PropertyGuru ប្រកាសជ័យលាភីអចលនទ្រព្យឆ្នើមឆ្នាំ ២០២១ ខណៈUrbanland លេចធ្លោជាងគេ

PropertyGuru កាលថ្ងៃសុក្រសប្ដាហ៍មុន បានរៀបចំកម្មវិធី Gala Dinner តាមប្រព័ន្ធអនឡាញ ដើម្បីប្រកាសលទ្ធផលជ័យលាភីពានរង្វាន់អចលនទ្រព្យឆ្នើមប្រចាំកម្ពុជាលើកទី៦ ប្រចាំឆ្នាំ ២០២១។

សម្រាប់ឆ្នាំនេះ ក្រុមហ៊ុន Urbanland ដែលជាម្ចាស់គម្រោង Chankiri Palm Creek បានដណ្ដើមយកជ័យលាភីធំបំផុតប្រចាំឆ្នាំ ជាមួយនឹងពានរង្វាន់ចំនួន៧ រួមមាន អ្នកអភិវឌ្ឍន៍ល្អដាច់គេ គម្រោងលំនៅឋានល្អដាច់គេ និងស្ថាបត្យកម្មលំនៅឋានល្អដាច់គេ ជាដើម។ (សម្រាប់បញ្ជីពានពេញចុចទីនេះ)

ដោយឡែកក្រុមហ៊ុន Sophea Suites Co., Ltd ក៏ទទួលបានពានជាច្រើនផងដែរដែរដូចជា អ្នកអភិវឌ្ឍន៍គម្រោងផ្ដោតនៅការរស់នៅល្អដាច់គេ (Best Lifestyle Developer) អាគារអាផាតមិនល្អដាច់គេ និងការចនាផ្ទៃខាងក្នុងអាគារអាផាតល្អដាច់គេ ជាដើម។

ជាមួយគ្នានេះ ក្រុមហ៊ុន Mekong Land Development Co., Ltd បានទទួលនូវពានរង្វាន់អ្នកអភិវឌ្ឍន៍របកគំហើញបានល្អដាច់គេ និងឈ្នះពានរង្វាន់ការរចនាផ្ទៃខាងក្នុងលំនៅឋានបានល្អដាច់គេផងដែរ សម្រាប់ការអភិវឌ្ឍគម្រោង Mekong City របស់ខ្លួន។

លើសពីនេះ គម្រោង Vue Aston របស់ក្រុមហ៊ុន The Peninsula Capital Co., Ltd បានឈ្នះពានរង្វាន់ការអភិវឌ្ឍអាគារខុនដូបានល្អដាច់គេ និងពានរង្វាន់ស្ថាបត្យកម្មរចនាអាគារខុនដូល្អដាច់គេ ផងដែរ។

ជាចុងក្រោយ លោកស្រី Catherine Chan នាយិកាក្រុមហ៊ុន Goldfame Group និងជានាយិកាប្រតិបត្តិក្រុមហ៊ុន Urban Village & Factory Phnom Penh បានទទួលយកពានរង្វាន់ Real Estate Personality of the Year នៅកម្ពុជា ដែលបានធ្វើឱ្យគាត់ក្លាយជាស្ត្រីដំបូងគេបង្អស់ក្នុងការទទួលបានពានរង្វាន់ប្រភេទនេះ។

អ្នកឈ្នះជ័យលាភីសំខាន់ៗទាំងនេះ នឹងអាចចូលរួមកម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់អចលនទ្រព្យអាស៊ីលើកទី១៦ របស់ PropertyGuru ។

គួរបញ្ជាក់ថាកម្មវីធីត្រូវបានកាត់សេចក្ដីដោយគណៈកម្មការចៅក្រមឯករាជ្យ។ សម្រាប់ឆ្នាំ កម្មការរួមមាន លោក សន សៀប ប្រធានពានរង្វាន់ និងជាអនុប្រធានប្រតិបត្តិសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក David Littlejohn អ្នកគ្រប់គ្រងផ្នែកលក់ និងទីផ្សារក្រុមហ៊ុនកូមិន្ទខ្មែរ លោកស្រី Jenny Chea Sok You ស្ថាបត្យករ និងជានាយកគ្រប់គ្រងរបស់ក្រុមហ៊ុន CMED Construction លោក Jovany Antonio នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន DA&G Asset Management លោកស្រី Kinkesa Kim អ្នកគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុន CBRE Cambodia ដែលជាក្រុមហ៊ុនផ្តល់សេវាស្រាវជ្រាវ និងប្រឹក្សា លោក Michel Cassagnes នាយកគ្រប់គ្រងក្រុមហ៊ុន Archetype Cambodia លោក Pak Chanlino, ដៃគូគ្រប់គ្រង និងជាមេធាវីក្នុងក្រុមហ៊ុន Vinaya លោក Simon Griffiths នាយកគ្រប់គ្រងក្រុមហ៊ុន The Mall លោកបណ្ឌិត Simon Vancliff នាយកប្រតិបត្តិក្រុមហ៊ុន WB Sport Village Co., Ltd.; និង លោកស្រី អាន ធីតា នាយិកាគ្រប់គ្រង ក្រុមហ៊ុន ProPnex Cambodia។

លើសពីនេះ HLB ដែលជាក្រុមហ៊ុនគណនេយ្យ និងទីប្រឹក្សាអន្តរជាតិឈានមុខគេ បានធានាយ៉ាងត្រឹមត្រូវនូវភាពយុត្តិធម៌ តម្លាភាព និងសុចរិតភាពនៃដំណើរការជ្រើសរើសនេះ។

គួរបញ្ជាក់ថា ពានរង្វាន់ PropertyGuru Cambodia Property Awards 2021 លើកទី៦ នេះ រៀបចំឡើងដោយសម្ព័ន្ធក្រុមហ៊ុន PropertyGuru Group និងឧបត្ថម្ភដោយក្រុមហ៊ុន Jotun, ក្រុមហ៊ុន History Channel, ទស្សនាវដ្តី PropertyGuru Property Report, ក្រុមហ៊ុន Two Way PR, និងទស្សនាវដ្តី Construction & Property Magazine។

សម្រាប់ព័ត៌មានបន្ថែម សូមអ៊ីម៉ែលមកកាន់ awards@propertyguru.com ឬចូលទៅកាន់គេហទំព័រផ្លូវការ៖ AsiaPropertyAwards.com។

សម្រាប់បញ្ជីពានពេញចុចទីនេះ

 

 

 

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់ ជីប ម៉ុង លែន បានបើកលក់ជាផ្លូវការហើយ

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសបើកលក់ជាផ្លូវក […]

ក្រុមហ៊ុនដែកលំដាប់ថ្នាក់លេខ១នៅកម្ពុជា បើកសម្ពោធផលិតផលថ្មី ៣ប្រភេទ

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានឈរជើងយ៉ាងរឹងមាំក្នុងចំណា […]

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់​ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការថ្ងៃ ២៥វិច្ឆិកា​​ ខាងមុខនេះ

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅ​សណ្ឋាគារ ហៃយ៉ាត់ […]

2023 ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី ERA នឹងពង្រីកវិលាលភាពខ្លួនឱ្យរិតតែខ្លាំងក្នុងទីផ្សារខុនដូនៅកម្ពុជា

ក្រុមហ៊ុន ERA Cambodia ដែល​ជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯក […]

តោះ! មកទស្សនាទិដ្ឋភាពនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាមួយតារាវ័យក្មេងជាច្រើនរូប

ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលកំពុងបើកដ […]