ព័ត៌មានអចលនទ្រព្យ
ក្រុមហ៊ុន SUNWAH ចង់វិនិយោគលើវិស័យអចលនទ្រព្យ នៅខេត្តព្រះសីហនុ
រដ្ឋបាលខេត្ត បានបង្ហាញការគាំទ្រ និងស្វាគមន៍ចំពោះក្រុមហ៊ុន SUNWAH ដែលចង់វិនិយោគលើវិស័យអចលនទ្រព្យនៅខេត្តព្រះសីហនុនាពេលខាងមុខនេះ ខណៈបច្ចុប្បន្នតំណាងក្រុមហ៊ុន បាននិងកំពុងចុះស្វែងយល់ពីសក្តានុពលវិនិយោគនៅខេត្តនេះ។ នេះបើតាមជំនួបសម្តែងការគួរសម រវាងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោក Jason Choi នាយកក្រុមហ៊ុន SUNWAH កាលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។ នាឱកាសនោះ លោក Jason Choi បានឱ្យដឹងថា កន្លងមកក្រុមហ៊ុន SUNWAH បានធ្វើការវិនិយោគលើអចលនទ្រព្យ ជុំវិញពិភពលោកដូចជាហុងកុង ចិន វៀតណាម ជប៉ុន កាណាដា ជាដើម។ ដោយឡែកនាពេលខាងមុខ ក្រុមហ៊ុន ក៏មានគោលបំណងវិនិយោគអចលនទ្រព្យនៅខេត្តព្រះសីហនុ ដែលជាឱកាសដ៏ល្អមួយ និងជាការបើកទំព័រថ្មីផងដែរ។ ជាការឆ្លើយតប ឯកឧត្តម គួច ចំរើន ស្វាគមន៍ចំពោះក្រុមហ៊ុន SUNWAH ដែលចង់វិនិយោគលើវិស័យអចលនទ្រព្យនៅខេត្តព្រះសីហនុ។ ជាក់ស្ដែង រដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាទីក្រុងហិរញ្ញវត្ថុ។ កន្លងមករដ្ឋក៏បានបង្កើតក្រុមការងារអន្តរក្រសួងរៀបចំគ្រប់គ្រងដីធ្លី និងកំពុងប្រមូលព័ត៌មានដីធ្លីសំដៅប្រែក្លាយខេត្តព្រះសីហនុ ជាខេត្តស្នាក់នៅ ទេសចរណ៍ វិនិយោគ […]
អានបន្ថែមក្រុមហ៊ុនអចលនទ្រព្យល្បីឈ្មោះសិង្ហបុរី ឈានជើងចូលទីផ្សារកម្ពុជា ត្រៀមបើកគម្រោង ៣ ធំៗ
ក្រុមហ៊ុនអចលនទ្រព្យល្បីឈ្មោះ Frasers Hospitality សមាជិកនៃក្រុមហ៊ុន Frasers Property Group នៃប្រទេសសិង្ហបុរី បានឈានជើងចូលទីផ្សារកម្ពុជា ដោយត្រៀមអភិវឌ្ឍគម្រោងអគារអាផាតមិន ៣កន្លែង នៅទីក្រុងភ្នំពេញ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ចេញផ្សាយកាលពីពេលថ្មីនេះ គម្រោងទី ១ គឺ អគារ Capri by Fraser មាន ៨៨បន្ទប់ ដោយនឹងបើកដំណើរការនៅខែតុលា ឆ្នាំ២០២២។ គម្រោងទី ២ គឺ អគារ Capri by Fraser មួយទៀត មាន ៧៨បន្ទប់ ដោយនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៤។ ដោយឡែក នៅឆ្នាំ ២០២៦ អគារអាផាតមិន Fraser Residence Sen Sok មាន ២០០បន្ទប់ ក៏នឹងបញ្ចប់ការសាងសង់ និងបើកដំណើរការផងដែរ។ លោកស្រី Tonya Khong ប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វីកនៃក្រុមហ៊ុន Frasers Hospitality បានលើកឡើងថា […]
