ព័ត៌មានអចលនទ្រព្យ
សិង្ហបុរីដំឡើងពន្ធអចលនទ្រព្យទ្វេដងលើជនបរទេស ដើម្បីការពារប្រយោជន៍ពលរដ្ឋក្នុងស្រុក
រដ្ឋាភិបាលសិង្ហបុរីបានដំឡើងពន្ធទ្វេដងសម្រាប់ជនបរទេស ដែលមកទិញអចលនទ្រព្យជាលក្ខណៈឯកជននៅក្នុងប្រទេសសិង្ហបុរី នេះគឺជាការកែប្រែចុងក្រោយបំផុត ដើម្បីការពារតម្លៃ និងសិទ្ធិរបស់ប្រជាជនក្នុងស្រុក ខណៈចរន្តជនបរទេសចូលទៅទិញអចលនទ្រព្យក្នុងប្រទេសមានការកើនឡើងខ្លាំង ដែលនាំឱ្យមានការប៉ះពាល់ដល់ការប្រកួតប្រជែងក្នុងប្រទេសយ៉ាងខ្លាំង។ បើយោងតាមសេចក្តីថ្លែងការណ៍រួមពីក្រសួងហិរញ្ញវត្ថុ ក្រសួងអភិវឌ្ឍន៍ជាតិ និងធនាគារកណ្តាល បានឲ្យដឹងថា អត្រាពន្ធអចលនទ្រព្យសម្រាប់ជនបរទេសនឹងត្រូវតំឡើងពី៣០ ទៅ៦០ភាគរយ។ ចំណែក ពន្ធប្រថាប់ត្រារបស់អតិថិជនទិញបន្ថែម (ABSD) សម្រាប់ពលរដ្ឋសិង្ហបុរី និងអ្នករស់នៅអចិន្ត្រៃយ៍ក៏នឹងប្រឈមនឹងការកើនឡើងផងដែរ ប៉ុន្តែក្នុងតួរលេខតិចតួចប៉ុណ្ណោះ ហើយទៅលើតែអចលនទ្រព្យទីពីរ និងជាបន្ទាប់បន្សំរបស់ពួកគេប៉ុណ្ណោះ។ ប្រជាជនសិង្ហបុរីដែលទិញអចលនទ្រព្យលំនៅដ្ឋានទីពីរនឹងបង់អត្រា ABSD ២០ភាគរយ ដែលកើនឡើងពី ១៧ ភាគរយខណៈពេលដែលអ្នកដែលទិញអចលនទ្រព្យលំនៅដ្ឋានទីបីនិងបន្ទាប់របស់ពួកគេនឹងត្រូវបង់អត្រារហូតដល់ ៣០ភាគរយ ដែលអត្រានេះបានកើនឡើងពី ២៥ភាគរយ។ គួរបញ្ជាក់ថា តម្លៃអចលនទ្រព្យ និងតម្លៃជួលក្នុងប្រទេសសិង្ហបុរីបានឡើងថ្លៃជាលំដាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែមានការពន្យារពេលសាងសង់ដែលបណ្តាលមកពីបញ្ហាកូវីដ-១៩៕
អានបន្ថែមISI Steel សម្ពោធផលិតផលថ្មី គុណភាពទ្វេដង និងមានការធានារហូតដល់២០ឆ្នាំ
ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) ដែលត្រូវបានគេទទួលស្គាល់ថាជាក្រុមហ៊ុន កែច្នៃ និងចែកចាយផលិតផលដែកឈានមុខ និងធំជាគេនៅកម្ពុជា ឈរជើងយ៉ាងរឹងមាំលើទីផ្សារអស់រយៈពេល ២៥ឆ្នាំ មកហើយ និងទទួលបានវិញ្ញាបនបត្រអន្តរជាតិ ISO ៩០០១:២០១៥ ទៅលើប្រព័ន្ធគ្រប់គ្រងគុណភាពកម្រិតស្ដង់ដារអន្តរជាតិក្នុងឆ្នាំ២០១៩ ។ ចំណុចស្នូលនៃភាពជោគជ័យរបស់យើងគឺដោយសារយើងមានចក្ខុវិស័យ “ក្លាយជាក្រុមហ៊ុនឈានមុខគេក្នុងឧស្សាហកម្មកែច្នៃ និងចែកចាយផលិតផលដែកសម្រាប់សំណង់ដែលមានគុណភាព និងមានភាពច្នៃប្រឌិតខ្ពស់នៅកម្ពុជា” ដែលយើងបានធ្វើការប្រឹងប្រែងឆ្ពោះទៅមុខដោយឈរលើគុណតម្លៃស្នូលរបស់យើងគឺ ភាពឧស្សាហ៍ព្យាយាម សុចរិតភាព