រដ្ឋប្រកាសឱ្យទៅបង់ពន្ធអចលនទ្រព្យឱ្យបានត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣

អគ្គនាយកដ្ឋានពន្ធដារ បានរំលឹកដោយប្រកាសឱ្យម្ចាស់អចលនទ្រព្យទាំងអស់ទៅបង់ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ ឱ្យបានត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។ នេះបើតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។ ការប្រកាសរំលឹកនេះ ក្រោយអគ្គនាយកដ្ឋាន បានសង្កេតឃើញថា មានម្ចាស់អចលនទ្រព្យមួយចំនួននៅមិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ប្រាក់ពន្ធប្រភេទទាំងនេះនៅឡើយ។ ដូចនេះ ដើម្បីជំរុញការប្រមូលពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២៣ នេះ ដោយចៀសវាងនូវការកកស្ទះ ការប្រជ្រៀតគ្នាមកប្រកាសបង់ប្រាក់ពន្ធនៅថ្ងៃជិតផុតកំណត់​ ម្ចាស់អចលនទ្រព្យទាំងអស់ ត្រូវមកបំពេញកាតព្វកិច្ចឱ្យបានត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។ ម្ចាស់អចលនទ្រព្យទាំងអស់ ត្រូវបង់ពន្ធនៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌដែលអចលនទ្រព្យស្ថិតនៅ ឬនៅគ្រប់សាខាធនាគារដែលជាដៃគូររបស់អគ្គនាយកដ្ឋានពន្ធដារ ឬតាមរយៈកម្មវិធី “GDT Taxpayer App” ដែលអាចទាញយកមកប្រើប្រាស់ពី App Store ឬ Play Store។ ចំពោះការខកខានមិនបានដាក់លិខិតប្រកាសបង់ពន្ធទាន់ពេលវេលាកំណត់ទេ ម្ចាស់អចលនទ្រព្យ នឹងត្រូវរងទណ្ឌ​កម្ម​រដ្ឋបាល តាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។

អាន​បន្ថែម

១ឆ្នាំ កម្ពុជារកចំណូលបានជាង ២ពាន់លានដុល្លារ ពីទេសចរជាតិនិងអន្តរជាតិក្នុងឆ្នាំ២០២២

ក្នុងឆ្នាំ២០២២ កន្លងទៅ កម្ពុជារកចំណូលបានពីភ្ញៀវអន្តរជាតិ ១.៤១៥លានដុល្លារ ខណៈពីភ្ញៀវជាតិបានចំនួន ៦៥០លានដុល្លារ។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ដែលទើបចេញជាផ្លូវការនាឱកាសសន្និបាតបូកសរុបការងារទេសចរណ៍ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣។ របាយការណ៍ដដែលនេះ បានឱ្យដឹងបន្ថែមថា ក្នុងឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ២,២៨លាននាក់ កើនឡើង១.០៥៨,៦% និងភ្ញៀវទេសចរជាតិ១៣,៩៣លាននាក់ កើនឡើង១៩៨,៨%។ ចំណែកឯ​ភ្ញៀវទេសចរជាតិ ដែលចេញក្រៅប្រទេសមានចំនួនប្រមាណ ៩៧ម៉ឺននាក់ កើនឡើង៣.០៧៩,៥%។ របាយការណ៍ បានបញ្ជាក់ថា ពេញមួយឆ្នាំ២០២២ កន្លងទៅនោះ កម្ពុជាទទួលបានចំណូលពីភ្ញៀវទេសចរអន្តរជាតិប្រមាណ ១.៤១៥លានដុល្លារ និងទទួលបានពីភ្ញៀវទេសចរជាតិប្រមាណ ៦៥០លានដុល្លារ។ របាយការណ៍បានបន្តទៀតថា ចំណូលដែលបានពីវិស័យទេសចរណ៍នេះ ក៏បានរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុប (GDP) ប្រមាណ៣,៦%នៃផលិតផលក្នុងស្រុកសរុបផងដែរ។ លើសពីនេះ របាយការណ៍ដដែលបានអះអាងទៀតថា រយៈពេលស្នាក់នៅ ៣ថ្ងៃ២យប់ និងការចំណាយរបស់ភ្ញៀវទេសចរជាតិ ម្នាក់ៗជាមធ្យម ៥០ដុល្លារ។ នៅក្នុងឆ្នាំ២០២២ ដូចគ្នានោះដែរ វិស័យទេសចរណ៍បានបង្កើតមុខរបរ និងការងារដល់ប្រជាជនប្រមាណ ៣២ម៉ឺននាក់​។ គួរបញ្ជាក់ដែរថា រយៈពេល ៥ខែដើមឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ២.១៦លាននាក់ កើនឡើង ១.០៥៩% […]