អានបន្ថែមចំណតរថយន្តក្រុងឆ្លាតវៃនៅភ្នំពេញ មាន ៣ប្រភេទ ទំនើបម្យ៉ាងម្នាក់ ជប៉ុននឹងបញ្ចប់ការសិក្សាខែមីនា
ការសិក្សាលទ្ធភាពនៃការបង្កើតចំណតឡានក្រុងឆ្លាតវៃនៅក្នុងទីក្រុងភ្នំពេញ ដែលកំពុងធ្វើឡើងដោយរដ្ឋាភិបាលជប៉ុន កំពុងបន្តដោយរលូន ដោយគ្រោងនឹងបញ្ចប់នៅក្នុងខែមីនា ឆ្នាំនេះ។ វឌ្ឍនភាពនៃការសិក្សានេះត្រូវបានបង្ហាញក្នុងកិច្ចប្រជុំវេទិកាសាធារណៈ និងឯកជនសម្រាប់ការអភិវឌ្ឍន៍ទីក្រុង កម្ពុជា-ជប៉ុន ដែលធ្វើឡើងនៅថ្ងៃទី ១៦ ខែកុម្ភៈ នេះ។ គម្រោងចំណតរថយន្តក្រុងឆ្លាតវៃ ស្ថិតក្រោមក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន (MLIT)។ ការសិក្សាបានចាប់ផ្តើមកាលពីខែកក្កដា ឆ្នាំ ២០២១ ដោយក្រុមហ៊ុនជប៉ុនចំនួន ៣។ យោងតាមការសិក្សាជាបឋម ចំណតក្រុងឆ្លាតវៃអាចនឹងមាន ៣ ប្រភេទខុសគ្នា ដែលនឹងសង់តាមទីតាំងសំខាន់ៗនានានៅជុំវិញទីក្រុងភ្នំពេញ ហើយទីតាំងមួយណានឹងមានចំណតបែបណាគឺអាស្រ័យលើតម្រូវការជាក់ស្តែង។ ចំណតឆ្លាតវៃប្រភេទទី ១ ជាកម្រិតខ្ពស់ ដែលមានសេវាកម្មគ្រប់ជ្រុងជ្រោយ ដូចជាប្រព័ន្ធបង្ហាញទីតាំងរថយន្តក្រុង ពេលវេលាមកដល់ ឧបករណ៍បង្ហាញអាកាសធាតុ និងកង់អគ្គិសនីសាធារណៈ ។ ដោយឡែក ចំណតឆ្លាតវៃប្រភេទទី ២ ជាកម្រិតមធ្យមដែលមានហេដ្ឋារចនាសម្ព័ន្ធទូទៅដូចជាកន្លែងអង្គុយរងចាំ និងប្រព័ន្ធបង្ហាញទីតាំងរថយន្តក្រុងជាដើម។ ចំណតទាំង ២ ប្រភេទនេះ នឹងត្រូវបានបំពាក់ដោយប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ កាមេរ៉ាឆ្លាតវៃ ភ្លើងបំភ្លឺឆ្លាតវៃ wifi និងផ្ទាំងផ្សាយពាណិជ្ជកម្ម ឬប្រកាសព័ត៌មានឌីជីថល។ ដោយឡែក ប្រភេទទី៣ គឺគ្រាន់តែបញ្ជរចំណតរថយន្តក្រុងធម្មតាតែប៉ុណ្ណោះ។
អានបន្ថែមការិយាល័យលក់ក្រុមហ៊ុន ISI STEEL ផ្លាស់ប្តូរទីតាំងថ្មីទៅអគារដ៏ទំនើបក្នុងសង្កាត់ចោមចៅ
ISI STEEL ដែលជាក្រុមហ៊ុនកែច្នៃ និងចែកចាយផលិតផលដែកធំជាងគេនៅកម្ពុជា បានផ្លាស់ប្តូរការិយាល័យទៅទីតាំងថ្មី ដែលស្ថិតនៅក្នុងអគារទំនើប ISI Tower កម្ពស់ ៩ ជាន់ នៅឯមហាវិថីវេងស្រេង កែងមហាវិថី ខេ អឹម អេច ខណ្ឌពោធិ៍សែនជ័យ (ទល់មុខផ្សារទំនើប ខេម៉ល)។ នេះជាការប្ដូរពីទីតាំងចាស់ដែលស្ថិតនៅ មហាវិថី សម្តេចព្រះមុនីរ៉េត សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ ការផ្លាស់ប្តូរទីតាំងនេះ សបញ្ជាក់ពីវឌ្ឍនភាព ទំនុកចិត្តកាន់តែរឹងមាំពីសំណាក់អតិថិជន និងភាពរីកចម្រើនរបស់ក្រុមហ៊ុន ស្របតាមចក្ខុវិស័យ «បង្កើត និងកសាងការរស់នៅឱ្យប្រសើរឡើងសម្រាប់គ្រប់គ្នា»។ ការផ្លាស់ប្តូរទីតាំងថ្មីនេះ ក៏ដើម្បីជួយសម្រួលដល់អតិថិជនក្នុងការស្វែងរកទីតាំង។ ទីតាំងថ្មីនេះ គឺនៅជិតនឹងរោងចក្ររបស់ក្រុមហ៊ុន ជាពិសេសការិយាល័យថ្មីគឺមានសោភណភាពស្រស់ស្អាត និងមានចំណតរថយន្តដ៏ធំទូលាយសម្រាប់អតិថិជនផងដែរ។ បង្កើតឡើងនៅឆ្នាំ១៩៩៧ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) បច្ចុប្បន្នបានក្លាយទៅជាក្រុមហ៊ុនកែច្នៃ និងចែកចាយផលិតផលដែកធំជាងគេ និងឈានមុខគេនៅប្រទេសកម្ពុជាដែលមានសមត្ថភាពផលិតជាច្រើនពាន់តោនក្នុងមួយខែ។ ផលិតផលទាំងនោះរួមមាន ស័ង្កសី ISI ផាម ដែកទីប-ស អាយ. អេស. […]
អានបន្ថែមAscott នឹងបើកសណ្ឋាគារ Citadines Flatiron នៅភ្នំពេញក្នុងខែមីនាខាងមុខ
ក្រុមហ៊ុនសណ្ឋាគារល្បីឈ្មោះ Ascott នឹងបើកដំណើរការបណ្តាញសណ្ឋាគាររបស់ខ្លួន Citadines Flatiron Phnom Penh នៅរាជធានីភ្នំពេញនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ផ្តល់ជូននូវសេវាកម្មទាំងបន្ទប់អាផាតមិនជួល និងសណ្ឋាគារ។ Citadines Flatiron មាន ៣១៥ យូនីត ហើយមានទីតាំងនៅក្នុងអគារ Flatiron by Meridian ដែលជាគម្រោងអភិវឌ្ឍចម្រុះកម្ពស់ ៤១ ជាន់ នៅចំកណ្ដាលក្រុងភ្នំពេញ។ Citadines Flatiron ផ្តល់ជូននូវជម្រើសបន្ទប់ និងអាផាតមិនជាច្រើន ពីយូនីតសណ្ឋាគារ បន្ទប់ប្រភេទស្ទូឌីយ៉ូ ១បន្ទប់គេង ២បន្ទប់គេង និង ៣បន្ទប់គេង ជាដើម។ ការបើកសម្ពោធ Citadines Flatiron Phnom Penh គឺជាការបោះជំហានទី ៣ របស់ The Ascott Limited មកកាន់ប្រទេសកម្ពុជា បន្ទាប់ពី CASA Meridian Residences និង Somerset Norodom […]
អានបន្ថែមតើការទិញលំនៅឋានមុនគម្រោងបើកការដ្ឋានសាងសង់ជាជម្រើសល្អ ឬហានិភ័យ?
