បញ្ហាបូរីធំៗខ្លះបញ្ឈប់ការសាងសង់ នឹងបង្កហានិភ័យដល់ទីផ្សារអចលនទ្រព្យកម្ពុជាទេ?

ថ្មីៗនេះ គម្រោងបូរីមួយចំនួន ដែលភាគច្រើនជាបូរីផ្ដោតលើអតិថិជនចំណូលទាប និងមធ្យម បានបញ្ឈប់ការសាងសង់  ដែលបង្កជាបញ្ហាចម្រូងចម្រាសជាខ្លាំងរវាងម្ចាស់បុរី និងអតិថិជន រហូតដល់មានការធ្វើបាតុកម្មបិទផ្លូវសាធារណៈជាដើម។ បើក្រឡេកមើលមួយភ្លែត  នេះហាក់គ្រាន់តែជាបញ្ហា​ឯកជន ឬជម្លោះផ្ទាល់ខ្លួនរវាងអតិថិជន និងម្ចាស់បូរិ ប៉ុន្តែបើស្ថានភាពដូចខាងលើ កើតឡើងលើបូរីផ្សេងៗ ជាបន្ដបន្ទាប់ តើទីផ្សារអចលនទ្រព្យកម្ពុជាទាំងមូលនឹងរងហានិភ័យឬទេ? ជនរងគ្រោះជានរណា? ហើយសំខាន់ជាងនេះ តើមានច្រកចេញទេសម្រាប់បញ្ហានេះ? លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បាន​ឱ្យដឹងថា បញ្ហាដែលកើតមាន គឺបង្កពីឥទ្ធិពលអវិជ្ជមានសេសសល់ពីវិបត្តិកូវីដ បញ្ហាសេដ្ឋកិច្ចពិភពលោក និងវិបត្តិសង្គ្រាម ដែលធ្វើឱ្យអត្រាការលក់មានការថមថយជាខ្លាំង។ «បូរីខ្លះគាត់ រំពឹងយកសាច់ប្រាក់ពីការកក់ ឬការលក់ ដើម្បីមកចំណាយលើថ្លៃដី និងសាងសង់ផ្ទះ ដូច្នេះ ដោយសារការលក់មិនសូវដើរទៅមុខ គាត់ត្រូវពន្យារពេលសាងសង់ ហើយបើនៅតែលក់មិនបាន គាត់ត្រូវបង្ខំចិត្តបញ្ឈប់គម្រោងតែម្ដង។ នេះជាបញ្ហាដែលយើងឃើញនាពេលបច្ចុប្បន្ន»។ ប៉ុន្តែ លោកយល់ថា បញ្ហាដែលកើតមានគឺកើតឡើងលើត្រឹម ២ ទៅ ៣ ប៉ុណ្ណោះ ហើយបញ្ហានៅជាកម្រិតតូច ពោលគឺរវាងអ្នកលក់ និងអ្នកទិញ។ ដូច្នេះ ក្នុងដំណាក់កាលនេះ នឹងមិនទាន់ប៉ះពាល់ ដល់ទីផ្សារទាំងមូលទេ។ […]

អាន​បន្ថែម

សណ្ឋាគារប្រណីតលំដាប់ពិភពលោក ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ បើកដំណើរការហើយ  

សណ្ឋា​គារលំដាប់​​ផ្កាយ​បួន ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ  បាន​​បើក​សម្ពោធជា​ផ្លូវការ​នៅអគារ ជីប ម៉ុង ថៅវើ កម្ពស់ ៤៥ ជាន់ កាលពី​​ព្រឹក​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ២០២៣ នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​របស់ឯកឧត្តមបណ្ឌិត​ ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ពេជ្រ ចន្ទមុន្នី ព្រមទាំងពីសំណាក់ ឯកឧត្តម លោកជំទាវ ឯកអង្គរដ្ឋទូត និងឯកអង្គរាជទូត អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី និងភ្ញៀវកិត្តិយសសរុបជាង ៧០០ នាក់ទៀត។ នាថ្ងៃកម្មវិធីដ៏​នក្ខត្តប្ញក្សនេះផង​ដែរ អ្នកឧកញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង បានថ្លែងថា “ខ្ញុំបាទមានជំនឿចិត្តយ៉ាងមុតមាំថា សណ្ឋាគារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ នឹងទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកពីគ្រប់ទិសទីមកទឹកដីកម្ពុជា​ ហើយសណ្ឋាគារដ៏ថ្មីស្រឡាងមួយនេះ បានត្រៀមរួចជាស្រេច ដើម្បីផ្តល់ជូននូវបដិសណ្ឋារកិច្ចដ៏ល្អឥតខ្ចោះ​សម្រាប់ភ្ញៀវទេសចរជាច្រើនពាន់នាក់នៅក្នុង […]

