ក្នុងឆ្នាំ២០២២ អង្គការហេឡូត្រាស្តកម្ពុជាជួយរំដោះមីនបានជាង ៣ពាន់ហិកតា

ក្នុងឆ្នាំ ២០២២ កន្លងទៅ  ក្រុមជំនាញរបស់អង្គការ Halo Trust Cambodia បានរំដោះមីនឱ្យផ្ទៃដីមានសុវត្ថិភាពបានចំនួនជាង ៣ពាន់ហិកតា ស្មើនឹង ៣០,៤៤១,១០៦ម៉ែត្រក្រឡា។ នេះបើតាមការប្រកាសឱ្យដឹងកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។ បន្ថែមពីនេះ អង្គការបានកម្ទេចមីនប្រឆាំងមនុស្សចំនួន ១៨,១២៧គ្រាប់ មីនប្រឆាំងយានយន្ត ៦៦គ្រាប់ និងគ្រាប់សំណល់ជាតិផ្ទុះពីសង្គ្រាមជាង ២៨,០០០គ្រាប់។ ថ្មីៗនេះផងដែរ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ខេត្តត្បូងឃ្មុំ ជាខេត្តអស់មីន ដែលជាខេត្តចុងក្រោយត្រូវបានបោ​សសម្អាតមីន ក្រោមមាន​ការ​គាំទ្រ​ពី​គម្រោង​សម្តេច​តេជោ​សម្រាប់​សកម្មភាព​មីន​ “ផ្តល់​ដី​សុវត្ថិភាព​ បង្កើត​ស្នាម​ញញឹម​​”​ ក្នុងទំហំផ្ទៃដីសរុបចំនួន ៤,៦៨ គីឡូម៉ែត្រក្រឡា។ ទោះបីជាយ៉ាងនេះក៏ដោយ ខេត្ត​ត្បូងឃ្មុំ​ បន្ត​នៅ​សល់ផ្ទៃដីសង្ស័យមានគ្រាប់បែកចង្កោម និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដទៃទៀត ប្រមាណជា ៥៨,៤ គីឡូម៉ែត្រក្រឡា ស្មើនឹង ៤៤៤ ចម្ការគ្រាប់ ទៀត។ គួរបញ្ជាក់ថា ក្នុងរយៈពេល២៦ ឆ្នាំកន្លងមកនេះ កម្ពុជាបានបោសសម្អាតមីនបានផ្ទៃដីចំនួន ១៨៨១ គីឡូម៉ែត្រក្រឡា ដោយប្រើប្រាស់ថវិកាអស់ប្រមាណ ៧០០លានដុល្លារអាមេរិក ដោយក្នុងនោះថវិកាបដិភាគរបស់រាជរដ្ឋាភិបាលអស់ប្រមាណ១៦០ លានដុល្លារអាមេរិក។ (អានបន្ថែម)

អាន​បន្ថែម

ត្រឹមឆ្នាំ២០២២ រដ្ឋផ្តល់កម្ចីដល់អាជីវកម្ម SME ចំនួន ៨៩លាន​ដុល្លារ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានផ្តល់កម្ចីទំហំប្រមាណ ៨៩លានដុល្លារអាមេរិក ដែលភាគច្រើនជាកម្ចីខ្វះទ្រព្យធានា​ដល់អាជីវកម្ម ជាពិសេសសហគ្រាសធុនតូច និងមធ្យម។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់ CGCC ចុះថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣។ កម្ចីនេះត្រូវបានផ្តល់ក្រោមគម្រោង BRGS ជាការធានាឥណទានក្នុងការគាំទ្រអាជីវកម្ម ទាំងអាជីវកម្មខ្នាតមីក្រូ សហគ្រា​សខ្នាតតូច និងមធ្យម (SME) និងសហត្រាសខ្នាតធំ ក្នុងការបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទានពីគ្រឹះស្ថានហិរញ្ញវត្ថុ ចូលរួម (PFIs) សម្រាប់ធ្វើជាទុនបង្វិល ការវិនិយោគ និងការពង្រីកអាជីវកម្ម។ គម្រោង BRGS ត្រូវបានដាក់ឱ្យដំណើរការជាលើកដំបូងចាប់ពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដែលមានទំហំទឹកប្រាក់ប្រមាណជា ២០០លានដុល្លារអាមេរិក។ មកទល់ពេលនេះ កម្ចីត្រូវបានផ្តល់អស់ ៨៩លានដុល្លារអាមេរិកមកហើយ ហើយ CGCC បានប្រកាសបន្តគម្រោង BRGS ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ តទៅរហូតដល់គម្រោងនេះ ត្រូវប្រើប្រាស់អស់។ ជាមួយគ្នានេះផងដែរ ក្នុងការស្តារវិស័យសហគ្រាសធុនតូច និងមធ្យម រាជរដ្ឋាភិបាល […]

