រដ្ឋស្នើប្រជាពលរដ្ឋកុំលក់ដីសម្បទានសង្គមកិច្ចដែលទទួលបានពីគម្រោង LASED III

មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើឱ្យប្រជាពលរដ្ឋ​សូមកុំលក់ដី​សម្បទាន​សង្គ​ម​កិច្ច ដែលទទួលបានពីគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់ទី៣ (LASED III) នៅ​​ឃុំ​ក្បាល​ដំរី ស្រុកសម្បូរ ខេត្តក្រចេះ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្ដម រ័ត្ន ហុក អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និ​​ង​សំណ​ង់​  និងជានាយកគម្រោង LASED III កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ក្នុងដំណើរទស្សនកិច្ចទៅ​ពិនិត្យ​ទីតាំង​បែង​ចែកដី។ ឯកឧត្តមបានស្នើពលរដ្ឋសូមកុំល​ក់ដូរដីដែលបានមកពីការខិតខំរ​បស់បងប្អូ​ន​ឱ្យ​សោះ​ ត្រូវខិតខំថែរក្សា និងបង្កបង្កើនផលដាំដុះឱ្យបានច្រើន ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជីវភាពប្រចាំថ្ងៃ ហើយ​អ្នកដែលមិនទាន់ទទួលបានដី សូមចូលរួមសហការដាក់ពាក្យស្នើសុំមកអាជ្ញាធរមូលដ្ឋាន។ បើតាមរដ្ឋបាលឃុំក្បាលដំរី បានឱ្យដឹងថា ឃុំនេះមានប្រជាពលរដ្ឋសរុបចំនួន ៧,៦៩៨ នាក់ ស្មើ ១,៦៨៦ គ្រួសារ ដែលមានចំនួន​ប្រជាពលរដ្ឋក្រីក្រប្រហែល ៨០%ដែលគ្មានដីកសិកម្ម គ្មានដីលំនៅឋាន ហើយអ្នកខ្លះទៀត​គ្មានទាំ​ង​​​ដីកសិកម្ម និងដីលំនៅឋានតែម្ដង។ គួរបញ្ជាក់ថា គ​ម្រោង LASED III បានទទួលហិរញ្ញប្បទានពីធនាគារពិភពលោក ដើម្បីគាំទ្រសកម្មភាពទាំងឡាយ ដែល​​រួមមាន ការអភិវឌ្ឍប្រព័ន្ធធារាសាស្រ្តខ្នាតតូច ចំនួន ៧ទីតាំង […]

អាន​បន្ថែម

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម្ពុជា មានផលវិជ្ជមានដោយផ្ទាល់ និងប្រយោលដល់វិស័យអចលនទ្រព្យ តែមិនច្រើននោះទេ ខណៈទីផ្សារក៏នៅមិនទាន់ទាន់ងើបឡើងដល់កម្រិតមុនវិបត្តិកូវីដដែរ។ នាយករងរបស់ក្រុមហ៊ុន CBRE Cambodia អ្នកស្រី គីម គីនកេសា បានពន្យល់ថា សម្រាប់ការជះឥទ្ធិពលដោយផ្ទាល់ គឺធ្វើអោយវិនិយោគិនបរទេសអាចធ្វើដំណើរចូលមកកាន់កម្ពុជា បានងាយស្រួលជាងមុន ដូចនេះអាចសម្រួលដល់ការសម្រេចចិត្តវិនិយោគនៅក្នុងវិស័យអចលនទ្រព្យ។ «លើសពីនេះ ការដកវិធានការនេះក៏មានឥទ្ធិពលល្អដល់វិស័យទេសចរណ៍ ដែលនឹងស្ដារសេដ្ឋកិច្ចកម្ពុជា និងចំណូលក្នុងវិស័យនេះដោយប្រយោល និងអាចជម្រុញដល់ការវិនិយោគរបស់ប្រជាជនក្នុងស្រុកផងដែរ» អ្នកស្រីបានឱ្យដឹង។ «យ៉ាងណាមិញ ការដកវិធានការកូវីដនៅប្រទេសចិន ដែលជាប្រភពទុនវិនិយោគ និងប្រភពភ្ញៀវទេសចរណ៍ដ៏សំខាន់របស់កម្ពុជាយើង មិនទាន់បានបើកទូលាយនៅឡើយទេ ដូច្នេះហើយផលវិជ្ជមានដែលយើងរំពឹងទុកនេះ មិនទាន់មានកំណើនរឹងមាំនៅក្នុងឆ្នាំ២០២២នេះភ្លាមៗទេ» បានបន្ដ។ ដោយឡែក សម្រាប់ឆ្នាំ ២០២៣ វិញ តម្លៃលក់ ជួលអចលទ្រព្យ អាចបន្តមានលំនឹងប្រហាក់ប្រហែលនឹងតម្លៃក្នុងឆ្នាំ២០២២ដែរ ប៉ុន្ដែប្រតិបត្តិការទិញ លក់ ជួលអចលនទ្រព្យអាចនឹងមានកំណើនល្អក្នុង២០២៣ នៅក្នុងតំបន់មួយចំនួនដែលមានសក្ដានុពលអភិវឌ្ឍន៍រយៈពេលវែង។