អាន​បន្ថែម

រដ្ឋប្រកាស៖ គម្រោងសង់លំនៅឋាន០៤ គ្មានអាជ្ញាបណ្ឌទេ សូមសាធារណជនប្រយ័ត្ន

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប) បានជូនដំណឹងដល់សាធារណជនទាំងអស់ អំពីគម្រោងអភិវឌ្ឍលំនៅឋានដែលគ្មានអាជ្ញាបណ្ណត្រឹមត្រូវចំនួន ០៤គម្រោង នៅក្នុងរាជធានីភ្នំពេញ ដែលពលរដ្ឋមិនគួរទិញឡើយ។ នេះបើតាមសេចក្តីជូនដំណឹងចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។ គម្រោងដែលគ្មានច្បាប់អនុញ្ញាតទាំង ០៤នោះរួមមាន៖ ១. បុរី ធីវី ស្តា ស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ២. បុរី ទ្រី គីម គួរស្រូវ​​ ស្ថិតនៅព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ៣. សំណង់ផ្ទះល្វែង អិលវី ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ៤. បុរី The Royal Garden ស្ថិតនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បន្ថែមពីនេះ ន.អ.ប បានជម្រាបសាធារណជនឱ្យចៀសវាងការទិញ-លក់/ជួល ចូលរួមធ្វើអាជីវកម្ម ឬពាក់ព័ន្ធជាមួយនឹងគម្រោងអភិវឌ្ឍលំនៅឋានគ្មានអាជ្ញាបណ្ណខាងលើនេះ ដែលអាចធ្វើឱ្យប៉ះពាល់ ឬខាតបង់ផលប្រយោជន៍ណាមួយជាយថាហេតុ។ យ៉ាងណាមិញ ក្នុងនាមយើងជាអ្នកទិញ តើមានចំណុចសំខាន់អ្វីខ្លះដែលត្រូវតែដឹងមុននឹងសម្រេចចិត្តទិញលំនៅឋានក្នុងបុរី? (អានបន្ថែម)

អាន​បន្ថែម

កម្ពុជាមានកំលាំងទិញខ្លាំងរហូតជំរុញផ្សារ 7-Eleven គ្រោងពង្រីកសាខាបន្ថែមឱ្យបាន១០០នៅចុងឆ្នាំនេះ