អាន​បន្ថែម

រដ្ឋកាត់ដីជាង ២០០ហិកតាក្នុងឧទ្យានជាតិគិរីរម្យឱ្យក្រុមហ៊ុនឯកជនអភិវឌ្ឍ

រាជរដ្ឋាភិបាលកម្ពុជា​ បានកំណត់តំបន់ប្រើប្រាស់ដោយចីរភាពលើផ្ទៃដីទំហំ ២២១,៩៤ហិកតា ក្នុងឧទ្យានជាតិព្រះសុរាម្រិត កុសមៈ “គិរីរម្យ” ក្នុងភូមិសាស្ត្រឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។​ នេះបើតាមអនុក្រឹត្យលេខ ១២៦ អនក្រ.បក ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។ ការកំណត់ជាតំបន់ប្រើប្រាស់ដោយចីរភាពនេះ គឺសម្រាប់ផ្ដល់ជូនក្រុមហ៊ុន វ័ន ម៉រ (ONE MORE Ltd.) ដើម្បីអភិវឌ្ឍ ប៉ុន្តែខាងភាគីក្រុមហ៊ុននៅមិនទាន់មានការបញ្ជាក់ច្បាស់ពីគម្រោងអភិវឌ្ឍនៅឡើយទេ។ បច្ចុប្បន្នក្រុមហ៊ុន កំពុងបន្តរៀបចំបំពេញបែបបទនីតិវិធីជាមួយក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធឱ្យស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន។

អាន​បន្ថែម

សម្តេចជំរុញឱ្យអាជ្ញាធរត្រូវចុះបញ្ជីដីធ្លីឱ្យអស់ត្រឹមឆ្នាំ២០២៣ ពិសេសដីធ្លីជុំវិញបឹងទន្លេសាប

សម្តេចតេជោ ហ៊ុន សែន បានទទូចឱ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធចុះបញ្ជីដីឱ្យបានចប់ ១០០ភាគរយ ក្នុងឆ្នាំ២០២៣ ដូចដែលបានគ្រោងទុក។ នេះបើតាមសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ចំណុចសេសសល់នៅតិចទេ ប៉ុន្តែកន្លែងខ្លះហាក់ដូចជាពន្យារក្នុងការចុះបញ្ជីដីធ្លីទាំងលក្ខណៈជាប្រព័ន្ធ និងដាច់ដោយដុំ ឬធ្វើខ្លះដែរ តែមិនមានសន្ទុះ ព្រោះគ្មានការជំរុញ ដែលធ្វើឱ្យប្រជាជនរង់ចាំ។ បន្ថែមពីនេះ សម្តេចតេជោ បានស្នើឱ្យរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបញ្ជាទៅមន្ទីរសុរិយោដីរាជធានី ខេត្ត ដោយមានកិច្ចសហការពីរដ្ឋបាលរាជធានី ខេត្ត ឱ្យចូលរួមយកចិត្តទុកដាក់ចុះបញ្ជីដីជូនប្រជាពលរដ្ឋ។ មួយវិញទៀត សម្តេចតេជោ ហ៊ុន សែន បានបន្តថា ការចុះបញ្ជីដី ជារឿងចាំបាច់ ដែលជាសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លី ដើម្បីជៀសវាងនូវបញ្ហាជាបន្តទៀត។ គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២២ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ បានចេញបណ្ណកម្មសិទ្ធិដីបានចំនួន ៣១៥.៤៤១ បណ្ណ និងចែកដល់ដៃប្រជាពលរដ្ឋចំនួន ២៦៤.៨០៤ បណ្ណ។ (អានបន្ថែម) ទន្ទឹមនឹងនេះ បើតាមសេចក្តីប្រកាសពត៌មាន ចុះថ្ងៃទី២៧ […]

