ព័ត៌មានអចលនទ្រព្យ
សាលាក្រុងស្នើឱ្យជប៉ុនជួយលើកកម្ពស់ប្រព័ន្ធពន្លត់អគ្គិភ័យសម្រាប់អគារខ្ពស់នៅភ្នំពេញ
អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានស្នើឱ្យជប៉ុនពិចារណាវិនិយោគបន្ថែមលើច្រើនវិស័យនៅទីក្រុងភ្នំពេញ ពិសេសលើសេវាកម្មពន្លត់អគ្គិភ័យសម្រាប់អគារខ្ពស់ៗ។ ឯកឧត្តម បានឱ្យដឹងដូច្នេះ ក្នុងជំនួបជាមួយក្រុមអ្នកវិនិយោគទុនជប៉ុន កាលពីថ្ងៃទី ០៣ ខែ កុម្ភៈ កន្លងទៅ។ ឯកឧត្តម ថា៖ «បញ្ហាអគ្គិភ័យសម្រាប់អគារខ្ពស់ៗ គឺរឿងសំខាន់មួយដែលត្រូវតែត្រៀមខ្លួនឱ្យបានរួចរាល់គ្រប់ពេល ទាំងបច្ចេកទេស ឧបករណ៍ រថយន្តពន្លត់អគ្គីភ័យ និងក្រុមការងារមានចំណេះជំនាញ ទិសដៅដើម្បីដោះស្រាយបញ្ហាបានទាន់ពេលវេលា»។ ជាការឆ្លើយតបនឹងសំណើ លោក តាកាហាស៊ី ហ្វូមីគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាថា ភាគីជប៉ុននឹងត្រៀមខ្លួនជួយដល់រាជធានីភ្នំពេញ តាមតែអាចធ្វើបាន។ គួរបញ្ជាក់ថា កាលពីខែតុលា ឆ្នាំ ២០២១ កន្លងទៅ ក្រសួងមហាផ្ទៃ បានសម្រេចបង្កើតក្រុមការងារបង្ការ និងពន្លត់អគ្គិភ័យកាតព្វកិច្ច និងស្ម័គ្រចិត្ត សម្រាប់សំណង់អគារខ្ពស់ និងជាន់ក្រោមដី ជាផ្លូវការ ដើម្បីបង្ការ និងពន្លត់អគ្គិភ័យ តាមសំណង់គោលដៅ។ (អានបន្ថែម)
អានបន្ថែមក្រុមហ៊ុនក្នុងស្រុកដំបូងគេ ប្រកាសពង្រីកសេវាអចលនទ្រព្យទៅកាន់ទីផ្សារពិភពលោក
ZPLAT INTERNATIONAL ដែលជាក្រុមហ៊ុនបណ្តាក់ទុនវិនិយោគអចលនទ្រព្យសកលថ្មីមួយ នឹងក្លាយជាក្រុមហ៊ុនក្នុងស្រុកដំបូងគេនៅកម្ពុជា ដែលពង្រីកខ្លួនទៅកាន់ទីផ្សារអចលនទ្រព្យពិភពលោក ចាប់យកចំណែកទីផ្សារឱ្យកាន់តែធំ ស្របពេលដែលសេវាកម្មអចលនទ្រព្យសកលកំពុងបង្ហាញពីកំណើនតម្រូវការគួរឱ្យកត់សម្គាល់។ ZPLAT INTERNATIONAL នឹងបើកដំណើរការឆាប់ៗនេះ ដែលស្ថិតក្រោមគ្រប់គ្រងដោយក្រុមហ៊ុន Zillennium Co., Ltd. (Z1 Group) ដែលជាក្រុមហ៊ុនអចលទ្រព្យដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា។ ការប្រកាសពង្រីកខ្លួនរបស់ក្រុមហ៊ុន ZPLAT INTERNATIONAL ស្របពេលដែលទីផ្សារអចលនទ្រព្យនៅទូទាំងពិភពលោកបានបង្ហាញពីកំណើនយ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាក់ស្តែង