ព័ត៌មានអចលនទ្រព្យ
រោងចក្រចម្រាញ់ប្រេងឆាពីកន្ទក់តម្លៃ ៦លានដុល្លារនៅបាត់ដំបង ត្រៀមដាក់លក់ឆាប់ៗនេះ
រោងចក្រចម្រាញ់ប្រេងឆៅចេញពីកន្ទក់ងអង្ករផ្កាម្លិះកម្ពុជា ជាមួយនឹងទុនវិនិយោគ ៦លានដុល្លារ ស្ថិតក្នុងខេត្តបាត់ដំបង គ្រោងនឹងដាក់លក់ក្រោយចូលឆ្នាំប្រពៃណីខ្មែរនេះ ខណៈរោងចក្របាននិងកំពុងដាក់ឱ្យដំណើរការសាកល្បងជាង ១ខែ មកហើយ។ នេះបើតាមសាព័ត៌មាន rfi នៅពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣។ រោងចក្រនេះ ជាប្រភេទសហគ្រាសធុនមធ្យម អាចចម្រាញ់ប្រេងឆាបានប្រមាណជាង ១០តោន ដោយប្រើប្រាស់កន្ទក់ឆៅប្រមាណពី ៥០ ទៅ ១០០តោន។ លោក ឆែម ចាន់ដារ៉ា ប្រធានសហគ្រាសធុនមធ្យម នៃក្រុមហ៊ុន ខេមបូឌា រ៉ៃ ប្រេងអូលីវ ខមផេនី លីមីតធីត បានឱ្យដឹងថា ប្រេងកន្ទក់នេះ អាចកំចាត់ខ្លាញ់អាក្រក់ ១២% ក្នុងរាង្គកាយរបស់មនុស្ស ដូចជាខ្លាញ់ក្នុងសរសៃឈាម និងខ្លាញ់រុំថ្លើមជាដើម។ លោកបន្ថែមថា ដំណើរការនៃការចម្រាញ់មាន ៤ដំណាក់កាល ដោយក្នុងនោះ៖ ដំណាក់កាលទី១៖ ធ្វើការសម្អាតកន្ទក់ឆៅ និងចម្អិនកន្ទក់ ដំណាក់កាលទី២៖ ធ្វើការបម្លែងប្រេងចេញពីកន្ទក់ដែលបានសម្អាតរូចរាល់ ដំណាក់កាលទី៣៖ ធ្វើការចម្រុះ បន្សុទ្ធ និងដកចេញនូវក្រមួនក្នុងប្រេងកន្ទក់ ដំណាក់កាលទី៤៖ ធ្វើការវេចខ្ចប់ដាក់លក់ក្នុងទីផ្សារ លោកបន្តទៀតថា ក្នុងដំណាក់កាលទាំងនេះ […]
អានបន្ថែមចំណេញភ្លាមៗ! ទិញផ្ទះឈ្នះដេគ័របន្ទប់មេគ្រួសារ និងបញ្ចុះតម្លៃដល់រាប់ម៉ឺនដុល្លារ
កម្មវិធីប្រូម៉ូសិនសម្រាប់ខែមេសារបស់បុរី ប៉េង ហួត បានផ្ដល់ជូនអតិថិជនកាន់តែសម្បើម និងចំណេញលើសពីធម្មតា។ សម្រាប់ការទិញផ្ទះគ្រប់ប្រភេទ និងគ្រប់គម្រោង ចាប់ពីថ្ងៃនេះរហូតដល់ដំណាច់ខែមេសា ឆ្នាំ2023 អតិថិជននឹងទទួលបានការផ្ដល់ជូនដ៏ពិសេសដូចជា៖ 🎁 ការដេគ័របន្ទប់មេគ្រួសារតាមស្តង់ដារផ្ទះគំរូ 🎁 ការបញ្ចុះតម្លៃរហូតដល់ ៣០.០០០ដុល្លារ ភ្លាមៗ 🎁 កូនទន្សាយនាំសំណាងជាមួយរង្វាន់ជាច្រើនដូចជា ទូរស័ព្ទ iPhone 14 Pro Max, Apple Watch Ultra និង Air Pods Pro 🎁 គោលការណ៍បង់ប្រាក់កាន់តែងាយស្រួលជាងមុន ⚡️រួសរាន់ឡើង! ការផ្តល់ជូនដ៏អស្ចារ្យនេះមានសុពលភាពត្រឹមដំណាច់ខែមេសានេះប៉ុណ្ណោះ។ សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកកាន់ការិយាល័យលក់គ្រប់ទីតាំង របស់ បុរី ប៉េង ហួត ឬទាក់ទងណាត់ជួបសហការីផ្នែកលក់តាមទូរសព្ទលេខ៖ ០៩៨/០១៦/០១៧/៥៩៦ ៧៨៩ ។ ចុចទីនេះ ដើម្បីទស្សនាវីដេអូ
អានបន្ថែមត្រីមាសទី១ ឆ្នាំ ២០២៣ តើទីផ្សារអចលនទ្រព្យមានស្ថានភាពយ៉ាងណា?
