ឆមាសទី១-២០២២ តម្លៃជួលអាផាតមិន កើនបន្តិចបន្តួច ខណៈការផ្គត់ផ្គង់ហក់ខ្ពស់រហូតដល់ ២១%

ឆមាសទី១-២០២២ តម្លៃជួលអាផាតមិន មានការកើនឡើងបន្តិចបន្តួចប៉ុណ្ណោះ ខណៈការផ្គត់ផ្គង់ហក់​ឡើងខ្លាំងគួឱ្យកត់សម្គាល់ បើប្រៀបធៀបនឹងឆមាសទី២ ឆ្នាំ២០២១​។ នេះបើតាម CBRE Cambodia កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២។ យោងតាមរបាយការណ៍ដដែលបានបង្ហាញថា តម្លៃជួល បានកើនឡើងប្រមាណ២,៤% សម្រាប់អាផាតមិនកម្រិត A (តម្លៃខ្ពស់) និងប្រមាណ១,៥% សម្រាប់​អាផាត​មិនកម្រិត B (តម្លៃមធ្យម)។ ចំពោះការផ្គត់ផ្គង់ក្នុងឆមាសទី១ នេះ មានប្រមាណជាង៤០០ យូនីត ត្រូវបានសាងសង់រួចរាល់ និងដាក់ដំណើរការ ដែល​ស្មើ​នឹង២១% នៃការផ្គត់ផ្គង់សរុបនៃអាផាតមិន លំដាប់A និង​លំដាប់B បើប្រៀបធៀបនឹង​ឆមាស​ទី២ ឆ្នាំ​២០២១ ដែលបើក​ដំណើរ​​​​ការដោយ​អ្នកវិនិយោគ​បរទេស។ ជាមួយគ្នានេះផងដែរ ក្នុងអំឡុងពេល ៦ខែចុងក្រោយនេះ គម្រោងសាងសង់អាផាតមិនចំនួន៣ បានសាងសង់​រួចរាល់​រួមមាន គម្រោង Citadines Flatiron Phnom Penh ស្ថិតនៅក្នុងខណ្ឌដូនពេញ និងគម្រោង Jasmine Residents ស្ថិតក្នុងខណ្ឌបឹងកេងកង ដែលគម្រោងទាំងពីរនេះ ជាប្រភេទលំដាប់ A។ ក្រៅពីនេះ គម្រោង […]

អាន​បន្ថែម

អគ្គនាយកពន្ធដារជំរុញអ្នកជាប់ពន្ធអចលទ្រព្យទាំងអស់ឱ្យទៅបង់ពន្ធឱ្យទាន់ពេលវេលា

អគ្គនាយកពន្ធដាររាជធានីភ្នំពេញ បានប្រកាសជូនដំណឹង​ដល់​ម្ចាស់​អចល​​ន​ទ្រព្យ ដែលមានអចលនទ្រព្យស្ថិតនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តទាំងអស់ ដែលមិនទាន់បានបង់ពន្ធលើអចនលទ្រព្យ និងដីធ្លីមិនទាន់ប្រើប្រាស់ទាំងអស់  ឱ្យរួសរាន់ទៅបង់ពន្ធឱ្យបាន​មុន​ថ្ងៃ​ទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីជៀសវាងពីការផាកពិន័យ។ នេះបើយោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី១២ ខែកក្កដា ២០២២។ អគ្គនាយកពន្ធដារបានបញ្ជាក់បន្ថែមទៀតថា ម្ចាស់អចលនទ្រព្យទាំងអស់អាចធ្វើការទូទាត់ប្រាក់ពន្ធនៅអគ្គនាយកពន្ធដារ ឬ តាមសាខាពន្ធដារខេត្ត-ខណ្ឌ ដែលអចលនទ្រព្យស្ថិតនៅ ឬតាមរយៈសាខាធនាគារទាំងអស់នេះ មានដូចជា ធនាគារអេស៊ីលីដា កាណាឌីយ៉ាអ.ក វឌ្ឍនៈ កម្ពុជាសាធារណៈ ស្ថាបនា ជេត្រាស់រ៉ូយ៉ាល់ ប្រៃសណីយ៍កម្ពុជា វឌ្ឍនៈអាស៊ីចំកាត់ ពាណិជ្ជកម្មក្រៅប្រទេស ឬតាមកម្មវិធី GDT Taxpayer App ដែលអាចទាញយកបានពី App Store ឬ Play Store ។ ចំពោះ ម្ចាស់អចលនទ្រព្យដែលខកខានមិនបានដាក់លិខិតប្រកាសបង់ពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់អចលនទ្រព្យនឹងត្រូវរងនូវទោសទណ្ឌតាមច្បាប់ជាធរមាន។