អាន​បន្ថែម

Property Guru ប្រកាសជ័យលាភីអ្នកអភិវឌ្ឍន៍អចលនទ្រព្យឆ្នើមក្នុងតំបន់អាស៊ីលើកទី១៧

PropertyGuru Group ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈានមុខគេនៅអាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី ៩ ធ្នូ បានប្រកាសឈ្មោះជ័យលាភីអ្នកអភិវឌ្ឍន៍អចលនទ្រព្យឆ្នើមក្នុងតំបន់អាស៊ីលើកទី១៧ ឬ17th Annual PropertyGuru Asia Property Awards Grand Final។ កម្មវិធីប្រកាសពានរង្វាន់ នេះ ត្រូវបាននៅសណ្ឋាគារ The Athenee ដែលជាសណ្ឋាគារប្រណិតប្រមូលផ្ដុំទីក្រុងបាងកក ដែលជ័យលាភីទាំងអស់មាន ៤៨ ប្រភេទ។ ក្រុមហ៊ុន New World Development Company ឈ្មះជ័យលាភីអ្នកអភិវឌ្ឍន៍ល្អបំផុត (អាស៊ី) ខណៈក្រុម​ហ៊ុន​មក​ពី​ប្រទេស​ថៃ និង​ហ្វីលីពីន​ទទួល​បាន​ពានសរុប ៧។ លោក Candra Ciputra នាយកប្រតិបត្តិនៃ Ciputra Group និងជាប្រធានក្រុមហ៊ុន PT Ciputra Development Tbk ទទួលបានពានរង្វាន់ PropertyGuru Icon ។ កម្ពុជា​ក៏​ទទួល​បាន​ពាន​រង្វាន់​ ២ ផង​ដែរ។ ពានរង្វាន់ Best Breakthrough […]

អាន​បន្ថែម

កិច្ចសន្យាលក់-ទិញអចនលទ្រព្យមានប៉ុន្មានប្រភេទ?​ ពិនិត្យដូចម្ដេចទើបដឹងថាត្រឹមត្រូវ?