និង គំនិតច្នៃប្រឌិត ដែលជាបេះដូងនៃដំណើរការអាជីវកម្មរបស់យើង ។ ដើម្បីបន្តផ្ដល់ភាពជឿទុកចិត្តជូនដល់អតិថិជន ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) នៅតែបន្តខិតខំប្រឹងប្រែងអភិវឌ្ឍគុណភាពផលិតផល ក៏ដូចជាសេវាកម្មរបស់ខ្លូនឲ្យកាន់តែល្អប្រសើរ ដើម្បីជួយដោះស្រាយបញ្ហារបស់អតិថិជន ។ ដូចនេះ នៅថ្ងៃទី២៨ មេសា ឆ្នាំ២០២៣ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) បានធ្វើការសម្ពោធជាផ្លូវការនូវផលិតផលថ្មីរបស់ខ្លួន ដែលមានគុណភាខ្ពស់ក្នុងការទប់ស្កាត់ជាមួយនឹងភាពច្រែះបានល្អជាងមុន […]
អានបន្ថែមរដ្ឋសម្រេចលុបអនុក្រឹត្យថ្មី ប្រើអនុក្រឹត្យចាស់វិញ ដើម្បីពង្រឹងការពារត្រីផ្សោតដែលជិតផុតពូជ
រដ្ឋាភិបាលកម្ពុជា បានសម្រេចលុបអនុក្រឹត្យថ្មីចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ និងកំណត់ឱ្យអនុវត្តអនុក្រឹត្យចាស់ដែលចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១២ ដើម្បីការពារការស្លាប់ជាបន្តបន្ទាប់នៃសត្វផ្សោតក្នុងតំបន់ការពារ និងគ្រប់គ្រងសត្វផ្សោតក្នុងខេត្តក្រចេះ និងស្ទឹងត្រែង។ នេះបើតាមអនុក្រឹត្យលេខ ៨៧ អនក្រ.បក ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។ ការសម្រេចនេះ ធ្វើឡើងក្រោយពីមើលឃើញថា ការអនុវត្តនូវអនុក្រឹត្យថ្មី ពីខែកុម្ភៈ រហូតមកដល់ខែមេសានេះ ក៏នៅតែមានសត្វផ្សោតស្លាប់ជាបន្តបន្ទាប់ ហើយជាមួយគ្នានឹងការប៉ះពាល់អ្នកនេសាទរាប់ពាន់គ្រួសារផងដែរ។ (អានបន្ថែម) សម្តចនាយករដ្ឋមន្រ្តីបានលើកឡើងថា សម្តេចបានអនុញ្ញាតឱ្យបងប្អូនប្រជានេសាទធ្វើការរាយមងឡើងវិញ នៅតំបន់ការពារសត្វផ្សោត ប៉ុន្តែហាមដាច់ខាតការរាយមងក្រឡាធំ និងប្រើឧបករណ៍ឆក់ ដែលនឹងនាំឱ្យបាត់បង់សត្វផ្សោតដែលជាសត្វជិតផុតពូជ។ ជាមួយនឹងបញ្ហានេះ សម្ដេចបញ្ជាក់ថា៖ «បញ្ហាអន្លង់ដែលសត្វផ្សោតរស់នៅ ដែលមួយផ្នែកគ្របដណ្ដប់នៅក្នុងខេត្តក្រចេះ និងមួយផ្នែកទៀតនៅក្នុងខេត្តស្ទឹងត្រែង ដោយសារសត្វផ្សោតនេះបានស្លាប់ជាបន្តបន្ទាប់ ដោយសារការជាប់មង»។ សម្តេចបន្ត សម្តេចបានសម្រេចជ្រើសរើសយកវិធានការមួយ ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានដាក់ចេញនូវជម្រើសចំនួន៥ ប៉ុន្តែជម្រើសទី ១ លុបចេញនូវអនុក្រឹត្យថ្មី និងអនុវត្តន៍អនុក្រឹត្យចាស់។ ជាមួយនឹងជម្រើសនេះ សម្តេចបានណែនាំឱ្យពង្រឹងនូវការគ្រប់គ្រងចំពោះឧករណ៍នេសាទដូចជា មងក្រឡាធំ រួមជាមួយនិងការឆក់ ដែលបណ្ដាលឱ្យមានស្លាប់សត្វផ្សោត និងណែនាំឱ្យភាគីពាក់ព័ន្ធទាំងអស់ មានការគិតគូរឡើងវិញ ពាក់ព័ន្ធនឹងការផ្លាស់ប្តូរនេះ គឺធ្វើឡើងដើម្បីធានាបាននូវនិរន្តរភាពសត្វផ្សោត […]