អាន​បន្ថែម

CBRE៖ អ្នកអភិវឌ្ឍបូរីខ្នាតមធ្យម និងតូច អាចនឹងជួបវិបត្តិធ្ងន់ ឬឈានដល់ផ្អាកការដ្ឋាន បើ…

ក្រុមហ៊ុនអចលនទ្រព្យCBRE Cambodia ព្យាករថាទីផ្សារ​បូរីកំពុងជូបឧបសគ្គ ឬនិន្នាការអវិជ្ជមានមួយចំនួន ដែលនឹងអាចធ្វើឱ្យអ្នកអភិវឌ្ឍបូរីខ្នាតមធ្យម និងតូច ជួបវិបត្តិធ្ងន់ ឬឈានដល់ផ្អាកការដ្ឋាន។ នាយករងនៃក្រុមហ៊ុន CBRE Cambodia អ្នកស្រី គីម គីនកេសា បានឱ្យដឹងថា អ្នកអភិវឌ្ឍខ្នាតមធ្យម និងខ្នាតតូចមួយចំនួន អាចនឹងជួបវិបត្តិធ្ងន់ធ្ងរឈានដល់ការផ្អាកការសាងសង់ ក៏ប៉ុន្ដែមិនច្រើនរហូតដល់បង្កើតជាវិបត្តិថ្នាក់ជាតិនោះទេ។ អ្នកស្រី ពន្យល់ថាបច្ចុប្បន្នតម្លៃសម្ភារៈសំណង់បន្ដកើនឡើង ដែលធ្វើឱ្យថ្លៃដើមនៃការសាងសង់ខ្ពស់ជាងមុន។ បញ្ហានេះ គួបផ្សំនឹងទីផ្សារដែលមានគម្រោងរីកដូចផ្សិត បានធ្វើឱ្យអាជីវកម្មប្រភេទនេះមានការប្រកួតប្រជែងខ្ពស់។ «ក្នុងទីផ្សារប្រកួតប្រជែងបែបនេះ អ្នកអភិវឌ្ឍមិនអាចលក់ផ្ទះបានថ្លៃដូចមុនទេ ហើយក៏មិនអាចលក់បានច្រើនដូចមុនដែរ  ព្រោះអតិថិជនមានជម្រើសច្រើន។​ នេះកត្តាដែលធ្វើឱ្យអ្នកអភិវឌ្ឍអាចនឹងមានបញ្ហាលំហូរសាច់ប្រាក់» អ្នកស្រី បានឱ្យដឹង។ អ្នកស្រីបន្ថែមទៀតថា ក្រៅពីកត្តាខាងលើ នៅមានកត្តាសេដ្ឋកិច្ចកម្ពុជា និងសេដ្ឋកិច្ចសកលដែលមិនទាន់ប្រសើរឡើងទៀតផង ដែលធ្វើឱ្យអ្នកទិញមិនសូវចង់ចាយវាយខ្លាំង។ ដូច្នេះ ជាលទ្ធផល អ្នកអភិវឌ្ឍខ្នាតមធ្យម និងខ្នាតតូចមួយចំនួន អាចផ្អាកការដ្ឋាន ឬសង់តែប្លុកដែលមានអ្នកទិញប៉ុណ្ណោះ។ យ៉ាងណាមិញ ក្រុមហ៊ុនអ្នកអភិវឌ្ឍធំៗ គឺនៅបន្តមានលំនឹង ដោយពួកគាត់មានទុនបម្រុងច្រើន។ លើសពីនេះ វិស័យបូរី ជារួម ក៏នៅមិនទាន់មានហានិភ័យខ្លាំងនោះទេ ព្រោះកម្រិតបំណុលធៀបនឹងមូលទុន (debt-to-equity ratio) របស់អ្នកអភិវឌ្ឍបូរីនៅកម្ពុជាមិនទាន់មានកម្រិតខ្ពស់ខ្លាំង។ […]

អាន​បន្ថែម

ក្នុងឱកាសថ្ងៃឈប់សម្រាក មកលេងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ទាំងអស់គ្នា

ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល កំពុងបើកដំណើរការសាកល្បង ជាមួយនឹងហាងលក់ទំនិញយ៉ាងសម្បូរបែប សម្លៀកបំពាក់ម៉ាកល្បីៗ ម្ហូបអាហារ និងភេសជ្ជៈរសជាតិឈ្ងុយឆ្ងាញ់ ថែមទាំងមានការរៀបចំតុបតែងលម្អខាងក្នុង និងជុំវិញផ្សារយ៉ាងប្រណីតទៀតផង ពិតជាស័ក្ដិសមឥតខ្ចោះសម្រាប់អ្នកកំពុងស្វែងរកកន្លែងដើរលេងកម្សាន្តក្នុងឱកាសថ្ងៃឈប់សម្រាកនេះ។ ចង់ដឹងទិដ្ឋភាពក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ទាក់ទាញយ៉ាងណានោះ តោះ! ទៅទស្សនារូបភាពស្អាតៗទាំងអស់គ្នា។ ឃើញតែតាមរូបថត មិនដូចមកឃើញផ្ទាល់ទេ! ចាំអង្កាល់ទៀត? មកលេងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ទាំងអស់គ្នា។  នៅទីនេះ មានហាងម៉ាកល្បីៗជាច្រើនកំពុងរង់ចាំស្វាគមន៍លោកអ្នក ដូចជាហាងលក់សម្លៀកបំពាក់ H&M, Adidas, Calvin Klein, LYN, Lyn Around, TEN11, Routine ហាងលក់ស្បែកជើង 361° ហាងកាហ្វេ Starbucks, Brown Coffee and Bakery ភោជនីយដ្ឋាន Bong Crab, Pka […]

អាន​បន្ថែម

សម្ដេចនឹងរៀបតំបន់អភិវឌ្ឍថ្មីមួយទៀត នៅឃុំពាក់ស្នែង បន្ថែមពីលើរុនតាឯក

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឱ្យរដ្ឋមន្ដ្រីក្រសួងដែនដីត្រៀម រៀបចំបង្កើតតំបន់អភិវឌ្ឍថ្មីមួយនៅឃុំពាក់ស្នែង ខេត្តសៀមរាប បន្ថែមពីលើតំបន់រុនតាឯក ដើម្បីជាទីតាំងទីលំនៅឋានថ្មីរបស់ពលរដ្ឋដែលរើចេញពីឧទ្យានជាតិអង្គរ។ សម្ដេចបានឱ្យដឹងដូច្នេះ កាលពីថ្ងៃទី ៦ តុលា កន្លងទៅ ដោយបញ្ជាក់ថាតំបន់នេះ នឹងមានហេដ្ឋារចនាសម្ព័ន្ធគ្រប់យ៉ាង ដូចនៅរុនតាឯកដូច្នេះដែរ។ ឥឡូវ ដីនៅរុនតាឯក សល់តែ ២០០ឡូ ប៉ុណ្ណោះ ខ្ញុំប្រាប់ឯកឧត្តម ជា សុផារ៉ា ឱ្យទុកជាដីបំរុង ហើយចាប់ផ្ដើមរៀបចំដីនៅតំបន់ពាក់ស្នែង ថ្មីមួយទៀត។ កន្លែងនេះ ត្រូវមានផ្លូវ ទឹក ភ្លើង សាលារៀន មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់សម្រាប់រស់នៅ និងប្រកបអាជីវកម្ម។ គួរបញ្ជាក់ថា តំបន់រុនតាឯកនឹងក្លាយជាកូនក្រុងសក្ដានុពលថ្មីមួយ ដែលមានហេដ្ឋារចនាសម្ព័ន្ធចាំបាច់គ្រប់ជ្រុងជ្រោយ សាកសម្យនឹងការរស់នៅ និងប្រកបអាជីពរបស់ពលរដ្ឋជាង ៦០០០ គ្រួសារ នាពេលអនាគត។ ការបង្កើតទីក្រុងរុនតាឯកថ្មីនេះ នឹងក្លាយជាតួយ៉ាង និងគំរូដ៏សំខាន់សម្រាប់ការអភិវឌ្ឍទីក្រុង និងរៀបចំគ្រប់គ្រងតំបន់អាណាធិបតេយ្យផ្សេងទៀតបានដោយមានប្រសិទ្ធភាព។ បើតាមផែនការ តំបន់នេះនឹងមានផ្លូវកៅស៊ូនិងផ្លូវបេតុងប្រវែងសរុប ១៤០គម រោងចក្រផលិតទឹកស្អាតតម្លៃ ៣លានដុល្លារ ប្រព័ន្ធលូ ប្រព័ន្ធទឹកស្អាត ការសាងសង់មន្ទីរពេទ្យសាលារៀន […]

អាន​បន្ថែម

សម្ដេច៖ មិនទាន់មានការស្នើឱ្យរើឃុំព្រះដាក់នោះទេ សូមប្រជាជនស្ងប់ចិត្ត

សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានបញ្ជាក់ថា មិនទាន់មានការុះរើ ឬប៉ះពាល់ប្រជាជននៅឃុំព្រះដាក់នោះទេ ហើយស្នើឱ្យប្រជាជនស្ងប់ស្ងាត់ ព្រោះរដ្ឋនឹងសិក្សាយ៉ាងដិតដល់ មុនសម្រេចចិត្តធ្វើអ្វីមួយ។ សម្ដេច បានឱ្យដឹងដូច្នេះ កាលពីថ្ងៃទី ៦ តុលា ឆ្នាំ ២០២២ ដែលជាការឆ្លើយតបនឹងការប្រមូលផ្ដុំរបស់ប្រជាជនឃុំព្រះដាក់ ប្រឆាំងនឹងពត៌មានលេចលឺថារដ្ឋាភិបាលនឹងរុះរើឃុំព្រះដាក់ទាំងមូល ដើម្បីយកដីស្ដារបារាយខាងកើត។ «ខ្ញុំសូមផ្ញើជូនដល់ប្រជាជន យើងមិនទាន់មានការប៉ះពាល់ណាមួយទៅលើប្រជាជននៅភូមិព្រះដាក់នោះទេ» សម្ដេចបានមានប្រសាសន៍។ ពត៌មានទាក់ទិននឹងការស្ដារបារាយកំពុងស្ថិតក្នុងការសិក្សានៅឡើយទេ។ ជាក់ស្ដែង ទីតាំងឃុំព្រះដាក់ ធ្លាប់ជាទីតាំងបារាយខាងកើត  ហើយធ្លាប់មានទឹកដល់ទៅ ៣០ លានម៉ែត្រគីប។ «ទឹកនេះមានតួនាទីទ្រទ្រង់សំណង់ប្រាសាទក្នុងតំបន់អង្គរ ទើបយើងចង់ស្ដាឡើងវិញ។ យើងកំពុងសិក្សាថាគួរដាក់ទឹកបានប៉ុន្មានដើម្បីទ្រទ្រង់អង្គរនេះ។ យើងនឹងធ្វើដោយប្រុងប្រយ័ត្ន យើងមិនដាក់ដល់ទៅ ៣០លានម៉ែត្រគីប ហើយដេញឱ្យគ្រប់គ្នាចេញនោះទេ» សម្ដេចមានប្រសាសន៍។ «យើងគ្រោងនឹងដាក់ត្រឹមបាតអាងប៉ុណ្ណោះ។ យើងគិតគូរណាស់ ម្ខាងគិតលើផលប៉ះពាល់ដល់ប្រជាជន ឯម្ខាងទៀតគឺដើម្បីការពារអង្គរ» សម្ដេចបន្ដ។ សម្ដេចបន្តថា ឃុំព្រះដាក់កសាងឡើង ៣០០ ទៅ ៤០០ ឆ្នាំ ហើយ ខណៈឃុំ​នេះ ក៏ទាក់ទងនឹងរដ្ឋបាលដែនដីរបស់យើងថែមទៀតផង ដូច្នេះមិនអាចរើបានទេ។ UNESCO ក៏យល់អំពីរឿងនេះដែរ។ លើសពីនេះ […]

អាន​បន្ថែម

សេដ្ឋវិទូ៖ វិនិយោគិនជាច្រើនសម្លឹងចង់បោះទុននៅអាស៊ាន កម្ពុជានឹងទទួលប្រយោជន៍អ្វី?

កាវិនិយោគផ្ទាល់ពីបរទេសមកកាន់តំបាន់អាស៊ីអាគ្នេយ៍បានកើនឡើង ៤២% ក្នុងឆ្នាំ ២០២១ ហើយនិន្នាការវិជ្ជមាននឹងបន្តនៅឆ្នាំ ២០២២ នេះ ដោយប្រទេសមួយចំនួនបានឃើញកម្រិត FDI កើនខ្ពស់បំផុត។ នេះបើយោងតាមរបាយការណ៍វិនិយោគអាស៊ានឆ្នាំ 2022។ មូលហេតុមួយគឺមកពីការកើនឡើង FDI គឺថា វិនិយោគិនភាគច្រើនកំពុងសម្លឹរកឱកាសវិនិយោគក្នុងតំបន់នេះ ទិសដៅដើម្បីការកាត់បន្ថយហានិភ័យ ដោយការពង្រាយទីតាំងមូលដ្ឋានអាជីវកម្មឱ្យនៅច្រើនកន្លែង មិនប្រមូលផ្ដុំនៅប្រទេសតែមួយដូចមុនវិបត្តិកូវីដ។ អាស៊ីអាគ្នេយ៍ គឺជាទិសដៅធំបំផុតទី២ សម្រាប់ការវិនិយោគផ្ទាល់ពីបរទេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍បន្ទាប់ពីប្រទេសចិន។ លោក Aaditya Mattoo សេដ្ឋវិទូនៃធនាគារពិភពលោកបាននិយាយថា អ្នកទទួលផលនៃការពង្រាយទីតាំងមូលដ្ឋានអាជីវកម្មរបស់វិនិយោគិនធំៗ នេះ គឺប្រទេសវៀតណាម ខណៈប្រទេសបន្ទាប់ គឺម៉ាឡេស៊ី និងកម្ពុជា។ ការវិនិយោគផ្ទាល់ពីបរទេសបានបន្តហូរចូល បើទោះបីជាមានវិបត្តិកូវឌ និងបញ្ហាសកលលោកផ្សេងទៀតក៏ដោយ។ FDI ភាគច្រើន ដែលបាននិងកំពុងហូរចូលទៅក្នុងតំបន់នេះ គឺការផលិត ជាពិសេសគ្រឿងអេឡិចត្រូនិក ហិរញ្ញវត្ថុ និងថាមពល ប៉ុន្តែវិស័យIT ក៏មានកាន់តែច្រើនផងដែរ។ សហរដ្ឋអាមេរិកគឺជាអ្នកវិនិយោគធំជាងគេក្នុងតំបន់ បន្ទាប់មកគឺប្រទេសចិន។ ប៉ុន្តែ អ្នកសេដ្ឋកិច្ចនិយាយថា តំបន់នេះនៅតែត្រូវផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតលើការទាក់ទាញការវិនិយោគនៅក្នុងឧស្សាហកម្មបៃតង ឬប្រកបដោយនិរន្តរភាព ការលើកកំពស់ជំនាញនៃកម្លាំងពលកម្ម និងការពង្រឹងច្បាប់សេរីភាវូបនីយកម្មលើការវិនិយោគលើសេវាកម្ម។ គួរបញ្ជាក់ថា យោងតាមទិន្នន័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) […]

អាន​បន្ថែម

ធនាគារ ជីប ម៉ុង សាខា២៧១ មេហ្គា ម៉ល ថ្មី ទំនើប ផាសុកភាព

ទីតាំងថ្មីនៃសាខា២៧១ មេហ្គា ម៉ល របស់ធនាគារ ជីប ម៉ុង ត្រូវបានដាក់សម្ពោធជាផ្លូវការនាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ នៅក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ដែលទើបតែបើកដំណើរការសាកល្បងកាលពីពេលថ្មីៗកន្លងទៅនេះ។ ការសម្ពោធសាខាថ្មីនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើយ៉ាងឲ្យសេវាកម្មនិងផលិតផលរបស់ធនាគារ ជីប ម៉ុង កាន់តែនៅកៀកជិតអតិថិជនគ្រប់ពេលវេលាប្រកបដោយប្រណីតភាព វិជ្ជាជីវៈ និងច្នៃប្រឌិតខ្ពស់បំផុត។ ក្នុងឆ្នាំ២០២២នេះ ធនាគារ ជីប ម៉ុង បានសម្ពោធ និងដំណើរការសាខាថ្មីចំនួន៤ដែលរួមមាន ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក សាខាសែនសុខ សាខា៥៩៨ សាខាវេងស្រេង និងសាខា២៧១ មេហ្គា ម៉ល។ ឆ្លៀតក្នុងឱកាសនោះដែរ អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងភាគទុនិក ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក បានថ្លែងបន្ថែមពីសេចក្តីរាយការណ៏ពីសមិទ្ធផលដែលទទួលបានកន្លងមកថា “ធនាគារ ជីប […]

អាន​បន្ថែម

អាជ្ញាធរក្រុងកែប ដាក់កំហិតឱ្យអាជីវកររុះរើសំណង់លើផ្លូវសាធារណៈចេញឱ្យអស់ ត្រឹមថ្ងៃទី១៥ តុលា

រដ្ឋបាលក្រុងកែប បានដាក់កំហិតដល់ក្រុមអាជីវករដែលសង់សំណង់លើផ្លូវសាធារណៈទាំងអស់ត្រូវប្រញ៉ាប់រុះរើសំណង់ទាំងនោះចេញឱ្យបានមុនថ្ងៃទី១៥ ខែតុលា​ ឆ្នាំ​២០២២​ ពោលគឺមុនពិធីបុណ្យអ៊ុំទូក។ លោក ខេង យ័ន អភិបាលក្រុងកែប កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា កាលពីពេលថ្មីៗនេះបងប្អូនអាជីវករបានចូលប្រជុំនៅសាលាក្រុងកែបរួចហើយ ដើម្បីលើកយកបញ្ហា និងដំណោះស្រាយនានា ជុំវិញភាពរញ៉េរញ៉ៃនៅតាមបណ្តោយឆ្នេរកែប។ ហេតុនេះ លោកថា ដូចដែលបានព្រមព្រៀងគ្នាជាមួយបងប្អូនអាជីវករ គឺសាលាក្រុងកែប បានសម្រេចមិនអនុញ្ញាតអោយមានការលក់ដូរនៅថ្ងៃច័ន្ទ ដល់ សុក្រ នោះទេ ហើយការស្នើរពីអាជីវករយើងអនុញ្ញាតអោយលក់នៅថ្ងៃបុណ្យទាន ដោយឡែកសម្រាប់ថ្ងៃចុងសប្តាហ៍យើងមិនទាន់មានការសម្រេចយ៉ាងណានោះទេ។ ដោយឡែកថ្ងៃនេះ លោកបន្តថា យើងចុះមកធ្វើការវាស់វែងរាល់សំណង់ដែលសង់ចូលដីចំណីផ្លូវសាធារណៈ និងសំណង់ដែលដាក់លើគម្រប់លូជាដើម ដោយទុកពេលអោយពួកគាត់រុះដោយខ្លួនឯង មុនពេលដែលអាជ្ញាធរចាត់វិធានការក្តៅជាងនេះ។ គួរបញ្ជាក់ទៀតថា ការដាក់កំហិតនេះ គឺធ្វើឡើងក្រោមគណៈបញ្ជាការឯកភាពក្រុងកែប ចុះវាស់វែង និងរៀបចំសំណង់នានា ដែលអាជីវករបានសង់រំលោភលើផ្លូវសាធារណៈ និងគំរបលូជាដើម ដោយទុកពេលអោយត្រឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ នេះ អោយម្ចាស់សំណង់ទាំងនោះរើចេញជាកំហិត។ ជាមួយគ្នានេះ រដ្ឋបាលក្រុងកែប ក៏ស្នើសុំការសហការពីអាជីវករ ដើម្បីភាពរីកចំរើនក្នុងខេត្ត៕

អាន​បន្ថែម

តោះ! មកទស្សនាទិដ្ឋភាពនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាមួយតារាវ័យក្មេងជាច្រើនរូប

ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលកំពុងបើកដំណើរការសាកល្បង បានទាក់ទាញចំណាប់អារម្មណ៍មហាជនជាច្រើន ជាពិសេស មិត្តៗយុវវ័យ មកដើរកម្សាន្ត ញ៉ាំអាហារ និងទិញទំនិញម៉ាកល្បីៗ និងទទួលបានការកោតសរសើរមិនដាច់ពីមាត់ អំពីជម្រើសផលិតផល និងសេវាកម្មដ៏ល្អឥតខ្ចោះ ក៏ដូចជាការតុបតែងរចនាខាងក្នុង និងជុំវិញផ្សារយ៉ាងទាក់ទាញបំផុត។ កាន់តែពិសេសថែមទៀត តារាវ័យក្មេងដល់ទៅ ២០ រូប ដែលមានអ្នកតាមដាន (Follower) រាប់ម៉ឺននាក់ នៅលើបណ្ដាញសង្គម ដូចជា TikTok ហ្វេសប៊ុក ជាដើម ក៏បានមកលេងកម្សាន្ត និងទទួលបានភាពរីករាយជាមួយបរិយាកាសដ៏ពិសេសប្លែកក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ផងដែរ។ ចង់ដឹងថា តើពួកគេនិយាយអ្វីខ្លះពីផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល? តោះ! ទៅទស្សនាវីដេអូមួយចំនួនរបស់ពួកគេដូចតទៅ៖ @theagechsimmm “ផ្សារនេះមានបរិយាកាសប្លែក និងមានទំហំធំមែនទែន។ ខ្ញុំដើរឡើងចុកជើង ហើយនៅដើរមិនទាន់សព្វទៀត។” https://vt.tiktok.com/ZSR9BQeLT/ @dy5ak “អ្វីក៏មានដែរក្នុងផ្សារទំនើបមួយនេះ ដូចជាហាងលក់សម្លៀកបំពាក់ ហាងលក់ស្បែកជើង […]

អាន​បន្ថែម