ព័ត៌មានអចលនទ្រព្យ
រដ្ឋចេញគោលការណ៍ថ្មី រឹតបន្ដឹងអាជីវកម្មកាស៊ីណូជាងមុន
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក) កាលពីថ្ងៃទី ២០ តុលា បានចេញសេចក្តីណែនាំថ្មីមួយ ដើម្បីគ្រប់គ្រង និងរឹតបន្តឹងអាជីវកម្មកាស៊ីណូនៅកម្ពុជា ឱ្យមានសណ្ដាប់ធ្នាប់ ស្របច្បាប់ និងតម្លាភាព។ យោងតាមឯកសារ ខ្លឹមសារសង្ខេបនៃសេចក្ដីណែនាំ មានដូចខាងក្រោម៖ ១. ប្រតិបត្តិករកាស៊ីណូ ត្រូវដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ ឬបន្ត សុពលភាពអាជ្ញាបណ្ណកាស៊ីណូ មក គ.ល.ក. ដោយត្រូវផ្អែកលើគោលការណ៍នៃ សជណ បើមិនដូច្នេះនឹងត្រូវពិន័យតាមច្បាប់ ២. ប្រតិបត្តិករកាស៊ីណូ ដែលទទួលបានអាជ្ញាបណ្ណ អាចធ្វើប្រតិបត្តិការកាស៊ីណូបានតែនៅក្នុងបរិវេណទីតាំងដែលបានកំណត់ប៉ុណ្ណោះ។ ៣. ប្រតិបត្តិករកាស៊ីណូ ដែលធ្លាប់មានអាជ្ញាបណ្ណកាស៊ីណូពីក្រសួង សេដ្ឋកិច្ច អាចបន្ដអាជីវកម្មបាន តែស្ថិតនៅក្រោមការគ្រប់គ្រង និងត្រួតពិនិត្យយ៉ាងតឹងរ៉ឹងរបស់ គ.ល.ក.។ ៤. ប្រតិបត្តិករកាស៊ីណូ ត្រូវដាក់តាំងបង្ហាញអាជ្ញាបណ្ណ ឬលិខិត បញ្ជាក់នីតិភាពច្បាប់ដើម នៅកន្លែងដែលអាចមើលឃើញ ក្នុងទីតាំងធ្វើអាជីវកម្មរបស់ខ្លួន។ការប្រើអាជ្ញាបណ្ណ ឬលិខិតបែបថតចម្លង នៅទីតាំងផ្សេងនឹង ចាត់ទុកថាជាការក្លែងបន្លំ ដែលត្រូវប្រឈមនឹងកាពិន័យជាធរមាន។ ៥. ប្រតិបត្តិករកាស៊ីណូ ត្រូវបង់ចំណូលកាតព្វកិច្ចពីល្បែងគ្រប់ប្រភេទ ឱ្យបានគ្រប់ចំនួន និង ទាន់ពេលវេលា ទៅតាមច្បាប់។
អានបន្ថែមរដ្ឋកាត់ដីជាង ១ម៉ឺនហិកតាចេញពីខេត្តបាត់ដំបង ឱ្យទៅនៅក្រោមការគ្រប់គ្រងរបស់ខេត្តប៉ៃលិនវិញ
រដ្ឋបាលខេត្តបាត់ដំបង និងខេត្តប៉ៃលិន បានឯកភាពកែសម្រួលផ្ទៃដីជាង ១ម៉ឺនហិកតា ស្ថិតក្នុងភូមិសាស្រ្តស្រុកសំឡូត និងស្រុកកំរៀង ខេត្តបាត់ដំបង ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តប៉ៃលិនវិញ។ នេះបើតាមកិច្ចប្រជុំលើសំណើសុំការកែសម្រួលព្រំប្រទល់រដ្ឋបាល រវាងខេត្តបាត់ដំបង និងខេត្តប៉ៃលិន កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២។ ការកែសម្រួលនេះ ធ្វើឡើងទៅតាមបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងការកែសម្រួលព្រំប្រទល់រដ្ឋបាល រវាងខេត្តបាត់ដំបង និងខេត្តប៉ៃលិន ឱ្យបានត្រឹមត្រូវសម្រាប់បម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋនៃខេត្តបាត់ដំបង និងខេត្តប៉ៃលិន។ ក្នុងនោះ ព្រំប្រទល់ដែលខេត្តប៉ៃលិនស្នើសុំកែសម្រួលមកវិញរួមមាន៖ ត្រង់ចំណុចភូមិឡាក់ហុកពីរ និងភូមិបឹងអូរជាង ឃុំកំរៀង ចូលព្រំដីនៅក្នុងខេត្តបាត់ដំបង មានទំហំ ១៣៧៦ហិកតា ត្រង់ចំណុចភូមិកំពង់ចម្លងក្រោម ឃុំតាក្រី ចូលព្រំដី ក្នុងខេត្តបាត់ដំបង មានទំហំ ៣៦១៨ហិកតា ព្រំប្រទល់ដែលខេត្តប៉ៃលិនស្នើសុំកែសម្រួលតាមគោលធម្មជាតិ (ស្ទឹង) ត្រង់ចំណុចភ្នំដំបង និងអូរស្លេវ ឃុំមានជ័យ ស្រុកសំឡូត ចូលព្រំដីក្នុងខេត្តបាត់ដំបង មានទំហំ ៦,៦៨៥ហិកតា។ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា «ការកែសម្រួលព្រំប្រទល់រវាងខេត្តបាត់ដំបង និងខេត្តប៉ៃលិន គឺដើម្បីប្រសិទ្ធភាពក្នុងការគ្រប់គ្រងសន្តិសុខ […]
អានបន្ថែមសម្តេចតេជោចេញបញ្ជារឱ្យរើសាលាចំនួនពីរ ទៅដាក់នៅក្នុងតំបន់អភិវឌ្ឍន៍ថ្មីពីរ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យអាជ្ញាធររើសាលាស្រុកចំនួនពីរ ស្ថិតក្នុងតំបន់អប្សរា ដែលត្រូវហាមឃាត់មិនឱ្យមានការសាងសង់សំណង់ ទៅដាក់ក្នុងតំបន់អភិវឌ្ឍន៍ថ្មី ដែលត្រូវបានបង្កើត សម្រាប់ប្រជាពលរដ្ឋ ទៅរស់នៅ។ ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅតំបន់អភិវឌ្ឍន៍រុនតាឯក ស្រុកបន្ទាយស្រី សម្តេចតេជោ ហ៊ុន សែន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យអាជ្ញាធររើសាលាស្រុកបន្ទាយ ស្រីផ្លាស់ ទៅតំបន់អភិវឌ្ឍន៍រុនតាឯក ចំណែកសាលាស្រុកអង្គរធំ ត្រូវរើផ្លាស់ទៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង។ ទីតាំងចាស់នៃសាលាស្រុកទាំងពីរ នេះ គឺស្ថិតនៅក្នុងតំបន់ ដែលត្រូវបានការពារដោយអាជ្ញាធរជាតិអប្សរា និងមានការហាមឃាត់មិនឱ្យសាងសង់សំណង់ថ្មីៗ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “សាលាស្រុកបន្ទាយស្រីដែលស្ថិតនៅតំបន់១ ត្រូវរើមកតាំងនៅក្នុង ភូមិរុនតាឯក, អីចឹងបងប្អូននៅភូមិរុនតាឯក