សម្តេចតេជោ ហ៊ុន សែន បើកសម្ពោធសណ្ឋាគារ Hyatt Regency Phnom Penh ជាផ្លូវការ

សណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ «HYATT REGENCY PHNOM PENH» តម្លៃ ១៨០លានដុល្លារអាមេរិក ដែលស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោមវត្តមាន សម្តេចតេជោ ហ៊ុន សែន កាលថ្ងៃទី១៥ ខែធ្នូ នេះ។ នាឱកាសនោះ សម្តេច ហ៊ុន សែន បានលើកឡើងថា ការបើកសម្ពោធសណ្ឋាគារសំដាប់ផ្កាយ៥ នេះ គឺជាសមិទ្ធផលមួយទៀតសម្រាប់សង្គមខ្មែរទាំងមូល ខណៈសណ្ឋាគារនេះ នឹងចូលរួមចំណែកក្នុងការនាំមកនូវកំណើនភ្ញៀវទេចរ តាមរយៈការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងធុរជនពីគ្រប់ទិសទីលើសកលលោកមកកាន់ប្រទេសកម្ពុជា។ សម្តេចតេជោ ក៏បានបង្ហាញមោទនភាពចំពោះក្រុមហ៊ុន ជីប ម៉ុង និងក្រុមហ៊ុនដទៃទៀត ដែលបានចូលរួមចំណែកក្នុងការវិនិយោគ ដើម្បីការរីកចម្រើន និងអភិវឌ្ឍនៅកម្ពុជា។ សណ្ឋាគារនេះមានបន្ទប់ចំនួន ២៤៧បន្ទប់ ដែល ៤៣បន្ទប់ជាបន្ទប់ប្រភេទស្វីត។ សណ្ឋាគារ ក៏មានរីជិនស៊ីក្លិប (Regency Club) ដែលជាកន្លែងសម្រាប់ទទួលភ្ញៀវលំដាប់ វីអាយភី ស្ថិតនៅជាន់ទី១០។ រីជិនស៊ី ប៊លរូម (Regency Ballroom) ជាសាលដ៏ធំទូលាយនិងទំនើបសម្រាប់រៀបចំកម្មវិធីនិងកិច្ចប្រជុំគ្រប់ប្រភេទ។ […]

អាន​បន្ថែម

រដ្ឋគ្រោងផ្ដល់កម្ចីបន្ថែមដល់អាជីវករសណ្ឋាគារនិងទេសចរណ៍ ដើម្បីជួសជុលនិងកែលម្អទីតាំង

ក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ គ្រោងទម្លាក់កញ្ចប់ហិរញ្ញប្បទានបន្ថែម ដល់ទៅអាជីវករទេសចរណ៍ និងសណ្ឋាគារ ដើម្បីឱ្យពួកគេយកធ្វើជាទុនក្នុងការស្ដារ ជួសជុល កែលម្អ ឬពង្រីកទីតាំង ពេលបើកអាជីវកម្មឡើងវិញ។ ការផ្តល់ហិរញ្ញប្បទាននេះដល់វិស័យទាំង២ នឹងធ្វើឡើងស្របពេលដែលប្រទេសកម្ពុជាបានបើកទទួលទេសចរបរទេសចាក់វ៉ាក់សាំងឡើងវិញកាលពីខែវិច្ឋិកា កន្លងមក។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅថ្ងៃទី១៤ ខែធ្នូ ឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ជំនួយហិរញ្ញវត្ថុនេះ នឹងធ្វើឡើងនៅក្រោមគម្រោងសហហិរញ្ញប្បទានជាមួយធនាគារដៃគូ។ ឯកឧត្តម បញ្ជាក់ថា ជំនួយហិរញ្ញប្បទាននេះ សម្រាប់ជួយដល់វិស័យទេសចរណ៍ មានដូចជា សណ្ឋាគារ ភោជនីយដ្ឋាន នៅក្នុងតំបន់សំខាន់ៗយកទៅប្រើប្រាស់ ដើម្បីបើកដំណើរការ កែលម្អ និងពង្រីកសេវាកម្មរបស់ពួកគេ។ «យើងជួយគាត់នេះ មិនមែនយើងជូនទៅគាត់ឱ្យធ្វើសណ្ឋាគារថ្មីទេ ប៉ុន្តែនៅពេលដែលគាត់ឈប់ មិនមានប្រតិបត្តិការក្នុងរយៈពេល១ឆ្នាំកន្លះកន្លងមកនេះ គឺគាត់ប្រហែលជាមានការខ្វះខាតសាច់ប្រាក់ ដើម្បីចាប់ផ្តើមប្រតិបត្តិការឡើងវិញ ដូច្នេះគឺយើងជួយដើម្បីធ្វើការកែលម្អប៉ុណ្ណោះ» ឯកឧត្តម បានបន្ដ។ នៅក្រោមគម្រោងនេះ ទំហំកម្ចីនឹងមិនធំទេ ប៉ុន្តែរាជរដ្ឋាភិបាលចង់ឱ្យកម្មវិធីនេះ នឹងអាចជួយដល់ប្រតិបត្តិករច្រើន។

