ព័ត៌មានអចលនទ្រព្យ
ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគីរី ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ
គណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍បានប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការ នូវផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ឆ្នាំ២០២២ ដល់២០៣៥ ដែលជាឯកសារបង្ហាញផ្លូវសម្រាប់អភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តភាគឦសាន ឱ្យកាន់តែមានសក្តានុពល។ ពិធីដាក់ឱ្យអនុវត្តផែនការមេនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១១ ខែមេសា នៅក្រោមអធិបតីភាពរបស់ ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ។ ផែនការមេនេះ ជាត្រីវិស័យចង្អុលបង្ហាញយន្តការ និងទិសដៅយុទ្ធសាស្រ្តសំខាន់ៗសម្រាប់ការអភិវឌ្ឍវិស័យទេសចណ៍ខេត្តមណ្ឌលគិរី។ លើសពីនេះ ផែនការមេនេះ ក៏ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យនៃការអភិវឌ្ឍជាតិក្នុងរយៈ ២០២១ ២០៣៥ និងបណ្តាឆ្នាំខាងមុខ ព្រមទាំងរួមចំណែកអភិវឌ្ឍតំបន់ភូមិភាគឦសាន្តដែលមានខេត្តមណ្ឌលគីរីជាស្នូល ឱ្យក្លាយជាប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជាផងដែរ។
អានបន្ថែមអ្នកអភិវឌ្ឍថ្មីៗ សម្រុកចូលទីផ្សារបូរីយ៉ាងគំហុក! តើវានឹងបង្ករឱកាស ឬ ហានិភ័យអ្វីខ្លះ?
រយៈពេល ៦ ខែ ចុងក្រោយនេះ មានគម្រោងបូរីប្រកាសលក់ថ្មីៗដល់ទៅ ៣៩គម្រោង ខណៈចំនួនបូរីសរុបត្រូវបានព្យាករថានឹងកើនឡើងដល់ជាង ៣០០គម្រោង ត្រឹមចុងឆ្នាំនេះ ហើយនឹងស្ទុះទៅ ៤០០ គម្រោង នៅចុងឆ្នាំ ២០២៣។ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារអចលនទ្រព្យ CBRE Cambodia ចេញផ្សាយកាលពីថ្ងៃទី ៧ មេសា នេះ។ ប៉ុន្តែចំណុចដែលគួរចាប់អារម្មណ៍ គឺជិតពាក់កណ្ដាលនៃអ្នកអភិវឌ្ឍបូរីថ្មីៗ ខាងលើ សុទ្ធសឹងតែជាអ្នកប្រឡូកក្នុងទីផ្សារថ្មី ខណៈនិន្នាការនេះនឹងបន្ដកើនឡើង ព្រោះទីផ្សារបូរីចាត់ទុកថាមានហានិភ័យទាប ងាយស្រួលជ្រាតចូល និងទទួលបានប្រាក់ចំណេញខ្ពស់។ តើការកើនឡើងនៃអ្នកអភិវឌ្ឍថ្មីនេះ ដែលខ្លះនៅខ្វះបទពិសោធន៍ នឹងប៉ះពាល់ទីផ្សារយ៉ាងដូចម្ដេច? នាយកផ្នែកសិក្សាស្រាវជ្រាវរបស់ CBRE Cambodia កញ្ញា គីម គីនកេសា បានឱ្យដឹងថា ការដែលមានអ្នកអភិវឌ្ឍថ្មីៗច្រើន នឹងធ្វើឱ្យទីផ្សារកាន់តែមានការប្រកួតប្រជែងខ្ពស់ ដែលនឹងប៉ះពាល់ដល់តម្លៃ និងការផ្គត់ផ្គង់។ បើមានអ្នកអភិវឌ្ឍថ្មីៗច្រើន ការផ្គត់ផ្គង់ក៏កាន់តែច្រើនផងដែរ ដែលធ្វើឱ្យទីផ្សារអាចនឹងផ្គត់ផ្គង់លើសកម្រិត ក្នុងរយៈពេលវែង។ ពេលមានការផ្គត់ផ្គង់ច្រើន តម្លៃក៏នឹងចុះទាបផងដែរ អាស្រ័យទៅលើសមតុល្យរវាងតម្រូវការ ដែលធ្វើឱ្យទីផ្សារកាន់តែប្រកួតប្រជែង។ បើតាមការវិភាគខ្លះ ដើម្បីទទួលបានប្រាក់ចំណេញក្នុងទីផ្សារដែលប្រកួតប្រជែងតម្លៃ អ្នកអភិវឌ្ឍអាចនឹងកាត់បន្ថយគុណភាព និងផ្នែកខ្លះនៃសំណង់ […]
អានបន្ថែមវិស័យផ្សារទំនើបងើបឡើងវិញខ្លាំង ខណៈប្រេនថ្មីៗ ៤៤ បានបើកទ្វាក្នុងត្រីមាសទី ១ នេះ
ចំនួនអ្នកដើរផ្សារទំនើបក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ បានកើនឡើងគួរឱ្យកត់សម្គាល់ លើសកម្រិតមូលដ្ឋានមុនកូវីដហើយ បន្ទាប់ពីរដ្ឋាភិបាលបានប្រកាសពីការបើកឡើងវិញនូវសកម្មភាពសេដ្ឋកិច្ចសង្គមក្នុងខែវិច្ឆិកាឆ្នាំមុន។ យោងតាមរបាយការណ៍ CBRE Cambodia ដែលបានចេញផ្សាយនៅថ្ងៃទី ៧ ខែមេសា ការកើនឡើងនៃអ្នកដើរផ្សារនេះ គឺជាសញ្ញាវិជ្ជមាននៃការងើបឡើងវិញនៃវិស័យលក់រាយរបស់កម្ពុជា។ លើសពីនេះ សញ្ញាវិជ្ជមានមួយទៀតក្នុងឆ្នាំមាសថ្មីនេះ គឺការចូលមកនៃម៉ាកយីហោថ្មីចំនួន ៤៤ ។ ៦ ក្នុងចំណោមនេះគឺជាម៉ាកអន្តរជាតិដូចជា H&M, OVS, និង Wilsonart ជាដើម ខណៈដែល ៣៨ ផ្សេងទៀតគឺជាប្រេនស្រុក។ CBRE Cambodia បន្តថា យុទ្ធនាការចាក់វ៉ាក់សាំងមូលដ្ឋាន និងដូសជំរុញ បានផ្តល់ទំនុកចិត្តដល់អតិថិជន ក្នុងការដើរកម្សាន្ត និងការទិញឥវ៉ាន់នៅផ្សារទំនើបនានា។ បន្ថែមពីលើនេះ ជាមួយនឹងការងើបឡើងវិញវិស័យទេសចរណ៍ បានក្លាយជាការជំរុញឱ្យវិស័យលក់រាយងើបឡើងវិញផងដែរ។ យ៉ាងណាមិញ ការជួលនៅតែរងសម្ពាធ ដោយអត្រាជួលតូបក្នុងផ្សារទំនើប (Occupancy Rate) មានត្រឹមតែ៦៦,៦% ប៉ុណ្ណោះ ហើយតម្លៃជួលសម្រាប់ prime high street និងផ្សារសហគមន៍ក៏ធ្លាក់ចុះ ៦,៨% និង […]
អានបន្ថែមទីផ្សារខូនដូនៅជាប់គាំង ពិសេសខុនដូលំដាប់ខ្ពស់ដែលតម្លៃបន្ដធ្លាក់ចុះ
