រដ្ឋត្រៀមដីទំហំ២០២០ហិកតា ដើម្បីរៀបជាមជ្ឈមណ្ឌលអភិរក្សកេសកូលភ្នំគូលែន

ក្រសួងបរិស្ថានបានរៀបចំកែប្រែមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ដោយបែងចែកជាតំបន់អភិវឌ្ឍន៍១៦តំបន់ ដូចជា ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ការសិក្សាស្រាវជ្រាវ ការអប់រំផ្សព្វផ្សាយ ការរៀបចំចិញ្ចឹមសត្វ និងយន្តការអភិវឌ្ឍផ្សេងៗទៀត។ លោកស្រី ចាន់ សុម៉ាលី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន បានបញ្ជាក់នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ថា «ក្រោយទទួលការអនុញ្ញាតរបស់រាជរដ្ឋាភិបាលឱ្យបង្កើតមជ្ឈមណ្ឌលនេះមក ក្រសួងបរិស្ថាន បានរៀបចំនូវផែនការមេចំនួន ១៦តំបន់»។ លោកស្រីបញ្ជាក់ថា ក្នុងចំណោមទាំង១៦តំបន់នេះ រួមមាន តំបន់រដ្ឋបាល តំបន់ចំណត និងតំបន់អាងស្តុកទឹក តំបន់អភិរក្ស តំបន់អភិវឌ្ឍន៍ថែរក្សាពូជរុក្ខជាតិក្នុងស្រុក ទេសចរណ៍ធម្មជាតិ ដែលអាចបង្កើតជាតំបន់បោះជំរុំសម្រាប់ចូលដើរកម្សាន្តក្នុងព្រៃធម្មជាតិ ជាដើម។ ក្រៅពីនេះ មជ្ឈមណ្ឌលនេះនឹងក្លាយជាតំបន់សិក្សាស្រាវជ្រាវដំបូងគេនៅកម្ពុជា ដោយគ្រោងបង្កើតជាបណ្តាល័យសម្រាប់តាំងពិព័រណ៍ ឱ្យប្រជាពលរដ្ឋចូលមើលកម្សាន្ត ការសិក្សាស្រាវជ្រាវ ពិសេសការបង្កើតជាធនាគារពូជរុក្ខជាតិ និងសត្វក្នុងស្រុករបស់កម្ពុជា ផងដែរ។ មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូលភ្នំគូលែន ស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ស្ថិតនៅនឹងជើងភ្នំគូលែន ក្បែរច្រកចូលឡើងទៅលើរមណីយដ្ឋានខ្នងភ្នំគូលែន និងត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៩ ដែលមានផ្ទៃដីសរុប […]

អាន​បន្ថែម

ក្រុង៥ របស់កម្ពុជា និងប្រទេស ៥ទៀតនៅអាស៊ី ចុះហត្ថលេខាលើ Indore 3R ដើម្បីទឹក ដី ខ្យល់ស្អាត

ក្រុងចំនួន ៥នៃប្រទេសកម្ពុជា និងប្រទេសចំនួន ៥ទៀត នៅអាស៊ី បានចុះហត្ថលេខាលើសេចក្តីប្រកាស Indore 3R  ស្តីពីគោលដៅ ទឹកស្អាត ដីស្អាត និងខ្យល់អាកាសបរិសុទ្ធ។ នេះបើតាមកិច្ចប្រជុំកម្រិតខ្ពស់ថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ស្តីពី « 3R និងសេដ្ឋកិច្ចវិលជុំ » នៅខេត្តសៀមរាប នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្រុងទាំង ៥នៃកម្ពុជា រួមមាន ក្រុងសែនមនោរម្យ នៃខេត្តមណ្ឌលគីរី, ក្រុងពោធិ៍សាត់ នៃខេត្តពោធិ៍សាត់, ក្រុងកែប នៃខេត្តកែប, ក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ និងក្រុងសៀមរាប នៃខេត្តសៀមរាប។ ដោយឡែក បណ្តាប្រទេសដែលបានមកចូលរួមកិច្ចប្រជុំកម្រិតខ្ពស់ថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ និងបានចុះហត្ថលេខាលើ Indore 3R   រួមមានប្រទេសជប៉ុន ឥណ្ឌា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ។ គួរបញ្ជាក់ថា គិតមកដល់ពេលនេះ មានប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន៤៦ប្រទេសហើយ ដែលបានចុះហត្ថលេខាលើសេចក្តីប្រកាស Indore 3R៕

