សកម្មភាពអ្វីខ្លះដែលច្បាប់ហាមឃាត់ បើអចលនទ្រព្យ ឬសំណង់អ្នកនៅជិតហេដ្ឋារចនាសម្ព័ន្ធជាតិ?

មានសំណង់ ឬអចលនទ្រព្យនៅជិតផ្លូវជាតិ ឬគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈធំៗ ជាជម្រើសល្អ និងមានសក្ដានុពលសេដ្ឋកិច្ចខ្ពស់។ ប៉ុន្តែម្ចាស់សំណង់ក៏ត្រូវមានកាតព្វកិច្ចតាមច្បាប់ដែរ។ ជនណាបំពានមិនគោរពតាមច្បាប់ អាចនឹងត្រូវព្រមាន ព្យួរអាជ្ញាបណ្ណអាជីវកម្ម ពិន័យជាប្រាក់ខ្ពស់បំផុតដល់ទៅ ១០ លានរៀល ឬ/និងពន្ធធនាគារដល់ទៅ ៥ ឆ្នាំ។ តើសកម្មភាពអ្វីខ្លះដែលច្បាប់ហាមឃាត់ បើមានសំណង់នៅជិតហេដ្ឋារចនាសម្ព័ន្ធជាតិ? ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សំដៅដល់ដីចំណីផ្លូវ សំណង់ផ្លូវថ្នល់ ស្ថានីយចំណតរថយន្ត បរិវេណចំណតរថយន្ត ស្ថានីយសេវាតាមដងផ្លូវ និងទីតាំងសម្រាកលំហែ។ ច្បាប់ស្តីពីផ្លូវថ្នល់ បានធ្វើការហាមឃាត់សកម្មភាពមួយចំនួន ដែលអាចបង្កមហន្តរាយដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលរួមមាន៖ ក. ការបំផ្លិតបំផ្លាញដោយចេតនាលើសមាសភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ -ការជីកគាស់ ការចោះខួង ការធ្វើឲ្យបែកបាក់ផ្លូវថ្នល់ -ការនាំចូលយានយន្ត យានូបករណ៍ -ការទន្ទ្រាន ឬការចូលត្រួតត្រា ឬការប្រើប្រាស់ដីរបស់ផ្លូវថ្នល់ និងពិសេសដីចំណីផ្លូវ -ការកែប្រែ ឬបង្វែរផ្លូវថ្នល់ដោយគ្មានការអនុញ្ញាត -ការសាងសង់ក្នុងដីចំណីផ្លូវ និងលុបគន្លងបង្ហូរទឹកតាមផ្លូវថ្នល់។ ខ. ការបង្កើតឧបសគ្គរារាំង ដែលនាំឲ្យរំខានដល់សុវត្ថិភាពចរាចរណ៍ -ការធ្វើផ្ទៃផ្លូវថ្នល់រអិល ស្អិត និងការធ្វើឲ្យទ្រេត ឬដួលរលំបរិក្ខារផ្លូវថ្នល់ -ការផ្លាស់ប្តូរ ការរុះរើចល័ត ការដោះយក ឬការធ្វើឲ្យខូចប្រយោជន៍ដល់ផ្លាកសញ្ញាចរាចរណ៍ […]

