បច្ចុប្បន្នភាពទីផ្សារអចលនទ្រព្យធំៗ ទាំង ៤ ប្រភេទ៖ តើយើងស្ថិតនៅចំណុចណានៃវដ្ដទីផ្សារ?

គិតត្រឹមចុងឆ្នាំ ២០២០ ទីផ្សារអចលនទ្រព្យនៅកម្ពុជា នៅតែរងសម្ពាធពីជំងឺកូវីដ១៩ ដោយវិស័យលក់រាយ ឬផ្សារទំនើប គឺរងផលប៉ះពាល់ខ្លាំងជាងគេ បន្ទាប់មកគឺ ទីផ្សារការិយាល័យ និងខុនដូ។ ទន្ទឹមនឹងនេះ ដីធ្លី និងបុរី ចាត់ទុកថានៅមានស្ថេរភាព ដោយសារជំហរហិរញ្ញវត្ថុរឹងមាំរបស់អ្នកអភិវឌ្ឍន៍ក្នុងស្រុក ក៏ដូចជាការខិតខំរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេស។

យោងតាមការស្រាវជ្រាវចុងក្រោយរបស់ភ្នាក់ងារអចលនទ្រព្យ CBRE Cambodia ដែលវិភាគពីវដ្តទីផ្សារត្រឹមដើមឆ្នាំ ២០២១ បានបង្ហាញ ទីផ្សារបុរីកំពុងស្ថិតនៅក្នុងដំណាក់កាលផ្គត់ផ្គង់ហួសកម្រិត។ ទន្ទឹមនឹងនេះ ទីផ្សារអាផាតមិន ខុនដូ និងការិយាល័យ គឺស្ថិតនៅដំណាក់កាលធ្លាក់ចុះ មានន័យថា មានយូនីតនៅទំនេរច្រើន បូកនឹងការផ្គត់ផ្គង់ដែលកើនឡើងជាបន្តបន្ទាប់។

ដោយឡែក វិស័យលក់រាយ ឬផ្សារទំនើប កំពុងស្ថិតនៅក្នុងដំណាក់កាលនៃការងើបឡើងវិញ ដែលអត្រាទំនេរនៃទីធ្លាជួលចាប់ផ្តើមថយចុះ ហើយក៏គ្មានការបង្កើតគម្រោងថ្មីៗទៀតដែរ។

ទោះបីជាមានផលប៉ះពាល់អវិជ្ជមានដល់សេដ្ឋកិច្ចក៏ដោយ វិបត្តិកូវីដ១៩ ក៏នឹងធ្វើឱ្យវិស័យ ២ ចាប់ផ្ដើមមានសន្ទុះ ពោលគឺអចលនទ្រព្យប្រភេទឧស្សាហកម្ម និងហាងលក់ទំនិញដែលនៅក្រៅផ្សារទំនើប។

វិស័យឧស្សាហកម្ម ត្រូវព្យាករថានឹងរីកដុះដាលខ្លាំងក្រោយវិបត្តិកូវីដ ព្រោះកូវីដបានបង្រៀនវិនិយោគិនឱ្យចេះដាក់ទីតាំងរោងចក្រនៅច្រើនកន្លែងខុសៗគ្នាដើម្បីការពារបញ្ហាដាច់សង្វាក់ផលិតកម្ម ហើយប្រទេសកម្ពុជាគឺជាជម្រើសដ៏ល្អបំផុតមួយ។

ដោយឡែក មុនកូវីដ១៩ ហាងលក់ទំនិញនានាដែលនៅក្រៅផ្សារទំនើប កំពុងមាននិន្នាការថមថយ ព្រោះមនុស្សចូលចិត្តដើរផ្សារទំនើបជាង ដោយសារមានជម្រើសច្រើន។ តែក្រោយកូវីដ ការដើរផ្សារទំនើបធំៗ គឺមានហានិភ័យខ្ពស់ ទើបធ្វើឱ្យមនុស្សភាគច្រើនងាកមកចូលហាងលក់ទំនិញតូចៗ នៅក្រៅផ្សារទំនើបវិញ ព្រោះមិនសូវមានមនុស្សច្រើន។ កត្តានេះ ធ្វើឱ្យអ្នកនេះជំនាញវិភាគថា ហាងលក់ទំនិញក្រៅផ្សារទំនើបនឹងមាននិន្នាការវិជ្ជមាននាពេលអនាគត។

