មកទល់ពេលនេះកម្ពុជា បោសសម្អាតមីនបានជិត ៣៣០០គីឡូម៉ែត្រការ៉េ ក្នុងខេត្តចំនួន១៥

មកទល់ពេលនេះ មានរយៈពេល ៣២ឆ្នាំហើយ ដែលរដ្ឋាភិបាលកម្ពុជាបានបើកយុទ្ធនាការបោសសម្អាតមីន ដោយសម្រេចលទ្ធលផលជាផ្ទៃដីគ្មានមីនបានប្រមាណ ៣.២៩៧គីឡូម៉ែត្រការ៉េ នៅរាជធានី-ខេត្ត ចំនួន១៥។ នេះបើតាមសារលិខិតរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងឱកាសប្រារព្ធខួបលើកទី២៦ នៃទិវាជាតិយល់ដឹងអំពីមីននៅថ្ងៃទី ២៤ កុម្ភៈ ២០២៥។ តាមរយៈសារលិខិតខាងលើ បានបង្ហាញថា គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២៤ អស់រយៈពេលប្រមាណ ៣២ឆ្នាំកន្លងមក ផ្ទៃដីទំហំ ៣.២៩៧គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាត សម្រាប់យកទៅប្រើប្រាស់និងបង្កបង្កើនផល ក្នុងនោះវិស័យកសិកម្មមាន ៨១%, ហេដ្ឋារចនាសម្ព័ន្ធមាន ៤% និងផ្សេងៗមាន ១៥% ដែលរួមមានការសាងសង់លំនៅឋាន ភូមិករ សាលារៀន មណ្ឌលសុខភាពជាដើម ដោយមានប្រជាពលរដ្ឋទទួលផលមានប្រមាណជាង ១០លាននាក់។ ដោយឡែក នៅក្នុងឆ្នាំ២០២៤ តែមួយ ប្រភពដដែលបានបង្ហាញថា មានផ្ទៃដីចំនួន ២៧៣គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាតរួច ក្នុងនោះបានរកឃើញ និងបំផ្លាញចោលមីនប្រឆាំងមនុស្សចំនួន ១៧.៨៥៣គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ២២៨គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ៩១.១១១គ្រាប់។ ចំនួនជនរងគ្រោះបានថយចុះពី ៤.៣២០នាក់ ក្នុងឆ្នាំ១៩៩៦ […]

អាន​បន្ថែម

ការដកខ្លួនរបស់ទីភ្នាក់ងារ USAID ត្រួសត្រាយផ្លូវសម្រាប់ការពង្រីកឥទ្ធិពលរបស់ចិននៅកម្ពុជា និងអាស៊ាន

ការបង្កកជំនួយ USAID ភ្លាមៗក្រោមរដ្ឋបាលអាមេរិកថ្មីរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ឈប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍន៍សំខាន់ៗនៅទូទាំងអាស៊ីអាគ្នេយ៍ ហើយ នយោបាយដកថយនេះ បានបន្សល់ទុកចន្លោះប្រហោងឥទ្ធិពលផ្នែកភូមិសាស្ត្រនយោបាយ ដែលនឹង ក្លាយឪកាសដ៏ល្អសម្រាប់ប្រទេសចិនចូលមកបំពេញជំនួស។ ជំនួយបរទេសជិត ៦៨ ពាន់លានដុល្លារ ដែលសហរដ្ឋអាមេរិក ធ្លាប់បានជួយបន្តពីឆ្នាំ ២០២៣ ដល់ប្រទេសនៃអនុតំបន់ទន្លេមេគង្គក្នុងមាន ប្រទេសកម្ពុជាផង ឥឡូវនេះត្រូវបានកាត់ផ្តាច់ ហើយការសម្រេចចិត្តនេះ បានប៉ះពាល់ ដល់មនុស្សរាប់ លាននាក់ដែលកំពុងពឹងផ្អែកលើកម្មវិធីទាំងនេះ យោងតាមសារៈព័ត៌មាន scmp.com រាយការណ៍កាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២៥។ ការសម្រេចចិត្តនេះ ផ្តើមចេញពីគោលនយោបាយ “អាមេរិកមុនគេ America First” របស់លោក ដូណាល់ ត្រាំ និងគម្រោងមូលនិធិមត៌ក ២០២៥ ( Heritage Foundation’s 2025) បានធ្វើឱ្យមាន ការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងចំណោមមហាជន និងអ្នកជំនាញក្នុងតំបន់ ដោយក្រុមអ្នកស្រាវជ្រាវ បានព្រមានអំពីផលវិបាកសេដ្ឋកិច្ច និងនយោបាយរយៈពេលវែង។ យោងតាមលោក Grace Stanhope សហការីស្រាវជ្រាវរបស់វិទ្យាស្ថាន […]