អាន​បន្ថែម

តើទីផ្សារអចលនទ្រព្យប្រភេទណាដែលនៅតែជាតម្រូវការខ្លាំងនៅឆ្នាំ ២០២២? ហេតុអ្វី?

អ្នកជំនាញផ្នែកអចលនទ្រព្យនៅកម្ពុជា និងជាប្រធាននៃក្រុមហ៊ុន KW Cambodia លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានព្យាករថា ទីផ្សារបូរីនៅតែមានភាពរឹងមាំក្នុងឆ្នាំ ២០២២ ហើយក៏នៅតែអាចបន្តបានរហូត ៥ ទៅ ១០ឆ្នាំខាងមុខ ប៉ុន្តែគាត់បានសង្កត់ធ្ងន់ថាបូរីដែលនឹងមានសន្ទុះខ្លាំងជាងគេគឺ បូរីតម្លៃក្រោមមធ្យម និងធម្យម។ លោកឧកញ៉ា ក៏បានជំរុញ និង លើកទឹកចិត្តអោយអ្នកអភិវឌ្ឍន៍ដែលមានទុនគ្រប់គ្រាន់ គួរវិយោគលើបុរីប្រភេទនេះ ព្រោះតម្រូវការនៅតែបន្តកើនឡើងជាបន្តបន្ទាប់ ជាជាងវិនិយោគលើប្រភេទអចលនទ្រព្យផ្សេងៗទៀត។ លោកឧកញ៉ា មានប្រសាសន៍ថា៖ «ឆ្នាំ២០២២ បុរីនៅតែរឹងមាំ តែមិនមែនគ្រប់ប្រភេទនោះទេ។ ប្រភេទបុរីដែលមានតម្លៃចន្លោះពី ៥ម៉ឺនដុល្លារ ទៅក្រោម១០ម៉ឺនដុល្លារ ទើបនៅតែមានសន្ទុះ ព្រោះប្រជាជនយើងភាគច្រើនមានចំណូលមធ្យម ឬក្រោមមធ្យម»។ «តម្លៃក្រោម ១០ម៉ឺននេះ គឺអាចទៅរួចសម្រាប់ប្រជាជនភាគច្រើន។ បច្ចុប្បន្ន អថិជនអាចខ្ចីធនាគារបានរហូតដល់ ៧០% ទៅ ៨០% ឯណោះ ហើយក្នុងរយៈពេលវែងទៀត អីចឹងទីផ្សារផ្ទះបុរីតម្លៃក្រោមមធ្យម គឺធំណាស់ ហេតុនេះគួរវិនិយោគបុរីមានតម្លៃក្រោម១០ម៉ឺនដុល្លារ គឺជារឿងល្អបំផុត» លោកបានបន្ដ។ លោកឧកញ៉ា គីម ហ៊ាង បន្ដថា ក្រៅពីកត្តាតម្រូវការដែលធ្វើឱ្យទីផ្សារនេះមានភាពរឹកមាំ […]

អាន​បន្ថែម

ឧកញ៉ាគីម ហ៊ាង ៖ ២ ឆ្នាំខាងមុខ វិស័យដីឡូតិ៍អាចនឹងជាប់គាំង បើសិនមិនផ្លាស់ប្ដូររបៀបអភិវឌ្ឍ