អាន​បន្ថែម

ម្ចាស់បំណុលរបស់ Evergrande ច្រានចោលផែនការពន្យារពេលសងប្រាក់ ៦៧១លានដុល្លារ

ម្ចាស់បំណុលជាច្រើនដែលជាអ្នកទិញប័ណ្ណបំណុលរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យខ្នាតយក្ស Evergrande Group របស់ចិន បាន​ធ្វើ​ការច្រានចោលផែនការពន្យារការទូទាត់សងបំណុលរបស់ក្រុមហ៊ុនមួយនេះ ដែលមាន​ទឹកប្រាក់​ប្រមាណ ៤,៥​ពាន់​​​លានយ័ន ស្មើនឹង ៦៧១លានដុល្លារអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ Asia financial កាលពីថ្ងៃទី១១ ខែកក្កដា​ ឆ្នាំ២០២២។ Evergrande បានថ្លែងការណ៍ទៅកាន់ផ្សារមូលបត្រ Shenzhen ថា ខ្លួនកំពុងចរចារជាមួយម្ចាស់បំណុលទាំងនោះ ដើម្បីឱ្យមានការព្រមព្រៀងមួយឱ្យបានកាន់តែឆាប់ បើអាចទៅរួច។ Evergrande បានឱ្យដឹងបន្ថែមទៀតថា ខ្លួនបាននឹង​កំពុងរៀបចំផែនការដោះបំណុល​ ដែលចង់​ឱ្យម្ចាស់​បំណុល​ក្រៅ​​ប្រទេ​ស ដែលខ្លួនបានជំពាក់ជិត ២៣ពាន់លានដុល្លារអាមេរិក ឱ្យជួយប្រឆាំងនឹងបណ្តឹងសុំឱ្យរំលាយក្រុមហ៊ុន នៅពេល​ដែល​បណ្តឹងនេះបានទៅដល់ដៃតុលាការនៅថ្ងៃទី៣១ ខែសីហា ខាងមុខនេះ។ ជាមួយគ្នានេះផងដែរ កាលពីសប្តាហ៍មុន Evergrande ក៏បានពិនិត្យមើលថាតើម្ចាស់បំណុលក្រៅ ប្រទេសណាមួយ នឹងមានផែនការត្រឡប់មកប្តឹងឱ្យរំលាយក្រុមហ៊ុនមហាយក្សនេះម្តងទៀត នៅទីក្រុងហុងកុង។​ យ៉ាងណាមិញ ក្រុមហ៊ុន Top Shine Global Ltd ជាអ្ន​កវិនិយោគក្នុងក្រុមហ៊ុន Evergrande ក្នុងផ្នែក Fangchebao (ជាផ្នែកលក់អចលនទ្រព្យតាមអនឡាញ និងលក់យានយន្ត) បានដាក់ពាក្យប្តឹងឱ្យរំលាយក្រុមហ៊ុន ដោយសារក្រុមហ៊ុន មិនគោរពទៅនឹងកិច្ចព្រមព្រៀង ដែលថានឹងទិញហ៊ុនពី […]

អាន​បន្ថែម

សុខាអូតែល ស្នើជួលដីរដ្ឋជាង ១០០០០ហិកតា ដើម្បីវិនិយោគបន្ថែមនៅ​ឧទ្យាន​ជាតិ «បូកគោ»