អាន​បន្ថែម

ឆ្នាំ២០២៥នេះ រដ្ឋាភិបាលកម្ពុជាសម្រេចបញ្ចេញថវិកាជាង $១៨លាន សម្រាប់ពង្រឹងវិស័យសុខាភិបាល

ក្នុង​វិធានការ​ដ៏សំខាន់​មួយ​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ថែទាំ​សុខភាព រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​បញ្ចេញ​ថវិកា​ជាង ១៨លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២៥ ក្នុង​គោលបំណង​ពង្រឹង​វិស័យ​សុខាភិបាល។ កញ្ចប់ថវិកាមួយនេះនឹងផ្តោតជាចម្បងលើការលើកកម្ពស់សមត្ថភាពរបស់អង្គភាពថែទាំអ្នកជំងឺ (ICU) នៅមន្ទីរពេទ្យបង្អែកស្រុកកម្រិត២ និងការផ្គត់ផ្គង់ឧបករណ៍វេជ្ជសាស្ត្រសំខាន់ៗ។ នេះបើតាមការប្រកាសរបស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតបញ្ចប់ការសិក្សាចំនួន ២.៥៥១នាក់ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥។ សម្តេចបានបញ្ជាក់ថា ការវិនិយោគនេះនឹងមានសារៈសំខាន់សម្រាប់ដោះស្រាយតម្រូវការផ្នែកវេជ្ជសាស្ត្របន្ទាន់ ដោយអនុញ្ញាតឲ្យអ្នកជំងឺដែលត្រូវការការវះកាត់ជាបន្ទាន់មកព្យាបាលនៅតាមមូលដ្ឋាន ជំនួសការផ្ទេរទៅមន្ទីរពេទ្យខេត្ត។ បច្ចុប្បន្ននេះ កម្ពុជាមានមន្ទីរពេទ្យបង្អែកស្រុកដែលត្រូវបង្កើនសមត្ថភាពលើការជួយសង្គ្រោះបឋមសម្រាប់ធ្វើការវះកាត់តាមលក្ខណៈស្តង់ដារ មានចំនួន ៩៨កន្លែង ប៉ុន្តែក្នុងនោះមានតែជាង ២០កន្លែងប៉ុណ្ណោះ ដែលមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ធ្វើការវះកាត់ ហើយនៅសល់ ៦១កន្លែងទៀតដែលខ្វះឧបករណ៍ និងអគារ។ សម្តេចនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពថែទាំបឋម ដើម្បីធានាបាននូវលទ្ធផលសុខភាពកាន់តែប្រសើរឡើងសម្រាប់ប្រជាពលរដ្ឋ។ ដើម្បីគាំទ្រគំនិតផ្តួចផ្តើមនេះ រាជរដ្ឋាភិបាលបានប្តេជ្ញាធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ ICU នៅក្នុងមន្ទីរពេទ្យទាំងនេះ ដោយនឹងរួមបញ្ចូលការផ្តល់ឧបករណ៍វេជ្ជសាស្ត្រសំខាន់ៗដូចជាម៉ាស៊ីនមន្ទីរពិសោធន៍ និងម៉ាស៊ីនថតកាំរស្មីអ៊ិច ក្នុងគោលបំណងលើកកម្ពស់គុណភាពនៃការថែទាំដែលមានសម្រាប់អ្នកជំងឺ។ ការវិនិយោគជាយុទ្ធសាស្ត្រនេះ ត្រៀមរួចជាស្រេចក្នុងការធ្វើឱ្យមានផលវិជ្ជមានជាច្រើន ធ្វើឱ្យមន្ទីរពេទ្យអាចបម្រើសហគមន៍របស់ពួកគេបានប្រសើរជាងមុន និងទីបំផុតក៏អាចជួយសង្គ្រោះជីវិតមនុស្សបាន។ ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ខ្លួនក្នុងការធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានការថែទាំសុខភាព និងគុណភាពនៅទូទាំងប្រទេសផងដែរ។