អាន​បន្ថែម

អាមេរិកបង្កើតគម្រោងជំនួយពិសេសដល់វិស័យអចលនទ្រព្យនៅអាស៊ី

មជ្ឈមណ្ឌល MIT Center for Real Estate ថ្មីៗនេះ ទើបបង្កើតគម្រោងជំនួយពិសេសដល់វិស័យអចលនទ្រព្យនៅអាស៊ីហៅថា Asia Real Estate Initiative ដែលពង្រឹងសក្ដានុពល និងនិរន្តរភាពក្នុងវិស័យនេះក្នុងប្រទេសអាស៊ី។ គម្រោងនេះកឺជាវេទិការសម្រាប់អ្នកដឹកនាំ សហគ្រិន និងសហគមសិក្សាស្រាវជ្រាវ ក្នុងវិស័យអចលនទ្រព្យ ដើម្បីស្វែងរកដំណោះស្រាយទៅលើបញ្ហាប្រឈមនៃវិស័យអចលនទ្រព្យនៅទូទាំងតំបន់អាស៊ី។ គោលដៅសំខាន់មួយនៃគម្រោងគម្រោងអចលនទ្រព្យអាស៊ី នេះ គឺផ្តោតទៅលើការភ្ជាប់ទំនាក់ទំនងប្រកបដោយនិរន្តភាព និងបច្ចេកវិទ្យាក្នុងវិស័យអចលនទ្រព្យ។ នេះបើយោងតាម Massachusetts Institute of Technology ចេញផ្សាយកាលពីដើមខែមីនាកន្លងទៅនេះ។ គម្រោង Asia Real Estate Initiative ក៏មានផែនការសហការជាមួយដៃគូដទៃទៀតនៅអាស៊ី ដើម្បីចូលរួមចំណែកស្រាវជ្រាវ អប់រំ និងចែករំលែកចំណេះដឹង រវាងទ្វីបអាស៊ីទាំងមូល។ លោក Zhengzhen Tan នាយកគម្រោង Asia Real Estate Initiative ថ្លែងថា៖ «យើង ចង់បង្កើតកិច្ចសន្ទនាឆ្លងព្រំដែនរវាង អាស៊ី អាមេរិកខាងជើង និងអឺរ៉ុប ដើម្បីផ្លាស់ប្តូរចំណេះដឹង និងការអនុវត្តផែនការនានា»។ […]

អាន​បន្ថែម

អ្វីទៅជាទ្រព្យដោយឡែក? ទ្រព្យរួម? តើគេកំណត់ទ្រព្យទាំងពីរនេះបានយ៉ាងដូចម្តេច?

ក្រោយមានការលែងលះ ប្ដីប្រពន្ធភាគច្រើនជួបបញ្ហាក្នុងការកំណត់ថា ទ្រព្យណាជារបស់របស់ខ្លួនតែម្ខាង ឬទ្រព្យណាជាទ្រព្យរួម។ ជាក់ស្ដែង ច្បាប់បានកំណត់យ៉ាងច្បាស់លាស់។ យោងតាមក្រមរដ្ឋប្បវេណី ប្រព័ន្ធទ្រព្យសម្បត្តិរបស់ប្តីប្រពន្ធ ត្រូវបានបែងចែងជា ២ គឺប្រព័ន្ធទ្រព្យសម្បត្តិតាមកិច្ចសន្យា និងប្រព័ន្ធទ្រព្យសម្បត្តិដែលកំណត់ដោយច្បាប់។ ចំពោះប្រព័ន្ធទ្រព្យសម្បត្តិតាមកិច្ចសន្យា ប្តីប្រពន្ធ អាចធ្វើការចុះបញ្ជីទ្រព្យសម្បត្តិប្តីប្រពន្ធ នៅក្រសួងយុត្តិធម៌បាន មុនពេលរៀបការ។ ការធ្វើដូច្នេះ ជាការកំណត់យ៉ាងច្បាស់ពីប្រភេទទ្រព្យផ្ទាល់ខ្លួន និងទ្រព្យរួម ដែលងាយស្រួលក្នុងការលក់ដូរ ឬបែងចែកទ្រព្យ នៅពេលមានការលែងលះកើតឡើង ឬភាគីណាមួយបានស្លាប់។ (អានបន្ថែម) ប៉ុន្តែ ករណីស្មុគស្មាញគឺ នៅពេលប្តីប្រពន្ធមិនបានចុះបញ្ជីទ្រព្យសម្បត្តិប្តីប្រពន្ធមុនពេលរៀបការ។ បើគ្មានការចុះបញ្ជីទ្រព្យសម្បត្តិប្តីប្រពន្ធតាមកិច្ចសន្យា ទ្រព្យសម្បត្តិនឹងត្រូវកំណត់នៅក្នុងប្រព័ន្ធទ្រព្យសម្បត្តិដែលកំណត់ដោយច្បាប់ បានបែងចែកជាទ្រព្យសម្បត្តិដោយឡែក និងទ្រព្យសម្បត្តិរួម។ ១) ទ្រព្យសម្បត្តិដោយឡែក មាត្រា ៩៧២ នៃក្រមរដ្ឋប្បវេណី កំណត់ថា ទ្រព្យសម្បត្តិដែលកំណត់ដូចខាងក្រោមនេះ គឺជាទ្រព្យសម្បត្តិដោយឡែក ដែលស្ថិតនៅក្រោមកម្មសិទ្ធិរបស់សហព័ទ្ធណាម្នាក់៖ -ទ្រព្យសម្បត្តិ ដែលសហព័ទ្ធមាន នៅមុនពេលរៀបអាពាហ៍ពិពាហ៍ ដែលមានន័យថា ទ្រព្យសម្បត្តិដែលភាគីម្ខាងមានមុនរៀបការ ហើយក្រោយរៀបការ ក៏ទ្រព្យសម្បត្តិនោះ នៅតែជាកម្មសិទ្ធិរបស់ភាគីនោះដដែល។ -ទ្រព្យសម្បត្តិដែលសហព័ទ្ធណាមួយទទួលបានក្នុងអំឡុងពេលអាពាហ៍ពិពាហ៍ តាមរយៈសន្តតិកម្ម ប្រទានកម្ម អច្ច័យទាន។ ឧទាហរណ៍ ក្រោយរៀបការ […]

