ថៃស្នើកម្ពុជាបើកច្រកប្រាសាទព្រះវិហារឡើងវិញដើម្បីជំរុញវិស័យទេសចរណ៍

ក្រោយពីបានផ្អាកអស់រយៈពេល ១៥ឆ្នាំ ប្រជាជនថៃកំពុងរង់ចាំយ៉ាងអន្ទះសារ ក្នុងការបើកឱ្យចូលទស្សនាប្រាសាទព្រះវិហារ តាមរយៈច្រកព្រំដែនក្នុងខេត្តស៊ីសាកេត ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងកិច្ចសន្ទនាសន្តិភាពជាមួយកម្ពុជា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានបាងកកបុស្តិ៍នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។ ដោយ​សារតែ​ជម្លោះ​ព្រំដែនរវាងកម្ពុជា-ថៃ កាលពីឆ្នាំ២០០៨ បានធ្វើឱ្យកម្ពុជាហាមប្រាមមិនឲ្យមានការចេញ-ចូលមកកាន់ប្រាសាទព្រះវិហារតាម​ស្រុក ​Kantharalak នៃខេត្ត​ស៊ីសាកេតប្រទេសថៃ ​ទៀតនោះទេ។ បើគិតតាំងពីពេលនោះមក ច្រកនេះត្រូវបានបិទអស់រយៈពេលជាង ១ទសវត្សរ៍មកហើយ។ ប្រភពដដែលបានលើកឡើងថា ប្រទេសថៃបានព្យាយាមចាប់ដៃជាមួយភាគីកម្ពុជា ដើម្បីបើកដំណើរការវិស័យទេសចរណ៍រវាងប្រទេសទាំង២ឡើងវិញតាមរយៈច្រកដ៏សំខាន់មួយនេះ។​ ជាក់ស្តែង អភិបាលខេត្ត អ៊ូប៊ុន រ៉ាតឆាថានី បានស្នើយ៉ាងទទូចឲ្យកម្ពុជាអនុញ្ញាតឲ្យភ្ញៀវទេសចរដែលមកពីខាងភាគីថៃ អាចចូលមកទស្សនា និងកំសាន្ដនៅប្រាសាទព្រះវិហារបាន តាមរយៈច្រកនៃខេត្តស៊ីសាកេតនេះ។ យ៉ាងណាក្តី សំណើរនេះត្រូវបានច្រានចោលទាំងស្រុង ក្រោមហេតុផលថា មានតែសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះ ដែលមានសិទ្ធសម្រេចលើបញ្ហានេះ។ គួររម្លឹកថា កាល​ពី​ឆ្នាំ​២០១៣ តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) បាន​ទាមទារ​ឱ្យភាគី​ទាំងពីរដក​កង​ប្រដាប់​អាវុធ​ ដែល​ឈរ​ជើង​នៅ​មុខ​ប្រាសាទ​ព្រះវិហារនៅខាង​កម្ពុជា។ យ៉ាងណាក្តី សេចក្តី​សម្រេច​របស់​តុលាការ​បាន​អនុញ្ញាតឱ្យភាគី​ថៃ និង​កម្ពុជា​ដាក់​ពង្រាយ​កម្លាំង​ល្បាត​តាម​ព្រំដែន​។

អាន​បន្ថែម

ចិនសម្រុកទិញខុនដូនៅសិង្ហបុរី ឱ្យបានមុនច្បាប់ថ្មីអនុម័តលើការដំឡើងពន្ធអចលនទ្រព្យទ្វេដង

