ព័ត៌មានអចលនទ្រព្យ
រដ្ឋគ្រោងជំរុញឱ្យខេត្តកោះកុងក្លាយជាបណ្ដុំតំបន់សេដ្ឋកិច្ចពិសេសធំជាងគេនៅកម្ពុជា
រដ្ឋាភិបាលកម្ពុជាមានផែនការចង់ជំរុញខេត្តកោះកុងឱ្យក្លាយទៅជាបណ្ដុំតំបន់សេដ្ឋកិច្ចពិសេសធំជាងនៅកម្ពុជា នៅថ្ងៃខាងមុខ ពោលគឺឱ្យក្លាយជាខេត្តជាប់មាត់សមុទ្រសំខាន់មួយ ដែលមានតំបន់សេដ្ឋកិច្ចច្រើនជាងគេ។ នេះបើតាមការលើកឡើងរបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងពិធីបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ស្រែអំបិល-កោះកុង កាលពីថ្ងៃទី ៣ មករា នេះ។ សម្តេច ហ៊ុន សែន ថា៖ «ដើម្បីបម្រើដល់សេដ្ឋកិច្ចជាតិ រដ្ឋាភិបាលមានផែនការច្បាស់លាស់ ធ្វើឱ្យខេត្តកោះកុងក្លាយជាតំបន់សេដ្ឋកិច្ចពិសេសដ៏សំខាន់ ពោលគឺច្រើនជាងខេត្តដទៃៗទៀត»។ សម្តេច បន្ថែមថា៖ «មុននេះ របៀងសេដ្ឋកិច្ចមាត់សមុទ្ររបស់យើងមានត្រឹមតែខេត្តព្រះសីហនុប៉ុណ្ណោះ តែឥឡូវកម្ពុជាមានច្រករបៀងសេដ្ឋកិច្ចមាត់សមុទ្រគ្របដណ្តប់ផ្នែកនិរតីទាំងមូល លើការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម ទៅវិញទៅមក ជាពិសេសរវាងប្រទេសថៃ កម្ពុជា និងវៀតណាមជាដើម»។ ក្នុងឱកាសនោះ សម្ដេចក៏បានបង្ហាញពីអត្ថប្រយោជន៍នៃការកសាងហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់នានា ដូចជាផ្លូវជាតិលេខ ៤៨ និងផ្លូវជាតិលេខ ១០ ជាដើម ដែលនឹងតភ្ជាប់ខេត្តព្រះសីហនុដែលជាខេត្តកំពង់ផែ ទៅខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង និងឆ្ពោះទៅព្រំដែលថៃនៅប៉ោយប៉ែត ដែលជាច្រករបៀងសេដ្ឋកិច្ចដ៏សំខាន់។
អានបន្ថែមអ្នកជំនាញបង្ហាញដី ២ប្រភេទ ដែលមានសក្ដានុពល ទិញហើយឱកាសចំណេញខ្ពស់
បច្ចុប្បន្នមានសំណួរជាច្រើនសួរថា តើទិញដីប្រភេទណា ទើបមិនខាត? តើទិញដីប្រភេទណា បានចំណេញ? អ្នកជំនាញផ្នែកអចលនទ្រព្យនៅកម្ពុជា ថាដើម្បីវិភាគឱ្យដឹងពីឱកាសចំណេញ ឬខាត ជំហានដំបូងអ្នកត្រូវដឹងពីប្រភេទដីជាមុនសិន។ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia បានលើកឡើងថា ជារួមដីត្រូវបានបែងចែកជា ៤ ប្រភេទធំៗ រួមមាន ដីសម្រាប់កសិកម្ម ដីសម្រាប់ទេសចរណ៍ ដីសម្រាប់ឧស្សាហកម្ម និង ដីសម្រាប់លំនៅឋាន។ ដីទាំង៤ ប្រភេទនេះ មានសក្ដានុពលផ្សេងៗគ្នា ប៉ុន្តែលោកឧកញ៉ាថា បើចង់ចំណេញឆាប់ៗ ត្រូវផ្តោតលើដីឧស្សាហកម្ម និងដីលំនៅឋាន