រដ្ឋសម្រេចបង្កើតភូមិថ្មីចំនួន ២៩ ទៀតនៅស្រុកស្នួល ខេត្តក្រចេះ

ក្រសួងមហាផ្ទៃ សម្រេចបង្កើតភូមិថ្មីចំនួន ២៩ បន្ថែមទៀតនៅស្រុកស្នួល ខេត្តក្រចេះ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងធ្វើការអភិវឌ្ឍន៍មូលដ្ឋាន។ តាមរយៈប្រកាសលេខ ៦៩៤៦​ ប្រ.ប ភូមិថ្មីទាំងនេះ ត្រូវបានកាត់ចេញពីបណ្តាភូមិនៃឃុំមួយចំនួននៃស្រុកស្នួល ដែលក្នុងនោះរួមមាន៖ ភូមិដងរ៉ែក ភូមិត្រពាំងឈូក នៃឃុំឃឹ្សម ភូមិសាមគ្គី ភូមិរវៀងជ័យ ភូមិអូរបោះរបង ភូមិសំបួរសែនជ័យ និងភូមិអូរសាឡូង នៃឃុំស្វាយជ្រះ ភូមិជ្រៃម៉ាំង ភូមិត្រពាំងស្បែក នៃឃុំ២ធ្នូ ភូមិផ្សារស្នួល ភូមិរោងចក្រ ភូមិក្រសាំង និងភូមិត្រពាំងលាក់ នៃឃុំស្នួល ភូមិអញ្ចាញ ភូមិជីប៉ែ ភូមិបាត់ហើយ ភូមិស្រែចារ ភូមិដូនប៉ុក ភូមិដូនមាស១ ភូមិដូនមាស២ ភូមិដូនមាស និងភូមិអូរតាញាន៣ នៃឃុំស្រែចារ ភូមិសែនអភិវឌ្ឍន៍ ភូមិគ្រញូង៣ ភូមិ១០៤ ភូមិអូរចរចាមានជ័យ ភូមិអូរសែនជ័យ ភូមិការបួនសែនជ័យ និងភូមិប្រឹមប្រិយ នៃឃុំគ្រញូងសែនជ័យ ក្នុងដំណើរចុះពិនិត្យដំណើរការបោះឆ្នោតស្ទាបស្ទង់ជ្រើសរើសបេក្ខជនប្រធានមេភូមិដូនប៉ុក នៅឃុំស្រែចារ ស្រុកស្នួ​ល​ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ  […]

អាន​បន្ថែម

អ្នកជំនាញ៖បង្ហាញសុទិដ្ឋិនិយមចំពោះការងើបឡើងវិញនៃវិស័យអចលនទ្រព្យកម្ពុជាក្នុងឆ្នាំ២០២៣

ទោះបីជាវិបត្តិកូវីដ១៩ និងវិបត្តិសេដ្ឋកិច្ចសកលនៅបន្តមានភាពមិនច្បាស់លាស់ក្តី អ្នកជំនាញអចលនទ្រព្យកម្ពុជាបានបង្ហាញក្តីរំពឹងលើការងើបឡើងវិញ នៃវិស័យអចលនទ្រព្យរបស់កម្ពុជា នៅក្នុងឆ្នាំ២០២៣នេះ ដរាបណារដ្ឋាភិបាលកម្ពុជាដាក់ចេញជាគោលនយោបាយលើកទឹកចិត្តវិនិយោគិនបន្ថែមទៀត។ ឧកញ៉ា គីម ហ៊ាង ប្រធានក្រុមហ៊ុន KW Cambodia បានឱ្យដឹងថា ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ពោលគឺចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ ក្រុមហ៊ុនអចលនទ្រព្យជាច្រើនបានបិទដំណើរការដោយសារតែផលប៉ះពាល់នៃកូវីដ១៩។ នៅក្នុងឆ្នាំ២០២៣ ក៏នឹងមានការបិទជាច្រើនបន្តទៀត ប៉ុន្តែស្របពេលការបិទនៃក្រុមហ៊ុនទាំងនោះ ក៏នឹងមានការបើកដំណើរការនៃក្រុមហ៊ុនថ្មីៗ ជាច្រើនផងដែរ។ ឧកញ៉ាបានបញ្ជាក់ថា ស្ថានភាពអចលនទ្រព្យជារួមនៅក្នុងឆ្នាំ២០២៣ នឹងមានភាពល្អប្រសើរជាងឆ្នាំ២០២២ ប៉ុន្តែនៅមិនទាន់មានភាពល្អប្រសើរដូចមុនវិបត្តិកូវីដ១៩ទេ ព្រោះវិស័យមួយនេះទាមទារពេលវេលា ដោយសារបញ្ហាសេដ្ឋកិច្ច និងផលប៉ះពាល់ក្នុងរយៈពេល៣ឆ្នាំមកនេះជាជំងឺធ្ងន់ធ្ងរ។ យ៉ាងណាម៉ិញ បើយោងតាមលោកឧកញ៉ា ការងើបឡើងវិញនៃវិស័យអចលនទ្រព្យកម្ពុជា នឹងចាប់ផ្ដើមមានសញ្ញាវិជ្ជមានបណ្តើរៗ ដោយអាស្រ័យលើអត្រានៃការងើបឡើងវិញនៃសេដ្ឋកិច្ចជារួមរបស់ប្រទេសនីមួយៗ។ ស្រដៀងគ្នានេះ ឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល បានមានប្រសាសន៍ថា ស្ថានភាពអចលនទ្រព្យកម្ពុជាអាចនឹងបន្តអូសបន្លាយនៅក្នុងឆ្នាំ២០២៣នេះ ដោយសារផលប៉ះពាល់នៃវិបត្តិកូវីដ១៩ នៅតែបន្ត ហើយនៅមិនទាន់មានភាពល្អប្រសើរនៅឡើយ។ យ៉ាងណាក្តី លោកឧកញ៉ាលើកឡើងថា ប្រសិនបើរាជរដ្ឋាភិបាលកម្ពុជាមានយុទ្ធសាស្ត្រណាមួយ ក្នុងការទាក់ទាញនូវវិនិយោគបរទេសចូលមកកាន់ប្រទេសកម្ពុជា ដើម្បីជំរុញចលនាអចលនទ្រព្យឡើងវិញ នោះស្ថានភាពអចលនទ្រព្យក្នុងឆ្នាំ២០២៣នឹងអាចមានការកើនឡើងវិញ។ លោកឧកញ៉ាសង្កត់ធ្ងន់ថា «ប្រសិនបើរាជរដ្ឋាភិបាលកម្ពុជាមិនមានគោលនយោបាយណាមួយ ដើម្បីជំរុញទឹកចិត្ត ឬលើកទឹកចិត្ត ដើម្បីឲ្យអ្នកវិនិយោគបរទេសចូលមកវិនិយោគក្នុងប្រទេសកម្ពុជាយើងទេ […]

អាន​បន្ថែម

ខេត្តបាត់ដំបងជាប់ជាទីក្រុងល្អស្អាតជាងគេក្នុងពីធីឆ្លងឆ្នំាសកល២០២២

ខេត្តបាត់ដំបងទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងកម្មវិធីប្រកួតប្រជែង «ទីក្រុងដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ២០២២» ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត កាលពីថ្ងៃទី១០ មករា ២០២៣។ កម្មវិធីនេះត្រូវបានរៀបចំឡើងរយៈពេល២ថ្ងៃ (៣១ធ្នូ២០២២ ដល់ ០២មករា ២០២៣) តាមរយៈការបោះឆ្នោតគាំទ្រពីសាធារណៈជនទូទៅ លើគេហទំព័រផ្លូវការ http://bestcountdowncity.cambodiacheancity.gov.kh/ ។ ជាលទ្ធផល ទីក្រុងនៃខេត្តចំនួន ០៣ បានជាប់ជ័យលាភីដែលទទួលបានសំឡេងគាំទ្រច្រើនជាងគេបំផុត ក្នុងរួមមាន៖ ខេត្តបាត់ដំបងជាប់លំដាប់លេខ១, ខេត្តព្រះសីហនុជាប់លំដាប់លេខ២ និង ខេត្តសៀមរាបជាប់លំដាប់លេខ៣។ គួរបញ្ជាក់ថា គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងក្រសួងទេសចរណ៍ នឹងរៀបចំពិធីប្រគល់ពានរង្វាន់ជូលដល់ជ័យលាភីទាំងបីនៅថ្ងៃទី២៧ កុម្ភៈ ២០២៣ ខាងមុខនេះ។