ក្រុមហ៊ុន សុខា អូតែល របស់លោកឧកញ៉ា សុខ គង់ បានស្នើសុំពង្រីកការវិនិយោគបន្ថែមលើផ្ទៃដីប្រមាណ ១១១៧៧ហិកតា ស្ថិតនៅក្នុងឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ដែលបាននឹងកំពុងវិនិយោគពីមុនរួចមកហើយ​។ នេះបើតាមសេចក្តីសម្រេចមួយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់។ បច្ចុប្បន្នក្រុមការងារអន្តរក្រសួង ដែលមានសមាសភាពពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួង​បរិស្ថាន ក្រសួងទេសចរណ៍ និងអ្នកពាក់ព័ន្ធដទៃទៀត កំពុងធ្វើការសិក្សាលម្អិត ពិនិត្យ និងវាយតម្លៃលើ​សំណើ​​​សុំពង្រីក​នេះ។ ក្រោយសិក្សាចប់ ក្រុមការងារ នឹងធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំក្រសួង ពិនិត្យ និងសម្រេច ថាតើត្រូវ​អនុញ្ញាត​ជូនក្រុមហ៊ុន​ ឬអត់។ គួរបញ្ជាក់ថា កន្លងមក ក្រុមហ៊ុន​ សុខា អូតែល បានស្នើសុំវិនិយោគ​ជួលដីជាង ៣ម៉ឺនហិកតា ម្តងរួចមកហើយ​នៅ​ឧទ្យាន​​​ជាតិព្រះមុនីវង្ស «បូកគោ» នេះ ដែលមកទល់ពេលនេះ ហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៃគម្រោង​បាននឹង​កំពុង​សាងសង់ជាបណ្តើរៗ។

អាន​បន្ថែម

រដ្ឋកាត់ដីជាង ៧ពាន់ហិកតា ចេញពីតំបន់ការពារធម្មជាតិក្នុង ខេត្ត៣ ដើម្បីចែកជូនពលរដ្ឋក្រីក្រ

រដ្ឋបានសម្រេចកាត់ដីប្រមាណ ៧៦៥៣ ហិកតា ចេញពីតំបន់ការពារធម្មជាតិ ក្នុងខេត្តចំនួន៣ ដើម្បី​​អនុវត្ត​កម្មវិធីសម្បទានដីសង្គមកិច្ច ជូនប្រជាពលរដ្ឋក្រីក្រគ្មានដីពិតប្រាកដ ដំណាក់កាលទី៣ LASED III។ នេះបើ​តាមអនុក្រឹត្យចំនួន៣ ក្នុងនោះអនុក្រឹត្យពីរ ចុះថ្ងៃទី១០ ខែមករា និងមួយទៀតចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២។ ការកាត់ដីនេះ គឺរាជរដ្ឋាភិបាលធ្វើអនុបយោគពីដីសាធារណៈរបស់រដ្ឋ មកជាដីឯកជនរបស់រដ្ឋ ដែលរួមមាន៖​ កាត់ដីទំហំ ៦០០០ហិកតា​ ចេញពីរបៀងជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ ស្ថិតនៅភូមិរវាក់ និង​ភូមិមេមុំ ឃុំរយ៉ និងភូមិជីក្លប់ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ កាត់ដីទំហំ ១២១៣ហិកតា ចេញពីដែនគម្របព្រៃឈើឆ្នាំ២០០២ ស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ កាត់ដីទំហំ ៤៤០ហិកតា ចេញពីដែនគម្របព្រៃឈើឆ្នាំ២០០២ ស្ថិតនៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ដីទាំងអស់នេះ ត្រូវបានប្រគល់ឱ្យគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋរបស់រដ្ឋបាលខេត្តទំាំងបី ជាអ្នកគ្រប់គ្រង និង​ចាត់​ចែង​​ស្របតាមនីតិវិធីជាធរមាន។ គួររម្លឹកថា កាលពីថ្មីៗនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសចាប់​ផ្តើមអនុវត្ត​គម្រោង​​បែងចែក​ដីដើម្បី​សង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ […]

