រដ្ឋមន្ត្រីទេសចរណ៍ថ្មីចេញយុទ្ធសាស្ត្រសំខាន់៣ ទាក់ទាញទេសចរអន្តរជាតិឱ្យបាន ៦.៤លាននាក់នៅឆ្នាំ២០២៥​​

ឯកឧត្ត​ម សុខ​ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្មី នឹងដាក់ចេញគោលដៅយុទ្ធសាស្រ្តចំនួន៣ សំខាន់ៗ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិឱ្យបាន ៦.៤លាននាក់ ជាមួយទេសចរជាតិ១៦.៧លាននាក់នៅឆ្នាំ២០២៥។ នេះបើតាមពិធីសំណេះសំណាលរវាងឯកឧត្តមទេសរដ្ឋមន្ត្រី ថោង ខុន និងឯកឧត្តមរដ្ឋមន្ត្រី សុខ សូកេន ជាមួយថ្នាក់ដឹកនាំ-មន្ត្រីរាជការ៤០០នាក់ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣។ ចក្ខុវិស័យអភិវឌ្ឍទេសចរណ៍ គឺការអភិវឌ្ឍប្រកបដោយគុណភាព ភាពរស់រវើក ភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្ន ឆ្ពោះទៅកាន់អនាគតថ្មី ដោយឈរលើគោលការណ៍គ្រឹះ «ទេសចរណ៍ផ្សារភ្ជាប់ទឹកដី និងធម្មជាតិ» សំដៅធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍សកលឈានមុខប្រកបដោយភាពសម្បូរបែប ពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្ដៅ ក្នុងការរួមចំណែកលើកកម្ពស់កិត្យានុភាព និងភាពធន់របស់កម្ពុជា។ ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ ឯកឧត្តមរដ្ឋមន្រ្តី សុខ សូកេន នឹងដាក់ចេញគោលដៅយុទ្ធសាស្រ្តចំនួន៣៖ ១-ភាពប្រកួតប្រជែងទេសចរណ៍ ២-ចីរភាពទេសចរណ៍ និង៣-បរិយាបន្នទេសចរណ៍ និងមានសសរស្ដម្ភយុទ្ទសាស្រ្តចំនួន៥ ទៀត ហៅកាត់ថា «បង្កើន៥ -BUILD» ព្រមទាំងមានសមាសធាតុគាំទ្រដោយការងារអាទិភាពចំនួន៣ ហៅកាត់ថា «អភិវឌ្ឍ៣-3Ds» ដើម្បីធ្វើយ៉ាងណាសំដៅជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ព្រមទាំងបង្កើនប្រសិទ្ធភាព សុខដុមនីយកម្មក្នុងការងារសម្របសម្រួលរវាងក្រសួងស្ថាប័នពាក់ព័ន្ធ និងតួអង្គទាំងអស់ ដែលមានតួនាទីចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា។ […]

អាន​បន្ថែម

តម្លៃភាគហ៊ុនក្រុមហ៊ុនរថយន្តវៀតណាម VinFast កើនដល់ $៨៥,៥ ពាន់លានដុល្លារ វ៉ាដាច់ Mercedes, Honda, Ford, និង Tesla