អាន​បន្ថែម

សណ្ឋាគារអរន្តជាតិលំដាប់ពិភពលោក IBIS គ្រោងបើកដំណើរការនៅកម្ពុជា នៅដើមឆ្នាំនេះ

ក្រុមហ៊ុនបណ្ដាញបដិសណ្ឋារកិច្ចអន្តរជាតិ Accor គ្រោងបើកដំណើរការសណ្ឋាគារ អាយប៊ីសភ្នំពេញ (Ibis Budget Phnom Penh Riverside) ដំបូងបង្អស់នៅប្រទេសកម្ពុជា នៅក្នុងត្រីមាសទី១ ឆ្នាំ ២០២៣ នេះ។ បើយោងតាមសារព័ត៌មាន Travel News Asia ចេញផ្សាយកាលពីសប្ដាហ៍កន្លងមក បានឱ្យដឹងថា ក្រុមហ៊ុនវិនិយោគទុនអាណិជនកម្ពុជា (OCIC) របស់អ្នកឧកញ៉ា ពុង ឃាវសែ ​​គឺជា​ម្ចាស់​សណ្ឋាគារ​ថ្មីមួយនេះ។ លោក​ ​ប៊ុន​ ​គា​ន​អ៊ា​ប​ ​តំណាង​ក្រុមហ៊ុន​ OC​I​C ​Group​ ​ទទួលបន្ទុក​ភាពជា​ដៃគូ​ជាមួយ​ ​A​c​cor​ ​បាន​មានប្រសាសន៍ថា​ ៖ «​យើង​រីករាយ​ដែលបើកឱកាសឱ្យ​អ្នក​ធ្វើដំណើរ​អាជីវកម្ម​ ​និង​លំហែ​រកា​យ ទទួលបានជម្រើស​ស្នាក់នៅតម្លៃ​សមរម្យ​ថ្មី​មួយ ​នៅកណ្តាល​នៃ​រាជធានី​ភ្នំពេញ​»។​ យ៉ាងណាក្តី លោកនៅមិនបាបញ្ជាក់ពីកាលបរិច្ឆេទជាក់លាក់នៅឡើយទេ ដោយគ្រាន់តែបានបញ្ជាក់ថា កា​របើក​ដំណើរ​ការសាកល្បងគ្រោងធ្វើឡើង នៅ​ក្នុង​ត្រីមាស​ទី​១​ ​នៃ​ឆ្នាំ២០២៣នេះ។ ​ក្រុមហ៊ុន​ ​A​c​cor​ ​ជា​ប្រតិបត្តិ​ករ​អន្តរជាតិ​ឈាន​មុខ​គេ​មួយ ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ដែលមាន​សណ្ឋាគារ​ចំនួន​៥​ ​ក្រោម​ម៉ាក​យីហោរបស់ខ្លួន រួមមាន​ ​So​fit​e​l​, ​Raffle​s, […]

