ព័ត៌មានអចលនទ្រព្យ
សមាគមលំនៅឋាននិងរដ្ឋាករទឹក រួមគ្នាដោះស្រាយបញ្ហាកង្វះបណ្ដាញទឹកស្អាតតាមបុរីជាយក្រុង
សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សម្រេចសហការគ្នាដោះស្រាយបញ្ហាកង្វះបណ្ដាញទឹកស្អាតក្នុងវិស័យសំណង់ បុរី លំនៅឋាន និងខុនដូនានា ពិសេសគម្រោងដែលស្ថិតនៅតំបន់ជាយក្រុង ខណៈតម្រូវការទឹកស្អាតបាន និងកំពុងកើនឡើង។ ភាគីទាំង២ បានជួបប្រជុំពិភាក្សាពីបញ្ហានេះ កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ ដោយបានឯកភាពគ្នាលើចំណុចសំខាន់ធំៗ ២។ ការងារសំខាន់ទី ១ គឺភាគីទាំង ២ នឹងរួមគ្នាបង្កើនកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន និងស្ថាប័នរដ្ឋឱ្យបានប្រសើរជាងមុន ដើម្បីអនុវត្តការងារលើកកម្ពស់ការផ្គត់ផ្គង់សេវាទឹកស្អាតតាមបណ្ដាគម្រោងអភិវឌ្ឍន៍សំណង់នានា។ ដោយឡែក ការងារទី២ គឺសិក្សាបន្ថែម និងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានារបស់គម្រោងអភិវឌ្ឍន៍សំណង់ដែលស្ថិតនៅជាយក្រុងភ្នំពេញ។ លើសពីនេះ កិច្ចប្រជុំក៏បានពិភាក្សាពីស្ថានភាពផ្គត់ផ្គង់ទឹកបច្ចុប្បន្ន និងផែនការអភិវឌ្ឍបណ្ដាញទឹកស្អាតដល់ឆ្នាំ២០៣២ ផងដែរ។
អានបន្ថែមកម្ពុជា-ថៃ គ្រោងបើកច្រកទ្វារអន្តរជាតិ និងច្រកតំបន់តាមបណ្តោយព្រំដែនឡើងវិញឆាប់ៗ នេះ
ភាគីកម្ពុជា និងភាគីថៃ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា កន្លងមកនេះ បានប្រជុំពិភាក្សាត្រៀមបើកច្រកព្រំដែនអន្តរជាតិ និងច្រកតំបន់តាមបណ្តោយព្រំដែននានា នាពេលឆាប់ៗខាងមុខនេះ។ កិច្ចប្រជុំនេះ ចូលរួមដោយអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ និងអភិបាលខេត្តស្រះកែវ នៃប្រទេសថៃ ឯកឧត្តម បរិនបញ្ញា ភោធិសាធ។ ភាគីទាំង២ មិនទាន់បញ្ជាក់ពីកាលបរិច្ឆេទបើកច្បាស់លាស់នោះទេ តែបញ្ជាក់ថាច្រកដែលនឹងត្រូវបើករួមមាន ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ច្រកម៉ាឡៃ និងច្រកបឹងត្រកួន ដែលស្ថិតក្នុងខេត្តបន្ទាយមានជ័យ ក៏ដូចជា ច្រកទ្វារអន្តរជាតិគីឡូ១៣ នៅស្រុកសំពៅលូន ដែលស្ថិតក្នុងខេត្តបាត់ដំបងផងដែរ។ លើសពីនេះ ភាគីកម្ពុជាក៏បានស្នើសុំឱ្យពលរដ្ឋចេញ-ចូលទៅធ្វើការ ព្រឹកវិលល្ងាច១ថ្ងៃ ៣ ០០០នាក់ និងអ្នកអូសរទេះ ១ថ្ងៃ ៣០០ជើង តែត្រូវអនុវត្តតាមវិធានសុខាភិបាល។ សម្រាប់ពលករដែលមានប័ណ្ណឆ្លងព្រំដែន អាចចូលបាន៣ខែ សម្រាប់ការងារកសិកម្មតាមបន្ទាត់ព្រំដែន។ ខាងភាគីថៃ បានទទួលយកសំណើ ដើម្បីទៅរាយការណ៍ជូនរដ្ឋាភិបាលខ្លួន មុនចេញជាគោលការណ៍ឯកភាព៕
អានបន្ថែមការចុះបញ្ជីដីធ្លីនៅទូទាំងខេត្តកំពតសម្រេចបានជាង ៧0% ឬស្មើនឹង ៣៥៨ ភូមិ
គិតមកដល់ពេលនេះ ដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅទូទាំងខេត្តកំពត សម្រេចបានចំនួន ៣៥៨ ភូមិ ស្មើនឹង ៧៣,៣៦% ហើយ។ នេះបើយោងតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្ត ក្នុងកិច្ចចុះពិនិត្យការងារនៅភូមិបន្ទាយមាស ឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស កាលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានឱ្យដឹងថា បើគិតពីពេលចាប់ផ្តើមអនុវត្តនៅ ខែតុលា ឆ្នាំ២០០៣ រហូតមកដលពេលនេះ ដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅខេត្តកំពត បានសម្រេចបានចំនួន ៣៥៨ ភូមិ ស្មើនឹង ៧៣,៣៦% នៃចំនួនភូមិសរុប ៤៨៨ ភូមិ។ ដោយឡែក ក្បាលដីប្រមាណជាង ៦០ម៉ឺន កន្លែង ឬស្មើនឹង ៧៥,៩២% នៃក្បាលដីសរុបជាង ៨០ ម៉ឺនក្បាលដី ត្រូវបានកាត់ជូនពលរដ្ឋ។ ខណៈ ការចែកបណ្ណកម្មសិទ្ធិគឺបានចំនួន ៥៣៧ ៣៩៥បណ្ណ ស្មើនឹង ៦៧,១៧% នៃដីសរុប ១៥ ម៉ឺនហិកតា។ គួរបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម […]
អានបន្ថែមរដ្ឋបន្តអនុគ្រោះពន្ធដល់អាជីវកម្មរងគ្រោះដោយសារកូវីដ១៩ ដល់ខែមីនា ឆ្នាំក្រោយ
អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រេចបន្តការលើកលែងពន្ធចំពោះអាជីវកម្មសណ្ឋាគារ និងអាជីវកម្មផ្សេងៗទៀតក្នុងវិស័យដែលរងផលប៉ះពាល់ខ្លាំងដោយសារវិបត្តិជំងឺកូវីដ១៩ រហូតដល់ខែមីនា ឆ្នាំ២០២២។ ឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងកាលពីពេលថ្មីៗនេះថា ដោយមើលឃើញពីការលំបាករបស់ម្ចាស់អាជីវកម្មក្នុងវិស័យដូចជា ទេសចរណ៍ អាកាសចរណ៍ រួមទាំងវិស័យផ្សេងទៀតដែលរងផលប៉ះពាល់ រដ្ឋាភិបាលបានសម្រេចបន្តផ្តល់ការអនុគ្រោះពន្ធ រយៈពេល៣ខែ ថែមទៀត។ លើសពីនេះ ដើម្បីជួយការស្តារសេដ្ឋកិច្ចឡើងវិញ រដ្ឋាភិបាលកម្ពុជា ក៏សម្រេចអនុគ្រោះផ្នែកពន្ធដល់លើវិស័យកាត់ដេរ-វាយនភណ្ឌ ស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូប ផងដែរ។ ឯកឧត្តម បញ្ជាក់ទៀតថា ស្របពេលនេះដែរ កម្ពុជាក៏មិនទាន់មានគោលនយោបាយបង្កើតពន្ធថ្មីនោះទេ ផ្ទុយទៅវិញមានតែសម្រួលលើកលែង និងអនុគ្រោះពន្ធដល់វិស័យអាទិភាពផ្សេងៗ។
អានបន្ថែមរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ស្នើសមាគមអ្នកវាយតម្លៃអចលនវត្ថុអាស៊ាន ឱ្យធ្វើរឿងធំៗ ៤