អាន​បន្ថែម

សភាពាណិជ្ជកម្មកម្ពុជាពិភាក្សាស្វែងរកឱកាសវិនិយោគថ្មីៗក្នុងវិស័យសំណង់ និងអចលនទ្រព្យ

សភាពាណិជ្ជកម្មកម្ពុជា បានរៀបចំកិច្ចប្រជុំក្រុមការងារ «ផ្នែកសំណង់ និងអចលនទ្រព្យ» ដើម្បីពិគ្រោះពិភាក្សាលើបញ្ហាប្រឈម កង្វល់ សំណូមពរ និងឱកាសវិនិយោគថ្មីៗ ក្រោយវិស័យទាំង២ ទទួលរងសម្ពាធពីវិបត្តិកូវីដ ជាង២ ឆ្នាំ។។ កិច្ចប្រជុំនេះ ធ្វើនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ដឹកនាំដោយ អ្នកឧកញ៉ា លី ហួរ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារផ្នែកសំណង់ និងអចលនទ្រព្យ តំណាងសមាគមអ្នកសាងសង់នៅកម្ពុជា តំណាងសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា និង ក្រុមហ៊ុនអ្នកអភិវឌ្ឍជាច្រើន។ កិច្ចប្រជុំ បានប្រមូលធាតុចូលស្ដីបញ្ហាប្រឈម កង្វល់ សំណូមពរថ្មីៗរបស់ផ្នែកឯកជន ហើយត្រៀមនឹងដាក់ស្នើសុំដំណោះស្រាយពីសំណាក់ដៃគូគឺ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នាពេលខាងមុខ។ ក្រៅពីនេះ កិច្ចប្រជុំក៏បានជួយគ្នារិះរកវិធីដើម្បីស្ដារ និងពង្រីកសក្ដានុពលវិនិយោគក្នុងវិស័យទាំង២ ខាងលើនេះ ឱ្យរឹងមាំឡើងវិញ ពិសេសក្រោយវិបត្តិកូវីដបញ្ចប់។  