អានបន្ថែមចិនត្រូវការដី ៣០ម៉ឺនហិកតា ដើម្បីវិនិយោគ ៤០០លានដុល្លារលើវិស័យកសិកម្មនៅខេត្តកំពង់ធំ
អ្នកវិនិយោគចិន ត្រូវការដីកសិកម្មចំនួន ៣០ម៉ឺនហិកតា ដើម្បីវិនិយោគ៤០០លានដុល្លារ លើវិស័យកសិកម្មដោយសម្តេចតេជោនាយករដ្ឋមន្ត្រី បានចង្អុលបង្ហាញឱ្យទៅសិក្សាស្ថានភាពកសិកម្មនៅខេត្តកំពង់ធំ។ នេះបើតាមជំនួបរវាងប្រតិភូវិនិយោគចិន និងអភិបាលខេត្តកំពង់ធំ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។ ប្រតិភូវិនិយោគចិននេះ ជាប្រភេទក្រុមហ៊ុនវិនិយោគលើវិស័យកសិកម្ម វិស័យកសិឧស្សាហកម្ម ពាណិជ្ជកម្ម ដែលកន្លងមកប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើសុំភាគីចិន ចូលរួមវិនិយោគក្នុងប្រទេសកម្ពុជា។ ក្នុងជំនួបនេះ ឯកឧត្តម ដួង ដារ៉ា ជំនួយការផ្ទាល់សម្តេចតេជោ និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានឱ្យដឹងថា ក្រុមហ៊ុនវិនិយោគចិននេះ គឺជាក្រុមហ៊ុនមួយដែលមានការទទួលស្គាល់ពីឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងកសិកម្មប្រទេសចិន។ ហើយសម្តេចតេជោ បានចាប់អារម្មណ៍ខេត្តកំពង់ធំ ជាខេត្តមួយដែលសំខាន់ មានសក្តានុពល ក្នុងការអភិវឌ្ឍន៍វិស័យកសិកម្ម ជាពិសេសដំណាំស្វាយចន្ទីរ ព្រមទាំងបានជម្រុញឱ្យក្រុមហ៊ុនវិនិយោគលើវិស័យកសិកម្ម មកពិនិត្យស្ថានភាព និងសក្តានុពលកសិកម្មនៅខេត្តកំពង់ធំ។ ឯកឧត្តមបន្ថែមទៀថា ក្រុមហ៊ុនវិនិយោគចិននេះ ត្រូវការផ្ទៃដីកសិកម្មប្រមាណជាង ៣០ម៉ឺនហិកតា ដែលចំណាយថវិកាវិនិយោគប្រមាណជាង ៤០០លានដុល្លារ សម្រាប់រៀបចំហេដ្ឋារចនាសម្ព័ន្ធ និងក្រុមការងារបច្ចេកទេសកសិកម្មបែបទំនើប ហើយក្រៅផលិតផលកសិកម្ម ក្រុមហ៊ុនចិននឹងជួយរកទីផ្សារ និងទទួលទិញផលិតផល របស់កសិករទៅតាមតម្លៃទីផ្សារ។ បន្ថែមពីនេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានស្វាគមន៍ប្រតិភូវិនិយោគចិន […]
អានបន្ថែម៥ឆ្នាំ ស្ទឹងត្រែងចែកប័ណ្ណកម្មសិទ្ធិដីធ្លីជាង ៣ម៉ឺនប័ណ្ណ និងចុះបញ្ជីដីសម្បទានសង្គមកិច្ចជាង ១១ម៉ឺនហិកតា
ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ រដ្ឋបាលខេត្តស្ទឹងត្រែងសម្រេចបានការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធបានចំនួនជាង ៣ម៉ឺនប័ណ្ណ និងដីសម្បទានសង្គមកិច្ចចំនួនជាង ១១ម៉ឺនហិកតា។ នេះបើយោងតាមការបញ្ជាក់របស់អភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម ស្វាយ សំអ៊ាង ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីភាពជោគជ័យរបស់ខេត្តស្ទឹងត្រែង នៅថ្ងៃទី២៤ ខែមេសា ២០២៣។ ឯកឧត្តមបានបញ្ជាក់ថា ការចុះបញ្ជាដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅក្នុងខេត្តស្ទឹងត្រែង សម្រេចបានចំនួន ៣៥ភូមិ ដោយបានផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋបានចំនួនសរុប ៣៤.១២៥ប័ណ្ណ។ ដោយឡែក រដ្ឋបាលខេត្តស្ទឹងត្រែងក៏បានសម្រេចនូវការចុះបញ្ជីក្បាលដី ក្នុងគម្រោងដីសម្បទានសង្គមកិច្ចបានចំនួន ១១ទីតាំង ឬស្មើនឹងចំនួន ១៥១ប័ណ្ណ ក្នុងទំហំសរុបចំនួន ១១៦.៣៦៨ហិកតា។ បច្ចុប្បន្ន អាជ្ញាធរបាននិងកំពុងបន្តវាស់វែងដីសម្បទានសង្គមកិច្ចចំនួន ២ទីតាំង មានទំហំសរុប ៩៤ហិកតាទៀត។ ឯកឧត្តមបានបន្តថា អាជ្ញាធរខេត្តនឹងបន្តពង្រឹងការគ្រប់គ្រងទីតាំងដីសម្បទានសង្គមកិច្ច ចំនួន ៧ទីតាំង ដែលមានទំហំសរុបជាង ១៤.០០០ហិកតា។ រដ្ឋបាលខេត្តក៏ត្រៀមចុះបញ្ជីដីសមូហភាពជនជាតិដើមភាគតិច ២សហគមន៍ និងត្រៀមចេញប័ណ្ណដីធ្លីចំនួន ២សហគមន៍ នាពេលខាងមុខនេះ។
អានបន្ថែមភាពសម្បូរសប្បាយនៃសហគមន៍ បុរី ប៉េង ហួត នារដូវកាលបុណ្យចូលឆ្នាំខ្មែរ
តាមទំនៀម ប្រជាជនខ្មែរតែងចាត់ទុកពិធីបុណ្យចូលឆ្នាំខ្មែរ ជាពិធីបុណ្យដែលធំ និងសំខាន់ជាងគេ។ ពិធីបុណ្យប្រពៃណីនេះ ត្រូវបានប្រារព្ធមុនរដូវសាបព្រួសចូលមកដល់ ដែលជាពេលវេលាដ៏ល្អ សម្រាប់ប្រជាជនយើងជួបជុំគ្រួសារ ញាតិមិត្តជិតឆ្ងាយ ដើម្បីយកចង្ហាន់ទៅវត្ត និងជួបជុំគ្នាលេងល្បែងប្រជាប្រិយ និងដើរកម្សាន្តជាដើម។ ក្នុងឱកាសដ៏វិសេសនេះ ក្រុមហ៊ុន ប៉េង ហួត គ្រុប រួមទាំងក្រុមហ៊ុនបុត្រសម្ព័ន្ធបានចូលរួមអបអរ និង លើកស្ទួយសិល្បៈ វប្បធម៌ ប្រពៃណីជាតិ តាមរយៈការបង្កើតព្រឹត្តិការណ៍ដ៏អស្ចារ្យធំៗសម្រាប់បុគ្គលិក អ្នករស់នៅក្នុងបុរី ក៏ដូចជាមហាជនទូទៅផងដែរ។ ក្រុមហ៊ុន ប៉េង ហួត គ្រុប រចនាខ្លោងទ្វារ រៀបចំពិធីរាប់បាត្រលោកសង្ឃ ១៦៨ អង្គ និង រៀបចំពិធីជប់លៀងប្រចាំឆ្នាំតាមបែបសហសម័យ ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានរៀបចំការរចនាតុបតែងខ្លោងទ្វារ ដែលមានក្បាច់ក្បូរតាមបែបប្រពៃណី រំលេចដោយភ្លើងលម្អនាពេលរាត្រី ដែលធ្វើឱ្យសម្រស់ផ្លូវជាតិលេខ១ កាន់តែភ្លឺចញ្ចាច។ ការដេគ័រខ្លោងទ្វារហ្រ្គេនស្តា ផ្លាទីនីម (បឹងស្នោ) នេះធ្វើឡើងក្នុងគោលបំណងស្វាគមន៍បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមកលេងកម្សាន្តក្នុងបុរី ក៏ដូចជាការថតរូបលេងប្រកបដោយក្តីសោមន្ស។ តាមទំនៀមទម្លាប់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី សុំពរជ័យសិរីសួស្តី ក្រុមហ៊ុនបានរៀបចំពិធីរាប់បាត្រ សូត្រមន្តលើករាសី ដែលនិមន្តលោកសង្ឃចំនួន […]
អានបន្ថែមខេត្តត្បូងឃ្មុំចុះបញ្ជីដីជាប្រព័ន្ធបានចំនួនជាង ៣៧ម៉ឺនក្បាលដី
តាំងពីបំបែកខេត្តចេញពីខេត្តកំពង់ចាមឆ្នាំ ២០១៤មក អាជ្ញាធរខេត្តត្បូងឃ្មុំ បានចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធបានចំនួនជាង ៣៧ម៉ឺនក្បាលដី និងបានបិទផ្សាយបានចំនួន ៤៣២ភូមិ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តត្បូងឃ្មុំ នៅពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។ ទន្ទឹមនឹងនេះ អាជ្ញាធរខេត្ត បានចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋបានចំនួនប្រមាណជា ៣០ម៉ឺនប័ណ្ណផងដែរ។ បើតាមឯកឧត្តមអភិបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់បន្ថែមថា ក្នុងទិសដៅការងារខាងមុខ ក្នុងឆ្នាំ២០២៥ ឬ២០២៧ ទើបខេត្តអាចបញ្ចប់ការងារចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធនេះបានទាំងស្រុង។ ដោយឡែកចំពោះការងារបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង អាជ្ញាធរខេត្ត ក៏បានបោះបង្គោលបានចប់សព្វគ្រប់ហើយ ជាមួយប្រទេសវៀតណាម ដែលមានប្រវែង ១៤៣គីឡូម៉ែត្រ។
អានបន្ថែមក្រុមហ៊ុនអឺបេនលែន និងធនាគារស្ថាបនា រួមគ្នាផ្តល់អត្រាកម្ចីពិសេសបំផុតដល់អ្នកទិញបុរីចន្ទគីរី
ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យឈ្នះពានរង្វាន់ អឺបេនលែន (Urbanland) បានប្រារព្ធពិធីចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយធនាគារស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដើម្បីបំពេញ តម្រូវការ និងផ្តល់ភាពងាយស្រួលដល់អតិថិជន ដែលមានបំណងទិញផ្ទះនៅក្នុងបុរីចន្ទគីរី។ រូបថតអនុស្សាវរីយ៍គណៈគ្រប់គ្រងនៃក្រុមហ៊ុនអឺបេនលែន