កម្ពុជាមានឆ្នេរចំនួន១១ ជាប់ជ័យលាភីជាឆ្នេរខ្សាច់កម្សាន្តស្អាតប្រចាំឆ្នាំ២០២២

ប្រទេសកម្ពុជា មានឆ្នេរចំនួន១១ ជាប់ជ័យលាភីជាឆ្នេរខ្សាច់កម្សាន្តស្អាតប្រចាំឆ្នាំ២០២២ ក្នុងនោះកម្រិតល្អណា​​ស់មា​ន ៦ឆ្នេរ និងកម្រិតមធ្យមមាន ៥ឆ្នេរ ក្នុងចំណោមឆ្នេរបេក្ខភាពចំនួន២៧ឆ្នេរនៅក្នុងតំបន់ឆ្នេរសមុទ្រកម្ពុជា​។ ជ័យ​លាភីនេះ បានធ្វើឡើងក្នុងសិក្ខាសាលាស្ដីពីការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ឆ្ពោះទៅការអបអរសាទរពិធី​បុណ្យសមុទ្រលើកទី៩ ជុំទី៣ កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២។ បើតាមលោក លោក មុំ បូវីល លេខាធិការក្រុមការងារទទួលបន្ទុកតាមដាននិងវាយតម្លៃឆ្នេរកម្សាន្ត នៃអគ្គ​ដ្ឋានគណៈក​ម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក.) បានឱ្យដឹងថា ក្រុមការងារ បានចុះត្រួតពិនិត្យ និ​ង​វាយតម្លៃឆ្នេរបេក្ខភាពចំនួន ២៧នៅតាមបណ្តាខេត្តតំបន់ឆ្នេរសមុទ្រកម្ពុជា ក្នុងនោះនៅខេត្តកែបមានចំនួន ៦ឆ្នេរ ខេត្តកោះកុងចំនួន ៥ឆ្នេរ និងខេត្តព្រះសីហនុចំនួន ១៦ឆ្នេរ។ ក្រោយពីការត្រួតពិនិត្យ ក្រុមការងារបានសម្រេចឱ្យ  ឆ្នេរខ្សាច់កម្សាន្តដែលទទួលបានចំណាត់ថ្នាក់ជាឆ្នេរស្អាតកម្រិ​ត​ល្អណាស់មានចំនួន ៦ឆ្នេរ រួមមាន ខេត្តកែបមាន២ឆ្នេរ គឺ ឆ្នេរកែប និងឆ្នេរកោះទន្សាយ ចំណែកខេត្តព្រះសីហនុមាន ៤ឆ្នេរ គឺឆ្នេរសុខា ឆ្នេរអូរឈើទាល ឆ្នេរអូរត្រេះ និងឆ្នេរឋានសួគ៌។ ដោយឡែក ឆ្នេរខ្សាច់កម្សាន្តដែលទទួលបានចំណាត់ថ្នាក់ជាឆ្នេរស្អាតកម្រិតមធ្យមមានចំនួន៥ឆ្នេរ រួមមាន ខេត្តកោះកុងមាន ១ឆ្នេរ គឺ ឆ្នេរកោងកាង ចំណែកខេត្តព្រះសីហនុមាន […]