ព្រោះប្រភេទដីនេះមានការអភិវឌ្ឍន៍ឆាប់ មានមុខរបរការងារ និងមានចរន្តមនុស្សរស់នៅច្រើន។ ប៉ុន្តែ អ្នកទិញក៏ត្រូវគិតពីកត្ដាផ្សេងៗទៀត ដូចជាទីតាំង សកម្មភាពសេដ្ឋកិច្ចនៅជុំវិញ ក៏ដូចជាស្ថានភាពទីផ្សារផងដែរ។ ដោយឡែក សម្រាប់ដីកសិកម្ម និងដីសម្រាប់ទេសចរណ៍វិញ លោកថា បើអ្នកទិញ ហើយរំពឹងថាចំណេញឆាប់ៗ គឺជាកំហុសមួយ ព្រោះប្រភេទដីទាំង២ នេះមានទំហំធំ និងត្រូវការអភិវឌ្ឍន៍រយៈពេលវែង៕
អានបន្ថែមអាជ្ញាធរកំពុងចុះកំណត់តម្លៃអចលនទ្រព្យទូទាំងខេត្តកំពង់ចាម ដើម្បីពង្រឹងការប្រមូលពន្ធ
អាជ្ញាធរខេត្តកំពង់ចាម កំពុងសម្រុកធ្វើសេចក្តីព្រាងបញ្ជីតម្លៃអចលនទ្រព្យនៅទូទាំងខេត្ត ដើម្បីទុកជាមូលដ្ឋានសម្រាប់គិតពន្ធប្រថាប់ត្រា និងពន្ធអចលនទ្រព្យ។ នេះបើតាមកិច្ចប្រជុំកាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២១។ ទិសដៅនៃការចុះកំណត់តម្លៃអចលនទ្រព្យនេះ គឺដើម្បីពង្រឹងការប្រមូលពន្ធប្រថាប់ត្រា និងពន្ធអចលនទ្រព្យ ឱ្យមានប្រសិទ្ធភាព តម្លាភាព និងសមភាពជាងមុន។ បច្ចុប្បន្ន ក្រុមការងារកំពុងពិនិត្យលើឧបសម្ព័ន្ធតម្លៃចាស់ ពិនិត្យមើលចំណុចខ្វះចន្លោះ និងការប្រែប្រួលតម្លៃ មុននឹងបង្កើតជាឧបសម្ព័ន្ធតម្លៃថ្មី តាមភូមិសាស្ត្រនានាៗទូទាំងខេត្ត។ ក្រោយរៀបចំរួចរាល់ សេចក្ដីព្រាងនេះ នឹងត្រូវដាក់ជូនគណៈកម្មការវាយតម្លៃអចលនទ្រព្យ នៅអគ្គនាយកដ្ឋានពន្ធដារ ដើម្បីពិនិត្យ និងសម្រេច។
អានបន្ថែមJICA: គម្រោងទីក្រុងឆ្លាតវៃក្រុងសៀមរាបជំហានទី២ នឹងចាប់ផ្ដើមឣនុវត្តនៅខែមេសា ឆ្នាំ២០២២
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA បានឱ្យដឹងថា គម្រោងទីក្រុងឆ្លាតវៃក្រុងសៀមរាបជំហានទី២ នឹងចាប់ផ្ដើមឣនុវត្តនាខែមេសា ឆ្នាំ២០២២ ខាងមុខនេះហើយ។ នេះបើយោងតាមកិច្ចប្រជុំពិភាក្សា និងអនុម័ត រវាងរដ្ឋបាលខេត្តសៀមរាប ទីភ្នាក់ងារJICA និងទីប្រឹក្សាក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន (MLIT) ព្រមទាំងភាគីពាក់ព័ន្ធ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។ លោកស្រី អាសុកា សុកាបូអ៊ីគី តំណាងទីភ្នាក់ងារ JICA បានបញ្ជាក់ថា មកទល់បច្ចុប្បន្ន សេចក្ដីព្រាងផែនការមេចង្អុលផ្លូវ ដែលជាការសិក្សាមូលដ្ឋានសម្រាប់បង្កើតទីក្រុងឆ្លាតវៃក្រុងសៀមរាប បានមកដល់ដំណាក់កាលចុងក្រោយហើយ ដែលនឹងត្រូវបញ្ចប់នៅក្នុងខែមីនា