អាន​បន្ថែម

អាជ្ញាធរខេត្តបន្ទាយមានជ័យរៀបចំអភិរក្សតំបន់កូនភ្នំពង្រមានផ្ទៃដីជាង ១៥០០ ហិកតា

អាជ្ញាធរខេត្តបន្ទាយមានជ័យ និងក្រុមមន្ត្រីជំនាញ កំពុងរៀបចំការពារ និងអភិរក្សតំបន់កូនភ្នំពង្រ មានផ្ទៃដីប្រមា​ណ ១៥៧៦ហិកតា ដែលស្ថិតនៅភូមិសាស្ត្រសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ បើតាមកិច្ចប្រជុំកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ គម្រោងអភិរក្សតំបន់កូនភ្នំពង្រ គឺដើម្បីថែរក្សាការពារ និងអភិរក្សធនធានធម្មជាតិព្រៃភ្នំសម្រាប់ប្រជាពលរដ្ឋជំនាន់ក្រោយ ជាពិសេសរួមចំណែកដល់ការការពារបរិស្ថាន និងអភិវឌ្ឍជាតំបន់ទេសចរណ៍ទៀតផង។ លោក លី សារី អភិបាលរង ខេត្តបន្ទាយមានជ័យ បានជំរុញក្រុមការងារទាំងអស់ត្រូវចុះពិនិត្យទីតាំងជាក់ស្តែង និងសិក្សាឱ្យបានច្បាស់លាស់នូវឯកសារគតិយុត្តពាក់ព័ន្ធ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងអាចកំណត់បាននូវទំហំកម្មសិទ្ធិនៅតំបន់នេះ។​ បន្ថែមពីនេះ លោកអភិបាលរង ក៏បានជំរុញបន្ថែមឱ្យមានការផ្សព្វផ្សាយបញ្ជ្រៀបការយល់ដឹងដល់ភាគីពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋក្នុងតំបន់នោះ ដើម្បីចូលរួមចំណែកទាំងអស់គ្នាក្នុងការការពារ អភិរក្ស និងគ្រប់គ្រងធនធានធម្មជាតិ ដែលជាសម្បត្តិសម្រាប់មនុស្សជាតិទាំងមូល។

អាន​បន្ថែម

ឆ្នាំ២០២២ ធនាគារ SME ផ្តល់កម្ចីបាន ៥៣លានដុល្លារ ដល់សហគ្រាសជាង ២០០ទីតាំង

ក្នុងឆ្នាំ២០២២ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (SME Bank) បានផ្តល់ឥណទានដល់សហគ្រាសធុនតូច និងមធ្យមចំនួន ២៣០ទីតាំង ដែលមានថវិកាសរុបប្រមាណ ៥៣លានដុល្លារ។ នេះបើតាមរបាយការណ៍ដែលត្រូវបានបង្ហាញនៅក្នុង «សិក្ខាសាលាបូកសរុប លទ្ធផល ការងារប្រចាំឆ្នាំ២០២២ និងការលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៣»។ របាយការណ៍ដដែលនេះ បានបង្ហាញថា គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី១ និងទី២ ដែលបានបញ្ចប់ដោយជោគជ័យ ដែលបានផ្តល់ការគាំទ្រដល់សហគ្រាសសរុបចំនួន ២.៧៤៥ ស្មើនឹងទំហំទឹកប្រាក់សរុប ៣៤០លានដុល្លារ ដែលជាថវិកាបដិភាគស្មើគ្នារវាងធនាគារ SME Bank និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម។ មួយវិញទៀត ធនាគារ SME Bank បានកំពុងដំណើរការគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ ដែលមានកញ្ចប់ទឹកប្រាក់សរុបចំនួន ១៥០លានដុល្លារ ។ បើគិតត្រឹមខែធ្នូ ឆ្នាំ២០២២ ធនាគារនេះ បានផ្តល់ឥណទាននៃកញ្ចប់ថវិការសរុបនេះទៅម្ចាស់អាជីវកម្មស្ថិតនៅក្នុងវិស័យ​ទេសចរណ៍​ប្រមាណ ៣០០ទីតាំង ដែលមានទំហំឥណទានសរុបប្រមាណជាង ៤២លានដុល្លារ។ (អានបន្ថែម) ជាមួយគ្នានេះផងដែរ ក្នុងការស្តារវិស័យសហគ្រាសធុនតូច និងមធ្យម រាជរដ្ឋាភិបាល គ្រោងនឹងទម្លាក់ថវិកា ១០០លានដុល្លារ បន្ថែមទៀតដល់ធនាគារសហគ្រាសធុនតូច […]

អាន​បន្ថែម

ត្រឹមឆ្នាំ២០២២ អាជ្ញាកំពង់ចាមសម្រេចការចុះបញ្ជីដីធ្លីបានជាង ៧១ម៉ឺនក្បាលដី ស្មើនឹង ៧៧%

គិតត្រឹមឆ្នាំ២០២២ អាជ្ញាធរខេត្តកំពង់ចាម បានសម្រេចការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធបានចំនួន ៧១៣ ៥០០ក្បាលដី ស្មើនឹង ៧៧% នៃផែនការសរុប។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម អ៊ុ​ន ចាន់ដា អភិបាលខេត្តកំពង់ចាមសន្និសីទ​សារព័ត៌មាន​ ស្ដីពី​ “ភាពជោគជ័យ​ក្នុង​រយៈ​ពេល​ ៥​ឆ្នាំ​កន្លងមក​” របស់​រដ្ឋបាល​ខេត្តកំពង់ចាម កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣។ ឯកឧត្តមអភិបាល បានឱ្យដឹងថា ផែនការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធសរុបមានចំនួន ៩២៤.៤២១ ក្បាលដី ស្មើនឹង ២៧៤.៣០៧ គ្រួសារ។ ឯកឧត្តមអភិបាល បានបញ្ជាក់ថា គិតត្រឹមដំណាច់ឆ្នាំ២០២២ អាជ្ញាធរខេត្តកំពង់ចាម បានសម្រេចការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធបានចំនួន ៧១៣.៥០០ក្បាលដី ស្មើនឹង ៧៧% និងនៅសល់ត្រឹមតែ ២១០.៩២១ ស្មើនឹង ២៣% ទៀតប៉ុណ្ណោះនៃផែនការសរុប។ ឯកឧត្តមបានបន្ថែមថា ជាគោលការណ៍ផែនការចុះបញ្ជីដីធ្លីក្នុងខេត្តត្រូវបញ្ចប់នៅចុងឆ្នាំ២០២៣ ឱ្យរួចរាល់​ ប៉ុន្តែដោយសារវិបត្តិកូវីដ១៩ ផែនការនេះនឹងមិនចប់តាមការគ្រោងទុកនោះទេ និងភូមិសាស្ត្រកន្លែងខ្លះមានភាពស្មុគស្មាញ ដែលមន្ត្រីជំនាញត្រូវការពេលបន្ថែម។ ដូចនេះ ក្នុងឆ្នាំ២០២៤ គឺត្រូវសម្រុកឱ្យចប់តាមផែនការ ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញ។

អាន​បន្ថែម

បច្ចុប្បន្នមានរោងចក្រ-សហគ្រាស ៤៦៣ កំពុងដំណើរការក្នុងខេត្តកំពង់ចាម

គិតរហូតមកទល់នឹងពេលនេះ ខេត្តកំពង់ចាមបានទាក់ទាញវិនិយោគិនមកបោះទុនលើគម្រោងអភិវឌ្ឍន៍ជាច្រើន។ ជាក់ស្តែង គម្រោងគ្រឹះស្ថាននិងរោងចក្រចំនួន ៤៦៣ កំពុងតែដំណើរការនៅក្នុងក្រុងនិងស្រុកចំនួន ៦ នៅក្នុងខេត្តកំពង់ចាម។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តកំពង់ចាម» នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា នៅក្នុងវិស័យការងារ ខេត្តកំពង់ចាមមានសហគ្រាសគ្រឹះស្ថានសរុបចំនួន ៤៦៣ គ្រឹះស្ថាន ដែលបានស្រូបយកកម្លាំងកម្មករ និយោជិតសរុប ៤៤.៦៣៥ នាក់ ក្នុងនោះមានស្រីចំនួន ៣៤.៣៦០ នាក់។ ឯកឧត្តមអភិបាលខេត្តបានឱ្យដឹងថា ក្នុងចំណោមសហគ្រាសគ្រឹះស្ថានទាំងនោះ បានទាក់ទាញនូវគម្រោងរោងចក្រកាត់ដេរ និងដេរស្បែកជើងចំនួន ២២ កន្លែង មាននៅក្នុងស្រុកបាធាយ ជើងព្រៃ ព្រៃឈរ កងមាស កំពង់សៀម និងក្រុងកំពង់ចាម ដោយបានផ្តល់ការងារដល់កម្មករ-កម្មការិនីចំនួន ៣២ ៤៥៣ នាក់។ ឯកឧត្តមបន្តថា ទំហំសេដ្ឋកិច្ចរបស់ខេត្តកំពង់ចាមសរុបមាន ៧.៣៩២.៧៣៨លានរៀល ស្នើនឹង ១.៨០៥ លានដុល្លារ ដែលស្មើនឹង ៦,៧% […]

