រដ្ឋសម្រេចកែ និងបង្កើតតំបន់បេតិកភណ្ឌធម្មជាតិចំនួន ១៣ទីតាំង មានទំហំជាង ៤ម៉ឺនហិកតា

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកែសម្រួលទំហំ និងបង្កើតតំបន់បេតិកភណ្ឌធម្មជាតិចំនួន ១៣ទីតាំង មានទំហំផ្ទៃដី ៤៦.៩៤៩,៤២ហិកតា ដើម្បីការពារធនធានវប្បធម៌ និងធនធានធម្មជាតិ។ ការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិទាំងនេះ ដើម្បីកម្រិតដល់ការប្រើប្រាស់ធនធានជីវៈចម្រុះ ធនធានធម្មជាតិ ធនធានវប្បធម៌ និងមុខងារនៃតំបន់នេះ។ ម្យ៉ាងតំបន់ទាំងនេះ ជួយលើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជនក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការពារ និងអភិរក្សជីវចម្រុះ ធនធានធម្មជាតិ និងបេតិកភណ្ឌវប្បធម៌ក្នុងតំបន់ទាំងនោះ។ តំបន់បេតិកភណ្ឌធម្មជាតិទាំង ១៣ទីតាំង ដែលត្រូវបានបង្កើត និងកែសម្រួលទំហំ ទាំងនោះរួមមាន៖ – តំបន់បេតិកភណ្ឌធម្មជាតិ គិរីយង់ មានផ្ទៃដីទំហំ ៩៨៤,៣១ហិកតា ស្ថិតក្នុងភូមិសាស្ត្រឃុំត្រែង និងឃុំរស្មីសង្ហា ស្រុករតនមណ្ឌល ខេត្តបាត់ដំបង – តំបន់បេតិកភណ្ឌធម្មជាតិ ភ្នំយាយសំ មានផ្ទៃដីទំហំ ៤១៦ហិកតា ស្ថិតក្នុងភូមិសាស្ត្រឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ – តំបន់បេតិកភណ្ឌធម្មជាតិ ភ្នំទាក់ទ្រាំង មានផ្ទៃដីទំហំ ៧៩,៨២ហិកតា ស្ថិតក្នុងភូមិសាស្ត្រឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង – តំបន់បេតិកភណ្ឌធម្មជាតិ ភ្នំជញ្ជាំង មានផ្ទៃដីទំហំ ១៩ហិកតា […]

អាន​បន្ថែម

គួធ្វើបែបណា​ ទើបដឹងថា ដី ឬផ្ទះ ដែលយើងកំពុងកាន់កាប់ ត្រូវជាប់ពន្ធអចលនទ្រព្យ ឬអត់?

រាល់អចលនទ្រព្យដែលស្ថិតក្នុងភូមិសាស្ត្ររដ្ឋបាលរាជធានី និងខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ត្រូវជាប់ពន្ធលើ អចលនទ្រព្យ ប៉ុន្តែពន្ធប្រភេទនេះ ត្រូវបានគិតតែចំពោះអចលនទ្រព្យណាដែលមានតម្លៃលើសពី ១០០លានរៀល តែប៉ុណោះ។ លើសពីនេះ អ្នកជាប់ពន្ធ (ម្ចាស់អចលនទ្រព្យ) ដែលមានអចលនទ្រព្យមានតម្លៃលើសពី ១០០.០០០.០០០រៀល ត្រូវមានកាតព្វកិច្ចចុះបញ្ជី ដាក់លិខិតប្រកាស និងបង់ពន្ធនៅរដ្ឋបាលសារពើពន្ធ ក្នុងភូមិសាស្ត្រ ដែលអចលនទ្រព្យទាំងនោះស្ថិតនៅ យ៉ាងយូរបំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ។ តើម្ចាស់អចលនទ្រព្យអាចដឹងបានយ៉ាងដូចម្តេច ថាតើដី ឬផ្ទះរបស់ខ្លួនជាប់ពន្ធលើអចលនទ្រព្យឬអត់? បើតាមមាត្រា ១៣ នៃច្បាប់​ស្តីពី​ហិរញ្ញវត្ថុ ឆ្នាំ​២០១០ អចលនទ្រព្យ សំដៅ​លើ​ ដី ផ្ទះ អគារ និង​សំណង់​ផ្សេងៗ ដែល​សង់​ភ្ជាប់​នៅនឹង​ដីនោះ។ នៅកម្ពុជា អចលនទ្រព្យដែលជាប់ពន្ធ លុះត្រា​តែ​​​អចលនទ្រព្យ​នោះ​មាន​តម្លៃ​លើស​ពី ១០០​លាន​រៀល​ ឬប្រមាណជា ២ម៉ឺន ៥ពាន់ដុល្លារ និងស្ថិតក្នុងចំណោមប្រភេទដូចខាងក្រោម៖ ១​. ដី៖ សំដៅដល់ដីគ្មានសំណង់ និង/ឬ ដីមានសំណង់ ២.​ ផ្ទះ៖ សំដៅដល់ទីកន្លែងសម្រាប់ស្នាក់នៅ ៣. អគារ ឬសំណង់ផ្សេងៗ៖ […]

