ព័ត៌មានអចលនទ្រព្យ
ខេត្តក្រចេះ មានក្រុមហ៊ុន៤៨ កំពុងវិនិយោគលើដីសម្បទានសេដ្ឋកិច្ចទំហំជិត ២០ម៉ឺនហិកតា
បច្ចុប្បន្ន នៅខេត្តក្រចេះ មានក្រុមហ៊ុនមកវិនិយោគសម្បទានដីសេដ្ឋកិច្ចចំនួន ៤៨ក្រុមហ៊ុន លើផ្ទៃដី ១៩៨.៩៧០ ហិកតា ខណៈមានក្រុមហ៊ុនសហគ្រាសជាង១០ទៀត កំពុងនិងគ្រោងសាងសង់ក្នុងខេត្តក្រចេះនេះជាបន្តបន្ទាប់ផងដែរ។ ឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ លើកឡើងរបាយការណ៍ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តក្រចេះ» ដែលរៀបចំដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ នៅទីស្ដីការគណៈរដ្ឋមន្រ្ដី។ ឯកឧត្ដម វ៉ា ថន បានលើកឡើងបន្ដថា ការដាំដុះដំណាំកៅស៊ូ ក្នុងខេត្ត សរុបចំនួន ៨៦.៣៧៤ ហិកតា។ ដំឡូងមីចំនួន ៧៣.៩៨៩ ហិកតា ស្វាយចន្ទី ចំនួន ៦៤.៩១៧ហិកតា ចេកអំបូងលឿងចំនួន ៣.៤៥៥ ហិកតា អំពៅចំនួន ៦.០០០ ហិកតា ម៉ៃសាក់ចំនួន ១.៦៥១ ហិកតា និងឈើហូបផ្លែចំនួន ៦៨១ ហិកតា។ ក្រៅពីក្រុមហ៊ុនដែលបានចុះបញ្ជីវិនិយោគ ចំនួន ៦ក្រុមហ៊ុន […]
អានបន្ថែមរដ្ឋបន្តលើកលែងពន្ធដល់វិស័យទេសចរណ៍ និងសណ្ឋាគារ ៣ខែទៀត សម្រាប់តែខេត្តសៀមរាប
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្តលើកលែងពន្ធដល់វិស័យទេសចរណ៍ និងសណ្ឋាគាររយៈពេល ០៣ខែបន្ថែមទៀតចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៣ សម្រាប់តែខេត្តសៀមរាបប៉ុណ្ណោះ។ នេះបើតាមសេចក្តីប្រកាសពត៌មានលេខ ០១ ប្រកព ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។ ក្នុងនោះ រដ្ឋបានបន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម ចំពោះសណ្ឋាគារ ផ្ទះសំណាក់ និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម នៅខេត្តសៀមរាប រយៈពេល ៣ខែ ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៣។ ប៉ុន្តែអាជីវកម្មទាំងអស់នេះ ត្រូវមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញសម្រាប់ការគ្រប់គ្រងអាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែក្នុងអំឡុងពេលលើកលែងនេះ។ ដោយឡែក រដ្ឋក៏មានផ្តល់ការសម្របសម្រួលតាមរយៈការបន្តតួលេខបំណុលត្រឹមចុងឆ្នាំ២០១៩ និងមិនគិតការពិន័យសម្រាប់ឆ្នាំ២០២៣ សម្រាប់វិស័យទេសចរណ៍នោះទេ។ គួរបញ្ជាក់ថា នេះជាការលើកពន្ធដល់វិស័យទេសចរណ៍ និងសណ្ឋាគារ ៣ខែទៀត ប៉ុន្តែសម្រាប់តែខេត្តសៀមរាបតែប៉ុណ្ណោះ ដែលខុសពីមុនៗ ដែលរដ្ឋធ្លាប់បានបន្តលើកលែងដល់អាជីវកម្មក្នុងវិស័យទាំងនេះ ដែលស្ថិតក្នុងខេត្តព្រះសីហនុ និងរាជធានីភ្នំពេញផងដែរ។ (អានបន្ថែម) រដ្ឋាភិបាលដាក់ចេញនូវផែនការយុទ្ធសាស្រ្តមួយនេះ គឺជាចំណែកមួយដ៏សំខាន់ដើម្បីជួយជំរុញសក្តានុពលវិស័យទេសចរណ៍ខេត្តសៀមរាបឱ្យមានស្ទុះលឿនរហ័ស ជាពិសេសដើម្បីឱ្យសក្តិសមនឹងចំណាត់ថ្នាក់ដែលទើបទទួលបានលេខ៤ ក្នុងចំណោមទិសដៅទេសចរណ៍ពេញនិយមបំផុតនៅក្នុងពិភពលោក។ (អានបន្ថែម)
អានបន្ថែមក្រសួង៖ គុណភាពសេវាទូរសព្ទចល័តនៅក្នុងបុរីល្អជាងមុនប្រមាណ ៧០%
គិតមកដល់ពេលនេះ វឌ្ឍនភាពការងារពង្រឹង និងលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍នៅក្នុងបុរី បានល្អប្រសើរជាងមុនប្រមាណ ៧០ភាគរយហើយ។ នេះបើតាមសកម្មភាពពិនិត្យវឌ្ឍនភាពគុណភាពសេវាទូរសព្ទ និងសំណេះសំណាលជាមួយពលរដ្ឋ របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីពេលថ្មីៗនេះ។ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានឱ្យដឹងថា តាមរយ:ការដោះស្រាយបញ្ហាផ្ទាល់ និងសហការជាមួយម្ចាស់បុរី ព្រមទាំងប្រតិបត្តិករទូរគមនាគមន៍ការពង្រឹងគុណភាពសេវាទូរសព្ទចល័ត នៅក្នុងបុរីសម្រេចបានល្អជាងមុន៧០% ខណៈគិតត្រឹមថ្ងៃទី២៧ ខែមករា ស្ថានីយ៍អង់តែនបន្ថែមចំនួន២៩ បានដាក់ឱ្យដំណើរការ ហើយប្រតិបត្តិករនឹងបន្តបំពាក់ស្ថានីយ៍អង់តែនបន្តទៀតរហូតគ្រប់ចំនួនតាមការគ្រោងទុកថែមទៀត។ (អានបន្ថែម) ឯកឧត្តម ក៏បានចាត់តាំងក្រុមការងារចំនួន៨ សម្រាប់ចុះពង្រឹងគុណភាពសេវានៅតាមបុរីក្នុងរាជធានីភ្នំពេញ ដោយបញ្ចប់កិច្ចសន្យាផ្តល់សិទ្ធិផ្តាច់មុខដល់ប្រតិបត្តិករណាមួយក្នុងការផ្គត់ផ្គង់សេវាអ៊ីនធឺណិត និងស្នើសុំកិច្ចសហការពីម្ចាស់បុរីក្នុងការជំរុញគុណភាពសេវា។ បន្ថែមលើនេះ ក្រសួងក៏បានទិញឧបករណ៍វាស់ស្ទង់សេវាដែលបំពាក់លើរថយន្ត (Drive Test) សម្រាប់ធ្វើការវាស់ស្ទង់គុណភាពសេវា ដើម្បីជំរុញឱ្យប្រតិបត្តិករកែលំអរសេវា ឬវិនិយោគបន្ថែមផងដែរ។ ឆ្លៀតក្នុងនាឱកាសនោះ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក៏បានលើកឡើងពីគោលបំណងស្នើសុំទៅរាជរដ្ឋាភិបាលក្នុងការសាកល្បងដំណើរសេវា 5G នាពេលអនាគត នៅបុរីប៉េងហួតមុនគេ និងស្នើឱ្យអ្នកមានលទ្ធភាពអាចទិញទូរសព្ទដែលអាចប្រើបានទាំង 4G និង 5G ឱ្យបានកាន់តែច្រើន ព្រោះបច្ចុប្បន្នមានត្រឹមប្រមាណ៤០ម៉ឺនគ្រឿងប៉ុណ្ណោះ៕ រូបភាពដោយ knightfrank