​ ក្រុមហ៊ុន CP All Plc របស់​ប្រទេស​ថៃ ដែល​ប្រតិបត្តិ​ការ​ហាង​លក់រាយ 7-Eleven គ្រោងបើកហាងថ្មីចំនួន ៤០បន្ថែមទៀត ធ្វើឱ្យចំនួនហាងលក់រាយ ឡើងដល់១០០ហាងនៅដំណាច់ឆ្នាំ២០២៣នេះ ។ យោងតាមការចុះផ្សាយរបស់កាសែតថៃ The Nation កាលពីសប្តាហ៍មុន ហាងលក់រាយ 7-Eleven កំពុងពង្រីកយ៉ាងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជា ដែលក្រុមហ៊ុនមានគោលបំណងបើកសាខាទី ១០០ របស់ខ្លួននៅចុងឆ្នាំនេះ។ CP All បានឈានជើងចូលទីផ្សារកម្ពុជាតាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធ CP ALL (Cambodia) នៅខែសីហា ឆ្នាំ ២០២១ ដោយបានបើកសាខាដំបូងរបស់ខ្លួននៅរាជធានីភ្នំពេញ។ នៅឆ្នាំ ២០២២ ក្រុមហ៊ុន បានបើកសាខា 7-Eleven ជាង ៤០ រួចហើយនៅក្នុងប្រទេសកម្ពុជា។ គិតត្រឹមខែមេសា ឆ្នាំ ២០២៣ ក្រុមហ៊ុន មានសាខាចំនួន ៦០ នៅក្នុងប្រទេស ។ ត្បិតសេដ្ឋកិច្ច កម្ពុជា តូចជាងប្រទេសថៃ ប៉ុន្តែសេដ្ឋកិច្ចប្រទេសកម្ពុជា មានកំណើនខ្ពស់។ នេះជាការលើកឡើងរបស់កាសែតថៃ […]

អាន​បន្ថែម

ផ្សារឡាក់គីអ៊ិចប្រេស សម្ពោធបើកសាខាទី៤ នៅបុរី ប៉េង ហួត គម្រោង ដឹស្តាដាយមិន (ផ្លូវ​ ៦០ម៉ែត្រ)

កាន់តែសម្បូរបែប! ផ្សារ ឡាក់គីអ៊ិចប្រេស បានបើកដំណើរការសាខាទីបួន នៅក្នុង បុរី ប៉េង ហួត គម្រោង ដឹស្តាដាយមិន ដែលជាទីតាំងមានសក្តានុពលស្ថិតតាមបណ្តោយមហាវិថីសម្តេច តេជោ ហ៊ុន សែន (ផ្លូវ​ ៦០ម៉ែត្រ) ។ នៅថ្ងៃទី២០  ខែឧសភា  ឆ្នាំ២០២៣ នេះ ក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ប្រាយវេត លីមីធីត បានបើកសម្ពោធផ្សារ ឡាក់គីអ៊ិចប្រេស ជាផ្លូវការ ដែលបាននាំមកនូវការបញ្ចុះតម្លៃពិសេសទៅលើទំនិញជាច្រើនមុខ ដែលទីតាំងនេះគឺជាសាខាទីបួនហើយ ដែលស្ថិតនៅក្នុងបុរី ប៉េង ហួត បន្ថែមពីលើសាខាទាំងបី ដែលបានកំពុងបើកដំណើរការក្នុងពេលបច្ចុប្បន្ននេះ។ សាខាថ្មីរបស់ផ្សារ ឡាក់គីឡាក់គីអ៊ិចប្រេសនេះ ស្ថិតនៅក្នុងគម្រោង បុរី ប៉េង ហួត ដឹស្តាដាយមិន មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសម្តេច តេជោ ហ៊ុន សែន (ផ្លូវ ​៦០ ម៉ែត្រ) បាននាំយកមកនូវទំនិញប្រើប្រាស់ប្រចាំថ្ងៃជាច្រើនមុខសម្រាប់បម្រើទៅតាមតម្រូវការអតិថិជន ដែលរស់នៅក្នុងបុរី ប៉េង […]

