PropertyGuru នឹងធ្វើសិក្ខាសិលាអន្តជាតិពិភាក្សាពី«បដិវត្តន៍ទិន្នន័យ» ក្នុងទីផ្សារអចលនទ្រព្យ

ក្រុមអ្នកជំនាញជាន់ខ្ពស់មកពីទូទាំងសកលលោកជាច្រើនរូប នឹងធ្វើបទបង្ហាញអំពីទស្សនៈវិស័យ និន្នាការ របកគំហើញថ្មីៗ និងបដិវត្តភាពនៃបច្ចេកវិទ្យាក្នុងវិស័យអចលនទ្រព្យ ឬ Data Revolution & PropTech ក្នុងកិច្ចប្រជុំ និងសិក្ខាសិលាអនឡាញលំដាប់អន្តរជាតិមួយនេះ។

  • កិច្ចប្រជុំកំពូលលើកនេះ គឺលើកទី ៧ ហើយនៃប្រវត្តិសាស្រ្តរបស់ Property Guru ដែលឆ្នាំនេះ នឹងធ្វើឡើងតាមប្រព័ន្ធអនឡាញចាប់ពីថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២២
  • កម្មវិធីឆ្នាំនេះផ្តោតលើរបកគំហើញ និងបច្ចេកវិទ្យាថ្មី ក្នុងវិស័យអចលនទ្រព្យ ក៏ដូចជារបៀបស្តារសេដ្ឋកិច្ច និងទីផ្សារឡើងវិញក្រោយយុគកូវីដ-១៩
  • មានអ្នកជំនាញជាន់ខ្ពស់មកពីស្ថាប័នធំៗដូចជា ធនាគារពិភពលោក (World Bank) សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បណ្តាញក្រុមអ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់ (The Economist Intelligence Corporate Network) វិទ្យាស្ថាន Milken និងអ្នកនាំពាក្យដំបូងរបស់ Siri (Original Voice of Siri)
  • បទបង្ហាញ និងកម្មវិធីប្រគល់ពានរង្វាន់ ក្រុមហ៊ុនឆ្នើមផ្នែកនវានុវត្តន៍បច្ចេកវិទ្យាក្នុងវិស័យបច្ចេកវិទ្យាអចលនទ្រព្យ និងពានរង្វាន់ស្ត្រីដំបូង (Visionary of the Year Award)

PropertyGuru ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈានមុខគេនៅអាស៊ីអាគ្នេយ៍ បាន ប្រកាសថានឹងប្រារព្ធកម្មវិធី PropertyGuru Asia Real Estate Summit តាមប្រព័ន្ធអនឡាញលើកទី ២ ចាប់ពីថ្ងទី ៨ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ។

កម្មវិធីនេះជាសិក្ខាសាលាខ្នាតអន្តរជាតិក៏ធំសម្បើមមិនធ្លាប់មានពីមុនមក ដែលរៀបចំឡើងក្នុងទិសដៅផ្ដល់ចំណេះដឹង ចែករំលែកបទពិសោធន៍ និងធ្វើបទបង្ហាញពីនិន្នការ ក៏ដូចជារបកគំហើញថ្មីក្នុងទីផ្សារអចលនទ្រព្យ ពីសំណាក់វាគ្មិន អ្នកដឹកនាំធុរកិច្ច និងអ្នកវិភាគទីផ្សារកំពូលៗ ជាច្រើនរូប។

កម្មវិធីនឹងប្រារព្ធឡើងលើគេហទំព័រ asiarealestatesummit.com ក្នុងរយៈពេល១ ខែ ពោលគឺដល់ថ្ងៃទី ៨ ខែមករា ឆ្នាំ២០២២ ដោយមានច្រើនផ្នែក ដូចជាការជជែកផ្ទាល់ (live chat) ស្តង់អនឡាញ (virtual booths) និងការមើលវីដេអូចំណេះដឹងនានា ជាដើម។

កិច្ចសន្ទនានៅឆ្នាំនេះនឹងផ្តោតជាចម្បងលើប្រធានបទ «បដិវត្តន៍ទិន្នន័យ» នៅក្នុងវិស័យអចលនទ្រព្យ និរន្តរភាព ការចូលប្រើប្រាស់ទិន្នន័យ ហិរញ្ញប្បទានបៃតង បច្ចេកវិទ្យាវៃឆ្លាត ទីក្រុងវៃឆ្លាត និងនវានុវត្តន៍ពីចក្ខុវិស័យ និងការចាប់ផ្តើមអាជីវកម្ម start-up។

សម្រាប់ឆ្នាំនេះ លោក Stephen Oehme នាយកគ្រប់គ្រងក្រុមហ៊ុន Quantum Thailand Ltd និងជាអតីតសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Burj Khalifa Dubai នឹងជាប្រធានបើកកម្មវិធី។