ការស្រាវជ្រាវដដែលនេះ ក៏សង្ខេបព័ត៌មានលម្អិតនៃផ្នែកទីផ្សារនីមួយៗ ដូចខាងក្រោម៖

១) ខុនដូ

មានការបញ្ចប់សាងសង់ចំនួន ២ និងការបើកលក់គម្រោងថ្មីចំនួន ៣ នៅក្នុងត្រីមាសទី ៤ ឆ្នាំ ២០២០ ដោយបន្ថែមចំនួនយូនីតជាង ៩៣៧ ទៀតទៅក្នុងទីផ្សារ។ ការផ្គត់ផ្គង់ខុនដូសរុបត្រឹមចុងឆ្នាំ ២០២០ កើនដល់ ២៥ ២៩១ យូនីត ឬកើន ៣.៧៥% បើប្រៀបធៀបនឹងត្រីមាសមុន។

ដោយសារការវិបត្តិកូវីដ តម្លៃខុនដូក្នុងត្រីមាសចុងក្រោយនៃឆ្នាំ ២០២០ ធ្លាក់ចុះ ១,៥៨% សម្រាប់ខុនដូតម្លៃសមរម្យ ៥,៨៩% សម្រាប់ខុនដូតម្លៃមធ្យម និង ១,១៩% សម្រាប់ខុនដូតម្លៃខ្ពស់។ ខណៈថ្លៃជួលវិញ ក៏ធ្លាក់ចុះ ០.០៨% សម្រាប់ខុនដូតម្លៃខ្ពស់ និង ៦.៧% សម្រាប់ខុនដូតម្លៃមធ្យម។ ការធ្លាក់ចុះនេះ គឺដោយសារតែតម្រូវការប្រើប្រាស់ថមថយ ដែលបណ្តាលមកពីការរឹតបន្តឹងការចេញចូលពីក្រៅប្រទេស។

ជាសរុប សម្រាប់ឆ្នាំ ២០២០ ទាំងមូល មានការបើកលក់គម្រោងថ្មីសរុបចំនួន ១៧ គម្រោង មានការពង្រីក ៣ គម្រោង និងការបញ្ចប់ការដ្ឋានចំនួន ៨ គម្រោង ។ លើសពីនេះ ខុនដូចំនួន ១៣ ០១៦ យូនីតទៀតព្យាករថានឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២១ ដែលនឹងធ្វើឱ្យការផ្គត់ផ្គង់កើនឡើង ៥០%។

ជារួមក្នុងឆ្នាំ ២០២០ តម្លៃលក់បានធ្លាក់ចុះសម្រាប់គ្រប់ប្រភេទខុនដូទាំងអស់ ប៉ុន្តែខុនដូតម្លៃមធ្យមធ្លាក់ចុះខ្លាំងបំផុតប្រមាណ ១២,៣៨% ហើយ ៦,១៩% សម្រាប់ខុនដូតម្លៃខ្ពស់ និង៣,១១% ខុនដូតម្លៃសមរម្យ។

 

២) អាផាតមិនជួល

មានគម្រោងដែលបញ្ចប់ការសាងសង់ ១ គម្រោង ប៉ុន្តែមិនមានការបើកលក់គម្រោងថ្មីទេ នៅត្រីមាសទី ៤ ឆ្នាំ២០២០ ។ ដោយឡែក ការផ្គត់ផ្គង់សរុបត្រឹមចុងឆ្នាំ ២០២០ មានរហូតដល់ ២ ៩៥១ យូនីត ឬកើនឡើង ៣,៩៥% បើប្រៀបធៀបនឹងត្រីមាសមុន។ ទន្ទឹមនឹងនេះ ថ្លៃជួលបន្តធ្លាក់ចុះ ពោលគឺប្រមាណ ៧,៧៩% សម្រាប់អាផាតមិនកម្រិតA និង ១០% សម្រាប់អាផាតមិន B។

