PropertyGuru បានរកឃើញអ្នកឈ្នះពានរង្វាន់អចលនទ្រព្យកម្ពុជា២០១៩ហើយ

កម្មវិធីប្រកួតប្រជែងយកពានរង្វាន់ប្រចាំឆ្នាំសម្រាប់អចលនទ្រព្យល្អបំផុតនៅកម្ពុជា «PropertyGuru Cambodia Property Awards លើកទី៤»បានរកឃើញអ្នកឈ្នះហើយ ក្នុងអំឡុងពេលអាហារពេលល្ងាចនៅឯសណ្ឋាគារ Sofitel Phnom Penh Phokeethra កាលពីថ្ងៃទី ០៣ ខែឧសភា ឆ្នាំ ២០១៩ ។

ក្រោមការចូលរួមពីភ្ញៀវកិត្តិយសប្រមាណជាង ៣៧០ នាក់ កម្មវិធីប្រគល់ពានរង្វាន់ដ៏រំភើបដែលត្រូវបានឧបត្ថម្ភដោយក្រុមហ៊ុនអាមេរិក Kohler គឺបានប្រគល់ពានរង្វាន់ជិត ៤០ ប្រភេទទៅឲ្យក្រុមហ៊ុនដែលបានដាក់ពាក្យប្រកួត ដោយក្នុងនោះ ក្រុមហ៊ុនខ្លះទទួលបានពានរង្វាន់លើសពី១ទៅតាមប្រភេទពានរង្វាន់ខុសៗគ្នា។

ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាអ្នកអភិវឌ្ឍឈានមុខគេមួយនៅកម្ពុជា ទទួលបានពានរង្វាន់ជាច្រើនទៅតាមប្រភេទខុសៗគ្នា និងជាពិសេស ក្រុមហ៊ុននេះ បានវិលត្រឡប់ទៅផ្ទះវិញជាមួយនឹងពានរង្វាន់កិត្តិយសខ្ពស់បំផុតគឺពានរង្វាន់ «អ្នកអភិវឌ្ឍន៍ល្អបំផុត» សម្រាប់រយៈពេល៤ឆ្នាំជាប់ៗគ្នា។ ការឈ្នះពាន់រង្វាន់ «អ្នកអភិវឌ្ឍន៍ល្អបំផុត» នឹងធ្វើឲ្យក្រុមហ៊ុននេះមានសិទ្ធចូលរួមប្រកួតប្រជែងចុងក្រោយសម្រាប់ពានរង្វាន់ «Asia Property Awards Grand Final»។

ក្រុមគណៈកម្មាធិការពានរង្វាន់ខាងលើបានសរសើរក្រុមហ៊ុនថា៖ «ប៉េង ហួត គ្រុប បានបំពេញតួនាទីរបស់ខ្លួនជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេនៅកម្ពុជា ជាមួយនឹងការរចនាផែនការមេសម្រាប់សហគមន៍ខ្នាតធំ កិច្ចខិតខំប្រឹងប្រែងលើការទទួលខុសត្រូវសង្គមរបស់សាជីវកម្ម CSR និងការបង្កើតតំបន់ប្រកបដោយនិរន្តភាពដូចជាគម្រោង Grand Star Platinum និងគម្រោង Star Diamond» ។

ថ្លែងអំពីការគាំទ្រទៅលើកម្មវិធីនេះ ឯកឧត្តមបណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា ផលិតផលអចលនទ្រព្យដែលបានបើកដំណើរការទាំងនេះនឹងជួយដល់ទីផ្សារកម្ពុជា។

ឯកឧត្តមថ្លែងថា៖ «គុណភាព និងគម្រោងប្រកបដោយភាពច្នៃប្រឌិត ដែលអ្នកទាំងអស់គ្នាបើកដំណើរការ និងផលិតជារៀងរាល់ឆ្នាំ នៅតែបន្តបំពេញតម្រូវការទីផ្សារ និងតម្រូវការរបស់អតិថិជន ហើយវាពិតជានឹងជួយក្នុងការរក្សាសម្រស់អចលនទ្រព្យកម្ពុជាទៅកាន់អ្នកស្វែងរកអចលនទ្រព្យទាំងក្នុង និងក្រៅស្រុក»។

ឆ្លុះបញ្ចាំងអំពីទីផ្សារអចលនទ្រព្យដ៏គួរឲ្យទាក់ទាញនៅកម្ពុជា លោក Jules Kay នាយកគ្រប់គ្រងផ្នែកពាណិជ្ជកម្មនៃកម្មវិធីពានរង្វាន់អចលនទ្រព្យអាស៊ីរបស់ PropertyGuru Group បានមានប្រសាសន៍ថា៖ «ជាមួយនឹងការរៀបចំផែនការមេដ៏ឆ្លាតវៃ ការរចនាប្រកបដោយភាពច្នៃប្រឌិត និងផលិតផលចម្រុះ កម្ពុជាកំពុងបង្កើតទីតាំងយុទ្ធសាស្រ្តរបស់ខ្លួននៅអាស៊ី ដើម្បីអភិវឌ្ឍគម្រោងលំនៅដ្ឋាន ពាណិជ្ជកម្ម និងឧស្សាហកម្មជាច្រើន ដែលការអភិវឌ្ឍន៍ទាំងនេះមិនត្រឹមតែមាននៅទីក្រុងនោះទេ ប៉ុន្តែថែមទាំងមាននៅកន្លែងផ្សេងទៀតក្នុងប្រទេស»។

ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យយើងខ្ញុំមានមោទនភាពណាស់ដែលបានធ្វើជាដៃគូផ្សព្វផ្សាយផ្លូវការសម្រាប់កម្មវិធីខាងលើនេះសារជាថ្មីម្តងទៀត។

សម្រាប់បញ្ជីឈ្មោះក្រុមហ៊ុនដែលទទួលបានពានរង្វាន់ទាំងអស់សូមចុចទីនេះ។

សម្រាប់កម្រងរូបភាពក្នុងកម្មវិធីខាងលើសូមចុចទីនេះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

គិតត្រឹមត្រីមាសទី៣-២០២២ រដ្ឋប្រមូលបាន ១០លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ

រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទុនចំនួនប្រមាណ ១០.១៥ លានដ […]

១១ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចូលដែកនិងដែកថែបសរុបជិត ៣៣០លានដុល្លារ កើន២២%

កម្ពុជា បាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុប​ ៣២៧ លា […]

សម្តេច៖ តម្លៃអគ្គិសនី និងប្រេង ត្រូវរក្សារនៅដដែរ មិនឱ្យតម្លើងថ្លៃតាមអំពើចិត្តឡើយ

  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា […]

ស្វែងយល់ពីសិទ្ធិជួលអចិន្ត្រៃយ៍ តើអ្នកផ្តល់សេវាជួល និងអ្នកជួលមានសិទ្ធិអ្វីខ្លះ?

អ្វីទៅជាសិទ្ធិជួលអចិន្ត្រៃយ៍? បើតាមមាត្រា ២៤៤ នៃក្រមរដ្ […]

ផ្សារទំនើប AEON៣ តម្លៃ ២៩០លានដុល្លារ គ្រោងបើកសាកល្បង ថ្ងៃទី១៥ ខែធ្នូ មុខនេះ

ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុ […]