ព័ត៌មានអចលនទ្រព្យ
រដ្ឋនឹងលើកលែងពន្ធ៥ឆ្នាំដល់គ្រឹះស្ថានសិក្សារទូទាំងប្រទេស តែមិនមែនពន្ធអចលនទ្រព្យទេ!
រាជរដ្ឋាភិបាល បានសម្រេចផ្តល់ការអនុគ្រោះដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទូទាំងប្រទេស នូវការបង់បន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល ពន្ធអប្បបរមា អាករលើតម្លៃបន្ថែម និងពន្ធកាត់ទុកលើសេវា ការប្រាក់ និងភាគលាភ រយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០២៤ ដល់ដំណាច់ឆ្នាំ២០២៨។ នេះបើតាមសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។ ទោះបីជាយ៉ាងនេះក៏ដោយ គ្រឹះស្ថានសិក្សាទាំងអស់ ត្រូវតែបង់ពន្ធលើអចលនទ្រព្យ ពន្ធកាត់ទុកលើការជួលទីតាំង ព្រមទាំងពន្ធប៉ាតង់ និងពន្ធលើប្រាក់បៀរវត្សផងដែរ។ បន្ថែមពីនេះ គ្រឹះស្ថានសិក្សា ត្រូវបំពេញកាតព្វកិច្ចចុះបញ្ជីពន្ធដារនៅរដ្ឋបាលសារពើពន្ធ កត់ត្រា និងកាន់កាប់បញ្ចីកា គណនេយ្យឱ្យបានត្រឹមត្រូវ ព្រមទាំងដាក់លិខិតប្រកាសពន្ធប្រចាំខែ និងពន្ធប្រចាំឆ្នាំតាមច្បាប់ជាធរមាន។
អានបន្ថែមរដ្ឋប្រែក្លាយទន្លេស្ងួតក្នុងស្រុកអូររាំងឪ ជាតំបន់ទេសចរណ៍ធម្មជាតិគំរូអព្យាក្រឹតកាបូន
ក្រសួងបរិស្ថាន បាននឹងកំពុងរៀបចំទន្លេស្ងួតក្នុងស្រុកអូររាំងឪ ឱ្យក្លាយជាតំបន់រម្មណីដ្ឋានធម្មជាតិអព្យាក្រឹតកាបូន គំរូមួយនៅកម្ពុជា។ នេះបើតាមការតាមក្រសួងបរិស្ថាន កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។ ទន្លេស្ងួត ស្ថិតក្នុងតំបន់ប្រាសាទព្រះធាតុបាស្រី ស្ថិតនៅក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលកំពុងត្រូវបានរៀបចំជារមណីដ្ឋានប្រវត្តិសាស្រ្តធម្មជាតិ ដោយក្រុមការងារថ្នាក់ជាតិចុះជួយស្រុកអូររាំងឪ ដែលដឹកនាំដោយ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន។ បន្ថែមពីនេះ ក្រុមការងារបានសាងសង់ហេដ្ឋរចនាសម្ព័ន្ធនៅលើទីតាំងផ្ទាល់ ជាទីន្លែងស្តុកទឹកយ៉ាងសំខាន់ សំរាប់ប្រជាពលរដ្ឋប្រើប្រាស់ សម្រាប់បង្កើនផលកសិកម្ម និងបានដាំផ្កាស្បៃរឿងចំនួន១លានដើម និងដាំដើមឈើ ជិត១ពាន់ដើមផងដែរ។ ក្រៅពីនេះ ក្រុមការងារ បានកែលម្អទីតាំងប្រវត្តិសាស្រ្តនេះ ជារម្មណីយដ្ឋានស្រស់ស្អាត បំពាក់ប្រព័ន្ធអគ្គិសនីសូឡាចំនួន ៥០បង្គោលបំភ្លឺថែមទៀត ទុកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់។ បើតាម ឯកឧត្តម អ៊ាង សុផល្លែត បានឱ្យដឹងថា ការរៀបចំបង្កើតរមណីដ្ឋានប្រវត្តិសាស្រ្តធម្មជាតិ «ទន្លេស្ងួត» ដើម្បីទុកជាប្រយោជន៍សំរាប់ប្រជាពលរដ្ឋ ជាពិសេសជួយពង្រឹងជីវភាពសហគមន៍នៅក្នុងតំបន់ តាមរយៈការអភិវឌ្ឍទេសចរណ៍ធម្មជាតិផ្សាភ្ជាប់ទឹកដី និងការរស់នៅដោយចីរភាព។
