ព័ត៌មានអចលនទ្រព្យ
វៀតណាមចំណាយជិត ៨ពាន់លានដុល្លារ ទិញយន្តហោះពីអាមេរិក ដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើង
ក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានព្រមព្រៀងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់មួយ ដើម្បីបញ្ជាទិញយន្តហោះ Boeing 737Max ប្រមាណ ៥០គ្រឿងពីសហរដ្ឋអាមេរិក ក្នុងទំហំទឹកប្រាក់ប្រមាណ ៧,៨ពាន់លានដុល្លារ ដើម្បីធ្វើទំនើបកម្មយន្តហោះរបស់ខ្លួនព្រមទាំងឆ្លើយតបនឹងតម្រូវការអាកាសចរណ៍ដែលកំពុងកើនឡើង។ នេះបើយោងតាមសារព័ត៌មានរ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១១ ខែកញ្ញាម្សិលមិញ។ ដំណឹងនៃកិច្ចព្រមព្រៀងនេះត្រូវបានបង្ហើបឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានមួយរបស់សេតវិមាន កាលពីថ្ងៃអាទិត្យ ទី១០ ខែកញ្ញា ស្របពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន បាននិងកំពុងធ្វើទស្សនកិច្ចនៅទីក្រុងហាណូយ។ យោងតាម លោក Dang Ngoc Hoa ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនអាកាសចរណ៍វៀតណាម បានឱ្យដឹងថា ការបញ្ជាទិញនេះមានគោលបំណងដើម្បីធ្វើទំនើបកម្មយន្តហោះរបស់ខ្លួន ឱ្យកាន់តែសន្សំសំចៃប្រេង តាមរយៈការផ្លាស់ប្តូរមកប្រើប្រាស់ Boeing ដែលជាយន្តហោះអាចជំរុញការអភិវឌ្ឍ និងពង្រីកសេវាកម្មដែលមានគុណភាពខ្ពស់សម្រាប់ជើងហោះហើរក្នុងស្រុក និងក្នុងតំបន់អាស៊ីបន្ថែមទៀត។ លោក Brad McMullen អនុប្រធានជាន់ខ្ពស់ផ្នែកលក់ និងទីផ្សារពាណិជ្ជកម្មរបស់ក្រុមហ៊ុន Boeing បានមានប្រសាសន៍ថា ការបញ្ជាទិញនេះឆ្លើយតបនឹងតម្រូវការនៃកំណើនការធ្វើដំណើរតាមផ្លូវអាកាសរបស់វៀតណាម ស្របពេលដែលអាស៊ីអាគ្នេយ៍គឺជាទីផ្សារអាកាសចរណ៍ដែលរីកលូតលាស់លឿនបំផុតមួយរបស់ពិភពលោក។ យោងតាមសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ វិស័យអាកាសចរណ៍ក្នុងស្រុកវៀតណាម បានស្ទុះងើបឡើងវិញលឿនបំផុត និងកំពុងក្លាយជាទីផ្សារអាកាសចរណ៍ដែលរីកលូតលាស់លឿនបំផុតទី៥របស់ពិភពលោកក្នុងឆ្នាំ២០២២ ក្រោយការបន្ធូរបន្ថយវិធានការណ៍កូវីដ១៩ ដោយព្រលានយន្តហោះវៀតណាមត្រូវបានគេរំពឹងថានឹងទទួលបានអ្នកដំណើរប្រមាណ១៥០លាននាក់ក្នុងមួយឆ្នាំ នៅឆ្នាំ២០៣៥៕
អានបន្ថែមរដ្ឋដូរដីជិត ៤ពាន់ហិកតា ក្នុងខេត្តកណ្តាល ឱ្យឯកជនជាថ្នូរនិងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដោះដូរដីរដ្ឋចំនួន៤កន្លែង ដែលមានទំហំសរុបជាង ៣.៧៥៦ហិកតា នៅក្នុងស្រុកកោះធំ ស្រុកលើកដែក និងក្រុងសំពៅពូន នៃខេត្តកណ្តាល ឱ្យទៅក្រុមហ៊ុនឯកជនមួយ ជាថ្នូរនឹងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាននិងអគាររដ្ឋបាល មានតម្លៃសរុបចំនួន ៤៥លានដុល្លារ។ នេះបើយោងតាមលិខិតមួយច្បាប់ចុះលេខ៧៨៥ សជណ.