អានបន្ថែមអាជ្ញាធររៀបចំផែនការគ្រប់គ្រងកាកសំណល់សមុទ្រក្នុងខេត្តជាប់សមុទ្រទាំង ៤
ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តជាប់សមុទ្រទាំង ៤ រួមមានខេត្តព្រះសីហនុ កែប កំពត និងកោះកុង កំពុងរៀបចំផែនការពង្រឹងលើការគ្រប់គ្រងសំណល់សមុទ្រ។ នេះបើតាមកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣។ កិច្ចប្រជុំនេះ មានបំណងប្រមូលធាតុចូលដើម្បីរៀបចំផែនការពង្រឹងការគ្រប់គ្រងសំណល់ (Marine Debris) ពិសេសសំណល់ប្លាស្ទិចនៅតាមគោលដៅទេសចរណ៍ តំបន់ឆ្នេរសមុទ្រកម្ពុជា សំដៅធ្វើយ៉ាងណាឱ្យការគ្រប់គ្រង់សំណល់សមុទ្រ កាន់តែមានប្រសិទ្ធភាព និងមានការចូលរួមទទួលខុសត្រូវខ្ពស់តាមជំនាញ។ បន្ថែមពីនេះ កិច្ចប្រជុំនេះ ស្ថិតក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងគោលដៅធានាឱ្យបាននូវសោភ័ណ្ឌភាពស្អាត បរិស្ថានល្អ និងជីវៈចម្រុះសំបូរបែប សាកសមជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក។ ជាលទ្ធផល កិច្ចប្រជុំបានពិភាក្សាគ្នា ដោយទទួលបានធាតុចូលយ៉ាងច្រើនពីគ្រប់ភាគីពាក់ព័ន្ធ និងបានចងក្រងជាធាតុចូលសម្រាប់កសាងផែនការសកម្មភាពដើម្បីជាផែនទីចង្អុលផ្លូវនាពេលអនាគត។ ពាក់ព័ន្ធនឹងការរៀបចំតំបន់នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឱ្យក្រសួងទេសចរណ៍ និងអាជ្ញាធរខេត្តព្រះសីហនុ ពិនិត្យលទ្ធភាពរៀបចំសារមន្ទីរឆ្នេរ ដោយស្នើកិច្ចសហការពីប្រធានក្លឹប និងសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេបំផុតលើសកលលោក។ (អានបន្ថែម)
អានបន្ថែមសៀមរាបជាប់ចំណាត់ថ្នាក់ជាទិសដៅទេសចរណ៍ពេញនិយមបំផុតទី៤នៅក្នុងពិភពលោក