ប្រតិបត្តិការទិញ-លក់ក្នុងវិស័យអចលនទ្រព្យបូកបញ្ចូលគ្នានៅទូទាំងពិភពលោកសម្រេចបានទំហំទឹកប្រាក់ប្រមាណ ៧៥៧ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល៩ ខែ (មករា-កញ្ញា) ឆ្នាំ២០២១។ ទំហំទឹកប្រាក់នេះកើន៤% បើធៀបនឹងឆ្នាំ២០១៩ មុនពេលដែលកូវីដ-១៩ ផ្ទុះឡើង។ នេះបើតាមរបាយការណ៍ស្រាវជ្រាវរបស់ក្រុមហ៊ុន JLL ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។ កំណើនប្រតិបត្តិការទិញ-លក់អចលនទ្រព្យនៅលើទីផ្សារអន្តរជាតិ បានបង្កើតឱកាសជាច្រើនដល់ប្រតិបត្តិករក្នុងវិស័យនេះដើម្បីពង្រីកខ្លួនក្នុងការឆ្លើយតបទៅនឹងកំណើនតម្រូវការទាំងពេលបច្ចុប្បន្ន នឹងទៅអនាគត។ ដើម្បីឆ្លើយតបនូវកំណើននេះ ក្រុមហ៊ុន ZPLAT INTERNATIONAL កំពុងត្រូវការជ្រើសរើសអ្នកជំនាញវ័យក្មេងជាច្រើននាក់ដែលមានជំនាញផ្នែកអន្តរភាសា មកចូលរួមក្នុងគម្រោងសកលដើម្បីក្លាយខ្លួនជាក្រុមហ៊ុនផ្តល់ទិន្នន័យអចលនទ្រព្យដ៏សម្បូរបែប និងជាទីផ្សារអចលនទ្រព្យឈានមុខគេមួយនៅទូទាំង ១៩៥ ប្រទេសលើពិភពលោក។ បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើរប្រវត្តិរូបសង្ខេបមកកាន់អ៊ីម៉េល talent@zplat.com ។ មានតែបេក្ខជនជាប់ឈ្មោះប៉ុណ្ណោះ ទើបត្រូវបានអញ្ជើញមកសម្ភាសន៍។ […]
អានបន្ថែមតើត្រូវចុះបញ្ជី ឬផ្ទេរកម្មសិទ្ធទៀតទេ ក្រោយទទួលបានប្លង់បំបែកក្បាលដីពីម្ចាស់បូរី ឬដីឡូតិ៍?
ការបំបែកក្បាលដី ជាសកម្មភាពពេញនិយមមួយក្នុងទីផ្សារអចលនទ្រព្យកម្ពុជាបច្ចុប្បន្ន ពិសេសក្នុងអាជីវកម្មពុះដីឡូតិ៍ បុរី និងផ្ទះល្វែង។ ប៉ុន្តែក្នុងនាមជាអ្នកទិញ អ្នកដឹងទេថា តើការបំបែកក្បាលដីជាអ្វី? ប្លង់បំបែកក្បាលដីជាអ្វី? ហើយតើគួរធ្វើដូចម្ដេចខ្លះ ក្រោយទទួលបានប្លង់បំបែកក្បាលដីពី ម្ចាស់ដីឡូតិ៍ ឬម្ចាស់បូរី? យោងតាមប្រកាសលេខ០៨៧ ដ.ន.ស. ប្រក/នីក. ស្តីពីការអភិវឌ្ឍដី ការបំបែកក្បាលដី សំដៅដល់ការបំបែកក្បាលដីមួយឱ្យទៅជាប្លង់ដីតូចៗ សម្រាប់ការសាងសង់លំនៅឋាន អគារពាណិជ្ជកម្ម និងឧស្សាហកម្ម ជាដើម។ តាមច្បាប់ ម្ចាស់ដីដែលចង់បំបែកក្បាលដីទៅជាប្លង់តូចៗ ត្រូវតែរៀបចំហេដ្ឋារចនាសម្ព័ន្ធសាធារណៈ លំហសាធារណៈ ផ្ទៃបៃតង និងសេវាសាធារណៈ ឱ្យសមស្របតាមបទប្បញ្ញត្តិនៃការប្រើប្រាស់ដី។ ជាទូទៅ ការបំបែកក្បាលដីមាន ២ ទម្រង់គឺ ការបំបែកក្បាលដីដោយផ្ទេរ និងការបំបែកក្បាលដីដោយមិនផ្ទេរ។ ការបំបែកក្បាលដីដោយផ្ទេរ ជាការបំបែកដីជាប្លង់តូចៗ ឱ្យទៅអ្នកផ្សេង ដែលអាចកើតឡើងតាមរូបភាពដូចជា ការលក់ទិញ ប្រទានកម្ម ដោះដូរ ផ្ទេរមរតក ឬតាមសេចក្តីសម្រេចរបស់តុលាការជាដើម។ ដោយឡែក ការបំបែកក្បាលដីដោយមិនផ្ទេរ គឺការបំបែកដី ទៅប្លង់តូចៗ តែមិនទាន់មានផ្ទេរកម្មសិទ្ធិឱ្យនរណាម្នាក់នោះទេ។ ការបំបែកបែបនេះពេញនិយមក្នុងអាជីវកម្មដីឡូតិ៍ ឬបូរី។ ឧទាហរណ៍ ម្ចាស់ដី១ ហិកតា […]
អានបន្ថែមក្រសួងសេដ្ឋកិច្ច ស្នើពន្យាការអនុវត្តពន្ធលើចំណេញមូលធនរយៈពេល២ឆ្នាំ ដល់២០២៤
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់សំណើគោរពជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សុំពន្យារពេលអនុវត្តការយកពន្ធលើចំណេញមូលធនបន្ថែមចំនួន២ឆ្នាំទៀត រហូតដល់ឆ្នាំ២០២៤។ ឯកឧត្តម នុប សុធន វិចិត្រ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងនៅថ្ងៃទី២៤ មករា នេះថា ការស្នើពន្យារពេលការអនុវត្តពន្ធលើចំណេញមូលធន គឺដើម្បីចូលរួមអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី។ ជាកស្ដែង ការប្រមូលចំណូលពន្ធ លើពន្ធចំណេញមូលធន ត្រូវចាប់ផ្តើមអនុវត្តន៍ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២តទៅ បន្ទាប់ពីពន្ធនេះត្រូវបានពន្យារ ពេលអនុវត្តរយៈពេល១ឆ្នាំកន្លងមក។ (អានបន្ថែម) តាមរយៈការស្នើសុំពន្យាពេលថ្មីនេះ ការអនុវត្តអាចនឹងចាប់ផ្តើមនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤តទៅ។ គួរបញ្ជាក់ថា ចំណេញមូលធន សំដៅដល់ប្រាក់ចំណូលដែលបានមកពីការលក់ ឬផ្ទេរមូលធន ក្រោយការដកចំណាយ។ ដោយឡែក មូលធន សំដៅទៅលើ អចលនទ្រព្យ ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះអាជីវកម្ម កម្មសិទ្ធបញ្ញា រូបិយវត្ថុបរទេស។ អត្រាពន្ធលើចំណេញមូលធនត្រូវបានកំណត់តាមអត្រាថេរ ២០% ។ អ្នកជាប់ពន្ធត្រូវបានអនុញ្ញាតឱ្យជ្រើសរើសវិធីគណនាចំណេញមូលធនបាន ២ […]
អានបន្ថែមCBRE៖ ២០២២ ផ្ទៃក្រឡាផ្សារទំនើបនឹងកើនដល់ ១៩ម៉ឺនម៉ែត្រការ៉េ ត្រៀមប្រឈមនិន្នាការ ៣ ធំៗ
បញ្ហាការផ្គត់ផ្គង់ច្រើនហួសតម្រូវការ និងភាពមិនប្រាកដប្រជានៃវិបត្តិកូវីដ នៅតែជាឧបសគ្គសម្រាប់ទីផ្សារលក់រាយ ឬផ្សារទំនើបសម្រាប់ឆ្នាំ ២០២២។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ CBRE ។ ឆ្នាំ២០២២ នឹងមានផ្សារទំនើបធំៗ យ៉ាងហោច ៤ កន្លែង បើកដំណើរការ រួមមាន ផ្សារChip Mong Sen Sok ផ្សារChip Mong 271 ផ្សារ Prince International Plaza និងផ្សារ Lucky Pavilion Mall។ ផ្សារទាំងនេះនឹងបង្កើតផ្ទៃក្រឡាផ្គត់ផ្គង់ដល់ទៅ ១៩០ ០០០ ម៉ែត្រការ៉េ នៅឆ្នាំ ២០២២ ដែលនឹងធ្វើឱ្យទីផ្សារកាន់តែប្រកួតប្រជែង។ កត្តានេះនឹងធ្វើឱ្យម្ចាស់អាជីវកម្មផ្សារត្រូវតែងាកទៅរកការឌីស៉ាញផ្សារ និងសកម្មភាពក្នុងផ្សារឱ្យទាក់ទាញជាងមុន។ លើសពីនេះ និន្នាការបញ្ចុះតម្លៃជួលនឹងនៅតែបន្ដ ជាមួយនឹងកិច្ចសន្យារយៈពេលវែង។ និន្នាការមួយទៀតដែលនឹងកើតឡើងគឺតម្រូវការធនធានមនុស្សជំនាញច្រើនជាងមុនពិសេសលើវិស័យ mini-mart ឬ convenient store និងផ្សារលក់ទំនើបបែបរហ័សជាដើម។ គួរបញ្ជាក់ថា ក្នុងឆ្នាំ ២០២១ កន្លងមក ផ្សារទំនើបថ្មី ១២ ឬស្មើនឹង […]
អានបន្ថែមCBRE ថានិន្នាការ ៤ ធំៗ នឹងកើតឡើងក្នុងទីផ្សារអចលនទ្រព្យប្រភេទលំនៅឋានឆ្នាំ២០២២
នៅឆ្នាំ ២០២២ ការផ្គត់ផ្គង់ក្នុងទីផ្សារលំនៅឋានជារួមទាំងខុនដូ និងបូរី នឹងមានតិចជាងមុន ខណៈនិន្នាការលក់ក្នុងតម្លៃប្រូម៉ូសិននឹងនៅតែបន្តពិសេសសម្រាប់ខុនដូ ទិសដៅដើម្បីលក់យូនីតដែលជាប់គាំងចេញ ក្រោយមានការធ្លាក់ចុះយ៉ាងគំហុក២ឆ្នាំចុងក្រោយនេះ។ នេះបើយោងតាមរបាយការណ៍ព្យាករណ៍ប្រចាំឆ្នាំរបស់ CBRE នាពេលថ្មីៗនេះ។ របាយការណ៍បានបន្ថែមថា ក្នុងពេលជាមួយគ្នានេះ អ្នកទិញផ្ទះក្នុងស្រុកក៏នឹងផ្លាស់ប្តូររសនិយម និងវិធីជ្រើសរើសលំនៅឋានផងដែរ។ ក្រៅពីចង់បានផ្ទះដែលមានតម្លៃសមរម្យ អ្នកទិញភាគច្រើននឹងងាកមកផ្ដោតលើគុណភាពផ្ទះ និងភាពប្លែកថ្មីនៃការរចនាម៉ូតផ្ទះដែលទំនើបនឹងស្របតាមនិន្នការលោកជាងមុន។ កត្តានេះនឹងធ្វើឱ្យ អ្នកអភិវឌ្ឍន៍ពិចារណាឡើងវិញទាំងកត្តាតម្លៃ គុណភាព និងការរចនា មុននឹងសម្រេចចិត្តសាងសង់គម្រោងណាមួយ។ យោងតាមរបាយការណ៍ដដែល ក្នុងឆ្នាំ ២០២១ ខុនដូ ៤ គម្រោង (ជាង ១,000 យូនីត) និង បុរី ៦២ (ជាង ២០,000 ខ្នង) ត្រូវបានប្រកាសលក់។ ដោយឡែក នៅឆ្នាំ២០២២ បូរីនឹងមានដល់ ៥0,000 ខ្នង ខណៈខុនដូនឹងមានប្រមាណ ១៣ ០០០ យូនីត ។
អានបន្ថែមCBRE ថាវិស័យឧស្សាហកម្ម និងភស្តុភារនៅកម្ពុជានឹងផ្លាស់ប្ដូរខ្លាំងលើ ៣ ចំណុចធំៗ
វិស័យឧស្សាហកម្ម និងភស្តុភារនៅកម្ពុជា រំពឹងថានឹងមានសន្ទុះខ្លាំងនៅឆ្នាំ ២០២២ ដោយសារតែតម្លៃនៃការប្រតិបត្តិការធ្លាក់ទាបជាងមុន ខណៈគម្រោងហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់តភ្ជាប់នានាក៏បាន និងកំពុងរីកដុះដាលឥតឈប់ឈរ។ នេះបើយោងតាមរបាយការណ៍ព្យករណ៍របស់ភ្នាក់ងារអចលនទ្រព្យCBRE Cambodia កាលពីថ្មីៗនេះ។ របាយការណ៍បានបន្ថែមថា ដោយសារតែសក្តានុពលនៃកំណើនខ្ពស់ វិស័យឧស្សាហកម្ម នឹងផ្លាស់ប្ដូរខ្លួនទៅរកភាពស៊ីជម្រៅ និងផ្ដោតលើជំនាញជាន់ខ្ពស់ជាងមុន។ ឧទាហរណ៍ ក្រៅពីរោងចក្រកាត់ដេរធម្មតាៗ កម្ពុជានឹងមានរោងចក្រដែលប្រើបច្ចេកវិទ្យាខ្ពស់ៗដូចជា កសិឧស្សាហកម្ម ការកែច្នៃ ផលិតផលសរីរាង្គ កន្លែងស្ដុកត្រជាក់ និងរោងចក្រផលិតថយន្ត ជាដើម។ និន្នាការសំខាន់មួយទៀតដែលនឹងកើតឡើងក្នុងវិស័យនេះ គឺខ្សែសង្វាក់ផលិតកម្មស្អាត និងបៃតង។ មានន័យថា រោងចក្រនានានឹងគិតគូរពីបរិស្ថាន សង្គម និងអភិបាលកិច្ច ជាងមុន ដើម្បីឆ្លើយតបទៅនឹងនិន្នការប្រែម្រួលអាកាសធាតុសកលោក។ គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ ២០២១ ប្រទេសកម្ពុជាមានគម្រោងតំបន់សេដ្ឋកិច្ចពិសេស ៣៩ទីតាំង គ្របដណ្តប់លើផ្ទៃដីសរុប ១៣០០០ ហិកតា នៅទូទាំងប្រទេស ឬស្មើនឹងទុនវិនិយោគសរុប ២,៧ប៊ីលានដុល្លារ។ ខេត្តព្រះសីហនុបានចុះបញ្ជីតំបន់សេដ្ឋកិច្ចពិសេសជាង ៧០០ លានដុល្លារអាមេរិក បន្ទាប់មកខេត្តស្វាយរៀងមានជាង ៤០០ លានដុល្លារ ខណៈខេត្តកោះកុង និងកំពង់ឆ្នាំង ៣០០ ដុល្លារ រៀងៗខ្លួន។ […]
អានបន្ថែមសរុបមេរៀន និងឧបសគ្គរបស់ទីផ្សារអចលនទ្រព្យឆ្នាំ ២០២១ និងនិន្នាការឆ្នាំ ២០២២
សរសរដោយ អ្នកវិភាគឯករាជ្យលោក Eric Wong Chon Lap នៅទីបំផុតឆ្នាំ ២០២១ ដែលជាឆ្នាំដ៏លំបាកមួយរបស់វិស័យអលចនទ្រព្យបានបញ្ចប់ ព្រមនឹងហេតុការណ៍មិនរំពឹងទុកជាច្រើនបានកើត។ បញ្ហាចំបងដែលគ្រប់គ្នាសង្កេតឃើញគឺការដាំក្បាលចុះរបស់ទីផ្សារខុនដូ។ ក្នុងឆ្នាំ ២០២១ នេះ មិនមានការបើកលក់ខុនដូថ្មីនោះទេ ប៉ុន្តែមានគម្រោងខ្លះដែលនៅជាយក្នុងបានបើកលក់តែ ក៏មិនច្រើនដែរដូចពីមុនដែរ។ ទីផ្សារនឹងក្រុងព្រះសីហនុរងសម្ពាធខ្លាំងបំផុត ព្រោះរំពឹងខ្លាំងលើវិនិយោគិនក្រៅប្រទេស។ ប៉ុន្តែវិបត្តិនេះបានធ្វើឱ្យកម្ពុជាមើលឃើញឱកាសថ្មី គឺទីផ្សារលំនៅឋានតម្លៃសមរម្យ និងមធ្យមដែលបាន និងកំពុងកើនឡើង ទោះស្ថិតក្នុងវិបត្តិ។ វិបត្តិកូវីដ ធ្វើឱ្យមនុស្សផ្ដោតសំខាន់លើទីធ្លា និងលំហរធម្មជាតិ ច្រើនជាងមុនដែលធ្វើឱ្យលំនៅឋានតម្លៃមធ្យមនៅជាយក្រុង មានតម្រូវការខ្ពស់ ជាជាងខុនដូតូចៗនៅក្នុងក្រុង។ ត្រង់ចំណុចនេះ សង្កេតឃើញថា ម្ចាស់គម្រោងជាច្រើន ចាប់យកឱកាសនេះបានទាន់ពេល ដោយបន្ថែមគម្រោងប្រភេទជាច្រើនទៅក្នុងទីផ្សារ។ ទីផ្សារលក់រាយ ឬផ្សារទំនើប រងសម្ពាធខ្លាំង ពិសេសនៅឆមាសទី ១ នៃឆ្នាំ២០២១ ប៉ុន្តែចាប់ផ្ដើមមានដង្ហើមដកឡើងវិញដោយមានការប្រកាសបើកប្រទេសកាលពីខែវិច្ឆិកា។ ក្រោយបើកប្រទេស វិនិយោគិនខ្លះបានចាប់យកឱកាស ដោយបើកផ្សារទំនើបថ្មីៗ ក៏ដូចជានាំចូលប្រេនទំនិញថ្មីៗជាច្រើន ដើម្បីត្រៀមវាយលុកទីផ្សារ។ ដូចគ្នានេះ ស្ថានភាពលំបាកក៏បានបង្រៀនឱ្យម្ចាស់អាជីវកម្មសណ្ឋាគារ ផ្ដាស់ប្ដូរផ្នត់គំនិត និងមានភាពច្នៃប្រឌិតជាងមុនក្នុងការធ្វើអាជីវកម្ម ដើម្បីទ្រទ្រង់អាជីវកម្មឱ្យទៅមុខ រង់ចាំការត្រឡប់មកវិញនៃភ្ញៀវទេសចរអន្តរជាតិ។ សណ្ឋាគារខ្លះ បានផ្លាស់ប្ដូរគោលនយោបាយមកផ្ដោតលើទីផ្សារក្នុងស្រុកទាំងស្រុង […]
អានបន្ថែមCBRE ព្យាករថានឹងមានរឿងថ្មីៗ ១០យ៉ាង កើតឡើងនៅក្នុងទីផ្សារអចលនទ្រព្យ ក្នុងឆ្នាំ ២០២២