វិបត្តិសេដ្ឋកិច្ចពិភពលោក បញ្ហាអចលនទ្រព្យចិន និងកត្តាសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្ដដាក់សម្ពាធដល់ទីផ្សារអចលនទ្រព្យកម្ពុជា ដូច្នេះទាំងអ្នកទិញ អ្នកអភិវឌ្ឍ និងវិនិយោគិនក្នុងវិស័យនេះ ត្រូវតែធ្វើទំនើបកម្មលើផ្ដត់គំនិត និងរបៀបធ្វើអាជីវកម្មថ្មី ទើបអាចរក្សាលំនឹងក្នុងទីផ្សារបាន។ វិនិយោគិន ឬអ្នកប្រកបអាជីវកម្មក្នុងវិស័យអចលនទ្រព្យភាគច្រើន កំពុងអង្គុយរង់ចាំឱ្យទីផ្សារត្រឡប់មកប្រសើរដូចមុនវិបត្តិកូវីដ ប៉ុន្តែជាក់ស្ដែងទីផ្សារអាចនឹងត្រឡប់ទៅរកសភាពដើម ឬយ៉ាងណា នៅមិនទាន់ដឹងនៅឡើយទេ។ គ្រប់យ៉ាងត្រូវបានផ្លាស់ប្ដូរហើយ ខណៈវិធីសាស្រ្តធ្វើអាជីវកម្មដែលធ្លាប់ប្រើកន្លងមក ហើយជោគជ័យកាលពីសម័យមុនវិបត្តិកូវីដ ក៏អាចនឹងមិនអាចប្រើបាននាពេលបច្ចុប្បន្ននេះទេ។ និយាយឱ្យងាយយល់ ចង់ក្លាយជាសេដ្ឋីពីទីផ្សារអចលនទ្រព្យ គឺមិនងាយដូចមុននោះទេ ដូច្នេះវិនិយោគិនត្រូវមានទាំងចំណេះដឹង និងចំណេះធ្វើពិតប្រាកដ ទើបជោគជ័យក្នុងទីផ្សារបរិបទថ្មីនេះបាន។ ឧទាហរណ៍ ការបំប៉ោងតម្លៃដីធ្លីលក់ចេញទិញចូល ក្នុងរយៈពេលខ្លី ដែលជាប្រភពរកចំណូល ដ៏ងាយស្រួលកាលពីមុន ប៉ុន្តែបច្ចុប្បន្នមិនស្រួលដូចមុនទៀតឡើយ ដោយសារកង្វះវិនិយោគិនក្រៅប្រទេស និងភាពប្រុងប្រយ័ត្នក្នុងការប្រើប្រាស់សាច់ប្រាក់របស់វិនិយោគិន។ អ្នកវិនិយោគិនត្រូវដឹងពីលំហូរសាច់ប្រាក់របស់ខ្លួនឱ្យបានច្បាស់ និងវិភាគលើសក្ដានុពលអចលនទ្រព្យឱ្យបានជាក់លាក់ មុនសម្រេចចិត្តវិនិយោគ។ អចលនទ្រព្យដែលទាក់ទិននឹងវិស័យទេសចរណ៍ និងវិស័យឧស្សាហកម្ម ចាត់ទុកថាកំពុងមានសក្ដានុពុល ដោយសារលំហូរភ្ញៀវទេសចរ ដែលរំពឹងពីកីឡាស៊ីហ្គេម និងការធ្វើពិពិធកម្មរោងចក្រផលិតរបស់ក្រុមហ៊ុនធំៗ ក្រោយវិបត្តកូវីដ។ ការវិភាគខាងលើគឺយោងតាមរបាយការណ៍របស់ ភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia ដែលចេញផ្សាព្វកាលពីថ្មីៗនេះ។ របាយការណ៍នេះ ក៏បានសរុបពីស្ថានភាពរបស់ផ្នែកនីមួយៗ នៃទីផ្សារ ក៏ដូចជានិន្នារការថ្មីៗ ដែលនឹងកើតមានផងដែរ។ បូរី […]
អានបន្ថែមMakro គ្រោងថែមទុនជាង ៨០០លានដុល្លារ ដើម្បីពង្រីកអាជីវកម្មលក់រាយរបស់ខ្លួន
ក្រុមហ៊ុន Siam Makro Plc ដែលជាប្រតិបត្តិករផ្សារទំនើប Makro និងផ្សារទំនើប Lotus បានបោះទុនចន្លោះពី២៥,៣ ទៅ ២៧.