អាន​បន្ថែម

កម្ពុជាទើបទទួលបានឧបករណ៍ប្រើបច្ចេកវិទ្យាបរមាណូ សម្រាប់ជួសជុលសម្បត្តិបេតិកភណ្ឌជាតិ

នាយកដ្ឋានបុរាណវិទ្យានិងបុរេប្រវត្តិវិទ្យា នៃក្រសួងវប្បធម៌ និងវិចិត្រ បានទទួលឧបករណ៍  Leica Scan​St​a​ti​o​n ​P40 / P30 3D Laser Scanner ពីស្ថាប័នទីភ្នាក់ងារថាមពលបរម៉ាណូអន្តរជាតិ (IAEA) និងការបណ្ដុះ​បណ្ដាលដើម្បីប្រើប្រាស់ ពីអ្នកជំនាញមកពីក្រុមហ៊ុន Leica សម្រាប់ការងារការវិភាគ ជួសជុល និងអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិ។ នាយកដ្ឋានបានទទួលនូវឧបករណ៍នេះ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ព្រមជាមួយនឹងការបណ្ដុះបណ្ដាលនៃការប្រើប្រាស់ឧបករណ៍នេះ ពីអ្នកជំនាញមកពីក្រុមហ៊ុន Leica ជូនចំពោះមន្ត្រីចំនួន ០៦រូប។ ការបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅរយៈពេល ០១ថ្ងៃពេញ  ដោយបានធ្វើការណែនាំ អនុវត្តន៍ការប្រើប្រាស់នៅទីតាំងសារមន្ទីរជាតិ និងធ្វើការបម្លែង កែសម្រួលទិន្នន័យនៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្ប:។ សូមជម្រាបថា អគ្គនាយកដ្ឋានបេតិកភណ្ឌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈទទួលបានគម្រោង TC Project: KAM1002 ស្តីពីការគាំពារនិងអភិរក្សសម្បត្តិវប្បធម៌ពីស្ថាប័នទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ(IAEA) រយៈពេល ៤ឆ្នាំ គឺចាប់ពីឆ្នាំ២០២០ ដល់២០២៤ ដែលមានលោក ឡេង វិទូ ប្រធានស្តីទីនាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា ជាមន្រ្តីអនុវត្តគម្រោង។ […]