អាន​បន្ថែម

ត្រីមាសទីII-២០២២ ការផ្គត់ផ្គង់ខុនកើន៣២% ខណៈតម្លៃក៏ហក់ឡើងដែរ

តម្លៃលក់ និងតម្លៃជួលទីផ្សារខុនដូនៅកម្ពុជា ក្នុងអំឡុងត្រីមាសទី ២ ឆ្នាំ ២០២២ នេះ មានការកើនឡើង គួរឱ្យកត់សម្គាល់ បើប្រៀបធៀបនឹងត្រីមាសដំបូងក្នុងឆ្នាំដដែល នេះក៏ដោយសារការថមថយនៃវិបត្តិកូវីដ១៩ ឯការផ្គត់​ផ្គង់​កើន​ឡើង ៣២% ​ផងដែរ។ យោងតាមរបាយការណ៍របស់ CBRE Cambodia ថ្ងៃទី៧ ខែកក្កដានេះ តម្លៃលក់ខុនដូបានកើនឡើង ០,៧%, ២,៧%, ១,៤% រៀងៗគ្នា សម្រាប់ខុនដូប្រភេទតម្លៃសមរម្យ ប្រភេទមធ្យម និងលំដាប់ខ្ពស់។ ទន្ទឹមនឹងនេះដែរ តម្លៃ​ជួល​ ក៏មានការកើនឡើងដែរ គឺ១,២%, ៣,៣%, ២,៣% រៀងគ្នា សម្រាប់ខុនដូទាំងបីប្រភេទនេះ។ រហូតដល់បច្ចុប្បន្នចំនួនខុនដូបានសាងសង់រួចរាល់ក្នុងត្រីមាសទី២នេះ កើនឡើងបានចំនួនជាង៤៧០០ យូនីត ស្មើនឹង៣៧% នៃចំនួនសរុប ដែលបានគ្រោងទុកសម្រាប់ផ្គត់ផ្គង់ឆ្នាំ២០២២។ ចំណែកគម្រោង​សាងសង់​ជាង​ ១២០០យូនីត ដែលបានពន្យារពេល ឥឡូវ​ចាប់ផ្តើមបន្ត និងបើកដំណើរការឡើងវិញហើយ។

អាន​បន្ថែម

ចិននឹងផ្តល់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីចំនួន១០ គ្រឿងដល់កម្ពុជា

សភាពាណិជ្ជកម្មចិន (China Chamber of Commerce) សន្យាផ្តល់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីចំនួន១០ គ្រឿង ដល់ក្រសួងសាធារណការ ដើម្បីគាំទ្រដល់ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា។ ការប្រកាសផ្តល់ស្ថានីយ៍បញ្ចូលថាមពលយានយន្តអគ្គិសនី ត្រូវបានធ្វើឡើងក្នុងសិក្ខាសាលាស្តីពីការអភិវឌ្ឍនទីបង្ហាញផ្លូវស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី កាលពីថ្ងៃទី៨ ខែកក្កដាកន្លងទៅ។ ឯកឧត្តម ឈួន វ៉ន់ អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួង សាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា បច្ចុប្បន្ននេះក្រសួងសាធារណការ និងដឹកជញ្ជូន មានឧបករណ៍បញ្ចូលថាមពល យានយន្តអគ្គិសនីសរុបចំនួន០៥គ្រឿង ក្នុងនោះ០៤គ្រឿង ជាជំនួយរបស់អង្គការUNDP និង០១គ្រឿង ទៀតជារបស់ក្រុមហ៊ុនប្រេងឥន្ធនៈឈេហ្វរ៉ុន(Chevron) ហើយតាមផែនការ ក្រុមហ៊ុននឹងតម្លើងឧបករណ៍នេះឱ្យបាន៣០០គ្រឿង ក្នុងរយៈពេល ០៣ឆ្នាំបន្ទាប់។ បន្ថែមពីលើនេះ ដៃគូឯកជន (China Chamber of Commerce) ក៏បានសន្យាគាំទ្រការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា ដោយជាជំហានដំបូងផ្តល់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីចំនួន ១០គ្រឿង។ ក្រៅពីនេះ ក្រសួងក៏បានជួបជាមួយតំណាងក្រុមហ៊ុនប្រេងឥន្ធនៈធំៗចំនួន ០៥ផងដែររួមមាន៖ ក្រុមហ៊ុនសូគីមិច ក្រុមហ៊ុនតូតាល់ ក្រុមហ៊ុនកម្ពុជាតេលា ក្រុមហ៊ុនកាល់តិច និងក្រុមហ៊ុនភីធីធី ដើម្បីពិភាក្សាស្តីពីការដំឡើងឧបករណ៍បញ្ចូលថាមពលយានយន្តអគ្គិសនី នៅតាមទីតាំងនៃបណ្តាស្ថានីយប្រេងឥន្ធនៈទាំងនេះផងដែរ៕    