សរសេរដោយ Harbor property នៅពេលនិយាយអំពីការទិញអចលនទ្រព្យយសម្រាប់វិនិយោគ ឬស្នាក់នៅ ជាទូទៅអ្នកទិញមានជម្រើស ៣៖ ១. ទិញអចលនទ្រព្យដែលបានបញ្ចប់ការសាងសង់ទាំងស្រុង ២. ទិញអចលនទ្រព្យដែលកំពុងសាងសង់ និង ៣. ទិញអចលនទ្រព្យមុនគម្រោងបើកការដ្ឋានសាងសង់។ ក្នុងចំណោមជម្រើសទាំង ៣ ខាងលើ ការទិញអចលនទ្រព្យមុនគម្រោងបើកការដ្ឋាន ទទួលបានការចាប់អារម្មណ៍ខ្លាំងចំណោមអ្នកទិញមួយចំនួនដោយសារហេតុផលដ៏ទាក់ទាញចំនួន៣។ ទី១ ប្រសិនបើអ្នកទិញអចលនទ្រព្យមុនគម្រោងបើកការដ្ឋាន អ្នកអាចទិញក្នុងតម្លៃក្រោមទីផ្សារ ហើយអាចលក់បន្តដើម្បីទទួលបានប្រាក់ចំណេញ ប្រសិនបើអ្នកជាអ្នកវិនិយោគ។ ទី២ អ្នកអាចមានសិទ្ធក្នុងការជ្រើសរើសទីតាំង ឫយូនីតដែលអ្នកពេញចិត្តមុនគេ។ ទី៣ អ្នកនឹងទទួលបានជម្រើសបង់ប្រាក់ដ៏ល្អពីអ្នកអភិវឌ្ឍន៍ជាមួយនឹងអត្រាការប្រាក់ទាប ប្រសិនបើអ្នកបង់រំលោះប្រចាំខែ។ ទោះជាយ៉ាងណាក៏ដោយ ការទិញលំនៅឋានមុនគម្រោងបើកការដ្ឋាន អ្នកក៏អាចនឹងប្រឈមនឹងហានិភ័យដែលអ្នកអភិវឌ្ឍន៍ខកខានក្នុងការបញ្ចប់គម្រោង ឬមិនបានចាប់ផ្តើមសាងសង់គម្រោង បន្ទាប់ពីអ្នកបង់ថ្លៃពេញ ឬបង់រំលោះអចលនទ្រព្យរបស់អ្នក។ ថ្មីៗនេះមានការតវ៉ាពីសំណាក់អតិថិជនមួយចំនួន ដែលបានទិញលំនៅឋានមុនគម្រោងបើកការដ្ឋានពីក្រុមហ៊ុនអភិវឌ្ឍន៍បុរីមួយនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ អ្នកស្រី ទិត្យ ប៊ុណ្ណា ជាកម្មការិនីរោងចក្រ និងជាអតិថិជនម្នាក់បានឱ្យដឹងថា៖ «ខ្ញុំបានទិញលំនៅឋាន នៅឆ្នាំ ២០១៨ ដោយបានបង់ប្រាក់គ្រប់ចំនួន១០០% ហើយក្រុមហ៊ុនបានសន្យាថានឹងសាងសង់ផ្ទះរបស់ខ្ញុំចប់ក្នុងរយៈពេល ១៨ខែ ហើយដែលអាចពន្យាពេល ៤ខែបន្ថែម។ ប៉ុន្តែ ឥឡូវនេះគឺខែកុម្ភៈ ឆ្នាំ២០២២ហើយ […]
អានបន្ថែមគ្រឿងសង្ហារិមល្បីរបស់ស៊ុយអែត IKEA នឹងបង្ហាញខ្លួននៅកម្ពុជា ឆាប់ៗ