បើតាមក្រមរដ្ឋប្បវេណី ក្នុងការទិញ-លក់ អចលនវត្ថុ គេគួរតែធ្វើជាលិខិតយថាភូត ដែលមានលក្ខណៈទម្រង់បី គឺ (១).​ កិច្ចសន្យាធ្វើឡើងដោយសាការី (២). កិច្ចសន្យាធ្វើឡើងដោយមានប្រថាប់ត្រាឃុំ សង្កាត់ ឬក្រុង ស្រុក ខណ្ឌ និង (៣). កិច្ចសន្យាឯកជនបញ្ជាក់ដោយសាការី។  (អានបន្ថែម) សម្រាប់អ្នកអ្នកអភិវឌ្ឍអចលនវត្ថុ ជាទូទៅឃើញថាបានធ្វើឡើងទៅតាមទម្រង់ទី១ ប៉ុន្តែអ្នកអភិវឌ្ឍខ្លះក៏ធ្វើក្នុងទម្រង់ផ្សេងផងដែរ ពិសេសក្នុងករណីបង់រំលោះ។ តើកិច្ចសន្យាលក់-ទិញធ្វើដោយអ្នកអភិវឌ្ឍខុសពីកិច្ចសន្យាទូទៅដូចម្ដេច ហើយត្រូវពិនិត្យដូចម្ដេចទើបដឹងថាត្រឹមត្រូវ? បើពិនិត្យមើលជាក់ស្តែង ខចែងក្នុងកិច្ចសន្យាទាំងពីរនេះ មានលក្ខណៈមិនសូវខុសគ្នាប៉ុន្មាននោះទេ ប៉ុន្តែមាន ខចែងមួយចំនួ​នបានចែងយ៉ាងច្បាស់ដោយឡែកអំពីកាតព្វកិច្ចរបស់គូភាគីទាំងពីរ ដោយសារតែការលក់ទិញក្នុងគម្រោងនេះ ភា​គ​​​ច្រើនជាការបង់រំលោះ។ អ្នកអភិវឌ្ឍអចលនវត្ថុដែលទទួលបានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតប្រភេទ១ អាចដំណើរការប្រតិបត្តិការលក់-ទិញបាន លុះត្រាតែអ្នកអភិវឌ្ឍនោះ បានបញ្ចប់គម្រោងសាងសង់ជាស្ថាពរដោយមានលិខិតបិទការដ្ឋាន លិខិតបញ្ជាក់ពីគុណភាពសំណង់ និង/ឬមានការវាយតម្លៃពីមន្ត្រីជំនាញរបស់នាយកដ្ឋាន ឬមន្ទីរជាមុនសិន។  (អានបន្ថែម) ចំណែកឯ អ្នកអភិវឌ្ឍអចលនវត្ថុដែលទទួលបានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតប្រភេទ២ អាចដំណើរការប្រតិបត្តិការលក់-ទិញបាន លុះត្រាតែមានលិខិតអនុញ្ញាតសាងសង់ និង/ឬលិខិតបើកការដ្ឋានសាងសង់ពីអាជ្ញាធរមានសមត្ថកិច្ចជាមុនសិន។ ក្នុងករណីមិនទាន់មានលិខិតទាំងពីរនេះ អ្នកអភិវឌ្ឍ មានសិទ្ធិទទួលប្រាក់កក់ដំបូងត្រឹមតែ ១% នៃតម្លៃលក់ប៉ុណ្ណោះ  (ប្រការ២២ នៃប្រកាសលេខ ០៨៩ សហវ.ប្រក)។ […]

អាន​បន្ថែម

ត្រឹមខែធ្នូ ឆ្នាំ២០២២ បរធនបាលកិច្ច ៣០០ប្រតិបតិ្តការ បានចុះបញ្ជីមានតម្លៃប្រមាណ ៤២៦លានដុល្លារ

គិតត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ប្រតិបតិ្តការបរធនបាលកិច្ចចំនួន ៣០០ករណី បានចុះបញ្ជីជាមួយនិយ័តករបរធនបាលកិច្ច ដែលមានទំហំបរធនប្រមាណ ៤២៦លានដុល្លារអាមេរិក។ នេះបើតាមកិច្ចប្រជុំស្តីពីបរធនបាលកិច្ចប្រចាំឆ្នាំ២០២២ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២។ ចំនួនចុះបញ្ជីនេះ បានកើនឡើងគួរឱ្យកត់សម្គាល់ ដោយបានកើនពីចំនួន ១៧ករណី ជាមួយនឹងទំហំបរធនប្រមាណជា ១៥៦លានដុល្លារ នៅឆ្នាំ ២០២១ ដែលបង្ហាញពីភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យបរធនបាលកិច្ចនៅកម្ពុជា។ បើតាមច្បាប់ស្តីពីបរធនបាលកិច្ចឆ្នាំ២០១៩  បរធនបាលកិច្ច សំដៅដល់ ការគ្រប់គ្រង និងចាត់ចែងបរធនដែលផ្តល់ដោយបរធនបាលទាយក សម្រាប់​ជាប្រយោជន៍ដល់អត្ថគាហកៈ ដោយអនុលោមតាមលិខិតបរធនបាលកិច្ច ឬ បទប្បញ្ញត្តិជាធរមាន។ ក្នុងនោះផងដែរ បរធន សំដៅដល់ទ្រព្យសម្បត្តិ ឬមូលនិធិដែលបានផ្ទេរទៅឱ្យបរធនបាលគ្រប់គ្រង និងចាត់ចែងស​ម្រា​ប់ ជាប្រយោជន៍ដល់អត្ថគាហកៈ។ ក្នុងការអភិវឌ្ឍវិស័យបរធនបាលកិច្ច អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ក៏បានកំណត់លក្ខខណ្ឌ និងនីតិវិធីទទួលស្គា​ល់ក្រុមហ៊ុនវាយតម្លៃ និងអ្នក​​ជំនាញ​​​វាយតម្លៃអចលនវត្ថុ ក្នុងវិស័យបរធនបាលកិច្ច ក្រោយទទួលបានអាជ្ញាបណ្ណពីនិយ័តករបរធនបាលកិច្ច (ន.ប.ធ) ផងដែរ។ (អានបន្ថែម)