អាន​បន្ថែម

សម្តេចតេជោ៖ ក្រុងអរិយក្សត្រ នឹងមិនត្រូវកាត់ចូលក្នុងរាជធានីភ្នំពេញនោះទេ

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា ក្រុងអរិយក្សត្រ នៃខេត្តកណ្តាល នឹងមិនត្រូវបានកាត់ចូលក្នុងរដ្ឋបាលរាជធានីភ្នំពេញនោះទេ។ នេះបើតាមការគូសបញ្ជាក់របស់សម្ដេច ដែលបានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹ​ត្ត​កម្ម​ទឹកស្អាតបាក់ខែង ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ១៩ ខែមិថុនា​ ឆ្នាំ ២០២៣នេះ។ សម្តេចតេជោ បានលើកឡើងថា ដីខេត្តកណ្តាលពីដើមឡើយ គឺនៅឯគល់ស្ពានជ្រោយចង្វារ ដោយបានកាត់ជាច្រើនដង ដើម្បីដាក់បញ្ចូលទៅក្នុងរដ្ឋបាលទីក្រុងភ្នំពេញ។ ទន្ទឹមនឹងនេះ សម្តេចតេជោ បានបញ្ជាក់ថា ក្រុងអរិយក្សត្រ នឹងមិនត្រូវបានកាត់ចូលក្នុងរដ្ឋបាលរាជធានីភ្នំពេញនោះទេ ដោយទុកឱ្យខេត្តកណ្តាលអនុវត្តពន្ធអចលនទ្រព្យលើក្រុងអរិយក្សត្រវិញ។ គួរបញ្ជាក់ថា ក្រុងអរិយក្សត្រ ត្រូវបានបង្កើតឡើង ទន្ទឹមនឹងក្រុង ស្រុក ០៤ផ្សេងទៀត ដែលមានសង្កាត់ចំនួន ១១ ស្ថិតក្រោមដែនសមត្ថកិច្ចរបស់រដ្ឋបាលខេត្តកណ្តាល។ (អានបន្ថែម) រូបភាពដោយ droner505

អាន​បន្ថែម

កម្ពុជាស្នើជប៉ុនភ្ជាប់ជើងហោះហើរ ANA ឡើងវិញដើម្បីជំរុញទេសចរណ៍មកកម្ពុជាឱ្យបានច្រើន

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើដល់អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ជួយជំរុញការភ្ជាប់ឡើងវិញនូវជើងហោះហើររបស់ក្រុមហ៊ុន ANA ឡើងវិញ ដើម្បីជួយជំរុញទេសចរណ៍មកកម្ពុជាឱ្យបានរិតតែច្រើន។ នេះបើតាមជំនួបរវាងឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន និងឯកឧត្ដម Yuji Kumamaru កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣។ ក្នុងជំនួបនេះ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានស្នើឱ្យឯកឧត្ដម Yuji Kumamaru ជួយជំរុញជើងហោះហើរ ANA ឡើងវិញ ខណៈដែលក្រុមហ៊ុន ANA នេះបានផ្អាកជើងហោះហើរដោយសារមានភាពរាំងស្ទះដោយសារការផ្ទុះឡើងនៃជំងឺកូវីដ១៩ និងបានស្នើលោក Yuji Kumamaru ជួយជំរុញភ្ញៀវទេសចរជប៉ុនឱ្យមកកម្ពុជាឱ្យបានកាន់តែច្រើនផងដែរ។ ជាការឆ្លើយតប ឯកឧត្ដម Yuji Kumamaru បានសន្យាជួយផ្សព្វផ្សាយពីតំបន់ទេសចរណ៍កម្ពុជា និងជួយជំរុញឱ្យមានភ្ញៀវទេសចរជប៉ុនឱ្យមកកម្ពុជាកាន់តែច្រើនបន្ថែមទៀត ក៏ដូចជាការជួយឱ្យមានការជួបពិភាក្សាគ្នាជាបន្តបន្ទាប់ទៅទៀត ក្នុងការជួយជំរុញឱ្យមានការបើកដំណើរការជើងហោះហើរផ្សេងៗទៀតមកកម្ពុជា។ បន្ថែមពីនេះ ឯកឧត្ដម Yuji Kumamaru ក៏បានឱ្យដឹងដែរថា មានក្រុមហ៊ុនទេសចរណ៍មួយដ៏ធំនៅក្នុងប្រទេសជប៉ុន គឺក្រុមហ៊ុន Japan Dream Tours ចង់បង្កើតការិយាល័យ នៅខេត្តសៀមរាប និងរាជធានីភ្នំពេញ ដើម្បីជួយសម្រួលធ្វើយ៉ាងណាឱ្យមានភ្ញៀវទេសចរជប៉ុនមកទស្សនានៅកម្ពុជា និងភ្ញៀវទេសចរកម្ពុជាបានទៅទស្សនានៅប្រទេសជប៉ុនផងដែរ។ […]

