ព័ត៌មានអចលនទ្រព្យ
អនាគតនៃអគារជាប់គាំងនៅខេត្តព្រះសីហនុ៖ ទស្សនៈរបស់ចិន រដ្ឋាភិបាល និងម្ចាស់ដី
បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានបិទការលេងល្បែងអនឡាញក្នុងក្រុងព្រះសីហនុ គួបផ្សំនឹងការមកដល់នៃជំងឺរាតត្បាតកូវីដ-១៩ ក្នុងឆ្នាំ ២០២០ សេដ្ឋកិច្ចក្រុងព្រះសីហនុបានធ្លាក់ចុះ ខណ:ពពុះទីផ្សារអចលនទ្រព្យក៏បានបែកធ្លាយ។ ជាលទ្ធផល គម្រោងសាងសង់សរុបចំនួន ១១៥៥ ត្រូវបានទុកចោលមិនបញ្ចប់ការដ្ឋាន ខណៈតម្លៃជួលអចលនទ្រព្យនៅក្នុងខេត្តនេះ ក៏បានធ្លាក់ចុះយ៉ាងខ្លាំងពីខ្ទង់ម៉ឺន មកត្រឹមខ្ទង់ពាន់ ឬដល់ខ្ទង់រយសម្រាប់ទីតាំងខ្លះ នេះបើយោងតាមតួលេខផ្លូវការ។ តើអនាគតនៃអគារគាំងស្ទះទាំងនេះនឹងទៅជាយ៉ាងណា? នេះជាផ្លូវដែលភាគីនិយោគិនចិន រដ្ឋាភិបាលកម្ពុជា និងម្ចាស់ដីត្រូវដើររួមគ្នាដើម្បីរកច្រកចេញ។ ទស្សនៈរបស់វិនិយោគិនចិន Nikkei Asia បានសម្ភាសអ្នកវិនិយោគចិនជាច្រើននាក់ ដោយសួរពីទស្សនវិស័យ និងផែនការអនាគតរបស់ពួកគេចំពោះគម្រោងដែលជាប់គាំងទាំងនោះ។ វិនិយោគិនភាគច្រើនបង្ហាញចំណាប់អារម្មណ៍ក្នុងការត្រឡប់មកវិញ ប៉ុន្តែមានឧបសគ្គច្រើនយ៉ាងទាំងផ្នែកសង្គម និងសេដ្ឋកិច្ច ដែលជាការរារាំងពួកគេ។ កត្តាសំខាន់បំផុតមួយដែលធ្វើឱ្យវិនិយោគិនចិនពិបាកក្នុងបន្តគម្រោងដែលជាប់គាំង គឺការខ្វះខាតការគាំទ្រ និងជ្រោមជ្រែងពីរដ្ឋាភិបាលកម្ពុជា។ ជាក់ស្ដែង កាលពីដើមខែកក្កដា ម្ចាស់គម្រោងចិនមួយក្រុមបានជួបពិភាក្សាជាមួយមន្ត្រីរដ្ឋបាលខេត្តព្រះសីហនុជុំវិញបញ្ហានេះ ប៉ុន្តែនៅមិនទាន់ទទួលបានផ្លែផ្កាអ្វីទាំងអស់។ ដើម្បីត្រលប់មកវិញ ពួកគេបានស្នើសុំរដ្ឋាភិបាលឱ្យជួយកាត់បន្ថយពន្ធពាក់ព័ន្ធនឹងគម្រោងរបស់ខ្លួន និងជួយបង្កើតសន្ទស្សន៍តម្លៃដីដែលច្បាស់លាស់ ដើម្បីទប់ស្កាត់បញ្ហាម្ចាស់ដីក្នុងស្រុកបំប៉ោងតម្លៃ។ សំណើសំខាន់បំផុតដែលវិនិយោគិនទាមទារគឺ ការសម្របសម្រួលពីដ្ឋាភិបាលក្នុងការដោះស្រាយវិវាទដីធ្លីរវាងពួកគេ និងម្ចាស់ដីក្នុងស្រុក។ វិនិយោគិនចិនមួយចំនួនបានរាយការណ៍ថាម្ចាស់ដីបានរឹបអូសអគាររបស់ពួកគេជាថ្នូរនឹងតម្លៃជួល ដែលវិនិយោគិនយល់ថាថ្លៃខ្លាំងពេក។ អ្នកអភិវឌ្ឍន៍ចិនឈ្មោះ Qiu បានប្រាប់ Nikkei ថាគាត់បានវិនិយោគលើសណ្ឋាគារតម្លៃ ៣ លានដុល្លារនៅក្រុងព្រះសីហនុក្នុងឆ្នាំ ២០១៧ ។ ការសាងសង់ត្រូវបានបញ្ចប់នៅឆ្នាំ […]
អានបន្ថែមសម្តេច បញ្ជារដ្ឋមន្ត្រីបរិស្ថានឱ្យធ្វើការបែងចែកការប្រើប្រាស់ដី ឆ្នាំ២០២២ ជាបន្ទាន់