ក្នុងត្រីមាសទី ១ នៃឆ្នាំ ២០២២ នេះ ទីផ្សារខុនដូនៅកម្ពុជា នៅតែជាប់គាំង ដោយគ្មានគម្រោងថ្មីណាមួយបើកលក់នោះទេ ខណៈតម្លៃ ពិសេសខុនដូលំដាប់ខ្ពស់ ក៏បន្ដធ្លាក់ចុះ។ នេះបើយោងតាមរបាយការណ៍របស់ CBRE Cambodia ចេញផ្សាយថ្ងៃទី ៧មេសា នេះ។ ជាមួយនឹងភាពជាប់គាំងនេះ CBRE បានសង្កេតឃើញនិន្នការថ្មី៣ ដែលកំពុងកើតឡើង គឺទី១ អ្នកទិញមានអំណាច និងជម្រើសច្រើនជាងមុន ហើយនឹងអាចទិញបានខុនដូក្នុងទីតាំងល្អ ទំហំធំ ក្នុងតម្លៃសមរម្យ ដោយសារតែប្រូម៉ូសិនពីអ្នកអភិវឌ្ឍដើម្បីបញ្ចេញស្ដុកចាស់។ ទី២ អ្នកទិញភាគច្រើន នឹងងាកទៅទិញគម្រោងដែលសង់រួច ឬគម្រោងចាស់ ដែលសង់រួច ហើយមានមនុស្សរស់នៅស្រាប់ ជាជាងគម្រោងថ្មី ដើម្បីកាត់បន្ថយហានិភ័យគម្រោងថ្មីតែសាងសង់មិនចប់។ ទី៣ អ្នកអភិវឌ្ឍទំនងនឹងមិនបើកលក់គម្រោងថ្មីនោះទេក្នុងឆ្នាំ ២០២២ ព្រោះការផ្គត់ផ្គង់គឺលើសតម្រូវការខ្លាំង។ របាយការណ៍បានបន្តថា ក្នុងត្រីមាសនេះ មានគម្រោង ៣ ដែលបានបញ្ចប់ការសាងសង់ រួមមាន Picasso City Garden នៅបឹងកេងកង The Peninsular Private Residences នៅជ្រោយចង្វា […]
អានបន្ថែមទីផ្សារបូរីនៅតែមានសន្ទុះ ខណៈ៦ ខែចុងក្រោយ មានគម្រោងថ្មីបើកលក់សរុប ៣៩ គម្រោង
ទោះជាវិបត្តិកូវីដនៅតែបន្ដក្ដី ទីផ្សារបូរីនៅតែមានភាពរឹងមាំជាងគេ បើធៀបនឹងប្រភេទអលចនទ្រព្យផ្សេងទៀត ពិសេសសម្រាប់គម្រោងតម្លៃទាប ទៅមធ្យម ខណៈ ៦ ខែ ចុងក្រោយនេះ ឃើញថាមានគម្រោងប្រកាសលក់ថ្មីដល់ទៅ ៣៩ គម្រោង។ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារអចលនទ្រព្យ CBRE Cambodia ចេញផ្សាយកាលពីថ្ងៃទី ៧ មេសា នេះ។ របាយការណ៍ដដែលបន្ដថា ចំនួនគម្រោងបូរីនៅកម្ពុជា នឹងបន្ដកើនឡើង ដោយព្យាករថានឹងមានដល់ទៅជាង ៣០០ គម្រោង ត្រឹមចុងឆ្នាំនេះ ហើយនឹងកើនដល់ជិត ៤០០ គម្រោង នៅចុងឆ្នាំ ២០២៣។ ដោយឡែក ទាក់ទងនឹងតម្លៃ មានការធ្លាក់ចុះបន្ដិចបន្ដួចសម្រាប់ផ្ទះប្រភេទល្វែង និង វីឡាភ្លោះ ប៉ុន្តែឃើញថាតម្លៃលក់ផ្ទះអាជីវកម្មមានការកើនឡើង ៤% ក្នុងអំឡុងពេល ៦ ខែនេះ។ របាយការណ៍បញ្ជាក់ទៀតថា មូលហេតុដែលធ្វើឱ្យទីផ្សារនេះពេញនិយម និងនៅមានភាពរឹងមាំគឺ ដោយសារតែកត្ដាហានិភ័យទាបក្នុងការអភិវឌ្ឍ។ ជាក់ស្ដែង ការសង់បូរី អ្នកអភិវឌ្ឍគឺអាចសង់បានជាដំណាក់កាលៗ តាមទុនដែលប្រមូលបានពីអ្នកទិញ ដែលធ្វើឱ្យលំហូរសាច់ប្រាក់អ្នកអភិវឌ្ឍមិនគាំងស្ទះ។ ខុសពីខុនដូ ដែលម្ចាស់គម្រោងត្រូវសាងសង់គម្រោងឱ្យរួចរាល់ម្ដងទាំងអស់ ទើបអាចលក់ចេញបាន។ ដូច្នេះ ជិតពាក់កណ្ដាលនៃអ្នកអភិវឌ្ឍបូរីថ្មីៗ […]
អានបន្ថែមADB ព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងហក់ឡើង ៥,៣% ក្នុងឆ្នាំ២០២២ និង៦,៥% ក្នុងឆ្នាំ២០២៣
សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងមានកំណើន ៥,៣% ក្នុងឆ្នាំ២០២២ និង៦,៥% ក្នុងឆ្នាំ២០២៣ ដែលជំរុញដោយកំណើនការនាំចេញទំនិញ និងលំហូរការវិនិយោគផ្ទាល់ពីបរទេសនេះ។ នេះបើយោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី ឬ ADB នៅថ្ងៃទី ៦ មេសា នេះ។ ក្នុងចំណោមវិស័យទាំងអស់ វិស័យបដិណ្ឋារកិច្ច (សណ្ឋាគារ និងភោជនីយដ្ឋាន) នឹងមានកំណើនឡើងវិញសន្សឹមៗនៅឆ្នាំ ២០២២ ហើយនឹងស្ទុះខ្លាំងនៅឆ្នាំ ២០២៣ ដោយសារការរៀបចំកីឡាស៊ីហ្គេម និងការបោះឆ្នោតជាតិ។ របាយការណ៍ដដែលបន្ដថា វិស័យផលិតកម្មឧស្សាហកម្មនឹងកើន ៨,១% ក្នុងឆ្នាំ ២០២២ និង ៩,១% ក្នុងឆ្នាំ ២០២៣។ ដោយឡែក វិស័យសេវាកម្មនឹងកើន ៤,៨% និង ៥,៨% ក្នុងឆ្នាំ ២០២២ និង ២០២៣ រៀងៗគ្នា។ កំណើននេះ គឺដោយសារតែតម្រូវការផលិតផលកម្ពុជាពីក្រៅស្រុកកំពុងកើនឡើងខ្ពស់ និងការងើបនៃវិស័យទេសចរណ៍។ ដោយឡែក វិស័យដែលនឹងមានកំណើនបន្ទាប់ គឺការលក់ដុំ លក់រាយ ដឹកជញ្ជូន ប្រាស្រ័យទាក់ទង និងអចលនទ្រព្យ។ ADB ក៏បានណែនាំថា […]
អានបន្ថែមសម្តេច ហ៊ុន សែន ស្នើឱ្យអាជ្ញាធរសៀមរាប បន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅតំបន់រុនតាឯក
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសឱ្យអាជ្ញាធរខេត្តសៀមរាប បន្ដអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតំបន់លំនៅឋានថ្មីរុនតាឯក នៅឯស្រុកបន្ទាយស្រី ទិសដៅដើម្បីសម្រួលដល់ជីវភាពពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងផ្លូវ៣៨ខ្សែ ហើយសុខចិត្តប្ដូរទៅរស់នៅទីនោះ។ សម្ដេច