ដូចនឹងទីផ្សារខុនដូដែរ ទីផ្សារអាផាតមិនសម្រាប់ឆ្នាំ ២០២០ គឺស្ថិតនៅក្នុងនិន្នាការធ្លាក់ចុះ ព្រោះមានយូនីតទំនេរច្រើន បូកផ្សំនឹងការកើនឡើងនៃការផ្គត់ផ្គង់។ វិស័យនេះរងផលប៉ះពាល់យ៉ាងខ្លាំងពីវិបតិ្តកូវីដ ព្រោះវាពឹងផ្អែកយ៉ាងខ្លាំងលើលំហូរនៃជនបរទេសមកកម្ពុជា។ ទោះបីជាម្ចាស់អាផាតមិន មានភាពបត់បែនក៏ដោយ វិស័យនេះនឹងងើបឡើងវិញបាន លុះត្រាតែការធ្វើដំណើរវិលរកភាពធម្មតាវិញ ដែលនឹងត្រូវការពេលវេលាមួយរយៈទៀត។

៣) ការិយាល័យ

មានការបញ្ចប់ការសាងសង់ចំនួន ៣ គឺ C5 Olympia City, One Park , និង Aquation ដោយបន្ថែមការផ្គត់ផ្គង់ចំនួន ៤១ ៣៨៩ ម៉ែត្រការ៉េទៅក្នុងទីផ្សារ នៅក្នុងត្រីមាសទី ៤ ។ ដោយសារតែវិបត្តិកូវីដ ការផ្គត់ផ្គង់ជាង ២០៥ ០០០ ម៉ែតការ៉េ បានពន្យាពេលទៅបញ្ចប់នៅឆ្នាំ ២០២១។

បើប្រៀបធៀបទៅនឹងត្រីមាសដូចគ្នានៃឆ្នាំ ២០១៩ ថ្លៃជួលក៏ធ្លាក់ចុះ ៤,៦៦% សម្រាប់ការិយាល័យកម្រិតB ទីតាំងកណ្ដាលក្រុង និង ៤,៤៧% សម្រាប់កម្រិតB ទីតាំងជាយក្រុង។ ដោយឡែកតម្លៃជួលកម្រិត C ក៏ធ្លាក់ចុះ ៧,៨៩% ដែរ សម្រាប់ទីតាំងកណ្ដាលក្រុង និង ២,៣១% សម្រាប់ទីតាំងជាយក្រុង។

ជារួមសម្រាប់ឆ្នាំ ២០២០ អត្រាការិយាល័យដែលត្រូវបានដាក់ជួល ធ្លាក់ចុះ ៧,៨៣% បើប្រៀបធៀបនឹងឆ្នាំ ២០១៩ ។ ខណៈដែលអ្នកអភិវឌ្ឍន៍ កំពុងផ្តោតលើការអភិវឌ្ឍការិយាល័យសហកម្មសិទ្ធិ ទោះបីតម្រូវការនៅតែមិនច្បាស់លាស់ក្ដី។

៤) វិស័យលក់រាយ ឬផ្សារទំនើប

មិនមានការបញ្ចប់ការដ្ឋានថ្មីទេក្នុងត្រីមាសទី ៤ ហើយការផ្គត់ផ្គង់ជាង ២៦ ២១៣ ម៉ែត្រការ៉េ ត្រូវបានពន្យារពេលទៅបញ្ចប់ក្នុងឆ្នាំ ២០២១ ដោយសារតែវិបត្តិកូវីដ។ យោងតាម Google Mobility Tracker ទីផ្សារលក់រាយក្នុងត្រីមាសទី ៤ ជាមធ្យមស្ថិតនៅ ១៧,៩៣% ទាបជាងមូលដ្ឋានគ្រឹះមុនកូវីដ។ ចំណែកអត្រាតូបដែលដាក់ជួលបានវិញ ក៏ធ្លាក់ចុះប្រមាណ ៥,៤៩% ដែរ។ តម្លៃជួលតួបក្នុងអគារពាណិជ្ជកម្ម និងផ្សារទំនើបសហគមន៍ បានធ្លាក់ចុះ ៥,៨៨% និង ៣,៣% បើធៀបនឹងត្រីមាសមុន ខណៈតម្លៃជួលតូបក្នុងផ្សារទំនើបធំៗ និងហាងលក់ទំនិញក្រៅផ្សារទំនើប គឺនៅថេរ។