គ្រឿងសង្ហារិមល្បីរបស់ស៊ុយអែត IKEA គ្រោងនឹងបង្ហាញខ្លួននៅកម្ពុជា ក្នុងអំឡុងសប្ដាហ៍ក្រោយ នៅឯផ្សារ SCG Design Village នៅឯខណ្ឌសែនសុខ។ បើយោងតាម SCG Design Village ក្នុងជំហានដំបូង វត្តមានរបស់IKEA គឺគ្រាន់តែជាការនាំយកផលិតផលIKEA មកលក់ក្នុង SCG Design Village តែប៉ុណ្ណោះ ដោយមិនទាន់មានការបើកការហាងIKEA ផ្ទាល់នោះទេ។ យ៉ាងណាមិញ បើទីផ្សារចាប់អារម្មណ៍ខ្លាំង ក្រុមហ៊ុនអាចនឹងពិចារណាបើកហាង IKEA នៅជំហានបន្ទាប់។ គួរបញ្ជាក់ថា ផ្សារទំនើប Design Village នេះ គឺជាផ្សារដំបូង និងនាំមុខគេនៅកម្ពុជា ដែលលក់ផលិតផល និងផ្តល់សេវាពេញលេញគ្រប់ជ្រុងជ្រោយទាក់ទងនឹងផ្ទះ សម្រាប់ការរចនាខាងក្នុង និងខាងក្រៅ ឬហៅថា home & living one-stop shop។ ផ្សារនេះ ជាការវិនិយោគរួមក្រុមហ៊ុនធំៗ ២ នៃប្រទេសថៃ SCG និង Boonthavorn ដែលបានបើកដំណើរការ កាលពីថ្ងៃទី ៩ […]
អានបន្ថែមទំហំកម្ចីទិញផ្ទះមានដល់ ៦,៤ពាន់លានដុល្លារ គិតត្រឹមខែធ្នូ ឆ្នាំ២០២១ កើនឡើង ២៦%
គិតត្រឹមដំណាច់ឆ្នាំ ២០២១ ទំហំប្រាក់កម្ចីទិញផ្ទះនៅកម្ពុជាមានដល់ ៦,៤ ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង៥៤,១៥% នៃសមតុល្យកម្ចីសរុបជាង ១១,៨៩ ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ខូ អិលធីឌី (CBC) កាលពីថ្មីៗនេះ។ ទំហំប្រាក់កម្ចីទិញផ្ទះនេះមានការកើនឡើង ២៦% បើធៀបនឹងទំហំកាលពីចុងឆ្នាំ២០២០។ របាយការណ៍បានបន្ថែមថា ពាក្យស្នើសុំកម្ចីទិញផ្ទះគិតត្រឹមត្រីមាសទី ៤ ឆ្នាំ ២០២១ មានចំនួន ១៥៩ ៥៧០ ពាក្យ ឬស្មើនឹង ១១,៨២% នៃពាក្យស្នើសុំកម្ចីសរុបចំនួន១,៣៥ លាន។ CBC ក៏បានបន្ថែមថា គុណភាពឥណទាន នៅតែល្អ ដោយអត្រាបង់ប្រាក់យឺតជាងកាលដំណត់លើសពី ៣០ ថ្ងៃ មានត្រឹម ២% ប៉ុណ្ណោះសម្រាប់កម្ចីគ្រប់ប្រភេទ ចំណែកឯ កម្ចីទិញផ្ទះមានត្រឹមប្រមាណ ១% ប៉ុណ្ណោះ។
អានបន្ថែមចំណូលដុល NagaCorp ឆ្នាំ ២០២១ មាន ២២៣ លានដុល្លារ ធ្លាក់ចុះ៧៤% ធៀបនឹង២០២០