អាន​បន្ថែម

វិនិយោគិនហ្វីលីពីន បង្ហាញចំណាប់អារម្មណ៍ចង់នាំចូលអង្ករពីកម្ពុជា

នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការជំរុញពាណិជ្ជកម្មកសិកម្ម ក្រុមហ៊ុន Arvin International Marketing Inc. ដែលជាក្រុមហ៊ុនឈានមុខគេរបស់ហ្វីលីពីន បានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការនាំចូលអង្ករគុណភាពខ្ពស់ពីកម្ពុជា។ ការ​ប្រកាស​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ជំនួប​រវាង​លោកជំទាវ ចម នីម្មល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា និង​លោកស្រី Azucena L. Yao ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន Arvin International ដែល​ប្រារព្ធ​ធ្វើ​នៅ​ទីក្រុង​ម៉ានីល ប្រទេសហ្វីលីពីន នៅថ្ងៃទី១១ កុម្ភៈ ២០២៥។ លោកជំទាវបានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន ដោយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើនកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់ការនាំចេញកសិផល ជាពិសេសអង្ករ និងស្រូវ។ អង្ករកម្ពុជាទទួលបានការទទួលស្គាល់ជាអន្តរជាតិ ដោយបានជាប់ឈ្មោះជាអង្ករមានគុណភាពល្អបំផុតក្នុងពិភពលោករយៈពេលប្រាំមួយឆ្នាំជាប់ៗគ្នា។ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា​ ក្នុងរយៈពេល ១២ខែ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ៦៥១.៥២២តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៧ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៨ ដែលក្នុងនោះបាននាំចេញទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ មានបរិមាណអង្ករចំនួន ៣២៧.១៥៦តោន គិតជាទឹកប្រាក់ចំនួន ២៥៣.១៨ លានដុល្លារ, នំាទៅកាន់ប្រទេសចិន រួមទាំងហុងកុង និងម៉ាកាវ បានចំនួន ១១៧.៩២៥តោន គិតជាទឹកប្រាក់មានចំនួន […]

អាន​បន្ថែម

កាដូនៃក្ដីស្រលាញ់ពីបុរី ប៉េង ហួត នៅតែបន្តផ្ដល់ជូនរហូតដល់ជាង ១ម៉ឺនដុល្លារ

តើលោកអ្នកបានផ្ដល់កាដូជូនមនុស្សជាទីស្រឡាញ់នៅថ្ងៃបុណ្យនៃ​ក្ដីស្រឡាញ់ហើយឬនៅ? ប្រសិនជាមិនទាន់បាន​ទេ តោះទៅយកកាដូពីបុរី ប៉េង ហួត ដែលមានតម្លៃ​រហូតដល់ជាង ១ ម៉ឺនដុល្លារ នៅថ្ងៃទី២២ និង ២៣ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ នៅការិយាល័យលក់ផ្ទះ (បឹងស្នោរ) ជាប់ផ្លូវជាតិលេខ១ ក្នុងខណ្ឌច្បារអំពៅ សម្រាប់អតិថិជនដែលកក់ផ្ទះក្នុងថ្ងៃកម្មវិធីនេះ។ ​អតិថិជននឹងទទួលបានការផ្តល់ជូននូវកាដូដ៏ពិសេសជាច្រើនដូចជា៖ – បង់មុនត្រឹមតែ ៥%អាចចូលរស់នៅបានភ្លាមៗ – ការប្រាក់ ០%រយៈពេលវែង – ប័ណ្ណទឹកប្រាក់ថែមថយរហូតដល់ ៥.០០០ដុល្លារ – ប័ណ្ណដាក់វាំងននរហូតដល់ ៣.០០០ដុល្លារ – ប័ណ្ណទិញគ្រឿងអេឡិចត្រូនិករហូតដល់ ៣,០០០ដុល្លារ លើសពីនេះ ក៏មានការថែមនូវឱកាសចាប់កាដូ Surprising box ដែលនឹងផ្ដល់ជូនដ៏សន្ធឹកសន្ធាប់ដូចជា ៖ – ប័ណ្ណទឹកប្រាក់ទិញគ្រឿងអេឡិចត្រូនិកបន្ថែមរហូតដល់ ៣.០០០ដុល្លារ – ដំណើរកម្សាន្តក្រេបទឹកឃ្មុំនៅលើកោះលក្ខណៈ Romantic  រយៈពេល ២យប់ ៣ថ្ងៃ – និងប័ណ្ណទឹកប្រាក់នៅ PH Grand Hall  […]