លោកបណ្ឌិត William Thomas ដែលជានាយកនៃបណ្តាញក្រុមអ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ (The Economist Intelligence Corporate Network) នឹងបើកកិច្ចពិភាក្សាជាមួយនឹងចំណាប់អារម្មណ៍របស់សេដ្ឋវិទូ ស្តីពីការស្តារ និងស្ថាបនាសេដ្ឋកិច្ចអាស៊ីឡើងវិញក្រោយវិបត្តិនៃជំងឺរាតត្បាត។

លោកស្រី Susan Bennett ដែលជាអ្នកនាំពាក្យជើងចាស់ប្រកបដោយទេពកោសល្យ និងមានភាពលេចធ្លោក្នុងនាមជាអ្នកនាំពាក្យដំបូងរបស់ Siri នឹងថ្លែងសុន្ទរកថាអន្តរជាតិស្តីអំពី “ការក្លាយខ្លួនជាអ្នកនាំពាក្យរបស់ A.I” ។

លោក Curtis S. Chin ដែលជាអតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំធនាគារអភិឌ្ឍន៍អាស៊ី បច្ចុប្បន្នជាសហការីជាន់ខ្ពស់ប្រចាំនៅតំបន់អាស៊ីនៃវិទ្យាស្ថាន Milken និងជាពិធីករប្រចាំ កម្មវិធី “Asia Minute” នៅលើបណ្តាញ YouTube នឹងបង្ហាញចំណាប់អារម្មណ៍ស្តីពីគោលនយោបាយ បន្ទាប់មកចូលរួមក្នុងកិច្ចសំណេះសំណាលក្រៅផ្លូវការដើម្បីពិភាក្សាពីភាពធន់នៃទីក្រុងនៅអាស៊ី។

លោក Ommid Saberi ដែលជាអ្នកជំនាញលើវិស័យឧស្សាហកម្មជាន់ខ្ពស់ផ្នែកអាគារបៃតងនៅសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (International Finance Corporation) នឹងធ្វើបទបង្ហាញពីចំណាប់អារម្មណ៍របស់ធនាគារពិភពលោកដើម្បីពិភាក្សាអំពីសន្ទស្សន៍ភាពធន់នៃអាគារដែលទើបនឹងដាក់ឱ្យដំណើរការនៅពេលថ្មីៗនេះ។

ករណីសិក្សាមួយចំនួនក៏នឹងមានលើកបង្ហាញនៅក្នុងកិច្ចប្រជុំកំពូលតាមប្រព័ន្ធអនឡាញផងដែរ រួមទាំងករណីសិក្សាមួយធ្វើឡើងដោយលោក Kohei Kurihara សហស្ថាបនិកនៃ Privacy by Design Lab មានមូលដ្ឋាននៅប្រទេសជប៉ុន ដែលគាត់នឹងធ្វើការបំភ្លឺអំពីបញ្ហាឯកជនភាព និងក្រមសីលធម៌។

លោក Patrick Keane ដែលជាអ្នករចនាប្លង់ដ៏ល្បីឈ្មោះ និងជាស្ថាបនិកបណ្តុំគម្រោង Enter នឹងធ្វើជាវាគ្មិនក្រោមប្រធានបទ “យុគសម័យ 3D” ដើម្បីបង្ហាញពីសម្ភារបោះពុម្ព និងគ្រឿងបង្គុំក្នុងទម្រង់ 3D និងរបៀបដែលការអនុវត្តការស្រាវជ្រាវ និងអភិវឌ្ឍន៍ផ្នែកស្ថាបត្យកម្មនៅក្នុងការរចនាប្រកបដោយនិរន្តរភាពដោយមានជំនួយបច្ចេកវិទ្យា និងផ្អែកតាមទិន្នន័យ។

លោកស្រី Yasmin Rasyid ដែលជានាយកផ្នែកនិរន្តរភាពប្រចាំប្រទេសម៉ាឡេស៊ីនៅក្រុមហ៊ុន Lendlease នឹងធ្វើបទបង្ហាញពីគម្រោង The Exchange TRX របស់ទីក្រុងគូឡាឡាំពួរ ហើយក៏នឹងបង្ហាញពីភាពស័ក្តិសមរបស់គម្រោងនោះនៅក្នុងក្របខណ្ឌនិរន្តរភាពក្នុងតំបន់ហិរញ្ញវត្ថុថ្មីបំផុតរបស់ប្រទេសម៉ាឡេស៊ី។

Jean Jacqueline de Castro មកពីប្រទេសហ្វីលីពីន ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន ESCA Incorporated នឹងធ្វើកិច្ចសន្ទនាមួយជាមួយលោកស្រី Kotchakorn Voraakhom ដែលជានាយកប្រតិបត្តិ និងស្ថាបនិកបណ្តាញទីក្រុង Pourous City Network នៃប្រទេសថៃ និងជាប្រធានក្រុមការងារទទួលបន្ទុកផ្នែកការបំរែបំរួលនៃអាកាសធាតុ សហព័ន្ធស្ថាបត្យករទេសភាពអន្តរជាតិពិភពលោក (IFLA ពិភពលោក) អំពីឧបករណ៍កែលម្អនគរូបនីយកម្ម និងបរិស្ថានរបស់យើងដែលមានស្រាប់។