ជារួមនៅឆ្នាំ ២០២០ មានផ្សារទំនើបសហគមន៍ចំនួន ៥ ដែលបានបញ្ចប់ការសាងសង់ ដែលបង្កើនការផ្គត់ផ្គង់ ១៧,៥៦% ។ ខណៈដែលអត្រាជួលតួបក្នុងអគារពាណិជ្ជកម្មធ្លាក់ខ្លាំងដល់ទៅ ១៧,៨៧% បន្ទាប់មក គឺតូបជួលនៅផ្សារទំនើប និងផ្សារសហគមន៍។ ប៉ុន្តែ តម្លៃជួលហាងលក់ទំនិញក្រៅផ្សារទំនើប ប៉ះពាល់តិចបំផុត គឺធ្លាក់ចុះត្រឹម ១,០២% ប៉ុណ្ណោះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សេដ្ឋកិច្ច​ចិនជួបវិបត្តិថ្មី ជះឥទ្ធិពលដល់ទីផ្សារ​អចលន​ទ្រព្យ​និងគម្រោងអភិវឌ្ឍន៍សំខាន់ៗនៅអាស៊ាន

ទំហំពាណិជ្ជកម្មតម្លៃប្រមាណ ៧២២ពាន់លានដុល្លាររ វាងចិន និងអាស៊ាន កំពុងប្រឈមមុខនឹងសម្ពាធដែលមិនធ្លាប់មានពីមុនមក ជាពិសេស គឺបញ្ហាអតិផរណា និងការកើនឡើងនៃចំនួនយុវជនអត់ការងារធ្វើ។ ជាមួយគ្នានេះ វិស័យអចលនទ្រព្យរបស់ប្រទេសចិនដែលរួមចំណែកច្រើនជាង ២៥% នៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន និងស្មើនឹងប្រហែល ៧០% នៃទ្រព្យសម្បត្តិឯកជនរបស់ប្រជាពលរដ្ឋចិន បង្ហាញសញ្ញារងគ្រោះធ្ងន់ធ្ងរ ចំពេលមានការធ្លាក់ចុះទំនុកចិត្តពីអ្នកប្រើប្រាស់ ដែលបានឈានដល់កម្រិតទាបបំផុតរហូតដល់ ៨៦% ក្នុង ខែកក្កដា ឆ្នាំ ២០២៤ នេះបើយោងតាមការរាយការណ៍របស់ Evrimagaci.org នៅថ្ងៃទី៣១  ខែមករា ឆ្នាំ ២០២៥។ ទីផ្សារអចលនៈទ្រព្យអាស៊ីអាគ្នេយ៍ កំពុងជួបប្រទះនឹងផលប៉ះពាល់យ៉ាងខ្លាំងពីបញ្ហាប្រឈមសេដ្ឋកិច្ចរបស់ប្រទេសចិន ដោយគម្រោងហេដ្ឋារចនាសម្ព័ន្ធប្រឈមមុខនឹងការត្រួតពិនិត្យជាពិសេស។ ប្រភពដដែលក៏បានលើកឡើងពីអនាគតមិនប្រាកដប្រជារបស់គម្រោងព្រែកជីក Funan Techo ដ៏មានមហិច្ឆតាក្នុងតម្លៃ ១,៧ ពាន់លានដុល្លារ បង្ហាញពីការព្រួយបារម្ភកាន់តែខ្លាំងអំពីគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ដែលគាំទ្រដោយចិននៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។ អ្នកវិនិយោគ និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យ កំពុងតាមដានយ៉ាងដិតដល់នូវការផ្លាស់ប្តូរទាំងនេះ ស្របពេលជាមួយគ្នានោះ ពួកគេបង្ហាញពីសក្តានុពលនៃការផ្លាស់ប្តូរនៃលំហូរវិនិយោគ ដែលធ្លាប់មាននៅក្នុងទិដ្ឋភាពអចលនទ្រព្យរបស់អាស៊ានកន្លងមក។ ផលប៉ះពាល់លើទីផ្សារអចលនទ្រព្យ ដែលពឹងផ្អែកលើវិស័យទេសចរណ៍ គឺមានសភាពធ្ងន់ធ្ងរខ្លាំងជាងគេ។ ប្រទេសថៃដែលវិស័យទេសចរណ៍ បានរួមចំណែកប្រមាណ ១២% ដល់ GDP របស់ខ្លួន ក្នុងឆ្នាំ […]