៥ពាន់លានបាត ឬ ប្រមាណ ៧៤០លានដុល្លារ ទៅ ៨០៣,៥លានដុល្លារ នៅឆ្នាំ២០២៣នេះ ដើម្បីពង្រីកអាជីវកម្មលក់រាយ និងលក់បោះដុំរបស់ខ្លួន។ លោកស្រី Saowaluck Thithapant ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Siam Makro បានលើកឡើងថា បន្ទាប់ពីបើកប្រទេសឡើងវិញពេញលេញហើយ សេដ្ឋកិច្ច និងទេសចរណ៍ថៃបានស្ទុះងើបឡើង ដែលជាកត្តាជះផលជាវិជ្ជមានដល់អាជីវកម្មលក់ដុំ និងរាយ ក៏ដូចជាសណ្ឋាគារ ភោជនីយដ្ឋាន និងឧស្សាហកម្មចំណីអាហារ ដែលសុទ្ធសឹងតែជាអតិថិជនរបស់ផ្សារម៉ាក្រូ។ ក្នុងចំណោមទុនវិនិយោគសរុប ប្រមាណ ៣៨៤លានដុល្លារ ទៅ៤១២លានដុល្លារនេះ នឹងត្រូវវិនិយោគលើអាជីវកម្មបោះដុំ នៃផ្សារទំនើប Makro ខណៈទឹកប្រាក់ប្រមាណ ៣៥៧លានដុល្លារ ទៅ៣៩២លានដុល្លារ នឹងត្រូវប្រើប្រាស់សម្រាប់អាជីវកម្មលក់រាយ នៅផ្សារទំនើប Lotus រួមទាំង ការពង្រីកសាខា និងការអភិវឌ្ឍមជ្ឈមណ្ឌលចែកចាយ ប្រព័ន្ធឌីជីថល និងអាជីវកម្មថ្មីៗ។ លោកស្រី Saowaluck […]
អានបន្ថែមរយៈពេល៥ឆ្នាំ ខេត្តមណ្ឌលគិរីចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធបានជាង ៤លានហិកតា
នៅរយៈពេល៥ឆ្នាំចុងក្រោយនេះ ការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ មានលក្ខណៈជាប្រព័ន្ធ នៅក្នុងខេត្តមណ្ឌលគិរីសម្រេចបានចំនួនសរុប ៤៨ភូមិ ដែលស្មើនឹងប្រមាណ ៤លានហិកតា និងចុះបញ្ជីដីធ្លីជូន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថានបានចំនួនសរុបចំនួនជាង ៥ម៉ឺនហិកតា។ នេះបើយោងតាមការបញ្ជាក់របស់ ឯកឧត្តម ស៊ន សារុន អភិបាលរងខេត្តមណ្ឌលគិរី នៅថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០២៣។ ឯកឧត្តម បានលើកឡើងថា ការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធនៅក្នុងខេត្តមណ្ឌលគិរីសម្រេចបានចំនួន ៤៨ភូមិ សម្រេចការចេញប័ណ្ណបានចំនួន ១០ភូមិ ស្មើនឹង ២.៩៦៩ប័ណ្ណ សម្រាប់ប្រជាពលរដ្ឋចំនួន ២.០៦៣ គ្រួសារ ស្មើនឹងទំហំផ្ទៃដីសរុបចំនួន ៤.៨២៤.២៣៣ហិកតា។ ឯកឧត្តម បានបន្តថា ជាមួយគ្នានេះដែរ ក៏មានការចុះបញ្ជីជនជាតិដើមភាគតិច ដែលមានចំនួនសរុប ១២សហគមន៍ ហើយគ្រោងបញ្ចប់ការបិទផ្សាយជាស្ថាពរឆាប់ៗនេះ។ ក្រៅពីនេះ អាជ្ញាធរខេត្តបានចុះបញ្ជីជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន លើផ្ទៃដីច្រើនហិកតា រួមមាន ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចចំនួន ១៣ក្រុមហ៊ុន ចេញបានចំនួន ៦ក្រុមហ៊ុន ស្មើរហ្នឹង ៤៧បណ្ណ […]
អានបន្ថែមវិស័យបរធនបាលកិច្ចរំពឹងកើនខ្ពស់ដល់ប្រមាណ១ពាន់លានដុល្លារ ត្រឹមចុងឆ្នាំ២០២៣នេះ