អាន​បន្ថែម

រដ្ឋផ្តល់ប័ណ្ណកម្មសិទ្ធិ និងលើកលែងពន្ធដល់ពលរដ្ឋនៅបុរីកីឡាជាង ១២០០គ្រួសារ

រាជរដ្ឋាភិបាល បានសម្រេចរៀបចំចុះបញ្ជីប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋជាង ១២០០គ្រួសារនៅបុរីកីឡា ព្រមជាមួយនឹងការលើកលែងបង់ពន្ធពាក់ព័ន្ធនឹងនីតិវិធីនេះផងដែរ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្នុងពិធីសំណេះសំណាល និងរៀបចំយុទ្ធនាការចុះបញ្ជីធ្វើប័ណ្ណកម្មសិទ្ធិ ឯកឧត្តមអភិបាល បានមានប្រសាសន៍ថា សម្តេចនាយករដ្ឋមន្ត្រី បានសម្រេចឱ្យអាជ្ញាធររាជធានីភ្នំពេញ រៀបចំបែបបទ ដើម្បីចុះបញ្ជីធ្វើប័ណ្ណកម្មសិទ្ធិលើចំណែកឯកជនចំនួន ១.៣៩២ យូនីត នៃអគារបុរីកីឡាទាំង ៨អគារ ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ប្រមាណជាង ១.២០០គ្រួសារ។ បន្ថែមពីនេះ រាជរដ្ឋាភិបាល ក៏នឹងលើកលែងនូវការបង់ពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ និងពន្ធអាករផ្សេងៗ ព្រមទាំងសេវាអន្តរក្រសួងនានា ក្នុងដំណើរការចុះបញ្ជីធ្វើប័ណ្ណកម្មសិទ្ធិនៅបុរីកីឡានេះផងដែរ។

អាន​បន្ថែម

រដ្ឋព្រមានដល់អាជីវកម្មអចលនវត្ថុទាំងនេះត្រូវដាក់របាយការណ៍ទាន់ពេល មិនដូច្នេះទេ…

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប) ក្រើនរំលឹកដល់អ្នកប្រកបអាជីវក្មអភិវឌ្ឍអចលនវត្ថុ អាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុ និងអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទានទាំងអស់ ត្រូវដាក់របាយការណ៍ឱ្យបានទៀងទាត់ និងត្រឹមត្រូវ។ នេះបើតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣។ អ្នកប្រកបអាជីវកម្មទាំងនេះ ត្រូវដាក់របាយការណ៍មក ន.អ.ប ដោយផ្ទាល់ដែលមានអាសយដ្ឋានស្ថិតនៅ អគារ អ.ស.ហ. លេខ១៦៨F (ជាន់ទី៧) ផ្លូវលេខ៥៩៨ សង្កាត់ច្រាំងចំនេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅរៀងរាល់ម៉ោងធ្វើការ។ ក្នុងនោះ អ្នកប្រកបអាជីវកម្មអភិវឌ្ឍលំនៅឋាន និងអាជីវកម្មអភិវឌ្ឍអគារសហកម្មសិទ្ធិ ត្រូវដាក់របាយការណ៍៖ របាយការណ៍ប្រចាំខែ៖ ត្រូវផ្តល់ឱ្យបានមុនថ្ងៃទី០៧ នៃថ្ងៃធ្វើការនៃខែបន្ទាប់ របាយការណ៍ប្រចាំត្រីមាស៖ ត្រូវផ្ដល់ឱ្យបានមុនថ្ងៃទី១៥ នៃខែទី០១ នៃត្រីមាសបន្ទាប់ និង របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ៖ ត្រូវផ្ដល់ឱ្យបានមុនថ្ងៃទី០១ នៃខែមេសានៃឆ្នាំបន្ទាប់។ សម្រាប់អ្នកប្រកបអាជីវកម្មអភិវឌ្ឍដីឡូត៍ត្រូវដាក់របាយការណ៍៖ របាយការណ៍ប្រតិបត្តិការនៃការលក់-ទិញប្រចាំត្រីមាស៖ ត្រូវផ្តល់ឱ្យបានមុនថ្ងៃទី១៥ នៃខែទី០១ នៃត្រីមាសបន្ទាប់ និង របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ៖ ត្រូវផ្ដល់ឱ្យបានមុនថ្ងៃទី០១ នៃខែមេសានៃឆ្នាំបន្ទាប់។ ចំពោះអាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុ អាជីវកម្មទាំងនេះ មានកាតព្វកិច្ចដាក់របាយការណ៍៖ របាយការណ៍ប្រចាំខែ៖ ត្រូវផ្តល់ឱ្យបានមុនថ្ងៃទី១៦ […]

