ព័ត៌មានអចលនទ្រព្យ
រដ្ឋបាលប៉ោយប៉ែតប្រកាសឱ្យធនាគារ និងក្រុមហ៊ុនបញ្ចាំ ប្រយ័ត្នចំពោះឯកសារប្លង់ដីក្លែងក្លាយ
រដ្ឋបាលក្រុងប៉ោយប៉ែតបានប្រកាសឱ្យធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនទទួលបញ្ចាំ និងសាធារណជនទាំងអស់ឱ្យប្រុងប្រយ័ត្ន ចំពោះការក្លែងបន្លំឯកសារផ្លូវច្បាប់ទាក់ទិននឹងដីធ្លីនានា ក្រោយរកឃើញជាច្រើនករណី។ សេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុងប៉ោយប៉ែត ចុះថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា បច្ចុប្បន្ន រដ្ឋបាលក្រុងកំពុងប្រមូលចាប់ឯកសារដីធ្លីជាច្រើន ដែលក្លែងបន្លំត្រាមូល និងហត្ថលេខារបស់រដ្ឋបាលក្រុង សង្កាត់ និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត។ ជនខិលខូចទាំងនោះ បានប្រើត្រាមូល និងហត្ថលេខា ក្លែងក្លាយ លើឯកសារពាក់ព័ន្ធនឹងដីធ្លីដូចជា លិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី លិខិតធានាអះអាងនិងកិច្ចសន្យា លិខិតបញ្ជាក់ពីប្រវត្តដី និងវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុមួយចំនួន ហើយបានយកឯកសារទាំងនោះទៅដាក់បញ្ចាំនៅ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងក្រុមហ៊ុនទទួលបញ្ចាំនានា ក្នុងក្រុងប៉ោយប៉ែត។ ក្នុងអំឡុងពេលដែលអាជ្ញាធរក្រុងប៉ោយប៉ែតកំពុងចុះចាប់នេះ គ្រឹះស្ថានពាក់ព័ន្ធ និងសាធារណជន ក៏ត្រូវតែបង្កើនការប្រុងប្រយ័ត្នដែរ ដោយត្រូវពិនិត្យឱ្យបានច្បាស់លាស់ជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីជៀសវាងបញ្ហា
អានបន្ថែមទោះមានវិបត្តិកូវីដក្ដី ទីផ្សារបូរីនៅតែរឹងមាំ តម្លៃលក់កើន ៨ ទៅ ១៣% នៅត្រីមាសទី ៣
ទោះប្រទេសកំពុងជួបវិបត្តិកូវីដ១៩ ក្ដី ទីផ្សារបូរីនៅតែរឹងមាំ ដោយតម្លៃលក់កើនឡើង ៨ ទៅ ១៣% នៅត្រីមាសទី ៣ បើធៀបនឹងត្រីមាសមុន ខណៈគម្រោងថ្មី២២ គម្រោង ក៏ត្រូវបានបើកលក់ នៅក្នុងត្រីមាសនេះដែរ ។ យោងតាមរបាយការណ៍របស់ CBRE Cambodia ចេញផ្សាយកាលពីថ្ងៃទី ១២ តុលា ក្នុងត្រីមាសទី៣ មានគម្រោងដែលបញ្ចប់ការសាង់សង់ ៣ គម្រោង ខណៈចំនួនការផ្គត់ផ្គត់បូរីទាំងអស់ត្រឹមត្រីមាសនេះ មានដល់ជិត ៩៣ ០០០ ផ្ទះ ដែលកើនប្រមាណ 0,៥% បើធៀបនឹងត្រីមាសមុន។ CBRE Cambodia ព្យករថា ត្រឹមចុងឆ្នាំ ២០២១ ការផ្គត់ផ្គត់ នឹងកើនដល់ ២៧៤ គម្រោង ឬស្មើនឹងជាង ៩៨ ០០០ ផ្ទះ។ យ៉ាងណាក្ដី ដោយសារវិបត្តិកូវីដ គម្រោងខ្លះអាចនឹងពន្យារពេលការបិទបញ្ចប់ការដ្ឋានគម្រោង ប៉ុន្តែភាគច្រើនមិនលើសពី ៨ ទៅ ១២ ខែ ព្រោះម្ចាស់បូរីនៅតែចង់រក្សាទំនុកចិត្តដល់អ្នកទិញ។ […]
