ព័ត៌មានអចលនទ្រព្យ
រដ្ឋប្រកាសឱ្យប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីការសង់ផ្លូវមកចាប់ឆ្នោតយកដីឡូតិ៍ ថ្ងៃស្អែកនេះ
អាជ្ញាធរខណ្ឌឫស្សីកែវ នឹងរៀបចំការចាប់ឆ្នោតយកដីឡូតិ៍ ជូនប្រជាពលរដ្ឋនៅតាមបណ្ដោយផ្លូវរថភ្លើង ដែលរងផលប៉ះពាល់ពីការស្ថាបនាផ្លូវបេតុងថ្មី ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ សង្កាត់ប្ញស្សីកែវ និងសង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃស្អែកនេះ។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌឫស្សីកែវ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២។ ការចាប់ឆ្នោតនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០២២ វេលាម៉ោង ០៨:០០នាទីព្រឹក នៅវត្តទួល សន្តិវ័ន្ត (ហៅវត្តទួលអស់លោក) ជូនប្រជាពលរដ្ឋនូវដីឡូត៍នៅតំបន់អភិវឌ្ឍន៍ព្រែកអូរវែង ស្ថិតក្នុងភូមិបឹងសាឡាង សង្កាត់ប្ញស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដូចនេះ ប្រជាពលរដ្ឋដែលកំពុងស្នាក់នៅតាមបណ្តោយផ្លូវរថភ្លើង ត្រូវចូលរួមចាប់ឆ្នោតដោយផ្ទាល់ដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណបណ្ណ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងឯកសារពាក់ព័ន្ធផ្សេងៗ។
អានបន្ថែមរដ្ឋបាលក្រុងបាត់ដំបងដាក់ឱសានវាទឱ្យម្ចាស់អគារក្នុងសង្កាត់ស្វាយប៉ោធ្វើការរុះរើជាបន្ទាន់
រដ្ឋបាលក្រុងបាត់ដំបង បានដាក់ឱសានវាទឱ្យម្ចាស់លំនៅឋាន អគារអាជីវកម្មទាំងអស់ក្នុងសង្កាត់ស្វាយប៉ោ ធ្វើការរុះរើសំយ៉ាប និងផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទចេញឱ្យអស់ត្រឹមថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ ជាកំហិត។ នេះបើតាមសេចក្តីជូនដំណឹងរបស់សាលាក្រុងបាត់ដំបងចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២។ ការបញ្ជាឱ្យរុះរើនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីរៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ ក្នុងតំបន់បេតិកភ័ណ្ឌក្រុងបាត់ដំបង។ ម្ចាស់លំនៅឋាន និងអាជីវកម្ម ស្ថិតនៅបណ្តោយផ្លូវលេខ១កន្លះ ផ្លូវលេខ២ ផ្លូវលេខ២កន្លះ ផ្លូវលេខ៣ និងគ្រប់ផ្លូវកាត់ទទឹងពីផ្លូវលេខ ១ ដល់ផ្លូវលេខ ៣ ស្ថិតតំបន់អភិរក្ស ( ចាប់ពីវត្តពិភិទ្ធារាម ដល់វត្តដំរី ស និងចាប់ពីផ្លូវលេខ ១ ដល់ផ្លូវលេខ ៣) នៅក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ត្រូវធ្វើការរុះរើជាបន្ទាន់ ហើយកែសម្រួលតាមគំរូ និងគោលការណ៍ណែនាំរបស់រដ្ឋបាលខេត្តបាត់ដំបង។ ក្នុងករណីមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ រដ្ឋបាលក្រុង នឹងចុះរុះរើ ដើម្បីដោះស្រាយតាមផ្លូវច្បាប់ជាធរមាន និងមិនទទួលខុសត្រូវចំពោះការខូចខាតឡើយ។ ក្នុងការថែរក្សាតំបន់បេតិកភ័ណ្ឌក្រុងបាត់ដំបងនេះ កន្លងមករដ្ឋបាលខេត្តបាត់ដំបង បានយកចិត្តទុកដាក់ថែរក្សាសំណង់អគារបុរាណ និងហាមឃាត់ប្រជាពលរដ្ឋមិនឲ្យជួសជុលផ្ទះដែលជាសំណង់បុរាណដោយខុសពីទម្រង់ដើមនៃអគារឡើយ។ ទន្ទឹមនឹងនេះផងដែរ រដ្ឋបាលខេត្តបាត់ដំបង បានស្នើសុំឲ្យប្រទេសបារាំង ជួយពិនិត្យមើលលទ្ធភាពក្នុងការជួយអភិរក្សសំណង់អគារបុរាណក្នុងក្រុងបាត់ដំបង ដើម្បីខេត្តបាត់ដំបងអាចរកចំណូល តាមរយៈភ្ញៀវទេសចរមកទស្សនាកំសាន្ត។ (អានបន្ថែម) […]
អានបន្ថែមក្រសួងប្រកាសបញ្ឈប់ការប្រើឧបករណ៍ពង្រីកសេវាក្នុងបរិវេណបុរីដែលប៉ះពាល់សេវាទូរស័ព្ទចល័ត
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសឱ្យបញ្ឈប់នូវការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា និង/ឬ ឧបករណ៍ពង្រីសេវា (Signal Booster/Repeater) ក្នុងបរិវេណបុរី ដែលអាចបណ្តាលឱ្យបង្កការរំខាន និងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់កម្រិតគុណភាពសេវាទូរស័ព្ទចល័តក្នុងតំបន់នោះ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២២។ ម្ចាស់ផ្ទះទាំងអស់ត្រូវរុះរើ ដកចេញ និងបញ្ឈប់ការប្រើប្រាស់ឧបករណ៍ទាំងនេះ ដោយខ្លួនឯងនៅតាមផ្ទះរបស់ខ្លួន។ មួយវិញទៀត ក្រសួង ក៏បានប្រកាសឱ្យបញ្ឈប់ការនាំចូលឧបករណ៍បង្កើនកម្លាំងសេវា និង/ឬ ឧបករណ៍ពង្រីកសេវាគ្រប់ប្រភេទ ដែលពុំមានការទទួលស្គាល់ជាយថាប្រភេទពីនិយ័តករទូរគមនាគមន៍កម្ពុជាជាបន្ទាន់ ជៀសវាងការប្រឈមនឹងវិធានការច្បាប់។ ក្នុងករណី ជនណាម្នាក់មិនអនុវត្តតាមការជូនដំណឹងនេះទេ ជននោះនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ២ ០០០ ០០០ រៀល ទៅ ១០ ០០០ ០០០ រៀល អនុលោមតាមមាត្រា៨៤ នៃច្បាប់ស្តីពីទូរគមនាគមន៍។ ក្រៅពីនេះ ក្រសួងបាននឹងកំពុងជំរុញឱ្យប្រតិបត្តិករទូរសព្ទចល័តផ្លាស់ប្ដូរគ្រឿងសម្ភារៈបរិក្ខារ និងបច្ចេកវិទ្យា ព្រមទាំងសាងសង់ស្ថានីយអង់តែនបន្ថែម ដើម្បីពង្រីកវិសាលភាពគ្របដណ្តប់ និងពង្រឹងគុណភាពនៃសវាផងដែរ។ (អានបន្ថែម) ព្រមជាមួយគ្នានេះផងដែរ កាលពីពេលថ្មីនេះៗ ក្រសួងបានបើកកិច្ចប្រជុំជាមួយ […]
អានបន្ថែមរដ្ឋបានធ្វើអនុប្រយោគដីបឹងជើងឯកជាង ១០ហិកតា ជូនវិស័យឯកជនគ្រប់គ្រង