អាន​បន្ថែម

២៤ឆ្នាំចុងក្រោយនេះ មានទេសចរបរទេសជិត ២៨លាននាក់ ចូលទស្សនារមណីយដ្ឋានអង្គរ

រយៈពេល២៤ឆ្នាំ ចាប់ពីឆ្នាំ២០០០ រហូតមកដល់ពេលនេះ មានភ្ញៀវទេសចរបរទេសចូលមកទស្សនារមណីយដ្ឋានអង្គរមានចំនួនជិត ២៨លាននាក់។ នេះបើតាមឯកឧត្តម ហង់ ពៅ អគ្គនាយក អាជ្ញាធរជាតិអប្សរា បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅមុខប្រាសាទអង្គរវត្ត នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥។ យ៉ាងណាមិញ ក្នុងរយៈពេល១ឆ្នាំនេះ ដោយគិតចាប់ពីខែមករា រហូតដល់ខែធ្នូ ឆ្នាំ២០២៤ ប្រទេសកម្ពុជាប្រមូលចំណូលបាន ៤៨.៩៥០.៣៥៤ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ និងជិះទូក ក្នុងនោះភ្ញៀវទេសចរបរទេសចំនួន ១.០២៣.៦៨៨នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ។ (អានបន្ថែម) ទន្ទឹមនឹងនេះដែរ នៅក្នុងការអភិវឌ្ឍន៍ដ៏សំខាន់មួយក្នុងគោលបំណងបង្កើនបទពិសោធន៍សម្រាប់ទេសចរណ៍អន្តរជា​តិ គ្រឹះស្ថានអង្គរ បានប្រកាសបើកដំណើរការលក់សំបុត្រ និងត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ តាមប្រ​ព័ន្ធអនឡាញជាផ្លូវការហើយ ដើម្បីជួយសម្រួលដល់ភ្ញៀវទេសចរអន្តរជាតិ និងជាការទាក់ទាញទេសចរទាំងអស់ពីជុំវិញពិភពលោក។ ក្នុងនោះ ភ្ញៀវទេសចរអន្តរជាតិ អាចទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ បានតាមរយៈគេហទំព័រ (www.​angkorenterprise.gov.kh) និងម៉ូបាលអេប (Mo​bile App) នៅលើ Google និង Apple store សម្រាប់ភ្ញៀវទេសចរ​អន្តរជាតិ ក៏ដូចជាភ្នាក់ងារទេសចរ ចូលទិញ​សំបុ​ត្រ​ចូលទស្សនារមណីយដ្ឋានអង្គរ។ (អានបន្ថែម) ជាមួយនឹងការអភិវឌ្ឍន៍ដ៏គួរឱ្យរំភើបទាំងនេះ អនាគតនៃវិស័យទេសចរណ៍នៅអង្គរមើលទៅកាន់តែភ្លឺស្វាងជាងពេលណាៗទាំងអស់ […]

អាន​បន្ថែម

ក្នុងឆ្នាំ២០២៤ កម្ពុជាមានសហគ្រាសធុនតូច និងមធ្យមជិត ១៣០០មូលដ្ឋាន ចុះបញ្ជីក្នុងវិស័យឧស្សាហកម្ម