គឺត្រូវប៉ាន់តែម្ដង ស្អីក៏មានដែរ ព្រោះសាលាស្រុកនៅហ្នឹងស្រាប់… សម្រាប់សាលាស្រុកអង្គរធំដែលស្ថិតនៅតំបន់១ដែរ ក៏ត្រូវលើទៅធ្វើនៅពាក់ស្នែងឯណោះ”។ សម្ដេចតេជោ បានបញ្ជារឱ្យត្រៀមដីសមរម្យសម្រាប់ធ្វើសាលាស្រុកបន្ទាយស្រីថ្មី នៅតំបន់អភិវឌ្ឍន៍រុនតាឯក និងនៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង ។
អានបន្ថែមអ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត វិស័យកើនខ្លាំងជាងគេគឺ…
បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស័យអចលនទ្រព្យនៅតែមានសញ្ញាវិជ្ជមាន ដោយរំពឹងថានឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំ ខាងមុខ។ នេះ បើយោងតាម អ្នកស្រី អាន សុធីតា អគ្គនាយិកាក្រុមហ៊ុន PropNex Cambodia។ អ្នកស្រី បានពន្យល់យ៉ាងដូច្នេះថា មូលហេតុនៃកំណើនវិស័យអចលនទ្រព្យ គឺដោយសារតែ ទី ១ សេដ្ឋកិច្ចកម្ពុជា នៅមានកំណើនក្នុងរង្វង់ ៥ ទៅ ១០% ដែលជាតួលេខល្អ ដូច្នេះវិស័យអចលនទ្រព្យក៏នឹងកើនតាមផងដែរ។ «លើសពីនេះ ហេដ្ឋារចនាសម្ព័ន្ធបានពង្រីកយ៉ាងគំហុក ទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្ត ដែលជាការធ្វើឱ្យវស័យដីធ្លីមានសក្ដាពុលខ្លាំងជាងគេ ក្នុងចំណោមទីផ្សារអចលនទ្រព្យទាំងអស់ ពិសេសនៅជាយក្រុងភ្នំពេញ» អ្នកស្រីបានបកស្រាយ។ «វិស័យដែលនឹងស្ទុះងើបខ្លាំងបន្ទាប់គឺវិស័យឧស្សាហកម្ម។ វិនិយោគិនចាប់អារម្មណ៍ប្រទេសខ្មែរខ្លាំង។ គាត់ចាប់ផ្ដើមធ្វើពិពិធកម្មអាជីវកម្ម ដោយប្ដូររោងចក្រពីប្រទេសចិន មកកាន់ប្រទេសក្នុងអាស៊ីអាគ្នេយ៍ដូចជាកម្ពុជា និងវៀតណាមជាដើម» អ្នកស្រី បន្ថែម។ កម្ពុជាគឺជាទិសដៅល្អ ព្រោះតម្លៃដីនៅសមរម្យ និងតម្លៃពលកម្មទាប។ ទោះកត្តាតម្លៃទឹកភ្លើង និងដឹកជញ្ជូននៅខ្ពស់ក្ដី កម្ពុជាក៏កំពុងតែអភិវឌ្ឍលើផ្នែកនេះ។ “ចំពោះទីផ្សារលំនៅឋានក៏នៅមានឱកាសច្រើនដើម្បីរីកចម្រើនដែរ ក្នុងនោះរួមមាន បូរី ខុនដូ […]
អានបន្ថែមរដ្ឋមន្ត្រីបរិស្ថាន៖ ប្រជាជនកម្ពុជាទាំងអស់ គឺជារបងការពារ និងអភិរក្សតំបន់ការពារធម្មជាតិរបស់យើង
ប្រជាជនកម្ពុជាទាំងអស់ គឺជារបងការពារ និងអភិរក្សតំបន់ការពារធម្មជាតិរបស់យើង ហើយរបងនោះ កាន់តែរឹងមាំ ដោយសារតែកត្តាការយល់ដឹងពីបរិស្ថានកាន់តែទំលំទូលាយជាងមុន បានផ្លាស់ប្តូរទំលាប់ងាកចេញពីការប្រើប្រាស់ធនធានដែលដាក់សំពាធលើបរិស្ថាន»។ នេះជាការលើកឡើង របស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី១២-១៤ ខែតុលា ឆ្នាំ២០២២។ ឯកឧត្តមបានបន្តថា ធនធានធម្មជាតិជាសម្បត្តិជាមូលដ្ឋានសម្រាប់ទ្រទ្រង់សង្គម សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជនកម្ពុជា ជាក់ស្តែងដូចជា ទឹក និងត្រី នៅបឹងទន្លេសាប ប្រភពទឹកក្បាលឆាយ និងវាលស្មៅ សមុទ្រនៅខេត្តកែបដែលជាប្រភពក្តាមសេះ។ ចំណែកឯ ការរក្សាព្រៃឈើឱ្យនៅឈរ បានផ្តល់ចំណូលចូលសេដ្ឋកិច្ចតាមរយៈការលក់ឥណទានកាបូនក្នុងទីផ្សារស្មគ្រ័ចិត្តអន្តរជាតិជាដើម។ ឯកឧត្តមបានបន្ថែមថា សម្បត្តិធនធានធម្មជាតិដ៏មហាសាលដែលបុព្វបុរសយើងបានបន្សល់ទុកមក យើងត្រូវការពារ និងបន្តបង្កើតនូវសមិទ្ធផលវិស័យបរិស្ថានថ្មីផ្សេងៗទៀត ដើម្បីធានាការពារ និងអភិរក្សធនធានធានធម្មជាតិ ទុកបន្តជាឧត្តមប្រយោជន៍ជូនប្រជាជនកម្ពុជាគ្រប់ជំនាន់។ ទន្ទឹមនឹងនេះផងដែរ ឯកឧត្តមបញ្ជាក់ទៀតថា ប្រជាជនយើង គួរគិតគូរបន្ថែមលើការដាំដំណាំរួមផ្សំនៅតាមផ្ទះ និងសហគមន៍ ដើម្បីធានាសន្តិសុខស្បៀង ភាពសម្បូណ៌បែបនៃម្ហូបអាហារ និងសុវត្ថិភាព និងការនាំចេញនៅនឹងកន្លែងក្នុងតំបន់ការពារធម្មជាតិ។
អានបន្ថែមការបញ្ចាំ និងបញ្ចាំផ្ដាច់ខុសគ្នាដូចម្ដេច? សូមមើលកិច្ចសន្យា ប្រយ័ត្នបាត់ទ្រព្យមិនដឹងខ្លួន!
តើអ្នកដឹងទេថា ពេលអ្នកធ្វើការបញ្ចាំ ម្ចាស់បំណុលមិនអាចលក់ទ្រព្យបញ្ចាំដោយឯកតោភាគីបានទេ ក្នុងករណីអ្នកខកខានសង់ប្រាក់ ពោលគឺត្រូវប្ដឹងឡើងតុលាការទើបអាចលក់បាន។ ប៉ុន្តែ បើជាការបញ្ចាំផ្ដាច់វិញ ម្ចាស់បំណុលមានសិទ្ធិលក់។ តើត្រូវសង្កេតនឹងប្រយ័ត្នដូចម្ដេច? ជាក់ស្ដែង ការបញ្ចាំ និងការប្រាតិភោគដោយអនុប្បទាន (បញ្ចាំផ្ដាច់) គឺស្រដៀងគ្នា ពោលគឺការយកទ្រព្យទៅដាក់តំកល់ ដើម្បីខ្ចីប្រាក់។ ប៉ុន្តែ ការបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ខុសគ្នានៅត្រង់ថា៖ ការបញ្ចាំ អាចធ្វើបានទាំង ចលនវត្ថុ ឬអចលនវត្ថុ ដោយយកទ្រព្យនោះទៅតំកល់ដើម្បីទទួលបានប្រាក់កម្ចី ដោយសន្យាទូទាត់សងប្រាក់ដើម និងការប្រាក់ទៅតាមកិច្ចសន្យាដែលបានកំណត់។ ក្នុងករណីខកខានសង ម្ចាស់បំណុលលើការបញ្ចាំ មិនអាចលក់ទ្រព្យបញ្ចាំនោះបានដោយឯកតោភាគីបានទេ ទោះបីក្នុងពេលធ្វើកិច្ចសន្យាកូនបំណុលព្រមឱ្យម្ចាស់បំណុលធ្វើដូច្នោះបានក្ដី (មាត្រា ៨២៧ ក្រមរដ្ឋប្បវេណី)។ ម្ចាស់បំណុល ត្រូវប្តឹងទៅតុលាការ ដើម្បីឱ្យតុលាការចេញសេចក្ដីសម្រេចលក់ដោយបង្ខំជាមុនសិន។ (អានបន្ថែម) ដោយឡែក ប្រាតិភោគដោយអនុប្បទាន ឬការបញ្ចាំផ្ដាច់វិញ ធ្វើបានចំពោះចលនវត្ថុប៉ុណ្នោះ មិនអាចធ្វើលើអចលនទ្រព្យបានទេ។ ប្រាតិភោគដោយអនុប្បទាន អតិថិជនត្រូវធ្វើអនុប្បទានសិទ្ធិ ឬផ្ទេរ ចលនវត្ថុរបស់ខ្លួនទៅម្ចាស់បំណុល ដើម្បីទទួលបានប្រាក់កម្ចីដោយសន្យាទូទាត់សងប្រាក់ដើម និងការប្រាក់ទៅតាមកិច្ចសន្យាដែលបានកំណត់។ ក្នុងករណីមិនមានសំណង ម្ចាស់បំណុលលើប្រាតិភោគដោយអនុប្បទាន មានសិទ្ធិលក់ទ្រព្យនោះ ទៅតាមច្បាប់ និងនីតិវិធីជាធរមាន។ ដូច្នេះ […]
អានបន្ថែមរដ្ឋអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនវិនិយោគលើកោះតាព្រហ្មក្នុងទំហំផ្ទៃដី ១១៦ហិកតា
ទីស្តីការគណៈរដ្ឋមន្ត្រី បានអនុញ្ញាតឱ្យក្រុមហ៊ុនតាព្រហ្ម អ៊ិនវេសមិន ឯ.ក ធ្វើការអភិវឌ្ឍទីតាំងកោះតាព្រហ្ម ទំហំប្រមាណ ១១៦ហិកតា ស្ថិតនៅក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ នេះបើតាមលិខិតលេខ ៨២១ សជណ.មយ ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២។ ក្រុមហ៊ុននេះ នឹងអភិវឌ្ឍកោះតាព្រហ្ម ឱ្យទៅជាតំបន់សេដ្ឋកិច្ចចម្រុះ តំបន់លំនៅឋាន និងប្រែក្លាយទៅជាទីក្រុងរណបមួយផងដែរ។ ជាមួយគ្នានេះដែរ រដ្ឋបាលរាជធានីភ្នំពេញ ជាតំណាងរាជរដ្ឋាភិបាលកកម្ពុជា ដើម្បីចុះកិច្ចសន្យាស្តីពីការអភិវឌ្ឍតំបន់កោះតាព្រហ្ម ជាក្រុមហ៊ុនតាព្រហ្ម អ៊ិនវេសមិន ឯ.ក។
អានបន្ថែមក្រុមហ៊ុនឯកជន ២ ចុះMoU នាំចូលមនុស្សយន្តមកកម្ពុជា សម្រាប់បម្រើឱ្យវិស័យ…
ក្រុមហ៊ុនក្នុងស្រុក AZ Group បានចុះMoU ជាមួយក្រុមហ៊ុនថៃ TKK Corporation ដើម្បីនាំចូលមនុស្សយន្ត ឬ Robot ដែលអាចដើរដោយស្វ័យប្រវត្តិសម្រាប់មកបម្រើក្នុងវិស័យផ្សេងៗ ដែលវិស័យសំណង់ និងអចលនទ្រព្យក៏ស្ថិតក្នុងគោលដៅរបស់ក្រុមហ៊ុនទាំង ២ នេះ ដែរ។ MoU ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី ១៤ តុលា កន្លងមក រវាងតំណាងក្រុមហ៊ុន AZ Group និង ក្រុមហ៊ុន TKK Corp។ ឧកញ៉ា លឹម ប៊ុនសួរ ប្រធានក្រុមហ៊ុន AZ Group បានឱ្យដឹងថា MoU នេះ នឹងផ្លាស់ប្តូរមុខមាត់នៃវិស័យឧស្សាហកម្ម និងសេវាកម្មនៅកម្ពុជា។ មនុស្សយន្តដែលនាំចូលនឹងអាចប្រើបានក្នុងវិស័យផលិតកម្មឧស្សាហកម្ម និងសេវាកម្មគ្រប់ប្រភេទ។ គួរបញ្ជាក់ថា AZ Group ជាក្រុមហ៊ុនដំបូងគេដែលនាំចូលបច្ចេកវិទ្យាថ្មីនេះ ចូលមកទីផ្សារកម្ពុជា។ មនុស្សយន្តទាំងនេះ នឹងជួយសម្រួលដល់វិស័យជាច្រើន ទាំងឧស្សាហកម្ម និងសេវាកម្ម ដូចជាទទួលភ្ញៀវនៅសណ្ឋាគារ ខុនដូ ឬភោជនីយដ្ឋាន តំឡើងគ្រោងសំណង់ខ្នាតតូចផ្នែកខាងក្នុងអគារ និង […]
អានបន្ថែមឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?
អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នាំដ៏ល្អមួយសម្រាប់ការវិនិយោគលើអលចនទ្រព្យ សម្រាប់អ្នកដែលមានទុនខ្ពស់ ហើយរំពឹងផលចំណេញក្នុងរយៈពេលវែង ព្រោះតម្លៃអចលនទ្រព្យក្នុងឆ្នាំ ២០២៣ ក៏នៅមិនទាន់ស្ទុះឡើងខ្លាំងនោះ ខណៈទីផ្សារជារួមអាចនឹងមិនទាន់ងើបឡើងវិញខ្លាំងទេ។ នាយករងក្រុមហ៊ុនCBRE Cambodia អ្នកស្រី គឹម គិនកេសាបានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៣ វិនិយោគិនដែលមានលទ្ធភាព គួរសំលឹងមើលការវិនិយោគ ក្នុងវិស័យដីធ្លី និងអចលនទ្រព្យនៅក្នុងតំបន់ដែលមានសក្ដានុពលអភិវឌ្ឍន៍រយៈពេលវែង។ «មូលហេតុដែលគួរវិនិយោគលើដីធ្លី ព្រោះវាអាចផ្ដល់ផលចំណេញខ្ពស់នៅពេលដែលស្ថានភាពសេដ្ឋកិច្ចងើបឡើងវិញ ក្នុងប៉ុន្មានឆ្នាំខាងមុខ»។ យ៉ាងណាមិញ អ្នកស្រីពន្យល់ថា មុនពេលសម្រេចចិត្តវិនិយោគ វិនិយោគិនគួរស្វែងយល់អោយបានច្បាស់លាស់ អំពីកត្តាភូមិសាស្ត្រ និងសេដ្ឋកិច្ចក្នុងតំបន់នោះ ដោយទីតាំងនិមួយៗអាចមានចលករសេដ្ឋកិច្ចខុសៗគ្នា។ «ឧទាហរណ៍តំបន់កណ្ដាលរាជធានីភ្នំពេញមានសក្ដានុពលសម្រាប់ការអភិវឌ្ឍបែបពាណិជ្ជកម្ម និងអគារលំនៅដ្ឋាន ឯតំបន់ជាយរាជធានីភ្នំពេញ ខេត្តកណ្ដាល និងកំពង់ស្ពឺ មានសក្ដានុពលផ្នែកឧស្សាហកម្ម និងលំនៅដ្ឋានតម្លៃសមរម្យ ចំណែកឯបណ្ដាខេត្តជាប់មាត់សមុទ្រដូចជា ខេត្តព្រះសីហនុ កែប និងកំពត ជាទិសដៅទេសចរណ៍ អំណោយផលដល់ការសាងសង់សណ្ឋាគារ រមណីយដ្ឋាន និងផ្ទះលំហែកាយ»។ «រយៈពេលវិនិយោគក្នុងវិស័យទាំងនេះ អាចមានរយៈពេលមធ្យម និងវែង ដូចនេះវិនិយោគិនគួរសិក្សាអំពីលទ្ធភាពនៃទុនវិនិយោគរបស់គាត់ និងនិន្នាការទីផ្សារអោយបានល្អិតល្អន់មុនពេលវិនិយោគ» អ្នកស្រីបានបន្ដ។ គួរបញ្ជាក់ថា CBRE ក៏បានព្យាករថាទីផ្សារអចលនទ្រព្យនៅកម្ពុជា នឹងប្រសើរឡើងបន្ដិចបន្ដួចប៉ុណ្ណោះក្នុងឆ្នាំ ២០២៣ […]
អានបន្ថែមCBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…
ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ដួចប៉ុណ្ណោះក្នុងឆ្នាំ ២០២៣ ពោលគឺនៅមិនទាន់កើនដល់កម្រិតមុនវិបត្តិកូវីដឡើយ។ នេះបើយោងតាមការព្យាករណ៍របស់ នាយករងរបស់ក្រុមហ៊ុន CBRE Cambodia អ្នកស្រី គីម គិនកេសា។ អ្នកស្រីព្យាករទៀតថា តម្លៃលក់ ជួលអចលទ្រព្យ អាចបន្តមានលំនឹងប្រហាក់ប្រហែលនឹងតម្លៃក្នុងឆ្នាំ២០២២ដែរ ប៉ុន្ដែប្រតិបត្តិការទិញ លក់ ជួលអចលនទ្រព្យវិញ អាចនឹងមានកំណើនល្អ នៅឆ្នាំក្រោយ។ «ដោយឡែក កំណើននៃតម្រូវការក្នុងវិស័យអចលនទ្រព្យក្នុងឆ្នាំ២០២៣ អាចនៅមានកម្រិត ពោលគឺមិនទាន់ត្រលប់ទៅដល់កម្រិតមុនពេលមានវិបត្តិកូវីដនៅឡើយទេ» អ្នកស្រីបានឱ្យដឹង។ «នោះគឺ ដោយសារតែស្ថានភាពសេដ្ឋកិច្ចពិភពលោក និងកម្ពុជាផ្ទាល់ អាចនឹងបន្តរងផលប៉ះពាល់ពីជំងឺកូវីដ១៩ វិបត្តិភូមិសាស្ត្រនយោបាយពិភពលោក អតិផរណាខ្ពស់ និងជាពិសេសការកើនតម្លៃនៃថាមពលឥន្ឋនៈ សម្ភារៈសំណង់ និងការដឹកជញ្ជូន» អ្នកស្រីបន្ដ។ បើយោងតាមអ្នកស្រី នៅក្នុងឆ្នាំ២០២៣ វិនិយោគិនដែលមានលទ្ធភាព គួរសម្លឹងមើលការវិនិយោគ ក្នុងវិស័យដីធ្លី និងអចលនទ្រព្យនៅក្នុងតំបន់ដែលមានសក្ដានុពលអភិវឌ្ឍន៍រយៈពេលវែង ព្រោះអាចផ្ដល់ផលចំណេញខ្ពស់នៅពេលដែលស្ថានភាពសេដ្ឋកិច្ចងើបឡើងវិញ ក្នុងប៉ុន្មានឆ្នាំខាងមុខ។
អានបន្ថែម