រាជរដ្ឋាភិបាល បានធ្វើអនុប្រយោគផ្ទៃបឹងជើងឯក ទំហំ ១០៦ ៤២៩ មែត្រក្រឡា (ជាង១០ហិកតា) ទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ និងប្រគល់ជូនវិស័យឯកជន។ ក្នុងអនុក្រិត្យចុះថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០២២ ផ្ទៃបឹងជើងឯកដែលប្រគល់ជូនវិស័យឯកជនេះ មានចំនួនពីរទីតាំង ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ និងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ ទីតាំងទីមួយ មានទំហំ ៨៨៥ម៉ែត្រក្រឡា និងទីតាំងទីពីរទំហំ ១០៥ ៥៤៤ម៉ែត្រក្រឡា ស្ថិតក្នុងខណ្ឌមានជ័យ។ តាមរយៈអនុក្រិត្យនេះ រដ្ឋធ្វើប្រទានកម្មផ្ទៃដីទាំងពីរទីតាំង សរុបទំហំ ១០៦ ៤២៩ ម៉ែត្រក្រឡាជាកម្មសិទ្ធិជូនលោកឧកញ៉ា ឡោក ហ៊ួរ ដោយពន្ធ និងអាករផ្សេងៗ ជាបន្ទុករបស់រដ្ឋ។
អានបន្ថែមត្រីមាសទី២-២០២២ ចំនួនការិយាល័យ និងផ្សារលក់រាយមានការកើនឡើង ខណៈអត្រាជួលធ្លាក់ចុះខ្លាំង
គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២២ នេះ ចំនួនការិយាល័យ និងផ្សារលក់រាយ មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយឡែកអត្រាតម្លៃជួលនៅបន្តធ្លាក់ចុះ បើធៀបទៅនឹងត្រីមាសទី១ឆ្នាំដដែល។ នេះបើតាមរបាយការណ៍របស់ CBRE Cambodia ចុះផ្សាយកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២។ ក្នុងត្រីមាសទី២នេះ ចំនួនបន្ទប់ការិយាល័យ បានកើនឡើងប្រមាណ ៦៦,៩% នៃចំនួនសរុប ៤០០០០ ម៉ែត្រក្រឡា ដែលរំពឹងថានឹងសាងសង់រួចរាល់ក្នុងឆ្នាំ២០២២នេះ។ សម្រាប់អត្រាជួលការិយាល័យវិញ មានការធ្លាក់ចុះ -៨,៧%, -៣,១% រៀងគ្នាចំពោះការិយាល័យប្រភេទ B (NCBD) និងប្រភេទ C (NCBD) តែការិយាល័យប្រភេទ A ប្រភេទ B (CBD) និងប្រភេទ C (CBD) ស្ថិតក្នុងអត្រាថេរ ០.០% បើធៀបទៅនឹងត្រីមាសទី១។ ដោយឡែកចំនួនផ្សារលក់រាយ ត្រូវបានគេមើលឃើញថាកើនឡើងចំនួន ៦៨,៤% ដែលនៅសល់ប្រមាណជាង ១៩០០០០ ម៉ែត្រក្រឡានៃការផ្គត់ផ្គង់ រំពឹងថានឹងសម្រេចបានត្រឹម ឆ្នាំ២០២២ នេះផងដែរ។ រីឯអត្រាជួលវិញ មានការធ្លាក់ចុះចំនួន -១,៤% […]
អានបន្ថែមERA Cambodia នឹងបង្កើនភ្នាក់ងារលក់ដល់ ៥ពាន់នាក់ សម្រាប់ទីផ្សារខុនដូកម្ពុជា