ខេត្តសៀមរាប នៃប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ៤ ក្នុងចំណោមទិសដៅទេសចរណ៍ពេញនិយមបំផុតផ្សេងទៀតចំនួន១០ នៅក្នុងពិភពលោក។ នេះបើយោងតាម Trip Advisor ដែលជាក្រុមហ៊ុនភ្នាក់ងារទេសចរណ៍អនឡាញ ដ៏ល្បីល្បាញមួយនៅក្នុងពិភពលោក។ ក្នុងរបាយការណ៍ទិសដៅពេញនិយមបំផុតរបស់ TripAdvisor សម្រាប់ឆ្នាំ២០២៣ ដែលចេញផ្សាយនាពេលថ្មីៗនេះ បានបង្ហាញថា ប្រទេសគុយបាជាប់ចំណាត់ថ្នាក់នាំមុខគេ តាមដោយទីក្រុង Hoi An របស់វៀតណាមស្ថិតនៅលំដាប់ទី២ ប្រទេស Mauritius ជាប់ចំណាត់ថ្នាក់លេខ៣ ហើយខេត្តសៀមរាប របស់ប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ៤ នាំមុខខេត្តឈៀងម៉ៃរបស់ប្រទេសថៃ។ ចំណាត់ថ្នាក់នេះ ត្រូវបានវាយតម្លៃដោយផ្អែកលើការពិនិត្យរបស់អ្នកប្រើប្រាស់ TripAdvisor ចំនួនរាប់លាននាក់ ដែលបានបង្ហាញចំណាប់អារម្មណ៍ចង់ទៅទស្សនាគោលដៅពេញនិយមបំផុតនៅក្នុងពិភពលោក ក៏ដូចជាកន្លែងដែលមានការចាប់អារម្មណ៍ ក្នុងការរៀបចំផែនការធ្វើដំណើរ។ ក្រសួងទេសចរណ៍ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣បានលើកឡើងថា ខេត្តសៀមរាប គឺជាខេត្តមួយដែលមានសក្តានុពលវិស័យទេសចរណ៍ ក្រៅពីប្រាសាទ សៀមរាបមានតំបន់ទេសចរណ៍ជាច្រើនកន្លែងទៀតដែលរង់ចាំទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសការកម្សាន្តពេលរាត្រីក្រោយពីការទស្សនាអស់រយៈពេលពេញមួយថ្ងៃមក ទីនោះគឺ PUB Street ដែលជាទីកន្លែងមួយដែលផ្តល់នៅអារម្មណ៍រីករាយ សប្បាយ និងញាំម្ហូបអាហារ ភេសជ្ជៈ អមដោយតន្រ្តីដ៏ពិរោះផងដែរ។ យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ដែលចេញផ្សាយកាលពីសប្តាហ៍មុន បានឲ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី […]
អានបន្ថែមតើចិនអាចដោះស្រាយបញ្ហាអចលនទ្រព្យរបស់ខ្លួនបានឬទេ?
អ្នកអភិវឌ្ឍន៍ធំៗជាច្រើននៅប្រទេសចិនបានជួបការលំបាក ដោយទំហំការទិញ-លក់អចលនទ្រព្យនៅទូទាំងប្រទេសបានធ្លាក់ចុះ ២៤% ក្នុងឆ្នាំ២០២២ ដែលជាការធ្លាក់ចុះដ៏ធំបំផុតចាប់តាំងពីឆ្នាំ ១៩៩២មក។ ការវិនិយោគលើអចលនទ្រព្យក៏បានធ្លាក់ចុះ ១០% ពីមួយឆ្នាំទៅមួយឆ្នាំ ដែលនេះគឺជាការធ្លាក់ចុះលើកដំបូងផងដែរ។ រដ្ឋាភិបាលចិនបាននិងកំពុងជំរុញការរៀបចំគោលនយោបាយថ្មីមានលក្ខណៈជាទ្រង់ទាយធំ។ ជាដំបូងគឺការលុបចោលនូវគោលនយោបាយសូន្យកូវីដ ជាមួយនឹងការបញ្ចប់នូវការរិតបន្តឹង និងបង្ក្រាបលើក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួនផងដែរ។ ម្យ៉ាងទៀត រដ្ឋក៏កំពុងព្យាយាមដោះស្រាយបញ្ហាមួយចំនួនទៀតក្នុងវិស័យអចលនទ្រព្យ ដោយបានលុបចោលនូវរាល់វិធានការដែលបង្ខំឱ្យអ្នកអភិវឌ្ឍន៍សងបំណុលក្នុងទំហំមួយដ៏មហាសាលក្នុងរយៈពេលដ៏ខ្លី។ នេះក៏ជាការបង្ហាញពីក្តីសង្ឃឹមថ្មីនៃការរស់ឡើងវិញនៃទីផ្សារអចលនទ្រព្យនៅប្រទេសចិន។ នៅថ្ងៃទី១៣ មករា រដ្ឋាភិបាលចិនបានដាក់ចេញនូវផែនការ ២១ចំណុច ដើម្បីផ្តល់ជាសាច់ប្រាក់ និងកម្ចីពីធនាគារពាណិជ្ជ ក្នុងអត្រាការប្រាក់ទាប ដើម្បីជួយដល់អ្នកអភិវឌ្ឍន៍ដែលមានលក្ខណៈសម្បិត្តិ និងគុណសម្បិត្តិល្អគ្រប់គ្រាន់ ជាពិសេសសម្រាប់គម្រោងដែលកំពុងជាប់គាំង និងអ្នកគ្រប់គ្រងទ្រព្យសកម្មរបស់រដ្ឋ ឱ្យអាចបន្តងើបឡើងវិញបាន។ កន្លងមក រដ្ឋាភិបាលចិនក៏ធ្លាប់បានលុបចោលម្តងរួចមកហើយនូវគោលនយោបាយ “បន្ទាត់ក្រហមបី” ដើម្បីជួយដល់ក្រុមហ៊ុនអភិវឌ្ឍន៍ចំនួន៣០ផងដែរ។ ទន្ទឹមនិងមានការជួយជ្រោមជ្រែងពីរដ្ឋាភិបាលចិន ក្រុមហ៊ុនអភិវឌ្ឍជាច្រើនបានចាប់ផ្តើមបង្កើនបំណុលថ្មីយ៉ាងឆាប់រហ័ស កាលពីខែធ្នូ ឆ្នាំ២០២២ ដើម្បីអាចចាប់ផ្តើមបន្តដំណើរការ គម្រោងរបស់ខ្លួនទាំងអស់ឡើងវិញ។ គួររម្លឹងទៀតថា ក្រោយបិទបញ្ចប់គោលនយោបាយ សូន្យកូវីដ គេក៏សង្កេតឃើញថា មានគម្រោងលំនៅឋានបានបញ្ចប់ការសាងសង់មានការកើនឡើង៦% បន្ទាប់ពីបានធ្លាក់ចុះរហូតដល់១៨% កាលពីមួយរយៈពេលមុន។ រីឯទិន្នន័យបឋមពីវិទ្យាស្ថានស្រាវជ្រាវ Beike វិញក៏បានបង្ហាញដែរថា ការលក់ផ្ទះក្នុងទីក្រុងធំៗចំនួន៥០ របស់ប្រទេសចិន អាចនឹងកើនឡើងច្រើនជាងមួយភាគប្រាំក្នុងរយៈពេលដប់ថ្ងៃដំបូងនៃឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីខែមុន។ ទោះបីជាមិនទាន់រួចផុតពីវិបត្តិទាំងស្រុងក្តី […]
អានបន្ថែមឆ្នាំនេះរដ្ឋគ្រោងទម្លាក់ថវិកា ៣០លានដុល្លារ សម្អាតមីនលើផ្ទៃដីជាង ១៨០លានម៉ែត្រក្រឡា
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ទម្លាក់កញ្ចប់ថវិកា ៣០លានដុល្លារអាមេរិក ឱ្យអាជ្ញាធរមីន (CMAC) ក្នុងការបោសសម្អាតមីនលើផ្ទៃដីប្រមាណ ១៨០.២៧៨.៨១៧ ម៉ែត្រក្រឡា នៅឆ្នាំ២០២៣ ខណៈផ្ទៃដីមានមីនប្រមាណ ៤១១គីឡូម៉ែត្រក្រឡា ត្រូវធ្វើការបោសសម្អាត។ បើតាមឯកឧត្តមឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា កញ្ចប់ថវិកានេះ ត្រូវបានទម្លាក់ទៅក្នុងមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ និងគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ជាមួយគ្នានេះ អាជ្ញាធរមីន នឹងប្រើប្រាស់កញ្ចប់ថវិកានេះ ដោយបែងចែកទៅឱ្យអង្គភាពដូចខាងក្រោម៖ កងទ័ពជើងគោក បោសសម្អាតផ្ទៃដីសរុបចំនួន ៤៦ ៨៤៣ ៧៤០ ម៉ែត្រក្រឡា នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ និងក្រុងសំរោង ខេត្តឧត្តរមានជ័យ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បោសសម្អាតផ្ទៃដីសរុបចំនួន ២៧ ១១០ ៦៩៧ ម៉ែត្រក្រឡា នៅស្រុកស្នួល ខេត្តក្រចេះ ស្រុកគិរីសាគរ និងស្រុកកោះកុង ខេត្តកោះកុង […]
អានបន្ថែមទីផ្សារអចលនទ្រព្យឆ្នាំ ២០២៣ នឹងប្រសើរឡើងបន្ដិចបន្ដួច តែនៅមានហានិភ័យលាក់មុខ
អ្នកជំនាញក្នុងស្រុក បានព្យាករថាទីផ្សារអចលនទ្រព្យឆ្នាំ ២០២៣ នឹងប្រសើរឡើងតិចតួចប៉ុណ្ណោះ ខណៈក៏នៅប្រឈមនឹងហានិភ័យលាក់មុខជាច្រើនទៀត ដែលមិនអាចព្យាករថានឹងកើតឡើង ឬបញ្ចប់នៅពេលណាទេ។ លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឱ្យដឹងថា គ្មាននរណាអាចព្យាករបានទេថា ទីផ្សារនឹងងើបមកដូចមុនវិបត្តិកូវីដ ក្នុងប៉ុន្មានឆ្នាំទៀត ព្រោះវិបត្តិនៅមិនទាន់ចប់។ «កាលពីឆ្នាំ ២០០៨ ដែលជាវិបត្តិហិរញ្ញវត្ថុ ទីផ្សារអចលនទ្រព្យកម្ពុជាបានធ្លាក់ដល់បាត ប៉ុន្ដែក្រោយវិបត្តិបានបញ្ចប់ ទីផ្សារក៏ងើបមកវិញដោយប្រើពេលត្រឹម ៤ឆ្នាំ ប៉ុណ្ណោះ ដើម្បីស្តារស្ថានភាពឱ្យដូចមុនវិបតិ្ត និងមានស្ថេរភាពឡើងវិញ» លោកពន្យល់។ «ប៉ុន្តែ បច្ចុប្បន្ននេះ ជាវិបត្តិសេដ្ឋកិច្ច បូកផ្សំនឹងឥទ្ធិពលសេសសល់ពីវិបត្តិកូវីដ និងសង្រ្គាមរុស្សីអ៊ុយក្រែន វាមានទ្រង់ទ្រាយធំជាងវិបត្តិហិរញ្ញវត្ថុកាលពីឆ្នាំ ២០០៨ ខ្លាំងណាស់។ ដូច្នេះ បើសង្ឈឹមឱ្យទីផ្សារងើបមកវិញ គឺត្រូវការពេលច្រើនជាង ៤ឆ្នាំ។ ច្រើនជាង ៤ឆ្នាំ នេះ គឺរាប់គិតពីពេលក្រោយវិបត្តិចប់ ប៉ុន្តែបច្ចុប្បន្ន បញ្ហានៅមិនទាន់ចប់នៅឡើយ ហើយក៏មិនដឹងថាចប់ពេលណាដែរ» លោកបន្ដ។ ការវិភាគនេះ ក៏ស្រដៀងគ្នានឹងការវិភាគរបស់លោក លោក Marc Townsend ប្រធានក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE […]
អានបន្ថែមរដ្ឋកាត់ដីពីតំបន់២-៣ នៅកំពង់ឆ្នាំងជិត ៣០០ ហិកតា ដើម្បីជំរុញវិស័យវារីវប្បកម្ម និងទេសចរណ៍