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើឱ្យអង្គសមាជលើកទី២៣ របស់សមាគមអ្នកវាយតម្លៃអចលនវត្ថុអាស៊ាន (AVA) ពិនិត្យមើលលទ្ធភាព អនុវត្តការងារសំខាន់ ៤ ចំណុច ដើម្បីជំរុញការអភិវឌ្ឍអចលនវត្ថុប្រកបដោយចីរភាព ស្ថិរភាព និងប្រសិទ្ធភាព។ ឯកឧត្តមបានលើកឡើងក្នុងពេលចូលរួមក្នុងកម្មវិធីសមាជលើកទី ២៣ របស់សមាគមអ្នកវាយតម្លៃអចលនវត្ថុអាស៊ាន នៅថ្ងៃទី ២៥ ខែវិច្ឆកា កន្លងទៅ។ ចំណុចសំខាន់ៗ ៤ ដែលឯកឧត្តមបានស្នើ មានដូចជា៖ -AVA គួរពិនិត្យ និងគិតគូរៀបបចំស្តង់ដារអ្នកវាយតម្លៃអចលនវត្ថុរួមមួយក្នុងក្របខណ្ឌតំបន់អាស៊ាន -សម្រាប់ប្រទេសមិនទាន់មានស្តង់ដារវាយតម្លៃអចលនវត្ថុដូចជាកម្ពុជា គួររៀបចំស្តង់ដារអចលនវត្ថុនេះឡើងឱ្យបានឆាប់ -ជំរុញលើកកម្ពស់ និងពង្រីកសមត្ថភាពវិជ្ជាជីវៈ និងគុណភាពអ្នកវាយតម្លៃអចលនវត្ថុឱ្យកាន់តែប្រសើរ -ពង្រីកកិច្ចសហប្រតិបត្តិការ រវាងឯកជន និងឯកជន ឯកជននិងនិយតករ និងរវាងនិយ័តករផងដែរ តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ បច្ចេកវិទ្យា ការវិនិយោគ និងអាជីវកម្មរួមគ្នា។ គួរបញ្ជាក់ថា ឯកឧត្តមរដ្ឋមន្រ្តី ក៏បានព្យាករថា វិស័យអចលនទ្រព្យនឹងកើនស្របកំណើនសេដ្ឋកិច្ច ពោលគឺប្រមាណ ២,៤% ក្នុងឆ្នាំ ២០២១ និង ៤,៨% ក្នុងឆ្នាំ ២០២២។ […]
អានបន្ថែមរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច៖ វិស័យអចលនទ្រព្យនឹងស្ទុះឡើងវិញ នៅឆ្នាំ ២០២២ តាមកំណើនសេដ្ឋកិច្ច
វិស័យអចលនវត្ថុនៅកម្ពុជា ត្រូវបានព្យាករថា នឹងស្ទុះងើបឡើងវិញនៅឆ្នាំ ២០២២ ខាងមុខនេះ គាំទ្រដោយការកើនឡើងសន្សឹមៗ នៃលំហូរទុនវិនិយោគពីបរទេស និងកំណើនតម្រូវការអចលនវត្ថុ មានតម្លៃទាប និងមធ្យម នៅក្នុងស្រុក។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងបែបនេះនៅក្នុងកម្មវិធីសមាជលើកទី ២៣ របស់សមាគមអ្នកវាយតម្លៃអចលនវត្ថុអាស៊ាន (AVA) ក្រោមប្រធានបទ «ការវាយតម្លៃអចលនវត្ថុ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩» នៅថ្ងៃទី ២៥ ខែវិច្ឆកា នេះ។ ឯកឧត្តម មានប្រសាសន៍ថា ការកើននេះគឺស្របតាមនិន្នាការសកល និងសេដ្ឋកិច្ចកម្ពុជា ដែលត្រូវបានព្យាករថា នឹងអាចងើបឡើងវិញក្នុងកំណើនទាប ២,៤% ក្នុងឆ្នាំ ២០២១ និង ៤,៨% ក្នុងឆ្នាំ ២០២២។ ឯកឧត្តមបន្ដថា៖ «ទោះបីប្រឈមនឹងបញ្ហានានា បង្កឡើងដោយវិបត្តិកូវីដ១៩ក្តី វិស័យអចលនទ្រព្យ នៅបន្តមានសក្តានុពលខ្ពស់ និងមានតម្លៃទាបសមរម្យសម្រាប់ការវិនិយោគបើប្រៀបធៀប នឹងប្រទេសជិតខាង»។ «ក្នុងនោះរួមមានតំបន់សំខាន់ៗមួយចំនួនដូចជា រាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលមានគម្រោងសាងសង់អាកាសយានដ្ឋានថ្មី ខេត្តព្រះសីហនុ ដែលកំពុងប្រែក្លាយជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ខេត្តសៀមរាប […]