បានឱ្យដឹងដូច្នេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលផ្លូវ៣៨ខ្សែ នៅខេត្តសៀមរាប កាលថ្ងៃទី៤ ខែមេសា នេះ។ «ការសាងសង់ផ្លូវ ៣៨ ខ្សែ និងហេដ្ឋារចនាសម្ព័ន្ធនានាពិសេសការកែលំអរស្ទឹងសៀមរាប នឹងមិនអាចសម្រេចបានឡើយ បើប្រជាពលរដ្ឋមិនចូលរួម ហើយសុខចិត្តប្ដូរទីតាំងរស់នៅទៅតំបន់ថ្មីនោះ។ ដូច្នេះយើងត្រូវធ្វើឱ្យតំបន់រុនតាឯក ក្លាយជាតំបន់មានសក្ដានុពល និងមានការអភិវឌ្ឍថ្មីមួយ ដើម្បីជាការអរគុណសម្រាប់ពួកគេ» សម្ដេច បន្ដ។ គួរបញ្ជាក់ថា ពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងធ្វើផ្លូវ ហើយស្ម័គ្រចិត្តប្ដូរទីលំនៅថ្មីមានសរុប ៥៦៤ គ្រួសារ។
អានបន្ថែមសម្ដេច៖ រកស៊ីអចលនទ្រព្យនៅសៀមរាប កុំសម្លឹងដើមឈើ១ ដើម ត្រូវសម្លឹងព្រៃទាំងមូល
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានក្រើនដល់វិនិយោគិនក្នុងវិស័យអចលទ្រព្យទាំងអស់ដែលចង់មកវិនិយោគក្នុងខេត្តសៀមរាប ឱ្យសម្លឹងមើលប្រយោជន៍រួម ឬតម្លៃវប្បធម៌នៃប្រាសាទអង្គរវត្តជាធំ ជាជាងចង់តែអភិវឌ្ឍ ឬសង់អគារខ្ពស់ៗ ដើម្បីចំណេញច្រើន។ សម្ដេច បានលើកឡើងដូច្នេះ ក្នុងពិធីសម្ពោធបើកឱ្យដំណើរការផ្លូវ ៣៨ខ្សែ នៅខេត្តសៀមរាប កាលពីថ្ងៃទី ៤ មេសា នេះ។ សម្ដេច បានប្រើសុភាសិតថា កុំសម្លឹងដើមឈើ ១ដើម ត្រូវសម្លឹងព្រៃទាំងមូល ដោយបានន័យថា កុំចង់តែចំណេញ ហើយភ្លេចមើលប្រយោជន៍រួមនៃប្រទេសជាតិ ចុងក្រោយមិនចំណេញ តែបែជាខាតធំទៅវិញ។ ការលើកឡើងនេះ គឺឆ្លើយតបទៅហ្នឹង អ្នកវិភាគអចលនទ្រព្យក្នុងស្រុកមួយរូប ដែលធ្លាប់និយាយថា ទីផ្សារអចលនទ្រព្យនៅសៀមរាបមិនសូវមានសក្ដានុពល វិនិយោគិនមិនសូវចង់មកបោះទុន ហើយដីមិនឡើងថ្លៃ ព្រោះខេត្តសៀមរាបមានច្បាប់ និងបទបញ្ជារតឹងរឹងពេកទាក់ទងនឹងសំណង់អគារនានា។ អ្នកវិភាគនេះ ថាការហាមសង់អគារខ្ពស់ៗ លើសពី ៥ ជាន់ គួរហាមនៅតំបន់ជិតអង្គរ តែមិនគួរហាមទេនៅតំបន់ក្នុងក្រុង ព្រោះជាឱកាសសេដ្ឋកិច្ច។ ជាការឆ្លើយតប សម្ដេច ហ៊ុន សែន ថា៖ «ទីក្រុងសៀមរាបអង្គរត្រូវបានការពារ និងមើលការខុសត្រូវដោយអ្នកជំនាញ ICC Angkor មានបារាំង […]
អានបន្ថែមសកម្មភាពអ្វីខ្លះដែលច្បាប់ហាមឃាត់ បើអចលនទ្រព្យ ឬសំណង់អ្នកនៅជិតហេដ្ឋារចនាសម្ព័ន្ធជាតិ?