តម្លៃមូលធនប័ត្រទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តវៀតណាម VinFast បានកើនដល់ ៨៥,៥ ពាន់លានដុល្លារ ធំជាង ៣,៧ ដងនៃតម្លៃភាគហ៊ុនកាលពីដាក់ឱ្យជួញដូរនៅលើទីផ្សារភាគហ៊ុនដំបូងគឺមានត្រឹមតែ ២៣ ពាន់លានដុល្លារតែប៉ុណ្ណោះ។ ភាគហ៊ុនរបស់ VinFast Auto Pte Ltd. (VinFast) បានផ្ទុះឡើងនៅថ្ងៃជួញដូរដំបូងនៅលើផ្សារហ៊ុន NASDAQ នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពរបស់ vietnamnews.vn នៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២៣។ បើគិតពីតម្លៃហ៊ុននីមួយៗវិញ ភាគហ៊ុនរបស់ក្រុមហ៊ុននេះដែលបានដាក់លក់នៅលើ NASDAQ មាននិមិត្តសញ្ញា VFS បានកើនឡើងដល់តម្លៃ ៣៧,០៦ដុល្លារ ក្នុងមួយហ៊ុននៅចុងបញ្ចប់នៃវគ្គជួញដូរនៅសហរដ្ឋអាមេរិកនៅថ្ងៃទី ១៥ ខែសីហា ដែលជាការកើនឡើង ៦៨,៤% ពីតម្លៃដំបូងដែលមានត្រឹម ២២$។ ហើយគ្រាន់តែនៅក្នុងវគ្គដំបូងនៃការប្រកាសជួញដូរភាគហ៊ុន ចំនួនភាគហ៊ុនសរុបដែលត្រូវបានទិញ គឺមានប្រហែល ៦,៨ លានហ៊ុន។ ឥឡូវនេះក្រុមហ៊ុន VinFast របស់វៀតណាម កំពុងស្ថិតក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តកំពូលទាំងប្រាំនៅលើពិភពលោកដែលមានមូលធននីយកម្មខ្ពស់បំផុត ដោយសារតម្លៃមូលធននីយកម្មកើនឡើង។ តម្លៃទីផ្សាររបស់ក្រុមហ៊ុននេះ ឡើងរហូតដល់ទៅលើសពីក្រុមហ៊ុនផលិតរថយន្តល្បីៗ រួមមាន Mercedes-Benz, BMW, Volkswagen, […]

អាន​បន្ថែម

រដ្ឋបង្កើតសហគមន៍អំបិលខេត្តកំពត កែប ដែលមានផ្ទៃដីជាង ៤ពាន់ហិកតា ដើម្បីលើកកម្ពស់ការផលិត និងអភិរក្ស

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានកំណត់វិធាននៃការបង្កើត និងគ្រប់គ្រងសហគមន៍អំបិលខេត្តកំពត កែប ដើម្បីលើកកម្ពស់ការផលិត ការធ្វើពិពិធកម្មផលិតកម្មអំបិល ការអភិរក្ស និងការអភិវឌ្ឍដីស្រែអំបិល។ នេះបើតាមប្រកាសលេខ១៩៥ MISTI/២០២៣ ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣។ ប្រកាសនេះ បានកំណត់ឱ្យគណៈកម្មាការសម្របសម្រួលសហគមន៍អំបិលខេត្តកំពត កែប ត្រូវបានបង្កើតឡើង និងដឹកនាំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងន​វានុវត្តន៍ និងមានការចូលរួមពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម រដ្ឋបាលខេត្តកំពត កែប។ គណៈកម្មការនេះ មានភារកិច្ចដូចខាងក្រោម៖ សម្របសម្រួលការបង្កើត និងការគ្រប់គ្រងសហគមន៍អំបិលខេត្តកំពត កែប ដើម្បីជំរុញការប្រព្រឹត្តទៅ ឬ កិច្ចដំណើរការរបស់សហគមន៍ដោយឯករាជ្យ តម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាព ផ្តល់ការគាំទ្រលើផ្នែកបច្ចេកទេស និងក្របខណ្ឌគតិយុត្ត សម្រាប់កិច្ចដំណើរការជាប្រក្រតី និងការពង្រឹង សហគមន៍ ធ្វើអន្តរាគមន៍ និង/ឬ ដាក់ចេញវិធានការក្នុងការដោះស្រាយទំនាស់ ឬ បញ្ហាប្រឈមរបស់ផលិតករ និង សហគមន៍អំបិល ជួយស្វែងរកជំនួយ និងការគាំទ្រដល់សហគមន៍។ បន្ថែមពីនេះ​ […]