អានបន្ថែមHLH Group លក់សណ្ឋាគារតម្លៃ ១២លានដុល្លារ នៅខេត្តព្រះសីហនុ
បុត្រសម្ព័ន្ធរបស់ Hong Lai Huat (HLH) Group ក្រុមហ៊ុន PH One Development បានលក់សណ្ឋាគារក្នុងគម្រោង D’Seaview ដែលស្ថិតនៅខេត្តព្រះសីហនុ ដោយជោគជ័យក្នុងតម្លៃ ១២លានដុល្លារអាមេរិក ក្រោយមានបញ្ហារអាក់រអួលមួយចំនួនតាំងពីប្រកាសលក់លើកដំបូងនៅឆ្នាំ ២០១៨។ ការលក់ និងការផ្ទេរកម្មសិទ្ធិត្រូវបានធ្វើចប់សព្វគ្រប់នៅថ្ងៃទី ១៧ ខែវិច្ឆិកា។ នេះបើយោងតាមលោក គួច លេងឃាង ប្រធានទំនាក់ទំនងសាធារណៈ នៃក្រុមហ៊ុន HLH Cambodia។ ក្រុមហ៊ុន HLH Group បានប្រកាសលក់សណ្ឋាគារក្នុងគម្រោង D’Seaview នេះក្នុងតម្លៃប្រមាណ ១២ លានដុល្លារអាមេរិក (១៥,៧ លានដុល្លារសិង្ហបុរី) ក្នុងខែមីនា ឆ្នាំ ២០១៨ ។ ប៉ុន្តែនៅខែធ្នូ-២០១៨ ដដែលនោះ ក្រុមហ៊ុនបានលុបចោលកិច្ចព្រមព្រៀងនេះ ដោយសារអ្នកទិញមានបញ្ហា។ ក្រោយមកនៅខែឧសភា ឆ្នាំ ២០២១ ក្រុមហ៊ុនបានចុះកិច្ចសន្យាឡើងវិញជាមួយអ្នកទិញ។ ក្រៅពីគម្រោងនេះ បុត្រសម្ព័ន្ធរបស់ HLH Group ក្រុមហ៊ុន […]
អានបន្ថែមក្រសួងមហាផ្ទៃ ស្នើឱ្យអាជ្ញាធរពាក់ព័ន្ធ ដោះស្រាយបញ្ហាដីធ្លីដោយមានតម្លាភាព និងស្អាតស្អំ
ក្រសួងមហាផ្ទៃ បានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធ ត្រូវដោះស្រាយបញ្ហាដីធ្លីគ្រប់រូបភាព ដោយមានតម្លាភាព និងស្អាតស្អំ ពិសសេលំនៅឋាន និងសិទ្ធិរបស់ជនជាតិដើមភាគតិច ទិសដៅដើម្បីជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅកម្ពុជា។ ក្រសួងដាក់សំណើដូច្នេះ ក្នុងសន្និសីទថ្នាក់ជាតិលើកទី ១៤ ស្តីពីអភិបាលកិច្ចដីធ្លី និងធនធានធម្មជាតិនេះ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលមានសហការដោយអង្គការដៃគូចំនួន ៥៣ អង្គការ ។ ឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឱ្យស្នើថាអាជ្ញាធរពាក់ព័ន្ធត្រូវពង្រឹងការអនុវត្តច្បាប់បទដ្ឋានគតិយុត្តឱ្យបានត្រឹមត្រូវ ហើយរាល់ការដោះស្រាយបញ្ហាដីធ្លីត្រូវគិតគូរពីជីវភាពប្រជាពលរដ្ឋជាចម្បង។ ជាមួយគ្នានោះ លោកបណ្ឌិត តឹក វណ្ណារ៉ា នាយកប្រតិបត្តិ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGOF) ក៏បានឱ្យដឹងថា