អ្នកជំនាញផ្នែកអចលនទ្រព្យនៅកម្ពុជា បានលើកឡើងថា ក្នុងឆ្នាំ២០២២ រហូតដល់ឆ្នាំ២០៣០ វិស័យដីឡូតិ៍កម្ពុជា នៅតែអាចដំណើរការទៅមុខបានជាធម្មតា ប៉ុន្តែគាត់បានក្រើនរំលឹកថា ប្រភេទដីឡូតិ៍មួយចំនួន អាចនឹងជាប់គាំង ឬដួលរលំ ក្នុងរយៈពេល ២-៣ ឆ្នាំខាងមុខ ប្រសិនបើគម្រោងដីឡូតិ៍ទាំងនោះមិនធ្វើបច្ចុប្បន្នភាព ឬផ្លាស់ប្ដូររបៀបអភិវឌ្ឍន៍។ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន KW Cambodia បានលើកឡើងថា ចរន្តទិញលក់ដីឡូតិ៍នៅតែអាចដំណើរការបាន សម្រាប់ប្រជាជនវ័យក្មេង ពិសេសអ្នកដែលមានចំណូលទាប ព្រោះពួកគេមិនមានលទ្ធភាពទិញផ្ទះ ឬដីធំៗនោះទេ ប៉ុន្តែពួកគេអាចសន្សំប្រាក់ជាមួយការវិនិយោគដីឡូតិ៍តូចៗបាន។ យ៉ាងណាក្ដី លោកឧកញ៉ា ក្រើនរំលឹកថា៖ «របៀបនៃការធ្វើគម្រោងដីឡូតិ៍ ត្រូវចេះធ្វើបច្ចុប្បន្នភាព ព្រោះបើធ្វើដូចបច្ចុប្បន្ននេះ តែ២ឆ្នាំទៀត គេនឹងឈប់ទិញដីឡូតិ៍អស់ហើយ ព្រោះដីឡូតិ៍ខ្លះ គាត់ពុះមិនដឹងជាផ្លូវបែរទៅណាទៅណីទេ? អត់មានប្រព័ន្ធលូត្រឹមត្រូវ អត់មានទឹក អត់មានភ្លើង នៅឆ្ងាយពេកវាអត់ដើរទេ»។ «ប៉ុន្តែបើយើងចេះធ្វើបច្ចុប្បន្នភាពដីឡូតិ៍ ដោយធ្វើជាប្លង់ច្បាស់លាស់ មានទំហំធំអាចចាប់ពី ១៥ហិកតា ឡើងទៅ ពុះលក់ក្នុងទំហំធំសមល្មមដែលអាចសង់ផ្ទះបាន មានផ្លូវធំ រៀបចំហេដ្ឋារចនាសម្ព័ន្ធឱ្យល្អជាដើម វានឹងដើរ» លោកបានបន្ដ។ ហេតុនេះ លោកឧកញ៉ាបណ្ឌិត គីម […]

អាន​បន្ថែម

រដ្ឋបន្តលើកលែងពន្ធប្រថាប់ត្រាលំនៅឋានតម្លៃទាបជាង ៧ម៉ឺនដុល្លារ ដល់ឆ្នាំ២០២២

ការលើកលែងពន្ធប្រថាប់ត្រាសម្រាប់ផ្ទះ ឬខុនដូ ដែលមានថ្លៃទាបជាង ឬស្មើ ៧ម៉ឺនដុល្លារអាមេរិក នឹងមិនផុតកំណត់ត្រឹមចុងខែធ្នូ ឆ្នាំ ២០២១ នេះទេ ដោយរដ្ឋាភិបាលនឹងត្រូវបន្តគោលការណ៍នេះទៀត ដែលនេះជាផ្នែកមួយនៃវិធានការគ្រប់គ្រងផលប៉ះពាល់ និងស្តារសេដ្ឋកិច្ចឡើងវិញក្នុងបរិបទកូវីដ១៩។ នេះជាការលើកឡើងរបស់ឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីការយុទ្ធសាស្រ្តស្តារសេដ្ឋកិច្ច តាមគន្លងប្រក្រតីថ្មី នៅថ្ងៃទី១៤ ខែធ្នូ។ ឯកឧត្តម ផាន់ ផល្លា មានប្រសាសន៍ថា ការលើកលែងពន្ធប្រថាប់ត្រា សម្រាប់អ្នកទិញផ្ទះដែលមានថ្លៃទាបជាង ឬស្មើ ៧ម៉ឺនដុល្លារអាមេរិក នឹងត្រូវបន្តទៀត ប៉ុន្តែមិនបានបញ្ជាក់ថានឹងបន្ដរយៈពេលប៉ុន្មានទេ ដោយត្រូវរង់ចាំប្រកាសផ្លូវការពីអគ្គនាយកដ្ឋានពន្ធដារ។ គួរបញ្ជាក់ថា ការលើកលែងពន្ធប្រថាប់ត្រាសម្រាប់ផ្ទះ និងខុនដូតម្លៃទាបជាង ៧ម៉ឺនដុល្លារ ប្រកាសជាលើកដំបូងដោយសម្ដេចហ៊ុន សែន នៅខែ កុម្ភៈ ឆ្នាំ ២០២០ ដោយលើកលែង១ ឆ្នាំដល់ មករា ២០២១។ (អានបន្ថែម) ក្រោយមក រដ្ឋសម្រេចបន្ដលើកលែង ១ ឆ្នាំទៀត ដល់ចុងខែធ្នូ ឆ្នាំ […]