មានសំណង់ ឬអចលនទ្រព្យនៅជិតផ្លូវជាតិ ឬគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈធំៗ ជាជម្រើសល្អ និងមានសក្ដានុពលសេដ្ឋកិច្ចខ្ពស់។ ប៉ុន្តែម្ចាស់សំណង់ក៏ត្រូវមានកាតព្វកិច្ចតាមច្បាប់ដែរ។ ជនណាបំពានមិនគោរពតាមច្បាប់ អាចនឹងត្រូវព្រមាន ព្យួរអាជ្ញាបណ្ណអាជីវកម្ម ពិន័យជាប្រាក់ខ្ពស់បំផុតដល់ទៅ ១០ លានរៀល ឬ/និងពន្ធធនាគារដល់ទៅ ៥ ឆ្នាំ។ តើសកម្មភាពអ្វីខ្លះដែលច្បាប់ហាមឃាត់ បើមានសំណង់នៅជិតហេដ្ឋារចនាសម្ព័ន្ធជាតិ? ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សំដៅដល់ដីចំណីផ្លូវ សំណង់ផ្លូវថ្នល់ ស្ថានីយចំណតរថយន្ត បរិវេណចំណតរថយន្ត ស្ថានីយសេវាតាមដងផ្លូវ និងទីតាំងសម្រាកលំហែ។ ច្បាប់ស្តីពីផ្លូវថ្នល់ បានធ្វើការហាមឃាត់សកម្មភាពមួយចំនួន ដែលអាចបង្កមហន្តរាយដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលរួមមាន៖ ក. ការបំផ្លិតបំផ្លាញដោយចេតនាលើសមាសភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ -ការជីកគាស់ ការចោះខួង ការធ្វើឲ្យបែកបាក់ផ្លូវថ្នល់ -ការនាំចូលយានយន្ត យានូបករណ៍ -ការទន្ទ្រាន ឬការចូលត្រួតត្រា ឬការប្រើប្រាស់ដីរបស់ផ្លូវថ្នល់ និងពិសេសដីចំណីផ្លូវ -ការកែប្រែ ឬបង្វែរផ្លូវថ្នល់ដោយគ្មានការអនុញ្ញាត -ការសាងសង់ក្នុងដីចំណីផ្លូវ និងលុបគន្លងបង្ហូរទឹកតាមផ្លូវថ្នល់។ ខ. ការបង្កើតឧបសគ្គរារាំង ដែលនាំឲ្យរំខានដល់សុវត្ថិភាពចរាចរណ៍ -ការធ្វើផ្ទៃផ្លូវថ្នល់រអិល ស្អិត និងការធ្វើឲ្យទ្រេត ឬដួលរលំបរិក្ខារផ្លូវថ្នល់ -ការផ្លាស់ប្តូរ ការរុះរើចល័ត ការដោះយក ឬការធ្វើឲ្យខូចប្រយោជន៍ដល់ផ្លាកសញ្ញាចរាចរណ៍ […]
អានបន្ថែមអាមេរិកបង្កើតគម្រោងជំនួយពិសេសដល់វិស័យអចលនទ្រព្យនៅអាស៊ី
មជ្ឈមណ្ឌល MIT Center for Real Estate ថ្មីៗនេះ ទើបបង្កើតគម្រោងជំនួយពិសេសដល់វិស័យអចលនទ្រព្យនៅអាស៊ីហៅថា Asia Real Estate Initiative ដែលពង្រឹងសក្ដានុពល និងនិរន្តរភាពក្នុងវិស័យនេះក្នុងប្រទេសអាស៊ី។ គម្រោងនេះកឺជាវេទិការសម្រាប់អ្នកដឹកនាំ សហគ្រិន និងសហគមសិក្សាស្រាវជ្រាវ ក្នុងវិស័យអចលនទ្រព្យ ដើម្បីស្វែងរកដំណោះស្រាយទៅលើបញ្ហាប្រឈមនៃវិស័យអចលនទ្រព្យនៅទូទាំងតំបន់អាស៊ី។ គោលដៅសំខាន់មួយនៃគម្រោងគម្រោងអចលនទ្រព្យអាស៊ី នេះ គឺផ្តោតទៅលើការភ្ជាប់ទំនាក់ទំនងប្រកបដោយនិរន្តភាព និងបច្ចេកវិទ្យាក្នុងវិស័យអចលនទ្រព្យ។ នេះបើយោងតាម Massachusetts Institute of Technology ចេញផ្សាយកាលពីដើមខែមីនាកន្លងទៅនេះ។ គម្រោង Asia Real Estate Initiative ក៏មានផែនការសហការជាមួយដៃគូដទៃទៀតនៅអាស៊ី ដើម្បីចូលរួមចំណែកស្រាវជ្រាវ អប់រំ និងចែករំលែកចំណេះដឹង រវាងទ្វីបអាស៊ីទាំងមូល។ លោក Zhengzhen Tan នាយកគម្រោង Asia Real Estate Initiative ថ្លែងថា៖ «យើង ចង់បង្កើតកិច្ចសន្ទនាឆ្លងព្រំដែនរវាង អាស៊ី អាមេរិកខាងជើង និងអឺរ៉ុប ដើម្បីផ្លាស់ប្តូរចំណេះដឹង និងការអនុវត្តផែនការនានា»។ […]
អានបន្ថែម