ទីផ្សារអចលនទ្រព្យអាស៊ីអាគ្នេយ៍ ត្រៀមខ្លួនសម្រាប់កំណើន ដែលមិនធ្លាប់មានពីមុនមក

ទិដ្ឋភាពអចលនទ្រព្យអាស៊ីអាគ្នេយ៍ កំពុងជួបប្រទះការផ្លាស់ប្តូរដ៏ធំមួយ ដោយសារអចលនទ្រព្យ ចាប់ផ្តើមកើនតម្លៃឡើងវិញ។ ជាក់ស្តែងអចលនទ្រព្យកម្រិត A នៅកណ្តាលទីក្រុងសិង្ហបុរី កើនតម្លៃដល់ទៅ ២០.០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ខណៈដែលទីផ្សារដែលកំពុងរីកចម្រើនដូចជា នៅកម្ពុជា មានតម្លៃទាបបំផុតត្រឹម ១.០០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ នេះបើយោងតាមរបាយការណ៍ ស្តីពីបច្ចុប្បន្នភាពទីផ្សារ អចលនទ្រព្យក្នុងតំបន់ និងការព្យាករទីផ្សារ នៅទូទាំងប្រទេសអាស៊ីអាគ្នេយ៍សំខាន់ៗចំនួន ០៥ ចេញផ្សាយដោយ Investasian.com កាលពីដើមខែមករា ឆ្នាំ ២០២៥។ វិស័យអចលនទ្រព្យក្នុងតំបន់បង្ហាញនូវឱកាសវិនិយោគចម្រុះ ដែលផ្តល់អោយទីផ្សារនីមួយៗនូវ អត្ថប្រយោជន៍ប្លែកៗគ្នា។ នៅក្នុងរាជធានីភ្នំពេញ ដែលកំពុងមានសកម្មភាពនគរូបនីយកម្ម យ៉ាងឆាប់រហ័ស ជំរុញឱ្យមានតម្រូវការអចលនទ្រព្យ អ្នកវិនិយោគអាចទិញខុនដូលំដាប់កំពូលក្នុងតម្លៃ ២.០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ ច្បាប់កម្មសិទ្ធិបរទេសរបស់កម្ពុជា អនុញ្ញាតឱ្យអ្នកវិនិយោគ អន្តរជាតិកាន់កាប់រហូតដល់ ៧០% នៃខុនដូ ដែលធ្វើឱ្យវាក្លាយជាចំណុចទាក់ទាញ ដ៏សំខាន់សម្រាប់វិនិយោគិន មូលធនពិភពលោកដែលកំពុង ស្វែងរកទីផ្សារដែលកំពុងរីកចម្រើន។ ចំណែកឯទីផ្សារអចលនទ្រព្យរបស់ប្រទេសម៉ាឡេស៊ី ក៏មានរឿង គួរឱ្យទាក់ទាញដូចគ្នា ជាពិសេស នៅទីក្រុងគូឡាឡាំពួ ដែលជាមជ្ឈមណ្ឌលខុនដូមានលក់ក្នុងតម្លៃ ៣.៥០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ រិតតែពិសេសទៀតនោះ […]

ត្រឹមត្រីមាសទី៣ ឆ្នាំ២០២៤ , លំហូរវិនិយោគពីចិននៅតែបន្តគ្របដណ្តប់លើទីផ្សារកម្ពុជា, បើទោះជារដ្ឋចិននៅមិនទាន់មានការអនុម័តកម្ចីថ្មីក៏ដោយ!