នៅក្នុងការអភិវឌ្ឍន៍ប្រកបដោយជោគជ័យសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរាយការណ៍ពីការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងសហគ្រាសធុនតូច និងមធ្យម (SMEs) របស់ប្រទេសក្នុងវិស័យឧស្សាហកម្ម។ គិតត្រឹមឆ្នាំ ២០២៤ មានសហគ្រាសធុនតូច និងមធ្យមជិត ១៣០០មូលដ្ឋាន បានចុះបញ្ជីនៅក្នុងប្រទេសកម្ពុជា។ យោងតាមរបាយការណ៍ថ្មីស្តីពីសមិទ្ធិផលរបស់ក្រសួងក្នុងឆ្នាំ ២០២៤ និងយុទ្ធសាស្រ្តសម្រាប់ឆ្នាំ ២០២៥ សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មផ្នែកកម្មន្តសាល សរុបចំនួន ១.២៩២មូលដ្ឋាន ត្រូវបានចុះបញ្ជីជាផ្លូវការនៅក្នុងវិស័យផលិតកម្ម។ ទិន្នន័យ​នេះ បានគូសបញ្ជាក់​ថា​ ក្នុងឆ្នាំ២០២៤ កន្លងទៅ កម្ពុជាមានការចុះបញ្ជីសហគ្រាសធុនតូច និងមធ្យម ចំនួន១៧ មូលដ្ឋាន, ចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានចំនួន ៣៣៨​មូលដ្ឋាន និងតាមបណ្ដាមន្ទីររាជធានី-ខេត្តចំនួន ៨៣១មូលដ្ឋាន និងចុះ​បញ្ជីនៅតាមរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានចំនួន ១០៦មូលដ្ឋាន។ លើសពីនេះ ក្នុងឆ្នាំ២០២៤ដដែលនេះ ក្រសួងបានចេញវិញ្ញាបនបត្រប្រតិបត្តិការចំនួន ១.០៥២ និងបានបន្តវិញ្ញាបនបត្រចំនួន ១.៣៣៨ ដែលបានបង្កើតការងារថ្មីចំនួន ២៥,៨៣៣ ដែលជាការរួមចំណែកដ៏សំខាន់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរបស់យើង។ គិតត្រឹមខែធ្នូ ឆ្នាំ២០២៤ […]