កំណើននៃការទិញលក់ខុនដូប្រណិតនៅក្នុងប្រទេសសិង្ហបុរីមានការកើនដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ស្របពេលដែលរដ្ឋាភិបាលសិង្ហបុរីកំពុងរៀបចំអនុម័តចេញច្បាប់ថ្មីដើម្បីកំណត់ដំឡើងពន្ធអចលនទ្រព្យលើជនបរទេសទ្វេដង។ ក្នុងនោះ វិនិយោគិនចិនបានទិញខុនដូប្រណីតរហូតដល់ជាង ១០០យូនីត ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ ដោយកើនរហូតដល់ ១៥៨ភាគរយ ធៀបនឹងឆ្នាំមុន។ នេះបើយោងតាមការលើកឡើងរបស់ក្រុមហ៊ុនអចលនទ្រព្យ OrangeTee & Tie Pte។ លោក Christine Sun អនុប្រធានជាន់ខ្ពស់ក្រុមហ៊ុន OrangeTee & Tie Pte បានលើកឡើងថា មូលហេតុដ៏សំខាន់នោះគឺសុវត្ថិភាព និងគុណភាពសំណង់ ព្រោះភាគច្រើននៃជនបរទេសទាំងអស់ មិនថាតែជនជាតិចិននោះទេ តែងចាត់ទុកថាប្រទេសសិង្ហបុរីគឺជាកន្លែងដ៏ល្អ និងមានសុវត្តិភាពបំផុតសម្រាប់ការវិនិយោគអចលនទ្រព្យ។ ម្យ៉ាងទៀត ភាពតានតឹងនៃភូមិសាស្ត្រនយោបាយក៏ជាផ្នែកមួយដែលជំរុញឲ្យជនបរទេសសម្រុកទៅទិញអចលនទ្រព្យនៅសិង្ហបុរីផងដែរ។ កន្លងទៅថ្មីៗនេះ អាជ្ញាធរសិង្ហបុរីបានដំឡើងពន្ធលើអចលនទ្រព្យរហូតដល់ទៅ ៦០ភាគរយ គឺទ្វេដងសម្រាប់ជនបរទេស ដែលនេះជាចំនួនខ្ពស់បំផុត បើធៀបនឹងទីក្រុងធំៗនានានៅលើពិភពលោក។ រដ្ឋាភិបាលសិង្ហបុរីបាននិយាយថា គោលនយោបាយនេះគឺជាវិធានការបង្ការទុកជាមុន ខណៈដែលតម្រូវការការវិនិយោគលើអចលនទ្រព្យលំនៅឋានពីសំណាក់ជនបរទេសទំនងជាបន្តកើនឡើងកាន់តែច្រើន។ (អានបន្ថែម)

អាន​បន្ថែម

ស្ងាត់ៗ បុរី ប៉េង ហួត រៀបចំកម្មវិធីបើកលក់ផ្ទះគំរូគ្រប់ប្រភេទជាមួយនិងតម្លៃពិសេសបំផុតមិនធ្លាប់មាន!

កាលពីល្ងាចថ្ងៃទី13 ខែឧសភា ឆ្នាំ2023 បុរី ប៉េង ហួត​ បានរៀបចំកម្មវិធីជប់លៀងដ៏អធិកអធមមួយនៅផ្ទះគំរូវីឡា ឃីង អេ គម្រោង ដឹស្តា មេរាហ្កាដិន ដែលស្ថិតនៅតាមបណ្ដោយផ្លូវក្រវាត់ក្រុងទី2 (ផ្លូវ50ម៉ែត្រ) ដោយមានការចូលរួមពីសំណាក់អតិថិជនដែលបានទិញផ្ទះក្នុងគម្រោងរបស់បុរី ប៉េង ហួត ជាច្រើនរូប។ ក្រៅពី​ការថ្លែងអំណរគុណដល់អតិថិជនដែលតែងតែគាំទ្រគ្រប់ប្រភេទផ្ទះរបស់បុរី ប៉េង ហួត កន្លងមក កម្មវិធីជួបជុំដ៏សប្បាយរីករាយមួយនេះមានគោលបំណងសំខាន់មួយទៀត គឺការប្រកាសបើកលក់ផ្ទះគំរូគ្រប់ប្រភេទក្នុងគម្រោង ដឹស្តា មេរាហ្កាដិន ជាមួយប្រូម៉ូសិនដែលផ្តល់ជូនពិសេសបំផុតសម្រាប់តែអតិថិជនដែលទិញផ្ទះក្នុងថ្ងៃកម្មវិធីនេះប៉ុណ្ណោះ។ អ្វីដែលធ្វើឱ្យកម្មវិធីនេះកាន់តែពិសេសគឺ អតិថិជនដែលអញ្ជើញមកចូលរួមកម្មវិធីបានទទួលបណ្ណទឹកប្រាក់ដែលមានតម្លៃ 5,000ដុល្លារ ភ្លាមៗ ព្រមជាមួយការពីសាភោជនាហារដ៏មានឱជារស ការប្រគំតន្ត្រីដ៏ពីរោះ និងការចាប់រង្វាន់ជាច្រើន។ គម្រោង ដឹស្តា​ មេរាហ្កាដិន ត្រូវបានអភិវឌ្ឍលើផ្ទៃដី 40ហិកតា មានទីតាំងស្ថិតនៅក្នុងតំបន់ដ៏មានសក្ដានុពលខ្ពស់នៅភាគខាងត្បូងនៃរាជធានីភ្នំពេញ គឺតំបន់ផ្លូវក្រវាត់ក្រុងទី2 ដែលស្ថិតនៅជិតទីតាំងសំខាន់ៗជាច្រើនដូចជា ផ្លូវជាតិលេខ2 អាកាសយានដ្ឋានអន្តរជាតិថ្មី ផ្សារទំនើបអន្តរជាតិ សាលារៀនអន្តរជាតិ-ល-។ មិនតែប៉ុណ្ណោះ នៅក្នុងគម្រោងផ្ទាល់ក៏មានហេដ្ឋារចនាសម្ព័ន្ធយ៉ាងសម្បូរបែបដូចជាផ្លូវចេញចូលធំទូលាយ សួនច្បារដ៏វែងអន្លាយពោរពេញដោយផ្កាចម្រុះពណ៌ កន្លែងក្មេងលេងដើម្បីអភិវឌ្ឍកាយសម្បទានិងប្រាជ្ញាស្មារតីបានល្អ ក្លឹបហោស៍ដ៏ទំនើប អគារពាណិជ្ជកម្ម ផ្សារទំនើប ភីអេច មេរា […]