អានបន្ថែមរដ្ឋដាក់តំបន់ទន្លេមេគង្គជាង ៦០០គីឡូម៉ែត្រក្រឡា ដើម្បីអភិរក្សការពារសត្វផ្សោត
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកំណត់តំបន់ទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង និងក្រចេះ ប្រមាណ ៦២១ គីឡូម៉ែត្រក្រឡា ជាតំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ។ នេះបើតាមអនុក្រឹត្យលេខ ៤៧ អនក្រ.បក ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។ តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ ត្រូវបានកំណត់ជាកន្លែងអភិរក្ស (តំបន់ស្នូលអចិន្ត្រៃយ៍) ទំហំ ២១៦,៤ គីឡូម៉ែត្រក្រឡា និងកន្លែងការពារ (តំបន់ស្នូលតាមរដូវកាល) ទំហំ ៤០៤,៦ គីឡូម៉ែត្រក្រឡា ដោយផ្អែកលើទិន្នន័យវិទ្យាសាស្ត្រពាក់ព័ន្ធនឹងការរស់នៅ ការបន្លាស់ទី ការស្វែងរកចំណី និងការបន្តពូជរបស់សត្វផ្សោត។ បើគិតជាប្រវែងវិញ តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ មានប្រវែង ១២០គីឡូម៉ែត្រ ក្នុងនោះខេត្តស្ទឹងត្រែងមានប្រវែង ៣៥គីឡូម៉ែត្រ និងខេត្តក្រចេះមានប្រវែង ៨៥គីឡូម៉ែត្រ ដែលលាតសន្ធឹងចាប់ពីប៉ែកខាងក្រោមស្ពានមិត្តភាពកម្ពុជា-ចិន ក្នុងខេត្តស្ទឹងត្រែង រហូតដល់ក្បាលកោះទ្រង់ក្នុងខេត្តក្រចេះ។ អនុក្រឹត្យខាងលើនេះ ក៏បានកំណត់តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ ជាពីរកន្លែង ដែលរួមមាន៖ ១. កន្លែងអភិរក្សសត្វផ្សោត កន្លែងអភិរក្សកោះសន្ទក់ កោះកូនសត្វ និងត្បូងខ្លា មានទំហំសរុប១៣៨,៥គីឡូម៉ែត្រក្រឡា លាតសន្ធឹងចាប់ពីចំណុចក្បាលំកោះស្រឡាយ ក្នុងស្រុកសៀមបូក និងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង រហូតដល់ក្បាលកោះឥន្ទជ័យ និងក្បាលកោះរងាវ […]
អានបន្ថែមកូរ៉េផ្តល់រថយន្តក្រុង២០០គ្រឿងទៀត ដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជំរុញវិស័យដឹកជញ្ជូនក្នុងទីក្រុង
ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប (BOOYOUNG GROUP) បានប្រគល់រថយន្ដក្រុងសាធារណៈចំនួនសរុប២០០គ្រឿង ដល់សាលារាជធានីភ្នំពេញ ដើម្បីដាក់ឲ្យដំណើរការដឹកជញ្ជូនប្រជាពលរដ្ឋ ស្របពេលដែលស្ថានភាពជំងឺកូវីដ-១៩ មានលក្ខណៈធូរស្រាលឡើងវិញ។ ពិធីប្រគល់-ទទួលរថយន្តក្រុងប្រភេទថ្មី ជាផ្លូវការនេះត្រូវបានរៀបចំនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ផាក ជុកវុក ( Park Jung Wook ) ឯកអគ្គរដ្ឋទូតរបស់សាធារណរដ្ឋកូរ៉េ ប្រចាំនៅប្រទេសកម្ពុជា និងលោកបណ្ឌិត លី ជុងគឿន ( Lee Joong Keun ) ប្រធានប្រឹក្សាភិបាលក្រុមហ៊ុន ប៊ូយ៉ុង គ្រុប។ ក្រុមហ៊ុនរបស់ប្រទេសកូរ៉េមួយនេះបានចុះអនុស្សរណៈយោគយល់គ្នា (MoU) នៃការប្រគល់រថយន្ដក្រុងចំនួន២០០គ្រឿងនេះ ដល់សាលារាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅ។ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនក៏ប្រកាសថានឹងផ្តល់រថយន្តក្រុងចំនួន ៦០គ្រឿងផ្សេងទៀត សម្រាប់រដ្ឋបាលខេត្តព្រះសីហនុក្នុងការរៀបចំជាប្រព័ន្ធដឹកជញ្ជូនសាធារណៈ ដែលមានលក្ខណៈស្រដៀងគ្នានឹងទីក្រុងភ្នំពេញផងដែរ។ (អានបន្ថែម) កន្លងមក ប្រទេសកម្ពុជាធ្លាប់បានទទួលរថយន្តក្រុង […]
អានបន្ថែមADB ផ្តល់អនុសាសន៍ដល់កម្ពុជាក្នុងការប្រមូលពន្ធអចលនទ្រព្យ ខណៈចំណូលពន្ធនេះស្ថិតនៅកម្រិតទាប
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបើកសិក្ខាសាលាចែករំលែកចំណេះដឹង និងពិភាក្សាពីលើការគ្រប់គ្រងពន្ធអចលនទ្រព្យនៅកម្ពុជា ខណៈចំណូលពីពន្ធនេះនៅមានកម្រិតទាបនៅឡើយ។ នេះបើតាមសិក្ខាសាលា កាលពីថ្ងៃទី២៣ និង២៤ ខែកុម្ភៈ ឆ្នាំ២០២៣។ ធនាគារ ADB បានរៀបចំសិក្ខាសាលានេះឡើង ដើម្បីពិភាក្សាលើការពង្រឹងការគ្រប់គ្រងពន្ធអលនទ្រព្យ ជំរុញបង្កើនចំណូលសម្រាប់ថ្នាក់ក្រោមជាតិ។ បន្ថែមពីនេះ សិក្ខាសាលានេះ បានចែករំលែកនូវលទ្ធផលនៃការសិក្សាវាយយតម្លៃលម្អិតជាមួយនឹងគោលនយោបាយ រួមទាំងអនុសាសន៍របស់រាជរដ្ឋាភិបាល ដែលរួមបញ្ជូលទាំងការបង្កើតនូវស្តង់ដារនៃទម្រង់ការវាយតម្លៃអចលនទ្រព្យ និងដំណើរការនៃការប្រមូលពន្ធដែលមានភាពសាមញ្ញ និងងាយស្រួល។ ក្រៅពីនេះ សិក្ខាទាំងមូលបានប្រមូលនូវធាតុចូលសំខាន់ៗពីការសិក្សាស្រាវជ្រាវរបស់អ្នកពាក់ព័ន្ធ ព្រមទាំងពិភាក្សាលើជំហានត្រូវអនុវត្តបន្តទៀតនូវអនុសាសន៍ដែលបានដាក់ចេញក្នុងសិក្ខាសាលានេះ។ ក្នុងសុន្ទរកថាបើកសិក្ខាសាលា លោកស្រី Jyotsana Varma ជាប្រធានធនាគារ ADB ប្រចាំប្រទេសកម្ពុជា បានកត់សម្គាល់ឱ្យដឹងថា ចំណូលពន្ធសរុបរបស់កម្ពុជា មានការកើនឡើងខ្ពស់ តែចំណូលពន្ធអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់នៅមានកម្រិតទាបនៅឡើយ។ លោកស្រី បានបញ្ជាក់ថា ពន្ធទាំងនេះ ជាប្រភពដ៏សំខាន់សម្រាប់អភិវឌ្ឍរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីសម្រេចបាននូវគោលដៅការអភិវឌ្ឍប្រកបដោយចីរភាព និងជំរុញការងើបឡើងវិញនូវសេដ្ឋកិច្ច ក្រោយវិបត្តិកូវីដ១៩។
អានបន្ថែម២០២៣-ថៃរំពឹងស្រូបលំហូរទុនពីបរទេសជាង ៣ពាន់លានដុល្លារ ដោយផ្អែកលើកត្តាទាំងនេះ