អាន​បន្ថែម

ការក្ស័យធនរបស់ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យធំទីពីររបស់ចិន Evergrande និងការរីករាលដាលនៃវិបត្តិអចលនទ្រព្យសាកល

វិបត្តិជាប់គាំងគម្រោងសំណង់ ឬបរាជ័យក្នុងការជំរុញគម្រោងសាងសង់ដោយសារតែអសមត្ថភាពក្នុងការបង់ថ្លៃសាងសង់ កំពុងក្លាយជាបញ្ហាដែលអ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅក្នុងប្រទេសចិនកំពុងប្រឈម រហូតដល់ក្លាយជាដំបៅដែលអ្នកជំនាញនាំគ្នាហៅថា “Zombification” ពោលគឺរាលដាលឆ្លងបន្តគ្នាពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយទៀតដូចជាស៊ុមប៊ី Zombie។ បញ្ហា​នេះ​កំពុង​បង្អាក់​ឆន្ទៈ​របស់អតិថិជនលែងចង់​ទិញ​ផ្ទះ ជាលទ្ធផល​អត្រាការ​លក់​ផ្ទះដាច់បាន​ធ្លាក់​ចុះ នេះបើយើងតាមការចុះផ្សាយកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០២៣​របស់សារៈព័ត៌មាន NikkeiAsia។ ឥឡូវនេះ ចំនួនប្រជាជនរបស់ប្រទេសចិនបានចាប់ផ្តើមថយចុះ ហើយអ្នកជំនាញជាច្រើនបានព្យាករថា “វាគឺជារឿងមិនទំនងនោះទេ ដែលថាតម្រូវការផ្ទះ អាចនឹងងើបឡើងវិញក្នុងយៈពេលវែងនោះ។ ផលប៉ះពាល់នៃវិបត្តិអចលនទ្រព្យនេះ គឺមានទំហំធំធេង។ គេអាចមើលឃើញឧទាហរណ៍ជាក់ស្តែង ពីករណីបច្ចុប្បន្នអំពីក្រុមហ៊ុន China Evergrande Group ដែលធ្លាប់ជាអ្នកអភិវឌ្ឍអចលនទ្រព្យធំជាងគេទីពីររបស់ប្រទេសចិន កំពុងប្រឈមនឹងពាក្យបណ្តឹងចំនួន ១.៥១៩បណ្តឹង ដែលទារបង់តម្លៃ ៣៩៥ ពាន់លានយន់នៅចុងឆ្នាំ ២០២២ ដែលភាគច្រើនទាមទារឱ្យបង់ប្រាក់សម្រាប់ការចំណាយលើការសាងសង់ និងសម្ភារៈដែលជំពាក់។ ប្រភពបញ្ហាគឺមកពីក្រុមហ៊ុនអចលនទ្រព្យយក្សនេះ មិនអាចបង្ហើយនិងប្រគល់ផ្ទះទៅឱ្យអ្នកទិញបាន ដោយសារវិបត្តិបំណុលចាក់ស្រែះ បានធ្វើឱ្យគម្រោងសាងសង់របស់ខ្លួនវាមិនអាចបន្តទៅរួចទៀតបាន។ ការខាតបង់រួមគ្នារបស់ក្រុមហ៊ុន Evergrande ក្នុងរយៈពេលពីរឆ្នាំជាប់ៗគ្នា (២០២១ និង២០២២) បានឈានដល់តម្លៃប្រហែល ៥៨០ ពាន់លានយន់ (៨០ ពាន់លានដុល្លារ) ដែលបណ្តាលឱ្យក្រុមហ៊ុនធ្លាក់ចូលទៅក្នុងបំណុលវណ្ឌក ដែលមានតម្លៃបំណុលសរុបចំនួន ២៤៣៧ ពាន់លានយន់ (៣៣៤,៦៨ […]