ភ្នាក់ងារអលចនទ្រព្យអន្តរជាតិ CBRE Cambodia កាលពីថ្ងៃទី២០ មករា កន្លងទៅ បានរៀបចំកម្មវិធី ‘Fearless Forecast 2022: Foundations of a Tiger’ ឬ ការព្យាករលើវិស័យអចលនទ្រព្យនៅកម្ពុជាសម្រាប់ ឆ្នាំ ២០២២ ។ លោក Lawrence Lennon នាយកគ្រប់គ្រងថ្មីរបស់ បានឱ្យដឹងក្នុងការធ្វើបទបង្ហាញថា សម្រាប់ឆ្នាំ ២០២២ នឹងមាននិន្នាការថ្មីៗ ១០ចំណុចដែលនឹងកើតឡើង។ ១) បន្ទាប់ពីការធ្លាក់ចុះយ៉ាងគំហុកនៃទីផ្សារខុនដូកម្រិតខ្ពស់ក្នុង ២ ឆ្នាំកន្លងមក ក្នុងឆ្នាំ២០២២នេះ នឹងមិនមានគម្រោងថ្មីប្រកាស ឬសាងសង់នោះទេ។ ឆ្នាំនេះ អចលនទ្រព្យដែលនឹងមានសន្ទុះគឺ លំនៅឋានតម្លៃសមរម្យ និងមធ្យម ព្រោះតម្រូវការនៅខ្ពស់ ពិសេសសម្រាប់ប្រជាជនអាយុ ២២ ដល់ ៥៥ ឆ្នាំ។ ២) CBRE ក៏បានព្យាករនិន្នាការភ្ញៀវទេសចរបរទេសដែលនឹងចូលមកកម្ពុជានៅឆ្នាំនេះ នឹងមានត្រឹមតែ ២០% ប៉ុណ្ណោះបើធៀបនឹងចំនួនកាលពីឆ្នាំ ២០១៩ ដែលមានជាង ៦លាននាក់។ យ៉ាងណាក្ដី […]
អានបន្ថែមរដ្ឋបាលខេត្តកំពង់ស្ពឺដកហូតការកាន់កាប់ដីខុសច្បាប់ ៧៨៤ ហិកតា នៅស្រុកឱរ៉ាល់
រដ្ឋបាលខេត្តកំពង់ស្ពឺ បានប្រកាសមិនទទួលស្គាល់ និងដកហូតដីកាន់កាប់ខុសច្បាស់ ២កន្លែង ក្នុងដែនជម្រកសត្វព្រៃភ្នំឱវ៉ាល់ ទំហំសរុប ៧៨៤ ហិកតា មកជាទ្រព្យសម្បត្តិរដ្ឋវិញ។ បើតាមដីកា០៥/២២ ដ.ក ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ដីនេះស្ថិតនៅ ភូមិត្រាង និងភូមិចំបក់ ឃុំត្រពាំងជោ ស្រុកឱវ៉ាល់ ខេត្តកំពង់ស្ពឺ ដោយកន្លងមកមានការកាប់គាស់ រុករាន ទន្ទ្រានយកដីព្រៃរ ធ្វើជាកម្មសិទ្ធិដោយខុសច្បាប់។ ដីកានេះ បានទុករយៈពេល៣០ថ្ងៃ នៃថ្ងៃធ្វើការ សម្រាប់ទុកសិទ្ធិដើម្បីធ្វើការតវ៉ា។ គួរបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ស្ពឺ បាននិងកំពុងដកហូតដីកាន់កាប់ខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ ជាបន្ដបន្ទាប់។ កាលពីខែមីនា និងសីហា ឆ្នាំ ២០២១ ដី ១១ ទីតាំង ទំហំជាង ៥៦០ ហិកតា ត្រូវបានដកហូត។ (អានបន្ថែម) គិតត្រឹមឆ្នាំ ២០២០ អភិបាលខេត្តកំពង់ស្ពឺ បានដកហូតដីដែលកាន់កាប់ខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិទំហំជាង ៤០០០ហិកតា មកជាសម្បត្តិរដ្ឋវិញ។
អានបន្ថែម