អាន​បន្ថែម

ក្រុមហ៊ុនជីប ម៉ុង បើកការដ្ឋានសង់គម្រោងដ៏ធំ និងផ្សារទំនើបថ្មីមួយទៀតនៅផ្លូវ50M

កាលពី​ព្រឹក​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ក្រុមហ៊ុន ជីប ម៉ុង លែន​ និង ក្រុមហ៊ុន ជីប ម៉ុង រីថែល បានរួមគ្នាប្រារព្ធកម្មវិធី​​បញ្ចុះ​បឋមសិលា​បើក​ការដ្ឋាន​សាងសង់ គម្រោង ផាកលែន ៥០M ទី III និង​ផ្សារទំនើប ជីប ម៉ុង ៥០M ដែល​មាន​ទីតាំង​ស្ថិតនៅលើផ្លូវព្រៃសចំងាយត្រឹមតែ​១០​នាទី ពីច្រមុះជ្រូកស្ទឹងមានជ័យ បត់ស្តាំតាមស្តុបផ្សារ ចំការដូង។ កម្មវិធី​​បញ្ចុះ​បឋមសិលា​បើក​ការដ្ឋាន​សាងសង់រួមគ្នានេះ ធ្វើឡើង​ដើម្បី​ប្រកាសពី ការមកដល់និងដំណើរការសាងសង់ផ្សារទំនើប ធំជាងគេក្នុងតំបន់ ជីប ម៉ុង ៥០M ម៉ល ក៏ដូចជាត្រៀមប្រកាស​កម្មវិធី​បើក​លក់ជាផ្លូវការ​គម្រោងថ្មីផាកលែន ៥០M ទី III ​ នៅដើមឆ្នាំ២០២៣​ ខាងមុខនេះ ផងដែរ​ ។​ គម្រោង ផាកលែន ៥០M ទី III នេះនឹងនាំមកជូន​នូវ ទីតាំង​ថ្មី ប្រភេទ​ផ្ទះ​ថ្មី និង​ ​មុខងារប្រើប្រាស់កាន់តែសម្បូរបែប  ដែលនឹងធ្វើឱ្យ​​អតិថិជន ទទួលបាននូវបទពិសោធន៍រស់នៅថ្មី […]

អាន​បន្ថែម

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម្មជាកម្មសិទ្ធិសមូហភាពជូនសហគមន៍ជនជាតិដើមភាគតិចចារាយ ស្ថិតក្នុងភូមិប៉ាតាង ឃុំសសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ព្រមទាំងផ្តល់សិទ្ធិជាកម្មសិទ្ធិលើក្បាលដីផងដែរ។ នេះបើតាមអនុក្រឹត្យលេខ ២២២ អនក្រ.បក ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២។ ចំពោះទំហំដីដែលកាត់នេះ ត្រូវបានកាត់ចេញពី ០២ទីតាំង ដោយកាត់ផ្ទៃដីទំហំ ១៨៩ ហិកតា ៧៤ អា និង ៥៥ សង់ទីអា ចេញពីដែនគម្របពឈើឆ្នាំ២០០២។ ដោយឡែក មួយទីតាំងទៀត គឺកាត់ផ្ទៃដីទំហំ ៤០១ ហិកតា ៧២ អា និង ១៦ សង់ទីអា ចេញពីសម្បទានដីសេដ្ឋកិច្ចក្រុមហ៊ុន ៧មករា ផារី។ ផ្ទៃដីដែលបានកាត់នេះ នឹងត្រូវធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋសម្រាប់ផ្តល់សិទ្ធិជាកម្មសិទ្ធិសមូហភាពជូនសហគមន៍ជនជាតិដើមភាគតិចចារាយ ១សហគមន៍ មានចំនួន ៦៥គ្រួសារ លើក្បាលដីសរុប ២៧ក្បាលដី ដែលរួមមាន ដីលំនៅឋាន ២ក្បាលដី និងដីកសិកម្ម ២៥ក្បាលដី។