អាន​បន្ថែម

កម្ពុជារំពឹងថាប្រាសាទកោះកេរ្តិ៍នឹងត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកទី៤

ប្រទេសកម្ពុជា បានរំពឹងថាប្រាសាទកោះកេរ្តិ៍នឹងត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកទី៤ ក្រោយកិច្ចប្រជុំបច្ចេកទេសលើកទី៣៧ របស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក។ នេះបើតាមលោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរ​ជាតិអប្សរា ដែលបានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣។ លោកបានថ្លែងថា គណៈកម្មធិការគណ:កម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា (អាយស៊ីស៊ី-អង្គរ) និងសំបូរព្រៃគុក ទាំងមូល បានយល់ឃើញថា ជាលទ្ធផលរយៈពេល ៣០ឆ្នាំកន្លងមកនេះ កម្ពុជាមានភាពល្អប្រសើរ និងរឹងមាំសម្រាប់ខ្លួនឯង។ លោកបានបន្ថែមថា អ្វីដែលជាចំណុចកត់សម្គាល់ នោះគឺថាក្នុងពេលឆាប់ៗខាងមុខនេះ កម្ពុជារំពឹងថានឹងទទួលបានព័ត៌មានយ៉ាងល្អប្រសើរពីគណៈកម្មការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ដែលនឹងសម្រេចបញ្ចូលរមណីយដ្ឋានកោះកេរ្តិ៍ជាជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកទី៤ ផ្នែកវប្បធម៌។

អាន​បន្ថែម

យូនីសេហ្វជួយកម្ពុជានូវបរិក្ខាពេទ្យសរុបជាង ៤៤លានដុល្លារ ខណៈទើបបន្ថែម ៧លានដុល្លារទៀត សម្រាប់…

អង្គការយូនីសេហ្វ (UNICEF) បានផ្តល់ឲ្យកម្ពុជានូវបរិក្ខារវេជ្ជសាស្រ្តដែលមានតម្លៃសរុបជាង ៤៤លាន ដុល្លារ ​ចាប់គិតតាំងពីមានការរាតត្បាតដំបូងនៃជំងឺកូវីដ១៩មក។ ថ្មីៗនេះផងដែរ  អង្គការយូនីសេហ្វ (UNICEF) ក៏បានផ្តល់បន្ថែមនូវឧបករណ៍វេជ្ជសាស្រ្តសម្រាប់ការព្យាបាលដោយអុកស៊ីសែន ដែលមានតម្លៃ ៧លានដុលា្លរ ដល់កម្ពុជា។ សម្ភារជាអំណោយនេះ នឹងត្រូវចែកចាយទៅកាន់មន្ទីរពេទ្យជាតិ ខេត្ត ក្រុង ស្រុក និងមណ្ឌលសុខភាពចំនួន ១៣១ ទូទាំងប្រទេសរួមមាន ឧបករណ៍បង្កើនកម្រិតអុកស៊ីសែន  ម៉ូនីទ័រសម្រាប់អ្នកជំងឺ ឧបករណ៍ពិនិត្យកម្រិតអុកស៊ីសែនក្នុងឈាម ឧបករណ៍បញ្ចូល អុកស៊ីសែនក្នុងសួត និងឧបករណ៍សម្រាប់ព្យាបាលអុកស៊ីសែនដទៃទៀត។ ថ្លែងក្នុងពិធីប្រគល់-ទទួលឧបករណ៍វេជ្ជសាស្រ្តទាំងនេះ កាលពីថ្ងៃទី១២ ខែមិថុនា លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល បានមានប្រសាសន៍ថា​ “យើងថ្លែងអំណរគុណដល់យូនីសេហ្វសម្រាប់ការគាំទ្រដ៏មានតម្លៃ ក្នុងការឆ្លើយតបប្រកបដោយ ប្រសិទ្ធភាពនឹងវិបត្តិជំងឺរាតត្បាតកូវីដ-១៩ និងធានានូវការបន្តផ្តល់សេវាសុខភាពសំខាន់ៗសម្រាប់ស្រ្តីនិងកុមារ ដូចជាការផ្តល់ថ្នាំបង្ការជាប្រចាំ និងសេវាថែទាំសុខភាពមាតា និងទារកជាដើម។ ភាពជាដៃគូ របស់យើងជាមួយយូនីសេហ្វ បានជួយពង្រឹងប្រព័ន្ធថែទាំសុខភាព និងការបណ្តុះបណ្តាលធនធាន មនុស្ស។ អំណោយឧបករណ៍វេជ្ជសាស្ត្រអុកស៊ីសែននាថ្ងៃនេះ គឺជាជំហានមួយក្នុងការធ្វើទំនើបកម្មសម្ភារបរិក្ខារវេជ្ជសាស្រ្ត និងប្រព័ន្ធតាមដាន ដែលអាចជួយកាត់បន្ថយអត្រាមរណភាពមាតា​ ទារក និងកុមារ​។​” ជាមួយនឹងសម្ភារជាអំណោយទាំងនេះ […]