អានបន្ថែមទីផ្សារខុនដូបន្ដធ្លាក់ចុះ តម្លៃលក់ និងជួលក្នុងត្រីមាសទី ៣ ធ្លាក់ចុះពី ១,៨ ទៅ ៧,៨%
ទីផ្សារខុនដូនៅកម្ពុជាក្នុងអំឡុងត្រីមាសទី ៣ ឆ្នាំ ២០២១ នៅតែរងសម្ពាធពីវិបត្តិកូវីដ១៩ ដោយតម្លៃលក់ និងតម្លៃជួបធ្លាក់ចុះគួរឱ្យកាត់សម្គាល់បើធៀបនឹងត្រីមាសមុន។ យោងតាមរបាយការណ៍របស់ CBRE Cambodia នៅថ្ងៃទី ១២ ខែតុលានេះ តម្លៃលក់បានធ្លាក់ចុះ ១,៨%, ៣%, ២,១% រៀងៗក្នា សម្រាប់ខុនដូប្រភេទតម្លៃសមរម្យ ប្រភេទមធ្យម និងលំដាប់ខ្ពស់។ ទន្ទឹមនឹងនេះ តម្លៃជួលក៏បានធ្លាក់ចុះ ៧,៨%, ៧,៨% និង ៥,៦% រៀងៗគ្នា ដែលសម្រាប់ប្រភេទទាំង ៣ ខាងលើ។ ការផ្គត់ផ្គង់លើសតម្រូវការ ការសាងសង់ចប់ក្រោយផែនការ និងកង្វះអ្នកទិញបរទេស នៅតែជា ៣កត្តាធំៗ ទាញទីផ្សារខុនដូនៅកម្ពុជាឱ្យមាននិន្នាការធ្លាក់ចុះ។ ក្នុងកំឡុងត្រីមាសទី ៣ មានការបញ្ចប់គម្រោងថ្មីចំនួន ២ និងបើកលក់គម្រោងថ្មីចំនួន ២ ដែលធ្វើឱ្យការផ្គត់ផ្គត់សរុបមានដល់ជាង ៣ ម៉ឺនយូនីត ឬកើន ៥,៦% បើធៀបនឹងត្រីមាសមុន។ នៅចុងឆ្នាំ ២០២១ ការផ្គត់ផ្គង់គឺអាចឈានដល់ ៣៥.០០០ យូនីត ប៉ុន្តែគម្រោងខ្លះនឹងត្រូវពន្យារពេល។ […]
អានបន្ថែមផ្សារទំនើប ជីប ម៉ុង សែនសុខ សាងសង់សម្រេចបាន ៩០% ត្រៀមបើកខែធ្នូខាងមុខនេះ
អត្ថបទផ្សព្វផ្សាយ មកទល់បច្ចុប្បន្ន ផ្សារទំនើប ជីប ម៉ុង សែនសុខ សាងសង់សម្រេចបានជាង ៩០% ដោយត្រៀមបើកទ្វារទទួលសាធារណជនចូលកម្សាន្ត និងទិញទំនិញនៅខែធ្នូ ចុងឆ្នាំ ២០២១ នេះហើយ។ លោក Arnaud DUFRESNE អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង រីថែល បានមានប្រសាសន៍ឱ្យដឹងថា គិតត្រឹមខែតុលានេះ ផ្សារទំនើប ជីប ម៉ុង សែនសុខ មានម្ចាស់គ្រប់គ្រង៩០% ហើយ ដែលសុទ្ធសឹងតែជាម៉ាកល្បីៗ។ លោកបន្តថា៖ «ជាមួយនឹងផ្ទៃក្រឡាដល់ទៅ៤ម៉ឺនម៉ែត្រការ៉េ និងមានកម្ពស់៤ជាន់ ផ្សារទំនើប ជីប ម៉ុង សែនសុខ មានប្រភេទអាជីវកម្មប្លែកៗគ្នាជាច្រើនរួមមានហាងលក់អាហារ និងភេសជ្ជៈ កន្លែងក្មេងលេង និងហាងលក់គ្រឿងអេឡិកត្រូនិក ជាដើម។ ផ្សារទំនើប ជីប ម៉ុង សែនសុខ មានចំណុចដ៏ទាក់ទាញជាច្រើន ជាពិសេសគឺផ្សារទំនើប ជីប ម៉ុង ស្ថិតនៅជាន់ផ្ទាល់ដីដែលមានលក់គ្រឿងទេសគ្រប់មុខ, ធនាគារ ជីប ម៉ុង, អាហារនិងភេសជ្ជៈដ៏សម្បូរបែប ចម្រុះជាតិសាសន៍ […]