និងគណៈគ្រប់គ្រងនៃធនាគារស្ថាបនា ក្រោមកិច្ចសហប្រតិបត្តិការនេះផងដែរ អតិថិជនរបស់បុរីចន្ទគីរីទាំងអស់នឹងទទួលបានអត្រាការប្រាក់ត្រឹមតែ 6.99% ប៉ុណ្ណោះក្នុងរយៈពេល 2ឆ្នាំដំបូង ជាមួយ នឹងទំហំកម្ចីទិញផ្ទះរហូតដល់ទៅ 85% នៃ តម្លៃផ្ទះសរុបក្នុងរយៈពេល 25ឆ្នាំ។ ដោយ មានទស្សនៈវិស័យរួម និង ការយកចិត្តទុកដាក់ខ្ពស់លើអតិថិជន ក្រុមហ៊ុនអឺបេនលែន និង ធនាគារដៃគូ ស្ថាបនា មានគោលបំណងផ្តល់ជូននូវ ជម្រើសកម្ចីទិញ ផ្ទះកាន់តែសម្បូរបែប ការផ្តល់ការប្រឹក្សាយោបល់ និង សេវាកម្មកាន់តែងាយស្រួលសម្រាប់ អតិថិជនរបស់បុរីចន្ទគីរី។ កិច្ចព្រមពៀងនេះដែរ ត្រូវបានធ្វើឡើងក្រោមវត្តមានរបស់ លោក កាំង ហុក អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន អឺបេនលែន លោក ឡេង ស្រ៊ុន ប្រធានផ្នែកលក់ជាន់ខ្ពស់នៃបុរីចន្ទគីរី លោក អ៊ី ស៊ុនវៃ នាយកគ្រប់គ្រងផ្នែកយុទ្ធសាស្រ្តទីផ្សារនៃក្រុមហ៊ុន អឺបេនលែន […]
អានបន្ថែមកត្តា២ បានជំរុញឱ្យខេត្តព្រះសីហនុឈរនៅលេខរៀងទី៥ កំឡុងបុណ្យចូលឆ្នាំខ្មែរ
ខេត្តព្រះសីហនុ ដែលធ្លាប់តែជាប់ចំណាត់ថ្នាក់គោលដៅទេសចរណ៏ឈានមុខគេស្ទើរតែរៀងរាល់ខែ តែបែរជាមកឈរនៅលេខរៀងទី៥ តាមពីក្រោយខេត្តបាត់ដំបង កំពង់ចាម សៀមរាប និងរាជធានីភ្នំពេញ ក្នុងអំឡុងបុណ្យចូលឆ្នាំខែ្មរនេះទៅវិញ ។ ការថមថយនេះបណ្តាលមកពីខេត្តជាប់ឆ្នេរមួយនេះគឺជាទីពេញនិយមសម្រាប់តែទេសចរណ៍ចុងសប្តាហ៍ ហើយបូកផ្សំនឹងចរន្តផ្លាស់ប្តូរនៃទិសដៅរបស់ទេសចរក្នុងអំឡុងបុណ្យចូលឆ្នំាខ្មែរផងដែរ។ នេះបើយោងតាមឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានបញ្ជាក់ប្រាប់សារព័ត៌មានសំណង់ និងអចលនទ្រព្យនៅថ្ងៃទី១៩ មេសា ២០២៣។ យោងតាមទិន្នន័យក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុប ១៣.១៨៧.៧៧១នាក់ ក្នុងនោះ ភ្ញៀវជាតិ ១៣.១៣២.០៨០នាក់និង ភ្ញៀវអន្តរជាតិ ៥៥.៦៩១នាក់។ ក្នុងនោះ គោលដៅទេសចរណ៍សំខាន់ៗចំនួន៥ រួមមាន ខេត្តសៀមរាប ២.១២០.៣៧៣នាក់ ខេត្តបាត់ដំបង ១.៥០០.១៦៨នាក់ ខេត្តកំពង់ចាម ១.៤០៨.៨១១នាក់ រាជធានីភ្នំពេញ ១.០៨០.៥០៩នាក់ និងខេត្តព្រះសីហនុ ៨៨៧.៨៩៣នាក់។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ខេត្តព្រះសីហនុ ដែលធ្លាប់តែជាខេត្តជាប់ចំណាត់ថ្នាក់ទី១ ឬទី២ ជារៀងរាល់ខែ បានធ្លាក់មកនៅក្នុងចំណាត់ថ្នាក់ទី៥ តាមពីក្រោយដោយខេត្តផ្សេងៗទៀត។ ជុំវិញចំណាត់ថ្នាក់នេះដែរ […]