ខណៈគម្រោងផ្ទាល់នឹងត្រូវអនុវត្តនៅខែមេសា ឆ្នាំ២០២២។ ជាការឆ្លើយតប ឯកឧត្តម ទៀ សីហា ឣភិបាលខេត្តសៀមរាប ក៏បានបង្ហាញការសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ JICA និង MLIT ដែលតែងតែយកចិត្តទុកដាក់ជំរុញឱ្យក្រុងសៀមរាបក្លាយជាទីក្រុងឆ្លាតវៃ នាពេលអនាគត។ គួរបញ្ជាក់ថា គម្រោងទីក្រុងឆ្លាតវៃក្រុងសៀមរាប មានទិសដៅឆ្ពោះទៅបង្កើតទីក្រុងប្រកបដោយចីរភាពមួយ ដែលមានផាសុខភាពខ្ពស់ សម្រាប់ប្រជាពលរដ្ឋ និងទីក្រុងដ៏ទាក់ទាញ ដែលទទួលបានការពេញនិយមខ្លាំងពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕
អានបន្ថែមរដ្ឋបាលខេត្តត្បូងឃ្មុំចេញគោលការណ៍ថ្មីរឹតបន្ដឹងអាជីវកម្មពុះដីឡូតិ៍ សំណង់ និងដីធ្លី
រដ្ឋបាលខេត្តត្បូងឃ្មុំ បានចេញបញ្ជាឱ្យមន្ទីរ និងរដ្ឋបាលក្រុងស្រុកក្រោមឱវាទទាំងអស់ ពង្រឹងវិធានការគ្រប់គ្រងអាជីវកម្មពុះដីឡូតិ៍ សំណង់ ការជីក និងចាក់បំពេញអាចម៍ដី នៅទូទាំងខេត្ត ក៏ដូចជាត្រូវអនុវត្តវិធានការក្ដៅដើម្បីទប់ស្កាត់ និងបង្ក្រាបការទន្ទ្រានដីព្រៃលិចទឹក និងតំបន់អភិរក្សនានា។ លិខិតលេខ ០៤២/២១ គបឯខ.តឃ ចុះថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាក់ដូចខាងក្រោម៖ -មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ត្រូវធ្វើការត្រួតពិនិត្យរាល់ ការងារសំណង់ និងការពុះដីឡូត៍ ឱ្យបានត្រឹមត្រូវ ដោយអនុលោមតាមបទប្បញ្ញត្តិបច្ចេកទេស -មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវធ្វើការត្រួតពិនិត្យរាល់សំណង់ទាំងឡាយណា ដែលបានសាងសង់ ឬបាននឹងកំពុងសាងសង់លើដីចំណីផ្លូវ ហើយណែនាំដល់ម្ចាស់សំណង់ឱ្យអនុវត្តស្របច្បាប់វិញ -មន្ទីររ៉ែ និងថាមពលខេត្ត ត្រូវតាមដាន ត្រួតពិនិត្យ និងវាយតម្លៃអំពីអាជ្ញាបណ្ណសិប្បកម្មធនធានរ៉ែ(ការជីកយកអាចម៍ដី) ដោយត្រូវធ្វើការហាមឃាត់ជាដាច់ខាតចំពោះការជីកយកអាចម៍ដីនៅក្នុងតំបន់ដីព្រៃលិចទឹក ឬតំបន់អភិរក្ស -មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងមន្ទីរបរិស្ថានខេត្ត និងស្ថាប័នពាក់ព័ន្ធ ត្រូវចុះពិនិត្យ និងស្រាវជ្រាវការទន្ទ្រានដីព្រៃលិចទឹក និងតំបន់អភិរក្សនានា -អភិបាលក្រុង ស្រុក ត្រូវតាមដាន និងត្រួតពិនិត្យលើការរំលោភយកដីរដ្ឋ […]
អានបន្ថែមសៀមរាបដាក់ចេញផែនទីព្រំដីច្បាស់លាស់ ដើម្បីបញ្ឈប់ការទន្រ្ទានដី និងបំផ្លាញព្រៃលិចទឹក