អាន​បន្ថែម

វិស័យអចលនទ្រព្យនៅកោះត្រល់ ឬPhu Quoc កំពុងជួបបញ្ហា ផ្គត់ផ្គង់លើសតម្រូវការ

កោះត្រល់ ឬកោះ Phu Quoc ដែលគេប្រសិទ្ធនាមថាជា​ត្បូង​នៃ​សម្រស់​ធម្មជាតិ និងឆ្នេរ ​ទេសចរណ៍ល្អបំផុតរបស់វៀតណាម កំពុងជួបបញ្ហាផ្គត់ផ្គង់លើសតម្រូវការ​ក្នុង​វិស័យ​អចលនទ្រព្យ​របស់​ខ្លួន។ គិតត្រឹមខែមិថុនា អចលនទ្រព្យជាប់មាត់សមុទ្រទាំងអស់លើកោះនេះ ដែលមានជាង ១៧.៦០០កន្លែង ស្មើនឹង ២៤% នៃវីឡា ផ្ទះអាជីកម្ម និងខុនដូមាត់សមុទ្រដែលលក់មិនដាច់ទាំងអស់របស់វៀតណាម បានបង្ហាញរូបភាពច្បាស់លាស់ពីការផ្គត់ផ្គង់លើសនៅក្នុងទីផ្សារ យោងតាមការផ្សាយរបស់សារៈព័ត៌មានវៀតណាម e.vnexpress.net កាលពីថ្ងៃទី ១៦ ខែថ្មីៗនេះ។ កំណើននៃការផ្គត់ផ្គង់នេះ ត្រូវបានកើនឡើងជាមធ្យមប្រចាំឆ្នាំ ៧០-៨០% ដែលជាសញ្ញាបង្ហាញពីតម្រូវការសម្រាប់ការកែតម្រូវឡើងវិញនៅក្នុងឧស្សាហកម្មមួយនេះ។ យោងតាមអ្នកជំនាញបានឱ្យដឹងថា មូលហេតុចម្បងនៃការធ្លាក់ចុះទីផ្សារ និងការកើនឡើងនៃសារពើភ័ណ្ឌអចលនទ្រព្យនេះ គឺមកពីមានការផ្គត់ផ្គង់ដ៏ច្រើន និងកង្វះភាពសម្បូរបែប ក្នុងចំណោមអចលនទ្រព្យភាគច្រើន។ ជាក់ស្តែងក្នុងឆ្នាំ ២០១៩ អចលនទ្រព្យជាប់ឆ្នេរមានជាង ៤.០០០កន្លែង ដែលកើនឡើងប្រាំដងធៀបនឹងឆ្នាំមុន។ លោក Mauro Gasparotti នាយកនៃ Savills Hotels Asia-Pacific បានសង្កត់ធ្ងន់ទៅលើការផ្គត់ផ្គង់ដ៏លើសលុប និងគួរឱ្យព្រួយបារម្ភនៅលើកោះ ជាពិសេសនៅក្នុងតំបន់ពាណិជ្ជកម្ម។ លើសពីនេះ អចលនទ្រព្យជាច្រើនខ្វះលក្ខណៈពិសេស ដែលជារឿយៗឆ្លុះបញ្ចាំងពីរចនាបថស្ថាបត្យកម្មអ៊ឺរ៉ុប ព្រោះដើម្បីទាក់ទាញភ្ញៀវទេសចរបរទេស។ ក្រុមហ៊ុន DKRA ដែលជាក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យវៀតណាម […]