អាន​បន្ថែម

ក្រុមហ៊ុនចំណីអាហារដ៏ល្បីនៅថៃ ប្រកាសលក់ស៊ុតគ្មានកាបូនដំបូងគេនៅក្នុងទីផ្សារអាស៊ី

ក្រុមហ៊ុន Charoen Pokphand Foods Plc (CP Foods) បានបង្ហាញការច្នៃប្រតិដ្ឋដែលមិនធ្លាប់មានពីមុន ដោយបានដាក់សម្ពោធដាក់លក់ពងមាន់កាបូនអព្យាក្រឹតមុនគេនៅអាស៊ី។ នវានុវត្តន៍ឈានមុខគេនេះ ទទួលបានការបញ្ជាក់ស្តង់ដារគុណភាពដោយអង្គការគ្រប់គ្រងឧស្ម័នផ្ទះកញ្ចក់របស់ប្រទេសថៃ (TGO) និងបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រុមហ៊ុន CP Foods ក្នុងការកាត់បន្ថយដានកាបូនរបស់ខ្លួន។ កិត្យានុភាពរបស់ក្រុមហ៊ុន CP Foods ត្រូវបានគេមើលឃើញតាមរយៈប្រភេទចម្រុះនៃការដាក់លក់ស៊ុតស្រស់ចំនួន ២៣ប្រភេទ ក្នុងនោះរាប់បញ្ចូលទាំងប្រភេទស៊ុតដែលបានមកពីកសិដ្ឋានចិញ្ចឹមបសុសត្វដែលគ្មានទ្រុង នេះបើយោងតាមសារព័ត៌មាន Thaiger កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២៣។ ការចិញ្ចឹមសត្វធ្វើអាជីវកម្មប្រភេទ Cage-Free Egg  ដោយគោរពជីវិតសត្វ (មិនបង្ខាំងសត្វក្នុងទ្រុងតែមួយកន្លែង) និងគោរពតាមក្រមសីលធម៌អាជីវកម្មនេះ បូករួមនឹងការអនុវត្តប្រកបដោយការគិតគូរពីបរិស្ថាន ធ្វើឱ្យក្រុមហ៊ុនទទួលបានស្លាកសញ្ញាកាត់បន្ថយកាបូនដ៏មានកិត្យានុភាព និងស្លាកកាត់បន្ថយការឡើងកំដៅផែនដីកាលពីឆ្នាំមុន។ ក្នុងចំណោមកិត្តិសព្ទទាំងនេះ ភាពលេចធ្លោមួយទៀតរបស់ក្រុមហ៊ុន គឺម៉ាកយីហោស៊ុតគ្មានទ្រុងឈ្មោះថា U Farm របស់ក្រុមហ៊ុន ដែលឥឡូវនេះកំពុងនាំមុខក្នុងការចាប់ផ្តើមគំនិតដំបូងគេនៃចលនាថ្មីដែលគេហៅថា “ស៊ុតគ្មានទ្រុង-គ្មានកាបូន” នៅក្នុងទីផ្សារអាស៊ី។ លោក Somkid Wannalukkhee ប្រធានផ្នែកស៊ុតរបស់ក្រុមហ៊ុន CP Foods បានបង្ហាញពីការយកចិត្តទុកដាក់ឥតងាករេរបស់ក្រុមហ៊ុនក្នុងការផលិតអាហារដែលមានការបំភាយកាបូនទាប។ លោកបានគូសបញ្ជាក់ពីការខិតខំប្រឹងប្រែងប្រកបដោយភាពច្នៃប្រតិដ្ឋរបស់ក្រុមហ៊ុន CP […]

អាន​បន្ថែម

បុព្វលាភធានារ៉ាប់រងទ្រព្យសម្បត្តិ មានទឹកប្រាក់ជាង១០លានដុល្លារ ក្នុងត្រីមាសទី២

បុព្វលាភធានារ៉ាប់រង​ទ្រព្យសម្បតិ្ត មានទឹកប្រាក់ប្រមាណ ១០,៧លានដុល្លារ ក្នុងត្រីមាសទី២ ឆ្នាំ២០២៣នេះ ថយចុះ ៣,៣លានដុល្លារ ធៀបនឹងត្រីមាសទី១ ២០២៣ (អានបន្ថែម) ប៉ុន្តែបើធៀបនិងត្រីមាសទី២ ២០២២ កើនបាន ១លាន​ដុល្លារ។ នេះបើយោងតាមរបាយការណ៍ពីនិយ័តករធានារ៉ាប់កម្ពុជា។​ របាយការណ៍បង្ហាញថា បុព្វលាភធានរ៉ាប់រងទ្រព្យសម្បត្តិ តំណងប្រមាណ ៣២ភាគរយ នៃបុព្វលាភដុលនៃធានារ៉ាប់រងទូទៅ ដែលមានចំនួន ៣៣,៣ លានដុល្លារក្នុងត្រីមាសទី២។​ របាយការណ៍ដដែលបានបង្ហាញថា បុព្វលាភដុលនៃធានារ៉ាប់រង មានចំនួន ៨១លានដុល្លារ ក្នុងរតយៈពេលពីខែមេសា ដល់ខែមិថុនា ក្នុងនោះ ធានារ៉ាប់រងអាយុជីវិត តំណាង ៥៦,៨ភាគរយ ធានារ៉ាប់រងទូទៅ តំណាង៤១,០៤ ភាគរយ និងធានារ៉ាប់ខ្នាតតូច ២,១៦ភាគរយ។

អាន​បន្ថែម

រដ្ឋចេញយុទ្ធសាស្ត្រសំខាន់៣ ដើម្បីអភិវឌ្ឍខេត្តកែប ជាគោលដៅទេសចរណ៍បែបប្រណិតកម្រិតខ្ពស់