អាន​បន្ថែម

អាជ្ញាធរខេត្តព្រះវិហារ ព្រមានប្រើធម៌ក្ដៅលើអ្នកបន្ដទន្ទ្រានដីវិនិយោគចំនួន៥ កន្លែង

រដ្ឋបាលខេត្តព្រះវិហារ បានចេញបញ្ជាឱ្យប្រជាពលរដ្ឋទាំងអស់ ដែលកំពុងទន្ទ្រានកាន់កាប់ ឬជួលដីលើទីតាំងដីវិនិយោគសម្បទានចំនួន ៥ ឱ្យបញ្ឈប់សកម្មភាពនោះជាបន្ទាន់ ដោយព្រមាននឹងចាត់វិធានការក្ដៅសម្រាប់អ្នកបន្តបំពាន។ យោងតាមសេចក្តីជូនដំណឹងចេញកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ដីទាំង ៥កន្លែង ត្រូវបានរដ្ឋផ្ទេរសិទ្ធិជាដីសម្បទានសេដ្ឋកិច្ចដល់ឯកជនរួចហើយសម្រាប់ការវិនិយោគលើដំណាំអំពៅ ដូច្នេះការចូលទៅទន្រ្ទានជាអំពើខុសច្បាប់។ ដីទាំង ៥ កន្លែង ស្ថិតក្នុងភូមិសាស្រ្តស្រុកឆែប ស្រុកត្បែងមានជ័យ និងស្រុកជ័យសែន ខណៈក្រុមហ៊ុនដែលទទួលសិទ្ធិរួមមាន ក្រុមហ៊ុនរូយ ហ្វេង, ក្រុមហ៊ុន ឡាន ហ្វេង,ក្រុមហ៊ុន ហេង រូយ,ក្រុមហ៊ុន ហេង យូ និងក្រុមហ៊ុន ហេង ណុង (ខេមបូឌា)។ ក្នុងលិខិតរដ្ឋបាលខេត្ត ក៏បានចេញវិធានការ ៣ចំនុចរួមមាន៖ ១.ប្រជាពលរដ្ឋ ឬបុគ្គលរូបណាដែលកំពុងចូលទន្រ្ទាន កាន់កាប់ឬជួលដីលើទីតាំងដីវិនិយោគ ត្រូវចាក់ចេញ និងបញ្ឈប់សកម្មភាពនោះជាបន្ទាន់។ ២.ប្រជាពលរដ្ឋ ឬបុគ្គលរូបណាដែលនៅតែបន្តល្មើសចូលមកទន្រ្ទាន កាន់កាប់ឬជួលដីលើទីតាំងដីវិនិយោគបន្តទៀត រដ្ឋបាលខេត្តនឹងចាត់វិធានការតាមផ្លូវច្បាប់។ ៣.ប្រជាពលរដ្ឋ ឬបុគ្គលរូបណាដែលត្រូវបានជនខិលខួចបោកប្រាស់ជួលដីនៅលើទីតាំងទាំង ៥ ខាងលើ សូមផ្តល់ដំណឹង ឬត្រូវដាក់ពាក្យបណ្តឹងទៅអាជ្ញាធជាបន្ទាន់ ដើម្បីជៀសវាងការខាតប្រយោជន៍។ ការចាត់វិធានការនេះ ដោយសារកន្លងមក […]

អាន​បន្ថែម

ក្រសួងមហាផ្ទៃ ហាមប្រជាពលរដ្ឋតាមព្រំដែន ជួលដីកសិកម្មឱ្យទៅជនបរទេស

សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានហាមប្រាមមិនឱ្យប្រជាពលរដ្ឋខ្មែរជួលដីកសិកម្មរបស់ពួកគេ នៅតាមខ្សែបន្ទាត់ព្រំដែន ឱ្យទៅជនបរទេស ដើម្បីជៀសវាងបញ្ហាដីធ្លី និងការតាំងទីលំនៅខុសច្បាប់នៅកម្ពុជា។ ឧបនាយករដ្ឋមន្រ្តី ស ខេង លើកឡើងបែបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តព្រៃវែង កាលពីថ្ងៃទី២២ ខែមីនា។ សម្តេចក្រឡាហោ ស ខេង ថ្លែងថា៖ «ប្រជាពលរដ្ឋនៅតាមព្រំដែន គាត់ជួលដីឱ្យគេ ព្រោះវាស្រួល ប៉ុន្តែនៅពេលជួលយូរៗទៅ ជនបរទេសថាគាត់មកនៅលើដីនេះយូរ ហើយទាមទារកម្មសិទ្ធិ។ ដូច្នេះ ដោះមិនងាយចេញទេ»។ សម្តេចក្រឡាហោម ស ខេង បន្តថា សិទ្ធជួលដីកសិកម្មនៅតាមបន្ទាត់ព្រំដែន គួរត្រូវបានសិក្សាឱ្យបានល្អិតល្អន់ ដែលនេះគឺជាការការពារបូរណភាពទឹកដី។