ហធ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានចុះហត្ថលេខាដោយឯកឧត្តម ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣។ លិខិតនេះបានបញ្ជាក់ឱ្យដឹងពីសំណើសុំលក់ផ្តាច់នូវទីតាំងដីរដ្ឋចំនួន៤កន្លែង នៃរដ្ឋបាលខេត្តកណ្តាល ដែលមានទំហំសរុបចំនួន ៣៧.៥៦៩.០៧២ម៉ែត្រការ៉េ ស្មើនិងជាង ៣.៧៥៦ហិកតា ទៅឱ្យក្រុមហ៊ុនឯកជនមួយគឺក្រុមហ៊ុន ខេធី ឆាយណា អេស៊ា ហ្រ្គីនស៊ីធី អ៊ិនវេសម៉ិន ឯ.ក ជាថ្នូរនឹងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន និងអគាររដ្ឋបាលរបស់ក្រុងសំពៅពួន ខេត្តកណ្តាល សរុបជាទឹកប្រាក់មានតម្លៃជាង ៤៥លានដុល្លារ។ ទីតាំងដីរដ្ឋទាំង ៤កន្លែងនោះ រួមមាន ទីតាំងដីមួយផ្នែកនៃអាងទឹកក្របីកូន អាងទឹកម្លេច អាងទឹកបឹងធំ និងអាងទឹកស្រះ៨ ស្ថិតនៅស្រុកកោះធំ និងក្រុងសំពៅពូន ដោយត្រូវអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដូចខាងក្រោម៖ ១. ស្ថាបនាផ្លូវដី “ស” ចំនួន […]
អានបន្ថែមតំបន់សេដ្ឋកិច្ចពិសេស Zhejiang ត្រូវការដី ១ពាន់ហិកតា នៅកោះកុងដើម្បីពង្រីកសាខាទីពីររបស់ខ្លួន
តំបន់សេដ្ឋកិច្ចពិសេស Zhejiang (SEZs) ដែលគ្រោងនឹងពង្រីកទីតាំងយុទ្ធសាស្ត្រថ្មីក្នុងខេត្តកោះកុង ដែលគ្របដណ្តប់លើផ្ទៃដីទំហំ ១០០០ ហិកតា។ ផែនការពង្រីកតំបន់សេដ្ឋកិច្ចពិសេសថ្មីនេះ ត្រូវបានបង្ហាញឱ្យដឹង ក្នុងដំណើរទស្សនកិច្ចនាពេលថ្មីៗនេះ របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទៅកាន់តំបន់សេដ្ឋកិច្ចពិសេស Zhejiang ក្នុងក្រុងព្រះសីហនុ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការពង្រីកតំបន់នេះថា៖ «ផ្ទៃដីនៃតំបន់សេដ្ឋកិច្ចពិសេស Zhejiang ទីមួយនេះមានទំហំត្រឹមតែ 30ហិចតាប៉ុណ្ណោះ ប៉ុន្តែវាមានរោងចក្រជាច្រើនរួចទៅហើយ ដូច្នេះហើយក្រុមហ៊ុនគ្រោងនឹងពង្រីកតំបន់សេដ្ឋកិច្ចពិសេសទីពីររបស់ខ្លួនដែលត្រូវការដីបន្ថែមទំហំ ១០០០ហិកតា ក្នុងខេត្តកោះកុង។ ការវិនិយោគនៅកម្ពុជាបន្ថែមនេះបង្ហាញថា ដៃគូវិនិយោគរបស់យើងជឿជាក់លើការដឹកនាំរបស់រដ្ឋាភិបាលយើង ទើបពួកគេហ៊ានទិញដី ១០០០ហិកតាបន្ថែមទៀត ដើម្បីវិនិយោគជាមួយយើង”។ ជាទូទៅ តំបន់សេដ្ឋកិច្ចពិសេសក្នុងប្រទេសកម្ពុជា បានទាក់ទាញការវិនិយោគពីបរទេសយ៉ាងច្រើន ដែលអាចនិយាយបានថា បើមិនមានវត្តមានតំបន់សេដ្ឋកិច្ចពិសេសនេះទេ ក៏មិនមានការវិនិយោគបរទេសទាំងនេះដែរ។ ការវិនិយោគទាំងនេះបានបង្កើតការងារប្រហែល ១០ម៉ឺនកន្លែង ក្នុងមួយឆ្នាំ ជាមួយនឹងប្រាក់ឈ្នួលស្មើគ្នា ឬប្រសើរជាង និងការរំពឹងទុកប្រសើរជាង បើធៀបនឹងជម្រើសវិនិយោគផ្សេងទៀត។ យោងតាមគណៈគ្រប់គ្រងតំបន់ SSEZ នៅខេត្តព្រះសីហនុ តំបន់សេដ្ឋកិច្ចពិសេសនេះ បើករោងចក្រចំនួន ៣០០ នៅឆ្នាំ […]
