ព័ត៌មានអចលនទ្រព្យ
សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា
ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធានីភ្នំពេញកើនដល់ ១១៥,៤ភាគរយ ដែលមានន័យថាតម្លៃលំនៅដ្ឋានជាមធ្យមនៅរាជធានីភ្នំពេញបានកើនឡើង ១៥,៤% ធៀបនឹងឆ្នាំ ២០២០ (ឆ្នាំគោល)។ នេះបើយោងតាមរបាយការណ៍ពីធនាគារជាតិនៃកម្ពុជាចេញផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកានេះ។ ក្នុងខែសីហាឆ្នាំនេះ លំនៅដ្ឋាននៅរាជធានីភ្នំពេញមានតម្លៃជាមធ្យម ៤៦៨,៤លានរៀល (១១៤ ១៦៤ ដុល្លារអាមេរិក) កើនឡើង ១,៥% ធៀបនឹងខែកក្កដាឆ្នាំ ២០២២ និងបើធៀបនឹងខែសីហា ឆ្នាំ២០២១ គឺកើនឡើង ១,៨%។
អានបន្ថែមក្នុងឆ្នាំ២០២២ កម្ពុជាបង្កើនការលក់ឥណទានកាបូនពី ១លានហិកតាដល់ជិត ៣លានហិកតា
ក្នុងឆ្នាំ២០២២នេះ កម្ពុជាកំពុងបង្កើនដំណើរការនីតិវិធីលក់ឥណទានកាបូន ពី១លានហិកតា ទៅជិត៣លានហិកតា ដើម្បីយកថវិកាមកប្រើប្រាស់ក្នុងការអភិរក្សធនធានធម្មជាតិ និងចូលរួមអភិវឌ្ឍន៍សហគមន៍នៅមូលដ្ឋាន។ នេះបើតាមការឱ្យដឹងពីឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានក្នុងសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣។ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា «ឆ្នាំ២០២២នេះ គឺជារបត់ថ្មីមួយដែលកម្ពុជារបស់យើងបានទទួលចំណូល ពីការអភិរក្សរបស់ខ្លួន តាមរយៈការលក់ឥណទានកាបូន ដែលការលក់ឥណទានកាបូននេះគឺចាប់តាំងពីឆ្នាំ២០១៦ មក ហើយផ្ទៃដីនៃការលក់ឥណទានកាបូននេះ គឺនឹងបង្កើនឡើងពី១លានហិកតា ទៅជិត ៣លានហិកតា ដែលស្មើប្រមាណ ជាជាង៣០%នៃផ្ទៃដីអភិរក្សនៃប្រទេសកម្ពុជារបស់យើង»។ ឯកឧត្តម បានបញ្ជាក់ថា ថវិកាដែលបានពីការលក់ឥណទានកាបូននេះ ត្រូវបានប្រើប្រាស់សម្រាប់ការអភិរក្ស ធនធានធម្មជាតិ និងចូលរួមអភិវឌ្ឍសហគមន៍នៅមូលដ្ឋានក្នុងនោះ រួមមានការផ្តល់ជម្រើសថ្មី និងកែប្រែជីវភាព ព្រមទាំងការបណ្តុះបណ្តាលសហគមន៍ និងសម្រាប់បម្រើសេវាកម្មដល់ភ្ញៀវទេសចរ ដែលទៅទស្សនាកម្សាន្តនៅក្នុងតំបន់សហគមន៍របស់ពលរដ្ឋផងដែរ។ សូមបញ្ជាក់ថា កម្ពុជាបានលក់ឥណទានកាបូន ទៅក្រុមហ៊ុនអន្តរជាតិធំៗចាប់ពីឆ្នាំ ២០១៦ មកដល់ឆ្នាំ ២០២០ បានទឹកប្រាក់ចំនួន ១១,៦លានដុល្លារអាមេរិក។ (អានបន្ថែម) មិនត្រឹមតែប៉ុណ្ណោះ ក្រសួងបរិស្ថានបានចាត់ទុកថាការលក់ឥណទានកាបូននេះ ជាមោទនភាព មួយសម្រាប់កម្ពុជា ហើយនេះជាជោគជ័យក្នុងការលក់ឥណទានកាបូនក្នុងទីផ្សារស្ម័គ្រចិត្តនៅលើពិភពលោក។ បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីអភិរក្សទំហំ ៧,៣លានហិកតា ឬស្មើប្រមាណ […]
អានបន្ថែមហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?
ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្រៅ។ តើរដ្ឋកំពុងធ្វើអី? នៅផ្អៀងទៅរកចិនទៀតទេ? វិស័យអចនទ្រព្យនឹងប៉ះពាល់ដូចម្ដេច? ថ្មីៗនេះ រដ្ឋាភិបាលកម្ពុជា បានប្រើធម៌ក្ដៅ និងចេញវិធានការណ៍ជាច្រើន ដើម្បីបង្រ្កាបល្បែងស៊ីសង និងឧក្រិដ្ឋកម្មពាក់ព័ន្ធ នៅទូទាំងប្រទេស ពិសេសនៅតំបន់ក្ដៅ ពោលគឺក្រុងព្រះសីហនុ ផ្ទាល់តែម្ដង ដែលត្រូវបានបរទេសដាក់ងាថាជាបណ្ដុំឧក្រិដ្ឋកម្មអនឡាញ និងល្បែងខុសច្បាប់។ ជាក់ស្ដែង បញ្ហានេះបាន និងបន្ដកើតមានក្នុងប្រទេសកម្ពុជាយូរណាស់មកហើយ ប៉ុន្តែហេតុអ្វី រដ្ឋាភិបាលទើបសម្រុកដោះស្រាយបញ្ហាក្នុងពេលនេះ? តើរដ្ឋាភិបាលមានទស្សនវិស័យឬ ផែនការធំអ្វី? ប៉ះពាល់សេដ្ឋកិច្ចយ៉ាងដូចម្ដេច? ជះឥទ្ធិពលលើអចលនទ្រព្យយ៉ាងណា? បើយោងតាមអ្នកវិភាគក្នុង FULCRUM អ្វីដែលរដ្ឋាភិបាលកម្ពុជាកំពុងធ្វើគឺគោលនយោបាយចាក់ខ្សែរតាមស្ថានភាពជាក់ស្ដែង ដើម្បីស្ដារសេដ្ឋកិច្ចប្រទេសឱ្យបានលឿនបំផុត។ ការធ្វើបែបនេះ គឺជាវិធីសាស្ដ្រដើម្បីធ្វើឱ្យវិនិយោគិនបរទេសជឿជាក់លើប្រទេសកម្ពុជាសាជាថ្មី ថាជាប្រទេសស្អាតស្អំ តាមរយៈការពង្រឹងច្បាប់ទំលាប់ឡើងវិញ ឱ្យប្រសើរជាងមុន។ កម្ពុជាមិនរំពឹងលើចិនខ្លាំងដូចមុនទេ ប៉ុន្តែជ្រៅជាងនេះទៅទៀត នេះគឺការបង្ហាញឱ្យសកលលោកឃើញថា កម្ពុជាមិនពឹង ឬលើកជើងចិនដូចមុនទៀត ដែលព្រមបិទភ្នែកបិទច្រមុះបើកឱ្យចិនធ្វើអំពើមិនគាប់បីជាច្រើននៅខេត្តព្រះសីហនុកន្លងមក។ ជាក់ស្ដែង កម្ពុជាបានសម្រេចចិត្តបែបនេះតាំងពីឆ្នាំ ២០១៩ មកម្លេះ តាមរយៈការបិទល្បែងអនឡាញ ប៉ុន្តែមិនទាន់ចាត់ការពេញទំហឹងដោយសារតែវិបត្តិកូវីដ។ យ៉ាងណាមិញ ការចេញបញ្ជាឱ្យប្រើធម៌ក្ដៅបង្រ្កាបល្បែងស៊ីសង និងឧក្រិដ្ឋកម្មពាក់ព័ន្ធ របស់សម្ដេច ហ៊ុន សែន នេះ […]
អានបន្ថែមកម្ពុជា-ចិន កំពុងជំរុញឱ្យមានការបង្កើត រោងចក្រកែច្នៃផលិតផលទឹកមាត់ត្រចៀកកាំ
ក្រសួងពាណិជ្ជកម្មកម្ពុជា និងមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា នៅទីក្រុងសៀមិន ប្រទេសចិន បានកំពុងធ្វើការរួមគ្នាជំរុញការនាំចេញសំបុកត្រចៀកកាំរបស់កម្ពុជាទៅកាន់ប្រទេសចិននាពេលដ៏ខ្លីខាងមុខ។ ទន្ទឹមគ្នានេះ ភាគីទាំងពីរក៏បាន កំពុងជំរុញឱ្យមានការបង្កើត រោងចក្រកែច្នៃផលិតផលទឹកមាត់ត្រចៀកកាំនៅកម្ពុជាផងដែរ។ (អានបន្ថែម) ឯកឧត្តម ឈួន ដារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្ដិការជំរុញការនាំចេញសំបុកត្រចៀកកាំកម្ពុជាទៅកាន់ ប្រទេសចិន ដែលបានចុះហត្ថលេខារួចរាល់ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ក្រៅពីបង្កលទ្ធភាពនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារចិនហើយនោះ អនុស្សរណៈនេះ ក៏បានជំរុញដល់កិច្ចគាំពារឱ្យមានការបង្កើតរោងចក្រកែច្នៃផលិតផលទឹកមាត់ត្រចៀកកាំនៅកម្ពុជាថែមទៀត។ ឯកឧត្តមបន្តថា គំនិតផ្តួចផ្តើមនេះ គឺមានផែនការដែលធ្វើឱ្យការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ប្រទេសចិន ជាពិសេស ផលិតផលសំបុកត្រចៀកកាំនេះ វាជាឱកាសដ៏អស្ចារ្យ សម្រាប់វិស័យពាណិជ្ជកម្មនៅប្រទេសកម្ពុជាផងដែរ។ គួរបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នាខាងលើ គឺផ្ដោតទៅលើសកម្មភាពនៃកិច្ចសហប្រតិបត្តិការសំខាន់ៗ រួមមាន៖ ១-ការស្វែងរកដៃគូផលិត និងផ្គត់ផ្គង់ផលិតផលសំបុកត្រចៀកកាំ ២-កិច្ចគាំពារឱ្យមានការបង្កើត រោងចក្រកែច្នៃផលិតផលទឹកមាត់ត្រចៀកកាំ ៣- ការជំរុញឱ្យមានការបើកច្រកពាណិជ្ជកម្ម លើផលិតផលទឹកមាត់ ត្រចៀកកាំរវាងកម្ពុជា និងចិន ៤-ការពង្រឹងបណ្តាញធុរកិច្ច តាមរយៈការរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្មផ្សេងៗ ដូចជា វេទិការធុរកិច្ច ជំនួបពាណិជ្ជកម្ម និងការចូលរួមពិព័រណ៍ពាណិជ្ជកម្មនានាជាដើម។
អានបន្ថែមរដ្ឋប្រកាសឱ្យដំណើរការស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណបក្នុងរាជធានី ខេត្ត៥
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសដាក់ឱ្យដំណើរការនូវស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណប (CORS) ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តសៀមរាប និងខេត្តស្ទឹងត្រែង។ នេះបើតាមប្រកាសលេខ ១៥៤ ដនស/ប្រ.ក ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២។ ស្ថានីយវាស់វែងនេះ នឹងបម្រើដល់ការវាស់វែង ការកសាងទិន្នន័យផែនទីគោល ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការត្រួតពិនិត្យគុណភាពសំណង់ ការកសាងបណ្ដាញគមនាគមន៍ ការរៀបចំទីក្រុងឆ្លាត និងកិច្ចការពាក់ព័ន្ធផ្សេងៗទៀត។ ស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណប (CORS) ជាបណ្តាញបង្គោលប្រឹថពីវិភាគថ្នាក់ជាតិ វាស់វែងតាមរយៈផ្កាយរណប ដោយទទួលរលកសញ្ញាជាប្រចាំពីប្រព័ន្ធផ្កាយរណប GNSS។ សញ្ញាដែលទទួលបានពី GNSS នេះ ត្រូវបានប្រើប្រាស់សម្រាប់ការវាស់វែង ការកំណត់ទីតាំងភូមិសាស្ត្រ ការត្រួតពិនិត្យចលនានៃស្រទាប់ផែនដី និងការសិក្សាផ្នែកវិទ្យាសាស្ត្រដទៃទៀត។
អានបន្ថែមរដ្ឋថៃ៖ បរទេសអាចទិញ និងកាន់កាប់ដីពេញសិទ្ធិ១០០% បាន បើ…
គណៈរដ្ឋមន្រ្តីនៃរដ្ឋាភិបាលថៃកាលពីថ្ងៃទី ២៥ តុលា កន្លង បានសម្រេចយល់ព្រមអនុញ្ញាតឱ្យជនបរទេសទិញផ្ទះ និងដី បាន ប្រសិនបើពួកគេវិនិយោគយ៉ាងហោចណាស់ ៤០ លានបាត ឬជាង១ លានដុល្លារអាមេរិក។ សេចក្ដីសម្រចនេះ នឹងចូលជាធរមានឆាប់ៗ ដោយនឹងមានសុពលភាព ៥ ឆ្នាំ។ នេះបើយោងតាមសារពត៌មាន The Nation។ សំណើនេះត្រូវបានក្រសួងមហាផ្ទៃលើកឡើងកាលពីខែឧសភា ក្នុងគោលបំណងទាញយកការវិនិយោគពីបរទេស និងនាំជនបរទេសដែលមានជំនាញពិសេសមកប្រទេសថៃ។ ដើម្បីមានសិទ្ធិទទួលបាន ជនបរទេសនឹងតម្រូវឱ្យបញ្ជាក់ថាពួកគេបានវិនិយោគយ៉ាងតិច ៤០ លានបាតនៅក្នុងប្រទេសថៃ ហើយរក្សាការវិនិយោគនោះក្នុងរយៈពេលយ៉ាងតិច ៣ ឆ្នាំ ដោយចាប់ផ្តើមពីថ្ងៃដែលពួកគេដាក់ពាក្យស្នើសុំទិញ។ ការវិនិយោគអាចធ្វើឡើងច្រើនរូបភាព ដូចជា មូលបត្របំណុលរបស់រដ្ឋ ឬស្ថាប័នពាក់ព័ន្ធ ភាគហ៊ុននៃមូលនិធិអចលនទ្រព្យ និង ភាគហ៊ុននៃនីតិបុគ្គលដែលទទួលបានសិទ្ធិជាក្រុមប្រឹក្សាវិនិយោគ ជាដើម។ ជនបរទេសដែលស្នើសុំទិញដី និង/ឬផ្ទះ ត្រូវតែផលិតវិញ្ញាបនបត្របញ្ជាក់ពីការវិនិយោគរបស់ពួកគេ។ ជនបរទេសអាចទិញដី និង/ឬផ្ទះ នៅទីក្រុងបាងកក ប៉ាតាយ៉ា និងតំបន់ក្រុង ឬតំបន់ផ្សេងទៀតដែលត្រូវបានសម្គាល់ជាតំបន់លំនៅដ្ឋាននៅក្នុងខេត្ត។
អានបន្ថែមរដ្ឋបន្តលើកលែងពន្ធសម្រាប់វិស័យទេសចរណ៍ និងសណ្ឋាគារដល់ខែធ្នូ ២០២២
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្ដការលើកលែងពន្ធដល់វិស័យទេសចរណ៍ និងសណ្ឋាគារ ០៣ខែបន្ថែមទៀត ចាប់គិតពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២២។ នេះបើតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។ រដ្ឋបានបន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម ចំពោះសណ្ឋាគារ ផ្ទះសំណាក់ និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយ អគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និង ខេត្តព្រះសីហនុ សម្រាប់រយៈពេល ៣ ខែបន្ថែមទៀត គឺពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២២ ។ អាជីវកម្មទាំងនេះ នៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញ សម្រាប់ការគ្រប់គ្រងអាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែ ក្នុងអំឡុងពេលនេះ ។ ជាមួយគ្នានេះផងដែរ រដ្ឋបានលើកលែងការបង់ពន្ធលើប្រាក់ចំណូលសម្រាប់ឆ្នាំ២០២២ ចំពោះសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និង មានសកម្មភាពអាជីវកម្ម នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ។
អានបន្ថែមទំហំពាណិជ្ជកម្មរវាង កម្ពុជា-អារ៉ាប់រួម មានជិត ២៨០លានដុល្លារ ខណៈវិស័យអចលនទ្រព្យមាន ២,៧លានដុល្លារ
ត្រឹមរយៈពេល៨ខែដំបូងក្នុងឆ្នាំ ២០២២ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអារ៉ាប់រួមមានរហូតដល់ជិត ២៨០លានដុល្លារ ខណៈការវិនិយោគរបស់អារ៉ាប់រួមក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាមានប្រមាណ២,៧លានដុល្លារអាមេរិក ក្នុងឆមាសទី១ ឆ្នាំ២០២២។ នេះបើតាមវេទិកាធុរកិច្ចកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE Business Forum) កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២។ ដោយឡែកក្នុងឆ្នាំ២០២០ កម្ពុជាក៏បានវិនិយោគទៅកាន់អារ៉ាប់រួមមានចំនួនសរុបជិត ១លានដុល្លារអាមេរិក ដែលភាគច្រើនផ្តោតលើវិស័យអចលនទ្រព្យ។ ក្រៅពីវិស័យអចលនទ្រព្យ អារ៉ាប់រួម គឺជាដៃគូពាណិជ្ជកម្មកំពូលរបស់កម្ពុជាក្នុងចំណោមប្រទេសអារ៉ាប់ ដែលមានចំនួន ៧៧% នៃពាណិជ្ជកម្មរបស់កម្ពុជា ជាមួយតំបន់ឈូងសមុទ្រ។ ជាចុងក្រោយ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអំពាវនាវឱ្យធុរជន និងវិនិយោគិនអារ៉ាប់រួមផ្សេងទៀត ដែលមិនទាន់បានប្រកបអាជីវកម្មនៅកម្ពុជា ឱ្យមកសិក្សាពីសក្តានុពលពាណិជ្ជកម្ម និងវិនិយោគរបស់កម្ពុជាដោយផ្ទាល់ផងដែរ។
អានបន្ថែមនិយ័តករមូលបត្រកម្ពុជា គ្រោងបង្កើត Property Fund ក្នុងទីផ្សារភាគហ៊ុន
និយ័តករមូលបត្រកម្ពុជា គ្រោងបង្កើតកញ្ចប់ផ្នែកមូលនិធិទាក់ទងនឹងអចលនវត្ថុក្នុងទីផ្សារភាគហ៊ុន ដើម្បីឱ្យក្រុមហ៊ុនប្រមូលសាច់ប្រាក់ពីសាធារណជនយកទៅវិនិយោគ។ ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា លើកឡើង ក្នុងពិធីបើកសម្ភោធជាផ្លូវការពិព័រណ៍ ផ្សារភាគហ៊ុនកម្ពុជា«My First STOCK» ឆ្នាំ២០២២ នៅថ្ងៃទី២១ តុលា