អាន​បន្ថែម

២០២២ ជាឆ្នាំដែលរដ្ឋបានបំបែកកំណត់ត្រា ដោយប្រមូលចំណូលពន្ធផ្ទៃក្នុងបានលើសផែនការ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានវាយតម្លៃខ្ពស់លើការបំពេញបេសកកម្មដោយជោគជ័យ ដោយបានប្រមូលចំណូលពន្ធដារផ្ទៃក្នុង ជូនរដ្ឋបានគ្រប់ និងលើសផែនការ ដោយបញ្ជាក់ថា សមិទ្ធផលគួរជាទីមោទនៈនេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយគាំទ្រដល់សេដ្ឋកិច្ច។ សម្តេចបានលើកឡើងថា​ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលលើសផែនការរហូតដល់ ២២,៥៤ ភាគរយ ស្មើនឹង ២៥៧៤,០៧ ប៊ីលានរៀល ប្រមាណជា៦៣៥,៥៧ លានដុល្លារ ជាកំណត់ត្រាចំណូលពន្ធលើសផែនការច្រើនជាងគេរបស់កម្ពុជា ដែលសមិទ្ធផលដ៏ធំធេង សម្រាប់ជាតិ និងប្រជាជនកម្ពុជាក្នុងគ្រាដ៏លំបាក ដែលយើងបានជួបប្រទះកន្លងមកនេះ ជាអាទិ៍ ដោយសារការបន្តរីករាលដាលនៃជំងឺកូវីដ-១៩, ភាពតានតឹងភូមិសាស្ត្រនយោបាយសាកល, ការកើនឡើងសម្ពាធអតិផរណា, និងផលប៉ះពាល់ពីសង្គ្រាម និងគោលនយោបាយបរទេសនានា​​”។ ប្រមុខរាជរដ្ឋាភិបាល មានប្រសាសន៍ថា៖ “សមិទ្ធផលគួរជាទីមោទនៈនេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយគាំទ្រដល់សេដ្ឋកិច្ចជាតិ និងជីវភាពប្រជាជន ក្នុងអំឡុងពេលដែលសេដ្ឋកិច្ចសកលលោក ក៏ដូចជាសេដ្ឋកិច្ចកម្ពុជា បាននិងកំពុងជួបនឹងវិបត្តិ និងភាពមិនប្រាកដប្រជាច្រើន”។ ក្នុងឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ និងសិទ្ធិកាន់កាប់អចលនវត្ថុ កើនឡើង ១២,៧% ធៀបនឹងឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ​ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។ (អានបន្ថែម)

អាន​បន្ថែម

ឆ្នាំ២០២២ រដ្ឋប្រមូលពន្ធប្រថាប់ត្រាកើនបាន ១២,៧% ធៀបនឹងឆ្នាំ២០២១

ក្នុងឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ និងសិទ្ធិកាន់កាប់អចលនវត្ថុ កើនឡើង ១២,៧% ធៀបនឹងឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ​ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។ ចំពោះចំណូលពន្ធ-អាករសរុប ក្នុងឆ្នាំ២០២២ ដែលអគ្គនាយកដ្ឋានប្រមូលតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ បានចំនួនប្រមាណ ៣.៤៥៥,១១លានដុល្លារ ស្មើនឹង ១២២,៥៤% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២២។ ដូច្នេះចំណូលពន្ធឆ្នាំ២០២២នេះ មានការកើនឡើងប្រមាណ ២៣,៩៦%  ស្មើនឹង ៦៦៧,៣៤លានដុល្លារ បើធៀបនឹងឆ្នាំ២០២១។ ទន្ទឹមនឹងនេះផងដែរ សម្រាប់រយៈពេល ១២ខែ ក្នុងឆ្នាំ២០២២ ចំណូលពីប្រភេទពន្ធសំខាន់ៗ បានរក្សាកំណើនធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១​ ក្នុងនោះមានពន្ធលើប្រាក់ចំណូល២៣,៧៣% អាករលើតម្លៃបន្ថែម ៣៤,១០% ពន្ធលើប្រាក់បៀវត្ស ២២,៤៥% អាករពិសេស ២៥,៧០% និងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិកាន់កាប់អចលនវត្ថុ កើនឡើង ១២,៧% ផងដែរ។

អាន​បន្ថែម