អាន​បន្ថែម

អាជ្ញាធរកោះកុងប្រកាសមោឃៈឯកសារទិញលក់ ឬផ្ទេរកម្មសិទ្ធិដីធ្លី ទាំងអស់នៅលើកោះទទឹង

អាជ្ញាធរខេត្តកោះកុង ប្រកាសហាមឃាត់ការលក់ទិញ និងផ្ទេរកម្មសិទ្ធិដី នៅលើកោះទទឹង ដែលស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខណៈឯកសារពាក់ព័ន្ធនឹងការផ្ទេរ ឬទិញលក់ ត្រូវចាត់ទុកជាមោឃៈទាំងអស់។ បើតាមសេចក្តីជូនដំណឹងចុះថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២២ កោះទទឹងជាសម្បត្តិរបស់រដ្ឋ ដូច្នេះការទិញលក់ឬ ដោះដូរជាអំពើខុសច្បាប់ ខណៈរាល់លិខិតផ្ទេរសិទ្ធិ លិខិតទិញលក់ និងលិខិតបញ្ជាក់ការកាន់កាប់លើកោះនេះ ក៏មិនស្របច្បាប់ដែរ ទោះមានការដឹងលឺពីមន្រ្តីមូលដ្ឋានក្ដី។ អាជ្ញាធរក៏បានបញ្ជាឱ្យប្រជាពលរដ្ឋទាំងអស់ ដែលពាក់ព័ន្ធនឹងការកាន់កាប់លើដីកោះនេះ ត្រូវរុះរើសំណង់ និងចាកចេញពីទីតាំងកោះឱ្យឆាប់ជាទីបំផុត។ គួរបញ្ជាក់ថា ចំពោះជនណាដែលនៅតែចូលទន្ទ្រានកាន់កាប់ និងបន្ដការទិញលក់ដី ក៏ដូចជាកាន់កាប់ ដីក្នុងកោះទទឹងនេះ នឹងត្រូវប្រឈមមុខច្បាប់ជាធរមាន។

អាន​បន្ថែម

ដីធ្លីសហគមន៍ជនជាតិភាគតិច មិនអាចទិញលក់ទេ បើទោះដឹងលឺដោយអាជ្ញាធរឃុំសង្កាត់ក្ដី

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាឱ្យបញ្ឈប់ការទិញលក់ ឬផ្ទេរកម្មសិទ្ធិដីសហគមន៍ជនជាតិដើមភាគតិចដែលបានចុះបញ្ជីរួច ជាបន្ទាន់ ព្រោះជាអំពើខុសច្បាប់ ខណៈឯកសារផ្ទេរកម្មសិទ្ធពាក់ព័ន្ធនានា ចាត់ទុកថាមោឃៈ ទោះមានការដឹងលឺពីអាជ្ញាធរឃុំសង្កាតក្ដី។ បើយោងតាមលិខិត ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ការហាមឃាត់នេះ ធ្វើឡើងក្រោយក្រសួងរកឃើញថា មានការទិញលក់ដីដែលបានចុះបញ្ជីជាកម្មសិទ្ធិសមូហភាពរួច ជាច្រើនករណី ហើយក្នុងនោះឃើញថាមានការរព្រមព្រៀង និងមានការដឹងលឺពីសំណាក់អាជ្ញាធរមូលដ្ឋានផងដែរ។ លិខិតដដែល ក៏បានបញ្ជាក់ពីដី ៣ ប្រភេទ ដែលហាមលក់ដូរជាដាច់ខាត រួមមាន៖ ១) ដីបម្រុងចាំបាច់ក្នុងការដូរវេនដំណាំដែលទទួលស្គាល់ដោយអាជ្ញាធររដ្ឋបាល និងមានការព្រមព្រៀងពីអ្នកជិតខាង ២) ដីព្រៃអារក្សដែលអាចមានមួយកន្លែង ឬច្រើនកន្លែងសម្រាប់សហគមន៍នីមួយៗ ដោយមានទំហំសរុបមិនលើសពី ៧ ហិកតា ៣) ដីកប់សពដែលអាចមានមួយកន្លែង ឬច្រើនកន្លែងសម្រាប់សហគមន៍នីមួយៗ ដោយមានទំហំសរុបមិនលើសពី ៧ ហិកតា។ ក្រៅពីនេះ ក្រសួងក៏បានក្រើនដល់សធារណជនឱ្យប្រយ័ត្នលើដី ៣ ប្រភេទខាង ព្រោះថា ទោះមានការដឹងលឺពីអាជ្ញាធរមូលដ្ឋានក្ដី ការទិញលក់ដីប្រភេទនេះគឺខុសច្បាប់ទាំងស្រុង។

អាន​បន្ថែម

កម្មវិធីទិញអចលនទ្រព្យ បានសញ្ជាតិនៅតែបន្ដ! គម្រោងផ្ទះថ្មីទើបបើកលក់នៅរដ្ឋ North Carolina