អានបន្ថែមកាស៊ីណូយក្ស NagaWorld បើកដំណើការឡើងវិញហើយ ក្រោយបិទ៦ខែ ព្រោះបញ្ហាកូវីដ
ក្រុមហ៊ុនកាស៊ីណូ NagaWorld បានបើកដំណើការឡើងវិញហើយ ទទួលភ្ញៀវដែលបានចាក់វ៉ាក់សាំងកូវីដ១៩ រួច ក្រោយបានបិទទ្វារបណ្តោះអាសន្នរយៈពេល ៦ ខែ តាំងពីខែ មេសា ដោយសារបញ្ហាកូវីដ។ ក្រុមហ៊ុន NagaCorp បានលើកឡើងថា ណាហ្គាវើល បានបើកទ្វារទទួលភ្ញៀវឡើងវិញ កាលពីថ្ងៃទី១៥ ខែកញ្ញា កន្លងទៅ ដោយទទួលបានការអនុញ្ញាតពីក្រសួងសុខាភិបាល ។ នៅក្នុងរបាយការណ៍ចេញផ្សាយកាលពីថ្ងៃទី៣ ខែតុលា ការបើកដំណើរការនេះ រួមមានកន្លែងលេងល្បែង ភោជនីយដ្ឋាន និងសណ្ឋាគារ ដោយផ្តោតទៅលើអតិថិជនដែលជាជនបរទេសនៅក្នុងប្រទេស។ ក្រុមហ៊ុនបញ្ជាក់ថា ខ្លួនអនុវត្តវិធានសុខាភិបាលយ៉ាងខ្ជាប់ខ្ជួន ដើម្បីចូលរួមការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។ គួរបញ្ជាក់ថា កម្ពុជាកំពុងពិចារណាបើកទទួលភ្ញៀវទេសចរបរទេសដែលចាក់វ៉ាក់សាំងកូវីដ១៩ ឡើងវិញនៅត្រីមាសទី៤ឆ្នាំនេះ។ រូបភាពដោយ៖ golfcambodia
អានបន្ថែមវិភាគ៖ តើវិបត្តិ Evergrande របស់ចិននឹងជះឥទ្ធិពលលើទីផ្សារអចលនទ្រព្យនៅកម្ពុជាដូចម្ដេច?
វិបត្តិ Evergrande នឹងដាក់សម្ពាធលើទីផ្សារអលចនទ្រព្យរយៈពេលខ្លី តែក្នុងរយៈពេលវែងនឹងធ្វើឱ្យទីផ្សារមានស្ថេរភាព និងសុខភាពល្អជាងមុន ព្រោះនឹងគ្មានការបំប៉ោងតម្លៃ ប្រជាពលរដ្ឋក្នុងស្រុកមានសមត្ថភាពទិញអចលនទ្រព្យច្រើនជាងមុន និងពិសេសគ្មានការសង់ខុនដូខ្វះគុណភាពទុកចោលដើម្បីឱ្យវិនិយោគិនចិនលាងលុយ។ ក្រោយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យខ្នាតយក្សរបស់ចិន Evergrande Group វិបត្តិហិរញ្ញវត្ថុប្រឈមនឹងបំណុលជាង ៣០០ ពាន់លានដុល្លារអាមេរិក អ្នកវិភាគជាច្រើនព្យាករថាវានឹងជះឥទ្ធិពលអវិជ្ជមានដល់ទីផ្សារអចលនទ្រព្យ និងសេដ្ឋកិច្ចចិន ក៏ដូចជាបណ្តាប្រទេសដទៃទៀតដែលមានការវិនិយោគពីចិនច្រើន។ កម្ពុជាក៏ស្ថិតក្នុងចំណោមប្រទេសដែលទីផ្សារអចលនទ្រព្យភាគច្រើនពឹងផ្អែកលើការវិនិយោគរបស់ចិន។ ដូច្នេះ តើហេតុការណ៍វិបត្តិហិរញ្ញវត្ថុ Evergrande