រាជរដ្ឋាភិបាលកម្ពុជា​ បានសម្រេចអនុម័តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប ឆ្នាំ២០២៣-២០៣៥ ដោយកំណត់ចេញជាយុទ្ធសាស្ត្រ ០៣ធំៗ។​ ផែនការមេនេះ សំដៅអភិវឌ្ឍខេត្តកែប​ឱ្យក្លាយជាគោលដៅទេសចរណ៍ និងជាមេដែកឆក់នៅតំបន់ឆ្នេរដ៏សំខាន់ និងប្រកបដោយសក្តានុពល។ ទន្ទឹមនឹងនេះ ដើម្បីប្រែក្លាយខេត្តកែបជាគោលដៅទេសចរណ៍ធម្មជាតិ និងសមុទ្រសម្រាកកម្សាន្តបែបប្រណិតកម្រិតខ្ពស់ រដ្ឋបានសម្រេចដាក់ចេញនូវយុទ្ធសាស្ត្រចំនួន ០៣រួមមាន៖​ ១.យុទ្ធសាស្ត្រអភិវឌ្ឍន៍ប៉ូលទេសចរណ៍ខេត្តកែប ២.យុទ្ធសាស្ត្រលើកកម្ពស់ការវិនិយោគ អភិវឌ្ឍធនធានមនុស្ស និងផ្សព្វផ្សាយទីផ្សារ និង៣.យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យគាំទ្រដល់ការអភិវឌ្ឍទេសចរណ៍ខេត្តកែប។ បន្ថែមពីនេះ ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែបត្រូវបានរំពឹងថា នឹងទទួលបានប្រយោជន៍ធំធេងបន្ថែមទៀតពីគម្រោង “ព្រែកជីកហ្វូណនតេជោ” ដែលត្រូវបានអនុញ្ញាតឱ្យមានការសិក្សាដោយរាជរដ្ឋាភិបាល។ (អានបន្ថែម)

អាន​បន្ថែម

រដ្ឋក្រើនរំលឹកជាលើកទី២ ឱ្យពលរដ្ឋទៅបង់ពន្ធអចលនទ្រព្យ ឱ្យបានត្រឹមថ្ងៃទី៣០ កញ្ញានេះ

អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសរំលឹកជាលើកទី២ ឱ្យម្ចាស់អចលនទ្រព្យទាំងអស់ទៅបង់ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ ឱ្យបានត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ។ នេះបើតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣។ រហូតមកដល់ពេលនេះ អគ្គនាយកដ្ឋាន សង្កេតឃើញថា មានម្ចាស់អចលនទ្រព្យមួយចំនួននៅមិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ប្រាក់ពន្ធប្រភេទទាំងនេះនៅឡើយ។ ដូចនេះ ដើម្បីជំរុញការប្រមូលពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២៣ នេះ ដោយចៀសវាងនូវការកកស្ទះ ការប្រជ្រៀតគ្នាមកប្រកាសបង់ប្រាក់ពន្ធនៅថ្ងៃជិតផុតកំណត់​ ដែលអាចនាំឱ្យមានបាតុភាពអសកម្មដោយប្រការណាមួយ អគ្គនាយកដ្ឋានពន្ធដារសូមក្រើនរំលឹកដល់ម្ចាស់អចលនទ្រព្យទាំងអស់ ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ប្រាក់ពន្ធ មេត្តារួសរាន់អញ្ជើញមកប្រកាសបង់ប្រាក់ពន្ធឱ្យបានទាន់ពេលវេលាត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ។ ម្ចាស់អចលនទ្រព្យទាំងអស់ ត្រូវបង់ពន្ធនៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌដែលអចលនទ្រព្យស្ថិតនៅ ឬនៅគ្រប់សាខាធនាគារដែលជាដៃគូររបស់អគ្គនាយកដ្ឋានពន្ធដារ ឬតាមរយៈកម្មវិធី “GDT Taxpayer App” ដែលអាចទាញយកមកប្រើប្រាស់ពី App Store ឬ Play Store។ ចំពោះការខកខានមិនបានដាក់លិខិតប្រកាសបង់ពន្ធទាន់ពេលវេលាកំណត់ទេ ម្ចាស់អចលនទ្រព្យ នឹងត្រូវរងទណ្ឌ​កម្ម​រដ្ឋបាល តាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។

អាន​បន្ថែម

ស្ងាត់ៗ ផ្សារទំនើបឡាក់គី ចាប់ដៃជាមួយបុរីភូមិសំរោង ពង្រីកសាខាដ៏ធំនៅភាគខាងជើងរាជធានីភ្នំពេញ

កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០២៣នេះ បុរីភូមិសំរោង និងផ្សារទំនើបឡាក់គី បានចុះអនុស្សរណៈយោគយល់គ្នាក្នុងការពង្រីកសាខាផ្សារទំនើបដ៏ធំនេះក្នុងទីតាំងនៃបុរីភូមិសំរោងផ្ទាល់តែម្ដង ស្ថិតនៅក្នុងផ្ទះអាជីវកម្មទំនើប ដែលនៅជាប់នឹងបណ្ដោយផ្លូវជាតិលេខ៥ ប្រកបដោយបរិយាកាសស្និទ្ធស្នាល និងស្អិតរមួតរវាងថ្នាក់ដឹកនាំនៃក្រុមហ៊ុនទាំងពីរ។ គូសបញ្ជាក់ផងដែរថាបុរីភូមិសំរោងគឺជាបុរីឈានមុខគេ និងធំជាងគេក្នុងភាគខាងជើងនៃរាជធានីភ្នំពេញ ដោយសាងសង់ក្នុងទំហំផ្ទៃដីសរុបប្រមាណ២៧០ហិកតា ហើយស្ថិតនៅចំកណ្ដាលតំបន់ដែលពោរពេញទៅដោយសក្ដានុពលខ្ពស់ ជាពិសេសជាមួយនឹងផ្ទះអាជីវកម្មទំនើប រចនាដោយស្ថាបត្យករជនជាតិស្វីស នឹងធ្វើឲ្យអាជីវកម្មគ្រប់ប្រភេទរបស់អតិថិជនកាន់តែរីកចម្រើនជាលំដាប់។ ម្យ៉ាងវិញទៀត ការពង្រីកសាខាថ្មីរបស់ផ្សារទំនើបឡាក់គីដែលមានទីតាំងក្នុងបុរីភូមិសំរោង នឹងជួយធ្វើឲ្យកាន់តែមានភាពងាយស្រួលទ្វេដង រាល់ការស្វែងរកទំនិញរាប់រយមុខ មានគ្រប់តម្រូវការ ដោយជួយសម្រួលដល់ការរស់នៅរបស់ម្ចាស់គេហដ្ឋានក្នុងបុរីភូមិសំរោងទាំងមូល ក៏ដូចជាប្រជាជនក្នុងតំបន់ព្រែកព្នៅផងដែរ៕

អាន​បន្ថែម

ភាពជាប់គាំងនយោបាយ ប៉ះពាល់អារម្មណ៍វិនិយោគថៃមួយរយៈពេលខ្លី ខណៈអ្នករកស៊ីអចលនទ្រព្យ រំពឹងការផ្លាស់ប្តូរពីរដ្ឋាភិបាលថ្មី

ទីផ្សារអចលនទ្រព្យរបស់ប្រទេសថៃ កំពុងស្ថិតត្រង់ផ្លូវបំបែកមួយ ព្រោះថ្វីត្បិតថាប្រទេសនេះកំពុងជួបវិបត្តិនយោបាយជាប់គាំងអស់មួយរយៈហើយក្តី ប៉ុន្តែខណៈនេះវិស័យអចលនទ្រព្យរបស់ខ្លួនកំពុងស្ថិតក្នុងស្ថានភាពនៃការរំពឹងទុកយ៉ាងយកចិត្តទុកដាក់ ដោយសារក្តីសង្ឃឹមលើនាយករដ្ឋមន្ត្រីជាប់ឆ្នោតថ្មី។ ជាមួយនឹងក្តីសង្ឃឹមនេះ អ្នករកស៊ីក្នុងវិស័យនេះ កំពុងប្រាថ្នាចង់បានវិធានការគោលនយោបាយថ្មីដើម្បីជំរុញទីផ្សារអចលនទ្រព្យ ជាពិសេសបន្ទាប់ពីការកាត់បន្ថយថ្លៃសេវារបស់រដ្ឋាភិបាល សម្រាប់ការចុះបញ្ជីកម្ចីទិញផ្ទះ និងការផ្ទេរកម្មសិទ្ធិ ហើយវិធានការនេះ នឹងផុតកំណត់នៅចុងឆ្នាំ ២០២៥។ ភាពមិនប្រាកដប្រជានេះ អ្នកវិភាគកំពុងយកចិត្តទុកដាក់លើផលប៉ះពាល់ដែលអាចកើតមាននៃភាពជាប់គាំងនយោបាយនៅលើទីផ្សារអចលនទ្រព្យ ខណៈដែលឆ្នាំនេះអាចមើលឃើញការចេញលក់ផ្ទះល្វែងចំនួន ៥០.០០០ល្វែង ហើយបើពិតជាដូច្នោះមែន លទ្ធផលពីការលក់នេះនឹងជួយពង្រីកតម្រូវការ និងជួយរក្សាទំនុកចិត្តរបស់អ្នកវិនិយោគនៅក្នុងទីផ្សារប្រទេសថៃបន្តទៀត នេះបើយោងតាមសារព័ត៌មាន South China Morning Post ចេញផ្សាយនៅថ្ងៃទី០៦ ខែសីហានេះ។ លោក Wittaya Dave Apirakviriya អ្នកគ្រប់គ្រងទូទៅនៃ ThinkOfLiving.com និង DDproperty ដែលជាអង្គភាពនៃ PropertyGuru proptech បានគូសបញ្ជាក់ពីគោលជំហរទីផ្សារអចលនទ្រព្យថៃនាពេលបច្ចុប្បន្ននេះថា “ទីផ្សារបច្ចុប្បន្នមានភាពយឺតយ៉ាវ ប៉ុន្តែមានស្ថិរភាពបើនិយាយពីស្ថានភាពនៃការផ្គត់ផ្គង់ និងតម្រូវការ ដោយសារតែអ្នកទិញក្នុងស្រុកឥឡូវនេះទទួលយកអាកប្បកិរិយាថ្មី ដោយចេះរង់ចាំ និងចេះបត់បែនតាមស្ថានភាព ជាជាងធ្វើការសម្រេចចិត្តភ្លាមៗ។ ឥរិយាបថថ្មីរបស់អ្នកទិញ គឺបណ្តាល​មក​ពី​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន ខណៈ​យើង​កំពុង​ស្ថិត​ក្នុង​ដំណើរការ​បង្កើត​រដ្ឋាភិបាល​ថ្មី។” ស្ថានភាពនយោបាយថ្មី កំពុងស្ថិតក្នុងស្ថានភាពស្មុគស្មាញ ខណៈលោក Pita Limjaroenrat […]

អាន​បន្ថែម

កម្ពុជាពង្រីកទំហំដីក្នុងតំបន់ការពារធនធានធម្មជាតិជាង១លានហិកតា ដើម្បីការពារបរិស្ថាន និងអភិរក្សជីវចម្រុះ

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកែប្រែដោយពង្រីកផ្ទៃដី ក្នុងតំបន់ការពារធនធានធម្មជាតិពីទំហំ ២.៣៨៧.៧៣៩ ហិកតា ទៅ ៣.៧៣៥.៧៣៤ហិកតា កើន ១.៣៤៧.៩៩៥ហិកតា ក្នុងនោះមានចំនួន ១៩ទីតាំងសំខាន់ៗ នៅទូទាំងប្រទេស ដើម្បីថែរក្សាការពារសោភណភាពធម្មជាតិ និងទេស​ភាព ប្រព័ន្ធអេកូឡូស៊ី និងជីវចម្រុះ។ តំបន់ការពារធនធានធម្មជាតិទាំង ១៩ នោះរួមមានដូចខាងក្រោម៖ ១. ឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» បានកែប្រែពីផ្ទៃដីទំហំ ១៥៤.៤៥៨ហិកតា ទៅ ១៥៦.១១៦ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ។ ២. ដែនជម្រកសត្វព្រៃពាមក្រសោប ត្រូវបានកែប្រែពីផ្ទៃដីទំហំ ២៣.៧៥០ហិកតា តៅ ១៦.៩៨២ហិកតា ស្ថិតក្នុងភូមិសាស្រ្តខេត្តកោះកុង ។ ៣. តំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែក បានកែប្រែពីផ្ទៃដីទំហំ ២៧.៧០០ហិកតា ទៅ ៣៨.៦២៨ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តកោះកុង។ ៤. ឧទ្យានជាតិកែប បានកែប្រែពីផ្ទៃដីទំហំ ១.១៥២ហិកតា ទៅ ១.២៣០ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តកែប។ ៥. តំបន់រ៉ាមសារកោះកាពិ បានកែប្រែពីផ្ទៃដីទំហំ ១២.០០០ហិកតា […]

អាន​បន្ថែម