កម្មវិធីក៏មានការផ្លាស់ប្តូរគំនិតយោបលគ្នាទៅវិញទៅមកលើវានុវត្តន៍ទិន្នន័យ ដោយចូលរួមពីសំណាក់វាគ្មិនជំនាញៗដូចជា៖ លោក Ken Ip ស្ថាបនិកសមាគម Asia MarTech Society និងជាប្រធានកម្មវិធីពានរង្វាន់អចលនទ្រព្យអាស៊ី PropertyGuru (ចិនដីគោក) លោក Stuart Mendel នាយកគ្រប់គ្រង និងជាប្រធានប្រចាំប្រទេសម៉ាឡេស៊ីនៅក្រុមហ៊ុន Lendlease ពិធីការនី Tina Ryan ជាអ្នករៀបចំព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអចលនទ្រព្យ PropertyGuru ប្រចាំអាស៊ី ២០១៩ នៅទីក្រុងបាងកក ប្រទេសថៃ និងលោក Masaya Fujisawa នាយករងនៅ IHI ដែលនឹងបង្ហាញខ្លួននៅក្នុងកម្មវិធីតាំងបង្ហាញបច្ចេកវិទ្យាចតរថយន្តដ៏វៃឆ្លាត។

លើសពីនេះទៀត នឹងមានការធ្វើបទបង្ហាញផ្តាច់មុខពីថ្នាក់ដឹកនាំក្រុមហ៊ុន PropertyGuru Group រួមមានលោក Manav Kamboj ប្រធានមន្ត្រីផ្នែកបច្ចេកវិទ្យា និងជាប្រធានពានរង្វាន់បច្ចេកវិទ្យានវានុវត្តន៍ លោក Jules Kay នាយកគ្រប់គ្រងពានរង្វាន់អចលនទ្រព្យ PropertyGuru ប្រចាំអាស៊ី & កិច្ចប្រជុំកំពូលអចលនទ្រព្យ លោកស្រី Mallika Gadepalli នាយកផ្នែកយុទ្ធសាស្រ្តដែលនឹងចូលរួមកិច្ចសំណេះសំណាលក្រៅផ្លូវការជាមួយលោក Curtis S. Chin នៅវិទ្យាស្ថាន Milken និង “GuruTalk” ដើម្បីលើកកម្ពស់តម្លាភាព និងភាពវៃឆ្លាតទីផ្សារនៅក្នុងឧស្សាហកម្មអចលនទ្រព្យអាស៊ីពីលោក Hari V. Krishnan ដែលជានាយកប្រតិបត្តិ និងជានាយកគ្រប់គ្រងក្រុមហ៊ុន PropertyGuru Group ។

សំបុត្រចាប់ផ្តើមដាក់លក់ហើយ

សំបុត្រចូលរួមកម្មវិធីចាប់ផ្តើមដាក់លក់ហើយ ព្រមនឹងការបញ្ចុះតម្លៃពិសេសសម្រាប់អ្នកចុះឈ្មោះមុនគេរហូតដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ និងសម្រាប់និស្សិត។ លេខកូដដែលចូលប្រើប្រាស់មានសុពលភាពចាប់ពីថ្ងៃបើកកិច្ចប្រជុំកំពូលតាមប្រព័ន្ធអនឡាញនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២២។

ដើម្បីទទួលបានសំបុត្រសូមចូលរួម សូមចូលទៅកាន់គេហទំព័រផ្លូវការ៖ AsiaRealEstateSummit.com ។

កម្មវិធីឆ្នាំនេះមានការឧបត្ថម្ភគាំទ្រពីដៃគូនវានុវត្តន៍ថ្មីគឺ IHI ដៃគូទូរទស្សន៍ខ្សែកាបផ្លូវការ History Channel ដៃគូ PR ផ្លូវការ Infinity Communications ដៃគូសប្បុរសធម៌ផ្លូវការ Right To Play International ដៃគូ ESG ផ្លូវការគឺមូលនិធិ Baan Dek សមាគមន៍ឧបត្ថម្ភគាំទ្រគឺសមាគមន៍ Asia MarTech Society និងសេវាប្រឹក្សា និងវិស្វកម្មអាគារបៃតង (Green Building Consulting and Engineering) និងបណ្តាដៃគូប្រព័ន្ធផ្សព្វផ្សាយដូចជា Oxford Business Group, Asia.Proptech, APAC CIO Outlook, Nikkei Asia និង PropertyGuru Property Report។