ក្រុមហ៊ុនNagaCorp ដែលជាម្ចាស់កាស៊ីណូខ្នាតយក្សណាហ្គាវើលនៅរាជធានីភ្នំពេញ បានបង្ហាញថាខ្លួនមានចំណូលដុល ឬ GGR សរុប ២២៣,៥ លានដុល្លារ ក្នុងឆ្នាំ២០២១ ដែលធ្លាក់ចុះប្រមាណ ៧៤% បើធៀបនឹងឆ្នាំ ២០២០។ បើយោងតាមរបាយការណ៍ក្រុមហ៊ុនចេញថ្ងៃទី ៧ កុម្ភៈ ការធ្លាក់ចុះនេះ ភាគច្រើនបណ្ដាល់មកកាស៊ីណូបានបិទទ្វារជាង ៦ ខែនៅឆ្នាំ ២០២១ ។ ប៉ុន្ដែ ការងើបឡើងវិញក្រោយពេលបើកទ្វារវិញ ចាត់ទុនថាមានសន្ទុះគួរឱ្យកត់សម្គាល់។ ក្នុងឆ្នាំ ២០២១ នេះ ប្រាក់ចំណេញដុលមិនទាន់កាត់កងចំណាយពន្ធ និងផ្សេងៗ (ឬEBITDA) មានចំនួន ២២,៤លានដុល្លារ ដែលធ្លាក់ដល់ទៅ ៩១% បើធៀបនឹងឆ្នាំ ២០២០។ យ៉ាងណាមិញ ក្រុមហ៊ុននៅតែមានសុទិដ្ឋិនិយមសម្រាប់ឆ្នាំ ២០២២ នេះ ពិសេសខែមករា ដែលចំណូលរបស់ក្រុមហ៊ុនគឺមាននិន្នការកើនឡើង។
អានបន្ថែមសម្តេច ហ៊ុន សែន នឹងប្រែមុខមាត់ខេត្តភាគឦសាន ទៅជាប៉ូលសេដ្ឋកិច្ចទី ៤ របស់កម្ពុជា
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងប្រែមុខមាត់ខេត្តភាគឦសានឱ្យក្លាយជាប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ព្រោះខេត្តទាំងនោះមានសក្តានុពលធំៗ ២ គឺ កសិ-ឧស្សាហកម្ម និងធនធានរ៉ែ។ សម្ដេចប្រកាសដូច្នេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ កាលពីថ្ងៃទី ៧ ខែកុម្ភៈ កន្លងទៅ។ «កម្ពុជាមានប៉ូលសេដ្ឋកិច្ច ៣ ធំៗ រាជធានីភ្នំពេញ ព្រះសីហនុ សៀមរាប ហើយតំបន់ភាគឦសាន នឹងក្លាយជាប៉ូលទី ២ ព្រោះមានសេដ្ឋកិច្ចកសិឧស្សាហកម្ម និងរ៉ែ» សម្ដេចមានប្រសាសន៍។ ជាក់ស្ដែង រ៉ែមាសនៅខេត្តមណ្ឌលគិរី មកទល់បច្ចុប្បន្នចម្រាញ់បានជាង ១៧០០ គីឡូ ហើយ ខណៈសម្ដេចថាភូមិភាគនេះនៅមានធនធានរ៉ែច្រើនទៀតដូចជា ធ្យូងថ្មជាដើម។ តំបន់ភាគឦសាននេះ នឹងត្រូវតភ្ជាប់ដោយផ្លូវជាតិលេខ៧នេះ គឺជាផ្លូវសក្ដានុពលមួយ តភ្ជាប់ពីរាជធានីភ្នំពេញ ឆ្លងកាត់ខេត្តសំខាន់ៗ ដូចជា ខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង និងឆ្ពោះទៅ មណ្ឌលគិរី រតនគិរី។
អានបន្ថែម