ក្នុងឆ្នាំ២០២៣នេះ ប្រទេសថៃរំពឹងនឹងទទួលបានលំហូរវិនិយោគទុនពីបរទេស ជាអប្បបរមា ១០០ពាន់លានបាត ឬស្មើនឹង ៣ពាន់លានបាត។ សកម្មភាពវិនិយោគដ៏សកម្មត្រូវបានគាំទ្រដោយការពង្រីករោងចក្រ សហគ្រាសផលិតកម្ម ដែលវិនិយោគដោយក្រុមហ៊ុនបរទេស នៅក្នុងប្រទេសថៃ លើទីផ្សារសក្តានុពលសំខាន់ៗ ចំនួន ៦ រួមមាន ផលិតកម្មយានយន្តអគ្គិសនី កសិកម្ម អាហារ ជីវបច្ចេកវិទ្យា ទេសចរណ៍ សុខាភិបាល និងអាជីវកម្មឌីជិថលផ្សេងៗទៀត ជាពិសេសដោយសារការបើកដំណើរការប្រទេសពេញលេញទាំងលើវិស័យទេសចរណ៍ និងការវិនិយោគ។ នេះបើយោងតាមលោក Sinit LertKrai អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មថៃ បានបញ្ជាក់ប្រាប់កាសែតបាងកកប៉ុស្តិ៍។ លើសពីនេះ កំណើនវិនិយោគនេះក៏ទទួលបានការគាំទ្រដោយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងច្រករបៀងសេដ្ឋកិច្ចបូព៌ា (EEC) ដែលមានការរួមសហការរវាងនាយករដ្ឋមន្ត្រីថៃ និងជាប្រធានគណៈកម្មាធិការច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC) បានជំរុញឱ្យពន្លឿនការសាងសង់គម្រោងផ្លូវដែកល្បឿនលឿននេះ ដើម្បីធានាបាននូវប្រព័ន្ធដឹកជញ្ជូនដ៏ទំនើប ងាយស្រួល លឿនបំផុត ដើម្បីតភ្ជាប់អាកាសយានដ្ឋានធំៗបី ។ (អានបន្ថែម ) ត្រឹម១ខែក្នុងខែមករា ឆ្នាំ២០២៣នេះ រដ្ឋបានអនុម័តគម្រោងវិនិយោគសរុបរហូតដល់ ៥២ គម្រោង ក្រោមទុនវិនិយោគសរុបចំនួន ៥,១២ពាន់លានបាត។ ប្រទេសវិនិយោគច្រើនជាងគេ គឺប្រទេសជប៉ុន ទុន ៣,៥៨ពាន់លានបាត ប្រទេសចិន ទុន […]
អានបន្ថែមតំបន់អេកូទេសចរណ៍២ នៅកម្ពុជាទទួលបានពានស្ដង់ដាសហគមន៍អេកូទេសចរណ៍អាស៊ាន
សហគមន៍អេកូទេសចរណ៍ចំនួន២នៅកម្ពុជា បានទទួលពានរង្វាន់ «ស្ដង់ដាសហគមន៍អេកូទេសចរណ៍អាស៊ាន» រួមមាន សហគមន៍អេកូទេសចរណ៍សម្រស់កោះហាន នៅខេត្តស្ទឹងត្រែង និងសហគមន៍អេកូទេសចរណ៍ព្រៃធំអន្លង់ធំ នៅខេត្តសៀមរាប។ យោងតាមក្រសួងទេសចរណ៍ បានឱ្យដឹងកាលពីថ្ងៃទី២១ ខែកុម្ភៈថា ការទទួលបានពានរង្វាន់នេះបានធ្វើឡើងនៅក្នុងវេទិកាទេសចរណ៍អាស៊ាន២០២៣ នាទីក្រុងយុក្យាកាតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣។ សហគមន៍អេកូទេសចរណ៍សម្រស់កោះហាន មានទីតាំងស្ថិតនៅឃុំកោះស្នែង ស្រុកថាឡាបរិវ៉ាត់ ចម្ងាយជាង៣០គីឡូម៉ែត្រពីទីរួមខេត្តស្ទឹងត្រែង ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៦។ ភ្ញៀវទេសចរអាចបោះតង់សម្រាកកម្សាន្ត ជិះទូកតាមដងទន្លេ ជិះទូកកាយ៉ាក់ ងូតលេងនឹងទឹកទន្លេ ការជិះកង់ ជិះម៉ូតូ ដើរក្នុងព្រៃសហគមន៍ ស្ទួចត្រី បង់សំណាញ់ ទស្សនាថ្ងៃរៀបលិច ជីកចង្រិតជាដើម។ ចំណែក សហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ មានទីតាំងនៅលើខ្នងភ្នំគូលែន ស្ថិតក្នុងភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប មានផ្ទៃដី ប្រមាណ៣៦៥ហិកតា មានចម្ងាយជាង៨០គីឡូម៉ែត្រពីក្រុងសៀមរាប។ តាមការវាយតម្លៃនេះបានជំរុញឱ្យមានការអភិវឌ្ឍធនធានមនុស្សក្នុងសហគមន៍ កសាងហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋាន បង្កើនផលិតផលទេសចរណ៍ថ្មីៗ កែលម្អផលិតផលទេសចរណ៍ ដែលមានស្រាប់ ព្រមទាំងទទួលបានការពេញនិយមច្រើនពីសំណាក់ភ្ញៀវទេសចរ។ នេះបើយោងតាមលោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍។ ឯកឧត្ដម ថោង […]
អានបន្ថែមកម្មវិធី PropertyGuru Cambodia Property Awards កំពុងស្វែងរកម្ចាស់ពានរង្វាន់ស្តង់ដារមាសក្នុងវិស័យអចលនទ្រព្យ សម្រាប់ឆ្នាំ២០២៣
រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២៣ – PropertyGuru Group ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈានមុខគេនៅអាស៊ីអាគ្នេយ៍ ថ្ងៃនេះបានបើកដំណើរការពានរង្វាន់ PropertyGuru Cambodia Property Awards ឆ្នាំ ២០២៣ ដោយចាប់ផ្តើមការស្វែងរកជាថ្មីនូវអ្នកអភិវឌ្ឍន៍អចលនទ្រព្យ ការអនុវត្តការរចនា និងគម្រោង៖ ស្តង់ដារមាសនៃអចលនទ្រព្យ។ ការប្រកាសពានរង្វាន់ PropertyGuru Cambodia Property Awards លើកទី ៨ ឆ្នាំ ២០២៣ ធ្វើឡើងស្របពេលដែលតម្រូវការអចលនទ្រព្យលំនៅដ្ឋានផ្លាស់ប្តូរពីក្រៅប្រទេសមក ក្នុងស្រុកដែលមានតម្រូវការទិញខ្ពស់។ លោក សន សៀប ប្រធានក្រុមប្រឹក្សាឯករាជ្យនៃអ្នកដាក់ពិន្ទុនៃពានរង្វាន់នៅកម្ពុជា និងជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានមានប្រសាសន៍ថា «ទីផ្សារឥឡូវនេះពឹងផ្អែកខ្លាំងលើតម្រូវការក្នុងស្រុក ដូច្នេះការអភិវឌ្ឍន៍គម្រោងថ្មីៗដើម្បីត្រូវនឹងតម្រូវការរបស់អ្នកទិញក្នុងស្រុកគឺជាការសម្រេចចិត្តដ៏ឈ្លាសវៃមួយ។ មិនត្រឹមតែមានតម្រូវការលំនៅឋានខ្លាំងពីប្រជាជនក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ចូលចិត្តមានផ្ទះនៅក្នុងបុរីដែរ ព្រោះពួកគេនៅតែចង់បានដីដែលមានសួនច្បារ ចំណតយានយន្តងាយស្រួល និងឯកជនភាពខ្ពស់»។ នាថ្ងៃព្រហសន៍ ទី២៣ នេះលោក សន សៀប បានចូលរួមជាមួយតំណាងជាន់ខ្ពស់នៃកម្មវិធី PropertyGuru Asia Property […]
អានបន្ថែមអាជ្ញាធរខេត្តកោះកុងសម្រេចការចុះបញ្ជីដីបានជាង ១៤ម៉ឺនក្បាល ក្នុងរយៈពេល៥ឆ្នាំ