អាន​បន្ថែម

៨៥% នៃព្រៃកោងកាងនៅ​អាស៊ីអាគ្នេយ៍ កំពុងរងផលប៉ះពាល់ខ្លាំងពីគម្រោងអភិវឌ្ឍអចលនទ្រព្យ

ការសិក្សាស្រាវជ្រាវមួយបង្ហាញថា ៨៥ភាគរយ នៃព្រៃកោងកាងនៅអាស៊ីអាគ្នេយ៍ ដែលរួមមាន ៣២ភាគរយ នៃផ្ទៃដីព្រៃកោងកាងសកល និងជាឧបករណ៍ធម្មជាតិស្រូបយកឧស្ម័នកាបូនឌីអុកស៊ីតពីបរិយាកាសបានដល់ទៅ ១៥,៩លានតោន ក្នុងមួយឆ្នាំ កំពុងប្រឈមនឹងហានិភ័យធ្ងន់ធ្ងរពីការអភិវឌ្ឍអចលនទ្រព្យ ការពង្រីកកសិកម្ម និងផលប៉ះពាល់បម្រែបម្រួលអាកាសធាតុ។ នេះបើយោងតាមការស្រាវជ្រាវដែលដឹកនាំដោយលោក Valerie Kwan អ្នកជំនាញស្រាវជ្រាវពីសាកលវិទ្យាល័យ Queensland និងត្រូវបាន រាយការណ៍តាមសារៈព័ត៌មាន Eco-business កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ ២០២៥។ ដោយឡែកនៅក្នុងប្រទេសកម្ពុជា ទិន្នន័យថ្មីៗពី Global Mangrove Watch បង្ហាញពីតំបន់ព្រៃកោងកាងរបស់ប្រទេសនេះ គ្របដណ្តប់លើផ្ទៃដីប្រមាណ ៦២៦៩១ហិកតា ជាមួយនឹង អត្រាការកាប់បំផ្លាញព្រៃឈើនាពេលបច្ចុប្បន្នចន្លោះពី ៣% ទៅ ៥% ជារៀងរាល់ឆ្នាំ ។ ព្រៃកោងកាងដ៏ធំបំផុតរបស់ប្រទេស គឺដែនជម្រកសត្វព្រៃពាមក្រសោប គ្របដណ្តប់លើផ្ទៃដីប្រមាណ ២៣៧៥០ហិកតា។ ការស្ទង់មតិជីវចម្រុះដ៏ទូលំទូលាយមួយនាពេលថ្មីៗនេះ នៅតំបន់ព្រៃកោងកាងនេះ បានរកឃើញប្រភេទសត្វប្លែកៗជាង ៧០០ នៅក្នុងតំបន់នេះ ។ គំហើញនេះ គូសបញ្ជាក់ពីតម្លៃអេកូឡូស៊ីដ៏សំខាន់នៃប្រព័ន្ធអេកូឡូស៊ីឆ្នេរសមុទ្រទាំងនេះ។ ការរកឃើញនេះ ក៏បានបង្ហាញពីការជាប់ពាក់ព័ន្ធយ៉ាងសំខាន់នៃគម្រោងអភិវឌ្ឍន៍អចលនទ្រព្យតាមឆ្នេរសមុទ្រនៅទូទាំងអាស៊ីអាគ្នេយ៍ ដែលព្រៃកោងកាងបម្រើជារបាំងធម្មជាតិប្រឆាំងនឹងការកើនឡើងនៃកម្រិតទឹកសមុទ្រ និងព្រឹត្តិការណ៍ប្រែប្រួលអាកាសធាតុធំៗ។ […]

អាន​បន្ថែម

ឆ្នាំ២០២៤ រដ្ឋាភិបាលកម្ពុជាប្រមូលពន្ធគយបានជាង ២ពាន់លានដុល្លារ កើនជាង ១៣%

ក្នុងឆ្នាំ២០២៤ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ​កម្ពុជា បានប្រមូលចំណូលពន្ធ និងអាករចំនួន ១០.៥៤២,២ ប៊ីលានរៀល (ស្មើនឹងប្រមាណ ២.៥៩០,៣ លានដុល្លារអាម៉េរិក) កើនឡើងប្រមាណ ១៣,៨% ធៀបនឹងចំណូលប្រមូលបានក្នុងឆ្នាំ២០២៣។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។ បើគិតជាសមាសភាគចំណូលតាម​ប្រភេទពន្ធនិង​អាករធៀបនឹងចំណូលសរុប អាករលើ​តម្លៃ​បន្ថែមមានប្រមាណ ៤១​,៣%, អាករពិសេសមានប្រមាណ ៣២,១%, ពន្ធគយមានប្រមាណ ១៨%, អាករ​បន្ថែម​លើ​ផលិតផល​ប្រេងកាត​​មានប្រមាណ ៤,៤% និងអាករ​នាំចេញនិង​កម្រៃផ្សេងៗមានប្រមាណ ៤,២%។ ចំពោះសមាសភាគនៃចំណូល​តាម​​ក្រុមទំនិញធៀបនឹងចំណូលសរុប ក្រុមទំនិញចម្រុះមានប្រមាណ ៣៤,៧%, យានយន្តនិងគ្រឿងចក្រមានប្រមា​ណ​ ៣១,១%, ប្រេងឥន្ធនៈនិងថាមពលមានប្រមាណ ២៦,៩%, និងសម្ភារសំណង់និងកម្រៃផ្សេងៗមានប្រមាណ ៧,​៣%។ ទន្ទឹមនឹងនេះ ទំហំពាណិជ្ជកម្មនាំចូលមានចំនួន ២៨.៥៤៥,៤ លានដុល្លារ កើនឡើងប្រមាណ ១៨% ធៀបនឹងឆ្នាំ២០២៣ ដែលក្នុងនោះទំនិញនាំចូលសំខាន់ៗមានជាអាទិ៍ ផលិតផលតេលសិលា, វត្ថុធាតុដើមនិងគ្រឿងម៉ាស៊ីន​បម្រើដល់គម្រោងវិនិយោគ, គ្រឿងសំណង់, យានយន្តនិងគ្រឿងចក្រ, គ្រឿងឧបភោគបរិភោគ និងទំនិញចម្រុះ​ផ្សេងទៀត។ ដោយឡែក ទំហំពាណិជ្ជកម្មនាំចេញមានចំនួន ២៦.៤៧២,៨លានដុល្លារ […]