នឹងប៉ះពាល់ដល់ទីផ្សារអចលនទ្រព្យនៅកម្ពុជាដូចម្ដេច? យោងតាមអត្ថបទវិភាគរបស់ The Diplomat ដែលបានបោះពុម្ពផ្សាយនៅថ្ងៃទី ៣០ ខែកញ្ញា ជាក់ស្ដែង ទីផ្សារអចលនទ្រព្យនៅកម្ពុជា ត្រូវបានអ្នកជំនាញព្យាករថាមានឱកាសដួលរលំខ្ពស់ តាំងពីមុនវិបត្តិកូវីដ និងហេតុការណ៍ Evergrande ទៅទៀត។ ដូច្នេះ ហេតុការណ៍ Evergrande នឹងក្លាយជាចលករសំខាន់មួយទៀតដែលអាចបង្កហានិភ័យបន្ថែមទៅក្នុងទីផ្សារ។ នាយកគ្រប់គ្រងនៃក្រុមហ៊ុន CBRE Cambodia លោក James Hodge បានវិភាគថា ការវិបត្តិ Evergrande នឹងមិនមានផលប៉ះពាល់ដោយផ្ទាល់មកលើប្រទេសកម្ពុជាទេ ដោយសារក្រុមហ៊ុននេះមិនមានការវិនិយោគនៅកម្ពុជា។ ប៉ុន្តែវានឹងជះឥទ្ធិពលដោយប្រយោលទៅលើស្ថានភាពទីផ្សារក្នុងរយៈពេលខ្លី។ «វិបត្តិរបស់ក្រុមហ៊ុនយក្សនេះ នឹងប៉ះពាល់ដល់វិនិយោគិនចិនដែលកំពុងរស់នៅប្រទេសកម្ពុជា និងដាក់សម្ពាធលើអ្នកអភិវឌ្ឈន៍អចលនទ្រព្យនៅកម្ពុជាកាន់តែធ្ងន់» លោកបន្ដ។ […]
អានបន្ថែមហ្គ្រេន ហ្វឺរតេ ភ្នំពេញ សេវាកម្មអាផាតមិន ដ៏ប្រណិតដំបូងគេបង្អស់របស់ ជីប ម៉ុង លែន
អត្ថបទផ្សព្វផ្សាយ ហ្គ្រេន ហ្វឺរតេ ភ្នំពេញ ជាសេវាកម្មអាផាតមិនដ៏ធំស្កឹមស្កៃ មានកម្ពស់១៣ជាន់ ស្ថិតនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ និងជាសេវាកម្មអាផាតមិនដំបូងគេបង្អស់របស់ក្រុមហ៊ុន ជីប ម៉ុង លែន ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍វិស័យអចលនទ្រព្យឈានមុខគេមួយនៅកម្ពុជា។ ហ្គ្រេន ហ្វឺរតេ ភ្នំពេញ ត្រូវបានសាងសង់ឡើងដោយផ្តល់នូវផាសុខភាព និងផ្តល់ជូននូវបទពិសោធន៍នៃការរស់នៅដ៏ទំនើបដល់អតិថិជន មានទីតាំងស្ថិតនៅផ្លូវលេខ៣៣១ កែងផ្លូវ៥៧០ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ហ្គ្រេន ហ្វឺរតេ ភ្នំពេញ មានបន្ទប់ស្នាក់នៅចំនួន៥៦បន្ទប់ ដែលក្នុងនោះមានទាំងប្រភេទបន្ទប់គេង១ បន្ទប់គេង២ និងបន្ទប់គេង៣។ គ្រប់បន្ទប់ទាំងអស់ត្រូវបានបំពាក់ទៅដោយសម្ភារៈប្រើប្រាស់ និងគ្រឿងសង្ហារិមទំនើប ព្រមទាំងភ្ជាប់ជាមួយនឹងរានហាលឯកជនសម្រាប់គយគន់ទេសភាពនិងស្រូបយកខ្យល់អាកាសបរិសុទ្ធទៀតផង។ បន្ថែមពីនេះ អាផាតមិនក៏មានសេវាកម្មរៀបចំសម្អាតបន្ទប់ និងផ្ដល់ជូនអាហារពេលព្រឹកសម្រាប់ភ្ញៀវដែលស្នាក់នៅផងដែរ។ ក្រៅពីបន្ទប់ស្នាក់នៅ អតិថិជនទាំងអស់ក៏អាចរីករាយជាមួយនឹងសេវាកម្មបន្ថែមជាច្រើនទៀតនៅក្នុងអគារតែមួយដែលមានដូចជា