អានបន្ថែមរដ្ឋដាក់ចេញវិធានការ ៨ចំណុច ដើម្បីគាំទ្រការអភិវឌ្ឍវិស័យសំណង់ និងបុរី
គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញនូវវិធានការជាកញ្ចប់ចំនួន ៨ចំណុច ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យសំណង់ និងអចលនទ្រព្យផ្នែកបុរី ខណៈសេដ្ឋកិច្ចសកលកំពុងស្ថិតក្នុងស្ថានភាពមិនប្រាកដប្រជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣។ វិធានការ ជាកញ្ចប់ទាំងនោះរួមមាន៖ ១. បន្តពន្យារពេលការអនុវត្តការបង់ពន្ធជាកញ្ចប់តាមដំណាក់កាលរហូតដល់ដំណាច់ឆ្នាំ២០២៤ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានជាបុរីដែលបាន និងកំពុងប្រតិបត្តិការគម្រោងអភិវឌ្ឍន៍លំនៅឋានដែលមានអាជ្ញាបណ្ណអាជីវកម្មអចលនវត្ថុ ផ្ដល់ដោយនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ។ ដោយឡែក ក្រុមហ៊ុនដែលបាន និងកំពុងប្រតិបត្តិការគម្រោងអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលគ្មានអាជ្ញាបណ្ណអាជីវកម្មអចលនវត្ថុ ត្រូវរួសរាន់ចុះបញ្ជីគម្រោងរបស់ខ្លួន ដើម្បីទទួលបានអាជ្ញាបណ្ណអាជីវកម្មអចលនវត្ថុ ស្របតាមនីតិវិធីជាធរមានពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំយ៉ាងយូរត្រឹមដំណាច់ឆ្នាំ២០២៣ ដើម្បីទទួលបានការបន្តការបង់ពន្ធជាកញ្ចប់រហូតដល់ដំណាច់ឆ្នាំ២០២៤។ ២. បង្កើនរយៈពេលនៃការបង់ពន្ធជាកញ្ចប់តាមដំណាក់កាលពី ១២ខែ ដល់ ១៨ខែ សម្រាប់ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលបង់ពន្ធតិចជាង ១លានដុល្លារ និងពី ២៤ខែ ដល់ ៣៦ខែ សម្រាប់ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍លំនៅឋានជាបុរីដែលបង់ពន្ធលើសពី ១លានដុល្លារ។ ៣. ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍លំនៅឋានជាបុរីថ្មី ឬក្រុមហ៊ុនដែលមានគម្រោងអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលមិនទាន់អភិវឌ្ឍត្រូវបង់ពន្ធស្របតាមនីតិវិធីជាធរមាន (របបពិត) និងត្រូវកាន់បញ្ជីគណនេយ្យឱ្យបានត្រឹមត្រូវ។ ៤. បន្តពន្យារពេលការអនុវត្តពន្ធលើចំណេញមូលធនសម្រាប់តែវិស័យអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ២០២៤។ (អានបន្ថែម) ៥. បន្តការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ […]
អានបន្ថែម