ព័ត៌មានអចលនទ្រព្យ
រយៈពេល៨ខែ កម្ពុជាលក់សំបុត្រចូលទស្សនាអង្គរ ប្រាសាទកោះកែរ្តិ៍ និងជិះទូកបានជាង $៣១លាន
រយៈពេល៨ខែ គិតចាប់ពីខែមករា រហូតដល់ខែសីហា ឆ្នាំ២០២៤ ប្រទេសកម្ពុជាប្រមូលចំណូលបាន ៣១.០៤៩.១៤០ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ និងជិះទូក។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤។ របាយការណ៍ខាងលើបានឱ្យដឹងថា រយៈពេល៨ខែ ក្នុងឆ្នាំ២០២៤នេះ កម្ពុជាមានភ្ញៀវទេសចរបរទេសចំនួន ៦៥១.៨៥៧នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បើគិតជាទឹកប្រាក់មានចំនួនសរុប ៣០.៣៣៤.២២៩ដុល្លារ កើន៣១,៣៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែក សម្រាប់ខែសីហា ឆ្នាំ២០២៤នេះ គ្រឹះស្ថានអង្គររកចំណូលបានចំនួន ៣.១៥៦.៧៩៩ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៦៧.៤៨២នាក់ ដែលចំណូលនេះកើនឡើង ១៣,៧៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។ ជាងនេះទៅទៀត របាយការណ៍ដដែលក៍បានបង្ហាញបន្ថែមពីចំណូលពីការលក់បណ្ណចូលទស្សនាប្រាសាទកោះកែរ ក្នុងរយៈពេល ៨ខែនេះ បានចំនួន ១៩៧,៦១០ដុល្លារ ខណៈចំណូលបានមកពីការលក់សំបុត្រជិះទូកបានចំនួន ៥១៧.៣០១ដុល្លារ ។ គួរបញ្ជាក់ថា តម្លៃចូលទស្សនារមណីដ្ឋានអង្គរសម្រាប់ទេសចរអន្តរជាតិ ក្នុងមួយថ្ងៃតម្លៃ ៣៧ដុល្លារ ៣ថ្ងៃ តម្លៃ៦២ដុល្លារ និង១សប្តាហ៍តម្លៃ ៧២ដុល្លារ។ ដើម្បីបង្ករភាពងាយស្រួលដល់ភ្ញៀវទេសចរបរទេសទាំងអស់ដែលចូលទស្សនាប្រាសាទអង្គរ រដ្ឋាភិបាលកម្ពុជាបានប្រកាសកំណែទម្រង់សំខាន់ៗចំនួនប្រាំមួយ លើនិតិវិធីនៃការលក់ និងការត្រួតពិនិត្យសំបុត្រចូលទស្សនាអង្គរ។ (អានបន្ថែម)
អានបន្ថែមទិញភ្លាម ចូលរស់នៅបានភ្លាម! មាននៅបុរី ប៉េង ហួត គម្រោងដឹស្ដា មុនីរ៉ាហ៍ (ផ្លូវជាតិលេខ៦A)
បុរី ប៉េង ហួត គម្រោងដឹស្ដា មុនីរ៉ាហ៍ នៅលើផ្លូវជាតិលេខ ៦A មិនឆ្ងាយប៉ុន្មានពីស្ពានជ្រោយចង្វា ហើយមានផ្ទះ សាងសង់រួចរាល់ ១០០ភាគរយ ដែលអាចឱ្យលោកអ្នកចូលរស់បានត្រឹមតែរយៈពេល 7 ថ្ងៃប៉ុណ្ណោះ។ ផ្ទះដែលលោកអ្នកអាចចូលរស់នៅបានភ្លាមៗនោះគឺជាវីឡាភ្លោះ ទំនើបទាន់សម័យ និងជាផ្ទះដ៏ពេញនិយមមួយរបស់បុរី ប៉េង ហួត។ វីឡាភ្លោះនេះមានម៉ូតស្រស់ស្អាតដែលយើងអាចមើលទៅហាក់ដូចជាវីឡាទោលមួយអញ្ចឹង ខាងក្រោមនេះជាព័ត៌មានអំពីវីឡាមួយនេះ៖ មានទំហំដី ៧,៥ម X ២២,៥ម ទំហំផ្ទះ ៦ម x ១២ម បន្ទប់គេង៤ បន្ទប់ទឹក៥ បរិវេណទទួលភ្ញៀវ១ បរិវេណចម្អិនអាហារ ១ បរិវេណទទួលទានអាហារ១ ចំណតរថយន្ត២។ ជាងនេះទៅទៀត គម្រោងនេះស្ថិតនៅទីប្រជុំជន ដែលមានសហគមន៍ដ៏សម្បូរបែបស្រាប់នៅទីនោះ ដូចជាសាលារៀនរដ្ឋ និងឯកជន មន្ទីរពេទ្យ ផ្សារ ក្លឹបហាត់ប្រាណ ហើយមានសួនច្បារដើរហាត់ប្រាណ និងកន្លែងក្មេងលេងក្នុងគម្រោងស្រាប់។ លោកអ្នកក៏អាចទៅមើលផ្ទះទាំងនេះផ្ទាល់បានដែរ ដោយគ្រាន់តែទាក់ទងទៅសហការីរបស់ក្រុមហ៊ុនបុរី ប៉េង ហួត តាមរយៈលេខទូរសព្ទ ០១៦/០១៧ ៥៩៦ ៧៨៩។ ទីតាំងគម្រោងនៅផ្លូវជាតិលេខ […]