ទោះបីជាកញ្ចប់ប្រាក់កម្ចីថ្មីដែលត្រូវផ្តល់ជូនកម្ពុជាពីរដ្ឋាភិបាលចិន នៅតែមិនទាន់ឃើញធ្លាក់មករហូត មកដល់ត្រីមាសទី៣ នៃឆ្នាំ២០២៤ នេះ ក៏ដោយ ក៏កម្ពុជានៅតែបន្តទាក់ទាញការវិនិយោគផ្ទាល់ពីវិនិយោគគិនចិននៅតែមិនថមថយដដែល ដោយរក្សាបានការរួមចំណែកប្រមាណ ៤៧% នៃទំហំវិនិយោគបរទេស សរុបរបស់កម្ពុជា។ ទំហំវិនិយោគបរទេសរបស់ចិន នៅបន្តរក្សាភាពគ្របដណ្តប់លើទីផ្សារកម្ពុជា ភាគច្រើនចាប់ពី ៤៨% ទៅ ៥៦% ចាប់តាំងពីឆ្នាំ ២០២០ រៀងមក នេះបើយោងតាមការរកឃើញដែល បង្ហាញដោយប្រធាន CBRE Cambodia លោក Marc Townsend នៅ Novotel Phnom Penh BKK1 ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៤។ ការចូលរួមផ្នែកហិរញ្ញវត្ថុរបស់ចិននៅក្នុងប្រទេសកម្ពុជា បានវិវឌ្ឍយ៉ាងសំខាន់ក្នុងរយៈពេល ប៉ុន្មានឆ្នាំចុង ក្រោយនេះ ដោយបង្ហាញពីទិដ្ឋភាពផ្សេងគ្នាលើគ្រប់វិស័យ។ តួលេខប្រាក់កម្ចីរបស់ រដ្ឋាភិបាលកម្ពុជាពី ប្រទេសចិន មានការប្រែប្រួលគួរឱ្យកត់សម្គាល់ ដោយបានឈានដល់កម្រិតខ្ពស់បំផុតរហូតចំនួន ៦៥០ លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៨ បន្ទាប់មកមានចំនួនតិចជាង ៥៨០លានដុល្លារអាមេរិក និង ៦០០ លានដុល្លារក្នុងឆ្នាំ២០២២ […]

អ្នកជំនាញ៖ ឆ្នាំ២០២៥ យុទ្ធសាស្រ្តទីផ្សារអចលនវត្ថុនៅកម្ពុជាគួរមានយន្តការកែលម្អ, ខណៈទីផ្សារក្នុងតំបន់មានលក្ខណៈប្រកួតប្រជែងខ្លាំង!