អាន​បន្ថែម

គិតត្រឹម២០២២ ខេត្តសៀមរាបចេញប័ណ្ណកម្មសិទ្ធិដីធ្លីបានជាង ១៥ម៉ឺនក្បាលដី

តាំងពីចាប់ផ្តើមអនុវត្តការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធក្នុងឆ្នាំ២០០៤មក ខេត្តចុះបញ្ជីបានចំនួនជាង ១៥ម៉ឺនក្បាលដី ខណៈ៥ឆ្នាំចុងក្រោយ គិតពីឆ្នាំ២០១៨ ដល់២០២៣ អាជ្ញាធរខេត្តសៀមរាបបានចេញប័ណ្ណកម្មសិទ្ធដីធ្លីបានចំនួនសរុប ៤៨,៤៧៦ប័ណ្ណ ដោយបានអនុវត្តនៅក្រុង-ស្រុកចំនួន០៦ ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ។ ឯកឧត្តមបញ្ជាក់ថា គិតតាំងពីពេលចាប់ផ្តើមអនុវត្តឆ្នាំ២០០៤ មកទល់ពេលនេះ ខេត្តចុះបញ្ជីបានចំនួន ១៥២.២៩១ក្បាលដី នៃភូមិ១៦៧ភូមិ បានចេញប័ណ្ណ ៨១.៦៤៤ប័ណ្ណ នៃភូមិ ៨៧ភូមិ នៅសល់ ៧០.៦៤៧ក្បាលដី ដោយសារព្រំប្រទល់កំណត់តំបន់១ និងតំបន់២ នៃអាជ្ញាធរបឹងទន្លេសាប មិនទាន់បានកំណត់ច្បាស់លាស់ និងមួយចំនួនទៀតដោយសារក្រោយបិទផ្សាយ មានបណ្ដឹងតវ៉ា និងមិនទាន់ដោះស្រាយរួច។ ឯកឧត្តមបន្តថា ការងារដីសម្បទានសង្គមកិច្ច ខេត្តបានចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ នៅឃុំឃុនរាម ស្រុកបន្ទាយស្រី បានចំនួន ១៥០គ្រួសារ។ ប្រជាពលរដ្ឋរស់នៅតំបន់មិនរៀបរយលើដីចំណីផ្លូវ និងប្រឡាយប៉ះពាល់ដល់ការសាងសង់ហេដ្ឋារចនា សម្ព័ន្ធ ខេត្តចំនួន ៧៥គ្រួសារ ទទួលបានដីសម្បទានសង្គមកិច្ច និងលំនៅឋាន។ ឯកឧត្តមទៀតបន្ថែមថា សម្រាប់ការងាររៀបចំដែនដី នគរូបនីយកម្ម មន្ទីរបានសម្រេចលទ្ធផលប្លង់គោលប្រើប្រាស់ដីក្រុងសៀមរាបចក្ខុវិស័យឆ្នាំ២០៣៥ […]

អាន​បន្ថែម

ក្រុមហ៊ុន រ៉ូយ៉ាល់ ហុង ឡៃហួត វ័ន ខម ភេនី លីមីតធីត ប្រារព្ធពិធីបញ្ចប់ការចាក់ប្លង់សេ ខុនដូ រ៉ូយ៉ាល់ គ្រុប ផ្លាទីនឹម