អត្ថបទផ្សព្វផ្សាយ៖ ក្រុមហ៊ុនក្នុងស្រុក Isaford Immigration នៅតែបន្តសហការជាមួយភាគីអាមេរិក Golden Gate Global និង Lennar Home ផ្ដល់សេវាគ្រប់ជ្រុងជ្រោយសម្រាប់វិនិយោគិនខ្មែរដែលចង់ទិញផ្ទះនៅអាមេរិក ដោយប្រតិបត្តិការគ្រប់យ៉ាងអាចធ្វើបានតាមប្រព័ន្ធអនឡាញ ខណៈថ្មីៗ ទើបតែបើកលក់គម្រោងថ្មីមួយនៅរដ្ឋ North Carolina។ មិនត្រឹមតែអាចវិនិយោគបានដោយងាយស្រួលប៉ុណ្ណោះទេ បច្ចុប្បន្នវិនិយោគិនមានជម្រើសច្រើនជាងមុន ដល់ទៅ ២១ រដ្ឋ ពិសេសគម្រោង Ellis Walk នៅទីក្រុង Durham រដ្ឋ North Carolina ដែលទើបតែបើកលក់ថ្មី។ គម្រោងនេះ មានទីតាំងស្ថិនក្នុងតំបន់សក្ដានុពល (ហៅថា tri-city region ឬ Triangle) ដែលសាកសម្យទាំងសម្រាប់ការវិនិយោគ និងការស្នាក់អាស្រ័យផ្ទាល់ខ្លួនផ្ទាល់ខ្លួន។ គួរបញ្ជាក់ថា តំបន់ Triangle រួមមាន ទីក្រុង Raleigh Durham និង Chapel Hill នៃរដ្ឋ North Carolina។ តំបន់នេះមានភាពល្បីល្បាញខាងផ្នែកស្រាវជ្រាវ និងបច្ចេកវិទ្យា […]

អាន​បន្ថែម

ហាងលក់សំលៀកបំពាក់ H&M បើកហាងដំបូងនៅកម្ពុជាជាផ្លូវការហើយ នៅផ្សារអីអនភ្នំពេញ

ក្រុមហ៊ុនលក់សំលៀកបំពាក់ល្បីឈ្មោះរបស់ប្រទេសស៊ុយអែត យីហោ H&M (Hennes & Mauritz AB) បានបើកដំណើរការហាងដំបូងបង្អស់របស់ខ្លួននៅកម្ពុជា ជាផ្លូវការហើយ នៅឯផ្សារទំនើបអីអនទី ១ កាលពីថ្ងៃទី ១៧ មីនា នេះ។ ហាង H&M ភ្នំពេញមានទីតាំង G-ជាន់ទី១ ក្នុងSweet Zone ផ្សារទំនើប Aoen Mall Phnom Penh។ ថ្លែងក្នុងពិធីសម្ពោធ លោក Philippe Lassaux នាយកប្រតិបត្តិ និងនាយកប្រចាំប្រទេសកម្ពុជា និងប្រទេសថៃ នៃក្រុមហ៊ុន H&M មានប្រសាសន៍ថា ក្រុមហ៊ុនខិតខំក្នុងការនាំយកម៉ូត និងគុណភាពក្នុងតម្លៃដ៏ល្អបំផុត ក្នុងមធ្យោបាយប្រកបដោយនិរន្តន៍ភាព ទៅកាន់ទីក្រុងថ្មីមួយ។ ការសម្រេចបោះជំហានបើកសាខាលក់សំលៀកបំពាក់នៅកម្ពុជា គឺដោយសារតែក្រុមហ៊ុនមើលឃើញពីសក្ដានុពលនៃលទ្ធភាពទិញរបស់ប្រជាពលរដ្ឋក្នុងស្រុក ។ ជាក់ស្ដែអ ក្រុមហ៊ុនមានរោងចក្រផលិតសំលៀកបំពាក់នៅកម្ពុជាស្រាប់ ពោលគឺតាំងពីទសវត្សឆ្នាំ១៩៩០មកម្ល៉េះ។ គួរបញ្ជាក់ថា ក្រុមហ៊ុន H&M បានឈានជើងចូលទីផ្សារអាស៊ានមួយរយៈធំហើយ ដោយវត្តមានសាខាចំនួន១១ ទីតាំងនៅប្រទេសវៀតណាម និង ៤៣ទីតាំង នៅប្រទេសថៃ។

អាន​បន្ថែម