អាន​បន្ថែម

អ្នកជំនាញ៖ តម្លៃដីនៃភ្នំពេញឆ្នាំ ២០២៣ នឹងកើនប្រមាណ ៥% ប៉ុណ្ណោះ ដោយសារ …

អ្នកជំនាញអចលនទ្រព្យបានធ្វើការព្យាករណ៍ថា អត្រាកំណើនតម្លៃដីធ្លីជាមធ្យមនៅឆ្នាំ ២០២៣ នឹងកើនត្រឹម៥% ប៉ុណ្ណោះ  ប៉ុន្តែការវិនិយោគដីធ្លីនៅតាមជាយក្រុងនៅតែជាជម្រើសល្អបំផុត ដើម្បីផលចំណេញរយៈពេលវែង។ បើយោងតាមការបង្ហាញរបាយការណ៍របស់ក្រុមហ៊ុន PropNex Cambodia នៅថ្ងៃទី៩ មករា ឆ្នាំ២០២៣ អត្រាកំណើនតម្លៃដីធ្លីជាមធ្យមក្នុងរាជធានីភ្នំពេញបានធ្លាក់ចុះពី ១២% មក ១០% ក្នុងឆ្នាំ២០២០ និងមានកំណើនត្រឹម ៥% នៅឆ្នាំ២០២១ និង ៦% នៅឆ្នាំ ២០២២។ ដោយឡែក នៅក្នុងឆ្នាំ២០២៣ អត្រាកំណើនតម្លៃដីធ្លីជាមធ្យមនៅក្នុងរាជធានីភ្នំពេញត្រូវបានព្យាករណ៍ថា នឹងមានកំណើនទាបត្រឹម ៥%។ លោកស្រី អាន សុធីតា អគ្គនាយិកានៃក្រុមហ៊ុនអចលនទ្រព្យ PropNex Cambodia បានលើកឡើងទៀតថា ប្រតិបត្តិការដីធ្លីនឹងរងផលប៉ះពាល់បន្តិចបន្តួច ដោយសារតែការព្រួយបារម្ភ អំពីស្ថានភាពនៃការបោះឆ្នោតថ្នាក់ជាតិ នៅខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះផងដែរ។ តែទោះជាយ៉ាងណាក្តី វានឹងមានភាពល្អប្រសើរឡើងវិញ នៅពេលវិបត្តិសេដ្ឋកិច្ចសកលមានភាពធូរស្រាល។ ដូចគ្នានេះផងដែរ លោក ច្រឹក សុខនីម អតីតប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៣ […]

អាន​បន្ថែម

លំនៅឋានតម្លៃមធ្យម និងក្រោមមធ្យម  បន្តមានតម្រូវការខ្ពស់នៅក្នុងឆ្នាំ ២០២៣

ប្រភេទលំនៅឋាន ដែលមានតម្លៃមធ្យម និងក្រោមមធ្យម ត្រូវបានព្យាករថា នឹងបន្តមានតម្រូវការខ្ពស់ជាងគេ នៅឆ្នាំ២០២៣ នេះ ដោយសារការផ្គត់ផ្គង់ផ្ទះប្រភេទនេះ នៅខ្វះខាតច្រើន បើប្រៀបធៀបនឹងតម្រូវការជាង ៣ ម៉ឺនខ្នង នៅក្នុងមួយឆ្នាំៗ។ លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century 21 Mekong បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៣នេះ ប្រភេទលំនៅឋានតម្លៃមធ្យម និងក្រោមមធ្យមនៅបន្តមានតម្រូវការខ្ពស់ ដោយសារការផ្គត់ផ្គង់នៃផ្ទះប្រភេទនេះនៅមានកម្រិត បើប្រៀបធៀបនឹងតម្រូវការជាក់ស្តែងជាង ៣ ម៉ឺនខ្នង ។ លោកបានបញ្ជាក់ថា៖ «រាល់ថ្ងៃនេះ តម្រូវការភាគច្រើន គឺផ្ទះតម្លៃមធ្យម ដែលមានតម្លៃក្រោម១០ម៉ឺនដុល្លារ ហើយចរន្តនៃការដោះដូរនៅមានសកម្មភាពធម្មតា ដោយសារប្រជាជានចំណូលកម្រិតទាប និងមធ្យមបានបន្ដកើនឡើង» លោកបន្ត។ លោកស្រី អាន សុធីតា អគ្គនាយិកាក្រុមហ៊ុន PropNex Cambodia បានមានប្រសាសន៍ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ ថា ប្រភេទលំនៅឋាន ដែលស្ថិតនៅចន្លោះតម្លៃ៨ ទៅ ២០ម៉ឺនដុល្លារ ជាប្រភេទពេញនិយមបំផុត ដោយសារទំហំនៃគ្រួសារខ្មែរ […]