អាន​បន្ថែម

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុមហ៊ុន និងសហគ្រាស ដែលបានទទួលអាជ្ញាបណ្ណប្រកបអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ត្រូវតែប្រើប្រាស់ទម្រង់របាយការណ៍ប្រចាំខែ ​និងរ​បាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំថ្មី ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ នេះតទៅ។ នេះបើតាមសេចក្តីជូនដំណឹងរបស់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។ ម្ចាស់ក្រុមហ៊ុន និងសហគ្រាសទាំងអស់ ត្រូវបំពេញកាតព្វកិច្ចធ្វើរបាយការណ៍ដូចមានកំណត់ក្នុងប្រកាសលេខ ០៣០ សហវ.​ប្រក ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ ស្ដីពី ការគ្រប់គ្រងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន ដោយប្រើប្រាស់ទម្រង់របាយការណ៍ថ្មីដែលបានកំណត់ដោយនិយ័តករ។ បន្ថែមពីនេះ ក្រុមហ៊ុនទាំងអស់ ត្រូវធ្វើការទំនាក់ទំនង និងបញ្ជូនរបាយការណ៍មកនិយ័តករដោយផ្ទាល់ ដែលមានអាសយដ្ឋានស្ថិតនៅអគារ អ.ស.ហ.លេខ១៦៨F ជាន់ទី៧ ផ្លូវលេខ៥៩៨ សង្កាត់ច្រាំងចំរោះទ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ឬ តាមរយៈប្រព័ន្ធ Telegram ដែលមានទូរស័ព្ទលេខ ០៧៨ ២៦៦ ២៦៨ នៅរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ នេះតទៅ។ យ៉ាងណាមិញ ម្ចាស់អាជីវកម្ម ឬអតិថិជន […]

អាន​បន្ថែម

រដ្ឋសម្រួលប្លង់គោលរាជធានីភ្នំពេញឆ្នាំ២០៣៥ ដើម្បីពន្លឿនការផ្តល់ប្លង់កម្មសិទ្ធិដីធ្លីជូន​ប្រជាពលរដ្ឋ

រដ្ឋបាលរាជធានីភ្នំពេញ សម្រេចកែសម្រួលប្លង់គោលប្រើប្រាស់ដីធ្លីរាជធានីភ្នំពេញឆ្នាំ២០៣៥ ឡើងវិញ ដើម្បី​ងា​យ​​​​​​ស្រួ​លក្នុងការផ្តល់ប្លង់កម្មសិទ្ធិដីធ្លី លក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋឱ្យបានលឿនបំផុត។ ​នេះជាការលើ​កឡើង​រប​ស់​​​ឯ​ក​​ឧត្ដ​ម  ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក្នុងកិច្ចប្រជុំថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ​២០​២២​។​ ឯកឧត្ដមឃួង ស្រេង បានលើកឡើងថា «នៅរាជធានីភ្នំពេញ បានបង្កើតឡើងនូវប្លង់គោលជាច្រើន តែ​សម្រាប់ការប្រជុំថ្ងៃនេះ យើងលើកយកតែប្លង់គោលប្រើប្រាស់ដីថា្នក់ខណ្ឌចក្ខុវិស័យឆ្នាំ២០៣៥ ប៉ុណ្ណោះ​មកប្រជុំ​ពិភា​ក្សា​ និងលើកទិសដៅអនុវត្តបន្ត  ដើម្បីឱ្យថ្នាក់ខណ្ឌបានយល់ពីគម្រោងអភិវឌ្ឍប្លង់មេ និង​ធ្វើកិច្ចការ​ងារ​នេះ​ឡើងវិញ»។ ទន្ទឹមនឹងនេះផងដែរ  ឯកឧត្ដមអភិបាល បានណែនាំបន្ថែមទៀតថា រដ្ឋបាលខណ្ឌត្រូវក្តាប់ប្លង់មេឱ្យបានច្បាស់លាស់ មុនផ្តល់​ឱ្យគេធ្វើអ្វីមួយ ពោលគឺការអភិវឌ្ឍក្រុងត្រូវធ្វើឡើងទៅតាមប្លង់មេ ទាំងប្រឡាយទឹក ក៏ដូចសំណង់ផ្សេងៗ។ ឯកឧត្ដមអភិបាល បានបន្តថា ខណ្ឌមួយចំនួនគឺបានរៀបចំប្លង់គោលប្រើប្រាស់ដីថា្នក់ខណ្ឌចក្ខុវិស័យឆ្នាំ២០៣៥ រួច​ហើយ នៅសល់តែខណ្ឌដែលទើបបង្កើតថ្មីមួយចំនួនប៉ុណ្ណោះ ដែលមិនទាន់បានរៀបចំ ដែលយើងត្រូវសិក្សា​ពីប្លង់មេឱ្យ​បាន​ច្បាស់លាស់។ ឯកឧត្ដមបន្ថែមទៀតថា មន្ទីរជំនាញ រួមទាំងអភិបាល​ខណ្ឌទាំង១៤ ត្រូវពិនិត្យឱ្យបានជាក់លាក់​លើ​ប្លង់​គោ​លរបស់ខ្លួន ​ជៀសវាងឱ្យបានពីការរំលោភទៅលើប្លង់គោល២០៣៥ របស់រាជធានីនេះ ពីព្រោះថា ៨​ឆ្នាំ​ទៅ​១០ឆ្នាំ ប្លង់គោលរាជធានីត្រូវកែប្រែ(Update) ឡើងវិញ ដើម្បីងាយស្រួលផ្តល់ប្លង់កម្មសិទ្ធិដី​ជាប្រព័ន្ធជូន​ប្រជា​ពល​រដ្ឋ​​ឱ្យ​បាន​​លឿន។ គួរបញ្ជាក់ថា តាមផែនការមេអភិវឌ្ឍក្រុងដល់ឆ្នាំ ២០៣៥នេះ រដ្ឋាភិបាលសម្រេច​យកគម្រោង​សាងសង់​ហេដ្ឋា​រចនា​សម្ព័ន្ធ ៩ គម្រោង ជាគម្រោងដែលត្រូវអនុម័តបន្ទាន់។ […]

