PropertyGuru ប្រកាសបេក្ខភាពជាប់ចូលវគ្គផ្ដាច់ព្រ័ត្រ ខណៈពីធីប្រកាសជ័យលាភីនឹងធ្វើឡើងឆាប់ៗនេះ
PropertyGuru Asia Property Awards កាលពីសប្តាហ៍មុនបានប្រកាសឈ្មោះបេក្ខភាពជាប់ចូលវគ្គផ្ដាច់ព្រ័ត្រ សម្រាប់កម្មវិធីប្រកួតអចលនទ្រព្យឆ្នើមនៅកម្ពុជាលើកទី ៧ ប្រចាំឆ្នាំ ២០២២។
ដោយឡែក ជ័យលាភីកំពូល នឹងត្រូវប្រកាសជាផ្លូវការក្នុងកម្មវិធីអាហារពេលល្ងាច ដែលនឹងប្រារព្ធនៅល្ងាចថ្ងៃសុក្រ ទី ២៦ ខែសីហា នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។
ក្រុមហ៊ុននាំមុខគេក្នុងបញ្ជីអ្នកអភិវឌ្ឍឆ្នើម គឺក្រុមហ៊ុន Angkor Palace Development Co., Ltd. ក្រុមហ៊ុន C.I.A.C Investment Limited ក្រុមហ៊ុន Kambujaya Development Co., Ltd ក្រុមហ៊ុន អ័រគីដេ វីឡា ៣ ខូអិលធីឌី និង ក្រុមហ៊ុន Prince Real Estate Group។
ដោយឡែក គម្រោងដែលមានឈ្មោះក្នុងបញ្ជីការរចនាប្លង់ឆ្នើម រួមមាន គម្រោង Angkor Palace Resort & Spa បូរី Angkor Palace លំនៅដ្ឋាន Kambujaya Residences គម្រោង Le Urban Eco Park គម្រោងOne Tropic គម្រោង Palace Greenpoint គម្រោង Prince International Plaza គម្រោង The Botanic City និងគម្រោង The Botanic City (The Palace)។
ពានរង្វាន់បុគ្គលឆ្នើមក្នុងវិស័យអចលនទ្រព្យប្រចាំឆ្នាំ២០២២ របស់កម្ពុជា នឹងត្រូវប្រគល់ជូនលោក Charles Vann អនុប្រធានប្រតិបត្តិនៃក្រុមហ៊ុន Canadia Group និងជានាយកក្រុមហ៊ុន Cambodia Airport Investment Co. Ltd។
ដោយឡែក ក៏នៅមានក្រុមហ៊ុន និងគម្រោងជាច្រើនទៀតដែលជាប់ជាបេក្ខភាពចូលប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រ ទៅតាមប្រភេទពាននីមួយៗ។ (មើលបញ្ជីពេញ សូមចុចទីនេះ)
លើសពីនេះ ជ័យលាភីក្នុងប្រទេសកម្ពុជា នឹងត្រូវមានសិទ្ធិចូលទៅប្រកួតក្នុងកម្មវីធី PropertyGuru Asia Property Awards វគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី ៩ ខែធ្នូ នៅឯប្រទេសថៃ។
គួរបញ្ជាក់ថា ការរើសបេក្ខភាពនេះ ត្រូវបានធ្វើឡើងដោយក្រុមចៅក្រមឯករាជ្យ ដែលរួមមានអ្នកជំនាញផ្នែកអចលនទ្រព្យកំពូលៗជាច្រើននៅកម្ពុជា និងក្រៅប្រទេស។
រៀបចំដោយ PropertyGuru Group ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈានមុខគេនៅអាស៊ីអាគ្នេយ៍ កម្មវិធីពានរង្វាន់ PropertyGuru Cambodia Property Awards 2022 លើកទី ៧ ត្រូវបានគាំទ្រដោយ Panasonic Cambodia និង ក្រុមហ៊ុន Jotun (Cambodia) Ltd។ លើសពីនេះ ក៏មានដៃផ្សព្វផ្សាយ ដូចជា ទស្សនាវដ្តី PropertyGuru Property Report ក្រុមហ៊ុន Two Way PR ទស្សនាវដ្តី Construction & Property និង Southeast Asia Globe។
សម្រាប់ព័ត៌មានបន្ថែម សូមអ៊ីម៉ែល awards@propertyguru.com ឬចូលទៅកាន់គេហទំព័រផ្លូវការ៖ AsiaPropertyAwards.com។
- Video Advertisement -