អានបន្ថែមរដ្ឋបានបញ្ឈប់បន្ទាន់នូវសកម្មភាពទិញ-លក់ដីនៅតំបន់មេទឹកខេត្តកំពង់ចាម ដើម្បីទុកអភិវឌ្ឍកសិកម្ម
អាជ្ញាធរខេត្តកំពង់ចាម បានបញ្ឈប់ការទិញ-លក់ និងផ្ទេរកម្មសិទ្ធិដីនៅតំបន់មេទឹកប្រាំងតាសុខ ដែលជាដីសាធារណៈ ស្ថិតនៅភូមិតាំងគោក ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម ដើម្បីទុកអភិវឌ្ឍលើវិស័យកសិកម្ម។ នេះបើតាមសចក្តីណែនាំលេខ ០០៥/២៣ ស.ណ.ន ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣។ ការបញ្ឈប់នេះ ដោយសាររដ្ឋបាលខេត្តកំពង់ចាម បានកត់សម្គាល់ឃើញថា ដីនៅតំបន់មេទឹកប្រាំងតាសុខ ត្រូវបានឈូសឆាយ ទន្ទ្រានកាន់កាប់ ព្រមទាំងមានការទិញ-លក់ ការផ្ទេរកម្មសិទ្ធិ ដែលជាការរំលោភលើដីសាធារណៈរបស់រដ្ឋ។ បន្ថែមពីនេះ គោលបំណងនៃការបញ្ឈប់នេះ គឺដើម្បីទប់ស្កាត់ការរំលោភខុសច្បាប់លើដីសាធារណៈរបស់រដ្ឋ ដោយទុកសម្រាប់បម្រើដល់ប្រយោជន៍របស់បងប្អូនសហគមន៍ ដើម្បីអភិវឌ្ឍវិស័យនានា ជាពិសេសវិស័យកសិកម្ម។ ទន្ទឹមនឹងនេះ អាជ្ញាធរខេត្តកំពង់ចាម បានដាក់ចេញវិធានការទប់ស្កាត់នូវការលក់-ទិញដីនៅតំបន់នោះដូចខាងក្រោម៖ អាជ្ញាធរស្រុកបាធាយ ត្រូវទប់ស្កាត់អោយបាននូវការកាប់ទន្ទ្រាន ការឈូសឆាយ ការទិញ-លក់ ឬផ្ទេរកម្មសិទ្ធិដីតំបន់មេទឹកប្រាំងតាសុខ ចាប់ពីពេលនេះតទៅ និងសូមធ្វើការណែនាំដល់មន្ត្រីជំនាញ អាជ្ញាធរភូមិ-ឃុំ ហាមចុះហត្ថលេខាទទួលស្គាល់ក្នុងការទិញ-លក់ដីនៅតំបន់នេះជាដាច់ខាត ហើយត្រូវផ្សព្វផ្សាយខ្លឹមសារនៃសេចក្ដីជូនដំណឹងនេះ ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងសាធារណៈជនទូទៅ ឱ្យបានដឹងទូលំទូលាយផងដែរ រាល់សេចក្តីសម្រេច ឬរាល់ការចុះហត្ថលេខាទាំងឡាយណា ដែលពាក់ព័ន្ធដីធ្លីនៅតំបន់នេះ ដោយពុំបានឆ្លងកាត់រដ្ឋបាលខេត្តកំពង់ចាម ត្រូវបានចាត់ទុកជានិរាករណ៍ ក្នុងករណីមានលិខិតបទដ្ឋានគតិយុត្តិណាមួយរបស់រាជរដ្ឋាភិបាល ត្រូវអនុវត្តតាម។
អានបន្ថែមគម្រោង Marum Estate ឈ្នះរង្វាន់ពិសេស៤ ពីកម្មវិធី «អចលនទ្រព្យកម្ពុជា PropertyGuru Cambodia Property Awards 2023»
រាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២៣ – ភាពជោគជ័យបានបង្ហាញឡើងនៅពិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru Cambodia Property Awards លើកទី៨ ខណៈដែល Marum Estate ដែលជាគម្រោងប្រកបដោយចក្ខុវិស័យដ៏ខ្ពស់របស់ក្រុមហ៊ុន Sir Stamford Raffles (Cambodia) Co. Ltd. ទទួលបានរង្វាន់ពិសេសចំនួនបួន ពង្រឹងកេរ្តិ៍ឈ្មោះរបស់ខ្លួនជាសញ្ញានៃ នរានុវត្ត និង ឧត្តមភាពក្នុងវិស័យអាចលនទ្រព្យ។ ព្រឹត្តិការណ៍ដ៏ធំឱឡារិកនេះបានធ្វើឡើងនៅល្ងាចថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០២៣ នៅក្នុង Grand Ballroom ដ៏ប្រណិតនៃសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។ ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំអ្នកអភិវឌ្ឍន៍អចលនទ្រព្យដ៏ល្បីល្បាញ និងមានកេរ្តិ៍ឈ្មោះ មកប្រកួតប្រជែងដណ្តើមយកពានរង្វាន់ដែលមានតាមប្រភេទរៀងៗខ្លួន។ គម្រោង Marum Estate មានភាពលេចធ្លោសម្រាប់វិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិតក្នុងការកសាងសហគមន៍ ការរចនាសំណង់ចម្រុះប្រភេទ និងការកសាងលំនៅដ្ឋានដែលមានបរិយាកាសប្រកបដោយភាពឆ្នៃប្រឌិត។ គម្រោងនេះត្រូវបានទទួលស្គាល់សម្រាប់បួនប្រភេទផ្សេងគ្នា៖ ការអភិវឌ្ឍន៍ទីក្រុងរណបល្អបំផុត ( Best Township Awards) ការអភិវឌ្ឍន៍សម្រាប់ការប្រើប្រាស់ចម្រុះល្អបំផុត ( Best Mixed Use […]
អានបន្ថែមរដ្ឋជួលដីជិត ៥០០ហិកតា នៅកោះរ៉ុង ឱ្យឯកជនអភិវឌ្ឍ និងវិនិយោគ
រាជរដ្ឋាភិបាល បានសម្រេចកំណត់តំបន់ប្រើប្រាស់ដោយចីរភាពនៃឧទ្យានជាតិកោះរ៉ុងលើផ្ទៃដីទំហំ ៤៨៩ហិកតា ស្ថិតក្នុងភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដើម្បីជួលឱ្យក្រុមហ៊ុន Emario Shonan Marine Corporation និងក្រុមហ៊ុន U. Property Management ធ្វើការអភិវឌ្ឍ និងវិនិយោគ។ នេះបើតាមអនុក្រឹត្យលេខ ៦៩អនក្រ.បក ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។ ការជួលនេះ ធ្វើឡើងតាមរយៈអនុប្បយោគជាដីឯកជនរបស់រដ្ឋ ដែលចុះបញ្ជីជូនក្រសួងបរិស្ថាន សម្រាប់ជួលឱ្យក្រុមហ៊ុនទាំងពីរខាងលើ។ មួយវិញទៀត រាជរដ្ឋាភិបាល បានផ្តល់ជាកម្មសិទ្ធិជូនក្រុមហ៊ុនទាំងពីរខាងលើនូវផ្ទៃដីទំហំ ២៤២ហិកតា ៨១អា នៃតំបន់សហគមន៍នៃឧទ្យានជាតិសមុទ្រកោះរ៉ុង ដើម្បីធ្វើការអភិវឌ្ឍ ជាថ្នូរនឹងការចំណាយដោះស្រាយផ្ទាល់ជាមួយនឹងម្ចាស់អាជីវកម្ម សេវាកម្ម នៅលើកោះរ៉ុងសន្លឹម ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវបេតុង ការរៀបចំបណ្តាញប្រព័ន្ធទឹក អគ្គិសនី ទីលានចាក់សំរាម សាលារៀន និងមណ្ឌលសុខភាព។ បន្ថែមពីនេះ អនុក្រឹត្យនេះ បានកំណត់តំបន់សហគមន៍នៃឧទ្យានជាតិសមុទ្រកោះរ៉ុងលើផ្ទៃដីទំហំ ៣២៨ហិកតា ៥៤អា ស្ថិតនៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដែលក្នុងនោះផ្ទៃដីទំហំ ៣២៦ហិកតា ១៩អា […]
អានបន្ថែមរោងចក្រសហគ្រាសជាង៣០០កន្លែង នៅកំពង់ស្ពឺ កំពុងត្រូវការកម្លាំងពលកម្ម ៤ពាន់នាក់បន្ទាន់ !!!
ខេត្តកំពង់ស្ពឺ មានតម្រូវការកម្លាំងពលកម្មចំនួនប្រមាណ ៤ពាន់នាក់បន្ថាន់បន្ថែមទៀត ខណៈខេត្តនេះ មានរោងចក្រសហគ្រាសចំនួន ៣៨៥ កំពុងដំណើរការយ៉ាងសកម្ម។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុង ក្នុងពិធីជួបសំណេះសំណាលជា មួយកម្មករ និយោជិត តាមរោងចក្រ សហគ្រាស មកពីរោងចក្រ សហគ្រាសចំនួន១៤ ដែលមានកម្មករចំនួនជាង ១៨០០០នាក់ នៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងថា ក្នុងរយៈពេល៨ខែដើមឆ្នាំ ២០២៣នេះ រោងចក្រនៅខេត្តកំពង់ស្ពឺ កំពុងត្រូវការកម្មករប្រមាណ ៤ពាន់នាក់បន្ថែមទៀត ក្នុងខណៈដែលវិស័យសេដ្ឋកិច្ចទាំងមូលមានឱកាសការងារប្រមាណ ១ម៉ឺន ៧ពាន់កន្លែងបន្ថែមទៀត។ ឯកឧត្តម បានបន្តថា បច្ចុប្បន្នខេត្តកំពង់ស្ពឺមានកម្មករ និយោជិត កំពុងបម្រើការងារសរុបចំនួន ១៥ម៉ឺននាក់ ដែលផ្តល់ចំណូលគិតជាប្រាក់ឈ្នួលប្រមាណជា ៤៧០លានដុល្លារ ក្នុងមួយឆ្នាំ។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា ក្នុងចំណោមរោងចក្រសហគ្រាសចំនួន ៣៨៥ ក្នុងនោះវិស័យកាត់ដេរមានចំនួន ១៩១រោងចក្រ ដែលប្រើកម្លាំងពលកម្មប្រមាណជា […]
អានបន្ថែមប៉េង ហួត គ្រុប រៀបចំព្រឹត្តិការណ៍បរិស្ថាន និងសប្បុរសធម៌ “PH Eco Day” ក្រោមប្រធានបទ «ចាស់យើង ថ្មីគេ»
ក្រុមហ៊ុន ប៉េង ហួត គ្រុប បានរៀបចំព្រឹត្តិការណ៍បរិស្ថាន និងសប្បុរសធម៌ “PH Eco Day” ក្នុងគោលបំណងដើម្បីចូលរួមលើកកម្ពស់ការយល់ដឹង និងការអនុវត្តបរិស្ថានឱ្យបានត្រឹមត្រូវ ព្រមជាមួយការទទួលបាននូវការបរិច្ចាគសម្ភារប្រើប្រាស់ និងសម្ភារសិក្សាពីសប្បុរសជន ដើម្បីយកទៅបរិច្ចាគបន្តជូនដល់អង្គការ សាលារៀន ដែលប្រឈមការខ្វះខាតខ្លាំង។ ជាមួយគ្នានេះក្រុមហ៊ុន ប៉េង ហួត គ្រុប បានឧបត្ថម្ភបន្ថែមនូវថវិកាចំនួន $20,000 (ពីរម៉ឺនដុល្លារ) ដល់មន្ទីរពេទ្យកុមារអង្គរ ដើម្បីគាំទ្រសេវាព្យាបាល និងថែទាំសុខភាពកុមារកម្ពុជា នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅទីតាំងការិយាល័យលក់បុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ព្រឹត្តិការណ៍បរិស្ថាន PH Eco Day នេះមានសារៈសំខាន់ធំចំនួនពីរ ដែលទីមួយគឺដើម្បីបំផុសការយល់ដឹងដល់សាធារណជនចូលរួមគាំពារបរិស្ថាន និងការអនុវត្តបរិស្ថានឱ្យបានត្រឹមត្រូវ ខណៈបរិស្ថានគឺជាចំណែកដ៏សំខាន់នៃជីវិតរស់នៅសម្រាប់មនុស្ស សត្វ រុក្ខជាតិ។ល។ ខណៈទីពីរគឺដើម្បីលើកទឹកចិត្តឱ្យមានជាការបរិច្ចាគជាសម្ភារដែលមិនប្រើប្រាស់ផ្សេងៗពីសប្បុរសជន ដែលនេះជាទង្វើដ៏ប្រសើរចូលរួមលើកកម្ពស់បរិស្ថាន និងក៏ជាសកម្មភាពមនុស្សធម៌ផ្ដល់ទៅសង្គមដូចជា អង្គការ និងសាលារៀនកំពុងប្រឈមនិងជីវភាពខ្វះខាតខ្លាំងជាដើម។ ក្នុងព្រឹត្តិការណ៍នេះ ក៏មានការចែករំលែកចំណេះដឹងអំពីបរិស្ថានពីមន្រ្តីជំនាញក្រសួងបរិស្ថាន និងយុវជនជាអ្នកបង្កើតមាតិការអំពីបរិស្ថាន […]
អានបន្ថែមកែលម្អទីតាំង គុណផលសេវានិងផលិតផល និងគោលដៅអាជីវកម្ម ជាយុទ្ធសាស្ត្រថ្មី ដើម្បីជោគជ័យក្នុងទីផ្សារលក់រាយនៅកម្ពុជា
ក្នុងគោលបំណងជំរុញការយល់ដឹងកាន់តែស៊ីជម្រៅអំពីទីផ្សារលក់រាយនៅកម្ពុជាក្រុមហ៊ុន CBRE Cambodia កាលពីថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២៣ បានរៀបចំកិច្ចពិភាក្សាពេញអង្គ (Panel Discussion)មួយជាមួយអ្នកជំនាញអចលនទ្រព្យ ក្នុងគោលបំណងស្វែងយល់ពីសក្ដានុពល និងសិក្សាពីស្ថានភាពបច្ចុប្បន្ននៃទីផ្សារលក់រាយនៅកម្ពុជា។ ការឆ្លុះបញ្ចាំងទីផ្សារលក់រាយកម្ពុជា៖ សារសំខាន់ពីសិក្ខាសាលានេះ គឺការលើកឡើងរបស់អ្នកជំនាញអំពីសារៈសំខាន់នៃយុទ្ធសាស្រ្តសម្របខ្លួនសម្រាប់អ្នកអភិវឌ្ឍន៍វិស័យលក់រាយ មានបីចំណុចធំៗចំនួន០៣៖ កំណត់ទីតាំងជាថ្មី កែលម្អគុណផលសេវានិងផលិតផល និងកំណត់គោលដៅអាជីវកម្មឡើងវិញ។ យោងតាមអ្នកជំនាញត្រៃយុទ្ធសាស្ត្រនេះ នឹងជួយឱ្យអ្នករកស៊ីក្នុងវិស័យទីផ្សារលក់រាយនៅកម្ពុជា អាចបន្តសម្របខ្លួនទៅនឹងចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់ដែលកំពុងវិវត្តតាមទំនោរបច្ចេកវិទ្យាឌីជីថល និងស្វែងរកវិធីសាស្រ្តប្រកបដោយភាពច្នៃប្រតិដ្ឋដើម្បីបង្កើនការផ្តល់ជូនរបស់ខ្លួន ដើម្បីឱ្យអាជីវកម្មរបស់ខ្លួនបន្តទទួលបានជោគជ័យ និងកាន់តែរីកចម្រើន។ ការកំណត់ទីតាំងអាជីវកម្មឡើងវិញ (Reposition)៖ សំដៅលើការផ្លាស់ប្តូរគោលគំនិតអាជីវកម្ម ឬអតិថិជនគោលដៅ។ នៅក្នុងទិដ្ឋភាពដែលចំណូលចិត្តរបស់អ្នកប្រើប្រាស់ និងសក្ដានុពលទីផ្សារកំពុងមានការវិវឌ្ឍឥតឈប់ឈរ អ្នកអភិវឌ្ឍវិស័យហាងលក់រាយត្រូវតែរក្សាភាពបត់បែន និងបើកចំហរដើម្បីរៀបចំឡើងវិញ ឬដាក់ទីតាំងឡើងវិញនូវសេវាកម្ម និងផលិតផលរបស់ខ្លួន។ ការកែលម្អគុណផល