កន្លែងទទួលភ្ញៀវ មីនីម៉ាត ហាងកាហ្វេ កន្លែងហាត់ប្រាណ អាងហែលទឹក រោងភាពយន្ត ចំណតយានយន្តដ៏ធំទូលាយ និងជាន់ខាងលើបង្អស់រៀបចំជាមួយនឹងធម្មជាតិបៃតងសម្រាប់អង្គុយលំហែ ជាដើម។ ជាងនេះទៅទៀត ហ្គ្រេន ហ្វឺរតេ ភ្នំពេញ ក៏មានបំពាក់នូវសេវាអ៊ីនធឺណិត Wi-Fi ដោយឥតគិតថ្លៃ ព្រមទាំងមានកាមេរ៉ាសុវត្ថិភាព […]
អានបន្ថែមរដ្ឋចេញបទបញ្ជា ២ ចំណុច ឱ្យម្ចាស់បូរីអនុវត្តលើបញ្ហាអង់តែនទូរស័ព្ទ និងខ្សែកាប្លិ៍ក្នុងបូរី
និយ័តករទូរគមនាគមន៍កម្ពុជា បានស្នើឱ្យម្ចាស់បុរីទាំងអស់ជួយរឹងបន្ដឹង និងឃ្លាំមើលលើរាល់ការស្នើសុំសាងសង់បង្គោលអង់តែនទូរស័ព្ទ បណ្តាញខ្សែកាប្លិ៍អុបទិក និងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍នានាក្នុងបុរី ដើម្បីបង្កាគ្រោះថា្នក់ដល់អ្នកស្នាក់នៅ។ យោងតាមលិខិតលេខចុះថ្ងៃទី៣០ ខែកញ្ញា ការស្នើសុំនេះធ្វើឡើង ក្រោយមានការសង្កេតឃើញថាពីការសាងសង់បង្គោលអង់តែនទូរស័ព្ទ និងបណ្តាញខ្សែកាប្លិ៍ អុបទិកដោយខុសច្បាប់ដោយគ្មានលិខិតពីអនុញ្ញាតពីនិយ័តករទូរគមនាគមន៍កម្ពុជា ដែលកើតមានជាបន្តបន្ទាប់ក្នុងបុរីនានា។ តាមរយៈសមាគមអ្នកអភិវឌ្ឍលំនៅឋានកម្ពុជា និយ័តករទូរគមនាគមន៍កម្ពុជា បានស្នើឲ្យម្ចាស់បុរីទាំងអស់ត្រូវយកចិត្តទុកអនុវត្តនូវកិច្ចការមួយចំនួនដូចខាងក្រោម៖ -ពិនិត្យឯកសារឱ្យបានច្បាស់លាស់ មុននឹងផ្តល់ការអនុញ្ញាតឱ្យប្រតិបត្តិករទូរគមនាគមន៍សាងសង់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ក្នុងបរិវេណបុរីរបស់ខ្លួន ជាពិសេសគ្រឿងសម្ភារបរិក្ខារពង្រីកសេវា (Signal Boosters) -ណែនាំដល់ប្រតិបត្តិករទូរគមនាគមន៍ណាដែលមិនទាន់មានលិខិតអនុញ្ញាតពីឱ្យមកដាក់ ពាក្យស្នើសុំពីនិយ័តករទូរគមនាគមន៍កម្ពុជា គួរបញ្ជាក់ថា គ្រឿងសម្ភារបរិក្ខារពង្រីកសេវា (Signal Boosters) អាចបង្កឲ្យមានការឆ្លងរំខានហ្វ្រេកង់ស៍វិទ្យុ បង្កគ្រោះថ្នាក់ និងហានិភ័យដល់អ្នកប្រើប្រាស់ ប្រសិនបើមិនមានការអនុញ្ញាត និងបញ្ជាក់ពីស្តង់ដារបច្ចេកទេសត្រឹមត្រូវពីអាជ្ញាធរមានសមត្ថកិច្ច។
អានបន្ថែមផ្សារទំនើបប៊ូទិកថ្មីមួយ នឹងផុសនៅចំកណ្តាលទីក្រុងភ្នំពេញ នៅ២០២២ ខាងមុននេះ