អានបន្ថែមរដ្ឋសម្រេចកែនីតិវិធីត្រួតពិនិត្យ និងលក់សំបុត្រចូលទស្សនាអង្គរ ដើម្បីបង្ករភាពងាយស្រួលជូនភ្ញៀវទេសចរ
រដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញនូវគោលការណ៍ ៦ចំនុច ដើម្បីធ្វើការកំណែទម្រង់ការលក់បណ្ណ និងនីតិវិធីប្រតិបត្តិការក្នុងការត្រួតពិនិត្យបណ្ណ ចូលទស្សនាអង្គរ ខណៈគ្រឹះស្ថានក៏គ្រោងនឹងដាក់ម៉ាស៊ីនស្វ័យប្រវត្ដិលក់សំបុត្រឱ្យភ្ញៀវទេសចរនៅតំបន់ជិតប្រាសាទ ក្នុងរមណីដ្ឋានអង្គរ សំដៅបង្ករភាពងាយស្រួលជូនភ្ញៀវទេសចរបន្ថែមទៀតផងដែរ។ នេះបើតាមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគ្រឹះស្ថានអង្គរ អាណត្តិទី៣ លើកទី៤ ដើម្បីពិនិត្យ និងពិភាក្សាអំពី «ការងារកំណែទម្រង់ការលក់បណ្ណ និងនីតិវិធីប្រតិបត្តិក្នុងការត្រួតពិនិត្យបណ្ណ ចូលទស្សនា អង្គរ » ដឹកនាំដោយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ និង ប្រសាសន៍របស់ ឯកឧត្ដម លី សែ អគ្គនាយកគ្រឹះស្ថានអង្គរ ជាមួយក្រសួងព័ត៌មាន នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤។ យ៉ាងណាមិញទាក់ទងនិងកំណែទម្រង់នីតិវិធីប្រតិបត្តិការក្នុងការត្រួតពិនិត្យបណ្ណចូលទស្សនាអង្គរ រដ្ឋបានចេញគោលការណ៍ចំនួន ៦ចំនុច ក្នុងនោះរួមមាន៖ ១៖ សម្រាប់បណ្ណទស្សនារយៈពេល ១ថ្ងៃ៖ សម្រេចលុបចោលទាំងស្រុង នូវតម្រូវការព័ត៌មានរបស់ភ្ញៀវទេសចរដូចជា រូបថត, សញ្ជាតិ, ក្រុមអាយុ និងភេទ រាល់ពេលភ្ញៀវទេសចរបរទេសចូលទិញបណ្ណទស្សនារមណីយដ្ឋានអង្គរ ពីគ្រឹះស្ថានអង្គរ ចាប់ពីចុងខែកញ្ញា ឆ្នាំ២០២៤ តទៅ។ ២៖ សម្រាប់បណ្ណទស្សនារយៈពេល […]
អានបន្ថែមរដ្ឋផ្តល់ដើមមន១ពាន់ដើម ដល់សិប្បករអង្គរ ដើម្បីអភិវឌ្ឍន៍សិប្បកម្មតម្បាញ ដែលជាវប្បធម៌ដ៏ចំណាស់របស់ខ្មែរ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីប្រគល់ដើមមនចំនួន ១០០០ដើម ជូនដល់ក្រុមហ៊ុនសិប្បករអង្គរ នៅស្រុកពួក ខេត្តសៀមរាប ដើម្បីស្តារ និងអភិវឌ្ឍន៍សិប្បកម្មតម្បាញរបស់សូត្រខ្មែរឱ្យកាន់តែប្រសើរថែមទៀត។ ពិធីប្រគល់ដើមមន បានធ្វើឡើងនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា នាទីតាំងរបស់ក្រុមហ៊ុនផ្ទាល់។ នាឱកាសនោះ ឯកឧត្តម ឌិត ទីណា បានសម្ដែងការសាទរចំពោះក្រុមហ៊ុន ដែលខិតខំប្រឹងប្រែងស្ដារឡើងវិញនូវវិស័យតម្បាញសូត្រ ដែលជាវប្បធម៌ដ៏ចំណាស់របស់ខ្មែរ ខណៈឯកឧត្តម ក៏សង្ឃឹមជឿជាក់ថា