ប្រាក់ខែត្រឹម ៥០០ ដុល្លារ អាចវិនិយោគលើអចលនទ្រព្យបានទេ?

អ្នកខ្លះយល់​ថា ការវិនិយោគលើអចលនទ្រព្យ​ គឺត្រូវ​ចំណាយ​ថវិកាច្រើន និង​ប្រើប្រាស់​រយៈពេល​យូរ។ ម៉្យាងវិញទៀត បើយោងតាម​ការសិក្សា តម្លៃអចលនទ្រព្យ ឬផ្ទះសម្បែងជាមធ្យមនៅកម្ពុជា គឺខ្ពស់ជាងចំណូលមធ្យមរបស់ប្រជាជនទូទៅដល់ទៅ ៣៩ដង ឯណោះ​។ (អានបន្ថែម)​

ចុះបើអ្នកមានប្រាក់ខែត្រឹមតែ ៥០០ដុល្លារ ហើយចង់វិនិយោគលើអចលនទ្រព្យ តើអាចទៅរួចទេ? ហើយត្រូវធ្វើយ៉ាងដូចម្ដេច?

លោក ម៉ាន់ ច័ន្ទឌី អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា បានឱ្យដឹងថា ចំណូល ត្រឹម ៥០០ ដុល្លារ ក៏អាចវិនិយោគបានដែរ។

បង់រំលស់ផ្ទះឬដីឡូតិ៏

លោក ណែនាំថា៖​ «អ្វីដែលអ្នក​ត្រូវវិនិយោគមុនគេគឺ ផ្ទះ។ ឧទាហរណ៍ថា បើអ្នកមាន​ប្រាក់​ខែ ៥០០ដុល្លារ ហើយ​បច្ចុប្បន្នកំពុងជួលផ្ទះគេនៅ អ្នកគួរតែរក​ផ្ទះណាមួយបង់រំលស់»។

ប៉ុន្ដែ ប្រសិនបើ​ អ្នកមានចំណាយច្រើន ហើយមិនមាន​លទ្ធភាពបង់រំលស់ផ្ទះ​ទេ វិនិយោគលើដីឡូតិ៍ ជា​ជម្រើស​ល្អ​មួយទៀត​​។

លោក ច័ន្ទឌី បានបន្តទៀតថា៖ «អ្នកខ្លះថាវិនិយោគលើដីឡូតិ៍គឺមិនសូវចំណេញ ប៉ុន្តែ​គឺ​មិន​ពិត​ទាំង​ស្រុង​ទេ​។ យើង​មើល​ដីឡូតិ៍​ពី ៣ ឆ្នាំទៅ ៥ ឆ្នាំ តម្លៃឡើងពី ២ ទៅ ៣ ដង។ បើទិញ ៥០០០ ដុល្លារ លក់​វិញ​បាន​ ១០ ០០០ ដុល្លារ វាប្រសើរជាងយើងយកលុយដាក់ធនាគារ។

ការវិនិយោគលើ​ដីឡូតិ៍មើលទៅដូចជាតូចតាច តែវាដូចជាការសន្សំអ៊ីចឹង បើដីឡើងថ្លៃ យើងអាច​លក់ដី​​យក​មកទិញផ្ទះ ឬវិនិយោគលើអ្វីផ្សេងទៀតបាន។ តែ បើ​ដីមិ​នឡើ​ង​ថ្លៃ​ទេ យើ​ងក៏​អា​ច​សង់ផ្ទះលើ​ដី​ ដើម្បី​នៅ​​ក៏បាន។ ក្រោយមានផ្ទះនៅហើយ យើងនឹងអាចបន្ដវិនិយោគលើអចលនទ្រព្យធំៗជាងនេះបាន។

លោកបានណែនាំទៀតថា បើចង់ទិញដីឡូតិ៍​ត្រូវចេះប្រមូលព័ត៌ំមាន ចេះស្ទង់ និងព្យាករ​មើល​សក្ដានុពល​នៅតំ​បន់នោះ។ យ៉ាងណាមិញ ប្រសិនបើ​មិនទាន់មានបទពិសោធន៍​ទេ គួរតែ​រៀនពីអ្នក​មានបទ​ពិសោធន៍​សិន។

វិនិយោគជាក្រុម

ជាមួយគ្នានេះដែរ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារ​អចលវត្ថុ​កម្ពុជា លោក ច្រឹក សុខនីម​ បានឱ្យ​ដឹង​ថា វិធីមួយទៀតសម្រាប់អ្នកមានចំណូលតិច គឺការវិនិយោគជាក្រុម។​ ប៉ុន្តែ​វិធីនេះ សំខាន់បំផុត គឺអាស្រ័យ​​លើ​បុគ្គល​ដែរ​ ពោលគឺ​ថា​តើ​បុគ្គល​នោះ​អា​ចធ្វើ​ការ​ជាក្រុម​ ឬ​អាច​ទុកចិត្ត​បាន​ដែរ​ឬ​ទេ?​

