ព័ត៌មានអចលនទ្រព្យ
ក្រុមហ៊ុន Evergrande ប្ដេជ្ញានឹងបន្ដសង់គម្រោងអចលនទ្រព្យជាប់គាំងនៅចុងខែកញ្ញានេះ
ក្រុមហ៊ុន China Evergrande បានប្តេជ្ញាថានឹងចាប់ផ្តើមការសាងសង់គម្រោងអចលនទ្រព្យដែលជាប់គាំងទាំងអស់ឡើងវិញ នៅចុងខែកញ្ញា ដែលជាការឆ្លើយតបទៅនឹងការដែលអ្នកទិញរាប់ម៉ឺននាក់ធ្វើពហិការមិនព្រមបង់ប្រាក់ដល់ធានាគារ។ នេះបើយោងតាមសារព័ត៌មាន Financial Times ។ តាមផែនការ គម្រោងចំនួន ៣៨ នឹងត្រូវបន្តឡើងវិញនៅចុងខែកញ្ញា ខណៈដែល ៦២ គម្រោង ផ្សេងទៀតនឹងត្រូវចាប់ផ្តើមឡើងវិញជាបន្ដបន្ទាប់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនចេញផ្សាយកាលពីថ្ងៃចន្ទ។ បញ្ហាបំណុលរបស់ក្រុមហ៊ុន Evergrande បានបង្កបញ្ហាយ៉ាងធ្ងន់ធ្ងរនៅក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសចិន ខណៈក្រុមហ៊ុនអចលនទ្រព្យធំៗជាច្រើនផ្សេងទៀត ក៏ធ្លាក់ក្នុងរណ្តៅបំណុលនេះផងដែរ។ អ្នកអភិវឌ្ឍន៍ទាំងនោះមិនអាចសងបំណុលបាន ហើយបានផ្អាកគម្រោងរបស់ពួកគេ ដែលបណ្តាលឱ្យម្ចាស់ផ្ទះរាប់សែននាក់ឈប់ធ្វើការទូទាត់ប្រាក់កម្ចីទិញផ្ទះ ទៅកាន់ធានាគារ។ ដើម្បីកាត់បន្ថយការធ្លាក់ចុះសេដ្ឋកិច្ចកាន់តែធំពីវិបត្តិអចលនទ្រព្យ អាជ្ញាធរចិនបានចាប់ផ្តើម គោលនយោបាយកម្ចីពិសេសដើម្បីជួយគាំទ្រអ្នកអភិវឌ្ឍន៍ដែលកំពុងជួបការលំបាក។
អានបន្ថែមអ្នកជំនាញ៖ អាស៊ីកំពុងទាក់ទាញវិនិយោគិនខ្លាំង ប៉ុន្តែមិនមែនវិស័យអចលនទ្រព្យទេ តែ…
វិនិយោគិនជុំវិញពិភពលោក កាន់តែមានការប្រុងប្រយ័ត្នក្នុងការវិនិយោគលើអចលនទ្រព្យ ក៏ដូចជាវិស័យផ្សេងៗទៀត ដោយសារភាពមិនច្បាស់លាស់នៅក្នុងបរិយាកាសម៉ាក្រូសេដ្ឋកិច្ចកំពុងបន្ត។ ប៉ុន្តែថ្មីៗនេះ អ្នកជំនាញបានសង្កត់ធ្ងន់ថា ទីផ្សារអាស៊ីប៉ាស៊ីហ្វិក កំពុងទទួលបានប្រជាប្រិយភាពកាន់តែខ្លាំង បើប្រៀបធៀបទៅនឹងតំបន់ផ្សេងទៀត។ យោងតាមគេហទំព័រ ReTalk Asia ការស្ទង់មតិថ្មីៗនេះ បានបង្ហាញថា វិស័យដែលទាក់ទាញវិនិយោគិនរូមមាន ការបង្កើតមជ្ឈមណ្ឌលទិន្នន័យ ខ្សែសង្វាក់ត្រជាក់ និងការដឹកជញ្ជូន។ បើសួរវិនិយោគិនថា បើមានទុន ១ ពាន់លានដុល្លារ ក្នុងដៃ ភាគច្រើនឆ្លើយថា នឹងវិនិយោគលើវិស័យដឹកជញ្ជូន និងភស្តុភារ ជាជាងការបង្កើតក្រុមហ៊ុន សង់រោងចក្រ ឬទិញអចលនទ្រព្យផ្សេងៗ។ វិនិយោគិនថា វិស័យដឹកជញ្ជូន និងភស្តុភារ នៅប្រទេសអាស៊ីមួយចំនួនធំ នៅមិនទាន់គ្រប់គ្រាន់ និងខ្វះស្ដង់ដា ដូច្នេះមានឱកាសច្រើន ក្នុងវិនិយោគលើវិស័យនេះ។ របាយការណ៍បានបន្ថែមថា ទីផ្សារដែលកំពុងលេចធ្លោនៅក្នុងតំបន់ដែលទាក់ទាញអ្នកវិនិយោគបន្ថែមទៀតគឺប្រទេសឥណ្ឌា និងវៀតណាម។ ប្រទេសឥណ្ឌាត្រូវបានវិនិយោគិនជាង ៦០% ថាជាទីផ្សារដែលកំពុងរីកចម្រើនដែលពួកគេចង់វិនិយោគ ខណៈវៀតណាមជាទីផ្សារជម្រើសដែលកំពុងលេចធ្លោដែរ ព្រោះទទួលបានការជ្រើសរើសដល់ទៅ ៨០%។
អានបន្ថែមទីផ្សារអចលនទ្រព្យរបស់សិង្ហបុរីមានសន្ទុះ ខណៈទីផ្សារប្រទេសផ្សេងជាប់គាំង។ ហេតុអ្វី?
ទីផ្សារអចលនទ្រព្យរបស់ប្រទេសសិង្ហបុរីនាពេលថ្មីៗនេះ កំពុងតែមានសន្ទុះ បើប្រៀបធៀបទៅនឹងទីផ្សារប្រទេសដទៃដែលកំពុងជាប់គាំង។ យោងតាម Worldakkam មូលហេតុនៃកំណើននេះ គឺដោយសារថាមានអ្នកទិញជនជាតិចិនជាច្រើនបានសម្រុកមកទិញអចលនទ្រព្យនៅសិង្ហបុរី ដោយភាគច្រើនផ្តោតលើអចលនទ្រព្យប្រណីត ដូចជាសណ្ឋាគារ និងអចលនទ្រព្យនៅមាត់សមុទ្រ ជាដើម។ ប្រភពដដែលបានឱ្យដឹង ហេតុផលដែលបង្កើនទំនុកចិត្តដល់អ្នកវិនិយោគចិនគឺស្ថិរភាពនយោបាយរបស់ប្រទេសសិង្ហបូរី អត្រាពន្ធទាប និងសំខាន់បំផុតនោះគឺថាសិង្ហបុរីជាប្រទេសដែលគ្មានគ្រោះមហន្តរាយធម្មជាតិ។ ជាងនេះទៅទៀត សិង្ហបូរីគឺជាគោលដៅដ៏ល្អសម្រាប់ការបង្កើតទីស្នាក់ការកណ្តាលនៃអាជីវកម្មធំៗនានាក្នុងតំបន់ទូទាំងអាស៊ាន និងអាស៊ី។ បើតាមការព្យាករណ៍ សិង្ហបូរីនឹងក្លាយជាជាមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោកដ៏លេចធ្លោ ដោយទាក់ទាញក្រុមហ៊ុនអន្តរជាតិជាង ៣៧០០០ ក្រុមហ៊ុន និងក្រុមហ៊ុនចម្រុះជាតិសាសន៍ជាង ៧០០០ ក្រុមហ៊ុន ។
អានបន្ថែមផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ពិភពនៃប្រេនល្បីៗ បើកដំណើរការចាប់ពីថ្ងៃនេះតទៅ
អ្វីដែលលោកអ្នកកំពុងទន្ទឹងរង់ចាំបានមកដល់ហើយ! ផ្សារទំនើបខ្នាតយក្សដំបូងគេបង្អស់នៅកម្ពុជា គឺផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ចាប់ដំណើរការសាកល្បងហើយ ចាប់ពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ នេះតទៅ។ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល របស់ក្រុមហ៊ុន ជីប ម៉ុង រីថែល គឺជាពិភពនៃប្រេនល្បីៗ ជាទីកន្លែងដ៏ស័ក្ដិសមបំផុតសម្រាប់អតិថិជនទាំងអស់ក្នុងឱកាសជួបជុំក្រុមគ្រួសារ មិត្តភក្ដិ និងមនុស្សជាទីស្រលាញ់ ប្រកបដោយបរិយាកាសរីករាយ ជាមួយនឹងទំនិញម៉ាកល្បីៗ មានគុណភាពខ្ពស់ ម្ហូបអាហារ និងភេសជ្ជៈដ៏មានឱជារស រួមទាំងការកម្សាន្តដោយគ្មានដែនកំណត់។ ក្នុងអំឡុងការបើកដំណើរការ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ហាងម៉ាកល្បីៗចំនួន ៣០ បានបើកទ្វាររង់ចាំស្វាគមន៍អតិថិជនទាំងអស់រួចជាស្រេច ជាមួយនឹងការផ្ដល់ជូនយ៉ាងពិសេសបំផុតដូចជា៖ – ហាងលក់សម្លៀកបំពាក់ H&M និងហាងលក់ស្បែកជើង Pazzion បញ្ចុះតម្លៃ ២៥ ភាគរយទៅលើមុខទំនិញជាច្រើន – ហាងលក់សម្លៀកបំពាក់ TEN11 បញ្ចុះតម្លៃរហូតដល់ ៧០ ភាគរយ […]
អានបន្ថែមស្អែកនេះ អ្នកអាចចូលទិញទំនិញនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល បានហើយ!
តើអ្នកត្រៀមខ្លួនហើយឬនៅ? ផ្សារទំនើបដ៏ធំនៅភាគខាងត្បូងរាជធានីភ្នំពេញ គឺផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល នឹងបើកដំណើរការសាកល្បងនៅថ្ងៃស្អែកនេះហើយ ពោលគឺចាប់ពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ តទៅ ដែលនឹងនាំមកនូវបទពិសោធនៃការទិញទំនិញដ៏អស្ចារ្យ ម្ហូបអាហារ និងភេសជ្ជៈដ៏មានឱជារស និងសេវាកម្មដ៏ល្អបំផុត ដែលសមស្របយ៉ាងខ្លាំងទៅនឹងតម្រូវការរបស់អតិថិជន ជាពិសេស អ្នកដែលនិយមផលិតផលម៉ាកល្បីៗ។ ហាងលក់សម្លៀកបំពាក់ ភោជនីយដ្ឋាន ហាងលក់សម្ភារប្រើប្រាស់ និងហាងប្រណីតៗជាច្រើនទៀត បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្ដល់ជូននូវផលិតផល និងសេវាកម្មដ៏មានគុណភាពខ្ពស់ សម្រាប់អតិថិជនទាំងអស់ ចាប់ពីថ្ងៃស្អែកនេះតទៅ ក្នុងនោះរួមមាន ហាងលក់សម្លៀកបំពាក់ H&M, LYN, Calvin Klein, TEN11, Routine ហាងលក់ស្បែកជើង 361° ហាងកាហ្វេ Starbucks, Brown Coffee and Bakery ភោជនីយដ្ឋាន Bong Crab, Pka K’nhey, Steaklub, Misigga BBQ ហាងនំប៉័ង Masao ហាង Potato […]
អានបន្ថែមផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល នឹងបើកនៅថ្ងៃទី១២ ខែកញ្ញា ខាងមុខនេះហើយ
ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល នឹងបើកដំណើរការជាសាធារណៈនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ ជាមួយនឹងវត្តមានហាងម៉ាកល្បីៗជាច្រើនមកពីជុំវិញពិភពលោក ដូចជា ភោជនីយដ្ឋាន ហាងលក់សម្លៀកបំពាក់ ហាងលក់គ្រឿងបរិក្ខារអេឡិចត្រូនិក និងហាងលក់ផលិតផល ក៏ដូចជាសេវាកម្មជាច្រើនទៀត។ ក្រោមទឹកប្រាក់វិនិយោគប្រមាណជាង ១៥០ លានដុល្លារអាមេរិក ពីក្រុមហ៊ុន ជីប ម៉ុង រីថែល ផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល បានទាក់ទាញដៃគូពាណិជ្ជកម្មជាច្រើន ដែលសុទ្ធសឹងជាម៉ាកលំដាប់ថ្នាក់ជាតិ និងអន្តរជាតិ តួយ៉ាងដូចជា H&M, Adidas, Calvin Klein, Parfumerie, Converse, Fila, Nine West, Starbucks, Brown Coffee and Bakery, Ice-Watch, TEN11, Kohnan Japan, Miniso, Chip Mong Supermarket ជាដើម។ […]
អានបន្ថែមប្រេនសណ្ឋាគារប្រណីតនៅកម្ពុជា នឹងបើកសាខាក្រៅប្រទេសលើកដំបូងនៅឆ្នាំ២០២៣
ក្រុមហ៊ុនបដិសណ្ឋារកិច្ចល្បីនៅកម្ពុជា Shinta Mani នឹងបើកសណ្ឋាគារប្រណីតកម្រិតខ្ពស់បំផុត ជាលើកដំបូងគេនៅក្រៅប្រទេស ឈ្មោះ(Shinta Mani Mustang) នៅតាមជ្រលងភ្នំហិមាល័យ ខ្ពង់រាបទីបេ នៃប្រទេសណេប៉ាល់។ សណ្ឋាគារ Shinta Mani Mustang មានបន្ទប់ ចំនួន ២៩បន្ទប់ ជាសណ្ឋាគារដ៏ប្រណីតបំផុត ដែលគ្រោងនឹងបើកនៅថ្ងៃទី១ ខែមីនា ឆ្នាំ ២០២៣។ សាខាថ្មីនៃសណ្ឋាគារដ៏ទំនើបមួយនេះ នឹងត្រូវសង់នៅទីប្រជុំជន Jomsom ស្ថិតនៅលើផ្លូវមួយកន្លែងនៃតំបន់ Mustang ក្នុងប្រទេសនេប៉ាល់ ម្យ៉ាងទៀតត្រូវបានរចនាដោយក្រុមហ៊ុនដ៏ល្បីល្បាញ Bill Bensley។ ចំនុចពិសេសនៃទីតាំងសណ្ឋាគារនេះ គឺលាក់នៅក្នុងជ្រលង Kali Gandaki ចន្លោះជួរភ្នំ Annapurna និង Dhaulagiri ដែលជាជ្រលងជ្រៅបំផុតមួយ និងកន្លែងដ៏អស្ចារ្យបំផុតនៅលើពិភពលោក។ Shinta Mani Mustang នឹងក្លាយជាសណ្ឋាគារដែលផ្តល់ជាបទពិសោធន៍ថ្មីនិងអស្ចារ្យបំផុតសម្រាប់ភ្ញៀវដែលបានមកស្នាក់នៅទីនេះ ព្រោះរចនាបទ្មរបស់សណ្ឋាគារត្រូវបានរៀបចំឡើងជាមួយនិងទស្សនីយភាពដ៏ប្រណីត ៣៦០ដឺក្រេ ដែលអាចធ្វើឱ្យភ្ញៀវទទួលបាននូវភាពរំភើបមិនធ្លាប់មាននៅក្នុងតំបន់ហិម៉ាឡៃយ៉ា។ ក្នុងសណ្ឋាគារ មានភោជនីយដ្ឋានមួយដែលមានកន្លែងបរិភោគអាហារដ៏ធំ បារ៍ កន្លែងហាត់ប្រាណ អាងហែលទឹកក្តៅ បន្ទប់ស្ទីម […]
អានបន្ថែមNBC នឹងបោះផ្សាយមូលបត្ររដ្ឋ លើកដំបូតតម្លៃ ២៥លានដុល្លារ
ធនាគារជាតិនៃកម្ពុជា ប្រកាសពីការដេញថ្លៃមូលបត្ររដ្ឋ លើកទី១ ទំហំទឹកប្រាក់១០០ប៊ីលានរៀល ប្រមាណ២៥លានដុល្លារអាម៉េរិក នៅថ្ងៃទី៧ ខែកញ្ញា ដើម្បីកៀរគរប្រភពទុនវិនិយោគក្នុងស្រុក សម្រាប់អភិវឌ្ឍសេដ្ឋកិច្ចជាតិ។ សេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា មូលបត្ររដ្ឋនេះ នឹងដាក់ដេញថ្លៃតាមរយៈផ្លែតហ្វមរបស់ធនាគារជាតិនៃកម្ពុជា(NBCP) ចាប់ពីម៉ោង ៨ព្រឹក ដល់២រសៀល។ មូលបត្ររដ្ឋ ដែលជាប្រភេទបណ្ណបំណុលនេះ មានតម្លៃចារឹត(Face Value) ចំនួន ១លានរៀល (ស្មើនឹង ២៥០ដុល្លារ) ក្នុងមួយបណ្ណ។ សម្រាប់ វិនិយោគិន ដែលទិញមូលបត្រនេះ នឹងទទួលបានអត្រាការប្រាក់ ២ភាគរយថេរក្នុងមួយឆ្នាំ ដោយរដ្ឋនឹងទូទាត់ឱ្យក្នុងរយៈពេល៦ខែម្តង។ ទំហំបណ្ណបំណុលដែលត្រូវបោះលក់នៅថ្ងៃទី៧ ខែកញ្ញា នេះ គឺជាការចាប់ផ្តើមជំហានដំបូងរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តផែនការបោះលក់មូលបត្ររដ្ឋជាប្រវត្តិសាស្ត្រ ក្នុងទំហំទឹកប្រាក់ ១ ២១៩ ពាន់លានរៀល (ប្រមាណ៣០០លានដុល្លារអាម៉េរិក) ឆ្នាំ២០២២។ រដ្ឋសម្រេចបោះលក់មូលបត្របំណុលនេះ មានគោលដៅពង្រឹងការគ្រប់គ្រងតម្រូវការសាច់ប្រាក់របស់រាជរដ្ឋាភិបាល ជាពិសេសឆ្លើយតបនឹងតម្រូវការហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម រួមទាំងគាំទ្រគម្រោងអទិភាព និងចាំបាច់ផ្សេងៗរបស់រដ្ឋាភិបាល។
អានបន្ថែមអាជ្ញាធរខេត្តកំពតគ្រោងបង្កើតមណីយដ្ឋានឆ្នេរ និងសួនកម្សាន្តដ៏ប្រណីត
អាជ្ញាធរខេត្តកំពត គ្រោងនឹងស្ថាបនារមណីយដ្ឋានឆ្នេរសមុទ្រ និងសួនកម្សាន្តដ៏ប្រណីតជាច្រើនកន្លែង ដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត ខណៈដែលខេត្តមួយនេះ មិនទាន់មានឆ្នេរសម្រាប់បម្រើដល់ការកម្សាន្ត របស់ភ្ញៀវទេសចរនៅឡើយ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២។ ឯកឧត្តម ម៉ៅ ធនិន បានលើកឡើងថា ខេត្តកំពត ជាខេត្តជាប់ឆ្នេរសមុទ្រ ដែលមានសក្តានុពល និងធនធានដ៏សម្បូរបែប ប៉ុន្តែខេត្តនេះ នៅមិនទាន់មានឆ្នេរសម្រាប់ឱ្យភ្ញៀវទេសចរកម្សាន្តនៅឡើយនោះទេ។ ឯកឧត្តមអភិបាល បានបន្តថា រដ្ឋបាលខេត្តបានរៀបចំផែនការស្ថាបនាជាឆ្នេរកម្សាន្តព្រែកកំពតមួយ ដែលមានប្រវែង ២គីឡូម៉ែត្រ ស្ថិតនៅតំបន់កោះស្មៅ។ ដោយឡែក ការស្ថាបនាសួនកម្សាន្តដ៏ប្រណីតមួយទៀត គឺនៅជាប់ព្រែកកំពតដែលឋិតនៅចន្លោះស្ពានឥន្ទធនូ និងស្ពានថ្មីក្នុងក្រុងកំពត។ ឯកឧត្តមអភិបាល បានបញ្ជាក់ថា «គម្រោងស្ថាបនាឆ្នេរ នឹងសួនកម្សាន្តនេះ មិនទាន់ដឹងថា ត្រូវចំណាយថវិកាចំនួនប៉ុន្មាននៅឡើយទេ ហើយនឹងត្រូវបញ្ចប់ការសាងសង់នៅពេលណានោះដែរ ដោយរដ្ឋបាលខេត្តកំពុងសិក្សាពីការស្ថាបនានេះ ប៉ុន្តែសម្រាប់សួនកម្សាន្តវិញ គ្រោងបង្កើតឱ្យមានជា សួនច្បារលម្អ នៅលើវិថីរង្វង់មូលបាញ់ទឹក សួនច្បារស្វាគមន៍ សួនផ្ការំដួល ផែសម្រាប់អ្នកដំណើរ ចំណតយានយន្ត កន្លែងដាក់ភ្ញៀវទេសចរ និងស្ពានសម្រាប់ចំណតទូក ដែលមានរូបរាងជាសណ្ឋានដូចឥន្ទធនូ»។ បច្ចុប្បន្ននេះ ក្រុមការងារ […]
អានបន្ថែមរដ្ឋចិនគ្រោងផ្ដល់កម្ចី ២៩ ប៊ីលានដុល្លារ ដើម្បីជួយបញ្ចប់គម្រោងអចលនទ្រព្យជាប់គាំង
រដ្ឋាភិបាលចិនគ្រោងនឹងផ្តល់ប្រាក់កម្ចីពិសេសចំនួនប្រមាណ ២៩ ០០០ លានដុល្លារ ដើម្បីជួយអ្នកអភិវឌ្ឍ ក្នុងការបញ្ចប់គម្រោងលំនៅដ្ឋានដែលជាប់គាំង។ នេះបើយោងតាម Caixin កាលពីថ្មីនេះ។ កម្ចីពិសេសនេះនឹងត្រូវចេញក្រោមកិច្ចសហប្រតិបត្តិការរបស់ក្រសួងលំនៅដ្ឋាន និងអភិវឌ្ឍន៍ទីក្រុង-ជនបទ ក្រសួងហិរញ្ញវត្ថុ និងធនាគារកណ្តាលរបស់ចិន។ ប្រាក់កម្ចីកញ្ចប់ដំបូងនឹងត្រូវបានផ្តល់ដោយធនាគារអភិវឌ្ឍន៍ចិន ធនាគារអភិវឌ្ឍន៍កសិកម្មនៃប្រទេសចិន និង ធនាគារនាំចេញ-នាំចូលនៃប្រទេសចិន។ កម្ចីជាង ២៩ ប៊ីលានដុុល្លារនេះ មិនមែនដើម្បីជំរុញទីផ្សារអចលនទ្រព្យ ឬជួយសង្រ្គោះអ្នកអភិវឌ្ឍន៍ទេ តែនឹងត្រូវផ្លល់ឱ្យសម្រាប់គម្រោងគម្រោងលំនៅដ្ឋានដែលត្រូវបានលក់ហើយ ប៉ុន្តែការដ្ឋានគាំង ដោយសារអ្នកអភិវឌ្ឍខ្វះសាច់ប្រាក់ប៉ុណ្ណោះ។ រដ្ឋាភិបាលក្នុងតំបន់ នឹងពិនិត្យមើលទ្រព្យសម្បត្តិ និងបំណុលរបស់អ្នកអភិវឌ្ឍន៍ ជាក់ស្ដែង មុនពេលផ្តល់ប្រាក់កម្ចី។ គម្រោងនេះកើតឡើងបន្ទាប់ពីអ្នកទិញផ្ទះជាច្រើន បានធ្វើបាតុកម្មបញ្ឈប់ការបង់ប្រាក់កម្ចីទៅធានាគារព្រោះ អ្នកអភិវឌ្ឍមិនអាចបញ្ចប់គម្រោងរបស់ខ្លួនបាន។ បញ្ហានេះកើតចេញពី ក្រុមហ៊ុនអចលនទ្រព្យយក្សចិនជាច្រើនដូចជា Evergrande Shimao និង Sunac បានធ្លាក់ក្នុងអន្ទាក់បំណុល ហើយខ្វះសមត្ថភាពក្នុងការបញ្ចប់ការដ្ឋានគម្រោងដែលបានលក់ដាច់រួចរាល់។ អ្នកវិភាគបរទេសថា ឬសគល់នៃបញ្ហានេះគឺបណ្ដាលមកពីកត្តាធំៗ ៣ដូចជា ទីផ្សារអចលនទ្រព្យដែលពុះកញ្ច្រោលខ្លាំងពេក កម្ចីក្នុងវិស័យអចលនទ្រព្យដែលកើនលើសលុបពិសេសនៅក្នុងក្រុមហ៊ុនធំៗ និងភាពធូររលុងនៃគោលនយោបាយព្រោះរដ្ឋចិនចង់បានចំណូលពីវិស័យនេះមកទ្រទ្រង់សេដ្ឋកិច្ចច្រើនជ្រុលពេក។ (អានបន្ថែម)
អានបន្ថែម