វិស័យតម្បាញសូត្ររបស់កម្ពុជា នឹងរីកចម្រើនថែមទៀតនាពេលអនាគត។ ឧត្តមបន្តថា ការរីកចម្រើននៃវិស័យតម្បាញសូត្រនេះ ក៏នឹងអាចជួយផ្ដល់ការងារបន្ថែមដល់កសិករដាំដើមមនសម្រាប់ផ្គត់ផ្គង់ដល់ការចិញ្ចឹមដង្កូវនាង និងសិប្បកម្មតម្បាញសូត្រផងដែរ។ គួរបញ្ជាក់ថា ក្រសួងកសិកម្ម ក៏បានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនសិប្បករអង្គរ បន្តអភិវឌ្ឍដំណើរការផលិតសូត្រឱ្យកាន់តែប្រសើរឡើង ទាំងផ្នែកបច្ចេកទេស និងបរិក្ខារ ខណៈក្រសួងនឹងបន្តគាំទ្រទៅតាមលទ្ធភាព លើផ្នែកដាំដុះ និងចិញ្ចឹមដង្កូវនាង ដែលស្ថិតក្រោមសមត្ថកិច្ច និងជំនាញរបស់ក្រសួងថែមទៀត។ គួររំលឹកថា កន្លងមក ក្រុមហ៊ុនសិប្បករអង្គរ ធ្លាប់បានបង្ហាញបំណងចង់ដាំដើមមនបន្ថែមនៅលើដីទំហំ ១៥ហិកតា ដើម្បីពង្រីកផលិតកម្មសូត្រសម្រាប់ផ្គត់ផ្គង់ដល់រោងតម្បាញ ខណៈតម្រូវការសូត្រខ្មែរមានកំណើនយ៉ាងគំហុក។ (អានបន្ថែម)
អានបន្ថែមរយៈពេល៧ខែ ឆ្នាំ២០២៤ កំពង់ផែស្វយ័តភ្នំពេញមានកុងតឺនឺ ឆ្លងកាត់រហូតជាង២៥ម៉ឺន TEUs កើនជិត ១៥%
បើគិតត្រឹមខែកក្កដា ពោលចាប់ពីខែមករា-កក្កដា ឆ្នាំ២០២៤ មានបរិមាណកុងតឺន័រ បានឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញមានរហូតជាង ២៥ម៉ឺន កើនឡើងជិត១៥ % បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍កំពង់ផែស្វយ័តភ្នំពេញ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤។ របាយការណ៍ដដែល បានបញ្ជាក់ទៀតថា បើគិតត្រឹមរយៈពេល៧ខែ ឆ្នាំ២០២៤ សន្ទុះកុងតឺនឺរឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ មានសរុប ២៥៩.៨៧៩TEUs កើនឡើង១៤,៩៤% បើធៀបនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០២៣។ ដោយឡែក ក្នុងខែកក្កដា ឆ្នាំ២០២៤វិញ បរិមាណកុងតឺន័រ បានឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញមានចំនួន ៥៥.២៦៥ TEUs កើនឡើង១២,៧៦% បើធៀបនឹងខែកក្កដា ឆ្នាំ២០២៣ ដែលមានត្រឹមតែ ៤៩.០១១ TEUs។ ប្រភពដដែល បានបញ្ជាក់ទៀតថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៤នេះដែរ បរិមាណទំនិញ-ប្រេងឥន្ធនៈដែលបានឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញមានជាង ២លាន ៧២ម៉ឺនតោន កើនឡើងជាង១០% ចំណែកបរិមាណនាវាសរុបមានជាង ៣ពាន់គ្រឿង កើនជិត៩% នាវាដឹកអ្នកដំណើរមានជាង៣០០គ្រឿង កើនជាង២៤% និងអ្នកដំណើរឆ្លងកាត់មានជិត ២ម៉ឺននាក់ កើនជាង៧០%។ គួររលឹកថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ នេះ […]
អានបន្ថែមរដ្ឋាភិបាលកម្ពុជា សម្រេចកាត់យកឃុំចំនួន៥ ពីស្រុកព្រៃនប់ បង្កើតជាក្រុងកំពង់សោម