អាន​បន្ថែម

លោកលី សុខឆាយ បានប្រកាសបើកលក់គម្រោងធំៗ៣ ជាកាដូរចូលឆ្នាំថ្មី

លោក លី សុខឆាយ បានប្រកាសបើកលក់គម្រោងដីឡូតិ៍ និងផ្ទះលំហែរកាយ ផ្សារអចលនទ្រព្យតាមប្រព័ន្ធបច្ចេកវិទ្យាដ៏ទំនើបនិងថ្មីបំផុត ព្រមជាមួយនិងផលិតផលថ្មីៗជាច្រើនមុខទៀតមកពីប្រទេសអាមេរិក ជប៉ុន កូរ៉េ សិង្ហបុរី និងម៉ាឡេស៊ី នៅផ្សារទំនើប អូឡាំព្យារ កាលពីថ្ងៃទី ០៧ ខែមករា ឆ្នាំ២០២៣។ កម្មវិធីនេះត្រូវបានអញ្ជើញចូលរួមដោយ លោកអគ្គនាយក លី សុខឆាយ និងក្រុមការងារ ដើម្បីធ្វើការប្រកាសបើកលក់ជាផ្លូវការ លើគម្រោងដីឡូតិ៍ និងផ្ទះលំហែរកាយ របស់គម្រោងមង្គលលែនធំជាងគេនៅខេត្តកំពត។ គួរបញ្ជាក់ដែរថា គម្រោងមង្គលលែនមានទីតាំងជាប់នឹងភ្នំបូកគោ ដែលថ្មីៗនេះ ទើបបានប្រកាសបើកការដ្ឋានសាងសង់រូបប្បដិមាករព្រះពុទ្ធធំជាងគេលើពិភពលោក។ លោកបន្តថា បើអតិថិជនមានចំណាប់អារម្មណ៍ អាចធ្វើការកក់ចាប់ពីពេលឥឡូវនេះ នឹងទទួលបាន ការបញ្ចុះតម្លៃពិសេស និងរង្វាន់ជាច្រើនមានដូចជា រថយន្ត Ford Ranger, ម៉ូតូ, ទូរស័ព្ទដៃ។ល។ នាឱកាសនោះដែរ លោក និងក្រុមការងារ ក៏បានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ APP (Compass) ផ្សារអចលនទ្រព្យធំជាងគេនៅកម្ពុជា ផ្តោតលើការផ្តល់ឧបករណ៍ទីផ្សារឌីជីថល និងកម្មវិធីវគ្គបណ្តុះបណ្តាលសម្រាប់អ្នកអភិវឌ្ឍន៍ និងភ្នាក់ងារអចលនទ្រព្យថែមទៀតផង។ លោកបន្ត លោក និងអ្នកជំនាញ ទាំងក្នុងនិងក្រៅស្រុក […]

អាន​បន្ថែម

ផ្សារអាមេរិកដ៏ល្បីឈ្មោះ Walmart គ្រោងពង្រីកអាជីវកម្មរបស់ខ្លួននៅកម្ពុជា

Walmart ក្រុមហ៊ុនផ្សារលក់រាយល្បីឈ្មោះនៅសហរដ្ឋអាមេរិក កំពុងស្វែងរកឪកាសវិនិយោគ ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា។ ដំណាងក្រុមហ៊ុន Walmart លោកស្រី Anbinh Phan បានលើកឡើងនៅគម្រោងរបស់ក្រុមហ៊ុន ក្នុងកិច្ចប្រជុំតាមអនឡាញ ជាមួយ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣។​ លោកស្រី បានជម្រាបផងដែរថា ក្រុមហ៊ុន Walmart មានបំណងពង្រីកអាជីវកម្មរបស់ខ្លួន និងធ្វើកិច្ចសហប្រតិបត្តិការពង្រឹងភាពជាដៃគូ ក្នុងសកម្មភាពធុរកិច្ច វិនិយោគ ក្នុងប្រទេសកម្ពុជា ដើម្បីបង្កើតការងារជូនប្រជាជនកម្ពុជា ជាពិសេសស្រ្តី ជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។ ក្រុមហ៊ុន Walmart នៅតែជាដៃគូពាណិជ្ជកម្មដ៏ល្អ ជាមួយអ្នកផលិតនៅកម្ពុជា លើវិស័យសម្លៀកបំពាក់ វាយនភ័ណ្ឌ និងកសិកម្ម។ លោកស្រី Anbinh Phan ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមត្ថភាពក្នុងការគ្រប់គ្រងស្ថានភាពនៃជំងឺកូវីដ-១៩ ដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានអបអរសាទរជូនក្រសួងពាណិជ្ជកម្ម ក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីៗ ដូចជា RCEP កម្ពុជា-ចិន កម្ពុជា-កូរ៉េ ជាដើម។ ឯកឧត្តមរដ្ឋមន្រ្តី បានស្វាគមន៍ […]