អាន​បន្ថែម

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់ ជីប ម៉ុង លែន បានបើកលក់ជាផ្លូវការហើយ

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសបើកលក់ជាផ្លូវការ វីឡាអភិជនថ្មី «ឃីង ម៉េនន័រ»  កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។ វីឡាដ៏ធំស្កឹមស្កៃ និងមានចំនួនកំណត់នេះ គឺជាវិចិត្រកម្មដ៏ប្រណីតចុងក្រោយ និងធំជាងគេបង្អស់ក្នុងបណ្តាវីឡាទោលនានារបស់ ជីប ម៉ុង លែន។ នៅក្នុងពិធីបើកលក់ជាផ្លូវការនេះ លោកឧកញ៉ា លាង  ហេនរី អគ្គនាយក ក្រុមហ៊ុន ជីប ម៉ុង លែន បានមានប្រសាសន៍ថា «វីឡា ឃីង ម៉េនន័រ» គឺជាសមិទ្ធផល ដ៏សំខាន់មួយ ដែលបានឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការសិក្សាយ៉ាងហ្មត់ចត់អំពីតម្រូវការនៃការរស់នៅបែបថ្មីៗរបស់អតិថិជន បូកផ្សំនឹងគំនិតច្នៃប្រឌិត  ឈរលើបទពិសោធជាង ៤០ឆ្នាំរបស់ ជីប ម៉ុង ក្នុងវិស័យសំណង់ ដែលផ្តល់ជូនលំនៅឋាន គុណភាពខ្ពស់កម្រិតស្តង់ដារ ជាទីទុកចិត្ត ។ «វីឡា ឃីង ម៉េនន័រ» គឺជាវីឡាទោលមានចំនួនកំណត់ និងមានតែនៅក្នុងគម្រោង ២ […]