គិតត្រឹមដើមឆ្នាំ២០២៥ ទីផ្សារអចលនទ្រព្យរបស់កម្ពុជា បង្ហាញពីបញ្ហាប្រឈមសំខាន់ៗជាមួយនឹង អត្រាកាន់កាប់អគារការិយាល័យនៅត្រឹមកម្រិត ៦៥,១% ទាបជាងស្តង់ដារអន្តរជាតិ ដែលជាទូទៅមាន ចន្លោះពី ៨៥-៩០% ដែលរក្សាបាននូវតម្លៃជួលបុព្វលាភនៅត្រឹមរង្វង់ ២៧ដុល្លារ ក្នុងមួយម៉ែត្រការ៉េ នេះបើយោងតាមរបាយការណ៍ “Fearless Forecast” ដែលបង្ហាញដោយប្រធាន CBRE Cambodia លោក Marc Townsend នៅ Novotel Phnom Penh BKK1 កាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៥។ វិស័យហាងលក់រាយ ប្រឈមមុខនឹងបញ្ហាស្រដៀងគ្នានេះដែរ ដែលមានអត្រាកាន់កាប់ហាងលក់រាយមាន នៅត្រឹមរង្វង់ ៦១,៨% ទាបជាងស្តង់ដារពិភពលោក ដែលជាទូទៅយ៉ាងហោចត្រូវមានចាប់ពីចន្លោះ ៩០-៩៥% សម្រាប់ទីផ្សារលក់រាយដែលមានសុខភាពល្អ។ ទោះបីជាមានបញ្ហាប្រឈមនឹងការកាន់កាប់ ទាំងនេះក៏ដោយ គេសង្កេតឃើញថា កន្លែងលក់រាយសំខាន់ៗនៅតែបន្តរក្សាតម្លៃបានប្រហែល ២២,៦ ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលបង្ហាញពីភាពមិនស៊ីសង្វាក់គ្នាដែលអាចកើតមានរវាងស្ថានភាពតម្លៃពិត នៃទីផ្សារ និងយុទ្ធសាស្រ្តកំណត់តម្លៃនៅក្នុងទិដ្ឋភាពអចលនទ្រព្យដែលកំពុងវិវត្តរបស់កម្ពុជា។ ការផ្គត់ផ្គង់ខុនដូចូលបន្ថែមថ្មីមកក្នុងទីផ្សារមានចំនួនជាង ៣២០០យូនីត ដែលកំពុងតែ បង្ហាញពីសញ្ញាណឲ្យមានការត្រួតពិនិត្យដោយប្រុងប្រយ័ត្នឡើងវិញសម្រាប់អ្នកអភិវឌ្ឍក្នុងវិស័យនេះ ខណៈតម្លៃលក់សម្រាប់ខុនដូ កម្រិតខ្ពស់នាពេលបច្ចុប្បន្ន […]

អ្នកជំនាញ៖ ដូណាល់ត្រាំអាចនឹងផ្តាច់ខ្សែច្រវាក់ផលិតកម្មវៀតណាមដូចធ្វើដាក់ចិន ហើយកម្ពុជានឹងមានផលចំណេញច្រើន

ប្រទេសកម្ពុជា ត្រៀមខ្លួនក្លាយជាអ្នកទទួលផលដ៏សំខាន់នៃការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិក ដោយអ្នកជំនាញបានព្យាករពីឱកាសផលិតកម្មសំខាន់ៗបន្ទាប់ពីលោក ប្រធានាធិបតីដូណាល់ត្រាំ  Donald Trump ត្រឡប់ចូលកាន់តំណែងវិញ ជាពិសេសនៅពេលដែលប្រទេសវៀតណាមអាចនឹងប្រឈមនឹងការដាក់កំហឹតពន្ធគយដ៏តានតឹងឡើងវិញដោយរដ្ឋាភិបាលអាមេរិកថ្មី ស្រដៀងនឹងការកំណត់ពីមុនដែលធ្លាប់បានធ្វើចំពោះចិន នេះ​បើ​យោងតាមបទវិភាគស្តីពី 2025 Fearless Forecast  របស់លោក Marc TownSend ប្រធាន CBRE Cambodia ​នៅ​ក្នុង​វេទិកា​អចលន​ទ្រព្យ​អាស៊ី​អាគ្នេយ៍​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ទី១៤ ខែ​មករា ឆ្នាំ ២០២៥។ ការផ្លាស់ប្តូរគោលនយោបាយថ្មីរបស់សហរដ្ឋអាមេរិក  ត្រូវបានលោករំពឹងទុកថា អាចនឹងផ្លាស់ប្តូរយ៉ាងខ្លាំងនូវសក្ដានុពលផលិតកម្មអាស៊ីអាគ្នេយ៍។ ចំពោះមុខរបត់នយោបាយពិភពលោកថ្មីបែបនេះ ប្រទេសវៀតណាម ដែលបច្ចុប្បន្នកំពុងប្រឈមមុខនឹងអតុល្យភាពពាណិជ្ជកម្មដ៏ច្រើន ជាមួយ សហរដ្ឋអាមេរិក អាចនឹងក្លាយទៅជាអ្នករងគ្រោះច្រើនជាងគេមួយទៀត ចំពោះមុខយុទ្ធសាស្ត្រពន្ធដ៏ តឹងតែង ដែលលោកធ្លាប់បានអនុវត្តដូចគ្នាកាលពីមុនមកចំពោះប្រទេសចិន។ អ្នកវិភាគសេដ្ឋកិច្ចជាន់ខ្ពស់ក្នុងវេទិកាអចលនទ្រព្យនេះ បានធ្វើការកត់សម្គាល់ថា “លោក Trump នឹងកាត់ផ្តាច់វិស័យផលិតកម្មរបស់វៀតណាមជាមួយនឹងការដាក់កំហឹតពន្ធគយថ្មី តាមរបៀបដែលគាត់ធ្វើដាក់ប្រទេសចិន” ដោយលោកបានបន្ថែមថា “ហើយបើពិតជាដូច្នោះមែននោះ កម្ពុជាអាចនឹងក្លាយជាអ្នកឈ្នះដ៏ធំ” ។ ឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងសំខាន់ ដែលគេអាចសម្គាល់បានដោយការអភិវឌ្ឍអគារការិយាល័យប្រភេទ កម្ពស់ដល់ទៅ ៥០-៦០ជាន់ ដែលមិនធ្លាប់មានពីមុនមក នេះជាការលោតផ្លោះយ៉ាងច្រើនខុសពីមុន ដែលទីក្រុងកម្ពុជាធ្លាប់តែមានអគារកម្ពស់អស់ច្រើនណាស់ត្រឹមតែ ១៨-២០ជាន់តែប៉ុណ្ណោះ។ មួយវិញទៀត […]

ការព្យាករណ៍អចលនទ្រព្យអាស៊ីប៉ាស៊ីហ្វិកឆ្នាំ ២០២៥៖ ការប្រឈម ភាពធន់ និងឱកាស

ទីផ្សារអចលនទ្រព្យក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហាក់បង្ហាញភាពស្វាហាប់ឡើងវិញសម្រាប់ឆ្នាំ២០២៥ ដែលត្រូវបានជំរុញដោយការធ្លាក់ចុះអត្រាការប្រាក់សកល និងការព្យាករកំណើន GDP ក្នុងតំបន់ ចំនួន ៤,៤% បើទោះបីជាបញ្ហាប្រឈមដែលបណ្តាលមកពីការតស៊ូទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន និងភាពតានតឹងភូមិសាស្ត្រនយោបាយក៏ដោយ នេះបើយោងតាមការវិភាគ អ្នកជំនាញអចលនទ្រព្យប្រចាំតំបន់អាស៊ី Benjamin Cole របស់ស្ថាប័នស្រាវជ្រាវអចលនទ្រព្យ irei.com ចេញផ្សាយនៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២៤។ ប្រភពដដែលបានឱ្យដឹងថា កំណើន GDP ក្នុងតំបន់ កើនឡើងដល់ ៤,៦% នៅឆ្នាំ ២០២៤ មុនពេលថយចុះមកត្រឹម ៤,៤% នៅឆ្នាំ ២០២៥ យោងតាមទស្សនវិស័យប្រចាំឆមាសប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលបានចេញផ្សាយក្នុងខែវិច្ឆិកា ឆ្នាំ ២០២៤ ។ តួលេខដដែលនេះ ត្រូវបានបញ្ជាក់ដោយធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។ និន្នាការអត្រាការប្រាក់ និងផលប៉ះពាល់អចលនទ្រព្យ កត្តាសំខាន់ដែលជំរុញអចលនទ្រព្យអាស៊ីប៉ាស៊ីហ្វិកនៅឆ្នាំ២០២៥  គឺការបន្ធូរបន្ថយអត្រាការប្រាក់រយៈពេលវែងនៅទូទាំងប្រទេសសេដ្ឋកិច្ចធំៗ។ ជាក់ស្តែង ធនាគារប្រជាជនចិន (PBOC) ទើបតែបានចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់យ៉ាងសម្បើមនៅចុងឆ្នាំ ២០២៤ ដែលគាំទ្រដោយអត្រាអតិផរណាត្រឹមតែ ០,៣%នៃអត្រាប្រចាំឆ្នាំ ក្នុងខែតុលា ឆ្នាំ ២០២៤។ […]