អាន​បន្ថែម

ក្រុមហ៊ុនអភិវឌ្ឍលំនៅឋានក្នុងស្រុកមួយទទួលបានសិទ្ធិបោះផ្សាយលក់មូលបត្រជាសាធារណៈ

ក្រុមហ៊ុន JS Land Plc ដែលជាក្រុមហ៊ុនអភិវឌ្ឍលំនៅឋានមួយក្នុងស្រុក ទើបទទួលបានការអនុញ្ញាតជាគោលការណ៍ ពីក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ លើការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើផ្សារមូលបត្រកម្ពុជា។ នេះបើយោងតាមកិច្ចប្រជុំក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារលើកទី៧ នៃអាណត្តិទី១ កាលពីថ្ងៃទី ១៣ ធ្នូ ដែលដឹកនាំដោយ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្រោយទទួលបានការអនុញ្ញាតជាគោលការណ៍នេះ ក្រុមហ៊ុនត្រូវបំពេញនូវលក្ខខណ្ឌបន្ថែមជាមួយនិយ័តករមូលបត្រកម្ពុជា មុននឹងអាចបន្តនីតិវិធីជាផ្លូវការលើការបោះផ្សាយបាន។ គួរបញ្ជាក់ថា ក្រុមហ៊ុន JS Land Plc ជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន មានមូលដ្ឋាននៅរាជធានីភ្នំពេញ បង្កើតឡើងក្នុងឆ្នាំ២០១៤ និងជាក្រុមហ៊ុននាំមុខគេមួយក្នុងការអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ។ ប្រភពដដែលបានឱ្យដឹងថា សម្រាប់ផ្នែកសំណង់ និងអចលនទ្រព្យ ក្រុមហ៊ុន JS Land Plc គឺជាក្រុមហ៊ុនទី២ ដែលបានស្នើសុំចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិនៃផ្សារមូលបត្រកម្ពុជា បន្ទាប់ពីក្រុមហ៊ុន DBD Engineering Plc។

អាន​បន្ថែម

PropertyGuru Asia Property Awards អបអរសាទរ និងផ្តល់ពានរង្វាន់ដល់ក្រុមហ៊ុនអចលនទ្រព្យឆ្នើម ពីតំបន់អាស៊ីក្នុងវគ្គផ្ដាច់ព្រ័ត្រ ប្រចាំឆ្នាំលើកទី 16

ពានរង្វាន់អ្នកឆ្នើមប្រចាំអាស៊ីដែលត្រូវបានផ្ដល់កិត្តិយសនៅក្នុងវគ្គផ្ដាច់ព្រ័ត្រដែលប្រារព្ធតាមអនឡាញរបស់កម្មវិធីពានរង្វាន់ PROPERTYGURU ASIA PROPERTY AWARDS 2021 • ក្រុមហ៊ុន មេគង្គលែន មកពីប្រទេសកម្ពុជាឈ្នះពានរង្វាន់អ្នកអភិវឌ្ឍន៍គំនិតច្នៃប្រឌិតល្អជាងគេប្រចាំតំបន់អាស៊ី Best Breakthrough Developer (Asia) ពីកម្មវិធីពានរង្វាន់ PropertyGuru Asia Property Awards លើកទី១៦ • ម្ចាស់ជ័យលាភីប្រចាំប្រទេសមកពីប្រទេសវៀតណាម ចិនដីគោក ហុងកុង សិង្ហបុរី ហ្វ៊ីលីពីន ថៃ កម្ពុជា និង Greater Niseko (ជប៉ុន) ទទួលពានរង្វាន់កិត្តិយសនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ដ៏ឱឡារិកតាមប្រព័ន្ធអនឡាញ • លោក Liam Wee Sin នាយកប្រតិបត្តិនៃក្រុមហ៊ុន UOL Group Limited ទទួលបានពានរង្វាន់ PropertyGuru Icon Award 2021 PropertyGuru Group ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈានមុខគេនៅអាស៊ីអាគ្នេយ៍ បានប្រកាសនូវម្ចាស់ជ័យលាភីពានរង្វាន់ PropertyGuru Asia Property Awards […]