អាន​បន្ថែម

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្អិតពីផ្ទៃដីទាំងអស់របស់កម្ពុជាដោយចែកចេញជា ២១​ ប្រភេទ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានក្នុង​សិក្ខាសាលាស្តីពីការផ្សព្វផ្សាយ​ទិន្ន​ន័យ និង​ផែន​​ទី​​នៃការប្រើប្រាស់ដីធ្លីឆ្នាំ២០២២ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។ ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងថា ផ្ទៃដីទាំង ២១ប្រភេទ រួមមាន ផ្ទៃដីដំណាំស្រូវ ដំណាំកៅស៊ូ ដំណាំស្វាយចន្ទី ការ​បែងចែកប្រភេទព្រៃ និងដីដំណាំ​ផ្សេង​ៗ​ទៀត។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការសិក្សាលើទិន្នន័យនៃការប្រើប្រាស់ដីនេះ ​គឺដើម្បីដឹងឱ្យ​បាន​ច្បាស់លា​ស់​ពីក​ម្រិតនៃការប្រើប្រាស់ដី​នៅកម្ពុជា ដែលនឹងមានសារៈប្រយោ​ជន៍លើការរៀបចំផែនការ​យុទ្ធ​សាស្ត្រ​​នានា​។ ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ នេះ បានផ្តល់ជាព័ត៌មានផ្ទៃដីលម្អិតជាងមុន តាមរយៈការប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត (AI) ដើម្បីបង្ហាញពីកម្រិតនៃការប្រើប្រាស់ដីទូទាំងប្រទេស រាប់ចាប់ពី ការកំណត់ប្រភេទដំណាំ កម្រាស់ព្រៃ រហូតដល់ការគណនាទំហំផ្លូវផងដែរ។ ទិន្នន័យនេះ នឹងជួយ​ដល់​​អាជ្ញាធរមូលដ្ឋានក្នុងការធ្វើការតាមដាន និងធ្វើការសម្រេចចិត្ត ជា​ពិសេ​សពាក់ព័ន្ធនឹងកិច្ច​ការនគរូបនីយកម្ម សាធារណៈ​ការនិងដឹកជញ្ជូន និងជាពិសេសជួយគាំ​ទ្រដល់​យុទ្ធសា​ស្ត្រ​អភិវ​ឌ្ឍជាតិ និង​សន្តិសុខ​ស្បៀង​​កម្ពុជាផងដែរ។

អាន​បន្ថែម

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់​ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការថ្ងៃ ២៥វិច្ឆិកា​​ ខាងមុខនេះ

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅ​សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ​​ក្រុមហ៊ុន ជីប ម៉ុង លែន ​បានរៀបចំ​សន្និសីទ​ព័ត៌មាន​ ​ប្រកាស​បើកលក់ជា​ផ្លូវការ​​វីឡា​ដ៏​ប្រណីត​ចុងក្រោយ​គេ​បង្អស់​គឺ «វីឡា ឃីង ម៉េនន័រ» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៥ ខែ​វិច្ឆិកា ខាងមុខ​នេះ។ លោក​ឧកញ៉ា លាង ហួង (ហេនរី) អគ្គនាយក ក្រុមហ៊ុន ជីប ម៉ុង លែន   បានឱ្យដឹងថា «វីឡា ឃីង ម៉េនន័រ» ​ជា​ប្រភេទវិចិត្រកម្មដ៏ប្រណីតចុងក្រោយ និងធំជាងគេ ​បែប​ភូមិគ្រឹះដ៏ស្តុកស្តម្ភ។ ក្រុមហ៊ុន ជីប ម៉ុង លែន សាងសង់ឡើង ដោយបង្កប់នូវអត្ថន័យនៃ មោទនភាព ភាព​ថ្លៃថ្នូរ និង​សុខដុមរមនា។ រាល់​ផ្នែក​ស្ថាបត្យកម្ម​ ត្រូវបាន​រចនា​ឡើង​យ៉ាង​ផ្ចិតផ្ចង់ មានកំពស់ ៣ជាន់និងមានបំពាក់ដោយជណ្តើរក្បាច់ទំនើប  ផ្ដល់​ជូន​ប្រណីតភាព​ស្រស់ស្អាត​គ្រប់​សម័យកាល និង​ភាព​គង់វង្ស​យូរអង្វែង បំពេញឲ្យ​ការ​រស់នៅ​ពោរពេញ​ដោយ​ភាព​ស្ញប់ស្ញែង ដែលជាកេរដំណែលតជំនាន់ គ្រប់គ្នាប្រាថ្នាចង់បាន។ […]

អាន​បន្ថែម

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លានតោន ទៅក្រុមហ៊ុនសាជីវកម្ម​អន្តរជាតិ​ធំៗ ដែលនឹងទិញគម្រោងរេបូន (REDD+) ចំនួន ០៣គម្រោង។ នេះបើតាមកិច្ចពិភាក្សាស្តីពីការបញ្ឈប់ការបំផ្លាញព្រៃឈើក្នុងសន្និសីទកំពូលលើកទី២៧ នៃបណ្តា​ភាគី​អនុសញ្ញា​ក្រប​​​ខ័ណ្ឌ​​សហប្រជាជាតិស្តីពី​ការ​ប្រែប្រួ​ល​អាកាសធាតុ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២​។ កម្ពុជាបានបង្កើនកម្មវិធីរេបូក (REDD+) តាមរយៈការពង្រីកការទទួលខុសត្រូវចំពោះគម្រោងនេះ និងតាមរយៈកា​រ​ជួយ​ជ្រោមជ្រែងពីដៃគូគម្រោងសំខាន់ៗ រួមមានសង្គមអភិរក្សសត្វព្រៃ (WCS) និងសម្ព័ន្ធសត្វព្រៃ (WA)។ តាមរយៈកម្មវិធីរេបូក (REDD+) នេះ ក្រសួងបរិស្ថានបានអនុវត្តគម្រោងចំនួន ០៣ តាំងពីឆ្នាំ២០១៦ ក្នុង​តំបន់​ការ​ពា​រ​ធម្មជាតិរួមមាន តំបន់កែវសីមា ជួរភ្នំក្រវាញខាងត្បូង និងព្រៃឡង់ ដែលគ្របដណ្តប់លើផ្ទៃដីចំនួន ១.២៧លាន​ហិក​តា​។ ជាមួយគ្នានេះ កម្ពុជាកំពុងបង្កើនដំណើរការនីតិវិធីលក់ឥណទានកាបូន ពី១លានហិកតា ទៅជិត ៣លា​ន​ហិក​តា ​ក្នុង​​ឆ្នាំ២០២២ នេះផងដែរ។ (អានបន្ថែម) នៅក្នុងសន្និសីទកំពូលលើកទី២៧ លោកស្រី Suwanna Gauntlett ដែលជានាយកប្រតិបត្តិនៃសម្ព័ន្ធសត្វព្រៃ (WA) បានលើកឡើងថា « គម្រោងរេបូក (REDD+) របស់កម្ពុជា ប្រកាន់ខ្ជាប់នូវការត្រួតពិនិត្យ វាយតម្លៃយ៉ាង​ល្អិត​ល្អន់​ និងដោយ​​ឯករាជ្យ។ គម្រោងទាំងនេះ […]

អាន​បន្ថែម

រដ្ឋបញ្ជាឱ្យម្ចាស់បុរីបញ្ឈប់ជាបន្ទាន់នូវសកម្មភាពដែលបង្កការលំបាក ដល់ក្រុមការងារភ្ជាប់​សេវា​អ៊ីនធឺណិត