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឱ្យសិក្សាអំពីការបែងចែកការប្រើប្រាស់ដីនៅកម្ពុជាក្នុងឆ្នាំ ២០២២ ជាបន្ទាន់ ថាតើវិវឌ្ឍន៍ដល់ណាហើយ។ សម្ដេចលើកឡើងដូច្នេះ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ក្នុងឱកាសបើកការដ្ឋានស្ពានអាកាសថ្មី២ ក្នុងទីក្រុងភ្នំពេញ។ សម្ដេចមានប្រសាសន៍ថា៖ «ចំនុចនេះសំខាន់ណាស់សម្រាប់យើងក្នុងការធ្វើគណនាអំពីចំនួនកើនឡើងនៃលំនៅឋាន ឬហេដ្ឋារចនាសម្ព័ន្ធដំណាំដាំដុះ…និយាយរួមការប្រើប្រាស់ដី»។ សម្តេចតេជោ បានបន្តថា «…ខ្ញុំបានបញ្ជាពីម្សិលថា ត្រូវសិក្សាឱ្យបានច្បាស់ថា សម្រាប់ការកសាងផ្លូវស៊ី [ចំណាយ] ដីអស់ប៉ុន្មាន? កសាងប្រព័ន្ធប្រឡាយទឹកស៊ីដីអស់ប៉ុន្មាន? មានផ្លូវកៅស៊ូ ផ្លូវលំ ក៏ចាត់ចូលដែរ ដើម្បីយើងកាត់ចេញពីចំណែកដីបង្កបង្កើនផល»។ សម្តេចហ៊ុនសែន ក៏បានបញ្ជាបន្ថែមឱ្យ ឯកឧត្តម ផៃ ប៊ុនឈឿន ទៅពិភាក្សាជាមួយឯកឧត្តម សាយ សំអាល់ រកឱ្យឃើញថាតើផ្ទៃដីធ្វើផ្លូវបានចូលទៅក្នុងផ្ទៃដីលំនៅឋានទេ ហើយផ្ទៃដីសម្រាប់សម្រាប់ប្រព័ន្ធធារាសាស្ត្រ បានចូលទៅក្នុងផ្ទៃដីនៃដំណាំស្រូវទេ។ សម្តេចតេជោ បានបញ្ជាក់ថា ការឃើញនូវចំណុចនេះ យើងអាចយល់ដឹងបានពីការរីកចំរើននៃផលដំណាំសម្រាប់ប្រជាពលរដ្ឋកម្ពុជា។ គិតពីក្នុងខែមករា ដល់ថ្ងៃទី៣១ ខែមេសា ឆ្នាំ២០២២ គេបានរកឃើញថាផ្ទៃទឹកខែប្រាំង ៤៩១ ២៥៣ហិកតា វាលស្មៅមានចំនួន […]
អានបន្ថែមក្រសួងមហាផ្ទៃ៖ ប័ណ្ណស្នាក់អចិន្ត្រៃយ៍បរទេស អាចប្រើប្រាស់ទិញលក់អចលនទ្រព្យបាន
ក្រសួងមហាផ្ទៃ បានប្រកាសរំលឹកឡើងវិញឱ្យក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជន ឱ្យទទួលស្គាល់ពីតម្លៃនៃប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍សម្រាប់ជនបរទេសអន្តោប្រវេសន្តនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមសេចក្តីជូនដំណឹងលេខ ២១៨១ សជណ ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២។ ការរំលឹកឡើងវិញនេះ ធ្វើឡើងក្រោយមានការជូនដំណឹងជាច្រើនលើកច្រើនសារ ប៉ុន្តែស្ថាប័ន ព្រមទាំងវិស័យឯកជនមួយចំនួននៅតែមិនទាន់បានជ្រួតជ្រាប និងព្រមទទួលស្គាល់ពីតម្លៃនៃការប្រើប្រាស់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍នេះនៅឡើយ។ បើតាមច្បាប់ស្តីពីអន្តោប្រវេសន៍ ឆ្នាំ១៩៩៤ ជនបរទេសអន្តោប្រវេសន្តដែលទទួលបានប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ អាចប្រើប្រាស់សម្រាប់ជីវភាពប្រចាំថ្ងៃដូចជា ការស្នើសុំសេវារដ្ឋបាល សេវាសាធារណៈ សេវាសុខភាព សេវាធនាគារ ការទិញលក់ចលនវត្ថុ អចលនវត្ថុ ការធ្វើអាជីវកម្ម ការស្នើសុំធ្វើការតាមរោងចក្រ សហគ្រាស និងសកម្មភាពមួយចំនួនទៀត ដេលច្បាប់អនុញ្ញាតសម្រាប់ជនបរទេស។ គួរបញ្ជាក់ថា ប័ណ្ណស្នាក់អចិន្ត្រៃយ៍សម្រាប់ជនបរទេសអន្តោប្រវេសន្តនេះ មានសុពលភាព ២ឆ្នាំប៉ុណ្ណោះ និងអាចសុំបន្តប្រើប្រាស់រៀងរាល់ ២ឆ្នាំម្តង។ រហូតមកដល់បច្ចុប្បន្ន កម្ពុជាមានជនបរទេសអន្តោប្រវេសន្តយ៉ាងតិច ៦ម៉ឺននាក់ ដែលមានអាយុ១៨ឆ្នាំឡើង ត្រូវបានរដ្ឋាភិបាលកម្ពុជាផ្តល់ជូនបណ្ណស្នាក់នៅអចិន្ត្រៃយ៍។ ដោយឡែក ជនបរទេសត្រឹម ៧ពាន់នាក់ ក្នុងចំណោម ៩ពាន់នាក់ ប៉ុណ្ណោះ ដែលបានទៅសុំបន្ដសពុលភាពបណ្ណស្នាក់នៅអចិន្ត្រៃយ៍របស់ពួកគេ រៀងរាល់ ២ឆ្នាំម្តង។ គួររម្លឹកទៀតថា ពេលនេះមានជនបរទេសអន្តោប្រវេសន្តជិត ១ម៉ឺននាក់ដែលបានបន្តស្នាក់នៅដោយខុសច្បាប់ […]
អានបន្ថែមសណ្ឋាគារ និងផ្ទះសំណាក់ជាង ៥០០ទីតាំង បើកទទួលភ្ញៀវឡើងវិញក្រោយផ្អាកជាង២ឆ្នាំ
គិតត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០២២ សណ្ឋាគារ និងផ្ទះសំណាក់ ៥២០ទីតាំងនៅកម្ពុជា បានបើកដំណើរការជាធម្មតាវិញហើយ ខណៈនៅសល់ ១៩០ទីតាំងទៀត នៅបន្តផ្អាកអាជីវកម្ម និង ២៩ទីតាំង បានបិទអាជីវកម្មតែម្តង ដោយសារការរងផលប៉ះពាល់ធ្ងន់ពីវិបត្តិកូវីដ១៩ ក្នុងរយៈពេលជាង២ឆ្នាំមកនេះ។ នេះបើយោតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២។ ក្រសួងទេសចរណ៍បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២នេះ សណ្ឋាគារ និងសេវាកម្មស្នាក់នៅ ក្នុងប្រទេសកម្ពុជាមានសរុបចំនួន ៧៣៩ទីតាំង ដោយឡែកភោជនីយដ្ឋានមានចំនួនសរុប ២៥២៩ទីតាំង ក្នុងនោះជាង ២ពាន់កន្លែងកំពុងបើកដំណើរការ និង ៣៦៣ទីតាំងទៀតបានបន្តផ្អាក និងបិទអាជីវកម្ម។ ជាមួយគ្នានេះផងដែរ ឯកឧត្ដម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ក្នុងអំឡុងពេលនៃការរីករាលនៃជំងឺកូវីដ១៩ ខេត្តសៀមរាប ជាខេត្តដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដែលមូលដ្ឋានអាជីវកម្មប្រមាណ ៩០% បានផ្អាក និងបិទអាជីវកម្ម។ ចំណែកខេត្តគោលដៅទេសចរណ៍ផ្សេងទៀត រងផលប៉ះពាល់តិចតួច។ រីឯមូលដ្ឋានអាជីវកម្មប្រមាណជាងពាក់កណ្តាលទៀត មិនទាន់អាចបើកដំណើរការនៅឡើយទេ ដោយសារតែចំនួនភ្ញៀវទេសចរណ៍ ទើបតែចាប់ផ្តើមដើរកម្សាន្ត និងមានចំនួនតិចតួចនៅឡើយ ដែលធ្វើឱ្យម្ចាស់អាជីវកម្មមួយចំនួននៅស្ទាក់ស្ទើរ […]
អានបន្ថែមចំណូលពន្ធប្រថាប់ត្រា កើនឡើង ៤១ភាគរយ ក្នុងឆមាសទី១-២០២២
ចំណូលពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ សម្រេចបានចំនួន ៤៣២ប៊ីលានរៀល ឬស្មើនឹង ១០៤លានដុល្លារអាមេរិក ក្នុងឆមាសទី១-២០២២។ យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំណូលពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអលចនទ្រព្យ បានកើនឡើង ៤១ភាគរយ ធៀបនឹងខែមេសាឆ្នាំមុន។ របាយការណ៍ដដែលបង្ហាញថា ចំណូលលើឈ្នួលផ្ទះនិងដី បានកើនឡើង ១០ភាគរយ ក្នុងរយៈពេល៦ខែ គិតចាប់ពីខែមករា ដល់ មិថុនា ទទួលបានចំណូលសរុប ១០.១៩ប៊ីលានរៀលឬស្នើនឹង ២.៨លានដុល្លារ។ ចំណូលពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ គឺជាពន្ធ ៤ភាគរយ ដែលកំណត់នៅពេលមានការផ្ទេរកម្មសិទ្ធិលើអចលនវត្ថុ។ អ្នកជាប់ពន្ធត្រូវបង់ពន្ធនេះក្នុងរយៈពេលបីខែបន្ទាប់ពីការផ្ទេរអចលនទ្រព្យ។ (អានបន្ថែម) រូបភាពដោយ_schorr-law
អានបន្ថែមរដ្ឋកំពុងសម្រុកស្ថាបនាផ្លូវនៅរុនតាឯក ខណៈបច្ចុប្បន្នសម្រេចបានជាង១៦ភាគរយ
គិតត្រឹមថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០២២ ក្រុមការងារកងវិស្វកម្មតេជោ ហ៊ុន សែនសៀមរាប បានស្ថាបនាផ្លូវគ្រួសក្រហមដោយកងវិស្វកម្មតេជោ ហ៊ុន សែនសៀមរាប ក្នុងតំបន់ទី១ និងតំបន់ទី២ ក្នុងភូមិធម្មជាតិរុនតាឯក សម្រេចបានប្រវែង ២៨៥០ម៉ែត្រ ស្មើ ១៦,៨៧% នៃប្រវែងផ្លូវដែលត្រូវស្ថាបនាសរុប ១៦៨៨៧ ម៉ែត្រ។ នេះបើតាមការបញ្ជាក់របស់ផេកក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២។ ជាមួយគ្នានេះផងដែរ ការរៀបចំដីឡូត៍នៅតំបន់អភិវឌ្ឍរុនតាឯកសម្រាប់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ មកតាំងទីលំនៅថ្មី អនុវត្តដោយក្រុមការងាររបស់ក្រសួងបរិស្ថាន និងអាជ្ញាធរជាតិអប្សរា សម្រេចបានទំហំ ៩៥ ហិកតា ហើយ។ មកទល់ពេលនេះ ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ និងបានចាប់ឆ្នោតយកដីឡូតិ៍ថ្មី មានចំនួនប្រមាណជាង ៩០០ គ្រួសារហើយ នៅក្នុងយុទ្ធនាការចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរអប្សរា ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ (អានបន្ថែម)
អានបន្ថែមអ្នកឈ្នះពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru ប្រចាំឆ្នាំ ២០២២ លើកទី ៧ តំណាងឱ្យពន្លឺនៃភាពជាអ្នកដឹកនាំក្នុងវិស័យអចលនទ្រព្យ
ម្ចាស់ជ័យលាភីកម្មវិធីប្រកួតប្រជែងប្រចាំឆ្នាំដ៏មានកិត្យានុភាព ទទួលបានពានរង្វាន់កិត្តិយសនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ដ៏ល្បីឈ្មោះ ក្រុមហ៊ុន Prince Real Estate Group ឈ្នះពានរង្វាន់អ្នកអភិវឌ្ឍន៍ល្អបំផុត ខណៈដែលក្រុមហ៊ុន Angkor Palace Development Co., Ltd., C.I.A.C Investment Limited, Kambujaya Development Co., Ltd, និងក្រុមហ៊ុន Orkide Villa 3, Ltd. ទទួលបានពានរង្វាន់អ្នកអភិវឌ្ឍន៍ដ៏ល្អឥតខ្ចោះ។ គម្រោងបុរី Vue Aston និង The Botanic City (The Palace) ទទួលបានពានរង្វាន់ជាច្រើន រួមទាំងពានរង្វាន់ល្អបំផុតប្រចាំកម្ពុជា (Best of Cambodia)។ លោក Charles Vann អនុប្រធានប្រតិបត្តិក្រុមហ៊ុន Canadia Group និងជានាយកក្រុមហ៊ុន Cambodia Airport Investment Co., Ltd ទទួលពានរង្វាន់បុគ្គលិកលក្ខណៈឆ្នើមក្នុងវិស័យអចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ […]
អានបន្ថែមត្រឹមខែសីហា ២០២២ រដ្ឋបានចំណូលពីដីសម្បទានជាង ២លានដុល្លារ ខណៈផ្ទៃដីសរុបមាន១.១៦លានហិកតា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តល់គម្រោងសម្បទានដីសេដ្ឋកិច្ចសម្រាប់វិនិយោគដាំដំណាំកសិ-ឧស្សាហកម្មនៅទូទាំងប្រទេស មានចំនួន ២២៩គម្រោង និងផ្ទៃដីតាមកិច្ចសន្យាសរុបមានទំហំ ១.១៦៧. ៤១៩ហិកតា។ ក្នុងនោះមាន ៧២ក្រុមហ៊ុន បានបង់ថ្លៃសម្បទានដីសេដ្ឋកិច្ចជូនរដ្ឋចំនួន ២.០៥៦.៣៨១,០៦លានដុល្លារ គិតត្រឹម ខែសីហា ឆ្នាំ២០២២ ខណៈក្រុមហ៊ុនសម្បទានដីដទៃទៀតនឹងបន្តបង់រហូតដល់ចុងឆ្នាំនេះ។ នេះបើយោងតាមការបញ្ជាក់របស់ ឯកឧត្តម វេង សាខន រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៥ ខែសីហា។ ឯកឧត្តម វេង សាខន ថ្លែងថា៖ “ក្នុងចំណោមផ្ទៃដីសរុប ផ្ទៃដីកំពុងធ្វើអាជីវកម្មមានត្រឹមតែ ៩២៨.៤៣៦ ហិកតាប៉ុណ្ណោះ ដែលក្នុងនោះផ្ទៃដី ៥០៧ ៥១០ ហិកតា កំពុងស្ថិតក្នុងស្ថានភាពឈូសឆាយសំអាត និង ផ្ទៃដីចំនួន ៤០២.៧៦០ ហិកតាទៀត កំពុងដាំដុះជាក់ស្តែង ដោយមូលហេតុចំបងនោះគឺ [ក្រុមហ៊ុនដទៃទៀត] ខ្វះទុនវិនិយោគបន្ត គុណភាពដីមិនសមស្របទៅនឹងគោលបំណងចម្បងនៃការជ្រើសរើសមុខដំណាំដែលត្រូវធ្វើការដាំដុះ និងការរីករាលដាលជាសកលនៃមេរោគកូវិដ១៩”។ បច្ចុប្បន្ន គម្រោងសម្បទានដីសេដ្ឋកិច្ចដែលវិនិយោគដាំដំណាំកសិ-ឧស្សាហកម្ម ស្ថិតក្នុងខេត្តចំនួន១៩ នៅទូទាំងប្រទេសរួម មានខេត្តមណ្ឌលគិរី […]
អានបន្ថែមរដ្ឋជំរុញឯកជនឱ្យសង់លំនៅឋានតម្លៃសមរម្យបន្ថែម ខណៈបច្ចុប្បន្នមានតែ ៤ធំៗប៉ុណ្ណោះ
រដ្ឋាភិបាលបានជំរុញឱ្យឯកជនបន្ដសាងសង់គម្រោងលំនៅឋានតម្លៃសមរម្យបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការដែលកើនឡើង ខណៈគម្រោងលំនៅឋានតម្លៃសមរម្យនៅខេត្តកណ្ដាល និងភ្នំពេញមានតែ ៤គម្រោងធំៗប៉ុណ្ណោះ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅក្នុងសន្និសីទសារព័ត៌មានស្តី នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២។ ឯកឧត្តម បានមានប្រសាសន៍ថា៖ «រាជរដ្ឋាភិបាលយល់ថា វិស័យលំនៅឋាន ជាវិស័យដែលរដ្ឋបាលសាធារណៈកំពុងប្រឈម ត្រូវដោះស្រាយ ក្នុងបរិបទដែលសង្គមកំពុងអភិវឌ្ឍន៍ ដោយខិតខំធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានកម្មសិទ្ធិលើលំនៅឋាន ដើម្បីកាត់បន្ថយការអត់មានផ្ទះសម្បែងនៅ និងការជួលផ្ទះគេរស់នៅ។» ឯកឧត្តមបានបន្ថែមថា៖ «រដ្ឋនឹងដើរជាមួយវិស័យឯកជន….ដើម្បីឱ្យឯកជនជួយកសាងលំនៅឋានមានតម្លៃសមរម្យ។ បើយើងបណ្តោយឱ្យឯកជនអភិវឌ្ឍអចលនវត្ថុតាមសន្ទុះទីផ្សារសេរី ចឹងប្រជាពលរដ្ឋដែលមានចំណូលទាប ចំណូលមធ្យម យើងគិតតាមការសិក្សាចំណាយពេល ៣០ ទៅ៤០ ឆ្នាំ ទម្រាំនឹងគ្រប់លុយទិញផ្ទះមួយ ប្រហែលជាមិនដល់ ៥០ ម៉ែត្រការ៉េផង។» គួរបញ្ជាក់ថា បច្ចុប្បន្ន រដ្ឋ និងឯកជនបានសហការគ្នា សង់បាន ៤គម្រោងធំៗ ដែលស្ថិតនៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល។ គម្រោងទាំង ០៤នេះ សាងសង់ជាលំនៅឋានបានចំនួន ៨៣៣១ខ្នង និងចំណែកឯកជនចំនួន ២៩៦០ខ្នង។ ក្នុងនោះ ក្រុមហ៊ុន […]
អានបន្ថែមច្បាប់ស្តីពីចំណូលមិនមែនសារពើពន្ធត្រូវបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ
រដ្ឋាភិបាលកម្ពុជាបានប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពីចំណូលមិនមែនសារពើពន្ធជាផ្លូវការហើយ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។ ច្បាប់នេះ មានចំនួន ១២ជំពូក និង១០១មាត្រា ក្នុងគោលបំណងគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ សម្រាប់ជាចំណូលថវិកាជាតិ ប្រកបដោយប្រសិទ្ធិភាព តម្លាភាព ក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមក្នុងប្រទេស។ ចំណូលមិនមែនសារពើពន្ធ ត្រូវបានបែងចែកដូចខាងក្រោម៖ ១. ចំណូលពីការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ ២. ចំណូលពីសហគ្រាសសាធារណៈ ភាគកម្មសាធារណៈ និងអង្គភាពស្វយ័តភាពហិរញ្ញវត្ថុដទៃទៀត ៣. ចំណូលពីសេវាសាធារណៈ ៤. ចំណូលពីការពិន័យ និងការដាក់ទណ្ឌកម្ម ៥. ចំណូលមិនមែនសារពើពន្ធដទៃទៀត ដូចមានកំណត់ក្នុងមាត្រា ៣៣ នៃច្បាប់នេះ។ ជាមួយគ្នានេះដែរ ចំណូលពីការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ គឺសំដៅចំណូលពីធនធានធម្មជាតិ ការលក់ ឬដូរ ការជួល ការធ្វើសម្បទាន នូវទ្រព្យសម្បត្តិរដ្ឋ រួមមានដី សំណង់ហេដ្ឋារចនាសម្ព័ន្ធ និងអគារជាដើម។ ដោយឡែកចំពោះ ចំណូលមិនមែនសារពើពន្ធដែលបានកំណត់មុនច្បាប់នេះចូលជាធរមានដែលមិនទាន់ទទួលបានការឯកភាពពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងរយៈពេល ១ឆ្នាំ ត្រូវរៀបចំនីត្យានុកូលកម្មឡើងវិញឱ្យស្របតាមច្បាប់នេះ។ ដើម្បីបានឯកសារពេញសូមចុចទីនេះ
អានបន្ថែម