ថាកញ្ចប់ផ្នែកមូលនិធិទាក់ទងនឹងអចលនវត្ថុក្នុងទីផ្សារភាគហ៊ុន នឹងអនុញ្ញាតឱ្យអចលនវត្ថុមានការជួញដូរតែងាយស្រួល និងសកម្មភាព រួមទាំងជួយលើក កម្ពស់ផ្សារភាគហ៊ុនកម្ពុជាឱ្យកាន់តែប្រសើរ ថែមទៀត។ ឯកឧត្តម ស៊ូ សុជាតិ ថ្លែងថា៖ “ការចុះបញ្ជីកញ្ចប់ផ្នែកមូលនិធិទាក់ទងនឹងអចលនវត្ថុនៅផ្សារហ៊ុននេះ វិនិយោគិនដែលដាក់សាច់ប្រាក់ក្នុងកញ្ចប់ហ្នឹង គឺអាចលក់កញ្ចប់របស់ខ្លួននៅក្នុងផ្សារហ៊ុនតែម្តង ដើម្បីយកសាច់ប្រាក់ត្រលប់មកវិញ ឬ ក៏ចាកចេញពីផលិតផលនេះពេលណាក៏បាន ដោយមានភាពងាយស្រួល និង រហ័ស ជាងការដាក់ជួញដូរអចលវត្ថុនៅក្នុងទីផ្សារទូទៅ”។ ឯកឧត្តម ស៊ូ សុជាតិ រំពឹងថា ផលិតផលថ្មីដែលផ្សារភ្ជាប់គ្នារវាងវិស័យមូលបត្រ និង វិស័យអចលនទ្រព្យ នឹងអាចចាប់ ផ្តើមជួញដូរក្នុងផ្សារ ហ៊ុនបាននៅក្នុងឆ្នាំ២០២៣ ប្រសិនបើបទបញ្ញត្តិបំពេញបន្ថែមចេញជារូបរាងនៅចុង ឆ្នាំ២០២២ ។ ជុំវិញគម្រោងបង្កើត Property Fund នេះ ឯកឧត្តម ហុង សុខហួរ […]
អានបន្ថែមផ្ទៃដីដំណាំស្រូវជា ២២ម៉ឺនហិកតាទូទាំងប្រទេសរងផលប៉ះពាល់ពីគ្រោះទឹកជំនន់
ផ្ទៃដីដំណាំស្រូវរបស់ប្រជាពលរដ្ឋទូទាំងប្រទេសចំនួន ២២ ម៉ឺនហិកតា នៅក្នុង ២២ រាជធានី ខេត្ត ត្រូវបានរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់។ នេះបើតាមការឱ្យដឹងពីវិទ្យុជាតិកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២។ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មបានឱ្យដឹងថា ក្នុងចំណោមផលប៉ះពាល់ជាង ២២ម៉ឺនហិកតានេះ គឺមានផ្ទៃដីដំណាំស្រូវចំនួន ១១ម៉ឺនហិកតា រងនូវការខូចខាតទាំងស្រុង ខណៈដែលផ្ទៃដី ដែលអាចស្តារឡើងវិញមានចំនួន ៧ម៉ឺនហិកតា។ របាយការណ៍បន្តថា ខេត្តដែលរងគ្រោះធ្ងន់ធ្ងរជាងគេដោយសារទឹកជំនន់រួមមាន ខេត្តក្រចេះ កំពង់ធំ កំពង់ចាម សៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង។ ក្នុងនោះដែរ ដំណាំស្រូវដែលរងនូវការខូចខាត ត្រូវការស្រូវពូជប្រមាណ ៧ពាន់តោន សម្រាប់ការងារស្ដារឡើងវិញជូនប្រជាពលរដ្ឋ ដែលមកដល់ពេលនេះស្រូវ ពូជប្រមាណ ៦ពាន់តោនហើយ ត្រូវបានដឹកជញ្ជូនទៅដល់គោលដៅ និងត្រៀមចែកជូនប្រជាពលរដ្ឋ។ បន្ថែមពីនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពូជបន្លែចំនួន ១៨ម៉ឺនឃីត និងចែកជូនប្រជាពលរដ្ឋបាន ៨ម៉ឺនឃីតរួចរាល់ហើយគិតត្រឹមថ្ងៃទី២២ ខែតុលា។
អានបន្ថែម