វេទិកានេះនឹងរួមចំណែកជួយរកដំណោះស្រាយ ចំពោះបញ្ហាដីធ្លីដែលកើតមាននាពេលបច្ចុប្បន្ន ពិសេសក្នុងសហគមន៍ជនជាតិដើមភាគតិច។ គួរបញ្ជាក់ថា សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់ដាក់បញ្ជាថា ក្រសួងត្រូវខិតខំធ្វើយ៉ាងណា ដោះស្រាយបញ្ហាដីធ្លីឱ្យអស់ទាំងករណីថ្មី និងចាស់ ដោយប្រើនីតិវិធីក្រៅប្រព័ន្ធតុលាការ។ (អានបន្ថែម) សម្ដេចបន្ដថា៖ «បើទៅរួច បញ្ហាដីធ្លីគួរដោះស្រាយក្រៅប្រព័ន្ធតុលាការឱ្យបានចប់សព្វគ្រប់ ព្រោះបើឡើងតុលាការគឺត្រូវមានអ្នកចាញ់ និងអ្នកឈ្នះ តែបើដោះក្រៅប្រព័ន្ធតុលាការគឺអាចទទួលបានលទ្ធផលឈ្នះឈ្នះទាំងសងខាង ប៉ុន្តែមន្រ្តីយើងត្រូវដោះស្រាយដោយមានសុចរិតភាព»។
អានបន្ថែមវិនិយោគិនខ្មែរអាចទិញផ្ទះបែបរីសតបាននៅរដ្ឋ Florida បានដោយងាយស្រួល តាមប្រព័ន្ធអនឡាញ
ក្រុមហ៊ុនក្នុងស្រុក Isaford Immigration សហការជាមួយក្រុមហ៊ុនអាមេរិកធំៗ ២ Golden Gate Global និង Lennar ផ្ដល់សេវាសម្របសម្រួល និងជួយឱ្យខ្មែរ អាចវិនិយោគទិញអលចនទ្រព្យនៅសហរដ្ឋអាមេរិកបានដោយងាយស្រួល ដែលមានអចលទ្រព្យឱ្យជ្រើសរើសជាច្រើនប្រភេទរាប់ពាន់ខ្នង នៅ២១ រដ្ឋទូទាំងសហរដ្ឋអាមេរិក។ ថ្មីៗនេះ ក្រុមហ៊ុនទាំង ៣ បានបើកជម្រើសថ្មីដល់វិនិយោគិនកម្ពុជា ពោលគឺផ្ទះបែបរីសតដំបូងបំផុត ដែលស្ថិតនៅចំបេះដូងនៃទីក្រុង Homestead នៃរដ្ឋ Florida ដែលជាតំបន់សក្ដានុពលទេសចរណ៍ខ្ពស់។ គម្រោងនេះមានឈ្មោះថា Pine Vista ដែលជាជម្រើសដ៏ល្អសម្រាប់ទាំងការវិនិយោគ ឬការស្នាក់នៅផ្ទាល់ខ្លួន ព្រោះវាជាគម្រោងដែលបំផុតគំនិតរចនាលំនៅឋានបែបថ្មីលក្ខណៈជារីសត។ ក្រៅពីទីតាំង និងការរចនា វិនិយោគិនក៏នឹងរីករាយជាមួយគ្រឿងបរិក្ខារដ៏ប្រណិតនៅក្នុងគម្រោងនេះ ដោយរួមមានអាងហែលទឹក ក្លឹបកម្សាន្ត និងមានផ្ទៃបៃតងធំទូលាយ ដែលសាកសម្យបំផុតសម្រាប់ការលំហែកាយ។ គួរបញ្ជាក់ថា សេវាកម្មទិញអចលនទ្រព្យអនឡាញនេះ នឹងជួយឱ្យការប្រតិបត្តិការទិញលក់ចប់សព្វគ្រប់ជាស្ថាពរក្នុងអំឡុងពេល ៣០ ថ្ងៃប៉ុណ្ណោះ ដោយអ្នកទិញមិនបាច់ស្មុគស្មាញរឿងបញ្ហារត់ឯកសារដោយខ្លួនឯងនោះទេ។ ជាមួយនឹងបច្ចេកវិទ្យាទំនើបថ្មី អ្នកទិញអាចសិក្សា និងមើលឃើញភូមិសាស្ត្រផ្ទះ ទម្រង់ផ្ទះ ការតុបតែងផ្នែកខាងក្នុងនិងខាងក្រៅ ក៏ដូចជាសក្ដានុពលតំបន់ជុំវិញផ្ទះ បានដោយគ្រប់ជ្រុងជ្រោយ ៣៦០ អង់ស្សា បានប្រព័ន្ធអនឡាញផ្ទាល់តែម្ដង […]
អានបន្ថែមតើតំបន់ណាខ្លះល្អជាងគេសម្រាប់ការអភិវឌ្ឍន៍បុរី និងខុនដូក្នុងក្រុងភ្នំពេញ?