អាន​បន្ថែម

រដ្ឋសម្រេចបង្កើតភូមិថ្មីចំនួន ១៥ទៀត នៅក្នុងខេត្តពោធិ៍សាត់

ក្រសួងមហាផ្ទៃ បានសម្រេចបង្កើតភូមិថ្មីចំនួន ១៥ ស្ថិតក្នុងក្រុង ស្រុកមួយចំនួនទៀតនៅខេត្តពោធិ៍សាត់។ នេះបើតាមប្រកាសលេខ ៧៤០៦ ប្រក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។ ភូមិទាំង ១៥នេះ រួមមាន៖ ភូមិបរវង្ស ស្ថិតក្នុងសង្កាត់ចំរើនផល, ភូមិផ្ទះព្រៃ ភូមិសំពៅមាស ភូមិចំការចេក ស្ថិតក្នុងសង្កាត់ផ្ទះព្រៃ, ភូមិថ្មីបីដុំ ភូមិអូរត្រាវ ភូមិឈើទាលរូង ស្ថិតក្នុងសង្កាត់រលាប។ ភូមិទាំងនេះ ស្ថិតក្នុងក្រុងពោធិ៍សាត់ ភូមិតាម៉ៅ និងភូមិប្រឡាយធំ ស្ថិតក្នុងឃុំកញ្ជរ, ភូមិព្រាល ស្ថិតក្នុងឃុំស្វាយដូនកែវ នៃស្រុកកណ្តៀង ភូមិស្រគំ ស្ថិតក្នុងឃុំក្បាលត្រាច, ភូមិក្រាំងខឿន ស្ថិតក្នុងឃុំឈើតុំ នៃស្រុកក្រគរ ភូមិរគោ ស្ថិតក្នុងឃុំសំរោង, ភូមិអូរ និងភូមិព្រៃអណ្តូង ស្ថិតក្នុងឃុំព្រងិល នៃស្រុកភ្នំក្រវ៉ាញ។ គួររម្លឹកផងដែរថា ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចបង្កើតក្រុង និងស្រុកចំនួន ០៥ ក្នុងខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ ផងដែរ។ (អានបន្ថែម)

អាន​បន្ថែម

រដ្ឋកំពុងកែប្លង់អភិវឌ្ឍកោះពស់ ទៅជាតបន់ទេសចរណ៍ដ៏សម្បូរបែបស្តង់ដា​រ​អន្តរជាតិ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC និងរដ្ឋបាលខេត្តព្រះសីហនុ កំពុងធ្វើការកែសម្រួលប្លង់គោលអភិវឌ្ឍន៍កោះពស់ ដែលជាកោះមួយនៅកៀកដីគោកនៃក្រុងព្រះសីហនុ។ នេះបើតាមការឱ្យដឹងពី ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣។ គោលបំណងនៃការកែសម្រួលប្លង់គោល គឺដើម្បីប្រែក្លាយកោះពស់ទៅជាគោលដៅទេសចរណ៍ដ៏សម្បូរបែបស្តង់ដា​រ​អន្តរជាតិ។ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យក្រុមហ៊ុន កោះពស់ ខេមបូឌា អ៊ិនវេសមេន គ្រុប អិលធីឌី ធ្វើការវិនិយោគកោះមរកត លើទំហំផ្ទៃដីប្រមាណ ១១៦ ហិកតា ដែលមានទីតាំងស្ថិតនៅកោះពស់នេះ ដែលគ្របដណ្តប់ដោយព្រៃធម្មជាតិ និងតំបន់ឆ្នេរលាតសន្ធឹងតាមបណ្តោយឆ្នេរសមុទ្រនៅភាគខាងជើង។ កន្លងមក ក្រុមហ៊ុន បានសាងសង់ស្ពានឆ្លងសមុទ្រប្រវែងជាង ៩០០ម៉ែត្រ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធលើកោះពស់ មានដូចជា ផ្លូវបេតុងបាន ៦០ភាគរយ នៃផ្លូវប្រវែងជាង ៥គីឡូម៉ែត្រ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត។

អាន​បន្ថែម