រដ្ឋបាលខេត្តសៀមរាប បានដាក់ចេញ និងប្រកាសឱ្យសាធារណជនជ្រាបនូវព្រំប្រទល់ផែនទីរបស់តំបន់៣ នៅសង្កាត់ចុងឃ្នៀស ទិសដៅដើម្បីទប់ស្កាត់ការរំលោភដីរដ្ឋ និងការកាប់បំផ្លាញព្រៃលិចទឹកបឹងទន្លេសាប។ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត បានចុះទីតាំងផ្ទាល់កាលពីថ្ងៃទី ២៧ ធ្នូ កន្លងទៅ ដើម្បីបានដាក់តាំងបង្ហាញឱ្យសាធារណជនបានដឹងអំពីការកំណត់ព្រំប្រទល់ និងបោះបង្គោល។ ឯកឧត្តម បានឱ្យដឹងថា៖ «ព្រៃលិចទឹកមានសារៈសំខាន់ណាស់ដែលជាជម្រកត្រីពង និងជីវៈចម្រុះនៅក្នុងបឹងទន្លេសាប។ តែព្រៃលិចទឹកបាត់បង់ជារៀងរាល់ឆ្នាំ ដោយសារជនខិលខូច។ ដូច្នេះ យើងត្រូវចាត់វិធានការដោះស្រាយ»។ គួរបញ្ជាក់ថា ការដាក់ចេញផែនទីនេះធ្វើឡើង ក្រោយសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាទៅអាជ្ញាធរខេត្តជាប់បឹងទន្លេសាបទាំងអស់ ឱ្យធ្វើការដកហូតដីព្រៃលិចទឹកនៅតំបន់ទន្លេសាប ពីអ្នកមានអំណាច និងជនខិលខូចដែលទន្ទ្រានដីខុសច្បាប់ មកវិញទាំងអស់។ (អានបន្ថែម)
អានបន្ថែមក្រសួងរៀបចំដែនដី ចែកប្លង់ដីធ្លីឥតគិតថ្លៃសរុប ៧០៤ ប្លង់ ដល់ពលរដ្ឋក្នុងខេត្តក្រចេះ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ បានផ្ដល់ប្លង់ដីសរុបចំនួន ៧០៤ប្លង់ ដល់ពលរដ្ឋក្នុងឃុំគោលដៅចំនួន៥ ក្នុងខេត្តក្រចេះ តាមរយៈគម្រោងបែងចែកដី LASED ជំហានទី២។ កម្មវិធីនេះធ្វើឡើងក្រោម វត្តមាន ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ។ ពលរដ្ឋដែលទទួលបានប័ណ្ណកម្មសិទ្ធិដីមានសរុប ៤៥៨ គ្រួសារស្មើនឹង ៧០៤បណ្ណ ហើយមកពីឃុំគោលដៅចំនួន៥ គឺឃុំសំបុក ឃុំចង្រ្កង់ ឃុំដារ និងឃុំថ្មី ក្នុងស្រុកចិត្របុរី និងនិងឃុំចំបក់ ក្នុងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ តាមរយៈគម្រោង LASED II រដ្ឋាភិបាលបានបែកចែកដីនៅតាមបណ្តាខេត្តគោលដៅចំនួន៥ សរុបទំហំ ១៦.១១៣ ហិកតា ស្មើនឹង ៣.៩៦០គ្រួសារ ឬ ៦.៩៣២បណ្ណ។ គួរបញ្ជាក់ថា គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ឬស្គាល់ជាទូទៅថា LASED គឺជាកម្មវិធីផ្ដល់ដីធ្លីជូន ប្រជាជនក្រីក្រ និងជនជាតិដើមភាគតិចនៅតាមបណ្ដាខេត្តនានាទូទាំងប្រទេស។ គម្រោងនេះជាការសហការគ្នារវាងក្រសួងរៀបចំដែនដី […]
អានបន្ថែមEvergrande ប្ដេជ្ញានឹងបញ្ចប់គម្រោង ៣៩០០០ យូនីត ក្នុងខែធ្នូ ទោះវិបត្តិបំណុលកំពុងក្ដៅគគុក