អត្ថបទផ្សព្វផ្សាយ ក្រុមហ៊ុន រ៉ូយ៉ាល់ ហុង ឡៃហួត វ័ន ខម ភេនី លីមីតធីត បានប្រារព្ធពិធីបញ្ចប់ការចាក់ប្លង់សេសម្រាប់ខុនដូ រ៉ូយ៉ាល់ គ្រុប ផ្លាទីនឹម នៅការិយាល័យលក់របស់ខ្លួន នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣។ ខុនដូបែបទំនើប និងស៊ីវីល័យនេះ មានជាលក្ខណៈបែបវីឡាទោលលើអាកាស សាងសង់តាមស្តង់ដារ និងការគ្រប់គ្រងបែបសឹង្ហបុរី។ លោក គួច ឡេងឃាង អ្នកគ្រប់គ្រងផ្នែកយុទ្ធសាស្ត្រទីផ្សារ និង ទំនាក់ទំនងសាធារណៈ របស់ក្រុមហ៊ុនរ៉ូយ៉ាល់ ហុង ឡៃហួត វ័ន ខមភេនី លីមីតធីត មានប្រសាសន៍ថា “ពិធីបញ្ចប់ការចាក់ប្លងសេនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ នេះជាសមិទ្ធផលដ៏អស្ចារ្យមួយឆ្ពោះទៅរកការបញ្ចប់ការសាងសង់គម្រោងអភិវឌ្ឍន៍នៅឆ្នាំនេះ។ យើងខ្ញុំសូមស្វាគមន៍ភ្ញៀវកិត្តិយសទាំងអស់មកកាន់ការិយាល័យលក់ ដើម្បីឲ្យឃើញផ្ទាល់ភ្នែកនូវពិធីបញ្ចប់ការចាក់ប្លង់សេនៃខុនដូ រ៉ូយ៉ាល់គ្រុប ផ្លាទីនឹម”។ ខុនដូ រ៉ូយ៉ាល់គ្រុប ផ្លាទីនឹម មាន៨៥១យូនីត ជាប្រភេទលំនៅឋាន និង៥១យូនីត ជាផ្ទះអាជីវកម្ម ដែលមានទំហំនៃការអភិវឌ្ឍន៍ ១០០.០០០ ម៉ែត្រការ៉េ ផ្ដល់ជូនលោកអ្នកទាំងអគារលំនៅឋាន និងពាណិជ្ជកម្ម […]

អាន​បន្ថែម

ការចុះបញ្ជីដីធ្លីទូទាំងប្រទេសសម្រេចបាន៩៧% ខណៈនាយករដ្ឋមន្រ្តីជំរុញបញ្ចប់ឱ្យអស់ក្នុងឆ្នាំនេះ

គិតរហូតមកទល់បច្ចុប្បន្ន ការចុះបញ្ជីដីធ្លី​​​​​នៅ​​​​ទូទាំងប្រទេសកម្ពុជាដំណើរការបានចំនួនជាង៩៧ភាគរយហើយ ក្នុងចំណោមដីធ្លីចំនួន ៧លានក្បាលដី ដោយកន្លងមក ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ចបញ្ចប់ការចុះបញ្ជីដីធ្លីឱ្យបានចប់ ១០០ភាគរយ ក្នុងឆ្នាំ២០២៣នេះ។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្ដម​ ជា​ សុផារ៉ា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម​ និងសំណង់​ ក្នុងជំនួបជាមួយលោកស្រី​ KAMEI Haroku ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ​ នៃប្រទេសជប៉ុន​ (JICA) ប្រចាំនៅកម្ពុជា​ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្ដមបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាបានដំណើរការចុះបញ្ជីដីធ្លីបាន ៩៧,២% លើ ៧លានក្បាលដី នៅទូទាំងប្រទេសហើយ។ ឯកឧត្ដម​បន្តថា​ លទ្ធផលសម្រេចបាននេះ មិនត្រឹមតែ​​​អាចផ្តល់សុវត្ថិភាព​ក្នុងការកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋបានយូរអង្វែងប៉ុណ្ណោះទេ តែក៏អាចផ្តល់ជាទំនុកទុកចិត្តដល់អ្នកវិនិយោគផងដែរ។ កាលពីពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឱ្យក្រសួងរៀបចំដែន ដីនគរូបនីយកម្ម និងសំណង់ ដោយត្រូវតែខិតខំធ្វើការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីឈានទៅបញ្ចប់ការចុះបញ្ជីឱ្យបាន​ ១០០ភាគរយ នៅក្នុងឆ្នាំ២០២៣៕ (អានបន្ថែម)

អាន​បន្ថែម

តើចំណូលជិត ៣ពាន់លានដុល្លារ របស់ពលករកម្ពុជាក្រៅប្រទេសរួមចំណែកអ្វីខ្លះដល់សេដ្ឋកិច្ចជាតិ?

