណើនខ្ពស់នៃវិស័យទេសរណ៍ ការបន្តរក្សាកំណើនក្នុងវិស័យកសិកម្ម សញ្ញាងើបឡើងវិញនៃវិស័យសំណង់ បើទោះបីជា ផលិតកម្មក្នុងវិស័យកម្មន្តសាលបានធ្លាក់ចុះ ដោយសារការថមថយនៃតម្រូវការខាងក្រៅក៏ដោយ។ តាមរបាការណ៍ខាងលើ សន្ទស្សន៍ថ្លៃលំនៅដ្ឋាន នៅកម្ពុជា បានកើនឡើង ៦,៤ភាគរយ (ឆ្នាំលើឆ្នាំ) ដោយក្នុងនោះលំនៅឋាននៅរាជធានីភ្នំពេញ បានកើនឡើង ៦,៩ភាគរយ និងនៅតាមបណ្តាខេត្តផ្សេងៗ បានកើនឡើង ៥,៣ភាគរយ។

អាន​បន្ថែម

រដ្ឋប្រកាសទទួលស្គាល់សគមន៍តំបន់ការពារធម្មជាតិ “តាតៃក្រោម” ទំហំជាង ៩០ហិកតា នៅកោះកុង

ក្រសួងបរិស្ថាន ប្រកាសទទួលស្គាល់សហគមន៍តំបន់ការពារធម្មជាតិ «តាតៃក្រោម» ដែលមានទំហំសរុប ៩៧.៣ ហិតា ជាផ្លូវការហើយ។  សហគមន៍តំបន់ការពារធម្មជាតិ «តាតៃក្រោម» ស្ថិតនៅក្នុងដែនជម្រកសត្វ ពពាមក្រសោប ស្ថិតនៅភូមិអន្លង់វ៉ាក់ និងភូមិកោះអណ្តែត ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង។ សហគមន៍នេះ ត្រូវបានទទួលស្គាល់តាមរយៈប្រកាសលេខ ២៩០ ចុះថ្ងៃទី១៩ ខែកក្តដា ឆ្នាំ ២០២៣ ក្រោមការសម្របសម្រួលពីគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា»។ ការរៀបចំបង្កើតសហគមន៍តំបន់ការពារធម្មជាតិ «តាតៃក្រោម» នេះមានគោលបំណងបង្កើនការចូលរួមគ្រប់គ្រងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព និងរួមចំណែកលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ បន្ថែមលើនេះ ការរៀបចំអភិវឌ្ឍសហគមន៍តំបន់ការពារធម្មជាតិ «តាតៃក្រោម» នឹងត្រូវរៀបចំឱ្យស្របតាមលក្ខន្តិកៈ និងផែនការគ្រប់គ្រងស្របតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។ គួរបញ្ចាក់ផងដែរថា គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាននឹងកំពុងដឹកនាំការអនុវត្តដោយក្រសួងបរិស្ថាន និងក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមហិរញ្ញប្បទានរបស់ធនាគារពិភពលោក ហើយមានបំណងធ្វើឱ្យប្រសើរនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងជំរុញឱកាសសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ ដើម្បីបង្កើនច្រវ៉ាក់តម្លៃអនុផលព្រៃឈើនៅតំបន់ទេសភាពជួរភ្នំក្រវាញ និងបឹងទន្លេសាប។ នាពេលបច្ចុប្បន្ន គម្រោងនេះ បាននឹងកំពុងជួយគាំទ្រសហគមន៍ធម្មជាតិចំនួន ៣០ នៅក្នុងខេត្តគោលដៅទាំង ៧ រួមមាន៖ ខេត្តកោះកុង […]

អាន​បន្ថែម

សូចនាករបីបង្ហាញពន្លឺសម្រាប់ទីផ្សារអចលនទ្រព្យអាស៊ី ប៉ុន្តែសេដ្ឋកិច្ចងើបរួចឬមិនរួចនៅតែអាស្រ័យលើចិន ហេតុអ្វី?

ត្រឹមត្រីមាសទី១នៃឆ្នាំនេះ ការវិនិយោគអចលនទ្រព្យពាណិជ្ជកម្មក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច ( APAC) បានធ្លាក់ចុះដល់កម្រិតទាបបំផុតដែលមិនធ្លាប់មានចាប់តាំងពីឆ្នាំ ២០១០។ ទោះយ៉ាងណាក៏ដោយ ​ការបើកដំណើរការឡើងវិញរបស់ប្រទេសចិន និងស្ថានភាពជាក់ស្តែងដែលកំណើនអត្រាការប្រាក់ជិតដល់ចំណុចកំពូល ជាសញ្ញាណនាំឱ្យមានការរំពឹងទុកថាសេដ្ឋកិច្ចសាកលកំពុងតែជិតដល់ភាពធូរស្បើយ។ ការវិនិយោគលើអចលនទ្រព្យពាណិជ្ជកម្ម និងការវិភាគតាមវិស័យនៅចិន៖ វិស័យការិយាល័យរបស់ប្រទេសចិន បន្តប្រឈមមុខនឹងសម្ពាធ ជាចម្បងដោយសារតែកម្រិតផ្គត់ផ្គង់ខ្ពស់។ ផ្ទុយទៅវិញ វិស័យហាងលក់រាយ និងបដិសណ្ឋារកិច្ច ត្រូវបានគេរំពឹងថានឹងទទួលបានអត្ថប្រយោជន៍ពីការកើនឡើងនៃការប្រើប្រាស់ និងការត្រឡប់មកវិញបន្តិចម្តងៗនៃវិស័យទេសចរណ៍នៅឆ្នាំ ២០២៣។ ខណៈពេលដែលវិស័យការដឹកជញ្ជូន នៅមានភាពប្រសើរស្របតាមកំណើនសេដ្ឋកិច្ចដែលកំពុងងើបបណ្តើរៗ ប៉ុន្តែទីផ្សារមួយចំនួនក្នុងវិស័យនេះ កំពុងប្រឈមនឹងបញ្ហានៃការផ្គត់ផ្គង់លើសតម្រូវការ។ ប្រភេទទ្រព្យសកម្មជំនួសក៏កំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកវិនិយោគផងដែរ ទោះបីជាកំណើនបរិមាណនៅតែមិនស្មើគ្នាក៏ដោយ។ ការពន្លឿនការស្តារឡើងវិញ និងផលប៉ះពាល់របស់ចិនលើតំបន់អាស៊ីប៉ាស៊ីហ្វិច ( APAC)៖ការបន្ធូរបន្ថយរបស់ចិនដីគោកនៃគោលនយោបាយសូន្យកូវីដ១៩ រួមជាមួយនឹងការបើកព្រំដែនរបស់ខ្លួនឡើងវិញ បានបង្កើនល្បឿនដោយរំពឹងទុកថា ការស្តារឡើងវិញក្នុងតំបន់នេះ ទីផ្សារចិននឹងរួមចំណែកដល់ទៅ ៤៥%នៃGDPរបស់ទីផ្សារតំបន់អាស៊ីប៉ាស៊ីហ្វិចទាំងមូលផងដែរ។ សេដ្ឋកិច្ចចិនបានជួបប្រទះនឹងការស្ទុះងើបឡើងវិញដ៏រឹងមាំនៅក្នុងត្រីមាសទី១ នៃឆ្នាំ ២០២៣ ជាពិសេសនៅក្នុងខែមីនា។ ត្បិតតែទិន្នន័យសេដ្ឋកិច្ចតំបន់ APAC ក្នុងខែមេសា បង្ហាញពីលទ្ធផលចម្រុះ វាជារឿងសមហេតុផលក្នុងការរំពឹងថានឹងមានកំណើន GDP ពិតប្រាកដក្នុងចន្លោះពី ៥% ទៅ ៧% សម្រាប់ឆ្នាំនេះ ដោយប្រទេសចិនបានដើរតួជាកម្លាំងជំរុញនៅពីក្រោយការងើបឡើងវិញនេះ។ សន្ទុះវិជ្ជមាននេះ ត្រូវបានគេរំពឹងថាសេដ្ឋកិច្ចចិននឹងជួយរុញទីផ្សារនៃប្រទេសទាំងឡាយក្នុងតំបន់APAC បានខ្លះ […]

អាន​បន្ថែម

PropertyGuru ប្រកាសបេក្ខភាពឆ្នើមឈ្នះពានវង្វាន់ប្រចាំឆ្នាំ២០២៣ ខណៈពីធីប្រគល់ជ័យលាភីនឹងធ្វើឡើងឆាប់ៗនេះ

ក្រុមហ៊ុន PropertyGuru Group (NYSE: PGRU) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈានមុខគេនៅអាស៊ីអាគ្នេយ៍ បានប្រកាសជ្រើសរើសបេក្ខភាពដែលត្រូវបានជ្រើសរើសក្នុងកម្មវិធីពានរង្វាន់ PropertyGuru Cambodia Property Awards ប្រចាំឆ្នាំលើកទី៨ ដែលគាំទ្រដោយអ្នកឧបត្ថម្ភ CBRE Cambodia និង SALTO Systems ។ ក្រុមហ៊ុនដែលជាប់ក្នុងបញ្ជីគឺសុទ្ធសឹងតែជាគម្រោងអចលនទ្រព្យឆ្នើមនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ដោយបានប្រជែងយកតែជាង ៣០ជើងឯក នៅក្នុងពិធី បង្ហាញពានរង្វាន់ឆ្នើមនៅល្ងាចថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០២៣ នៅសាល Grand Ballroom នៃសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។ បេក្ខភាពដែលត្រូវបានជ្រើសរើសសំខាន់ៗផ្សេងទៀត រួមមាន៖ OCIC Group ដែលទទួលពានវង្វាន់លើការអភិវឌ្ឍន៍ខុនដូ Diamond Bay Garden ។ Siha Property Co., Ltd ដែលទទួលពានវង្វាន់លើការអភិវឌ្ឍន៍លំនៅដ្ឋាន Siha Residence; និង Sir Stamford Raffles (Cambodia) Co., Ltd., […]

អាន​បន្ថែម

ត្រីមាសទី២-២០២៣ NagaWorldនៅកម្ពុជាប្រមូលប្រាក់ចំណេញបាន ៨៣លានដុល្លារ កើន៥៧%

NagaCorp នៅហុងកុងបានចេញរបាយការណ៍ពីប្រាក់ចំណេញសុទ្ធរបស់ NagaWorld ក្នុងប្រទេសកម្ពុជាបានកើនឡើងដល់ ៥៧,៤ភាគរយ គិតជាទឹកប្រាក់ ៨៣លានដុល្លារ សម្រាប់ត្រីមាសទី២​ ឆ្នាំ២០២៣នេះ។ ការកើនឡើងនេះត្រូវបានសន្មតឡើងដោយកត្តានៃការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជាពីអាស៊ាន និងការត្រឡប់មកវិញបន្តិចម្តងៗនៃអ្នកធ្វើអាជីវកម្មពីប្រទេសចិន ដែលជំរុញឱ្យមានការកើនឡើងនៃប្រាក់ចំណូលរបស់ NagaWorld ។ របាយការណ៍ដដែលរបស់ NagaCorp បាននិយាយទៀតថា ប្រាក់ចំណូលសរុបបានកើនឡើង ៧,៩ភាគរយ ស្មើនឹង ២៥២,៣លានដុល្លារ ជាមួយនឹង EBITDA កើនឡើង ១០,១ភាគរយ ស្មើនឹង ១៤៣,២លានដុល្លារ។ ការស្ទុះងើបឡើងវិញនេះ ត្រូវបានគេសង្កេតឃើញថា វាបាននាំមុខទីផ្សារដ៏ធំលើតារាង GGR ដែលបានឈានដល់ ៩៨លានដុល្លារ និង EGM GGR ឈានដល់ ៦៤,៩លានដុល្លារ។ តាមការប្រៀបធៀប Premium VIP GGR គឺ ៦២,៩លានដុល្លារ និង Referral VIP ២៦,៥លានដុល្លារ។ ទោះជាយ៉ាងណាក៏ដោយ NagaCorp បានកត់សម្គាល់ថាគ្រប់ផ្នែកទាំងអស់បានបង្ហាញពីកំណើនជាបន្តបន្ទាប់ធៀបនឹងត្រីមាសទី១ខែមីនា ឆ្នាំ២០២៣។ NagaCorp មានសុទិដ្ឋិនិយមថា ប្រាក់ចំណូលរបស់ខ្លួននឹងបន្តកើនឡើងជាបន្តបន្ទាប់ៗពីការត្រឡប់មកវិញនៃភ្ញៀវទេសចរចិន […]

អាន​បន្ថែម