គិតរហូតមកទល់នឹងពេលនេះ វិស័យបរធនបាលកិច្ចកម្ពុជាកំពុងមានកំណើនខ្ពស់គួរឱ្យកត់សម្គាល់ ដោយកើនឡើងរហូតដល់ ៩៤០លានដុល្លារ និងរំពឹងថា នឹងកើនឡើងខ្ពស់ដល់ជាង ១ពាន់លានដុល្លារ នាចុងឆ្នាំ២០២៣នេះ។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច នៅក្នុងសិក្ខាសាលាស្តីពីបរធនបាលកិច្ច យន្តការប្រតិបត្តិការ និងពាក្យសព្ទគន្លឹះសម្រាប់អ្នកសារព័ត៌មាន នាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣នេះ។ ឯកឧត្តម បានមានប្រសាសន៍ថា ចំនួនបរធនបាលកិច្ច ដែលបានចុះបញ្ជីកើនឡើងដល់ ៥១២ករណី ជាមួយទំហំបរធនបាល ដែលស្ថិតនៅក្នុងប្រតិបត្តិការនេះ កើនឡើងដល់ ៧៤៥លានដុល្លារ សម្រាប់ទំហំដើមដែលបានចុះបញ្ជី។ ដោយសារកំណើនប្រតិបត្តិការនិងផលប្រយោជន៍ជំរុញឱ្យទំហំបរធនបាលកិច្ចសរុបនៅដើមឆ្នាំ២០២៣នេះ មានកំណើនខ្ពស់រហូតដល់ ៩៤០លានដុល្លារ ហើយមានគោលដៅធ្វើយ៉ាងណាឱ្យកំណើនទំហំបរធនបាលកិច្ចកើនឡើងដល់១ពាន់លានដុល្លារ ឬស្មើនឹង ៤%នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា។ ឯកឧត្ដមបានសង្កត់ធ្ងន់ទៀតថា កំណើនខ្ពស់យ៉ាងឆាប់រហ័សនៅក្នុងវិស័យបរធនបាលកិច្ចនៅកម្ពុជាត្រុវបានជំរុញដោយកត្តាមួយចំនួន រួមមាន ស្ថានភាពប្រទេសកម្ពុជា ដែលមានសន្ដិភាព ស្ថេរភាពនយោបាយ ស្ថេរភាពសេដ្ឋកិច្ច និងទទួលបាននូវទំនុកចិត្តពីវិនិយោគិនបរទេស។ ជាមួយគ្នានេះដែរ ឯកឧត្ដមបន្ថែមថា វិស័យបរធនបាលកិច្ចបាននិងកំពុងជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈ ៣ ចំណុចសំខាន់ៗ ទី១ បង្កើត និងបង្កើន ក៏ដូចជាទាក់ទាញទំនុកចិត្តពីអ្នកវិនិយោគ ពិសេសវិនិយោគិនបរទេស ទី២ យន្តការរបស់បរធនបាលកិច្ច […]
អានបន្ថែមរតនគិរីមានក្រុមហ៊ុន២៧ កំពុងវិនិយោគលើដីសម្បទានសេដ្ឋកិច្ច ខណៈជាង៨៥% ជាក្រុមហ៊ុនវៀតណាម
ខេត្តរតនគិរី គឺជាខេត្តដែលមានសក្តានុពលខ្ពស់សម្រាប់ការវិនិយោគ ដោយសារកត្តាភូមិសាស្ត្រនិងអាកាសធាតុ។ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ មានក្រុមហ៊ុនវិនិយោគឯកជនចំនួន ២៧បានមកវិនិយោគលើផ្ទៃដីសម្បទានសេដ្ឋកិច្ចជាច្រើនហិកតានៅក្នុងខេត្តរតនគិរី ដែលក្នុងនោះមានប្រមាណ ៨៥ភាគរយជាវិនិយោគិនមកពីប្រទេសវៀតណាម។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីន ក្នុងសន្និសីទសារព័ត៌មានស្តី នៅថ្ងៃទី០៤ខែមេសា ឆ្នាំ២០២៣។ ឯកឧត្តមបានបញ្ជាក់ឱ្យដឹងថា ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ នៅក្នុងខេត្តរតនគិរី មានក្រុមហ៊ុនវិនិយោគសម្បទានដីសេដ្ឋកិច្ច សរុបចំនួន ២៧ក្រុមហ៊ុន ដែលកំពុងប្រកបអាជីវកម្ម។ ក្នុងនោះ ក្រុមហ៊ុនវិនិយោគមកពីប្រទេសវៀតណាមមានចំនួន ២៣ក្រុមហ៊ុន ឬត្រូវជា ៨៥,១៨ភាគរយនៃចំនួនក្រុមហ៊ុនសរុប។ ឯកឧត្តមបន្តថា ផ្ទៃដីវិនិយោគ ដែលបានចុះកិច្ចសន្យាមានចំនួនជាង ១១ម៉ឺនហិកតា ផ្ទៃដីអាជីវកម្មមានចំនួនជាង ៨ម៉ឺនហិកតា និងផ្ទៃដីដាំកៅស៊ូនិងដំណាំផ្សេងៗមានចំនួនជាង ៤ម៉ឺនហិកតា។ នាឱកាសនោះដែរ លោក សយ សូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី ក៏បានលើកឡើងពីសក្តានុពលរបស់ខេត្តរតនគិរី ដែលជាខេត្តខ្ពង់រាបភូមិភាគឥសានថាមានសក្តានុពលខ្ពស់ សម្រាប់ដំណាំកសិឧស្សាហកម្ម ដោយសារសម្បូរដោយប្រភេទដីក្រហម និងស្ថានភាពអាកាសធាតុអំណោយផលដល់ការដាំដំណាំនិងចិញ្ចឹមសត្វ ព្រមទាំងសម្បូរដោយប្រភពទឹកច្រើន ជាពិសេសពីទន្លេស្រែពក និងសេសាន ហូរកាត់ខេត្តចំនួនប្រមាណ ៣០០គីឡូម៉ែត្រ។ លោកបន្ថែមថា […]
អានបន្ថែម៥ឆ្នាំ រតនគីរីចុះបញ្ជីដីធ្លីបានជាង ៣ម៊ឺនក្បាលដី ខណៈក្រុងបានលុងនឹងសម្រេចឱ្យបាន១០០% ក្នុងខែមេសានេះ
ក្នុងរយៈពេល៥ឆ្នាំ ការងារចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធក្នុងក្របខណ្ឌកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី សម្រេចបានចំនួនជាង ៣២.០០០ក្បាលដី នៅទូទាំងខេត្តរតនគីរី ខណៈរដ្ឋបាលខេត្តបេជ្ញាធ្វើការចុះបញ្ជីដីធ្លីក្នុងក្រុងបានលុង ឱ្យបានចប់ជាស្ថាពរនៅដំណាច់ ខែមេសា នេះផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក លី ឧសភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី នៅថ្ងៃទី៤ខែ មេសា ឆ្នាំ២០២៣។ លោកប្រធានមន្ទីរបានឱ្យដឹងថា ពាក់ព័ន្ធការងាររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បាននិងកំពុងជុំវិញការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅខេត្តរតនគី ដោយគិតពីឆ្នាំ២០១៨ ដល់ត្រីមាសទី១ឆ្នាំ២០២៣ ការងារចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធនៅទូទាំងខេត្តបានជាង ៣២.០០០ក្បាលដី ដោយក្នុងនោះ បានដំណើរការអនុវត្តក្នុងភូមិចំនួន ២៣ភូមិ ដែលគ្រប់ដណ្តប់ទៅលើក្រុង១ និងស្រុកចំនួន ២ គឺក្រុងបានលុង ស្រុកអូរយ៉ាដាវ និងស្រុកអូរជុំ។ លោកបន្តថា គិតមកដល់ពេលនេះ ការចុះបញ្ជីដីធ្លីក្នុងក្រុងបានលុង សម្រេចបាន ៩៥ភាគរយ គ្រោងនឹងប្រកាសបញ្ចប់ទាំងស្រុងនៅចុងខែមេសានេះ ហើយទិសដៅបន្តនឹងទៅកាន់ស្រុកបរកែវផងដែរ។ ដោយឡែកពាក់ព័ន្ធការងារចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច គិតមកបច្ចុប្បន្នសម្រេចបាន ២៧សហគមន៍ ហើយការចុះបញ្ជីដីរដ្ឋ បច្ចុប្បន្នចុះបញ្ជីដីធ្លីបានចំនួន ២៥ក្រុមហ៊ុនសម្បទានដី នៅទូទាំងខេត្តសរុបជាង៩ម៉ឺនហិកតា ឬស្មើ៣៣៨ប័ណ្ណកម្មសិទ្ធ។ គួរបញ្ជាក់ដែរថា រយៈពេល៥ឆ្នាំមកនេះ […]