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានអំពាវនាវឱ្យម្ចាស់បុរី និង​អគារសហកម្មសិទ្ធិត្រូវ​បញ្ឈ​​ប់​ភាព​អសក​ម្ម​មួយចំនួនដែលធ្វើឱ្យ​មានការលំបាក​ក្នុងការ​តភ្ជាប់​បណ្តាញសេវា​អ៊ីនធឺណិត​ចូលក្នុងបុរី​ និងអគារ​ស​ហ​​កម្ម​​សិទ្ធិ​។ ការអំពាវនេះ ធ្វើឡើងក្រោយពេល​ក្រុមការងារលើកកម្ពស់​គុណភាពសេវានៅតាមបុរី​ក្នុងរាជធានីភ្នំពេញចំនួន ៨ ក្រុម​ បាន​ទទួល​បាន​នូវ​ព័ត៌មាន​ជាក់​លាក់​អំពីឧបសគ្គមួយចំនួន​។ បើតាមលិខិតលេខ ២៨៦៣ បទ ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ របស់ (ក.ប.ទ.) បានតម្រូវឱ្យម្ចាស់បុរី និង​អគារសហកម្មសិទ្ធិត្រូវ​បញ្ឈ​​ប់៖ ១.​​ការទារលុយ​ជាថ្នូរ​នឹង​ការ​អនុញ្ញាត​ឱ្យ​តភ្ជាប់បណ្តាញសេវាអ៊ីនធឺណិត​ចូលក្នុងលំនៅដ្ឋាន​របស់​អ្នកប្រើប្រាស់​នៅក្នុ​ង​បុរីនិង​អគា​រសហកម្មសិទ្ធិ ដែល​ផ្ទុយ​នឹង​ច្បាប់ស្តីពីទូរគមនាគមន៍។ ២.​​ប្រតិបត្តិការផ្តល់សេវា​អ៊ីនធឺណិត​ដោយខ្លួនឯង និងគ្មានអាជ្ញាបណ្ណពីនិយ័តករទូរគមនាគមន៍កម្ពុជា នៅ​ក្នុងបុរី​និង​អគារសហកម្មសិទ្ធិ។ ក.ប.ទ. នឹងចាត់វិធានការ​យ៉ាងម៉ឺងម៉ាត់ ស្របតាមច្បាប់ស្តីពីទូរគមនាគមន៍និងលិខិតបទដ្ឋានគតិយុត្តជាធរមាន​ក្នុង​ករណី​​ម្ចាស់​បុរី​និងអគារសហកម្មសិទ្ធិមួយចំនួនតូច​​ នៅតែ​បន្តធ្វើសកម្មភាពខាងលើនេះ។ ប្រតិបត្តិករទូរគមនាគមន៍ និងសាធារណជនដែល​មានព័ត៌មានអំពីភាពអសកម្មទាំងនេះ សូមផ្តល់​ព័ត៌​មា​ន​មក​និយ័ត​ករ​ទូរគមនាគមន៍កម្ពុជា តាមរយៈលេខទូរសព្ទ Hotline ៦៧៨៩ និងផ្ញើសារ​មកកាន់អ៊ីមែល qos@t​rc.​gov.kh។

អាន​បន្ថែម

2023 ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី ERA នឹងពង្រីកវិលាលភាពខ្លួនឱ្យរិតតែខ្លាំងក្នុងទីផ្សារខុនដូនៅកម្ពុជា

ក្រុមហ៊ុន ERA Cambodia ដែល​ជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯកទេសផ្នែកទិញ លក់ ខុនដូ មានប្រភពដើមពីសហរដ្ឋអាមេរិក បានរៀបចំសន្និបាតធុរកិច្ចប្រចាំឆ្នាំ ដើម្បីអបអរសាទរនៃវត្តមានប្រតិបត្តិការរបស់ក្រុមហ៊ុនដែលបានឈរជើងយ៉ាងរឹងមាំនៅក្នុងទីផ្សារ, ការទទួលស្គាល់សមិទ្ធផលធំៗជាច្រើនដែលក្រុមការងារ ក៏ដូចជាភ្នាក់ងារសម្រេចបាន, ព្រមទាំងការដាក់ចេញផែនការពង្រីកវិសាលភាពរបស់ក្រុមហ៊ុនសម្រាប់ឆ្នាំបន្តបន្ទាប់ ស្របពេលដែលទីផ្សារខុនដូកំពុងបង្ហាញសញ្ញាល្អប្រសើរឡើងច្រើន។ ​  ​ សន្និបាតធុរកិច្ចប្រចាំឆ្នាំ (Annual Business Conference) របស់ក្រុមហ៊ុន ERA Cambodia ត្រូវបានរៀបចំធ្វើឡើងនៅឯសាលដឹ ព្រេមៀ សេនធ័រ សែនសុខ ដែលមានទីតាំងស្ថិតនៅក្បែរផ្សារទំនើបអ៊ីអន២។ ​ព្រឹត្តិការណ៍ដ៏ធំនេះ ត្រូវបានរៀបចំធ្វើឡើងជាលើកទី៤ហើយ បន្ទាប់ពីក្រុមហ៊ុនបានបើកសម្ពោធជាផ្លូវការក្នុងឆ្នាំ២០១៩។ ក្រុមហ៊ុន ERA Cambodia ដែលមានភ្នាក់ងារលក់ជិត ២ ០០០នាក់ តែងរៀបចំកម្មវិធីបង្កបរិយាកាសល្អៗដល់ក្រុមការងារ ដោយមានទាំងការរៀបចំវគ្គបណ្តុះបណ្តាលចែករំលែកពីវាគ្មិនជំនាញក្នុងស្រុក និងអន្តរជាតិ, កម្មវិធីទទួលស្គាល់សមិទ្ធផល និងការផ្តល់រង្វាន់ជាច្រើនផ្សេងទៀត ដើម្បីជំរុញលើកទឹកចិត្ត បង្កើនស្មារតីនៃការខិតខំ និងបន្តផ្តល់សេវាកម្មប្រកបដោយគុណភាព និងវិជ្ជាជីវៈខ្ពស់ក្នុងទីផ្សារដែលកំពុងមានភាពប្រកួតប្រជែង។ ​​ អគ្គនាយកក្រុមហ៊ុន ERA Cambodia លោក ខន គង្គា ថ្លែងថា៖ “ យើងមានមោទកភាពដែលអាចនិយាយបានថា […]