រដ្ឋាភិបាលកម្ពុជាសម្រេចបង្កើតក្រុងកំពង់សោម ក្នុងខេត្តព្រះសីហនុ ដោយដកយកឃុំចំនួន ៥ ចេញពីស្រុកព្រៃនប់។ នេះបើយោងតាមអនុក្រឹត្យចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ បានឲ្យដឹងថា ឃុំទាំង៥នោះរួមមាន ឃុំរាម ឃុំបិតត្រាំង អូរឧកញ៉ាហេង បឹងតាព្រហ្ម និងអូរជ្រៅ។ ជាមួយគ្នានេះដែរ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ក្នុងអនុក្រឹត្យលេខ២០១អនក្រ.បក ថា ទីតាំងរដ្ឋបាលក្រុងកំពង់សោម នឹងត្រូវស្ថិតក្នុងសង្កាត់រាម។ ចំពោះរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងសាលាក្រុងកំពង់សោម ត្រូវគោរពតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ។ ក្រុមប្រឹក្សាស្រុកព្រៃនប់ និងគណៈអភិបាលស្រុកព្រៃនប់ ត្រូវបន្តគ្រប់គ្រងឃុំទាំង៥ រហូតដល់មានក្រុមប្រឹក្សាក្រុងកំពង់សោម និងគណៈអភិបាលក្រុងកំពង់សោម ត្រូវបានបង្កើតថ្មីមកជំនួស។ ជាងនេះទៅទៀត រដ្ឋមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធ ត្រូវបានណែនាំឲ្យអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។ គួរជម្រាបជូនថា ខេត្តព្រះសីហនុបច្ចុប្បន្នត្រូវបានបែងចែកជាពីរក្រុង និងស្រុកចំនួនបី។ ក្រុងទាំងពីរគឺក្រុងព្រះសីហនុ និងកោះរ៉ុង ចំណែកស្រុកចំនួនបី គឺស្រុកព្រៃនប់ កំពង់សិលា និងស្ទឹងហាវ។ ជាមួយនឹងការបង្កើតក្រុងកំពង់សោម នាពេលឆាប់ៗខាងមុខនេះ ខេត្តនឹងមានក្រុងថ្មីមួយបន្ថែមទៀត ដែលជាក្រុងទី៣ នៅក្នុងខេត្តព្រះសីហនុ។
អានបន្ថែមមូលហេតុធំៗ២ ដែលបុរីប៉េង ហួត ផ្លូវ៦០ម៉ែត្រ មានភាពពិសេស និងលេចធ្លោជាងគេនៅក្នុងតំបន់
នៅប៉ែកខាងត្បូងរាជធានីភ្នំពេញ ឬបងប្អូនស្គាល់ថា តំបន់អភិវឌ្ឍន៍៦០ម៉ែត្រ គឺមានបុរីរបស់ក្រុមហ៊ុនធំមួយគឺ បុរី ប៉េង ហួត ដឹស្តា ដាយមិន ដែលកំពុងសំងំអភិវឌ្ឍន៍មិនឈប់ឈរ ក្លាយជាទីប្រជុំជន មនុស្សរស់នៅច្រើនគួរឱ្យកត់សម្គាល់។ ផ្អែកលើសក្ដានុពលនៃតំបន់ និងភាពពិសេសនៃគម្រោងនេះ គេអាចកត់សម្គាល់បានថា គឺមិនចាញ់គម្រោងដទៃទេ ជាពិសេស មានការអភិវឌ្ឍលឿន មានផលវិជ្ជមានសម្រាប់ការវិនិយោគទៅអនាគតផងដែរ។ ជាក់ស្ដែងបើគេសម្លឹងមើលលើគម្រោងអភិវឌ្ឍន៍ជុំវិញគម្រោង បុរី ប៉េង ហួត ដឹស្តា ដាយមិន គឺសុទ្ធតែជាគម្រោងធំៗដូចជា អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ស្ពានអាកាសកម្ពស់២ជាន់ ស្ពានអាកាសភ្លោះទើបប្រកាសសាងសង់ឆ្ពោះទៅអាកាសយានដ្ឋានថ្មី និងស្ពានកំពុងសាងសង់ថ្មី ភ្ជាប់ទន្លេបាសាក់ទៅព្រែកប្រាជាដើម ដែលគម្រោងទាំងនេះនឹងធ្វើឱ្យតំបន់អភិវឌ្ឍន៍៦០ម៉ែត្រ កាន់តែមានភាពទាក់ទាញ និងទំនើបមួយកម្រិតទៀត។ បើនិយាយពីចំណុចពិសេស ដែលធ្វើឱ្យគម្រោងបុរី ប៉េង ហួត ដឹស្តា ដាយមិន កាន់តែឆក់យកបេះដូងអ្នកទិញផ្ទះ និងអ្នកវិនិយោគ គឺភាពពិសេសរបស់គម្រោងតាមរយៈកេរ្តិ៍ឈ្មោះ និងបទពិសោធន៍របស់ក្រុមហ៊ុន បុរី ប៉េង ហួត ដែលតែងតែអភិវឌ្ឍន៍គម្រោងនីមួយៗ ដោយសម្រិតសម្រាំង ច្បាស់លាស់បំផុត។ ជាក់ស្ដែងដូចជាគម្រោងនេះជាដើម គឺប្លង់មេនៃគម្រោងមានផ្លូវចេញចូលច្រើន មានទំហំធំៗ មានសួនច្បារ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗគ្រប់គ្រាន់។ […]
អានបន្ថែមរយៈពេល ៧ខែ-ឆ្នាំ២០២៤ កម្ពុជាទទួលបានទេសចរចិនជាង ៤៦ម៉ឺននាក់ កើន៤៥%
ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៤ (គិតចាប់ពីខែមករា ដល់ខែកក្កដា) កម្ពុជាទទួលបានភ្ញៀវទេសចរចិនចំនួន ៤៦៣.៩៨០នាក់ កើន ៤៥,៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Xinhua កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤។ តាមប្រភពដដែលបានបង្ហាញថា ការមកដល់របស់ភ្ញៀវទេសចរចិនមានចំនួន ១២,៤ ភាគរយ នៃចំនួនភ្ញៀវទេសចរអន្តរជាតិសរុប ៣,៧៤ លាននាក់ ដែលមកកម្ពុជា។ ក្នុងនោះឃើញថា ទេសចរចិនគឺជាប្រភពនៃភ្ញៀវអន្តរជាតិច្រើនជាងគេទីបីបន្ទាប់ពីប្រទេសថៃ និងវៀតណាម។ ជាមួយគ្នានេះដែរ លោក តុប សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានឱ្យដឹងថា ប្រទេសកម្ពុជា មានបំណងចង់ឃើញភ្ញៀវទេសចរចិនមកកម្ពុជាឱ្យបានកាន់តែច្រើន ខណៈកម្ពុជាទើបតែបានចាប់ផ្តើមបើកកម្មវីធីថ្មី «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ឆ្នាំ២០២៤» ដែលបានចាប់ផ្តើមកាលពីដើមឆ្នាំ២០២៤ ដើម្បីទាក់ទាញភ្ញៀវទេសចរចិនមកកាន់កម្ពុជាបន្ថែមទៀត។ រីឯ លោក យ៉េន សំណាង អ្នកស្រាវជ្រាវនៅវិទ្យាស្ថានទស្សនៈវិស័យអាស៊ី ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ ក៏បានលើកឡើងស្រដៀងគ្នានេះដែរថា ដោយមានជំនួយពីកម្មវិធី ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជារំពឹងថានឹងជួយជំរុញការមកដល់ និងការវិនិយោគរបស់ភ្ញៀវទេសចរចិនបន្ថែមទៀតផងដែរ។ “គេជឿថាគំនិតផ្តួចផ្តើមនេះ រួមជាមួយនឹងកតិកាសញ្ញាពាណិជ្ជកម្មសេរីផ្សេងទៀតដែលនៅនឹងកន្លែង នឹងក្លាយជាកត្តាជំរុញដ៏សំខាន់នៃការលើកកម្ពស់វិស័យទេសចរណ៍ […]
អានបន្ថែមរដ្ឋប្រកាសរៀបចំ កម្មវិធីកម្សាន្តនៅខេត្តទិសឦសានដោយឥតគិតថ្លៃ ជូនដល់ពលរដ្ឋកម្ពុជា
សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសរៀបចំ «កម្មវិធីកម្សាន្តទិសឦសានដោយឥតគិតថ្លៃ» ជូនប្រជាពលរដ្ឋធ្វើដំណើរកម្សាន្តដោយឥតគិតថ្លៃទៅកាន់ខេត្តភូមិភាគភាគឦសាន រួមមាន៖ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ខណៈកម្មវិធីនេះ នឹងចាប់ផ្តើមពីខែកញ្ញា ខាងមុខនេះ រហូតដល់ខែធ្នូ ឆ្នាំ២០២៤។ តាមរយៈសេចក្តីថ្លែងការណ៍ពិសេសស្តីពីសមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញគោលការណ៍ឱ្យរៀបចំកម្មវិធីដំណើរកម្សាន្តដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋទៅកាន់ខេត្តទាំង៤ រៀងរាល់ចុងសប្តាហ៍ ដោយចាប់ផ្តើមអនុវត្តន៍ពីខែកញ្ញាដល់ខែធ្នូ ឆ្នាំ២០២៤ ដើម្បីឱ្យប្រជាពលរដ្ឋបានទៅដល់ខេត្ត និងឃើញទិដ្ឋភាពជាក់ស្ដែងនៅតាមផ្លូវព្រំដែន និងការអភិវឌ្ឍព្រំដែនរបស់កម្ពុជា។ សម្តេចធិបតី អះអាងទៀតថា ដើម្បីជំរុញការអភិវឌ្ឍភូមិភាគឦសាននោះដែរ សម្តេចធិបតី បានប្រគល់ភារកិច្ចជូន ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងអភិបាលនៃគណៈអភិបាលខេត្តជាប់ព្រំដែនទាំង៤ (CLV-DTA) រៀបចំ «កម្មវិធីកម្សាន្តទិសឦសានដោយឥតគិតថ្លៃ»នេះឱ្យបានរលូន។ […]
អានបន្ថែមរដ្ឋាភិបាលកម្ពុជាសម្រេចលើកលែងពិន័យអន្តរការណ៍ជាប្រាក់ ចំពោះការហួសសុពលភាពអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍
រាជរដ្ឋាភិបាលកម្ពុជា សម្រេចលើកលែងការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះការហួសសុពលភាព អាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តពីមគ្គុទ្ទេសក៍ទេសចរណ៍ រហូតដល់ដំណាច់ឆ្នាំ២០២៤ ខាងមុខ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ស្តីពីការលើកលែងការពិន័យអន្តរការណ៍ជាប្រាក់ចំពោះការហួសសុពលភាព អាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តពីមគ្គុទ្ទេសក៍ទេសចរណ៍ កាលថ្ងៃទី២៣ សីហា នេះ។ សេចក្តីជូនដំណឹងដដែល បញ្ជាក់ថា «ដើម្បីជាយន្តការលើកទឹកចិត្តដល់មគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តទាំងអស់ និងចូលរួមកាត់បន្ថយបន្ទុកអនុលោមភាព រាជរដ្ឋាភិបាល សម្រេចលើកលែង ការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះការហួសសុពលភាព អាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍គ្រប់កម្រិត និងការហួសសុពលភាពបណ្ណអនុញ្ញាតអ្នកបកប្រែភាសាបន្ត ដោយអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤»។ ទន្ទឹមគ្នានេះ ក្រសួងទេសចរណ៍ ក៏បានជំរុញឱ្យមគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្ត ដែលមានអាជ្ញាបណ្ណទេសចរណ៍ និងបណ្ណអនុញ្ញាតហួសសុពលភាព ត្រូវរួសរាន់មកដាក់ពាក្យស្នើសុំបន្តអាជ្ញាបណ្ណទេសចរណ៍ ឬបណ្ណអនុញ្ញាតនៅតាមមន្ទីរទេសចរណ៍រាជធានី-ខេត្តផងដែរ។ គួរបញ្ជាក់ដែរថា ការសម្រេចលើកលែងពិន័យនេះ គឺធ្វើឡើងតាមការសម្រេចរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ដើម្បីជាយន្តការលើកទឹកចិត្តមគ្គុទ្ទេសក៍ទេសចរណ៍ និងជំរុញវិស័យទេសចរណ៍កម្ពុជា៕
អានបន្ថែម