ព័ត៌មានអចលនទ្រព្យ
PropertyGuru ប្រកាសបេក្ខភាពជាប់ចូលវគ្គផ្ដាច់ព្រ័ត្រ ខណៈពីធីប្រកាសជ័យលាភីនឹងធ្វើឡើងឆាប់ៗនេះ
PropertyGuru Asia Property Awards កាលពីសប្តាហ៍មុនបានប្រកាសឈ្មោះបេក្ខភាពជាប់ចូលវគ្គផ្ដាច់ព្រ័ត្រ សម្រាប់កម្មវិធីប្រកួតអចលនទ្រព្យឆ្នើមនៅកម្ពុជាលើកទី ៧ ប្រចាំឆ្នាំ ២០២២។ ដោយឡែក ជ័យលាភីកំពូល នឹងត្រូវប្រកាសជាផ្លូវការក្នុងកម្មវិធីអាហារពេលល្ងាច ដែលនឹងប្រារព្ធនៅល្ងាចថ្ងៃសុក្រ ទី ២៦ ខែសីហា នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។ ក្រុមហ៊ុននាំមុខគេក្នុងបញ្ជីអ្នកអភិវឌ្ឍឆ្នើម គឺក្រុមហ៊ុន Angkor Palace Development Co., Ltd. ក្រុមហ៊ុន C.I.A.C Investment Limited ក្រុមហ៊ុន Kambujaya Development Co., Ltd ក្រុមហ៊ុន អ័រគីដេ វីឡា ៣ ខូអិលធីឌី និង ក្រុមហ៊ុន Prince Real Estate Group។ ដោយឡែក គម្រោងដែលមានឈ្មោះក្នុងបញ្ជីការរចនាប្លង់ឆ្នើម រួមមាន គម្រោង Angkor Palace Resort & Spa បូរី Angkor […]
អានបន្ថែមH&M ប្រកាសបើកសាខាថ្មីកាន់តែធំក្នុងផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល
ក្រុមហ៊ុនផលិតសម្លៀកបំពាក់ដ៏ល្បីលំដាប់ពិភពលោក H&M នៅថ្ងៃទី១៤ ខែសីហា បានចុះអនុស្សារណៈនៃការយោគយល់ជាមួយក្រុមហ៊ុន ជីប ម៉ុង រីថែល ដើម្បីបើកសាខាថ្មីបន្ថែមមួយទៀតនៅក្នុងប្រទេសកម្ពុជាស្ថិតក្នុងមណ្ឌលផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលមានទំហំកាន់តែធំដោយគ្រោងនឹងបើកដំណើរការនៅពាក់កណ្តាលខែកញ្ញាខាងមុខនេះ។ តាមរយៈពិធីចុះអនុស្សារណៈនៃការយោគយល់ដែលធ្វើឡើងនៅសណ្ឋាគារលំដាប់ផ្កាយប្រាំ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ក្រុមហ៊ុន H&M និងក្រុមហ៊ុន ជីប ម៉ុង រីថែល បានសហការរួមគ្នាដើម្បីនាំយកបទពិសោធន៍នៃការទិញសម្លៀកបំពាក់យ៉ាងល្អឥតខ្ចោះដល់ប្រជាពលរដ្ឋកម្ពុជា ពិសេសយុវវ័យសម័យថ្មីដែលចូលចិត្តម៉ូដសម្លៀកបំពាក់ថ្មីៗ និងមានច្រើនបែបច្រើនយ៉ាង។ លោកជំទាវ លី សុខឆេង អគ្គនាយិកានៃក្រុមហ៊ុន ជីប ម៉ុង រីថែល បានថ្លែងក្នុងពិធីយ៉ាងដូច្នេះថា៖ «អនុស្សារណៈនៃការយោគយល់នាពេលនេះ គឺឆ្លុះបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់ក្រុមហ៊ុន ជីប ម៉ុង រីថែល និងក្រុមហ៊ុន H&M ក្នុងការផ្តល់ជូននូវផលិតផល សេវាកម្ម និងបទពិសោធន៍ល្អឥតខ្ចោះសម្រាប់ប្រជាជនកម្ពុជា។ លើសពីនេះ កិច្ចសហការនេះក៏បង្ហាញពីគោលដៅរួមរបស់យើងក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាតាមរយៈការបង្កើតការងារ និងការជំរុញឲ្យមានការបញ្ជាទិញក្នុងស្រុកកាន់តែច្រើនព្រោះប្រជាជនកម្ពុជាពុំចាំបាច់ធ្វើដំណើរទៅក្រៅប្រទេសដើម្បីទិញសម្លៀកបំពាក់ម៉ាក H&M ទៀតនោះទេ»។ លោកជំទាវ លី សុខឆេង បានឲ្យដឹងបន្ថែមថា ក្រុមហ៊ុន […]