អាន​បន្ថែម

៧ខែនេះ រដ្ឋប្រមូលពន្ធបានជាង ២,៣ពានលានដុល្លារ ធ្លាក់ចុះ២១% ពិសេសពីវិស័យអចលនទ្រព្យ

រយៈពេល ០៧ខែ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលពន្ធ-អាករតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញបានប្រមាណជា ២.៣១២,៩៥លានដុល្លារ សើ្មនឹង ៦៤,៧៦% នៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២៣ តែធ្លាក់ចុះ ២១,១២% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។ នេះបើតាមសេចក្តីប្រកាសពត៌មាន ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣។ អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងបន្ថែមទៀតថា ការថយចុះសម្រាប់រយៈពេល ៧ខែ ឆ្នាំ២០២៣ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ក្នុងនោះរួមមាន កម្មន្តសាលភេសជ្ជៈឬផលិតភេសជ្ជៈ (ថយចុះ ១១,១៦%) អចលនទ្រព្យ (ថយចុះ ៦,៧៧%) ការសាងសង់ (ថយចុះ ២,៤៤%) ហើយទន្ទឹមនឹងគ្នានោះ ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ (ថយចុះ ២៦,៥៦%)។ យ៉ាងណាមិញ អគ្គនាយដ្ឋានពន្ធដារនៅតែបន្តពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ដែលជាក់ស្ដែងក្នុងខែកក្កដា ឆ្នាំ២០២៣ ទទួលបាន ២៧,៥៨ ប៊ីលានរៀល (ប្រមាណ ៦,៨១លានដុល្លារ) និងសម្រាប់រយៈពេល ៧ខែ ឆ្នាំ២០២៣ ទទួលបាន ១៨៦,៧៩ ប៊ីលានរៀល (ប្រមាណ ៤៦,១២ […]

អាន​បន្ថែម

ទីផ្សារអចលនទ្រព្យចិនច្របូកច្របល់៖ ក្រុមហ៊ុនឯកជនបង្ហាញការធ្លាក់ចុះ ខណៈតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនគាំទ្រដោយរដ្ឋមានការកើនឡើង

វិស័យអចលនទ្រព្យរបស់ប្រទេសចិន បានជួបប្រទះនឹងភាពច្របូកច្របល់ក្នុងមួយរយៈនេះ ខណៈដែលតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនៈទ្រព្យដ៏លេចធ្លោ Country Garden Holdings បានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងប្រវត្តិរបស់ខ្លួន ហើយការធ្លាក់ចុះនេះបានបណ្តាលឱ្យមានការធ្លាក់ចុះតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធនិងក្រុមហ៊ុនពាក់ព័ន្ធផ្សេងទៀតបន្តកន្ទុយគ្នា។ កាលពីថ្ងៃ១៤ សីហា ភាគហ៊ុនរបស់ក្រុមហ៊ុន Country Garden ធ្លាក់ចុះ ១៨,៤% គឺធ្លាក់ទៅដល់តម្លៃ ០,៨០ ដុល្លារហុងកុង និងបានបង្ខំឱ្យក្រុមហ៊ុនប្រកាសកាលពីចុងសប្តាហ៍ អំពីការផ្អាកការជួញដូរតម្លៃភាគហ៊ុនចំនួន ១១ សញ្ញាប័ណ្ណ ដែលមានតម្លៃបូករួមបញ្ចូលគ្នាប្រហែល ១៦ ពាន់លានយ័ន (២,២៣ ពាន់លានដុល្លារ)យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ Nikkei Asia កាលពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២៣។ ការវិវត្តដ៏គួរឱ្យព្រួយបារម្ភនេះ កើតឡើងដោយសារស្ថានភាពប្រែប្រួលនៃទីផ្សារហិរញ្ញវត្ថុ ដោយសន្ទស្សន៍មូលបត្រ Hang Seng របស់ហុងកុង បានធ្លាក់ចុះ ១,៥៨% ទៅដល់តម្លៃ ១៨.៧៧៣,៥៥ ហើយសន្ទស្សន៍ CSI300 របស់ប្រទេសចិន បានធ្លាក់ចុះ ០,៧% មកទើរត្រឹមតម្លៃ ៣.៨៥៥,៩១។ លោក Mo Bin ប្រធានក្រុមហ៊ុន Country […]

អាន​បន្ថែម

PropertyGuru Cambodia Property Awards លើកទី៨នេះ ជាភាពជោគជ័យដ៏អស្ចារ្យក្នុងទីផ្សារអចលនទ្រព្យកម្ពុជា

