ព័ត៌មានអចលនទ្រព្យ
មណ្ឌលកំសាន្តឆ្នេរសមុទ្រ Beach Club ថ្មីស្រឡាងមួយនៅឆ្នេរអូរត្រេះ បើកដំណើការហើយ
មណ្ឌលកំសាន្តឆ្នេរសមុទ្រ (Beach Club) ដែលមានទីតាំងនៅឆ្នេរអូរត្រេះ នៃក្រុងព្រះសីហនុ បានប្រកាសបើកដំណើរការជាផ្លូវការហើយ កាលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមវត្តមានឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា។ គម្រោងមណ្ឌលកម្សាន្តឆ្នេរសមុទ្រនេះ រួចមានកន្លែងលំហែកាយ កម្សាន្តលក្ខណៈស៊ីវិល័យ កន្លែងមើលទេសភាព ចំណតកាប៉ាល់ និងឧទ្ធម្ភាចក្រ រួមទាំងភោជនីយដ្ឋាន បន្ទប់សម្រាក និងសណ្ឋាគារ។ គម្រោងនេះ ជាផ្នែកបន្ថែមនៃគម្រោងរបស់ ហាយ ហ្គ្រេន ហូថេល និងក្រុមហ៊ុន ហ្គោលដិន សាន់ស្កាយ ដែលជាបានបោះជំហានថ្មីក្នុងទិសដៅទាក់ទាញភ្ញៀវទេសចក្រោយវិបត្តិកូវីដ។ ឯកឧត្តម គួច ចំរើន បានលើកឡើងដែរថា ការបើកសម្ពោធមណ្ឌលកំសាន្តឆ្នេរសមុទ្រ ដែលបានបង្ហាញពីសកម្មភាពថ្មីនៃការបើកសេដ្ឋកិច្ចនៅកម្ពុជា។ នេះក៏ជាការចាប់ផ្ដើមដំបូងនៃការបើកដំណើរការសេដ្ឋកិច្ចនៅក្នុងខេត្តព្រះសីហនុ។ ខេត្តព្រះសីហនុ ជាខេត្តដែលមានសក្ដានុពលមួយដែលប៉ុន្មានឆ្នាំចុងក្រោយនេះមានគម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើនបាន និងកំពុងលេចរូបរាងឡើងដូចជា ផ្លូវ៣៤ខ្សែ ការពង្រីកកំពង់ផែ រោងចក្រទឹកកខ្វក់ និងទីលានចាក់សំរាមជាដើម។ ពិសេសជាងនេះ រដ្ឋក៏បានបង្កើតគណៈកម្មធិការបច្ចេកទេសអន្តរក្រសួងថ្មី ដើម្បីរៀបចំខេត្តនេះឱ្យក្លាយតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ (អានបន្ថែម)
អានបន្ថែមUN និងកូរ៉េ គ្រោងសាងសង់ទីក្រុងអណ្ដែតទឹកដំបូងគេលើលោកឆ្លើយតបនឹងបញ្ហាជន់លិច
ទីក្រុងអណ្តែតទឹកដំបូងគេលើពិភពលោក គ្រោងនឹងសាងសង់ឡើងនៅទីក្រុង Busan ដែលជាទីក្រុងកំពង់ផែសំខាន់ នៅភាគខាងត្បូងនៃប្រទេសកូរ៉េខាងត្បូង។ នេះបើយោងតាមការចុះផ្សាររបស់សារព័ត៌មាន Global Construction Review កាលពីសប្តាហ៍មុន។ នៅពេលបញ្ចប់ការសាងសង់ ទីក្រុងអណ្តែតទឹកនេះ នឹងក្លាយជាគំរូដ៏សំខាន់សម្រាប់បណ្តាទីក្រុងតាមឆ្នេរសមុទ្រដទៃនៅជុំវិញពិភពលោក ដែលកំពុងជួបនឹងហានិភ័យជន់លិចដោយសារការកើនឡើងនៃទឹកសមុទ្រ និងការប្រែប្រួលអាកាសធាតុ ព្រោះទីក្រុងនេះគឺអណ្ដែតតាមកម្រិតទឹក។ គម្រោងទីក្រុងអណ្តែតទឹកនេះ ជាកិច្ចសហការរបស់ភាគី ៣ ធំៗ គឺអង្គការសហប្រជាជាតិ UN-Habitat ក្រុមហ៊ុនស្ថាបត្យកម្មអន្តរជាតិ Oceanix និងរដ្ឋាភិបាលកូរ៉េខាងត្បូង ដោយភាគីទាំង ៣ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួចហើយ។ សម្រាប់ ដំណាក់កាលដំបូង តម្លៃគម្រោងនេះត្រូវបានប៉ាន់ប្រមាណថាប្រមាណ ២០០លានដុល្លារ ដោយទីក្រុងអណ្តែតទឹកទី១ រំពឹងថានឹងលេចរូបរាងនៅឆ្នាំ២០២៥ ខាងមុខ។ បើតាមផែនការ ភាគីទាំង ៣ គ្រោងនឹងបង្កើតទីក្រុងសរុបដល់ទៅ ៧៥ ហិកតា ដែលអាចផ្ទុកប្រជាជនចំនួន ១០ ០០០ នាក់។ លោកស្រី Itai Madamombe សហស្ថាបនិកនៃ Oceanix បានឱ្យដឹងថា គម្រោងនេះនឹងក្លាយជាគំរូដ៏សំខាន់ សម្រាប់ទីក្រុងឆ្នេរសមុទ្រផ្សេងៗទៀតជុំវិញពិភពលោកដែលកំពុងប្រឈមនឹងបញ្ហាជន់លិចដោយសារការកើនឡើងនៃទឹកសមុទ្រ និងការប្រែប្រួលអាកាសធាតុ។ គួរបញ្ជាក់ថា […]
អានបន្ថែមសម្ដេចហ៊ុន សែន បញ្ជាឱ្យដកហូតដីព្រៃលិចទឹកពីអ្នកមានអំណាចដែលទន្ទ្រានខុសច្បាប់ មកវិញ
សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីថ្មីៗនេះ បានដាក់បញ្ជាឱ្យធ្វើការដកហូតដីព្រៃលិចទឹកនៅតំបន់ទន្លេសាប ពីអ្នកមានអំណាច និងជនខិលខូចដែលទន្ទ្រានដីខុសច្បាប់ មកវិញទាំងអស់ ខណៈក្រសួងដែនដី ក៏បានសម្រេចបង្កើតក្រុមការងារពិសេសស្រាវជ្រាវ និងបង្រ្កាបសកម្មភាពទាំងនេះផងដែរ។ សម្ដេចបានបញ្ជាក់ក្នុងសារសម្លេងថា ការងារនេះគឺរឿងសំខាន់ដែលត្រូវតែធ្វើ បើទោះបីជាត្រូវលះបង់អី និងតម្លៃប៉ុន្មាន រដ្ឋគឺត្រូវយកដីទាំងនោះមកវិញឱ្យបាន។ សម្ដេចបន្ដថា៖ «ចំពោះអ្នកប្រព្រឹត្ត ត្រូវតែទទួលខុសត្រូវតាមច្បាប់។ មានតែផ្លូវច្បាប់ប៉ុណ្ណោះដែលអាចដោះស្រាយបានបញ្ហាពួកអ្នកទាំងនេះ ។ យើងបានអប់រំពួកគេរាប់សិបឆ្នាំមកហើយអំពីផលវិបាកលើបញ្ហានេះ ហេតុអ្វីក៏នៅមានមន្ត្រីបែបនេះតទៅទៀត»។ ជាការឆ្លើយតប ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានចេញសេចក្តីសម្រេចចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២១ សម្រេចបង្កើតក្រុមការងារពិសេសមួយក្រុមហ៊ុន ដើម្បីអនុវត្តការងារនេះ ដោយនឹងផ្ដោតលលើខេត្ត៦ រួមមាន ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងកំពង់ធំ។ ក្រុមការងារពិសេស មានសមាសភាពចំនួន៦ក្រុមនេះ ហើយនឹងសហការយ៉ាងជិតស្និតជាមួយក្រសួងធនធានទឹក