អាន​បន្ថែម

រិតតែអស្ចារ្យ កាន់តែពិសេស សំរាប់កម្មវិធីពាក់កណ្តាលឆ្នាំ មានត្រឹមតែ ៥%​ ប៉ុណ្ណោះ អាច!!!

លោកអ្នកដែលចង់រស់នៅក្នុងគេហដ្ឋានដ៏កក់ក្តៅ ព្រមទាំងអាចបើកអាជីវកម្មផ្ទាល់ខ្លួនបាន គឺកាន់តែងាយស្រួលជាងមុនជាមួយ បុរី ប៉េង ហួត ដោយមិនចាំបាច់រង់ចាំដល់សំណង់រួចរាល់នោះទេ គឺអាចចូលរស់នៅ​ និងបើកអាជីវកម្មបានភ្លាមៗ ជាមួយគោលការណ៏បង់ប្រាក់កាន់តែពិសេស ដែលមិនធ្លាប់មាន​។ សម្រាប់ខែ មិថុនា នេះ​ ក្រុមហ៊ុន បុរី ប៉េង ហួត បានផ្តល់ជូននូវគោលការណ៏បង់ប្រាក់កាន់តែងាយស្រួលមិនធ្លាប់មានជូនដល់អតិថិជន បុរី ប៉េង ហួត ទាំងអស់ ដោយមានត្រឹមតែ ៥%ដំបូង នោះអតិថិជនអាចក្លាយជាម្ចាស់លំនៅដ្ឋានភ្លាមៗ សំរាប់ការរស់នៅផង និងប្រកបអាជីវកម្មផង ជាមួយនឹងប្រភេទផ្ទះប្រកបអាជីវកម្មជាច្រើនជម្រើស។​ ទន្ទឹមនឹងនេះផងដែរ សំរាប់ប្រភេទផ្ទះប្រកបអាជីវកម្ម (Shop House) មានជាច្រើនជម្រើសសម្រាប់ អតិថិជន ដូចជា ហ្សបហោស៍ ឌី ហ្សបហោស៍ ស៊ី ហ្សបហោស៍ ក្លាសស៊ិក ហ្សបហោស៍ ម៉ូដឺន និងហ្សបហោស៍ ម៉ាជេស្ទីក ដែលមានទាំងកម្ពស់ ៣ជាន់ និង ៤ជាន់ ស្ថិតក្នុងគម្រោងដែលពោរពេញដោយសក្ដានុពលពាណិជ្ជកម្មគ្រប់ប្រភេទ មិនថានៅតាមបណ្ដោយផ្លូវជាតិលេខ1 មហាវិថីសម្ដេច តេជោ (ផ្លូវ៦០ម៉ែត្រ) […]

អាន​បន្ថែម