OCIC Group ឈ្នះពានរង្វាន់អ្នកអភិវឌ្ឍន៍ល្អបំផុត ដែលជាកិត្តិយសកំពូលប្រចាំឆ្នាំក្នុងកម្មវិធី PropertyGuru Cambodia Property Awards 2023 ភ្នំពេញ៖ ក្រុមហ៊ុន PropertyGuru Group (NYSE: PGRU) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈានមុខគេនៅអាស៊ីអាគ្នេយ៍ ថ្ងៃនេះ បានប្រកាសអ្នកឈ្នះពានរង្វាន់ PropertyGuru Cambodia Property Awards ប្រចាំឆ្នាំលើកទី៨ ដែលគាំទ្រដោយ CBRE Cambodia ក្រុមហ៊ុន Dewan Architects and Engineers និង SALTO Systems ។ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និងគម្រោងអចលនៈទ្រព្យមកពីគ្រប់ទិសទីនៃព្រះរាជាណាចក្រកម្ពុជាបានចូលរួមប្រកួតប្រជែងដណ្តើមពានរង្វាន់កិត្តិយសកាលពីថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០២៣ នៅសាល Grand Ballroom នៃសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។ ដំបូងគឺ ក្រុមហ៊ុន OCIC Group បានឈ្នះពានរង្វាន់កំពូលជាអ្នកអភិវឌ្ឍន៍ល្អបំផុតជាលើកដំបូងដែលមិនធ្លាប់មាន ខណៈដែលគម្រោង Diamond Bay Garden បានឈ្នះពានរង្វាន់ចំនួន២ រួមមាន […]

អាន​បន្ថែម

រយៈពេល ១៩ឆ្នាំ អាជ្ញាធរដាំដើមឈើបាន ២លានដើមក្នុងតំបន់អង្គរ ដើម្បីទប់ភាពសឹករិករិលប្រាសាទ

ក្នុងរយៈពេល ១៩ឆ្នាំកន្លងមកនេះ អាជ្ញាធរជាតិអប្សរា បានដាំដើមឈើសរុបប្រមាណ ២លានដើម ក្នុងតំបន់អង្គរ ដើម្បីទប់សំណឹករិចរិលនៃតួប្រាសាទ។ នេះបើតាមអាជ្ញាធរជាតិអប្សរាកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បាន​ឱ្យដឹងថា ក្រោយការបង្កើតឱ្យមាននាយកដ្ឋានគ្រប់គ្រងទឹក និងព្រៃឈើ នាអំឡុងឆ្នាំ២០០៤មក នាយកដ្ឋាននេះបានរៀបចំផែនការធ្វើយ៉ាងណាឱ្យតំបន់រមណីយដ្ឋានអង្គរ មានដើមឈើកាន់តែច្រើន។ ឯកឧត្តម បានបន្ថែមថា ក្នុងរយៈពេល១៩ឆ្នាំកន្លងមកនេះ ដើមឈើសរុបប្រមាណ ២លានដើមហើយ ត្រូវបានដាំដុះនៅក្នុងតំបន់អង្គរ នេះមិនបានរាប់បញ្ជូលការចែកចាយកូនឈើ ទៅកាន់ស្ថាប័នរដ្ឋ និងឯកជនឡើយ។ ឯកឧត្តម បានបន្តថា នៅក្នុងឆ្នាំ២០២២ និង២០២៣នេះ ក្រោយការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការរៀបចំឡើងវិញនៅក្នុងតំបន់អង្គរ ឱ្យដោះស្រាយនូវបញ្ហាផលប៉ះពាល់ទេសភាពវប្បធម៌ និងតម្លៃជាសកលរបស់អង្គរ ទើបអាជ្ញាធរជាតិអប្សរាមានឱកាស ដើម្បីបង្កើនការថែទាំ និងលើកតម្លៃតំបន់រមណីយដ្ឋានអង្គរ។ ក្នុងនោះចាប់ពីអំឡុងចុងឆ្នាំ២០២២ មកដល់បច្ចុប្បន្ន កូនឈើចម្រុះចំនួនជាង៤៧,០០០ដើម ត្រូវបានដំាដុះយ៉ាងឆាប់រហ័ស លើផ្ទៃដីទំនេរ នៅជុំវិញតំបន់អង្គរ។ ឯកឧត្តម បានគូសបញ្ជាក់ថា ស្ថេរភាពរបស់ប្រាសាទ ត្រូវមានទំនាក់ទំនងនឹងទឹកក្រោមដី ដោយដើមឈើនឹងជួយកាត់បន្ថយភាពរំហួតនៃទឹកនៅក្រោមដី។ លើសពីនេះ ដើមឈើដុះនៅជិតប្រាសាទ នឹងបញ្ចេញសំណើម ធ្វើជារស្មីសំយោគ […]