អាន​បន្ថែម

រដ្ឋចាយជាង ១១០លានដុល្លារ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម ខណៈទទួលបានទេសចរបរទេសជិត ២ម៉ឺននាក់ក្នុងមួយថ្ងៃ

រដ្ឋាភិបាលកម្ពុជាបានចំណាយអស់ជាង ១១៨លានដុល្លារ សម្រាប់រៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលរំពឹងត្រឡប់មកវិញនូវលទ្ធដ៏អស្ចារ្យដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត ដើម្បីឱ្យពិភពលោកបានស្គាល់ បានដឹង បានឃើញវប្បធម៍ អរិយ្យធម៍ និងប្រជាជាតិដ៏អស្ចារ្យមួយនេះផងដែរ។ គួរបញ្ជាក់ថា ក្នុងអំឡុងពេលរៀបចំព្រឹត្តិការណ៍ដ៏ធំមួយនេះ កម្ពុជាទទួលបាននូវអ្នកទេសចរអន្តរជាតិក្នុងមួយថ្ងៃប្រមាណ ១ម៉ឺន ៦ពាន់នាក់ ក្នុងមួយថ្ងៃ។ នេះបើតាមឯកឧត្ដម ថោង ខុន អនុប្រធានអចិន្ត្រៃយ៍​គណៈ​កម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម និងជាប្រធានគណៈកម្មាធិការជាតិអូឡាំ​ពិក​កម្ពុជា បានឱ្យដឹងថា ការធ្វើជាម្ចាស់ផ្ទះប្រកួតស៊ីហ្គេមនេះ ត្រូវបានប្រដេញនឹង​ពេល​វេលាជាប់ជានិច្ច និងជាពេលវេលាមួយដ៏លំបាក ព្រោះការរាតត្បាតនៃវិបត្តិជំងឺ​កូវីដ​១៩។ ឯកឧត្ដមបន្ថែមថា បើទោះបីជាជួបការលំបាកជាច្រើនដែលសេសសល់ពីវិបត្តិជំងឺកូវីដ១៩​នេះយ៉ាងណាក្តី តែស្មារតីសាងមោទនភាពជាតិ បានជំរុញគណៈកម្មាធិការជាតិរៀបចំ​ការ​ប្រកួត បានខិតខំប្រឹងប្រែងរួមគ្នាជម្នះរាល់ការលំបាកទាំងឡាយ ហើយ​ទីបំផុតក៏អាច​រៀបចំ​ការប្រកួតស៊ីហ្គេមនេះបានយ៉ាងរលូនតាមការគ្រោងទុក។ បន្ថែមពីនេះ ឯកឧត្ដមបានបន្តថា ការរៀបចំការប្រកួតស៊ីហ្គេមនៅកម្ពុជា បាននាំមកនូវភាព​លេចធ្លោរ​ជាច្រើនរួមមានការសុំព្រះអគ្គិជ័យកីឡា (ភ្លើងគប់កីឡា), ការដង្ហែព្រះ​អគ្គិ​ជ័យ​កីឡា, ការបើកព្រឹត្តិការណ៍ស៊ីហ្គេម (កម្រិតអូរឡាំពិក) ជាពិសេសការមិនយក​ថ្លៃ​សំបុត្រ​ចូល​ទស្សនា មិនយកថ្លៃផ្សាយផ្ទាល់ និងមិនយកលុយពីគណៈប្រតិភូ​កីឡា​ជា​ដើម។ ដោយឡែក សម្តេចតេជោ បានអះអាងថា កម្ពុជាបានចំណាយថវិកាអស់ប្រមាណ ១១៨លានដុល្លារ សម្រាប់រៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងបានត្រៀមចំនួន ៧លានដុល្លារ បន្ថែមទៀត សម្រាប់កីឡាករ កីឡាការនី។ សម្តេចបានលើកឡើងនៅក្នុងពិធីចែកសញ្ញាប័ត្រនិស្សិតកសិកម្ម កាលពីថ្ងៃទី១៥ […]