ដោយសារវិស័យអចលនទ្រព្យមានការរីកចម្រើនយ៉ាងឆាប់រហ័សនៅរាជធានីភ្នំពេញ គ្រប់តំបន់ទាំងអស់ដែលស្ថិតនៅក្នុងទីក្រុងបានទាក់ទាញការវិនិយោគយ៉ាងច្រើនពីវិនិយោគិនក្នុងស្រុក និងក្រៅស្រុកដែលមានបំណងចង់អភិវឌ្ឍគម្រោងផ្សេងៗដូចជា រោងចក្រ ផ្សារ សាលារៀន និងជាពិសេសបុរី និងខុនដូដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារបច្ចុប្បន្ន។ ប្រការនេះបានជំរុញឱ្យតម្លៃដីធ្លីទាំងក្នុង និងជាយក្រុងភ្នំពេញកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសទីតាំងដែលនៅជាប់គម្រោងអភិវឌ្ឍន៍របស់រដ្ឋ និងឯកជន។ ប៉ុន្តែតើក្នុងពេលបច្ចុប្បន្ននេះ ទីតាំងមួយណាដែលពេញនិយមបំផុតសម្រាប់ការអភិវឌ្ឍន៍គម្រោងបុរី និងខុនដូរនៅក្នុងរាជធានីភ្នំពេញ? លោក សុខ គឹមអេង អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនអចលនទ្រព្យសុវណ្ណាភូមិ Sovannaphum បានលើកឡើងថា ប្រសិនបើអ្នកចង់សាងសង់គម្រោងបុរីក្នុងរាជធានីភ្នំពេញ ទីតាំងនៅជុំវិញ និងតាមបណ្ដោយមហាវិថី ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ក្នុងខណ្ឌមានជ័យគឺជាទីតាំងល្អបំផុត ព្រោះវាជាតំបន់កំពុងរីកចម្រើនខ្លាំងដែលមានប្រជាជនរស់នៅច្រើន រួមជាមួយនឹងការកើនឡើងនៃសកម្មភាពអភិវឌ្ឍលំនៅឋាន និងគម្រោងអគារពាណិជ្ជកម្ម។ តំបន់ផ្លូវ៦០ម៉ែត្រនេះមានលក្ខណៈអំណោយផលដល់ការរស់នៅ ដោយសារតែវត្តមាននៃផ្សារទំនើបអ៊ីអន៣ AEON Mall 3 របស់ក្រុមហ៊ុនជប៉ុន និងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីទីនោះ។ លោក គឹមអេង បានបន្តថា៖ «ក្រៅពីនេះ ខណ្ឌសែនសុខក៏ជាតំបន់សក្តានុពលកំពុងពេញនិយមផងដែរសម្រាប់ការអភិវឌ្ឍន៍បុរី ដោយសារហេដ្ឋារចនាសម្ព័ន្ធនៅទីនោះមានភាពល្អប្រសើរច្រើន ហើយតម្លៃដីនៅទាបនៅឡើយ បើធៀបនឹងខណ្ឌទួលគោកដែលនៅជាប់គ្នា ហើយបច្ចុប្បន្នទួលគោកត្រូវបានគេចាត់ទុកថាជាតំបន់ពាណិជ្ជកម្ម (CBD) នៃរាជធានីភ្នំពេញ។» យោងតាមរបាយការណ៍ប្រចាំឆមាសទី២ ឆ្នាំ២០២០ របស់ក្រុមហ៊ុន Knight Frank Cambodia […]
អានបន្ថែម