អាន​បន្ថែម

រដ្ឋនឹងប្រែក្លាយភ្នំសំពៅឲ្យក្លាយជារមណីយដ្ឋានប្រវត្តិសាស្ត្រគំរូ ដើម្បីទាក់ទាញភ្ញៀវទេសចរ

រដ្ឋបាលខេត្តបាត់ដំបង កំពុងអនុវត្តផែនការរៀបចំកែលម្អរមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅ ឲ្យក្លាយជារមណីយដ្ឋានប្រវត្តិសាស្ត្រគំរូ ដ៏ទាក់ទាញមួយរបស់ខេត្ត។ នេះបើតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។ ការរៀបចំរមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅនេះ ស្ថិតក្នុងផែនការអាទិភាពរបស់រដ្ឋបាលខេត្ត ដែលបានរំលេចក្នុងផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ម ២០២១-២០២៥ ខេត្តបាត់ដំបង។ ក្នុងនោះ មន្ទីរទេសចរណ៍ខេត្ត បានរៀបចំជាផែនការលម្អិតរៀបចំរមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅ ដោយបានរំលេចនូវសកម្មភាពរៀបចំសំខាន់ៗរួមមាន៖ (១) ទីតាំងផ្តល់ព័ត៌មាន និងបញ្ជរលក់សំបុត្រ (២) ចំណតភ្ញៀវនៅខាងក្រោម និងលើកំពូលភ្នំ (៣) ស្លាកសញ្ញា និងស្លាកបង្ហាញទិសសំខាន់ៗ (៤) ផែនទីគោលរបស់រមណីយដ្ឋាន និងផែនទីទស្សនា (៥) តូបលក់វត្ថុអនុស្សាវរីយ៍ និងប៉ុស្តិ៍ត្រួតពិនិត្យ (៦) បង្គន់អនាម័យសាធារណៈ (៧) ទីតាំងគោរពបូជាព្រះ និងលក់គ្រឿងថ្វាយព្រះ (៧) ទីតាំងទស្សនាសត្វប្រជៀវ (៨) ការគ្រប់គ្រងសោភ័ណ្ឌភាព អនាម័យ បរិស្ថាន សនិ្តសុខ និងសណ្តាប់ធ្នាប់ (៩) ការគ្រប់គ្រងមធ្យោបាយដឹកជញ្ជូនឡើងភ្នំ និង(១០) ការចងក្រងឯកសារស្តីពីរមណីដ្ឋាន និងមគ្គុទ្ទេសន៍ពិសេសតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅ។ ជាមួយគ្នានេះផងដែរ ការអនុវត្តផែនការលម្អិតនេះទាមទារឲ្យមានការចូលរួមបន្ថែមពីគ្រប់ភាគីពាក់ព័ន្ធទាំងស្មារតី កម្លាំង និងធនធានថវិកា ដើម្បីឲ្យរមណីយដ្ឋាននេះក្លាយជារមណីយដ្ឋានប្រវត្តិសាស្ត្រគំរូ […]

អាន​បន្ថែម