គម្រោងផ្សារទំនើប Lucky Pavilion Mall ដំណាក់កាលទី ២ ដែលមានទីតាំងនៅលើបណ្តោយមហាវិថីព្រះសីហនុ ក្នុងសង្កាត់បឹងកេងកង ១ ដែលជាបេះដូងនៃរាជធានីភ្នំពេញ បានចាប់ផ្ដើមការសាងសង់ហើយ ដោយគ្រោងនឹងបញ្ចប់ ហើយបើកដំណើរការនៅពាក់កណ្តាលឆ្នាំ ២០២២ ខាងមុខ។ ផ្សារមួយនេះអភិវឌ្ឍដោយក្រុមហ៊ុន Lucky Mall Co., Ltd ប្រកាសអនុវត្តដំណាក់កាលទី ២ នេះ បន្ទាប់ពីការសាងសង់ដំណាក់កាលទី ១ បានបញ្ចប់ដោយជោគជ័យ និងត្រៀមបើកឱ្យជួលក្នុងពេលឆាប់ៗនេះ។ ក្នុងឱកាសនេះ ក្រុមហ៊ុន Lucky Mall Co., Ltd ក៏បានតែងតាំងភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia ជាភ្នាក់ងារលក់ផ្តាច់មុខ និងជាអ្នកគ្រប់គ្រងអចលនទ្រព្យសម្រាប់គម្រោងនេះផងដែរ។ គម្រោងផ្សារទំនើប Lucky Pavilion Mall គឺជាការពង្រីក និងប្ដូរមុខមាត់ផ្សារ Lucky Supermarket ចាស់ ទៅជាស្ថាបត្យកម្មលេចធ្លោមួយនៅកណ្ដាលក្រុងភ្នំពេញ។ ផ្សារនេះនឹងត្រូវសាងសង់ជាអគារ ៤ ជាន់ ជាមួយនឹងផ្ទាំងកញ្ចក់ប្រណីតនៅខាងមុខ និងមានផ្ទៃក្រឡាសម្រាប់ជួលសរុប ៩.៥០០ ម៉ែត្រការ៉េ។ […]
អានបន្ថែមគម្រោងវិនិយោគកោះទន្សាយតម្លៃ ១៣០លានដុល្លារ ចាប់ផ្តើមដំណើរការសាងសង់
គម្រោងវិនិយោគអភិវឌ្ឍន៍ចម្រុះខ្នាតយក្សនៅលើផ្ទៃដី ១៤០ ហិកតា នៅកោះទន្សាយ ដែលវិនិយោគដោយក្រុមហ៊ុន ទ្រី ភាពគ្រុប តម្លៃជាង ១៣០លានដុល្លារ បានចាប់ផ្តើមដំណើរការសាងសង់ហើយ។ លោក វ៉ោ សុខា អភិបាលរងខេត្តកែប បានឱ្យដឹងកាលពីព្រឹកថ្ងៃទី ២៩ ខែកញ្ញានេះ ថា ការដ្ឋានសាងសង់គម្រោងវិនិយោគកោះទន្សាយ ចាប់ផ្តើមកាលពីថ្ងៃទី២២ ខែកញ្ញា កន្លងទៅ ដោយក្រុមការងារនៃក្រុមហ៊ុន បានដឹកជញ្ជូនគ្រឿងចក្រនិងសម្ភារសាងសង់ចូលទៅកោះរួចរាល់ហើយ។ គម្រោងវិនិយោគកោះទន្សាយនេះ ទទួលបានលិខិតអនុញ្ញាតវិនិយោគពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីខែកុម្ភៈ ឆ្នាំ២០១៩ ដោយផ្តោតលើការវិនិយោគរីសត មានដូចជាសណ្ឋាគារផ្កាយ ៥ តំបន់លំនៅដ្ឋាន អគារពាណិជ្ជកម្ម កន្លែងកម្សាន្តតាមឆ្នេរ និងការជិះកន្រ្តក់លើអាកាសជាដើម។ លោក វ៉ៅ សុខា លើកឡើងថា ក្រុមហ៊ុនធ្វើការអភិវឌ្ឍលើផ្ទៃដី ១៤០ ហិកតា ហើយ ការអភិវឌ្ឍចែកជាដំណាក់កាលៗ។ លោក បន្តថា៖ «នៅពេលមានការអភិវឌ្ឍគម្រោងវិនិយោគនៅលើកោះទន្សាយ នឹងជួយទាក់ទាញភ្ញៀវទេសចរបន្ថែម ហើយក៏ជាការរួមចំណែកដល់ការអភិវឌ្ឍនិងការវិនិយោគនៅខេត្តកែបទាំងមូលផងដែរ»។ គួរបញ្ជាក់ថា មុនក្រុមហ៊ុន ទ្រី ភាព គ្រុប […]
អានបន្ថែម