អាន​បន្ថែម

ជីប មុ៉ង លែន អង្រួនសក្ដានុពលតំបន់ពោធិ៍ចិនតុង ក្រោយបើកការដ្ឋានគម្រោងថ្មី ផាក លែន ពោធិ៍ចិនតុង

នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ ជីប ម៉ុង លែន ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យឈានមុខគេនៅកម្ពុជា បានរៀបចំពិធីបញ្ចុះបឋមសិលាសម្ពោធបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍលំនៅឋានដ៏ថ្មីស្រឡាងមួយទៀតរបស់ខ្លួនក្នុងតំបន់ពោធិ៍ចិនតុង នោះគឺគម្រោង «ផាក លែន ពោធិ៍ចិនតុង»។ ជាមួយនឹងទីតាំងដ៏ល្អបំផុត ត្រឹមតែ២នាទីប៉ុណ្ណោះពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតនៅចំកណ្ដាលទីក្រុងដែលមានចរន្តសេដ្ឋកិច្ច និងពាណិជ្ជកម្មចម្រុះស្រាប់ គម្រោង ផាក លែន ពោធិ៍ចិនតុង នឹងជួយលើកកម្ពស់មុខមាត់តំបន់ពោធិ៍ចិនតុងឱ្យកាន់តែរីកចម្រើន ទាន់សម័យ និងមានភាពងាយស្រួលក្នុងការរស់នៅ ឬក៏ប្រកបអាជីវកម្មផ្សេងៗ។ អ្វីដែលលេចធ្លោបំផុតរបស់គម្រោង ផាក លែន ពោធិ៍ចិនតុង គឺសួនឧទ្យាន ផាក លែន ពោធិ៍ចិនតុង ដែលមានដើមឈើតូចធំចម្រុះពណ៌ ផ្តល់ជាម្លប់ត្រឈឹងត្រឈៃតាមដងផ្លូវ នាំមកនូវបទពិសោធន៍នៃការរស់នៅប្រកបដោយផាសុកភាពទាំងផ្លូវកាយនិងផ្លូវចិត្ត។ តើលោកអ្នកត្រៀមខ្លួនហើយឬនៅ? សម្រាប់ព័ត៌មានលម្អិតអំពីគម្រោងនេះ លោកអ្នកអាចអញ្ជើញទៅកាន់ការិយាល័យលក់ ជីប ម៉ុង លែន ណាមួយដែលនៅជិតលោកអ្នកបំផុតចាប់ពីថ្ងៃនេះតទៅ ឬក៏សាកសួរតាមរយៈលេខទូរសព្ទ 061997888 ។ គេហទំព័រ៖ http://www.chipmongland.com ឬឆាតជាមួយក្រុមការងារតាមតំណរភ្ជាប់៖ https://t.me/chip_mong_land