ក្រុមហ៊ុន Evergrande Group បានប្តេជ្ញាថានឹងពន្លឿនការងារសាងសង់គម្រោងនានា ក្នុងទិសដៅបញ្ចប់ឱ្យបាន ៣៩០០០ យូនីត ត្រឹមខែធ្នូ ឆ្នាំនេះ បើទោះបីក្រុមហ៊ុនកំពុងជួបវិបត្តិបំណុលក្ដៅគគុក និងខកខានមិនបានសងប្រាក់ទៅម្ចាស់បំណុលកាលពីដើមខែធ្នូ កន្លងមកនេះក៏ដោយ។ យោងតាម CNN ប្រធានក្រុមហ៊ុន Evergrande លោក Hui Ka Yan បាននិយាយនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី ២៦ ធ្នូ នេះថា៖ «គ្មាននរណាម្នាក់នៅ Evergrande នឹងត្រូវ “ដេកផ្ទះ ឬបោះបង់” ទេ ដោយជំរុញឱ្យបុគ្គលិកតស៊ូទាំងយប់ទាំងថ្ងៃដើម្បីជំរុញការលក់ និងសងបំណុល»។ លោក Hui បន្ដថា ៖ «ក្រុមហ៊ុនចាប់ផ្តើមការងារសំណង់ឡើងវិញយ៉ាងសកម្ម ដោយគ្រោងនឹងបញ្ចប់ ១១៥ គម្រោង ឬស្មើនឹង ៣៩ ០០០ យូនីត ត្រឹមចុងខែធ្នូនេះ»។ ការប្ដេជ្ញានេះ គឺបន្ទាប់ពីនិយ័តករអចលនទ្រព្យកំពូលរបស់ប្រទេសចិនព្រមានថា រដ្ឋាភិបាលនឹងចាត់វិធានការក្ដៅលើហានិភ័យដែលបណ្តាលមកពីការបញ្ចប់គម្រោងយឺតជាងកាលកំណត់។ Evergrande គឺជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យដែលជំពាក់បំណុលច្រើនជាងគេបំផុតរបស់ពិភពលោកដែលមានបំណុលច្រើនជាង ៣០០ ពាន់លានដុល្លារ។ នៅដើមខែធ្នូ ក្រុមហ៊ុន Fitch […]
អានបន្ថែមឆ្នាំ២០២២ ទីផ្សារអលចនទ្រព្យទៅជាយ៉ាងណា? គួរវិនិយោគលើអ្វី? នៅកន្លែងណា?
វិស័យអចលនទ្រព្យនៅកម្ពុជាបានរងផលប៉ះពាល់យ៉ាងខ្លាំងនៅឆ្នាំ ២០២០ ពីវិបត្តិកូវីដ១៩។ នៅឆ្នាំ ២០២១ ផ្ទុយទៅនឹងការរំពឹងទុកទីផ្សារបានរងប៉ះពាល់កាន់តែធ្ងន់ធ្ងរ ដោយសារការបិទខ្ទប់ និងមេរោគបំប្លែងថ្មី ។ យ៉ាងណាក្ដី ការបើកបើកប្រទេសឡើងវិញកាលពីខែវិច្ឆិកា បានធ្វើឱ្យអ្នកវិភាគអចលនទ្រព្យជាច្រើនរូបមានក្ដីសង្ឃឹមឡើងវិញសម្រាប់ឆ្នាំ ២០២២ នេះ។ នាយកគ្រប់គ្រងក្រុមហ៊ុន CBRE Cambodia លោក James Hodge មានប្រសាសន៍ថា គោលនយោបាយថ្មីនេះ នឹងជួយជំរុញការងើបឡើងវិញនៃទីផ្សារអចលនទ្រព្យនៅកម្ពុជាបានមួយកម្រិតធំ ប៉ុន្តែសន្ទុះនៅមិនទាន់ខ្លាំងទេ នៅក្នុងដំណាក់កាលដំបូង។ លោក James បានលើកឡើងថា៖ «ការបើកឱ្យចូលដោយមិនធ្វើចត្តាឡីស័ករបស់ប្រទេសកម្ពុជាគឺល្អ ប៉ុន្តែបើប្រទេសដៃគូនៅតែមានលក្ខខណ្ឌចត្តាឡីស័ក ចំនួនវិនិយោគិនចូលមកកម្ពុជាគឺនឹងមានតិចតួចប៉ុណ្ណោះ។ ជាក់ស្ដែង