ចំណុចសំខាន់៖ ខុនដូផ្គត់ផ្គង់នៅភ្នំពេញរំពឹងកើនដល់ជិត៨ម៉ឺន យូនីតនៅឆ្នំា២០២៥ ពលរដ្ឋខ្មែរទិញខុនដូភាគច្រើនមានវ័យចន្លោះពី ២៥ ទៅ ៣៥ ឆ្នាំ ការរំពឹងងើបឡើងវិញនៃរំហូរវិនិយោគផ្ទាល់ពីបរទេស នឹងជួយបង្កើនតម្រូវការខុនដូនៅកម្ពុជា ERA Cambodia កំពុងត្រៀមខ្លួនដើម្បីចាប់យកចំណែកទីផ្សារ ដោយបង្កើនភ្នាក់ងារលក់ពី ១ ៥០០នាក់ នាពេលបច្ចុប្បន្ន ដល់ទៅ៥០០០ នាក់នៅ៥ឆ្នាំខាងមុខ «អតិថិជនចាប់ផ្តើមយល់ដឹងកាន់តែច្រើនលើការប្រើប្រាស់ក្រុមហ៊ុនដែលផ្តល់សេវាកម្មស្តង់ដារ មានភ្នាក់ងាររាប់រយពាន់នាក់ មានការទទួលស្គាល់ពីស្ថាប័នជាតិ និងអន្តរជាតិ ដែលតែងតែផ្តល់ទំនុកចិត្តខ្ពស់សម្រាប់អតិថិជន ក៏ដូចជាម្ចាស់គម្រោង» ក្រុមហ៊ុន ERA Cambodia ដែលជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯកទេសផ្នែកទិញ លក់ និងជួល ខុនដូ មានយីហោដើមពីសហរដ្ឋអាមេរិក នឹងបង្កើនភ្នាក់ងារលក់ដល់ប្រមាណ ៥០០០ នាក់នៅរយៈពេល៥ឆ្នាំខាងមុខ ដែលកើនពី ១ ៥០០ នាក់នាពេលបច្ចុប្បន្ន។ នេះបើតាមការលើកឡើងរបស់លោក ខន គង្គា អគ្គនាយកក្រុមហ៊ុន ERA Cambodia។ បើតាមអ្នកជំនាញរូបនេះ ការពង្រីកភ្នាក់ងារលក់គឺដើម្បីបង្កើនប្រសិទ្ធិភាពទីផ្សារ ដែលនឹងឆ្លើយតបកំណើនតម្រូវការទិញ-លក់ខុនដូនៅកម្ពុជានាពេលខាងមុខ។ ខណៈដែលបច្ចុប្បន្ន លោកបញ្ជាក់ថា ប្រតិបត្តិការទិញ-លក់ខុនដូតាមរយៈ ERA […]
អានបន្ថែមរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការធំៗ៣ដើម្បរក្សារលំនឹងអាជីវកម្មធុរកិច្ច
ក្នុងកាលៈទេសៈដ៏លំបាកនេះ រដ្ឋាភិបាលកម្ពុជាបានសហការជាមួយវិស័យឯកជន ក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីជំរុញលំនឹងអាជីវកម្មធុរកិច្ច ដែលកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេពីវិបត្តិកូវិដ១៩ ដោយបានដាក់ចេញនូវវិធានការធំៗ៣ សម្រាប់ការលើកលែងពន្ធក្នុងខេត្តទេសចរណ៍ទាំង៣នេះ រួមមានដូចខាងក្រោម៖ ១. បន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម ចំពោះសណ្ឋាគារ ផ្ទះសំណាក់ និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ ដែលមានសកម្មភាពអាជីវកម្មនៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ សម្រាប់រយៈពេល ៣ខែបន្ថែមទៀត គឺពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២២។ ២. បន្តផ្តល់ការសម្របសម្រួលតាមរយៈការបង្កកតួលេខបំណុលត្រឹមចុងឆ្នាំ ២០១៩ និងមិនគិតការពិន័យសម្រាប់ឆ្នាំ២០២២ សម្រាប់វិស័យទេសចរណ៍។ ៣. ជំរុញអាជីវកម្មក្នុងវិស័យទេសចរណ៍ រៀបចំកម្មវិធីអភិវឌ្ឍន៍ជំនាញជូនដល់បុគ្គលិករបស់ខ្លួនដោយខ្លួនឯង និងមានលទ្ធភាពស្នើសុំការគាំទ្រហរិញ្ញប្បទាន ពីសំណាក់គម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) តាមការចាំបាច់។ សេចក្តីប្រកាសនេះត្រូវបានចេញផ្សាយកាលពីថ្ងៃទី ១៥ ខែកក្កដា កន្លងទៅ សម្រាប់ខេត្តក្រុងសំខាន់ៗ៣ រួមមាន រាជធានីភ្នំពេញ សៀមរាប និង ក្រុងព្រះសីហនុ ។ គួរបញ្ជាក់ផងដែរថា ការលើកលែងនេះ បានធ្វើឡើងដើម្បីស្តារកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងពេលចំពោះមុខ និងរយៈពេលមធ្យម ឱ្យត្រឡប់ទៅរកកំណើនសក្កានុពល និងពង្រឹងភាពធន់សម្រាប់ការអភិឌ្ឍន៍សង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន […]
អានបន្ថែមក្រសួងប្រកាសឱ្យប្រើត្រាអគ្គនាយកដ្ឋានសុរិយោដី ជំនួសហត្ថលេខាលើលិខិតទាំងពីរប្រភេទនេះ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសឱ្យមន្ទីរក្រោមឱវាទរបស់ខ្លួនទាំងអស់ឈប់ប្រើប្រាស់លិខិតលក់ផ្តាច់ (VENTE DEFINITIVE) និងលិខិតអំណោយផ្តាច់ (DONATION DEFINITIVE) ដែលមានបោះត្រាហត្ថលេខាដោយឯកឧត្តម លឹម វាន់ កន្លងមក។ នេះបើតាមលខិតចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។ លិខិតលក់ផ្តាច់ និងលិខិតអំណោចផ្តាច់ថ្មីនេះ ត្រូវប្រើត្រារបស់អគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រជំនួសវិញ ដែលនឹងចាប់អនុវត្តពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ តទៅ។ គួរបញ្ជាក់ថា ការសម្រេចបញ្ឈប់នេះ គឺដើម្បីធានាការប្រើប្រាស់លិខិតចាស់ទាំងពីរខាងលើនេះ សម្រាប់បម្រើឱ្យការចុះបញ្ជីបន្តឱ្យមានប្រសិទ្ធិភាព និងស្របតាមបច្ចុប្បន្នភាពនៃមុខងាររដ្ឋបាល។
អានបន្ថែមឆ្នាំ២០២២ កាស៊ីណូកម្ពុជាមានចំនួន ១៤៣ បានដាក់ពាក្យសុំអាជ្ញាប័ណ្ណប្រចាំឆ្នាំ
ឆ្នាំ២០២២ កម្ពុជាមានស៊ីណូសរុបចំនួន ១៤៣ បានមកដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណប្រចាំឆ្នាំ នៅនិយតករហ្គេមរបស់ប្រទេសកម្ពុជា។ នេះបើតាម GGRAsia ចុះផ្សាយកាលពីថ្ងៃទី១៤ កក្កដា ២០២២។ លោក រស់ ភិរុណ អគ្គលេខាធិការនៃគណៈកម្មការគ្រប់គ្រងល្បែងស៊ីសងពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា កន្លងមកកម្ពុជាមានកាស៊ីណូដែលមានអាជ្ញាប័ណ្ណជាង២០០។ តែឆ្នាំ២០២២ មានកាស៊ីណូតែ ១៤៣ ប៉ុណ្ណោះដែលបានមកដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណប្រចាំឆ្នាំ ហើយឥឡូវចេញបាន ១៣អាជ្ញាប័ណ្ណ ហើយ។ លោកបន្ថែមថាក្រោយចេញ ច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មតម្រូវឱ្យមានការវិនិយោគដើមទុនអប្បបរមា និង មានការរីករាលដាលនៃជំងឺកូវីដ១៩ មានកាស៊ីណូមួយចំនួននៅតែបន្តបិទ។ ដូច្នេះម្ចាស់កាស៊ីណូមួយចំនួន ក្នុងឆ្នាំ ២០២១ សម្រេចចិត្តមិនដាក់ពាក្យស្នើសុំបន្តអាជ្ញាប័ណ្ណសម្រាប់ឆ្នាំ ២០២២ នោះទេ ។ ប្រតិបត្តិករកាស៊ីណូដែលចុះបញ្ជីនៅអូស្ត្រាលី Donaco International Ltd បាននិយាយ ថាប្រតិបត្តិការកាស៊ីណូនៅក្លឹប Star Vegas និងកាស៊ីណូនៅប៉ោយប៉ែតជាប់ព្រំដែនកម្ពុជា-ថៃ បានបិទអស់រយៈពេលជាង២ឆ្នាំមកហើយ តែឥឡូវបានបើកឡើងវិញកាលពីថ្ងៃទី 18 ខែមិថុនា២០២២ កន្លងទៅនេះ។ ចំណែកឯ ណាហ្គាខប អិលធីឌី ដែលជាប្រតិបត្តិករនៃរមណីយដ្ឋានកាស៊ីណូណាហ្គាវើល និងជាម្ចាស់អចលនទ្រព្យកាស៊ីណូហ្គេមដ៏ធំបំផុតរបស់កម្ពុជា បានបញ្ជាក់ថា […]
អានបន្ថែមកម្មវិធី Cambodia My Second Home ទាញកម្ពុជាឱ្យក្លាយជាគូប្រជែងជាមួយថៃ
កម្មវិធី Cambodia My Second Home បានរុញច្រានកម្ពុជាឱ្យក្លាយជាគូប្រកួតប្រជែងជាមួយប្រទេសថៃ ដើម្បីទាក់ទាញវិនិយោគិនបរទេស តាមរយៈការអភិវឌ្ឍគម្រោង និងទិញអចលនទ្រព្យ។ នេះបើតាមសាព័ត៌មាន pattayamail ចុះផ្សាយថ្ងៃទី១២ កក្កដា ២០២២។ Cambodia My Second Home គឺមិនដូចទៅនឹងសំណើទិដ្ឋាការរយៈពេល ១០ ឆ្នាំសម្រាប់គំនិតផ្តួចផ្តើមអន្តោប្រវេសន៍ថៃថ្មីនោះទេ ព្រោះគេមិនបានចែងលម្អិតអំពីការិយាធិបតេយ្យទេ។ សម្រាប់កម្មវិធី Cambodia My Second Home មានអត្ថប្រយោជន៍ពាក់ព័ន្ធទៅនឹងការរួមបញ្ចូលធានារ៉ាប់រងផ្នែកវេជ្ជសាស្ត្ររបស់រដ្ឋ សមាជិកភាពសម្រាប់ប្តីប្រពន្ធ សាច់ញាតិជិតស្និទ្ធ និងឱកាសដាក់ពាក្យសុំធ្វើលិខិតឆ្លងដែននៅកម្ពុជាក្រោយរយៈពេល ៥ឆ្នាំ និងទទួលបានសិទ្ធិពីអាស៊ាន។ គុណវុឌ្ឍិចូលរួមគឺជាការវិនិយោគយ៉ាងហោចណាស់ ១០០ ០០០ដុល្លារអាមេរិក និងភាពជាម្ចាស់នៃ “គម្រោង” អចលនទ្រព្យដែលមានន័យថាទម្រង់មួយចំនួននៃកិច្ចព្រមព្រៀងអចលនទ្រព្យ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃម្នាក់បានបញ្ជាក់ថា កម្មវិធីនេះគឺសម្រាប់ជនបរទេសដែលធ្វើការឱ្យក្រុមហ៊ុនកម្ពុជា ឬក្រៅប្រទេស ប៉ុន្តែសម្រាប់អ្នកចូលនិវត្តន៍ដែលមានទ្រព្យសម្បត្តិវិញគឺស្ថិតក្នុងការពិចារណា ដរាបណាពួកគេធ្វើការវិនិយោគតាមចំនួនអប្បបរមា។ បច្ចុប្បន្ន កម្ពុជាត្រូវបានគេចាត់ទុកថាជាខ្លាសេដ្ឋកិច្ចក្នុងតំបន់ជាមួយនឹងអត្រាកំណើនប្រចាំឆ្នាំជាមធ្យម ៧ភាគរយ ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ។ ការវិនិយោគរបស់ចិនបានប្រែក្លាយរាជធានីភ្នំពេញជាមួយនឹងកម្មវិធីហេដ្ឋារចនាសម្ព័ន្ធដ៏ធំ និងផ្លូវក្រវាត់ក្រុង។ មួយវិញទៀត រដ្ឋាភិបាលទាំងពីរ (កម្ពុជា-ចិន) កំពុងសិក្សា និងពិចារណាដើម្បីផ្តល់មូលនិធិសង់ផ្លូវរថភ្លើងក្រោមដី […]
អានបន្ថែម