រហូតមកដល់បច្ចុប្បន្ន ពលករកម្ពុជាដែលកំពុង​ស្នាក់នៅ និងធ្វើការនៅក្រៅប្រទេសសរុបមានចំនួនជាង ១,៣លាននាក់ ហើយជាមធ្យមពលករទាំង​នោះបានបញ្ជូនប្រាក់​បញ្ញើ​មកក្នុងប្រទេសវិញក្នុងមួយឆ្នាំៗ​សរុបប្រមាណជា ២,៧ពាន់លានដុល្លារ។ ទំហំសាច់ប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះត្រូវបានប៉ាន់ស្មានថា បានរួមចំណែកក្នុងការស្តារសេដ្ឋកិច្ចជាតិតាមរយៈការចំណាយផ្សេងៗរបស់ក្រុមគ្រួសាររបស់ពួកគាត់ដែលនៅក្នុងស្រុក ជាពិសេសមានមួយចំនួនក៏បានហៀរចូលក្នុងវិស័យចលនទ្រព្យផងដែរ។ គួរបញ្ជាក់ថា តាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈថា ​ពលករកម្ពុជា​ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្រៅប្រទេសមានចំនួនសរុបប្រមាណ ១,៣លាននាក់នេះ។ ក្នុងនោះ ប្រទេសថៃ មានចំនួន ១.២៣១.៥០៨នាក់ កូរ៉េខាងត្បូង ៤៩.៧៣៨នាក់ ជប៉ុនជាង ១៦.៥៦២នាក់ ម៉ាឡេស៊ីជាង ២២ ៦២១នាក់ សិង្ហបុរី ៨៥១នាក់ តំបន់រដ្ឋបាលពិសេសហុងកុង ២១៥នាក់ និងអារ៉ាប់ប៊ីសាអូឌីត ១១នាក់ ដែលបច្ចុប្បន្នពួកគាត់បានបញ្ជូលប្រាក់មកក្រុមគ្រួសារក្នុងប្រទេសកម្ពុជាមានចំនួនសរុបប្រមាណជា ២,៧ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំ។ ទាក់ទងនិងថវិកាដ៏សន្ធឹកនេះដែរ លោកស្រី Grace Rachany Fong អគ្គនាយិកាក្រុមហ៊ុន Century 21 Cambodia បានមានប្រសាសន៍ថា តាមរយៈបទពិសោធន៍កន្លងមក ក្នុងចំណោមពលករកូរ៉េចំនួន ៣០០នាក់ យ៉ាងហោចណាស់មានប្រមាណ ៨០% ដែលបានផ្ញើប្រាក់ត្រឡប់មកផ្ទះវិញ ហើយគ្រួសារពួកគាត់តែងតែធ្វើការបែងចែកសម្រាប់វិនិយោគទៅលើវិស័យអចលនទ្រព្យ សន្សំ […]

អាន​បន្ថែម

ខេត្តបន្ទាយមានជ័យរកចំណូលគយបានប្រមាណ ១,៥លានដុល្លារក្នុង១ថ្ងៃ

ខេត្តបន្ទាយមានជ័យរកចំណូលចូលជាតិតាមរយៈភ្នាក់ងារគយ និងរដ្ឋាករកម្ពុជា បានជាមធ្យម ១,៥លានដុល្លារ ក្នុង១ថ្ងៃ ហើយខែខ្លះបានជាប់ចំណាប់ថ្នាក់លេខ១ជាខេត្តប្រមូលចំណូលគយច្រើនជាងគេថែមទៀតផង។ នេះបើយោងតាមប្រសាសន៍ឯកឧត្តម  អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំរបស់ខេត្តបន្ទាយមានជ័យ» នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ។ ឯកឧត្តមបានមានប្រសាសន៍ថា “ប្រសិនបើយើងពិនិត្យមើលតាម សាខាគយបានរាយការណ៍ នៅក្នុងខែខ្លះយើងចាញ់តែខេត្តព្រះសីហនុទេ។ ប៉ុន្តែខែខ្លះ ខេត្តបន្ទាយមានជ័យជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងការរកចំណូលគយជូនជាតិ”។ ឯកឧត្តមបញ្ជាក់ទៀតថា ប្រសិទ្ធភាពនៃការប្រមូលចំណូលគយដ៏ច្រើនសន្ធឹកសន្ធាប់នេះចូលរួមចំណែក ដោយសារការរៀបចំច្រកចេញចូលផ្លូវការមួយ បូកផ្សំនឹងការចូលរួមបង់ពន្ធគយពីសំណាក់ប្រជាជន អាជីវករ និងអ្នកវិនិយោគ ដោយគិតជាមធ្យមខេត្តប្រមូលចំណូលពន្ធគយបានប្រមាណ ១ ទៅ ១,៥លានដុល្លារ។ ឯកឧត្តមបានបន្តថា ចំពោះការប្រមូលចំណូលពន្ធដារ ខេត្តបន្ទាយមានជ័យទទួលបានអតិរេកជារៀងរាល់ឆ្នាំ។ ជាក់ស្ដែង ក្នុងឆ្នាំ ២០២២ ខេត្តបន្ទាយមានជ័យទទួលបានចំណូលពន្ធដារចំនួន ២៥ ពាន់លានរៀល៕  