អាន​បន្ថែម

សណ្ឋាគារប្រេនលំដាប់ពិភពលោក TRIBE នឹងបើកសាខានៅកម្ពុជាឆ្នាំក្រោយ

TRIBE ដែលជាផ្នែកមួយនៃក្រុមហ៊ុនម្ចាស់បណ្តុំម៉ាកយីហោល្បីៗ Ennismore កំពុងឈានជើងចូលមកទីផ្សារអាស៊ីជាលើកដំបូង ដោយនឹងបើកសណ្ឋាគារនៅទីក្រុងភ្នំពេញ នៅខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ ដោយសណ្ឋាគារនេះនឹងក្លាយជាសណ្ឋាគារប្រេន TRIBE ដំបូងបង្អស់នៅតំបន់អាស៊ីអាគ្នេយ៍។ សណ្ឋាគារនេះមានឈ្មោះថា TRIBE Phnom Penh Post Office Square មានបន្ទប់សរុបចំនួន ២៦០ បន្ទប់ រួមនឹងអាហារដ្ឋាន Skybar និងកន្លែងធ្វើការរួមគ្នា។ ក្រុមហ៊ុនមិនបានបញ្ជាក់ថាទីតាំងរបស់សណ្ឋាគារនេះទេ ប៉ុន្តែបើយោងតាមឈ្មោះ គឺនឹងស្ថិតនៅជិតប្រៃសណីយ៍រាជធានីភ្នំពេញ ម្ដុំវត្តភ្នំ។ យោងតាមសេចក្ដីប្រកាសពត៌មានរបស់ក្រុមហ៊ុនចេញផ្សាយនៅថ្ងៃទី ៧ ធ្នូ នេះ សណ្ឋាគារនេះ គឺជាសណ្ឋាគារប្លែកថ្មី ដែលនឹងនាំរសជាតិថ្មីមកកាន់ទីផ្សារកម្ពុជា។ បង្កើតឡើងនៅប្រទេសអូស្ត្រាលីក្នុងឆ្នាំ ២០១៧ យីហោសណ្ឋាគារ TRIBE គឺសម្រាប់ឆ្លើយតបទៅ អ្នកធ្វើដំណើរ ដែលចង់បានសណ្ឋាគារដែលមានរចនាប្លែកថ្មី ទំនើប និងឆ្លាតវៃ តែក្នុងតម្លៃសមរម្យ។ យីហោ TRIBE គឺជាផ្នែកមួយនៃក្រុមហ៊ុន Ennismore ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាជាមួយ Accor ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០២១។ យីហោ TRIBE […]

អាន​បន្ថែម

អន្តរក្រសួងសម្រេចមោឃៈ និងបដិសេធរាល់ប្លង់ដី និងការផ្ទេរសិទ្ធដីក្នុងដែនព្រៃលិចទឹកទាំងអស់

អន្តរក្រសួង បានសម្រេចបដិសេធរាល់លិខិតសុំកាន់កាប់ដី និងលិខិតផ្ទេរសិទ្ធកាន់កាប់ដីក្នុងដែនព្រៃលិចទឹកដែលបានចេញពីមុនទាំងអស់ បន្ទាប់ពីដឹកនាំការស្រាវជ្រាវការទន្ទ្រានដីព្រៃលិចទឹកក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់។ ក្នុងសេចក្តីប្រកាសព័ត៌មានចុះផ្សាយកាលពីថ្ងៃទី៥ ខែធ្នូ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អន្តរក្រសួង ដឹកនាំដោយ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញវិធានការ ចំនួន ៧ចំណុចសម្រាប់រដ្ឋបាលខេត្តពោធិ៍សាត់អនុវត្ត។ អន្តរក្រសួងបញ្ជាក់ថា រដ្ឋបាលខេត្តពោធិ៍សាត់ ត្រូវចេញលិខិតណែនាំដល់អាជ្ញាធរស្រុក ឃុំ ឱ្យបញ្ឈប់ការពិនិត្យបញ្ជាក់លើលិខិតសុំកាន់កាប់ដី និងលិខិតផ្ទេរសិទ្ធិកាន់កាប់ដីក្នុងតំបន់ព្រៃលិចទឹក ព្រមទាំងចេញលិខិតបដិសេធលើរាល់លិខិតដែលបានចេញរួចពីមុន។ ចំពោះដីដែលរងការទន្ទ្រាន អន្តរក្រសួង សម្រេចឱ្យដាំដើមឈើឡើងវិញ ចំណែកជនល្មើស ត្រូវដាក់បណ្តឹងទៅតុលាការ។ ដោយឡែក ប្រជាពលរដ្ឋដែលអាស្រ័យផលលើដីព្រៃលិចទឹក ត្រូវធ្វើលិខិតប្រគល់ដីចូលរដ្ឋវិញ ក្រោយពេលប្រមូលផលរួច។ គួរបញ្ជាក់ថា សកម្មភាពដកហូតដីមកវិញនេះ កំពុងធ្វើឡើងនៅខេត្ត ៦ រួមមាន ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងកំពង់ធំ។ សកម្មភាពនេះ ធ្វើឡើងក្រោយសម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីថ្មីៗនេះ បានដាក់បញ្ជាឱ្យធ្វើការដកហូតដីព្រៃលិចទឹកនៅតំបន់ទន្លេសាប ពីអ្នកមានអំណាច […]

អាន​បន្ថែម