អាន​បន្ថែម

ស្វែងយល់ពីសិទ្ធិជួលអចិន្ត្រៃយ៍ តើអ្នកផ្តល់សេវាជួល និងអ្នកជួលមានសិទ្ធិអ្វីខ្លះ?

អ្វីទៅជាសិទ្ធិជួលអចិន្ត្រៃយ៍? បើតាមមាត្រា ២៤៤ នៃក្រមរដ្ឋប្បវេណី សិទ្ធិជួលអចិន្ត្រៃយ៍ សំដៅទៅលើសិទ្ធិជួល​អចលន​វត្ថុរយៈពេលវែងចាប់ពី ១៥ឆ្នាំ ឡើងទៅ។ មាត្រា ២៤៥ នៃក្រមរដ្ឋប្បវេណី ក៏បានតម្រូវឱ្យសិទ្ធជួលអចិន្រ្តៃយ៍ ត្រូវតែបង្កើតឡើងជាលាយលក្ខណ៍អក្សរ (ធ្វើជាកិច្ច​សន្យា​) ទើ​បមានអនុភាព បើពុំនោះទេនឹងត្រូវចាត់ជាភតិសន្យាដែលពុំមានកំណត់អំឡុងពេលវិញ (កិច្ចសន្យា​ជួល​ធម្មតា)។ កិច្ចសន្យាជួលនេះ មិនខុសគ្នាច្រើនពីកិច្ចសន្យាជួលផ្ទះ ឬដីធម្មតានោះទេ គ្រាន់តែខុសគ្នាត្រង់ថេរៈ​វេលា​នៃការ​ជួល​ និង​សិទ្ធិ​របស់​ភតិបតិ (ម្ចាស់ដី ឬផ្ទះ) និងភតិកៈ (អ្នកជួល) តែប៉ុណ្ណោះ។ (អានបន្ថែម) ជាទូទៅ យើងសង្កេតឃើញថា ការជួលអចិន្ត្រៃយ៍ គឺគេអនុវត្តភាគច្រើនចំពោះសកម្មភាពពាណិជ្ជកម្ម ដូចជាការ​ជួល​​​អគារ​ពាណិជ្ជកម្ម ការជួលទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ និងការជួលដីសម្បទានសេដ្ឋកិច្ចជាដើម។ ការ​ជួលនេះ គឺចាប់ពី ១៥ឆ្នាំឡើងទៅ តែមិនអាចលើសពី ៥០ឆ្នាំឡើង ហើយប្រសិនការបង្កើតសិទ្ធិ​ជួល​អចិ​ន្រៃ្ត​យ៍​ដែ​​លមានអំឡុងពេលលើសពី ៥០ឆ្នាំ ត្រូវបន្ថយមកត្រឹម ៥០ឆ្នាំវិញ។ មួយវិញទៀត សិទ្ធិជួលអចិន្ត្រៃយ៍ អាច​បន្ត​សា​ជាថ្មីបាន តែមិនត្រូវលើសពី ៥០ឆ្នាំឡើយ (មាត្រា ២៤៧ នៃក្រមរដ្ឋប្បវេណី)។ បន្ថែមពីនេះ អ្នកជួលអចិន្ត្រៃយ៍ ត្រូវចុះបញ្ជីសិទ្ធិជួលអចិន្ត្រៃយ៍របស់ខ្លួននៅមន្ទីររៀបចំដែនដី […]

អាន​បន្ថែម