អាន​បន្ថែម

៥ឆ្នាំ​ ​ខេត្តព្រះវិហារការចុះបញ្ជី​ដីធ្លីលក្ខណៈជា​ប្រព័ន្ធ​ ស​ម្រ​ច​បាន​ជាង ២២​ម៉ឺនហិកតា ​

រយៈពេល ​៥​ឆ្នាំ ​​គិត​ចាប់ពី​ឆ្នាំ ​២០១៨ ដល់ ២០២២ នេះ អាជ្ញាធរខេត្តព្រះវិហារបានធ្វើការចុះបញ្ជី​ដីធ្លី​លក្ខណៈ​ជា​ប្រព័ន្ធ​ជូន​ប្រជាពលរដ្ឋ ​បាន​ចំនួន​ ​២៥.០០០បណ្ណ ស្មើនឹងទំហំប្រមាណ ២២ ​ម៉ឺនហិកតា ខណៈ​រដ្ឋបាលខេត្តប្តេជ្ញា​នឹង​ខិតខំ​ព​ន្លឿ​ន​ការងារ​នេះ​ ដើម្បី​ឈានទៅ​បញ្ចប់​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ​។ នេះបើយោងតាមប្រសាសន៍​ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី២៣ មីនា ២០២៣។ ឯកឧត្តមបាន​បន្តថា​៖ «ការចុះបញ្ជីដីធ្លី ការទប់ស្កាត់ និងការដោះស្រាយវិវាទដីធ្លី បានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាកម្មសិទ្ធិ និងការកាន់កាប់អចលនវត្ថុស្របច្បាប់ ដើម្បីទាញយកប្រយោជន៍ពីការប្រើប្រាស់ដីធ្លី ព្រមទាំងជួយលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋផងដែរ»​។​ ​ឯកឧត្តមបន្ត ចំពោះ​ការងារ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ដាច់​ដោយ​ដុំ​វិញ សម្រេចបាន​ចំនួន ៤២៩​បណ្ណ ស្មើនឹងទំហំប្រមាណ ១៥ពាន់ហិកតា ខណៈការចុះបញ្ជី​ដី​រដ្ឋ សម្រេចបាន​ចំនួន​ ១៨បណ្ណ ស្មើនឹងទំហំប្រមាណ ៤ពាន់ហិកតា។ ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏បានទទួលពាក្យបណ្តឹងវិវាទដីធ្លីចំនួន ៣៤ករណី ដោះស្រាយវិវាទដីធ្លីបញ្ចប់បានចំនួន ១៣ករណី កំពុងដោះស្រាយវិវាទចំនួន១១ករណី និងបានបញ្ជូនសំណុំទៅកាន់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ចំនួន១០ករណី។  

អាន​បន្ថែម

កូរ៉េផ្តល់ជំនួយ ១០លានដុល្លារជួយកម្ពុជាដោះមីនក្នុងខេត្តសំខាន់ៗ ៣

សាធារណរដ្ឋកូរ៉េ បានផ្តល់វិភាគទានចំនួន ១០លានដុល្លារអាមេរិកដល់កម្ពុជា សម្រាប់គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤ (២០២១-២០២៥) ក្នុងខេត្តចំនួន ០៣។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុច អនុប្រធានទី១ អាជ្ញាធរមីន កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។ តាមរយៈជំនួយនេះ កម្ពុជាអាចបោសសម្អាតមីនក្នុងខេត្តចំនួន ០៣ រួមមាន ខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ ដែលមិនត្រឹមអាចជួយសង្រ្គោះអាយុជីវិតមនុស្សប៉ុណ្ណោះទេ ថែមទាំងចូលរួមដល់ការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនមូលដ្ឋានឲ្យកាន់តែប្រសើរឡើង។ គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល បានចាប់ផ្តើមដំណើរការចាប់ពីឆ្នាំ២០០៦ បានចូលរួមរំដោះផ្ទៃដីមានមីនសរុបចំនួន ៣២២.៨៧ គីឡូម៉ែត្រក្រឡា ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជនជនបទជាង ១លាននាក់ ក្នុងនោះ ៥០% ជាស្ត្រី និងកុមារី។ រហូតដល់ពេលនេះ គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល បានឈានដល់ដំណាក់កាលទី៤ ចាប់ពីឆ្នាំ២០២១-២០២៥ ដែលមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីរាជរដ្ឋាភិបាលកម្ពុជា ប្រទេសអូស្ត្រាលី សាធារណរដ្ឋកូរ៉េ នូវែលសេឡង់ និងអង្គការ UNDP។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានចូលរួមនូវវិភាគទានចំនួន ១០% ដល់គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលប្រចាំឆ្នាំផងដែរ។ ទាក់ទិននិងកិច្ចការរំដោះមីននេះដែរ […]

អាន​បន្ថែម

អាជ្ញាធរខេត្តមណ្ឌលគិរីបញ្ជាឱ្យបញ្ឈប់ជាបន្ទាន់នូវការទិញ-លក់ដីសហគមន៍

អាជ្ញាធរខេត្តមណ្ឌលគិរី ប្រកាសឱ្យបញ្ឈប់ជាបណ្តោះអាសន្ននូវការលក់ទិញ-ទិញដីសហគមន៍ក្នុងភូមិពូលុ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ពីព្រោះជាភូមិគោលដៅនៃការចុះបញ្ជីដីសមូហភាព សហគមន៍ជនជាតិដើមភាគតិចព្នង។ នេះបើតាមលិខិតចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។ ក្នុងលិខិតនេះ អាជ្ញាធរខេត្តមណ្ឌលគិរី បានធ្វើការណែនាំ និងមានវិធានការដូចខាងក្រោម៖ ទប់ស្កាត់នូវរាល់សកម្មភាព ក្នុងការទន្ទ្រានចូលកាន់កាប់ដីខុសច្បាប់ បញ្ឈប់ជាបណ្ដោះអាសន្ននូវការបញ្ជាក់លើលិខិតនានា ទាក់ទងនឹងការផ្ទេរសិទ្ធិ តាមរយៈការទិញលក់ ការដាក់បញ្ចាំដីធ្លី នៅក្នុងភូមិខាងលើ និងតំបន់ជិតខាងដែលមានព្រំប្រទល់ជិតគ្នា។ យ៉ាងណាមិញ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ធ្លាប់បានបញ្ជាឱ្យបញ្ឈប់ការទិញលក់ ឬផ្ទេរកម្មសិទ្ធិដីសហគមន៍ជនជាតិដើមភាគតិចដែលបានចុះបញ្ជីរួចជាបន្ទាន់ ព្រោះជាអំពើខុសច្បាប់ ខណៈឯកសារផ្ទេរកម្មសិទ្ធពាក់ព័ន្ធនានា ចាត់ទុកថាមោឃៈ ទោះមានការដឹងលឺពីអាជ្ញាធរឃុំសង្កាតក្ដី។ (អានបន្ថែម) លើសពីនេះ បើតាមច្បាប់ភូមិបាល ក្នុងតំបន់នេះ ប្រជាពលរដ្ឋ មានរាល់សិទ្ធិ និងការការពារសិទ្ធិដូចកម្មសិទ្ធិឯកជនដែរ តែមិនមានសិទ្ធិចាត់ចែង (លក់ ឬដូរជាដើម) ឱ្យទៅបុគ្គល ឬក្រុមណាមួយជាដាច់ខាត នូវ​ចំណែកណាមួយនៃកម្មសិទ្ធិសមូហភាពបាននោះទេ ពីព្រោះជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។ (អានបន្ថែម)

អាន​បន្ថែម