ឬរៀបចំសេវា/ផលិតឡើងវិញ (Refilling)៖ ជាយុទ្ធសាស្ត្រ បង្ហាញពីរបៀបដែលកែលម្អឡើងវិញនូវកន្លែងទំនេរ ឬផ្នែកណាមួយនៃអគារលក់រាយដែលមិនទាន់ប្រើប្រាស់។ ការរៀបចំកន្លែងទំនេរចាស់ឱ្យមានសកម្មភាពសេដ្ឋកិច្ចថ្មី នឹងទាក់ទាញឱ្យមានមនុស្សចេញចូលទិញកាន់តែខ្ពស់ កាត់បន្ថយអត្រាទំនេរ និងបង្កើនប្រាក់ចំណេញផ្នែកហិរញ្ញវត្ថុ។ ការកំណត់គោលដៅអាជីវកម្មឡើងវិញ (Repurpose)៖ ជាយុទ្ធសាស្ត្រផ្តោតលើការបង្វែរទំនេរ ឬកន្លែងដែលកំពុងប្រើប្រាស់ស្រាប់ទៅប្រើជាប្រយោជន៍ផ្សេងៗ។ បន្ថែមលើការគ្រាន់តែសាងសង់អគារសម្រាប់ហាងលក់រាយ អ្នកអភិវឌ្ឍន៍អាចពិចារណាសាងសង់ភ្ជាប់នូវកន្លែងលំហែអារម្មណ៍ កន្លែងហាត់ប្រាណ និងបណ្ណាល័យភ្ជាប់ ឬនៅបរិវេណជិតកន្លែងអគារលក់រាយផងដែរ៕
អានបន្ថែមរដ្ឋសម្បទានដីជិត ១ម៉ឺនហិកតា ដល់ឯកជន ដើម្បីអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្ម នៅស្ទឹងត្រែង
ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានសម្រេចផ្តល់ដីសម្បទាន ៩៧៧២ហិកតា ដល់ក្រុមហ៊ុនក្នុងស្រុក LSCG Group និងក្រុមហ៊ុនចិន Green Sea Agriculture Co., Ltd ដើម្បីអភិវឌ្ឍន៍វិស័យកសិ-ឧស្សាហកម្ម និងអភិវឌ្ឍជាតំបន់សេដ្ឋកិច្ចពិសេស។ លោក លី សុខឆាយ អគ្គនាយកនៃក្រុមហ៊ុន LSCG Group បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោក ទទួលបានសិទ្ធិវិនិយោគលើផ្ទៃដីសរុប ៩៧៧២ហិតានៅខេត្តស្ទឹងត្រែង ដោយការវិនិយោគនេះ ត្រូវបានសហការជាមួយក្រុមហ៊ុនចិន Green Sea Agriculture Co., Ltd តំណាងដោយ លោក សុខ សំណាង ដើម្បីធ្វើការអភិវឌ្ឍជាតំបន់សេដ្ឋកិច្ចពិសេស កសិ-ឧស្សាហកម្ម តំបន់ប្រើប្រាស់ច្រើនយ៉ាងមានដូចជា៖ Auto-High Tech Green House (គឺជាប្រភេទកសិកម្មបែបបច្ចេកវិទ្យាទំនើបក្នុងផ្ទះកញ្ចក់) ប្រព័ន្ធធារាស្រ្ត និងបង្កើតជាស្ថានីអគ្គីសនីសូឡាថាមពលស្អាតដើរដោយពន្លឺព្រះអាទិត្យធំជាងគេនៅក្នុងខេត្តស្ទឹងត្រែង។ លោកបន្តថា បច្ចុប្បន្ន ក្រុមហ៊ុនទទួលបានឯកសារស្របច្បាប់រួចរាល់អស់ហើយ និងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីរដ្ឋាភិបាល ជាពិសេសទទួលបានការអនុម័តពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លើគម្រោងវិនិយោគដ៏ធំមួយនេះរួចរាល់ហើយដែរ។ […]
អានបន្ថែម