អានបន្ថែមរយៈពេល៣ខែ ដើមឆ្នាំ២០២៣ ណាហ្គាវើលដ៍ រកចំណេញបានជាង ១១៧លានដុល្លារ
ក្រុមហ៊ុនល្បែងដ៏ធំ នៅកម្ពុជា ណាហ្គាវើលដ៍ ទទួលបានប្រាក់ចំណេញជាង ១១៧លានដុល្លារ កើនឡើងចំនួន ៦.៨% ធៀបទៅនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំមុន។ តាមរបាយការណ៍ប្រចាំត្រីមាសរបស់ក្រុមហ៊ុន NagaCorp ដែលមានក្រុមហ៊ុនមេរបស់ណាហ្គាវើលដ៍ មានមូលដ្ឋាននៅទីក្រុងហុងកុង ដកស្រង់ដោយសារព័ត៌មានអនឡាញ Inside Asian Gaming កាលពីថ្ងៃទី៣ ខែមេសា បង្ហាញថា ប្រាក់ចំណេញ ១១៧លានដុល្លារ ជាប្រាក់ចំណេញប្រចាំត្រីមាសខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០២០ ពោលចាប់ពីមានវិបត្តិកូវីដ-១៩មក។ ក្រុមហ៊ុនល្បែងនេះ បានលើកឡើងថា ការវិលត្រលប់មកវិញរបស់ភ្ញៀវទេសចរបរទេស ជាពិសេសទេសចរចិនចូលមកកម្ពុជា គឺជាកត្តាសំខាន់ ដែលនាំឲ្យប្រាក់ចំណូលរបស់ខ្លួនមានការកើនឡើង ដោយរំពឹងថានឹងកាន់តែកើនឡើងបន្ថែមទៀតនៅឆ្នាំបន្ទាប់។
អានបន្ថែមត្រីមាសទី១-២០២៣ កម្ពុជាប្រមូលបានជាង ១១លានដុល្លារពីការលក់សំបុត្រចូលទស្សនាអង្គរវត្ត
ត្រឹមរយៈពេល៣ខែ ក្នុងឆ្នាំ២០២៣ ប្រទេសកម្ពុជារកចំណូលបានចំនួន ១១.១៣៥.៤៩២ ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ទៅកាន់ភ្ញៀវទេសចរបរទេសចំនួន២៣៦.៣៤១នាក់។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ចំណូលនេះបានកើនឡើង ១.២៦៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ របាយការណ៍ដដែលបានឱ្យដឹងថា សម្រាប់ខែមីនា ឆ្នាំ២០២៣នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន ៣.៧៤៨.៧០០ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ ចំនួន ៧៩.៣៩០នាក់ ដែលចំណូលនេះកើនឡើង ១.០១០ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២។ គួរបញ្ជាក់ថា តម្លៃចូលទស្សនារមណីដ្ឋានអង្គរសម្រាប់ទេសចរអន្តរជាតិ ក្នុងមួយថ្ងៃតម្លៃ ៣៧ដុល្លារ ៣ថ្ងៃ តម្លៃ៦២ដុល្លារ និង១សប្តាហ៍តម្លៃ ៧២ដុល្លារ។ កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យជនបរទេសដែលស្នាក់នៅកម្ពុជាលើសពី ២ឆ្នាំ អាចស្នើសុំបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែររយៈពេលមួយឆ្នាំម្តង ដោយមិនបាច់បង់ថ្លៃ ។ ជនបរទេសដែលអាចស្នើប័ណ្ណនេះ រួមមាន មន្ត្រីការទូត វិនិយោគិន មន្ត្រីធ្វើការនៅអង្គការអន្តរជាតិ ជនបរទេសធ្វើការនៅក្រុមហ៊ុន និងសហគ្រាសឯកជនគ្រប់ប្រភេទ អ្នកជំនាញការនៅក្រសួង ស្ថាប័នរដ្ឋ និងឯកជន ព្រមទាំងក្រុមគ្រួសារដែលស្នាក់នៅជាមួយ៕ […]
អានបន្ថែម