អានបន្ថែមក្រុមហ៊ុនអន្តរជាតិល្បី ៤ ប្រកាសពង្រីកខ្លួនចូលផ្សារទំនើប ជីប ម៉ុង ២៧១ ដែលត្រៀមបើកឆាប់ៗនេះ
ក្រុមហ៊ុនល្បីៗលំដាប់អន្តរជាតិចំនួន៤ បានប្រកាសពង្រីកខ្លួនក្នុងមណ្ឌលផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាផ្លូវការនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ តាមរយៈពិធីអនុស្សារណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន ជីប ម៉ុង រីថែល ធ្វើឡើងនៅឯសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។ ក្រុមហ៊ុនទាំងនោះរួមមាន៖ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Samsung ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិកមកពីប្រទេសជប៉ុន Kohnan ក្រុមហ៊ុនបម្រើសេវាកម្មម្ហូបអាហារដ៏ល្បីមកពីប្រទេសចិន Paradise Dynasty និងក្រុមហ៊ុនលក់សម្លៀកបំពាក់ដ៏ពេញនិយមមកពីប្រទេសថៃ Jaspal។ លោកជំទាវ លី សុខឆេង អគ្គនាយិកានៃក្រុមហ៊ុន ជីប ម៉ុង រីថែល បានមានប្រសាសន៍ថា៖ «អនុស្សារណៈនៃការយោគយល់គ្នាពិតជាមានសារៈសំខាន់ខ្លាំងក្នុងការបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារវាងក្រុមហ៊ុន និងដៃគូសហការដើម្បីនាំយកផលិតផល និងសេវាកម្មដ៏ល្អឥតខ្ចោះប្រកបដោយគុណភាពខ្ពស់ជូនដល់អ្នកប្រើប្រាស់នៅកម្ពុជា។ កិច្ចសហការនាពេលនេះក៏បង្ហាញពីការជឿជាក់ និងទំនុកចិត្តរវាងក្រុមហ៊ុន ជីប ម៉ុង រីថែល និងដៃគូសហការផងដែរ»។ លោកជំទាវ លី សុខឆេងឲ្យដឹងបន្ថែមថា តាមរយៈកិច្ចសហការនេះ ក្រុមហ៊ុនទាំង៤ ខាងលើនឹងបើកសាខាក្នុងមណ្ឌលផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាលម៉ល ដែលកំពុងដំណើរការសាងសង់យ៉ាងសកម្មហើយត្រៀមបើកសាកល្បងនៅពាក់កណ្តាលខែកញ្ញានេះដើម្បីស្វាមគន៍ដល់សាធារៈជនចូលទស្សនា […]
អានបន្ថែមក្រសួងកំពុងជំរុញការតភ្ជាប់ជើងហោះត្រង់ពីកោះត្រល់ មកខេត្តសៀមរាប
ក្រសួងទេសចរណ៍ កំពុងសិក្សាពីការរៀបចំកញ្ចប់ទស្សនកិច្ចទេសចរណ៍ពិសេសៗ ដើម្បីជំរុញចលនាទេសចរទៅកាន់ខេត្តសៀមរាប ក្នុងឱកាសនោះដែរ ក្រសួងក៏បានជំរុញការតភ្ជាប់ជើងហោះហើរត្រង់ពីកោះត្រល់ មកកាន់ខេត្តសៀមរាបផងដែរ។ នេះបើយោងតាមកិច្ចប្រជុំស្តីពីការគ្រប់គ្រងនិងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ កាលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២។ ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងក្នុងកិច្ចប្រជុំនេះថា