ក្រសួងកសិកម្ម ក្រសួងបរិស្ថាន អាជ្ញាធរទន្លេសាប អាជ្ញាធរដែនដី និងអង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីធ្វើការបានដោយមានប្រសិទ្ធភាព។ ក្រសួងបានបញ្ជាក់ទៀតថា ក្រុមការងារពិសេសខាងលើ នឹងត្រូវអនុវត្តតាមសេចក្ដីសម្រេចនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។
អានបន្ថែមសមាគមលំនៅឋាននិងរដ្ឋាករទឹក រួមគ្នាដោះស្រាយបញ្ហាកង្វះបណ្ដាញទឹកស្អាតតាមបុរីជាយក្រុង
សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សម្រេចសហការគ្នាដោះស្រាយបញ្ហាកង្វះបណ្ដាញទឹកស្អាតក្នុងវិស័យសំណង់ បុរី លំនៅឋាន និងខុនដូនានា ពិសេសគម្រោងដែលស្ថិតនៅតំបន់ជាយក្រុង ខណៈតម្រូវការទឹកស្អាតបាន និងកំពុងកើនឡើង។ ភាគីទាំង២ បានជួបប្រជុំពិភាក្សាពីបញ្ហានេះ កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ ដោយបានឯកភាពគ្នាលើចំណុចសំខាន់ធំៗ ២។ ការងារសំខាន់ទី ១ គឺភាគីទាំង ២ នឹងរួមគ្នាបង្កើនកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន និងស្ថាប័នរដ្ឋឱ្យបានប្រសើរជាងមុន ដើម្បីអនុវត្តការងារលើកកម្ពស់ការផ្គត់ផ្គង់សេវាទឹកស្អាតតាមបណ្ដាគម្រោងអភិវឌ្ឍន៍សំណង់នានា។ ដោយឡែក ការងារទី២ គឺសិក្សាបន្ថែម និងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានារបស់គម្រោងអភិវឌ្ឍន៍សំណង់ដែលស្ថិតនៅជាយក្រុងភ្នំពេញ។ លើសពីនេះ កិច្ចប្រជុំក៏បានពិភាក្សាពីស្ថានភាពផ្គត់ផ្គង់ទឹកបច្ចុប្បន្ន និងផែនការអភិវឌ្ឍបណ្ដាញទឹកស្អាតដល់ឆ្នាំ២០៣២ ផងដែរ។
អានបន្ថែមកម្ពុជា-ថៃ គ្រោងបើកច្រកទ្វារអន្តរជាតិ និងច្រកតំបន់តាមបណ្តោយព្រំដែនឡើងវិញឆាប់ៗ នេះ
ភាគីកម្ពុជា និងភាគីថៃ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា កន្លងមកនេះ បានប្រជុំពិភាក្សាត្រៀមបើកច្រកព្រំដែនអន្តរជាតិ និងច្រកតំបន់តាមបណ្តោយព្រំដែននានា នាពេលឆាប់ៗខាងមុខនេះ។ កិច្ចប្រជុំនេះ ចូលរួមដោយអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ និងអភិបាលខេត្តស្រះកែវ នៃប្រទេសថៃ ឯកឧត្តម បរិនបញ្ញា ភោធិសាធ។ ភាគីទាំង២ មិនទាន់បញ្ជាក់ពីកាលបរិច្ឆេទបើកច្បាស់លាស់នោះទេ តែបញ្ជាក់ថាច្រកដែលនឹងត្រូវបើករួមមាន ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ច្រកម៉ាឡៃ និងច្រកបឹងត្រកួន ដែលស្ថិតក្នុងខេត្តបន្ទាយមានជ័យ ក៏ដូចជា ច្រកទ្វារអន្តរជាតិគីឡូ១៣ នៅស្រុកសំពៅលូន ដែលស្ថិតក្នុងខេត្តបាត់ដំបងផងដែរ។ លើសពីនេះ ភាគីកម្ពុជាក៏បានស្នើសុំឱ្យពលរដ្ឋចេញ-ចូលទៅធ្វើការ ព្រឹកវិលល្ងាច១ថ្ងៃ ៣ ០០០នាក់ និងអ្នកអូសរទេះ ១ថ្ងៃ ៣០០ជើង តែត្រូវអនុវត្តតាមវិធានសុខាភិបាល។ សម្រាប់ពលករដែលមានប័ណ្ណឆ្លងព្រំដែន អាចចូលបាន៣ខែ សម្រាប់ការងារកសិកម្មតាមបន្ទាត់ព្រំដែន។ ខាងភាគីថៃ បានទទួលយកសំណើ ដើម្បីទៅរាយការណ៍ជូនរដ្ឋាភិបាលខ្លួន មុនចេញជាគោលការណ៍ឯកភាព៕
អានបន្ថែមការចុះបញ្ជីដីធ្លីនៅទូទាំងខេត្តកំពតសម្រេចបានជាង ៧0% ឬស្មើនឹង ៣៥៨ ភូមិ
គិតមកដល់ពេលនេះ ដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅទូទាំងខេត្តកំពត សម្រេចបានចំនួន ៣៥៨ ភូមិ ស្មើនឹង ៧៣,៣៦% ហើយ។ នេះបើយោងតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្ត ក្នុងកិច្ចចុះពិនិត្យការងារនៅភូមិបន្ទាយមាស ឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស កាលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានឱ្យដឹងថា បើគិតពីពេលចាប់ផ្តើមអនុវត្តនៅ ខែតុលា ឆ្នាំ២០០៣ រហូតមកដលពេលនេះ ដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅខេត្តកំពត បានសម្រេចបានចំនួន ៣៥៨ ភូមិ ស្មើនឹង ៧៣,៣៦% នៃចំនួនភូមិសរុប ៤៨៨ ភូមិ។ ដោយឡែក ក្បាលដីប្រមាណជាង ៦០ម៉ឺន កន្លែង ឬស្មើនឹង ៧៥,៩២% នៃក្បាលដីសរុបជាង ៨០ ម៉ឺនក្បាលដី ត្រូវបានកាត់ជូនពលរដ្ឋ។ ខណៈ ការចែកបណ្ណកម្មសិទ្ធិគឺបានចំនួន ៥៣៧ ៣៩៥បណ្ណ ស្មើនឹង ៦៧,១៧% នៃដីសរុប ១៥ ម៉ឺនហិកតា។ គួរបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម […]
អានបន្ថែមរដ្ឋបន្តអនុគ្រោះពន្ធដល់អាជីវកម្មរងគ្រោះដោយសារកូវីដ១៩ ដល់ខែមីនា ឆ្នាំក្រោយ
អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រេចបន្តការលើកលែងពន្ធចំពោះអាជីវកម្មសណ្ឋាគារ និងអាជីវកម្មផ្សេងៗទៀតក្នុងវិស័យដែលរងផលប៉ះពាល់ខ្លាំងដោយសារវិបត្តិជំងឺកូវីដ១៩ រហូតដល់ខែមីនា ឆ្នាំ២០២២។ ឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងកាលពីពេលថ្មីៗនេះថា ដោយមើលឃើញពីការលំបាករបស់ម្ចាស់អាជីវកម្មក្នុងវិស័យដូចជា ទេសចរណ៍ អាកាសចរណ៍ រួមទាំងវិស័យផ្សេងទៀតដែលរងផលប៉ះពាល់ រដ្ឋាភិបាលបានសម្រេចបន្តផ្តល់ការអនុគ្រោះពន្ធ រយៈពេល៣ខែ ថែមទៀត។ លើសពីនេះ ដើម្បីជួយការស្តារសេដ្ឋកិច្ចឡើងវិញ រដ្ឋាភិបាលកម្ពុជា ក៏សម្រេចអនុគ្រោះផ្នែកពន្ធដល់លើវិស័យកាត់ដេរ-វាយនភណ្ឌ ស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូប ផងដែរ។ ឯកឧត្តម បញ្ជាក់ទៀតថា ស្របពេលនេះដែរ កម្ពុជាក៏មិនទាន់មានគោលនយោបាយបង្កើតពន្ធថ្មីនោះទេ ផ្ទុយទៅវិញមានតែសម្រួលលើកលែង និងអនុគ្រោះពន្ធដល់វិស័យអាទិភាពផ្សេងៗ។
អានបន្ថែមរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ស្នើសមាគមអ្នកវាយតម្លៃអចលនវត្ថុអាស៊ាន ឱ្យធ្វើរឿងធំៗ ៤
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើឱ្យអង្គសមាជលើកទី២៣ របស់សមាគមអ្នកវាយតម្លៃអចលនវត្ថុអាស៊ាន (AVA) ពិនិត្យមើលលទ្ធភាព អនុវត្តការងារសំខាន់ ៤ ចំណុច ដើម្បីជំរុញការអភិវឌ្ឍអចលនវត្ថុប្រកបដោយចីរភាព ស្ថិរភាព និងប្រសិទ្ធភាព។ ឯកឧត្តមបានលើកឡើងក្នុងពេលចូលរួមក្នុងកម្មវិធីសមាជលើកទី ២៣ របស់សមាគមអ្នកវាយតម្លៃអចលនវត្ថុអាស៊ាន នៅថ្ងៃទី ២៥ ខែវិច្ឆកា កន្លងទៅ។ ចំណុចសំខាន់ៗ ៤ ដែលឯកឧត្តមបានស្នើ មានដូចជា៖ -AVA គួរពិនិត្យ និងគិតគូរៀបបចំស្តង់ដារអ្នកវាយតម្លៃអចលនវត្ថុរួមមួយក្នុងក្របខណ្ឌតំបន់អាស៊ាន -សម្រាប់ប្រទេសមិនទាន់មានស្តង់ដារវាយតម្លៃអចលនវត្ថុដូចជាកម្ពុជា គួររៀបចំស្តង់ដារអចលនវត្ថុនេះឡើងឱ្យបានឆាប់ -ជំរុញលើកកម្ពស់ និងពង្រីកសមត្ថភាពវិជ្ជាជីវៈ និងគុណភាពអ្នកវាយតម្លៃអចលនវត្ថុឱ្យកាន់តែប្រសើរ -ពង្រីកកិច្ចសហប្រតិបត្តិការ រវាងឯកជន និងឯកជន ឯកជននិងនិយតករ និងរវាងនិយ័តករផងដែរ តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ បច្ចេកវិទ្យា ការវិនិយោគ និងអាជីវកម្មរួមគ្នា។ គួរបញ្ជាក់ថា ឯកឧត្តមរដ្ឋមន្រ្តី ក៏បានព្យាករថា វិស័យអចលនទ្រព្យនឹងកើនស្របកំណើនសេដ្ឋកិច្ច ពោលគឺប្រមាណ ២,៤% ក្នុងឆ្នាំ ២០២១ និង ៤,៨% ក្នុងឆ្នាំ ២០២២។ […]
អានបន្ថែមរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច៖ វិស័យអចលនទ្រព្យនឹងស្ទុះឡើងវិញ នៅឆ្នាំ ២០២២ តាមកំណើនសេដ្ឋកិច្ច
វិស័យអចលនវត្ថុនៅកម្ពុជា ត្រូវបានព្យាករថា នឹងស្ទុះងើបឡើងវិញនៅឆ្នាំ ២០២២ ខាងមុខនេះ គាំទ្រដោយការកើនឡើងសន្សឹមៗ នៃលំហូរទុនវិនិយោគពីបរទេស និងកំណើនតម្រូវការអចលនវត្ថុ មានតម្លៃទាប និងមធ្យម នៅក្នុងស្រុក។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងបែបនេះនៅក្នុងកម្មវិធីសមាជលើកទី ២៣ របស់សមាគមអ្នកវាយតម្លៃអចលនវត្ថុអាស៊ាន (AVA) ក្រោមប្រធានបទ «ការវាយតម្លៃអចលនវត្ថុ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩» នៅថ្ងៃទី ២៥ ខែវិច្ឆកា នេះ។ ឯកឧត្តម មានប្រសាសន៍ថា ការកើននេះគឺស្របតាមនិន្នាការសកល និងសេដ្ឋកិច្ចកម្ពុជា ដែលត្រូវបានព្យាករថា នឹងអាចងើបឡើងវិញក្នុងកំណើនទាប ២,៤% ក្នុងឆ្នាំ ២០២១ និង ៤,៨% ក្នុងឆ្នាំ ២០២២។ ឯកឧត្តមបន្ដថា៖ «ទោះបីប្រឈមនឹងបញ្ហានានា បង្កឡើងដោយវិបត្តិកូវីដ១៩ក្តី វិស័យអចលនទ្រព្យ នៅបន្តមានសក្តានុពលខ្ពស់ និងមានតម្លៃទាបសមរម្យសម្រាប់ការវិនិយោគបើប្រៀបធៀប នឹងប្រទេសជិតខាង»។ «ក្នុងនោះរួមមានតំបន់សំខាន់ៗមួយចំនួនដូចជា រាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលមានគម្រោងសាងសង់អាកាសយានដ្ឋានថ្មី ខេត្តព្រះសីហនុ ដែលកំពុងប្រែក្លាយជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ខេត្តសៀមរាប […]
អានបន្ថែមHLH Group លក់សណ្ឋាគារតម្លៃ ១២លានដុល្លារ នៅខេត្តព្រះសីហនុ
បុត្រសម្ព័ន្ធរបស់ Hong Lai Huat (HLH) Group ក្រុមហ៊ុន PH One Development បានលក់សណ្ឋាគារក្នុងគម្រោង D’Seaview ដែលស្ថិតនៅខេត្តព្រះសីហនុ ដោយជោគជ័យក្នុងតម្លៃ ១២លានដុល្លារអាមេរិក ក្រោយមានបញ្ហារអាក់រអួលមួយចំនួនតាំងពីប្រកាសលក់លើកដំបូងនៅឆ្នាំ ២០១៨។ ការលក់ និងការផ្ទេរកម្មសិទ្ធិត្រូវបានធ្វើចប់សព្វគ្រប់នៅថ្ងៃទី ១៧ ខែវិច្ឆិកា។ នេះបើយោងតាមលោក គួច លេងឃាង ប្រធានទំនាក់ទំនងសាធារណៈ នៃក្រុមហ៊ុន HLH Cambodia។ ក្រុមហ៊ុន HLH Group បានប្រកាសលក់សណ្ឋាគារក្នុងគម្រោង D’Seaview នេះក្នុងតម្លៃប្រមាណ ១២ លានដុល្លារអាមេរិក (១៥,៧ លានដុល្លារសិង្ហបុរី) ក្នុងខែមីនា ឆ្នាំ ២០១៨ ។ ប៉ុន្តែនៅខែធ្នូ-២០១៨ ដដែលនោះ ក្រុមហ៊ុនបានលុបចោលកិច្ចព្រមព្រៀងនេះ ដោយសារអ្នកទិញមានបញ្ហា។ ក្រោយមកនៅខែឧសភា ឆ្នាំ ២០២១ ក្រុមហ៊ុនបានចុះកិច្ចសន្យាឡើងវិញជាមួយអ្នកទិញ។ ក្រៅពីគម្រោងនេះ បុត្រសម្ព័ន្ធរបស់ HLH Group ក្រុមហ៊ុន […]
អានបន្ថែម