ការចុះឈ្មោះចូលរួមប្រកួតពានរង្វាន់បច្ចេកវិទ្យាថ្មីចាប់ផ្តើមបើកទទួលហើយ

ចាប់ផ្តើមពីខែកញ្ញា ឆ្នាំ២០២១ តទៅ កិច្ចប្រជុំកំពូលវិស័យអចលនទ្រព្យ PropertyGuru ប្រចាំអាស៊ី ក៏បានចាប់ផ្តើមទទួលចុះឈ្មោះចូលរួមពានរង្វាន់នវានុវត្តន៍បច្ចេកវិទ្យាប្រចាំឆ្នាំរបស់ខ្លួនដែលត្រូវបានផ្តល់ជូនលើគំនិតផ្លាស់ប្តូរហ្គេមដែលមានឥទ្ធិពលលើបច្ចេកវិទ្យា Protech ដោយមានការចូលរួមពីគណៈវិនិច្ឆ័យនៃក្រុមអ្នកជំនាញឯករាជ្យលំដាប់ពិភពលោកដែលវាយតម្លៃលើរបៀបដែលបច្ចេកវិទ្យា ឬនវានុវត្តន៍បច្ចេកវិទ្យាអាចដោះស្រាយបញ្ហា ឬបញ្ហាចំពោះមុខនៅក្នុងវិស័យអចលនទ្រព្យ។ ពានរង្វាន់នវានុវត្តន៍បច្ចេកវិទ្យារបស់ PropertyGuru ត្រូវបានប្រគល់ជូនក្រុមហ៊ុន Rizome ក្នុងឆ្នាំ២០២០ ដែលបានប្រើគ្រឿងបង្គុំធ្វើពីឈើឬស្សីមកកែច្នៃជាវត្ថុធាតុដើមចម្បងក្នុងការសាងសង់។ Sensgreen គឺជាបច្ចេកវិទ្យាឧបករណ៍ចាប់សញ្ញាខាងក្នុងផ្ទះខ្នាតធំដើរដោយ AI-powered ដែលបានដំណើរការនៅប្រទេសទួរគី និងសិង្ហបុរី ហើយទទួលបានពានរង្វាន់កិត្តិយស។ នៅឆ្នាំ២០១៨ Igloohome ដែលជាក្រុមហ៊ុនបង្កើតសោរឆ្លាតវៃមានមូលដ្ឋាននៅប្រទេសសិង្ហបុរី បានឈ្នះពានរង្វាន់ដំបូង។

បច្ចុប្បន្នការទទួលពាក្យសុំចូលរួមការប្រកួតប្រជែងពានរង្វាន់នវានុវត្តន៍បច្ចេកវិទ្យា PropertyGuru ឆ្នាំ២០២១ នឹងបើកទទួលរហូតដល់ថ្ងៃទី៣១ ខែតុលា៖ AsiaRealEstateSummit.com/award/

ស៊េរីសិក្ខាសាលាតាមអ៊ិនធឺណិត WEBINAR និងសៀវភៅសឌីជីថល (WEBINAR SERIES AND DIGITAL WHITE PAPER)

កិច្ចប្រជុំកំពូលវិស័យអចលនទ្រព្យ PropertyGuru ប្រចាំអាស៊ី គឺជាខួបលើកទី៧ នៅឆ្នាំ២០២១។ ដោយរក្សាកន្លែងជាអាទិភាពសម្រាប់អ្នកដឹកនាំក្នុងវិស័យឧស្សាហកម្មអចលនទ្រព្យ នវានុវត្តជន និងអ្នកមានចក្ខុវិស័យប្លែកនៅតំបន់អាស៊ីប៉ាស៊ីហ្វិក កិច្ចប្រជុំកំពូលនេះបានបោះជំហានយ៉ាងខ្លាំងនៅក្នុងខែកក្កដា ជាមួយនឹងការបើកដំណើរការឡើងវិញនូវគេហទំព័រផ្លូវការរបស់ខ្លួនគឺ AsiaRealEstateSummit.com។

កិច្ចប្រជុំកំពូលវិស័យអចលនទ្រព្យ PropertyGuru ប្រចាំអាស៊ី បានប្រារព្ធឡើងនៅខែមិថុនា ក្នុងសិក្ខាសាលាផ្សាយផ្ទាល់តាមប្រព័ន្ធអនឡាញនៅឆ្នាំនេះ៖ កិច្ចពិភាក្សារបស់អ្នកជំនាញអំពីផលប៉ះពាល់នៃជម្ងឺរាតត្បាតមកលើអ្នកជួលទីតាំងលើវិស័យបម្រើសេវាកម្មអាហារ និងភេសជ្ជៈ (F & B) នៅក្នុងវិស័យអចលនទ្រព្យលក់រាយ ក៏ដូចជាការប្រើប្រាស់បច្ចេកវិទ្យាធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងប្រព័ន្ធបច្ចេកវិទ្យា Contactlessដើម្បីកាត់បន្ថយការខាតបង់លើវិស័យនេះ។ ស៊េរីនេះក៏រួមមានសិក្ខាសាលាតាមប្រព័ន្ធអនឡាញលើផ្នែកភស្តុភារ និងលក់រាយផងដែរនៅក្នុងខែកញ្ញាដែលបង្ហាញពីអង្គភាពក្រុមអ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់(The Economist Intelligence Unit) និងទស្សនាទានថ្មីនៃសិក្ខាសាលាតាមប្រព័ន្ធអនឡាញដែលសហការរៀបចំដោយ C9 Hotelworks’ Bill Barnett កាលពីដើមខែតុលា។

កិច្ចប្រជុំកំពូលវិស័យអចលនទ្រព្យ PropertyGuru ប្រចាំអាស៊ី បានបោះពុម្ពសៀវភៅសឌីជីថល ARES Digital White Paper វ៉ុល១ របស់ខ្លួន នៅដើមខែកញ្ញា ក្រោមចំណងជើងថា “PropTech និងនវានុវត្តជនប្រកបដោយការទទួលខុសត្រូវ” ដោយផ្តោតលើប្រធានបទសំខាន់ៗដែលបានពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលឆ្នាំ២០២០ ដើម្បីលើកទឹកចិត្តវិស័យអចលនទ្រព្យនៅតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងការធ្វើសកម្មភាពកាត់បន្ថយការបំភាយកាបូនរបស់ខ្លួនតាមការគ្រោងទុក និងកសាងទីក្រុងដែលមានផាសុខភាពល្អ និងឆ្លាតវៃសម្រាប់មនុស្សជំនាន់ក្រោយ។

កិច្ចប្រជុំកំពូលវិស័យអចលនទ្រព្យ PropertyGuru ប្រចាំអាស៊ីបានបង្កើតឡើងតាំងពីឆ្នាំ២០១៥ ដែលមានរយៈពេលជាច្រើនឆ្នាំមកហើយ បានប្រមូលផ្តុំបុគ្គលដែលមានឥទ្ធិពលជាច្រើននៅលើពិភពលោកដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំ និងព្រឹត្តិការណ៍ក្នុងតំបន់របស់ខ្លួន។ ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ កិច្ចប្រជុំកំពូល PropertyGuru ក៏មានមោទនភាពផងដែរដែលឃើញមានសមាសភាពស្ត្រី ៣០ ភាគរយបានចូលរួមក្នុងបណ្តាញ ឬវាគ្មិនមកពីបណ្តាញភេទទីបី LGBTQ+។

នៅឆ្នាំ២០២០ កិច្ចប្រជុំកំពូលនេះបានទាក់ទាញចំណាប់អារម្មណ៍របស់វាគ្មិន ដូចជាលោក Audrey Tang រដ្ឋមន្ត្រីក្រសួងឌីជីថលតៃវ៉ាន់ លោកLars Svensson នាយកផ្នែកនិរន្តរភាព និងទំនាក់ទំនងប្រចាំអាស៊ីអាគ្នេយ៍របស់ IKEA, លោក Prashant Kapoor ប្រធានក្រុមអ្នកជំនាញឧស្សាហកម្មផ្នែកអគារបៃតង និងទីក្រុងឆ្លាតវៃ-អាកាសធាតុនៅ IFC និងបណ្ឌិត Simon Baptist ប្រធានសេដ្ឋវិទូពិភពលោក និងជានាយកគ្រប់គ្រងប្រចាំអាស៊ីនៅអង្គភាពស៊ើបការណ៍សេដ្ឋកិច្ច (EIU)។

អតីតវាគ្មិនផ្សេងទៀតរួមមាន បណ្ឌិត Aladdin D. Rillo អគ្គលេខាធិការរងអាស៊ាន; លោក Korn Chatikavanij អតីតរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុថៃ; លោក Dato’ Lee Chee Leong អនុរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ី; លោក Andrew Staples អតីតនិពន្ធនាយសកលរបស់ The Economist បណ្ឌិត Gang Lu ស្ថាបនិក TechCrunch China; លោកស្រី Kim Rellinger ប្រធានទីភ្នាក់ងារ និងដំណើរការរបស់ Google; បណ្ឌិត Liu Thai Ker ប្រធានផ្នែកនគរូបនីយកម្ម-ស្ថាបត្យករសិង្ហបុរី; សាស្រ្តាចារ្យ Nadia Magnenat Thalmann ស្ថាបនិក MiraLab; Ron Bakker ស្ថាបត្យករ PLP និងលោក Tim Kobe ស្ថាបត្យករ-អ្នករចនាប្លង់ដើមរបស់ Apple Store។

សម្រាប់ព័ត៌មានបន្ថែម សូមផ្ញើមកកាន់អ៊ីម៉ែល ares@propertyguru.com ឬចូលមើលគេហទំព័រផ្លូវការ ចុចទីនេះ

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កាដូនៃក្ដីស្រលាញ់ពីបុរី ប៉េង ហួត នៅតែបន្តផ្ដល់ជូនរហូតដល់ជាង ១ម៉ឺនដុល្លារ