ក្រសួងកំពុងសិក្សាជាមួយស្ថានប័នពាក់ព័ន្ធ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ដាក់ចេញនូវកញ្ចប់ទស្សនកិច្ចទេសចរណ៍ពិសេសសម្រាប់ខេត្តសៀមរាប ដោយក្នុងនោះនឹងសិក្សាស្នើសុំការពិនិត្យ និងសម្រេចពីរាជរដ្ឋាភិបាលលើសំណើមួយចំនួនរួមមាន៖ ១. ការជំរុញការតភ្ជាប់ជើងហោះត្រង់ពីកោះត្រល់ (Phu Quoc) មកកាន់ខេត្តសៀមរាប។ ២. បណ្ណចូលទស្សនារមណីយដ្ឋានអង្គរពេញមួយជីវិត (Angkor Life time Pass)។ ៣. ការដោះស្រាយថ្លៃសំបុត្រទូកទេសចរណ៍តំបន់ចុងឃ្នៀសសម្រាប់ទេសចរជាតិ។ ៤. ការជំរុញប្រតិបត្តិការរបស់ក្រុមហ៊ុនអាកាសចរណ៍ ដែលលក់សំបុត្រ តម្លៃទាបនៅកម្ពុជា។ គួររម្លឹកដែរថា សម្រាប់ឆមាសទី១ ឆ្នាំ២០២២នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួនជាង ៥០ម៉ឺននាក់ កើនទ្បើង ៣៩៤.១% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ក្នុងនោះខេត្តសៀមរាបទទួលបានទេសចរអន្តរជាតិចំនួន ៦០,៤៣៥នាក់។ ផ្អែកតាមទិន្នន័យខាងលើ ក្រសួងមានបំណងចង់ជំរុញបន្ថែមនូវចលនាទេសចរទៅកាន់ខេត្តគោលដៅមួយនេះឱ្យបានប្រមាណ៥០ម៉ឺននាក់ ឬច្រើនលើសពីនេះនៅឆ្នាំ២០២៣ខាងមុខ៕
អានបន្ថែមមេដឹកនាំអាស៊ាន ប្តេជ្ញាចិត្តជួយការពារតំបន់ជីវៈចម្រុះនៅកម្ពុជា ខណៈបច្ចុប្បន្នមាន ៤១%នៃផ្ទៃដីសរុប
កម្ពុជា មានទីតាំងអភិរក្សជីវៈចម្រុះ ជាតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ចំនួន ៧៦ ទីតាំង ស្មើនឹង ៤១% នៃផ្ទៃដីប្រទេស។ នេះបើតាមបញ្ជាក់របស់ក្រសួងបរិស្ថាន កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២។ ក្រសួងបរិស្ថាន បាននឹងកំពុងខិតខំចុះបញ្ជីដីធ្លី និងការបោះបង្គោលព្រំតំបន់ទាំងនោះ និងរៀបចំឧទ្យានរបស់កម្ពុជា ទៅតាមបទដ្ឋានបច្ចេកទេស ដែលមានកន្លែងសម្រាកសម្រាប់មនុស្ស និងជម្រកសម្រាប់សត្វព្រៃ។ ជាមួយគ្នានេះដែរ នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ កាលពីថ្ងៃទី០៣ សីហា ឆ្នាំ២០២២ បានបញ្ចាក់ផងដែរថា មេដឹកនាំអាស៊ាន បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់អាស៊ាន ក្នុងការលើកកម្ពស់ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ប្រកបដោយនិរន្តរភាព និងការចែករំលែកដោយយុត្តិធម៌ និងសមធម៌នៃអត្ថប្រយោជន៍ ដែលកើតចេញពីការប្រើប្រាស់ធនធានហ្សេណេទិក។ បន្ថែមពីនេះ អាស៊ាន បានបន្តគាំទ្រការងាររបស់មជ្ឈមណ្ឌលអាស៊ានសម្រាប់ជីវៈចម្រុះ(ACB) ក្នុងការជួយដល់រដ្ឋសមាជិកអាស៊ាន ដើម្បីលើកកម្ពស់ដំណោះស្រាយផ្អែកលើធម្មជាតិ ដើម្បីបង្កើនភាពធន់របស់តំបន់ប្រឆាំងនឹងជំងឺសត្វ ការដោះស្រាយការប្រែប្រួលអាកាសធាតុ និងការសម្របសម្រួលរបស់អាស៊ាន ក្នុងរួមចំណែកដល់ក្របខ័ណ្ឌជីវៈចម្រុះពិភពលោកក្រោយឆ្នាំ ២០២០។ គួរបញ្ជាក់ថា កម្ពុជាមានតំបន់ការពារធម្មជាតិចំនួន ៥៧កន្លែង និងរបៀងអភិរក្សចម្រុះចំនួន ០៣តំបន់ (ឥសាន ឧត្តរ និងជួរភ្នំក្រវាញ) លាតសន្ធឹងលើផ្ទៃដីសរុបប្រមាណជាង ៧,២លានហិកតា […]
