ព័ត៌មានអចលនទ្រព្យ
រដ្ឋចេញគោលការណ៍ថ្មីសម្រាប់ការអនុវត្តគម្រោងទេសចរណ៍ធម្មជាតិតូចជាង១០ហិកតា
ក្រសួងបរិស្ថាន និងដៃគូពាក់ព័ន្ធ បានប្រកាសដាក់ឱ្យអនុវត្តនូវគោលការណ៍ណែនាំក្នុងការ អនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូចដែលមានទំហំផ្ទៃដីក្រោម ១០ហិកតា ស្ថិតនៅក្នុងតំបន់សំខាន់ចំនួន២ គឺតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ។ នេះបើយោងតាមសក្ខាសិលាកាលពីថ្ងៃទី០៣ ខែ តុលា ឆ្នាំ ២០២២។ ឯកឧត្តម រ័ត្ន វិរៈ រដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងថា “ការរៀបចំគោលការណ៍ណែនាំបច្ចេកទេស គឺជាសេចក្តីត្រូវការចាំបាច់ ក្នុងការតម្រង់ទិស និងចង្អុលបង្ហាញអំពីដំណើរការបំពេញបែបបទនីតិវិធី ការរៀបចំ និងអនុវត្តគម្រោង ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ការប្រើប្រាស់ដី ការត្រួតពិនិត្យ និងវាយតម្លៃ ដើម្បីធានាបាននូវការរៀបចំផលិតផល និងសេវាទេសចរណ៍ធម្មជាតិប្រកបដោយទទួលខុសត្រូវ។ ជាមួយគ្នានេះដែរ លោកស្រី Salimata D. Follea តំណាងធនាគារពិភពលោក បានឱ្យដឹងដែរថា គម្រោងនិរន្តភាពតំបន់ទេសភាពទេសចរណ៍ធម្មជាតិកម្ពុជា គឺក្នុងគោលបំណងក្នុងការលើកកម្ពស់គ្រប់គ្រងធនធានធម្មជាតិនៅកម្ពុជា។ លោកស្រីបន្តថា គម្រោងនេះ មានសមាសភាពចំនួន៣ គឺទី១_រៀបចំគម្រោងក្នុងការគ្រប់គ្រង ទី២_ការរៀបចំឱកាសក្នុងការអភិវឌ្ឍន៍ខ្សែសង្វាក់ផលិតកម្ម និងទី៣_ការផ្សារភ្ជាប់ទីផ្សារ។ សូមបញ្ជាក់ថា បើតាមក្រសួងបរិស្ថាន បានឱ្យដឹងថា អេកូទេសចរណ៍ និងទេសចរណ៍វប្បធម៌បានរីកចម្រើនជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់ និងបានរួមចំណែកជាង១០% នៅក្នុងផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំ។ ដោយឡែក បើតាមប្រភពដដែល បានបញ្ជាក់ដែរថា គិតមកដល់ពេលនេះ […]
អានបន្ថែមគម្រោងអភិវឌ្ឍតម្លៃជាង ១៧ លានដុល្លារ នឹងត្រូវសាងសង់នៅកោះត្បាល់ នៃខេត្តកែប
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តឱ្យក្រុមហ៊ុន TRY PHEAP KOH TUNSAY RESORTS CO., LTD” បោះទុន ១៧ លានដុល្លារ បង្កើតគម្រោងអភិវឌ្ឍធំមួយ លើកោះត្បាល់ ក្នុងក្រុងកែប។ គម្រោងនេះនឹងអាចបង្កើតការងារបានចំនួន ១០៥កន្លែង ប៉ុន្តែក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមិនបានបញ្ជាក់ថា ក្រុមហ៊ុននឹងអភិវឌ្ឍជាអ្វីខ្លះនោះទេ។ កោះត្បាល់ ស្ថិតនៅចង្ងាយជាងមួយគីឡូម៉ែត្រភាគអាគ្នេយ៍នៃកោះទន្សាយ ហើយមានប្រវែងមួយពាន់ម៉ែត្រ និងទទឹង ៦០០ម៉ែត្រ។ គួបញ្ជាក់ថា កោះទន្សាយ ក៏កំពុងអភិវឌ្ឍដោយក្រុមហ៊ុន ទ្រី ភាព ផងដែរ ក្រោមទុន១៣០ លានដុល្លារ។ គម្រោងនេះជាគម្រោងអភិវឌ្ឍចម្រុះខ្នាតយក្សនៅលើផ្ទៃដី ១៤០ ហិកតា ខណៈការសាងសង់បានចាប់ផ្តើមដំណើរការជាបណ្ដើៗតាំងពីឆ្នាំ ២០២១ មកម្លេះ។