តើលោកអ្នកបានផ្ដល់កាដូជូនមនុស្សជាទីស្រឡាញ់នៅថ្ងៃបុណ្យនៃ​ក្ដីស្រឡាញ់ហើយឬនៅ? ប្រសិនជាមិនទាន់បាន​ទេ តោះទៅយកកាដូពីបុរី ប៉េង ហួត ដែលមានតម្លៃ​រហូតដល់ជាង ១ ម៉ឺនដុល្លារ នៅថ្ងៃទី២២ និង ២៣ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ នៅការិយាល័យលក់ផ្ទះ (បឹងស្នោរ) ជាប់ផ្លូវជាតិលេខ១ ក្នុងខណ្ឌច្បារអំពៅ សម្រាប់អតិថិជនដែលកក់ផ្ទះក្នុងថ្ងៃកម្មវិធីនេះ។ ​អតិថិជននឹងទទួលបានការផ្តល់ជូននូវកាដូដ៏ពិសេសជាច្រើនដូចជា៖ – បង់មុនត្រឹមតែ ៥%អាចចូលរស់នៅបានភ្លាមៗ – ការប្រាក់ ០%រយៈពេលវែង – ប័ណ្ណទឹកប្រាក់ថែមថយរហូតដល់ ៥.០០០ដុល្លារ – ប័ណ្ណដាក់វាំងននរហូតដល់ ៣.០០០ដុល្លារ – ប័ណ្ណទិញគ្រឿងអេឡិចត្រូនិករហូតដល់ ៣,០០០ដុល្លារ លើសពីនេះ ក៏មានការថែមនូវឱកាសចាប់កាដូ Surprising box ដែលនឹងផ្ដល់ជូនដ៏សន្ធឹកសន្ធាប់ដូចជា ៖ – ប័ណ្ណទឹកប្រាក់ទិញគ្រឿងអេឡិចត្រូនិកបន្ថែមរហូតដល់ ៣.០០០ដុល្លារ – ដំណើរកម្សាន្តក្រេបទឹកឃ្មុំនៅលើកោះលក្ខណៈ Romantic  រយៈពេល ២យប់ ៣ថ្ងៃ – និងប័ណ្ណទឹកប្រាក់នៅ PH Grand Hall  […]

Month Of Love ទទួលបានកាដូនៃក្តីស្រឡាញ់ពីប្រូម៉ូសិនបុរី ប៉េង ហួតដូចគ្នា!

ក្នុងឱកាសទិវានៃក្ដីស្រឡាញ់ខាងមុខនេះ ហើយក៏ជាខែនៃក្តីស្រឡាញ់បុរី ប៉េង ហួត សូមផ្តល់ជូនប្រូម៉ូសិន Month of Love សម្រាប់ការទិញផ្ទះក្នុងខែកុម្ភៈនេះ សម្រាប់អតិថិជនដែលមានបំណងចង់ទិញនៅគេហដ្ឋានថ្មីក្នុងគម្រោង​ណាមួយរបស់បុរី ប៉េង ហួត ឥលូវនេះគឺដឹងតែចំណេញ និងទទួលបានកាដូជាទីគាប់ចិត្តគឺឱកាសចាប់កាដូ Surprising box ដែលនឹងទទួលបានការផ្ដល់ជូនសន្ធឹកសន្ធាប់ដូចជា ៖ –        ប័ណ្ណទឹកប្រាក់ទិញគ្រឿងអេឡិចត្រូនិក រហូតដល់ ៣០០០ដុល្លារ –        ឬដំណើរកម្សាន្តក្រេបទឹកឃ្មុំនៅលើកោះលក្ខណៈ Romantic  រយៈពេល ២ យប់ ៣ថ្ងៃ –        ឬប័ណ្ណទឹកប្រាក់នៅ PH Grand Hall  រហូតដល់ ៣០០០ដុល្លារ ​-        បង់មុនត្រឹមតែ ៥% អាចចូលរស់នៅបានភ្លាមៗ -‌        ការប្រាក់ ០% រយៈពេលវែង សូមបញ្ជាក់ផងដែរថាការផ្តល់ជូនខាងលើមានសុពលភាពត្រឹមថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នេះតែប៉ុណ្ណោះ។ កុំឲ្យឱកាសដ៏ចំណេញ​នេះរំលងហួសឲ្យសោះបានទាំងគេហដ្ឋានក្នុងក្តីស្រមៃហើយ បានទាំងឱកាសចាប់កាដូ Surprising box ទៀត។ សម្រាប់ព័ត៌មានបន្ថែមអំពីការផ្តល់ជូន […]

GeoStudio, អនាគតនៃការវិភាគដែនកំណត់ស្ថិរភាពសម្រាប់ការងារភូគព្ភសាស្រ្ត

ដោយ ល្វីសហេនរី ប្រេដ សមាហរណកម្មលំហូរការងារភូគព្ភសាស្ត្រ ចក្ខុវិស័យរបស់ Seequent គឺដើម្បីផ្តល់នូវដំណោះស្រាយការងារក្នុងដីដែលរួមបញ្ចូលយ៉ាងរលូនទៅក្នុងគ្រប់ដំណាក់កាលនៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ ចាប់ផ្តើមពីការការប្រមូល និងគ្រប់គ្រងទិន្នន័យនៅនឹងកន្លែង ជាមួយកម្មវិធី OpenGround បន្តទៅការកំណត់លក្ខណៈស្រទាប់ដី និងការធ្វើគំរូភូគព្ភសាស្ត្រជាមួយកម្មវិធី LeapFrog Works និងបញ្ចូលការវិភាគភូគព្ភសាស្ត្រកម្រិតខ្ពស់ជាមួយកម្មវិធី PLAXIS និង Geo ការវិភាគភូគព្ភសាស្ត្រ តាមរយៈការពិចារណាលើលំហូរការងារ កិច្ចការចម្បងក្នុងការអភិវឌ្ឍន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធគឺការវិភាគភូគព្ភសាស្ត្រ ឬសណ្ឋានដី។ ទាំងនេះជាការវិភាគតាមរយៈជំនួយជាលេខតាមក្បួនគណិតវិទ្យា ដែលបង្ហាញពីការប្រែប្រួលដោយកម្លាំងសង្កត់ និងការផ្លាស់ប្តូរទ្រង់ទ្រាយនៃដីនៅក្នុងប្លង់គ្រឿងបង្គុំ។ ការបង្កើតគំរូសណ្ឋានដីដ៏ទូលំទូលាយជាមួយការរចនាដ៏ជាក់លាក់នូវប៉ារ៉ាម៉ែត្រមុនពេលធ្វើការវិភាគគឺមានសារៈសំខាន់ណាស់សម្រាប់ឆ្លុះបញ្ចាំងពីលក្ខខណ្ឌដីដែលរំពឹងទុក។ ការយល់ដឹងពីការវិភាគនេះ បានជួយដល់ការជ្រើសរើស ការរចនាប្លង់ និងលក្ខខណ្ឌជាក់លាក់នៃដំណោះស្រាយ។ ដំណោះស្រាយនៃការវិភាគភូគព្ភសាស្ត្រដែលមាននៅក្នុងលំហូរការងារក្នុងកម្មវិធី Seequent រួមមាន GeoStudio និង PLAXIS គឺជាឧបករណ៍អាចទុកចិត្តបានសម្រាប់ដំណោះស្រាយវិស្វកម្មស្មុគស្មាញដែលអាចប្រើបានសម្រាប់ការវិភាគធរណីមាត្រជា 2D និង 3D ។ ការបោះបង់កម្មវិធី PLAXIS LE (SOILVISION) កម្មវិធី PLAXIS LE (អតីត SOILVISION) គឺជាផ្នែកមួយនៃដំណើរការការងារនេះ ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងខែមិថុនា ឆ្នាំ […]

ឱកាសចំណេញរហូតដល់ ៤ម៉ឺនដុល្លារ ពីបុរី​ ប៉េង ហួត ជិតដល់ថ្ងៃបញ្ចប់ហើយ

ឱកាសចំណេញចុងក្រោយពីប្រូម៉ូសិនចូលឆ្នាំចិនពីបុរី ប៉េង ហួត! អតិថិជនដែលមានបំណងទិញគេហដ្ឋានក្នុងខែមករា ឆ្នាំ២០២៥ នេះ សូមកុំឱ្យឱកាសដ៏ពិសេសនេះកន្លងផុតទៅ។ ក្នុងឱកាសអបអរសាទរ​ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន បុរី ប៉េង ហួត បានផ្តល់ជូនដ៏ពិសេសសម្រាប់អតិថិជនដែលកំពុងស្វែងរកគេហដ្ឋានសម្រាប់រស់នៅ ឬប្រកប​អាជីវកម្មផ្សេងៗ ដោយទទួលបានការបញ្ចុះតម្លៃរហូតដល់ ៤ម៉ឺនដុល្លារ និងអាំងប៉ាវ​ហេងៗយ៉ាងច្រើនទៀតផង។ ​អតិថិជននឹងទទួលបានការផ្តល់ជូន​កាន់តែចំណេញរួមមាន៖ ✨​ការបញ្ចុះតម្លៃបន្ថែមរហូតដល់ ៤ម៉ឺនដុល្លារ ✨ទិញភ្លាមអាចធ្វើការវាយស៊ុតមាសនាំសំណាងភ្លាមៗ 💰 អាំងប៉ាវជាទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ភ្លាមៗ 💰 ព្រមទាំងគោលការណ៍បង់ប្រាក់កាន់តែងាយស្រួល ជាមួយការរំលស់ជាមួយធនាគារដៃគូរ អត្រាការប្រាក់ត្រឹមតែ ៧% ក្នុង ១ឆ្នាំ។ ការផ្តល់ជូនខាងលើនេះនឹងផុតសុពលភាពត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ តែប៉ុណ្ណោះ។ ដូចនេះសូមកុំឱ្យឱកាសដ៏ចំណេញ​នេះរំលេងហួសឱ្យសោះ បានទាំងគេហដ្ឋានក្នុងក្តីស្រមៃ ហើយបានទាំងឱកាសចំណេញដ៏ច្រើនទៀត។ សម្រាប់ព័ត៌មានបន្ថែមអំពីការផ្តល់ជូន សូមទំនាក់ទំនងមកកាន់គេហទំព័រហ្វេសប៊ុកផ្លូវការរបស់បុរី ប៉េង ហួត ឬអញ្ជើញមកកាន់គ្រប់ការិយាល័យលក់គ្រប់ទីតាំងរបស់ បុរី ប៉េង ហួត ឬទំនាក់ទំនងមកកាន់សហការីផ្នែកលក់តាមទូរសព្ទលេខ៖ ០១៦ / ០១៧ ៥៩៦ ៧៨៩។ - Video Advertisement -

អាំងប៉ាវហេងៗ ពីការទិញផ្ទះកាន់តែចំណេញពី បុរី ប៉េង​​ ហួត ក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ!

ក្នុងឱកាសដ៏ពិសេសសម្រាប់​អបអរសាទរ​ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន អតិថិជនដែលកំពុងស្វែងរកលំនៅឋានដ៏កក់ក្តៅសម្រាប់គ្រួសារ ឬសម្រាប់ប្រកប​អាជីវកម្មផ្សេងៗក្នុងខែនេះ នឹងទទួលបានការបញ្ចុះតម្លៃយ៉ាងច្រើន ជាមួយអាំងប៉ាវ​ហេងៗពីបុរី ប៉េង ហួត។ ​ចង់ដឹងទេថាតើការផ្ដល់ជូនសម្រាប់ប្រូម៉ូសិនចូលឆ្នាំចិនពី បុរី ប៉េង ហួត​ មានអ្វីខ្លះ?​ ចាប់ពីថ្ងៃនេះរហូតដល់ដំណាច់​ខែមករា ឆ្នាំ២០២៥ អតិថិជនទាំងអស់ដែល​កក់ផ្ទះនៅគ្រប់គម្រោងនឹងទទួលបានប្រូម៉ូសិនដូចជា៖ ✨​ការបញ្ចុះតម្លៃបន្ថែមរហូតដល់ ៤ម៉ឺនដុល្លារ ✨ទិញភ្លាមអាចធ្វើការវាយស៊ុតមាសនាំសំណាងភ្លាមៗ 🧧 ​អាំងប៉ាវជាទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ភ្លាមៗ 💰 ព្រមទាំងគោលការណ៍បង់ប្រាក់កាន់តែងាយស្រួល ជាមួយការរំលស់ជាមួយធនាគារដៃគូរ អត្រាការប្រាក់ត្រឹមតែ ៧% ក្នុង ១ឆ្នាំ។ សូមកុំឱ្យឱកាសដ៏ពិសេសនេះកន្លងហួសទៅ! ការផ្ដល់ជូននេះមានសុពលភាពចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ តែ​ប៉ុណ្ណោះ។ សូមទាក់ទងទៅបុគ្គលិកផ្នែកលក់របស់បុរី ប៉េង ហួត តាមរយៈលេខទូរសព្ទ៖ ០១៦ / ០១៧ ៥៩៦ ៧៨៩ ឬចូលរួមជាមួយ Telegram Channel https://t.me/boreypenghuoth៕ - Video Advertisement -

តំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ បើកសម្ពោធជាផ្លូវការ ដើម្បីជួយជំរុញសន្ទុះសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៥

អាយ អេស អាយ គ្រុប (ISI GROUP) ដែលជាក្រុមហ៊ុនឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសសម្ពោធបើកដំណើរការជាផ្លូវការនៃតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ ដែលជាតំបន់អភិវឌ្ឍថ្មីក្រោមកិច្ចសហការរវាងដៃគូវិនិយោគសំខាន់ៗ អភិវឌ្ឍលើផ្ទៃដីទំហំជាង 800ហិចតា នៅ​ក្នុង​ក្រុង​ព្រះសីហនុ។  ពិធី​សម្ពោធនេះបានប្រព្រឹត្តទៅនៅអគារការិយាល័យ ISI TOWER ដែលជាទីស្នាក់ការកណ្តាលរបស់ ISI GROUP ស្ថិតនៅក្នុងរាជធានីភ្នំពេញ។ (រូបភាពពីឆ្វេងទៅស្តាំ លោក កាំង សេន នាយកប្រតិបត្តិនៃគម្រោងតំបន់សេដ្ឋកិច្ចពិសេស​ អាយ អេស អាយ លោក កាំង ឡេង អគ្គនាយកប្រតិបត្តិ ISI GROUP ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ឯកឧត្តម ជា វុទ្ធី និងលោក​ CHANG Wen-Chu អគ្គនាយករងនៃគម្រោងតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ) នេះជាព្រឹត្តិការណ៍ដ៏គួរឱ្យរំភើបមួយនៃការចាប់ផ្តើមប្រតិបត្តិការរបស់តំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាង […]