វិស័យសណ្ឋាគារ និងភោជនីយដ្ឋានងើបឡើងលឿនជាងការរំពឹងទុក

វិស័យសណ្ឋាគារនិងភោជនីយដ្ឋានបានបង្ហាញសន្ទុះងើបឡើងវិញក្នុងកំណើនគួរឲ្យកត់សម្គាល់ ហើយត្រូវបានព្យាករណ៍ថានឹងបន្តមានកំណើនរហូតដល់ ៣២,៧ភាគរយ ក្នុងឆ្នាំ២០២៣ កើនបាន២,៧ភាគរយ ធៀបនឹងឆ្នាំ២០២២។ នេះបើយោងតាមទិន្នន័យរបស់វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា នៅក្នុងឆ្នាំ ២០២២ វិស័យនេះមានកំណើនប្រមាណ ៣០ភាគរយក្រោយពីបានធ្លាក់ចុះខ្លាំងក្នុងឆ្នាំ ២០២០ និង២០២១ ក្នុងអត្រា -៣២,២ ភាគរយ និង -៣៩,៥ ភាគរយរៀងគ្នា។ ថ្មីៗនេះដែរ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានចេញរបាយការណ៍ឆ្នាំ២០២៣ បានបង្ហាញថា ” វិស័យសណ្ឋាគារ និងភោជនីយដ្ឋានងើបឡើងលឿនជាងការរំពឹងទុក ហើយនៅបន្តនិន្នាការកើនឡើងដោយសារការលុបបំបាត់របាំងធ្វើដំណើរសំខាន់ៗ”។ សញ្ញាវិជ្ជមាននេះបានបន្តឲ្យរដ្ឋាភិបាលកម្ពុជាព្យាករណ៍កំណើនក្នុងវិស័យសណ្ឋាគារ និងភោជនីយដ្ឋានក្នុងអត្រា ៣២.៧ នៅក្នុងឆ្នាំ ២០២៣។ កំណើនដ៏ល្អប្រសើរនេះបានជំរុញដោយកំណើនភ្ញៀវទេសចរជាតិ ដែលមានចំនួនជិត១៤លាននាក់ និងអន្តរជាតិ ដែលកម្ពុជាទទួលបានចំនួន២.២៨លាននាក់ នៅក្នុងឆ្នាំ២០២២៕ រូបភាពដោយ Roleque

អាន​បន្ថែម

រដ្ឋចេញប្រកាសថ្មីគ្រប់គ្រងអាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុ

អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានចេញប្រកាសថ្មីកំណត់វិធាន និងនីតិវិធីនៃការគ្រប់គ្រង និងការត្រួតពិនិត្យអាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ បើតាមប្រកាសថ្មី លេខ ០៦៤ អ.ស.ហ ប្រក ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា សេវាកម្មអចលនវត្ថុគឺសំដៅដល់សេវាកម្មគ្រប់គ្រងអចលនវត្ថុ សេវាកម្មវាយតម្លៃ និងសេវាកម្មភ្នាក់ងារអចលនវត្ថុ។ រាល់អាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុទាំងអស់ ត្រូវមានអាជ្ញាប័ណ្ណ និង/ឬវិញ្ញាបនបត្រវិជ្ជាជីវៈពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប)។ ក្នុងនោះអាជ្ញាបណ្ណ ត្រូវផ្តល់ជូនចំពោះនីតិបុគ្គលណាមួយប្រកបអាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុ ដែលចែកចេញជា ០៣ប្រភេទ ដូចខាងក្រោម៖ អាជ្ញាបណ្ណគ្រប់គ្រងអចលនវត្ថុ៖ ផ្តល់ជូនក្រុមហ៊ុន ឬសាខាក្រុមហ៊ុនដែលធ្វើអាជីវកម្មផ្តល់សេវាកម្ម គ្រប់​គ្រង​អចល​នវត្ថុណាមួយ ដើម្បីទទួលបានកម្រៃសេវាវិជ្ជាជីវៈ។ អាជ្ញាបណ្ណវាយតម្លៃ៖ ផ្តល់ជូនក្រុមហ៊ុន ឬសាខាក្រុមហ៊ុនដែលធ្វើអាជីវកម្មផ្តល់សេវាកម្មវាយតម្លៃជូន អតិថិជ​ន ដើម្បីទទួលបានកម្រៃសេវាវិជ្ជាជីវៈ។ អាជ្ញាបណ្ណភ្នាក់ងារអចលនវត្ថុ៖ ផ្ដល់ជូនក្រុមហ៊ុន ឬសាខាក្រុមហ៊ុនដែលធ្វើអាជីវកម្មផ្តល់សេវាកម្ម ភ្នាក់ងារអចលនវត្ថុជំនួសអតិថិជន ដើម្បីទទួលបានកម្រៃជើងសាវិជ្ជាជីវៈ។ ដោយឡែក វិញ្ញាបនបត្រវិជ្ជាជីវៈ ត្រូវផ្តល់ជូនរូបវ័ន្តបុគ្គលដែលមានគុណវុឌ្ឍិគ្រប់គ្រាន់ ដើម្បីប្រកបវិជ្ជាជីវៈជាអ្នកជំនា​ញ​​វាយតម្លៃ ឬអ្នកជំនាញភ្នាក់ងារអចលនវត្ថុ ដែលចែកចេញជា ០២ប្រភេទរួមមាន៖ វិញ្ញាបនបត្រវិជ្ជាជីវៈវាយតម្លៃ៖ ផ្តល់ជូនរូបវន្តបុគ្គល ដែលមានគុណវឡិឱ្យគ្រប់គ្រាន់តាមលក្ខខណ្ឌដែល មានកំណត់ក្នុងប្រការ១១ នៃប្រកាសនេះ ដើម្បីប្រកបវិជ្ជាជីវៈជាអ្នកជំនាញវាយតម្លៃ វិញ្ញាបនបត្រវិជ្ជាជីវៈភ្នាក់ងារអចលនវត្ថុ៖ […]

អាន​បន្ថែម

ចិនរំពឹងថាទីផ្សារអចលនទ្រព្យនឹងងើបឡើងវិញ ក្នុងឆ្នាំ២០២៣

ចាប់ពីឆមាសទី២ឆ្នាំ២០២១ ចរន្តទិញលក់អចលនទ្រព្យក្នុងប្រទេសចិនបានជួបប្រទះនឹងការធ្លាក់ចុះយ៉ាងខ្លាំង ដែលបានបង្ខំឱ្យអ្នកអភិវឌ្ឍប្រឈមបញ្ហាសាច់ប្រាក់ និងមិនអាចទូទាត់តុល្យការសាច់ប្រាក់បាន។ អ្នកជំនាញរំពឹងថា ទីផ្សារអចលនទ្រព្យនឹងមានស្ថិរភាពងើបឡើងមកវិញក្នុងឆ្នាំ២០២៣នេះ។ យោងតាមសារព័ត៌មាន Global Times បានស្រង់ទិន្នន័យរបស់ការិយាល័យស្ថិតិជាតិចិន បានឱ្យដឹងថា ការវិនិយោគលើអចលនទ្រព្យក្នុងឆ្នាំ២០២២ បានដាំក្បាលចុះដល់ ១០% ខណៈចរន្តការលក់អចលនទ្រព្យបានធ្លាក់ចុះរហូតដល់ ២៦,៨% បើប្រៀបធៀបនឹងឆ្នាំ២០២១។ លោក Liu ឧបនាយករដ្ឋមន្ត្រីចិន បានមានប្រសាសន៍ថា ប្រទេសចិនប្តេជ្ញារក្សាស្ថិរភាពនៃការរំពឹងទុក ដោយផ្តល់នូវសាច់ប្រាក់ងាយស្រួល និងសមហេតុផល ព្រមទាំងការបន្ធូរបន្ថយការរឹតបន្តឹងទាំងឡាយ ដែលបានដាក់កាលពីមុន ដើម្បីដោះស្រាយការឡើងកំដៅខ្លាំងនៅក្នុងទីផ្សារ។ លោក Zhou Maohua សេដ្ឋវិទូនៅធនាគារ Everbright បានបង្ហាញសុទិដ្ឋិនិយមថា ការលក់អចលនទ្រព្យនឹងមានស្ថិរភាពជាបណ្តើរៗ នៅក្នុងត្រីមាសទីមួយ ហើយការវិនិយោគលើអចលនទ្រព្យ នឹងមានស្ថិរភាពនៅក្នុងត្រីមាសទីពីរ  ដោយសារនៅពេលការរឹតបន្តឹងគោលនយោបាយកូវីដ១៩ត្រូវបានបន្ធូរបន្ថយ សកម្មភាពសេដ្ឋកិច្ចនឹងវិលមករកភាពធម្មតាវិញ ជាបណ្តើរៗ ដែលនឹងជំរុញកំណើនការងារ និងប្រាក់ចំណូល ដែលនាំឱ្យតម្រូវការលំនៅដ្ឋានកើនឡើងស្របជាមួយគ្នាផងដែរ។

អាន​បន្ថែម

និន្នាការសំខាន់ ៧យ៉ាង ដែលនឹងកើតឡើងក្នុងទីផ្សារអលចនទ្រព្យឆ្នាំ ២០២៣

ទីផ្សារអលចនទ្រព្យកម្ពុជានៅឆ្នាំ ២០២៣ នៅតែបន្តរងសម្ពាធ ហើយនឹងមិនទាន់អាចងើបឡើងវិញដូចគ្រប់គ្នាគិតនោះទេ ខណៈស្ថានភាពតឹងតែងបែបនេះ នឹងបន្ដយូរជាងការរំពឹងទុក ដែលភាគច្រើនគឺបង្កពីផលប៉ះពាល់ដែលបន្សល់ទុកពីវិបត្តិកូវីដ និងស្ថានភាពសង្គ្រាមរុស្ស៊ី-អ៊ុយគ្រែន ក៏ដូចជាការធ្លាក់ចុះនៃសេដ្ឋកិច្ចសកលលោកជាដើម។ ស្ថានភាពទីផ្សារអចលទ្រព្យឆ្នាំ ២០២៣ នេះ គឺប្រៀបដូចនឹងស្ថានក្រោយព្យុះភ្លៀងធំមួយមេរួច មេឃក៏ស្រឡះចែស តែក៏នៅមានបញ្ហារំខានផ្សេងៗដូចជាទឹកជំនន់ និងស្ទះលូជាដើម ពោលគឺនៅមានបញ្ហាបន្សល់ទុកពីវិបត្តិជាង ៣ ឆ្នាំ កន្លងមកនេះច្រើន។ លើសពីនេះ វិបត្តិដែលនៅសេសសល់នេះ គឺគ្មាននរណាអាចព្យាករណ៍ថានឹងអាចបញ្ចប់វិញពេលណាច្បាស់លាស់នោះទេ។ នេះបើយោងតាមការព្យាករណ៍ របស់ លោក Marc Townsend ប្រធានក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia ក្នុងកម្មវិធី Fearless Forecast 2023: Onto A New Cycle ដែលរៀបចំឡើងកាលពីថ្មីៗនេះ។ លោក Marc Townsend បានបង្ហាញពីនិន្នការសំខាន់ៗដែលនឹងកើតមានក្នុងទីផ្សារអចលនទ្រព្យក្នុងឆ្នាំ ២០២៣ នេះផងដែរ។ ១) មា​នសាច់ប្រាក់ មានឱកាស តែត្រូវសំឡឹងឱ្យបានវែងឆ្ងាយ សម្រាប់អ្នកមានទុន និងសាច់ប្រាក់ក្នុងដៃច្រើន នេះជាឱកាសល្អ ក្នុងការទិញអចលនទ្រព្យក្នុងតម្លៃទាប ដើម្បីទុកចំណេញ […]

អាន​បន្ថែម

អ្នកជំនាញ៖ បច្ចុប្បន្នតម្លៃដីធ្លីនៅអរិយក្សត្រប្រៀបដូចជាកំឈួលភ្លើង!

អ្នកជំនាញអចលនទ្រព្យ មើលឃើញថា ការប្រកាសពីគម្រោងសាងសង់ស្ពានមិត្តភាពភ្នំពេញ-អរិយក្សត្រ បានធ្វើឱ្យតម្លៃដីធ្លីក្នុងតំបន់នេះហក់ឡើង ប្រៀបដូចជាកំឈួលភ្លើងប៉ុណ្ណោះ តែមិនទាន់មានស្ថិរភាពតម្លៃពិតប្រាកដនោះទេ ត្រូវចាំមើលពេលស្ពានចាប់ផ្តើមបុកគ្រឹះសិន ទើបតម្លៃដីធ្លីងើបឡើងក្នុងកម្រិតដ៏ល្អមួយ។ លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) ​បានបញ្ចាក់ប្រាប់សារព័ត៌មានសំណង់និងអចលនទ្រព្យនៅថ្ងៃទី១៩ ខែមករានេះថា តម្លៃដីធ្លីគឺពឹងផ្អែកខ្លាំងលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ យ៉ាងណាមិញនៅចន្លោះឆ្នាំ២០២៤-២០២៥ តទៅ ការអភិវឌ្ឍទីក្រុងអាចនឹងចាប់ផ្តើមរីកលូតលាស់ខ្លាំង ទៅកាន់ប៉ែកខាងកើតនៃទីក្រុងភ្នំពេញ ជាពិសេសទៅកាន់តំបន់អរិយក្សត្រ ក្រោយពេលស្ពានមិត្តភាពកម្ពុជា-កូរ៉េចាប់ផ្តើមបើកការដ្ឋានសាងសង់។ «ព្រោះបើតាមបទពិសោធន៍កន្លងមក កាលពីមុនឆ្នាំ២០១២ទីក្រុងរបស់យើងបានរីកទៅខាងពោធិ៍ចិនតុង, ២០១២-២០១៧ ក៏ចាប់ផ្តើមរីកទៅខាងខណ្ឌសែនសុខ តបន់AeonII, ២០១៨-២០២៣នេះ ចាប់ផ្តើមរីកទៅភាគខាងត្បូងតំបន់AeonIII ដូច្នេះ២០២៤-២០២៥ខាងមុខ អាចនឹងចាប់ផ្តើមរីកទៅភាគខាងកើតវិញម្តង ជាពិសេសនៅពេលស្ពានអរិយក្សត្រចាប់ផ្តើមបុកគ្រឹះ » លោកបន្ត។ លោកបានបញ្ជាក់បន្ថែមទៀតថា នៅពេលដែលរដ្ឋាភិបាលកម្ពុជាបានចុះកិច្ចព្រមព្រៀងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ភ្នំពេញ-អរិយក្សត្រ) បានធ្វើឱ្យតម្លៃដីធ្លីនៅក្នុងតំបន់អរិយក្សត្រចាប់ផ្តើមហក់ឡើងដូចកំឈួលភ្លើង ដែលជាហេតុធ្វើឱ្យចន្តរទិញលក់ក៏ចាប់ផ្តើមមានខ្លះៗដែរ ប៉ុន្តែកំណើននៃតម្លៃដីធ្លីនៅមិនទាន់មានភាពច្បាស់លាស់នៅឡើយទេ ទាល់តែចាំមើលពេលបុកគ្រឹះសិនទើបអាចដឹងពីកំណើននៃតម្លៃដីពិតប្រាកដ ។ ស្រដៀងគ្នានេះដែរ លោកឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល បានលើកឡើងផងដែរថា តម្លៃដីធ្លីនៅក្នុងតំបន់អរិយក្សត្របានកើនឡើងមួយកម្រិតស្រាប់ទៅហើយ ដោយសារកន្លងមក ទាំងប្រជាពលរដ្ឋ និងអ្នកវិនិយោគបានដឹងថា អរិយក្សត្រនឹងក្លាយជាទីក្រុងមួយ ហើយពួកគាត់ក៏បានស្វែងរកការវិនិយោគច្រើនរួចមកហើយដែរ។ […]

អាន​បន្ថែម

ក្រុមហ៊ុន MOMO FARM ត្រូវការដី ១ម៉ឺនហិកតា នៅមណ្ឌលគិរី ដើម្បីចិញ្ចឹមគោយកទឹកដោះ

ក្រុមហ៊ុនផលិតទឹកដោះគោ MOMO FARM ត្រូវការដីចំនួន ១ម៉ឺនហិកតានៅខេត្តមណ្ឌលគិរី ដើម្បីចិញ្ចឹមគោយកទឹកដោះ និងដំណើរការផលិតកម្មរបស់ខ្លួន។ នេះបើតាមជំនួបរវាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមហ៊ុន MOMO FARM កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣។ ក្រុមហ៊ុនខាងលើ មានបំណងធ្វើការពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀត ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារទឹកដោះគោស្រស់ក្នុងស្រុក ខណៈក្រុមហ៊ុននេះ មានសមត្ថភាពផលិតទឹកដោះគោស្រស់ប្រមាណ ២ពាន់លីត្រ ក្នុងមួយថ្ងៃ​។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានសន្យានឹងជួយសម្របសម្រួលជំរុញការពង្រីកផលិតកម្មគោយកទឹកដោះ។ ចំពោះបញ្ហាដីសម្រាប់ដំណើរការផលិតកម្ម ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា បច្ចុប្បន្ននេះ ក្រសួងមិនមានការផ្តល់ដីសម្បទានជូនក្រុមហ៊ុនឯកជនទៀតទេ ស្របតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកាលពីឆ្នាំ២០១២។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ឱ្យក្រុមហ៊ុនធ្វើកិច្ចសន្យាជាមួយពលរដ្ឋដែលមានដីសម្រាប់ធ្វើការដាំស្មៅសម្រាប់ជាចំណីសត្វ។ គួរបញ្ជាក់ថា បរិមាណគោយកទឹកដោះទូទាំងប្រទេសកម្ពុជា មានប្រមាណត្រឹម ១០០០ក្បាលប៉ុណ្ណោះ។

អាន​បន្ថែម

ឥណ្ឌូណេស៊ីគ្រោងសង់អាផាតមិនតម្លៃ ២.៧ពាន់លានដុល្លារ សម្រាប់មន្ត្រីរាជការ

ឥណ្ឌូណេស៊ីគ្រោងសាងសង់អាផាតមិនដែលមានតម្លៃ ២.៧ ពាន់លានដុល្លារសម្រាប់មន្ត្រីរាជការរាប់ពាន់នាក់ នៅត្រីមាសទីពីរ នៅក្នុងទីក្រុងថ្មីរបស់ខ្លួននៅលើកោះ Borneo។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ ចុះផ្សាយនៅថ្ងៃទី១៨ ខែមករា ដោយដកស្រង់ប្រសាសន៍របស់ លោក Bambang Susantono ប្រធានអាជ្ញាធរជាតិ Nusantara។ ប្រភពខាងលើបានឱ្យដឹងថា អាជ្ញាធរកំពុងចរចាជាមួយអ្នកអភិវឌ្ឍន៍ឯកជនចំនួនបី សម្រាប់គម្រោងលំនៅដ្ឋាននេះ រួមមាន ក្រុមហ៊ុនសម្ព័ន្ធនៃ CCFG Corp របស់ចិន និងក្រុមហ៊ុន Risjadson Brunsfield Nusantara (CCFG-RBN) ក្រុមហ៊ុនកូរ៉េខាងត្បូង Korea Land និងក្រុមហ៊ុនអភិវឌ្ឍន៍ក្នុងស្រុក PT Summarecon Agung។ គម្រោងសាងសង់អគារអាផាតមិននេះមានចំនួន ១៨៤ អគារ សាងសង់សម្រាប់មន្ត្រីរាជការ យោធា និងប៉ូលិស ប្រមាណ ១៤.៥០០ នាក់ ក្រោមភាពជាដៃគូសាធារណៈ និង ឯកជន ហើយរំពឹងថា នឹងចាប់ផ្តើមការសាងសង់នៅក្នុងត្រីមាសទី២ ឆ្នាំនេះ។ កាលពីឆ្នាំ២០១៩ ប្រទេសឥណ្ឌូនេស៊ី បានប្រកាសនូវផែនការផ្លាស់ប្តូរទីក្រុងរបស់ខ្លួន ពីទីក្រុងហ្សាកាតា ទៅកាន់រាជធានីថ្មីមួយ […]

អាន​បន្ថែម

បុរីកូនកាត់កម្ពុជា-ជប៉ុន នឹងមានសួនសាគូរ៉ាដ៏ធំ និងដំបូងបង្អស់នៅខាងត្បូងរាជធានីភំ្នពេញ

គម្រោងបង្កើតសួនសាគូរ៉ាដំបូងបង្អស់ និងជាសួនធំបំផុតរបស់បុរីភូមិសាគូរ៉ នឹងលេចជារូបរាងក្នុងពេលឆាប់ៗខាងមុខនេះហើយ។ សួននេះមានឈ្មោះថា The Sakura Wonderland គឺជាសួនតែមួយគត់  ដែលត្រូវបានរចនាទ្បើងដោយមានការរួមបញ្ចូលរវាងរចនាប័ទ្មខ្មែរ​ និងជប៉ុន។ ក្រៅពីការង្កើតសួនធំៗហើយ ថ្មីៗនេះម្ចាស់បុរីភូមិសាគូរ៉ា ក៏បានបង្កើតភាពភ្ញាក់ផ្អើលមួយដល់អតិថិជននៅផ្សារទំនើប អ៊ីអន មានជ័យ​ កាលពីថ្ងៃទី​១៣ ដល់ថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៣ ដោយបានបង្កើតនូវកម្មវិធី ដ៏សប្បាយរីករាយមួយ ឈ្មោះថា ភូមិសាគូរ៉ា LUCKY WEEKEND។ កម្មវិធីនេះដែរ ត្រូវបានតុបតែងបែប ជប៉ុន និងចូលឆ្នាំចិន ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកទស្សនា ដោយមានការអញ្ជើញចូលរួមថតរូបជាយ៉ាងច្រើនកុះករ ជាពិសេស ក៏មានការអញ្ជើញចូលរួមពីតារាចម្រៀងនិងសម្តែងដ៏ល្បីមួយរូប គឺកញ្ញា មីណា ហើយដែលរិតតែអស្ចារ្យជាងនេះទៀតនោះ បុរីភូមិសាគូរ៉ា បានបង្ហាញរូបតំណាងថ្មីរបស់ខ្លួនថែមទៀតផង។   គោលបំណងនៃការបង្កើតរូបតំណាងថ្មីនេះដែរ គឺចង់បង្ហាញឲ្យកាន់តែច្បាស់ និងអត្ថន័យដ៏ស៊ីជម្រៅនៃការផ្សារភ្ជាប់រវាងវប្បធម៌ខ្មែរ-ជប៉ុន នៅគម្រោង ឌឹ សាគូរ៉ា វ័ន្ដឌឺលែន ក្នុងបុរីភូមិសាគូរ៉ា ដែលរួមមានដូចជា ការដាំដើមផ្កាសាគូរ៉ា នៅតាមផ្ទះទាំងអស់ តាមដងផ្លូវ និង ក្នុងសួនជាដើម ហើយគ្រប់ការរចនារបស់ផ្ទះនីមួយៗ […]

អាន​បន្ថែម

កម្ពុជាអនុញ្ញាតឱ្យក្រុមហ៊ុនកូរ៉េមានសិទ្ធិជាម្ចាស់ហ៊ុន ១០០% ដោយមិនបាច់មានភាគហ៊ុនក្នុងស្រុក

កម្ពុជា បានអនុញ្ញាតឱ្យក្រុមហ៊ុនកូរ៉េ មានសិទ្ធិជាម្ចាស់ភាគហ៊ុន ១០០% ដោយមិនតម្រូវឲ្យមានភាគហ៊ុនក្នុងស្រុកនោះទេ។ នេះការក្រើនអំពីគោលនយោបាយលើកទឹកចិត្តវិនិយោគិនបរទេសនៅកម្ពជា របស់សម្ដេចហ៊ុន សែន ទិសដៅទាក់ទាញវិនិយោគិនបរទេសបន្ថែម ពិសេសកូរ៉េខាងត្បួង។ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានឱ្យដឹងដូច្នេះក្នុងជំនួបជាមួួឯកឧត្តម បណ្ឌិត អូ មីយុង (OU MYUNG) អតីតឧបនាយករដ្ឋមន្ត្រី និងប្រតិភូឧស្សាហកម្មកូរ៉េ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣។ ទន្ទឹមនឹងនេះផងដែរ កម្ពុជាក៏បានអនុញ្ញាតឲ្យក្រុមហ៊ុនកូរ៉េទាំងអស់ប្រើប្រាស់រូបិយប័ណ្ណបរទេស នោះគឺអនុញ្ញាតឱ្យប្រើប្រាស់ដុល្លារ សម្រាប់បើកប្រាក់ខែឲ្យពលករដោយមិនតម្រូវឱ្យមានការទៅប្ដូរប្រាក់នៅធនាគារឡើយ។ ការអនុញ្ញាតបែបនេះ គឺដោយសារកម្ពុជាមានស្ថានភាពអំណោយផលមួយចំនួយ ខណៈដែលកម្ពុជា និងកូរ៉េ មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ផងដែរ។ បន្ថែមពីនេះ ក្នុងជំនួបនេះផងដែរ សម្តេចតេជោ បានស្នើសុំដល់ភាគីកូរ៉េជួយជំរុញការវិនិយោគលើវិស័យឧស្សាហកម្មកែច្នៃ និងវិស័យឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់មកកម្ពុជា។

អាន​បន្ថែម

ឆ្នាំ២០២២ ផ្សារមូលបត្រកម្ពុជាប្រមូលមូលធនបានជាង ៥៤លានដុល្លារ កើន ១៣៣%

ក្នុងឆ្នាំ២០២២ ផ្សារមូលបត្រកម្ពុជា (ផមក) ប្រមូលមូលធនសរុបបានជាង ២២២ពាន់លានរៀល ស្មើនឹងជាង ៥៤លា​ន​ដុល្លារអាមេរិក កើនឡើង ១៣៣% ធៀបនឹងឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់ CSX កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣។ មូលធនទាំងនេះ ភាគច្រើនលើសលុបបានមកពីការបោះផ្សាយមូលបត្របំណុល ក្នុងនោះសញ្ញាបណ្ណសាជីវកម្មស្មើនឹង ៦៣% និងមូលបត្ររដ្ឋស្មើនឹង ៣២%​ នៃមូលធនសរុប។ ក្នុងឆ្នាំ២០២២ នេះផងដែរ ផ្សារមូលបត្រកម្ពុជាបានសម្រេចចុះបញ្ជីមូលបត្រសរុបចំនួន ៧ ដែលកើនឡើង ២,៥ដង ធៀបនឹងឆ្នាំ២០២១ រួមមាន៖ មូលបត្រកម្មសិទ្ធិចុះបញ្ជីក្នុងទីផ្សារកំណើនចំនួន០១ គឺក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី ដែលមាននិមិត្តសញ្ញា “CSX:SL” មូលបត្របំណុលសាជីវកម្មចំនួន០៣ ពីក្រុមហ៊ុនរ៉ូយ៉ាល់រ៉ែល (អានបន្ថែម) និងមូលបត្របំណុលរដ្ឋចំនួន០៣ ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជាការចុះបញ្ជីព័ត៌មានមូលបត្របំណុល​​រដ្ឋដំបូងបំផុតនៅព្រះរាជាណាចក្រកម្ពុជា។ លើសពីនេះ ចំនួនគណនីជួញដូរបើកថ្មីនៅក្នុងឆ្នាំ២០២២ បានកើនឡើងជាង ៥ពាន់គណនី ស្មើនឹង ៣១%ធៀបនឹងឆ្នាំមុន។ ចំណែក សន្ទស្សន៍ ផមក នៅចុងឆ្នាំ២០២២ ក៍មានការងើបឡើងបន្តិចបន្តួចផងដែរ ពោលគឺប្រមាណជា […]

អាន​បន្ថែម