អានបន្ថែមរដ្ឋចិនស្នើឲ្យធនាគារធំៗ ៦ ចាក់លុយ ៨៤ ពាន់លានដុល្លារដើម្បីស្ដារវិស័យអចលនទ្រព្យ
និយតករហិរញ្ញវត្ថុនៃប្រទេសចិនបានស្នើសុំឱ្យធនាគារធំ ៗ ក្នុងស្រុកចំនួន ៦ ផ្តល់ជំនួយហិរញ្ញវត្ថុសរុប ៦០០ ពាន់លានយន់ (ឬស្មើនឹងជាង ៨៤ ពាន់លានដុល្លារ) ដើម្បីជួយស្ដារវិស័យអចលនទ្រព្យ។ ហិរញ្ញវត្ថុនេះ អាចជាការបញ្ចាំ ការផ្ដល់ប្រាក់កម្ចីដល់អ្នកអភិវឌ្ឍន៍ និងការទិញមូលបត្របំណុលរបស់អ្នកអភិវឌ្ឍជាដើម។ នេះបើយោងតាម សារព័ត៌មាន Bloomberg កាលពីថ្មីៗនេះ។ សំណើរនេះគឺជាផែនការថ្មីបំផុតរបស់រដ្ឋាភិបាលចិន បន្ទាប់ពីចេញផែនការជាបន្តបន្ទាប់ ដើម្បីជួយសង្គ្រោះវិស័យអចលនទ្រព្យពីវិបត្តិបំណុលវណ្ណករបស់អ្នកអភិវឌ្ឍ។ យោងតាមរបាយការណ៍ ធនាគារទាំងនោះរួមមាន ធនាគារ Industrial & Commercial Bank of China Ltd., ធនាគារ China Construction Bank Corp, ធនាគារ PBOC, ធនាគារ CBIRC, ធនាគារ ICBC និង ធនាគារ China Construction Bank។ ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២២ ទំហំការវិនិយោគក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសចិនបានធ្លាក់ចុះ ៧,៤% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន […]
អានបន្ថែម៨ខែ ដំបូងនៃឆ្នាំ ២០២២ ទុនវិនិយោគក្នុងវិស័យអចលនទ្រព្យចិនធ្លាក់ ៧,៤%
ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២២ ទំហំការវិនិយោគក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសចិនបានធ្លាក់ចុះ ៧,៤% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន ដែលជាការថយចុះបន្ថែមទៀតពីឆមាសទី១។ នេះបើតាមការរាយការណ៍របស់Xinhau។ យោងតាមរបាយការណ៍របស់ការិយាល័យស្ថិតិជាតិ (NBS) ការវិនិយោគអចលនទ្រព្យសរុបនៅក្នុងរយៈពេល ៨ ខែនេះគឺ មានប្រមាណ ៩ទ្រីលានយន់ (ឬស្មើនឹង១,៣ ទ្រីលានដុល្លារ។ ក្នុងនោះទុនវិនិយោគលើអគារលំនៅដ្ឋានមាន ៦,៨ ទ្រីលានយន់ ដែលធ្លាក់ចុះ ៦,៩%។ ដោយឡែក ការលក់លំនៅឋានពាណិជ្ជកម្ម ក៏ធ្លាក់ចុះ ២៣% បើគិតជាផ្ទៃក្រឡា និងធ្លាក់ ២៧,៩% បើគិតជាតម្លៃ។ របាយការណ៍បានបន្ថែមថា តម្លៃផ្ទះផ្ទះក្នុងទីក្រុងជាច្រើនកំពុងបន្ដធ្លាក់ចុះ។ នៅក្នុងខែសីហា ទីក្រុងចំនួន ៥០ ក្នុងចំណោមទីក្រុងចំនួន ៧០ មានការការធ្លាក់ចុះតម្លៃផ្ទះយ៉ាងគំហុក។ គួរបញ្ជក់ថា វិស័យអចលនទ្រព្យចិនធ្លាក់ចុះ ដោយសារតែកត្តាជាច្រើន ប៉ុន្តែមូលហេតុចំបងមួយគឺវិបត្តិបំណុលរបស់អ្នកអភិវឌ្្ឍធំៗ ជាច្រើនដូចជាEvergrande ជាដើម។ កាលពីថ្មីៗនេះ ក្រុមហ៊ុន China Evergrande បានប្តេជ្ញាថានឹងចាប់ផ្តើមការសាងសង់គម្រោងអចលនទ្រព្យដែលជាប់គាំងទាំងអស់ឡើងវិញ នៅចុងខែកញ្ញា ដែលជាការឆ្លើយតបទៅនឹងការដែលអ្នកទិញរាប់ម៉ឺននាក់ធ្វើពហិការមិនព្រមបង់ប្រាក់ដល់ធានាគារ។ (អានបន្ថែម) រដ្ឋាភិបាលចិនក៏គ្រោងនឹងផ្តល់ប្រាក់កម្ចីពិសេសចំនួនប្រមាណ ២៩ […]
អានបន្ថែមJLL៖ ការវិនិយោគអលចនទ្រព្យប្រភេទសណ្ឋាគារនៅអាស៊ីនឹងមានសន្ទុះខ្លាំងឆ្នាំ ២០២២
ការវិនិយោគអចលនទ្រព្យប្រភេទសណ្ឋាគារនៅអាស៊ីប៉ាស៊ីហ្វិកនឹងបន្តងើបឡើងវិញក្នុងត្រីមាសទី ៤ នៃឆ្នាំ ២០២២ និងមានសន្ទុះខ្លាំងនៅឆ្នាំ ២០២៣ ខណៈក្នុងអំឡុងពេល២ ឆ្នាំនេះ អ្នកវិនិយោគគ្រោងនឹងចាក់ដើមទុនជាច្រើនក្នុងវិស័យនេះ ក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីវិបត្តិកូវីដមក។ បើយោងតាមការស្ទង់មតិរបស់ក្រុមហ៊ុន JLL’s Hotels & Hospitality Group ការវិនិយោគអលចនទ្រព្យប្រភេទសណ្ឋាគារនៅជុំវិញពិភពលោកនឹងកើន ៨០% ក្នុងឆ្នាំ ២០២២។ របាយការណ៍ដដែលបានបន្ថែមថា ២០% នៃអ្នកវិនិយោគថាពួកគេនឹងដាក់ទុនពី ៥០០ លានដុល្លារ ទៅ ១ ពាន់លានដុល្លារអាមេរិក ទៅក្នុងវិស័យបដិសណ្ឋារកិច្ច ដែលកើនឡើង ៧% បើធៀបនឹងឆ្នាំ ២០២១ ឬកើន ១៦% បើធៀបនឹងឆ្នាំ ២០២០។ ក្នុងរយៈពេល៦ ខែ ខាងមុខនេះ វិនិយោគិន ៥៧% ឆ្លើយថា គ្រោងនឹងវិនិយោគក្នុងប្រភេទអចលនទ្រព្យបែបសណ្ឋាគារសេវាកម្មពេញលេញ និងគ្រប់ជ្រុងជ្រោយ ខណៈ៨២% នៃអ្នកវិនិយោគឆ្លើយថា ពួកគេកំពុងផ្តោតលើឱកាសថ្មីៗក្រៅពីសណ្ឋាគារបែបធម្មតាៗ។ ដោយឡែក វិនិយោគិន ៣៤%ទៀត ថាពួកគាត់ចាប់អារម្មណ៍លើសណ្ឋាគារដែលមានភាពច្នៃប្រឌិត។ ទីក្រុងឡុងដ៍ តូក្យូ និងបូស្តុន […]
អានបន្ថែមISI នាំចូលដែកស្តង់ដាឧស្សាហកម្មជប៉ុន ខណៈប្ដេជ្ញាបន្ដរួមអភិវឌ្ឍវិស័យសំណង់កម្ពុជា
ក្រុមហ៊ុន កែច្នៃ និងចែកចាយដែកឈានមុខគេនៅកម្ពុជា អាយ អេស អាយ ស្ទៀល កាលពីថ្មីៗនេះ បាននាំចូលផលិតផលដែកសរសៃថ្មីមួយប្រភេទ គឺដែក ISI (ISI DEBAR) ដែលជាផលិតតាមស្តង់ដាឧស្សាហកម្មជប៉ុន JIS (Japanese Industrial Standard) ទិសដៅដើម្បជួយពង្រឹងស្ដង់ដា និងគុណភាពវិស័យសំណង់នៅកម្ពុជា។ ដែកសរសៃ ISI (ISI DEBAR) នេះ ត្រូវបានគេទទួលស្គាល់ជាសកល មានគុណភាពខ្ពស់ រឹងមាំ ជាមួយនឹងកម្រិតកម្លាំង SD295 និងSD390 ដែលមានច្រើនខ្នាតសម្រាប់ជ្រើស និងមានស្តុកគ្រប់គ្រាន់សម្រាប់តម្រូវការរបស់អតិថិជនទូទាំងប្រទេស។ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ផ្តោតការយកចិត្តទុកដាក់សំខាន់ទៅលើគុណភាពនៃផលិតផលជាចម្បង ដូច្នេះហើយទើបគ្រប់ផលិតផលរបស់ក្រុមហ៊ុនតែងតែទទួលបានការជឿទុកចិត្តពីសំណាក់អតិថិជន។ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល មានជំនឿជាក់ថា ការប្រកាន់យកនូវ គោលការណ៍គុណភាពនឹងធ្វើឲ្យក្រុមហ៊ុនអាចបន្តដំណើរយូរអង្វែងទៅមុខទៀត។ គួរបញ្ជាក់ថា ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ដែលត្រូវបានគេទទួលស្គាល់ថា […]
អានបន្ថែមក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ PropNex Cambodia បើកសម្ពោធជាផ្លូវការហើយ
ក្រុមហ៊ុន PropNex Cambodia ជាផ្នែកមួយនៃក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យដែលបានចុះបញ្ជីស្របច្បាប់ធំជាងគេលេខមួយរបស់ប្រទេសសិង្ហបុរីបានប្រារព្ធពិធីបើកសម្ពោធក្រុមហ៊ុនរបស់ខ្លួនជាផ្លូវការនៅក្នុងសណ្ឋាគារ Raffles Hotel Le Royal កាលពីថ្ងៃទី 23 ខែកញ្ញា ឆ្នាំ 2022 នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ជាមួយនឹងជំនឿលើការបន្ថែមតម្លៃ និងការផ្តល់នូវសេវាកម្មដ៏ល្អបំផុត PropNex ដែលដឹកនាំដោយក្រុមអ្នកគ្រប់គ្រងដែលមានទស្សនៈវិស័យច្បាស់លាស់បាននិងកំពុងបំពាក់បំប៉នដល់ក្រុមអ្នកជំនាញអចលនទ្រព្យលំដាប់ពិភពលោកជាច្រើន។ ការរួមបញ្ចូលគ្នាដ៏ជោគជ័យនេះបាននាំឱ្យមានកំណើនខាងអាជីវកម្មដ៏អស្ចារ្យ និងការពង្រីកតំបន់ប្រកបអាជីវកម្មរបស់ខ្លួនបន្ថែមទៀត។ PropNex Cambodia មានសេវាកម្មអចលនទ្រព្យដែលមានវិសាលភាពពេញលេញ ដូចជា ទីផ្សារសម្រាប់គម្រោងផ្សេងៗ ការជួលផ្ទះ និងអគារពាណិជ្ជកម្ម ការវិនិយោគលើដីធ្លី ការវាយតម្លៃអចលនទ្រព្យ ការប្រឹក្សា និងស្រាវជ្រាវលើអចលនាទ្រព្យ និងការគ្រប់គ្រងលើអចលនទ្រព្យជាដើម។ ពួក គេ ប្រាថ្នា ចង់ ឱ្យ ក្រុមភ្នាក់ងារ អចលនទ្រព្យរបស់ពួកគេពេញដោយក្រុមភ្នាក់ងារអចលនទ្រព្យ ដែល មាន ក្រម សីលធម៌ និង មាន បទ ពិសោធ ខ្ពស់ក្នុងការមើល ថែទាំ និង យក ចិត្ត ទុក ដាក់ […]
អានបន្ថែមកម្ពុជានឹងអនុញ្ញាតិឱ្យពលរដ្ឋថៃរស់នៅខេត្តជាប់ព្រំដែន ចូលទស្សនាអង្គរដោយគ្មានលិខិតឆ្លងដែន
រដ្ឋាភិបាលកម្ពុជា គ្រោងឱ្យពលរដ្ឋថៃ ដែលរស់នៅខេត្តជាប់ព្រំដែនមកលេងសៀមរាប-អង្គរ ដោយមិនចាំបាច់មានលិខិតឆ្លងដែន ខណៈបច្ចុប្បន្នគណៈកម្មការអន្តរក្រសួងកំពុងពិចារណាលើរឿងនេះ។ នេះបើតាមកិច្ចប្រជុំពេញអង្គរបស់គណៈកម្មការអន្តរក្រសួង គ.អ.ច.ទ. នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ក្រោមវត្តមានឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន គ.អ.ច.ទ.។ ឯកឧត្ដម ថោង ខុន បានលើកឡើងអំពី សំណើស្នើទៅរាជរដ្ឋាភិបាល ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋថៃ ដែលរស់នៅខេត្តជាប់ព្រំដែនកម្ពុជា អាចឆ្លងមកខេត្តសៀមរាបដែលជាខេត្តទី២ (បន្ទាប់ពីខេត្តទី១ដែលជាប់ព្រំដែន) ដោយគ្រាន់តែប្រើប្រាស់ត្រឹមបណ្ណព្រំដែន Border Pass (មិនចាំបាច់មានលិខិតឆ្លងដែនទេ)។ ទន្ទឹមនឹងនេះដែរ ឯកឧត្ដមហោ សារុន អនុប្រធាន គ.អ.ច.ទ ក៏បានបន្ថែមថា «ប្រជាពលរដ្ឋថៃខ្លះគាត់ចង់មកលេងប្រាសាទអង្គរវត្ត តែគាត់អត់មានលិខិតឆ្លងដែន ដូច្នេះបើគាត់រស់នៅខេត្តជាប់ព្រំដែន គាត់អាចស្នើសុំបណ្ណព្រំដែន នឹងអាចចូលមកទស្សនារមណីយដ្ឋានអង្គរបានដូចគ្នា»។ គួរបញ្ជាក់ថា ខេត្តរបស់ប្រទេសថៃ ដែលជាប់ជាមួយព្រំដែនប្រទេសកម្ពុជា រួមមាន៖១.ខេត្តឧត្បុលរាជធានី (Ubon Ratchathani) ជាប់ជាមួយខេត្តព្រះវិហារ។ ២.ខេត្តស្រីសាកេត (Si Sa Ket) ជាប់ជាមួយខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។ ៣.ខេត្តសុរិន្ទ្រ (Surin) […]
អានបន្ថែមZillennium Group សហការនិង SERC &TR ដើម្បីបង្កើនទំនុកចិត្តដល់អ្នកវិនិយោគអចនលទ្រព្យនៅកម្ពុជា
ក្រុមហ៊ុន Zillennium Group ជាបណ្តុំទីផ្សារអចលនទ្រព្យដ៏ធំមួយនៅកម្ពុជា បានសម្រេចកិច្ចសហការជាមួយ និយ័តករមូលបត្រកម្ពុជា (SERC) និងនិយ័តករបរធនបាលកិច្ច (TR) ដើម្បីបញ្ជ្រាបការយល់ដឹងពីសក្តានុពលនៃវិស័យមូលបត្រ វិស័យបរធនបាលកិច្ចទៅដល់សារធារណជនឱ្យបានកាន់តែទូលំទូលាយ និងបង្កើនទំនុកចិត្តដល់អ្នកវិនិយោគទាំងក្នុងនិងក្រៅស្រុក។ ពិធីចុះអនុស្សារណៈយោគយល់គ្នានេះត្រូវបានរៀបចំធ្វើឡើង នៅថ្ងៃទី ១៦ កញ្ញា ឆ្នាំ២០២២ នៅឯសណ្ឋាគារ Raffle Le Royal។ គោលបំណងសំខាន់នៃ MoU នេះ គឺជាការរួមកម្លាំងដើម្បីចូលរួមអភិវឌ្ឍវិស័យមូលបត្រ និងវិស័យបរធនបាល តាមរយៈបង្កើនការយល់ដឹងកាន់តែទូលំទូលាយដល់សាធារណៈជន