អាន​បន្ថែម

សេដ្ឋកិច្ច​ចិនជួបវិបត្តិថ្មី ជះឥទ្ធិពលដល់ទីផ្សារ​អចលន​ទ្រព្យ​និងគម្រោងអភិវឌ្ឍន៍សំខាន់ៗនៅអាស៊ាន

ទំហំពាណិជ្ជកម្មតម្លៃប្រមាណ ៧២២ពាន់លានដុល្លាររ វាងចិន និងអាស៊ាន កំពុងប្រឈមមុខនឹងសម្ពាធដែលមិនធ្លាប់មានពីមុនមក ជាពិសេស គឺបញ្ហាអតិផរណា និងការកើនឡើងនៃចំនួនយុវជនអត់ការងារធ្វើ។ ជាមួយគ្នានេះ វិស័យអចលនទ្រព្យរបស់ប្រទេសចិនដែលរួមចំណែកច្រើនជាង ២៥% នៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន និងស្មើនឹងប្រហែល ៧០% នៃទ្រព្យសម្បត្តិឯកជនរបស់ប្រជាពលរដ្ឋចិន បង្ហាញសញ្ញារងគ្រោះធ្ងន់ធ្ងរ ចំពេលមានការធ្លាក់ចុះទំនុកចិត្តពីអ្នកប្រើប្រាស់ ដែលបានឈានដល់កម្រិតទាបបំផុតរហូតដល់ ៨៦% ក្នុង ខែកក្កដា ឆ្នាំ ២០២៤ នេះបើយោងតាមការរាយការណ៍របស់ Evrimagaci.org នៅថ្ងៃទី៣១  ខែមករា ឆ្នាំ ២០២៥។ ទីផ្សារអចលនៈទ្រព្យអាស៊ីអាគ្នេយ៍ កំពុងជួបប្រទះនឹងផលប៉ះពាល់យ៉ាងខ្លាំងពីបញ្ហាប្រឈមសេដ្ឋកិច្ចរបស់ប្រទេសចិន ដោយគម្រោងហេដ្ឋារចនាសម្ព័ន្ធប្រឈមមុខនឹងការត្រួតពិនិត្យជាពិសេស។ ប្រភពដដែលក៏បានលើកឡើងពីអនាគតមិនប្រាកដប្រជារបស់គម្រោងព្រែកជីក Funan Techo ដ៏មានមហិច្ឆតាក្នុងតម្លៃ ១,៧ ពាន់លានដុល្លារ បង្ហាញពីការព្រួយបារម្ភកាន់តែខ្លាំងអំពីគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ដែលគាំទ្រដោយចិននៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។ អ្នកវិនិយោគ និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យ កំពុងតាមដានយ៉ាងដិតដល់នូវការផ្លាស់ប្តូរទាំងនេះ ស្របពេលជាមួយគ្នានោះ ពួកគេបង្ហាញពីសក្តានុពលនៃការផ្លាស់ប្តូរនៃលំហូរវិនិយោគ ដែលធ្លាប់មាននៅក្នុងទិដ្ឋភាពអចលនទ្រព្យរបស់អាស៊ានកន្លងមក។ ផលប៉ះពាល់លើទីផ្សារអចលនទ្រព្យ ដែលពឹងផ្អែកលើវិស័យទេសចរណ៍ គឺមានសភាពធ្ងន់ធ្ងរខ្លាំងជាងគេ។ ប្រទេសថៃដែលវិស័យទេសចរណ៍ បានរួមចំណែកប្រមាណ ១២% ដល់ GDP របស់ខ្លួន ក្នុងឆ្នាំ […]

អាន​បន្ថែម