អាន​បន្ថែម

៤ខែ ដើមឆ្នាំ២០២៣ កម្ពុជាប្រមូលបានជាង ១៤លានដុល្លារពីការលក់សំបុត្រទស្សនាអង្គរវត្ត

ត្រឹមរយៈពេល​០៤ខែ ដើមឆ្នាំ២០២៣ ប្រទេសកម្ពុជារកចំណូលបានចំនួន ១៤.០៣១.២០៦ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ទៅភ្ញៀវទេសចរបរទេសចំនួន ២៩៨.៩៩៨នាក់។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ចំណូលនេះបានកើនឡើង ៩៣៧,៣៤ភាគរយ ធៀបនិងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ របាយការណ៍ដដែលបានឱ្យដឹងថា សម្រាប់ខែមេសា ឆ្នាំ២០២៣នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន ២.៨៩៥. ៧១៤ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៦២.៦៥៧នាក់ ដែលចំណូលនេះកើនឡើង ៤៣៩,២០ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២។ គួរបញ្ជាក់ថា តម្លៃចូលទស្សនារមណីដ្ឋានអង្គរសម្រាប់ទេសចរអន្តរជាតិ ក្នុងមួយថ្ងៃតម្លៃ ៣៧ដុល្លារ ៣ថ្ងៃ តម្លៃ៦២ដុល្លារ និង១សប្តាហ៍តម្លៃ ៧២ដុល្លារ។ ដោយឡែក ជនបរទេសដែលស្នាក់នៅកម្ពុជាចាប់ពី ២ឆ្នាំឡើងទៅ រដ្ឋអនុញ្ញាតអាចឱ្យធ្វើបណ្ណទស្សនាអង្គរដោយឥតគិតថ្លៃបាន។ (អានបន្ថែម) ថ្មីៗនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចឱ្យកីឡាករ កីឡាការិនីបរទេសទាំងអស់ដែលបានមកចូល​រួមប្រកួត​កីឡាស៊ីហ្គេមនៅកម្ពុជា អាចចូលទៅទស្សនាប្រាសាទអង្គរវត្តដោយមិនគិតថ្លៃ និងមិនចាំ​បាច់ទិញសំបុត្រចូលនោះទេ។ (អានបន្ថែម)

អាន​បន្ថែម

ហេតុអ្វីរុស្សី និងចិន សម្រុកទិញអចលនទ្រព្យនៅថៃក្នុងកាលៈទេសៈនេះ? កម្ពុជាគួររៀនសូត្រអ្វីខ្លះ?

ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២២នេះ ចិនបានទិញខុនដូនៅប្រទេសថៃ សរុបជាង  ៣.៥០០ យូនីត ដែលមានតម្លៃជិត ១៨ពាន់លានដុល្លារ ។ នេះបើយោងតាមមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ REIC ។ តួលេខនេះស្មើនឹង ៤៩%  នៃចំនួនយូនីតដែលបានផ្ទេរទៅឱ្យជនបរទេសទាំងអស់ ដែលធ្វើឱ្យចិនក្លាយជាអ្នកទិញខុនដូបរទេសច្រើនជាងគេក្នុងប្រទេសថៃ។  ថៃក៏រំពឹងថានឹងមានភ្ញៀវទេសចរចិនយ៉ាងតិច ៥លាននាក់នៅឆ្នាំ២០២៣  ដែលក្នុងនោះនឹងមានអ្នកទិញអចលនទ្រព្យជាច្រើនផងដែរ។ ប្រភព​ដដែល​បាន​បង្ហាញ​ថា អ្នក​ទិញ​អចលនទ្រព្យ​បរទេស​លំដាប់ទៅ២ ​នៅ​ប្រទេស​ថៃ គឺ​ជនជាតិ​រុស្ស៊ី។ ប្រមាណ ៤០% នៃខុនដូដែលគ្រប់គ្រងដោយបរទេសនៅកោះភូកេត ត្រូវបានកាន់កាប់ដោយជនជាតិរុស្ស៊ីដែលមានតម្លៃសរុប ៨៨០លានបាត ស្មើនឹងប្រមាណជា ២៦លានដុល្លារ។ ជាក់ស្ដែង ជនជាតិចិន និងរុស្សី គឺជាវិនិយោគិនអចលនទ្រព្យក្នុងប្រទេសថៃតាំងពីមុនកូវីដ-១៩ មកម្លេះ ជាពិសេសនៅទីក្រុងធំៗដូចជា បាងកក ភូកេត ប៉ាតាយ៉ា និងឈៀងម៉ៃ។ ប៉ុន្តែ ដោយសារតែភាពមិនប្រាកដប្រជាក្រោយវិបត្តិកូវីដ១៩ វិបត្តិសេដ្ឋកិច្ចលោក និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ធ្វើឱ្យក្រុមទាំង២ សម្រុកមកទិញអចលនទ្រព្យកាន់តែច្រើនឡើងនៅក្នុងប្រទេសនេះ។ ហេតុអ្វី? ហើយកម្ពុជាអាចរៀនសូត្រអ្វីពីលំហូរវិនិយោគិននេះ? មុនសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ប្រទេសប៊ុលហ្គារី និងអាល្លឺម៉ង់ គឺជាគោលដៅទិញអចលនទ្រព្យសម្រាប់ជនជាតិរុស្ស៊ី។ ប៉ុន្តែ […]

អាន​បន្ថែម

សម្តេចអនុញ្ញាតកីឡាករ កីឡាការនីបរទេសស៊ីហ្គេមទាំងអស់ អាចទស្សនាអង្គរវត្តដោយឥតគិតថ្លៃ

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចឱ្យកីឡាករ កីឡាការិនីបរទេសទាំងអស់ដែលបានមកចូល​រួមប្រកួត​កីឡាស៊ីហ្គេមនៅកម្ពុជា អាចចូលទៅទស្សនាប្រាសាទអង្គរវត្តដោយមិនគិតថ្លៃ និងមិនចាំ​បាច់ទិញសំបុត្រចូលនោះទេ។ ការអនុញ្ញាតនេះ បានប្រកាសឡើងក្នុងឱកាសដែលសម្តេចតេជោប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សាផ្នែកកសិកម្ម ជាង ៣.០០០នាក់ នៃ​សាកល​វិទ្យាល័យភូមិន្ទកសិកម្ម នាព្រឹក​ថ្ងៃ​ទី១៥ ខែឧសភា ឆ្នាំ២០២៣។ សម្ដេចតេជោបានថ្លែងថា៖ «បន្ទាប់​ពី​ការប្រកួតរួច បើសិនកីឡាករ កីឡាការិនីបរទេស​​ចង់ទៅមើលអង្គរគឺរាជរដ្ឋាភិបាលអនុញ្ញាតឱ្យចូលទស្សនា​ដោយមិន​បាច់​ទិញសំបុត្រនោះទេ គឺសម្រាប់តែកីឡាករ កីឡាការិនី និងប្រតិភូកីឡាទាំងអស់គឺអនុញ្ញាតឱ្យ​ចូលមើល​អង្គរវត្តដោយឥតគិតថ្លៃតែម្តង»។ បន្ថែមពីនេះ សម្តេចតេជោបានស្នើឱ្យគ្រឹះស្ថានអង្គរ និងក្រសួងសេដ្ឋ​កិច្ច និងហិរញ្ញវត្ថុ កុំយកលុយពីកីឡាករ កីឡាការិនីបរទេសដែលបានមកចូលរួម​ប្រកួត​កីឡាស៊ីហ្គេមនៅកម្ពុជា ក្នុងការចូលទស្សនា ប្រាសាទអង្គរវត្តរបស់ខ្មែរ។ គួរបញ្ជាក់ដែរថា សម្រាប់​អ្នក​មក​គាំទ្រកីឡា សម្តេចមិនបានអនុញ្ញាតឡើយ គឺត្រូវតែលក់សំបុត្រដូចភ្ញៀវបរទេសធម្មតា។