ជំរុញការវិនិយោគ ក្នុងគោលដៅរួមចំណែកជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា MoUនេះមានការចូលរួមចុះហត្ថលេខាដោយឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា, ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច, លោកគុយ វ៉ាត ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Zillennium Group, លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា, លោក Gao Shan នាយកផ្នែកទំនាក់ទំនងធុរៈកិច្ច ក្រុហ៊ុន ហ្សីលាន ត្រាស់ ម.ក និងលោក […]
អានបន្ថែមកម្ពុជា-ថៃ ប្ដេជ្ញាបញ្ចប់ការចរចាបញ្ហាផ្ទៃសមុទ្រត្រួតស៊ីគ្នា ដែលជាប្រភពប្រេងដ៏សម្បើម
ថៃនឹងជួបពិភាក្សាជាមួយកម្ពុជាលើតំបន់ទាមទារត្រួតស៊ីគ្នាលើផ្ទៃសមុទ្រទំហំ ២៦០០០ គីឡូម៉ែត្រការ៉េ ដែលប៉ាន់ស្មានថាអាចផ្ទុកប្រេង និងឧស្ម័នរហូតដល់ ៥០០លានបារ៉ែលនៅក្រោមបាតសមុទ្រ។ បើយោងតាមកាសែតBangkok Post កាលពីថ្មីៗនេះ រត្រៀមពិភាក្សារ គឺបន្ទាប់ពីការខិតខំប្រឹងប្រែងរបស់ប្រទេសទាំង ២ ដើម្បីធ្វើការរួមគ្នាដើម្បីបង្កើតប្រភពថាមពលថ្មី និងចង់លុបបំបាត់ជម្លោះទឹកដីជាលើកដំបូង។ ប្រទេសទាំង២ នឹងជួបគ្នាតាមរយៈ Video Conference នៅថ្ងៃសុក្រទី ១៦ កញ្ញា ខាងមុខនេះ។ ភាគីទាំង ២ នឹងពិភាក្សាលើវិស័យផ្សេងៗនៃកិច្ចសហប្រតិបត្តិការ ដូចជាការគ្រប់គ្រងការធ្វើដំណើរឆ្លងដែន ពាណិជ្ជកម្ម និងការវិនិយោគ កិច្ចសហប្រតិបត្តិការលើវិស័យការងារ និងឧស្សាហកម្ម និងសុខភាពសាធារណៈ និងការអភិវឌ្ឍន៍សហគមន៍។ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងថាមពល លោក Supattanapong Punmeechaow បានឱ្យដឹងកាលពីថ្ងៃទី ១៣ ខែកញ្ញាថា បើការចរចាបានជោគជ័យ វានឹងក្លាយជាផ្នែកមួយនៃគោលនយោបាយរយៈពេលវែងរបស់រដ្ឋាភិបាល។ រដ្ឋាភិបាលកថៃក៏បានបង្កើតគណៈកម្មាធិការពិសេសថ្មីមួយ ដើម្បីពិនិត្យរកមធ្យោបាយរួមគ្នាក្នុងការអភិវឌ្ឍតំបន់ទាមទារត្រួតស៊ីគ្នានេះ។ យោងតាមកាសែតភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី២៣ ខែសីហា ប្រទេសកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចដើម្បីជួបជាមួយប្រទេសថៃដើម្បីពិភាក្សា ខណៈដែលប្រទេសទាំង២ នឹងខិតខំ បញ្ចៀសវិបត្តិថាមពលនេះយ៉ាងពេញទំហឹង ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីដើមខែនេះ អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល […]
អានបន្ថែម