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកាត់ដីជិត ៣០០ហិកតា ដែលកាត់ឆ្វៀលពីតំបន់ ២ និងតំបន់៣ នៃតំបន់លិចទឹកបឹងទន្លេសាប ឱ្យរដ្ឋបាលខេត្តកំពង់ឆ្នាំ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីអភិវឌ្ឍជំរុញវិស័យវារីវប្បកម្ម និងទេសចរណ៍ក្នុងខេត្ត។ នេះបើតាមសន្និសីទសារព័ត៌មានស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។ ក្នុងនោះ រដ្ឋបាលខេត្តទទួលបាន ២២២,៥៤ ហិកតា ខណ ៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទួលបាន ៧៥ហិកតា ដែលនឹងក្លាយជាមជ្ឈមណ្ឌលវារីវប្បកម្មធំ សម្រាប់ជាកន្លែងផលិត ចិញ្ចឹម ពិសោធន៍ ភ្ញាស់កូនត្រី និងជាកន្លែងទេសចរណ៍ផងដែរ។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ក្នុងសន្និសីទឱ្យដឹងថា «ទន្ទឹមនឹងការចិញ្ចឹមត្រី យើងក៏ប្រែក្លាយតំបន់នេះ ជាតំបន់ទេសចរណ៍ផងដែរ»។ ឯកឧត្តមអភិបាល បានបន្ថែមថា «ពីមុនយើងធ្លាប់ទិញត្រីពីប្រទេសវៀតណាម ពីថៃ ឥលូវនេះ យើងអាចទិញពីទីនោះតែម្តង ព្រោះគោលបំណងដើម្បីបែងចែងលក់ជូនប្រជាពលរដ្ឋក្នុងខេត្ត និងខេត្តជុំវិញបឹងទន្លេសាប»។ ខេត្តកំពង់ចាមមានស្រះចិញ្ចឹមត្រីជាង ៨០០កន្លែង និងបែលចិញ្ចឹមត្រីជាង ៧០០កន្លែង […]
អានបន្ថែមរដ្ឋកំពុងជំរុញការសិក្សាពីផលប៉ះពាល់លើគម្រោងអភិវឌ្ឍកោះថ្មី ខេត្តព្រះសីហនុ
អាជ្ញាធរខេត្តព្រះសីហនុ កំពុងសិក្សាវាយតម្លៃផលប៉ះពាល់ លើគម្រោងអភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិលើកោះថ្មីដែលមានផ្ទៃដីសរុប ១៦៦៨ ហិកតា របស់ក្រុមហ៊ុន HTTH Island Investment Co., LTD.។ នេះបើតាមកិច្ចប្រជុំដឹកនាំដោយ ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣។ ឯកឧត្តមអភិបាលរង បានឱ្យដឹងថា ក្រុមហ៊ុននេះ នឹងអភិវឌ្ឍលើកោះថ្មី ដែលស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយវិនិយោគក្នុងគោលដៅជាអេកូទេសចរណ៍។ ឯកឧត្តមអភិបាលរង បានបន្ថែមថា គម្រោងនេះ នឹងប្រើប្រាស់ទឹកប្រាក់ជាង ៤លានដុល្លារអាមេរិក ក្នុងរយៈពេល ០៣ឆ្នាំដំបូង។ តាមរយៈអភិវឌ្ឍនគម្រោងនេះ វានឹងផ្តល់អត្ថប្រយោជន៍ជាច្រើន ក្នុងនោះ ការចូលរួមចំណែកក្នុងកិច្ចការពារធនធានធម្មជាតិ អភិវឌ្ឍសេដ្ឋកិច្ច ជំរុញអេកូទេសចរណ៍ ព្រមទាំងផ្តល់ការងារសម្រាប់ប្រជាពលរដ្ឋតំបន់នោះផងដែរ។
អានបន្ថែម