អាន​បន្ថែម

ភាពនៅទ្រឹងនៃទីផ្សារអចលនទ្រព្យ អាចបង្កហានិភ័យដល់វិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ច

ក្រោយវិបត្តិកូវីដ១៩ ទីផ្សារអចលនទ្រព្យកម្ពុជានៅតែបន្តរងសម្ពាធមិនស្រាកស្រាន។ ការងើបឡើងវិញដ៏យឺតនេះ មិនគ្រាន់តែជាបញ្ហារបស់អ្នកប្រឡូកក្នុងទីផ្សារនោះទេ ប៉ុន្តែ បើស្ថានភាពនេះនៅតែបន្ដ វាជះឥទ្ធិពលអវិជ្ជមានដល់វិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចកម្ពុជាទាំងមូល។ របាយការណ៍ចុងក្រោយរបស់ធនាគារពិភពលោកបានឱ្យដឹងថា ស្ថានភាពវិស័យសំណង់ និងអចលនទ្រព្យកម្ពុជា នៅមិនទាន់ងើបឡើងវិញទេ ហើយក៏មិនដឹងថានឹងត្រឡប់មកប្រសើរនៅពេលណាដែរ។ បញ្ហាចំបងដែលកំពុងកើតមានក្នុងទីផ្សារអចលនទ្រព្យកម្ពុជា គឺការផ្គត់ផ្គង់ច្រើនលើសតម្រូវការ និងកង្វះលំហូរអ្នកទិញពីក្រៅស្រុក។ លើសពីនេះ វិបត្តិសេដ្ឋកិច្ច សង្រ្គាមរុស្សី និងអតិបរណា ក៏ដាក់សម្ពាធលើអ្នកទិញក្នុងស្រុកផងដែរ ដែលធ្វើឱ្យសកម្មភាពទីផ្សារអចលនទ្រព្យស្ទើរតែគ្មានសកម្មភាព។ ប៉ុន្តែហានិភ័យសំខាន់បំផុត ដែលធនាគារពិភពលោកបានតឿនជាច្រើនលើកច្រើនសារ គឺ ឥណទាន ឬប្រាក់កម្ចីដែលចាក់ចូលទៅក្នុងវិស័យសំណង់ និងអចលនទ្រព្យ ដែលមានកម្រិតខ្ពស់ខ្លាំង ពិសេសក្នុងអំឡុងពេលដែលទីផ្សារកំពុងជួបបញ្ហាដូច្នេះ។ របាយការណ៍ធនាគារពិភពលោកសរសរថា៖  «ភាពនៅទ្រឹងនៃទីផ្សារអចលនទ្រព្យ  អាចគំរាមកំហែងដល់ស្ថិរភាពហិរញ្ញវត្ថុ និងម៉ាក្រូសេដ្ឋកិច្ចកម្ពុជា តាមរយៈឥណទានដែលទីផ្សារនេះកំពុងស្រូបយក»។ ត្រឹមខែកក្កដា ឆ្នាំ ២០២២ កម្ចីសរុបដែលផ្ដល់ឱ្យវិស័យសំណង់ អចលនទ្រព្យ និងកម្ចីទិញផ្ទះបែបបុគ្គល មានដល់ទៅ ១៤,៥ ប៊ីលានដុល្លារ ឬស្មើនឹង ៤៨% នៃGDP។ តួលេខនេះ កើនទ្វេដងទី ៧,៩ ប៊ីលាន កាលពីចុងឆ្នាំ ២០១៩។ ហេតុអ្វីគ្រាន់តែមានកម្ចីច្រើនជាហានិភ័យ? មានកម្ចីច្រើន […]

អាន​បន្ថែម

ក្រសួង០២ រួមគ្នាអនុវត្តគម្រោងគ្រប់គ្រងតំបន់ការពារធម្មជាតិចំនួន៣០ ក្នុងខេត្តចំនួន០៧

ក្រសួងបរិស្ថាន និងក្រសួងអភិវឌ្ឍន៍ជនបទ កំពុងរួមគ្នាអនុវត្តគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) ក្នុងតំបន់ការពារធម្មជាតិចំនួន ៣០ ក្នុងខេត្តចំនួន០៧។ នេះបើតាមការលើកឡើងក្នុងវគ្គបណ្តុះបណ្តាលស្តីពី“ការធានាសុវត្ថិភាពបរិស្ថាន និងសង្គម” កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣។ គម្រោង CSLEP ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាននឹងកំពុងដឹកនាំការអនុវត្តដោយក្រសួងបរិស្ថាន និងក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក ដែលមានគោលបំណងធ្វើឱ្យប្រសើរនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិ ជំរុញឱកាសសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងដើម្បីបង្កើនច្រវ៉ាក់តម្លៃអនុផលព្រៃឈើនៅតំបន់ទេសភាពជួរភ្នំក្រវាញ និងបឹងទន្លេសាប។ បន្ថែមពីនេះ គម្រោងនេះ បាននឹងកំពុងជួយគាំទ្រសហគមន៍តំបន់ការពារធម្មជាតិចំនួន៣០ នៅក្នុងខេត្តគោលដៅទាំង ៧ រួមមាន៖ ខេត្តកោះកុង កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង កំពង់ធំ និងខេត្តសៀមរាប។ ស្ថិតក្រោមគម្រោងនេះ តំបន់ការពារធនធានធម្មជាតិទាំងនេះ បានកំពុងជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ដោយមានការគិតគូពីកត្តាសុវត្ថិភាពបរិស្ថាន និងសង្គម។ ក្រៅពីនេះ ក្នុងការអនុវត្តគម្រោង ក៏មានការវិភាគ និងវាយតម្លៃជាមុនអំពីផលប៉ះពាល់ជាអវិជ្ជមានលើអ្នកពាក់ព័ន្ធ សហគមន៍ស្រ្តី ជនជាតិដើមភាគតិចជាដើម ដូចជា ការបង្កឱ្យមានការរើសអើង រួមទាំងការប៉ះពាល់ដល់ជីវភាពរបស់ពួកគាត់ តំបន់អារក្សអ្នកតា ទ្រព្យសម្បត្តិ កម្មសិទ្ធិដីធ្លី ធនធានធម្មជាតិ ឬជីវៈចម្រុះ […]

អាន​បន្ថែម

រដ្ឋផ្តល់សិទ្ធិឱ្យឯកជនអភិវឌ្ឍដីជាង ១២០០ហិកតា នៅកែបជាក្រុងរណបថ្មី និងតំបន់ទេសចរណ៍

ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ឯ.ក បានទទួលបានសិទ្ធិវិនិយោគគម្រោងអភិវឌ្ឍបង្កើតទីក្រុងរណប និងតំបន់ទេសចរណ៍ពិសិដ្ឋចំនួន ២ទីតាំង ទំហំសរុប ១.២៤៧ហិកតា​ ស្ថិតនៅតំបន់ឆ្នេរ ក្នុងសង្កាត់កែប ក្រុងកែប និងឃុំពងទឹក និងឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។ បើតាមលិខិតលេខ ២៦៩ សជណ.ដប ចុះថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី រាជរដ្ឋាភិបាល បានសម្រេចអនុញ្ញាតឱ្យក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ឯ.ក កាយដីពីទីតាំងជ្រៅមកបំពេញទីតាំងរាក់ ចំនួន ២ទីតាំង ទំហំសរុប ១.៤៦៧ហិកតា ក្នុងនោះទីតាំងទី១ ទំហំ ២៨៩ហិកតា ស្ថិតនៅសង្កាត់កែប ក្រុងកែប និង ឃុំអង្កោល និងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប និងទីតាំងទី២ ទំហំ ១.១៧៨ហិកតា ស្ថិតនៅឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ទន្ទឹមនឹងនេះ រដ្ឋបានធ្វើអនុប្បយោគជាដីឯកជនរបស់រដ្ឋនូវផ្ទៃដីវិនិយោគនេះ ក្នុងនោះ ទីតាំងទី១ […]

អាន​បន្ថែម