អាន​បន្ថែម

ត្រីមាសទី២ ឆ្នាំ២០២២ តម្លៃផ្ទះ ធ្លាក់ចុះ បើធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២២

ត្រីមាសទី២ ឆ្នាំ២០២២ នេះ តម្លៃអចលនទ្រព្យជាផ្ទះ បួនប្រភេទ បានធ្លាក់ចុះ បើធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២២។ នេះបើតាមសិក្ខាសាលារៀបចំឡើងដោយ CBRE Cambodia កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២។ ក្នុងត្រីមាសទី២នេះ តម្លៃផ្ទះល្វែង បានធ្លាក់ចុះ ២,៧% ដែលតម្លៃជាមធ្យមចន្លោះពី៥០០ ដល់១០០០ ដុល្លារអាមេ​រិ​ក ក្នុង១ ម៉ែត្រក្រឡា។ ចំណែកតម្លៃផ្ទះវីឡាកូនកាត់វិញ បានធ្លាក់ចុះ ២% ដែលមានតម្លៃជាមធ្យមចន្លោះពី៥០០ ដល់១០០០ ដុល្លារអាមេ​រិ​ក ក្នុង១ ម៉ែត្រក្រឡា។ ខណៈនេះផងដែរ តម្លៃផ្ទះអាជីវកម្ម បានធ្លាក់ចុះ ១,៧% ដែលមានតម្លៃជាមធ្យមចន្លោះពី១០០០ ដល់១៥០០ ដុល្លារអាមេរិក ក្នុង១ ម៉ែត្រក្រឡា។ ចុងក្រោយនោះ គឺផ្ទះវីឡាភ្លោះ បានធ្លាក់ចុះច្រើនជាងគេរហូតដល់ទៅ ៤,៩% ដែលមានតម្លៃជាមធ្យមចន្លោះ​ពី១០០០ ដល់ ១៥០០ដុល្លារអាមេរិក ក្នុង១ម៉ែត្រក្រឡា។ យ៉ាងណាមិញ ចំនួនផ្ទះនៅក្នុងទីក្រុងភ្នំពេញ ប្រមាណជាង ១៧០០ខ្នង ត្រូវបានសាងសង់រួចរាល់ក្នុងត្រីមាសទី២ ឆ្នាំនេះ ដែលស្មើនឹង […]

អាន​បន្ថែម

អាជ្ញាធរខេត្តត្បូងឃ្មុំនឹងប្រែក្លាយ បឹងប្រាក់ទៅជាតំបន់ទេសចរណ៍ធម្មជាតិប្រវត្តិសាស្ត្រដ៏ស្រស់ត្រកាលមួយ

អាជ្ញាធរខេត្តត្បូងឃ្មុំ រក្សាទុកបឹងប្រាក់ ដើម្បីអភិរក្សជាតំបន់ទេសចរណ៍ធម្មជាតិប្រវត្តិសាស្ត្រ ដែលស្ថិតនៅក្នុងតំបន់មរណីយ​ដ្ឋាន​​វប្បធម៌ប្រវត្តិសាស្រ្ត ហ្លួងព្រះស្ដេចកន​។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត​ត្បូង​ឃ្មុំ​ កាលពីថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ២០២២​។ ឯកឧត្តមអភិបាល បានណែនាំអោយអាជ្ញាធរមូលដ្ឋាន មន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវសហការគ្នា ចុះ​កំណត់យក​ចំណី​បឹងជុំវិញ​តំបន់​ប្រវត្តិសាស្រ្តនេះ ដោយកំណត់ និងបោះបង្គោលព្រំប្រទល់​បឹងប្រាក់ឲ្យបានច្បាស់លាស់​ សម្រាប់ធ្វើការអភិរក្ស និងទប់ស្កាត់​កុំឱ្យមានការ​ទន្ទ្រាន​កាន់កាប់ដោយខុសច្បាប់បន្តទៀត។ មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្តម បានសំណូមពរឱ្យពលរដ្ឋទាំងអស់រួមគ្នា ថែរក្សាការពារតំបន់ដល់ស្រស់ត្រកាលមួយនេះ អោយ​ក្លាយ​​ជាតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីទាក់ទាញ់ទេសចរណ៍ជាតិ និងអន្តរជាតិមកលេងកម្សាន្ត និងមកសិក្សាពីតំបន់​ប្រវត្តិ​សាស្ត្រ​​នាសម័យហ្លួងព្រះស្ដេចកន។ ក្នុងឱកាសនេះផងដែរ រដ្ឋបាលខេត្តត្បូងឃ្មុំ និងប្រជាពលរដ្ឋ បានរួមគ្នាដាំកូន​ឈើ​ ២៥០០ដើម និងប្រលែងកូនត្រីចម្រុះរាប់ម៉ឺនក្បាល​ចូលក្នុងបឹងប្រាក់ ដើម្បីជាការចូលរួមថែរក្សា​ការពារអភិរក្ស​ធនធាន​ធម្មជាតិ។​

អាន​បន្ថែម

អាជ្ញាធរមីនកម្ពុជានិងដៃគូពាក់ព័ន្ធទាំងអស់ កំពុងអនុវត្តយុទ្ធនាការដោះមីនយ៉ាងសកម្មបំផុត

ថ្មីៗនេះ អាជ្ញាធរមីនកម្ពុជា សម្រេចការបោសម្អាតមីនបានខេត្ត៣ និង ក្រុង-ស្រុក០៩ ខណៈកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) ប្រទេសអូស្ត្រាលី ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិសាធារណៈរដ្ឋកូរ៉េ(KOICA) ប្រទេសនូវែលសេឡង់ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានផ្តល់ជំនួយ ២០លានដុល្លារសហរដ្ឋអាមេរិក សម្រាប់បន្តគម្រោងបោសសម្អាតមីននៅដំណាក់កាលទី៤ រយៈពេល ៦ឆ្នាំ ចាប់ពីឆ្នាំ២០២០-២០២៥។ នេះបើតាមការលើកឡើងរបស់ ឯកឧត្ដម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២។ ខេត្តទាំង៣នោះ រួមមានកំពត ត្បូងឃ្មុំ និងខេត្តតាកែវ ព្រមទាំងក្រុង-ស្រុក០៩ រួមមាន ក្រុងព្រះវិហារ ស្រុកស្រែអំបិល ស្រុកឆ្លូង ស្រុកចិត្របុរី ស្រុកចុងកាល់ ស្រុកត្បែងមានជ័យ ស្រុកឧត្តុង្គ ក្រុងសេរីសោភ័ណ្ឌ និងស្រុកមង្គលបុរី ក្រោម «គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» ដំណាក់កាលដំបូង។ ក្នុងរយៈពេល២៦ ឆ្នាំ កន្លងមកនេះ កម្ពុជា បានបោសសម្អាតមីនបានផ្ទៃដីចំនួន ១៨៨១ គីឡូម៉ែត្រក្រឡា […]

អាន​បន្ថែម