អានបន្ថែមរដ្ឋលើកលែងឱ្យសណ្ឋាគារ ឬផ្ទះសំណាក់តូច &មធ្យម មិនបាច់ស្នើសុំចំណាត់ថ្នាក់ទៀតទេ
សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ ខ្នាតតូច និងមធ្យម មិនតម្រូវឱ្យដាក់ពាក្យស្នើសុំចំណាត់ថ្នាក់ ពីក្រសួងទេសចរណ៍ទៀតទេ ដែលជាជួយកាត់បន្ថយចំណាយ និងពេលវេលាក្នុងការបើកឡើងវិញក្រោយវិបត្តិកូវីដ។ នេះបើយោងតាមប្រកាសក្រសួងទេសចរណ៍ ចុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២។ ការលើកលែងនេះ ធ្វើឡើងក្នុងគោលបំណងជំរុញដល់ការបើកដំណើរការអាជីវកម្មជាប្រភេទសហគ្រាសធុនតូច និងមធ្យម ក្នុងដំណាក់កាលងើបឡើងវិញពីវិបត្តិជំងឺកូវីដ-១៩ និងចាប់អនុវត្តពីថ្ងៃជូនដំណឹងនេះតទៅ។ ទោះជាយ៉ាងនេះក៏ដោយ អាជីវកម្មប្រភេទខាងលើនេះ មានជម្រើស (ដោយស្ម័គ្រចិត្ត) ក្នុងការស្នើសុំការវាយតម្លៃចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍តាមលក្ខខណ្ឌអាជីវកម្មរបស់ខ្លួន។ ចំពោះ ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មសណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ជាសហគ្រាសធុនធំ (ជាប់ពន្ធធំ) នៅតែបន្តជាប់កាតព្វកិច្ចពន្ធដដែល។ គួរបញ្ញាក់ថា ការសម្រេចលើកលែងកាតព្វកិច្ចនេះត្រូវអនុវត្តតាមសេចក្តីជូនដំណឹងលេខ ៣៦ សជណ.ហធ ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ស្តីពីលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការលើកស្ទួយសហគ្រាសធុនតូច និងមធ្យមលើកទី២។
អានបន្ថែមអាជ្ញាធរបញ្ជាឱ្យបិទដេប៉ូខ្សាច់ ៤ទីតាំង នៅតាមបណ្តោយផ្លូវជាតិលេខ២
លោក ស៊ុយ សេរិទ្ធ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញរួមជាមួយនឹងមន្ត្រីពាក់ព័ន្ធ បានចុះបិទដេប៉ូខ្សាច់៤ទីតាំង នៅផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម និងចាក់អង្រែលើ ក្រោយពីមិនអនុវត្តតាមការណែនាំរបស់អាជ្ញាធររាជរាជធានីភ្នំពេញ។ នេះបើតាមវិទ្យុជាតិកម្ពុជា កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២។ លោកស៊ុយ សេរិទ្ធ បានឱ្យដឹងថា ការចុះបិទ ដេប៉ូខ្សាច់ចំនួន៤ទីតាំងខាងលើនេះ ធ្វើឡើងទៅតាមបទបញ្ជារបស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល ដោយសារទីតាំងខាងលើមិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញជាច្រើនលើកច្រើនសារួចមកហើយ។ លោកបន្តថា ដេប៉ូអាជីវកម្មទាំងនេះ បានធ្វើឱ្យដីខ្សាច់ហូរហៀរលើទ្រូងផ្លូវ ពិបាកការធ្វើដំណើរ បង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ និងបណ្តាលឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួនថែមទៀត ដូចជាខូចខាតផ្លូវ ប្រព័ន្ធលូជាដើម។ លោកអភិបាលរង បានបន្ថែមថាអាជីវកម្មទាំង៤ទីតាំងខាងលើនេះ គឺត្រូវបិទទាំងស្រុងតែម្តង ដោយមិនទុកឱ្យដេប៉ូខ្សាច់ទាំងនេះ បំផ្លាញហេដ្ឋារចនាសម្ព័ន្ធទៀតទេ ហើយម្ចាស់ដេប៉ូខ្សាច់ទាំងនេះ ត្រូវតែកើបដីខ្សាច់ចេញពីថ្នល់ និងធ្វើការជួសជុលឡើងវិញនូវលូ កំណាត់ផ្លូវជាតិលេខ២ ផ្លូវ ៦០ម៉ែត្រ និងផ្លូវ ៣០ម៉ែត្រ ដែលខូចបានបង្កការខូចខាត។ គួរបញ្ចាក់ថា នៅតាមបណ្តោយផ្លូវជាតិលេខ ២នេះ មានទីតាំង ដេប៉ូខ្សាច់ចំនួន៦ ដែលកំពុងធ្វើអាជីវកម្ម ខណៈ ចំនួន៤ ទីតាំងត្រូវបានបិទ។
អានបន្ថែមរដ្ឋចេញគោលការណ៍កំណត់តំបន់អភិរក្សការពារធម្មជាតិក្នុងខេត្តចំនួន ១៥
រដ្ឋាភិបាលកម្ពុជា បានចេញគោលការណ៍កំណត់តំបន់គ្រប់គ្រង និងសម្រាប់ប្រើប្រាស់អាស្រ័យផលជាក់ស្តែងក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ក្នុងភូមិសាស្ត្រខេត្តចំនួន ១៥ ទូទាំងប្រទេសកម្ពុជា។ នេះបើតាមកិច្ចប្រជុំកាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ ធ្វើឡើងដោយក្រសួងបរិស្ថាន។ ភូមិសាស្ត្រខេត្តទាំង ១៥ រួមមាន ខេត្តត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង កំពង់ធំ សៀមរាប ព្រះវិហារ ឧត្ដរមានជ័យ បន្ទាយមានជ័យ ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ កំពត និងខេត្តតាកែវ។ រាជរដ្ឋាភិបាល បានចេញជាគោលការណ៍កំណត់តំបន់គ្រប់គ្រង និងសម្រាប់ប្រើប្រាស់អាស្រ័យផលដូចខាងក្រោម៖ កែសម្រួលព្រំប្រទល់តំបន់ការពារធម្មជាតិនីមួយៗឡើងវិញ ដោយរៀបចំកំណត់តំបន់ជាបួនតំបន់ គ្រប់គ្រងរួមមាន៖ទី១.) តំបន់សហគមន៍ ជាដីភូមិករ និងដីស្រែចម្ការចាស់របស់ប្រជាពលរដ្ឋ ទី២.) តំបន់ប្រើប្រាស់ដោយចីរភាព ជាដីសម្រាប់រួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ច ទី៣.) តំបន់អភិក្ស និងទី៤.) តំបន់ស្នូល ជាដីព្រៃឈើជម្រកសត្វព្រៃ និងសេវាប្រព័ន្ធអេកូឡូស៊ីស្របតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។ កែសម្រួលព្រំនៃតំបន់របៀងអភិរក្សជីវៈចម្រុះ ដែលមិនប៉ះពាល់ជាមួយនឹងប្រជាជន និងកំណត់ជាតំបន់អភិរក្សនៃតំបន់ការពារធម្មជាតិនីមួយៗ។ ប្រគល់ភារកិច្ចជូនអភិបាលនៃគណៈអភិបាលខេត្ត ដែលជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋ ថ្នាក់ខេត្ត បន្តដឹកនាំធ្វើការកំណត់អត្តសញ្ញាណក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ក្បាលដី […]
អានបន្ថែមសម្តេចតេជោ៖ បញ្ជាឱ្យលុបចោលនូវរាល់ការអនុញ្ញាតអភិវឌ្ឍនៅតំបន់ភ្នំតាម៉ៅ
សម្តេចតេជោ ហ៊ុន សែន បានចេញបញ្ជាភ្លាមៗឱ្យលុបចោលរាល់ការអនុញ្ញាតឱ្យធ្វើការដោះដូរ និងអភិវឌ្ឍនៅតំបន់ភ្នំតាម៉ៅ ក្រោយមានសំណូមពរជាច្រើនពីប្រជាពលរដ្ឋ ទៅរាជរដ្ឋាភិបាលដើម្បីរក្សាទុកព្រៃនៅក្បែរសួនសត្វភ្នំតាម៉ៅ ទោះបីក្រសួងកសិកម្មបានពន្យល់ថាសួនសត្វភ្នំតាម៉ៅមិនមានប៉ះពាល់ក៏ដោយ។ (អានបន្ថែម) សារបញ្ជានេះ ត្រូវបានប្រកាសចេញនៅលើគណនេយ្យហ្វេសប៊ុកផ្ទាល់របស់សម្តេច នៅថ្ងៃទី០៧ សីហា ២០២២ នេះថា៖ “ក្នុងនាមជាអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃរាជរដ្ឋាភិបាលខ្ញុំសូមចេញបញ្ជា៖ ១. លុបចោលទាំងអស់នូវរាល់ការអនុញ្ញាតឱ្យធ្វើការដោះដូរនិងអភិវឌ្ឍ ២. រក្សាទុកដីនិងព្រៃនៅជុំវិញសួនសត្វភ្នំតាម៉ៅជាដីដែលត្រូវការពារនិងអភិរក្សដោយក្រសួងកសិកម្ម ៣. ក្រុមហ៊ុនដែលបានឈូសឆាយត្រូវបញ្ឈប់សកម្មភាពនិងត្រូវដាំដើមឈើឡើងវិញលើដីដែលបានឈូសឆាយ។ ជាចុងក្រោយ សម្តេចតេជោបានថ្លែងអរគុណចំពោះបងប្អូនជនរួមជាតិទាំងអស់ ដែលបានចូលរួមផ្តល់យោបល់ប្រកបដោយការស្ថាបនាផងដែរ៕
អានបន្ថែមខេត្តព្រះសីហនុមានកោះ៣២ ដែល១៩ កោះកំពុងត្រូវបានវិនិយោគដោយក្រុមហ៊ុនឯកជន
ខេត្តព្រះសីហនុ មានកោះសរុបប្រមាណចំនួន ៣២កោះ ដែលក្នុងនោះមានកោះចំនួន ១៩ ត្រូវបានវិនិយោគដោយក្រុមហ៊ុនឯកជនចំនួន ២៣។ នេះបើតាមកិច្ចប្រជុំស្តីពីធ្វើបច្ចុប្បន្នភាពព័ត៌មាន និងសន្តិសុខលម្ហសមុទ្រ កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២។ លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ បានឱ្យដឹងថាខេត្តព្រះសីហនុ មានកោះចំនួន៣២ រួមមាន៖ -ក្រុងព្រះសីហនុ មានកោះចំនួន ៥ មានក្រុមហ៊ុនចំនួន ៤ វិនិយោគលើកោះ៤ -ក្រុងកោះរ៉ុង មានកោះ១៩ មានក្រុមហ៊ុនចំនួន ៧ វិនិយោគលើកោះចំនួន៩ -ស្រុកព្រៃនប់ មានកោះចំនួន៧ មានក្រុមហ៊ុនចំនួន ១២ វិនិយោគលើកោះចំនួន៦ -ស្រុកស្ទឹងហាវ មានកោះចំនួន ១។ ក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ឯក សួន សំណាង សមាជិកប្រចាំការគណៈកម្មាធិកាជាតិសន្តិសុខលម្ហសមុទ្រ (គ.ជ.ស.ស) បានមានប្រសាសន៍ថា ក្រុមការងារត្រូវការទិន្នន័យថ្នីៗបន្ថែម ដើម្បីធ្វើការផ្ទៀងផ្ទាត់ ពិសេសការវិនិយោគនៅលើកោះ និងផលប៉ះពាល់ទៅលើវិស័យការពារជាតិ។ លោកឧត្តមសេនីយ៍ឯកបានបន្តថា គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រមានតួនាទីគ្រប់គ្រងគ្របដណ្តប់ និងឆ្លើយតបការទទួលខុសត្រូវរបស់ខ្លួនក្នុងការចូលរួមការពារជីវៈចម្រុះបាតសមុទ្រ និងកិច្ចគាំពារបរិស្ថានផងដែរ។
អានបន្ថែម