អាន​បន្ថែម

រដ្ឋចេញនីតិវិធីទទួលស្គាល់ក្រុមហ៊ុន និងអ្នកជំនាញវាយតម្លៃអចលនវត្ថុក្នុងវិស័យបរធនបាលកិច្ច

អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានកំណត់លក្ខខណ្ឌ និងនីតិវិធីទទួលស្គាល់ក្រុមហ៊ុនវាយតម្លៃ និងអ្នក​​ជំនាញ​​​វាយតម្លៃអចលនវត្ថុ ក្នុងវិស័យបរធនបាលកិច្ច ក្រោយទទួលបានអាជ្ញាបណ្ណពីនិយ័តករបរធនបាលកិច្ច (ន.ប.ធ)។ នេះបើតាមប្រកាស​លេខ ០៥២ អ.ស.ហ ប្រ.ក ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ ស្តីពីការ​ទទួលស្គាល់​ក្រុមហ៊ុនវាយតម្លៃក្នុង​វិស័យ​បរធន​បាលកិច្ច​។ ក្រុមហ៊ុនវាយតម្លៃដែលមានបំណងស្នើសុំការទទួលស្គាល់ពី ន.ប.ធ ត្រូវដាក់ពាក្យស្នើសុំទៅតាមទម្រង់ និងឯកសារ​ភ្ជាប់ ដូចជា៖ ទទួលបានអាជ្ញាបណ្ណពី ន.ប.ធ បានបង្កើត និងមានធុរកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា យ៉ាងហោចណាស់ ២ឆ្នាំ គិតមកត្រឹមថ្ងៃដាក់​ពាក្យ​ស្នើសុំការទទួលស្គាល់ មានអ្នកជំនាញវាយតម្លៃយ៉ាងតិចចំនួន ១រូប។ ចំណែក អ្នកជំនាញវាយតម្លៃត្រូវដាក់ពាក្យស្នើសុំការទទួលស្គាល់មក ន.ប.ធ ទៅតាមទម្រង់ និងឯកសារភ្ជាប់ ដូច​ខាងក្រោម៖ មានវិញ្ញាបនបត្រវិជ្ជាជីវៈដែលចេញដោយ ន.ប.ធ មានបទពិសោធន៍វាយតម្លៃក្នុងវិស័យអចលនទ្រព្យ យ៉ាងតិច ៣ឆ្នាំ ផ្តល់លិខិតតែងតាំងពីក្រុមហ៊ុនវាយតម្លៃ ចូលរួមវគ្គបណ្តុះបណ្តាល និងការប្រឡងដែលរៀបចំដោយ ន.ប.ធ ឬដោយស្ថាប័នបណ្តុះបណ្តាល​ដែល​ទទួលសិទ្ធិពី ន.ប.ធ ហើយលទ្ធផលប្រឡងមានសុពលភាព ២ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទដែល ន.ប.ធ ប្រកាសលទ្ធផលប្រឡង។ បុគ្គលដាក់ពាក្យស្នើសុំត្រូវចូលរួមការអប់រំវិជ្ជាជីវៈបន្ត ដែលរៀបចំដោយ ន.ប.ធ ឬដោយស្ថាប័នបណ្តុះបណ្តាលដែលទទួលបានសិទ្ធិពី […]

អាន​បន្ថែម