អាជ្ញាធរខេត្តកោះកុង បានចុះបញ្ជីដីមានជាលក្ខណៈប្រព័ន្ធបានចំនួនសរុបប្រមាណ ១៤០.៤៥១ប័ណ្ណ។ នេះបើតាមសន្និសីទសារព័ត៌មានស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តកោះកុង កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។ ទន្ទឹមនឹងនេះ អាជ្ញាធរខេត្តបានចុះបញ្ជីដីធ្លីលក្ខណៈដាច់ដោយដុំបានចំនួន ២៦៧ប័ណ្ណ។ មួយវិញទៀត ខេត្តបានចុះបញ្ជីដីតាមបទបញ្ជាលេខ ០១ បប បានចំនួនសរុប ៤៧៤៥ប័ណ្ណ។ ចំណែកការចុះបញ្ជីដីរដ្ឋវិញ ខេត្តសម្រេចបានចំនួន ២៧ប័ណ្ណ។ ដោយឡែក រដ្ឋាភិបាលក៏បានកាត់ដីមួយចំនួនចេញពីតំបន់ការពារបរិស្ថានរបស់ក្រសួងបរិស្ថាន និងដីពីក្រសួងកសិកម្មនៅក្នុងខេត្តកោះកុង ឱ្យទៅជាដីបម្រុងរដ្ឋសរុបចំនួន ១៥ម៉ឺនហិកតា ដែលរហូតដល់បច្ចុប្បន្ននេះ រដ្ឋបាលខេត្តក៏បានចែកជូនប្រជាជនអស់ចំនួនជាង ៥ ម៉ឺនហិកតាហើយ។ (អានបន្ថែម)
អានបន្ថែមរដ្ឋកាត់ដី ១៥ម៉ឺនហិកតា នៅខេត្តកោះកុងទុកជាដីបម្រុងរដ្ឋ
រដ្ឋាភិបាលបានកាត់ដីពីតំបន់ការពារបរិស្ថានរបស់ក្រសួងបរិស្ថាន និងដីពីក្រសួងកសិកម្មនៅក្នុងខេត្តកោះកុង ទៅជាដីបម្រុងរដ្ឋសរុបចំនួន ១៥ ម៉ឺនហិកតា ដែលរហូតដល់បច្ចុប្បន្ននេះ រដ្ឋបាលខេត្តបានចែកជូនប្រជាជនអស់ចំនួនជាង ៥ ម៉ឺនហិកតាហើយ។ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានមានប្រសាសន៍នៅថ្ងៃទី២១ ខែកុម្ភៈ ថា នៅក្នុងអនុក្រឹត្យបានកំណត់ថាឲ្យកាត់ដីទំហំ ១២៦.០០០ ហិកតាពីតំបន់ការពារបរិស្ថាននៃក្រសួងបរិស្ថាន សម្រាប់ធ្វើជាដីឯកជនរបស់រដ្ឋ ដែលគ្រប់គ្រងដោយរដ្ឋបាលខេត្តកោះកុង សម្រាប់ធ្វើប្រទានកម្មជូនប្រជាពលរដ្ឋរស់នៅ និងអាស្រ័យផលជាក់ស្តែងក្នុងខេត្ត។ (អានបន្ថែម) លោកអភិបាលរងបន្តថា ក្រៅពីដីធ្លីបម្រុង ដែលបានមកពីតំបន់ការពារបរិស្ថាន រដ្ឋបាលខេត្តកោះកុងក៏មានដីបម្រុងប្រមាណជាង ២.៥០០០ហិកតា បានមកពីដីធ្លីកសិកម្ម ដែលនាំឱ្យចំនួនដីបម្រុងសរុបកើនដល់ជាង ១៥០.០០០ ហិកតា។ ក្នុងនោះ ក្រោយពីការកាត់ជ្វៀលដីធ្លីពីតំបន់ការពារបរិស្ថានចំនួន ៨ តំបន់ រដ្ឋបាលខេត្តកោះកុងបានដាក់ដីបម្រុងចំនួន ៣៧.០០០ ហិកតា ក្នុងគម្រោងរេដបូកឥណទានកាបូនផងដែរ។ លោកអភិបាលរងខេត្តបានបញ្ជាក់ថា រហូតមកទល់នឹងពេលនេះ ក្នុងចំណោមដីបម្រុងសរុបនោះ រដ្ឋបាលខេត្តបានចេញបណ្ណកម្មសិទ្ធិ បានប្រមាណជាង ៥ម៉ឺនហិចតា និងនៅសល់ប្រមាណជាង ៩ ម៉ឺនហិចតាទៀត។ លោកបានបន្តថា “យើងកំពុងតែបន្តចុះបញ្ជីដីធ្លីជាប្រព័ន្ធទៅដល់បងប្អូនប្រជាពលរដ្ឋបន្តទៀត។ ឥឡូវក្រុមចុះបញ្ជីជាប្រព័ន្ធរបស់យើងមានចំនួន ៤ក្រុម សម្រាប់ធ្វើការនៅក្នុងខេត្តកោះកុង”។ […]
អានបន្ថែម