ទីផ្សារវិនិយោគិនសំខាន់ៗជាច្រើន មានដូចជាសិង្ហបុរី ហុងកុង និងចិន នៅតែជាតម្រូវឱ្យអ្នកដំណើរពេលដែលត្រឡប់ពីកម្ពុជាធ្វើចត្តាឡីស័ក។ កត្តានេះហើយ ដែលធ្វើឱ្យចំនួនវិនិយោគិនចូលមកកម្ពុជា នៅមិនទាន់ស្ទុះខ្លាំង»។ ដូចគ្នានេះដែរ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លោក ច្រឹក សុខនីម ក៏បានលើកឡើងដែរថា ការលុបចោល និងការកាត់បន្ថយចត្តាឡីស័កនេះ គឺជាជំហានដំបូងឆ្ពោះទៅរកការងើបឡើងវិញនៃសេដ្ឋកិច្ច និងទីផ្សារអចលនទ្រព្យ។ «ជាមួយនឹងគោលការណ៍ថ្មីនេះ វិនិយោគិននឹងចាប់ផ្តើមពិចារណាការត្រឡប់មកកម្ពុជាវិញ ខណៈដែលពួកគេមិនចាំបាច់ខ្ជះខ្ជាយពេលវេលា […]
អានបន្ថែមរដ្ឋបាលខេត្តកណ្តាល ជំរុញការចុះបញ្ជីដីរដ្ឋតាមបណ្តាមូលដ្ឋាន
រដ្ឋបាលខេត្តកណ្ដាល បានជំរុញដល់អភិបាលក្រុង-ស្រុកទាំង១១ ទូទាំងខេត្តកណ្ដាល ចុះបញ្ជីដីរដ្ឋ ដែលមិនទាន់ បានរៀបចំចុះបញ្ជី ក្នុងភូមិសាស្ត្ររបស់ខ្លួន និងការដោះសា្រយទំនាស់ដីធ្លីក្រៅប្រព័ន្ធតុលាការ។ នេះជាការលើកឡើងរបស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ក្នុងកិច្ចប្រជុំ គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តនារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១។ យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្ត ឯកឧត្តម គង់ សោភ័ណ្ឌ ការចុះបញ្ជីដីរដ្ឋ ដែលមិនទាន់បានរៀបចំចុះ បញ្ជី ត្រូវសហការជាមួយគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ដើម្បីធ្វើការចុះបញ្ជីឱ្យអស់នៅក្នុងភូមិសាស្ត្រ របស់ខ្លួន ដើម្បីទុកជាសម្បត្តិរដ្ឋ សម្រាប់បម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនផ្ទាល់ ពិសេសគឺដើម្បីលុបបំបាត់ឱ្យបាននូវការទន្ទ្រាន ការកាន់កាប់ដោយអានាធិបតេយ្យ។ ឯកឧត្តម ក៏បានស្នើអភិបាលក្រុង-ស្រុកទាំងអស់ ត្រូវពង្រឹងការគ្រប់គ្រងដីរដ្ឋដែលមាននៅក្នុងមូលដ្ឋាន របស់ខ្លួន ពិសេសដីដែល បានចុះបញ្ជីរួចហើយ និងត្រូវទប់ស្កាត់ឱ្យបាននូវ ការរំលោភយកដីចំណីផ្លូវ ចំណីប្រឡាយ ចំណីព្រែក ចំណីអូរ ចំណីបឹង ដែលធ្វើឱ្យស្ទះនូវចរន្តទឹកហូរ រំដោះទឹកចេញពី បឹង បួរ បញ្ចៀសនូវ ការជន់លិចដីស្រែ និងផ្ទះរបស់ប្រជាពលរដ្ឋ។ ក្រៅពីការងារចុះបញ្ជីដីរដ្ឋ ឯកឧត្តមអភិបាលខេត្ត បានជំរុញដល់ អាជ្ញាធរមូលដ្ឋានទាំងអស់ […]
អានបន្ថែម