ខ្ចីធនាគារមកវិនិយោគ

លោកបានបន្ថែម​ វិធីចុងក្រោយសម្រាប់អ្នកមានចំណូលតិច គឺត្រូវចេះខ្ចីធនាគារ។ វិធីនេះ មិនត្រឹមតែ ជួយឱ្យអ្នកចេះវិនិយោគលើអចលនទ្រព្យទេ តែវាជាការសន្សំក្រឌីតជាមួយនឹងធនាគារ ដើម្បីខ្ចីលុយធំបាននាពេលអនាគត។

លោកបន្តថា៖ «ពេល​វិនិយោគ គឺយើងត្រូវ​ចេះ​ខ្ចីខ្លះ​ ​សងធនាគារខ្លះ​ ជាមួយ​នឹង​​ការប្រាក់​តាមហ្នឹង​​។ ជាទូទៅ ប្រាក់ខែ ៣០០ (ដុល្លារ) ទៅ ៥០០ (ដុល្លារ) អាច​ទទួល​​​បានកម្ចី​ពី​ធនាគារ​​បានពីចន្លោះ ២ ទៅ ៣ ម៉ឺនអីដែរ»។

លោក បានណែនាំថា ប្រើប្រាស់កម្ចីធនាគារ​មកវិនិយោគគឺ​ជា​ឱកាស​ល្អ។ ​​ប្រសិន​បើអ្នកគិតថា ចាំមានលុយសិន ចាំវិនិយោគ គឺចាំរហូតហើយ។

សរុបមក ប្រសិនបើ​មាន​ប្រាក់​ខែ ៥០០ (ដុល្លារ​) សួរថា អាច​​វិនិយោគលើ​អចលនទ្រព្យ​បានទេ ចម្លើយ​គឺ​បាន អាស្រ័យ​លើ​ការ​ចេះរៀបចំផែនការ គោលដៅ និងចរន្តសាច់ប្រាក់ផ្ទាល់ខ្លួន ការចេះ​ស្វែង​រក​ប្រភព​ហិរញ្ញវត្ថុ ក៏ដូចជាការចេះ​ជ្រើសយក​ប្រភេទអចលនទ្រព្យ​មួយ​ណា ដែល​សាកសម​នឹងចរន្ត​សាច់​ប្រាក់​របស់អ្នក​។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបាន ៨៥ម៉ឺនតោន, ក្នុងនោះនាំចេញទៅទីផ្សារវៀតណាមជិត៨០ម៉ឺនតោន

ក្នុងឆ្នាំ២០២៤​ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបានសរុប ៨៥០.០០០តោន កើនឡើង ២៦ភាគរយ បើធៀបនឹងឆ្នាំ២០២៣ កន្លងទៅ។ នេះបើតាមសមាគមស្វាយចន្ទីកម្ពុជា។ ប្រភពដដែលបានឱ្យដឹងបន្ថែមថា ការនាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសបានសរុប ៨១៥.០០០តោន គិតជាទឹកប្រាក់ ១​.១៥០ លានដុល្លារ ដោយបានកើនឡើង ៣១ភាគរយ។ ដោយឡែក ក្នុងរយៈពេល ១២ខែ នៃឆ្នាំ២០២៤ នេះ​ដែរ កម្ពុជាបានធ្វើការនាំគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារប្រទេសវៀតណាម សរុបទាំងអស់មានចំនួន ៧៩៣.៤៥៣ តោន។ បើតាមប្រធានសមាគមន៍គ្រាប់ស្វាយចន្ទីកម្ពុជាលោក អួន ស៊ីឡុត បានឱ្យដឹងថា បច្ចុប្បន្នកម្ពុជាមានសហគ្រាសកែច្នៃស្វាយចន្ទីចំនួន ៥០កន្លែង ក្នុងនោះ ៦កន្លែងជារោងចក្រធុនមធ្យម ដែលមានសមត្ថភាពផលិត  ៧.០០០តោន ទៅ ១៤.០០០តោន ក្នុងមួយឆ្នាំ។ ចំពោះ ៤៤សហគ្រាសផ្សេងទៀត គ្រាន់តែជាសិប្បកម្មលក្ខណៈគ្រួសារតូចៗ មិនមានផលិតកម្មពេញ១ឆ្នាំនោះទេ។ គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៤ ផ្ទៃដីដាំដុះដំណាំស្វាយចន្ទីទូទាំង ប្រទេសកម្ពុជាមានប្រមាណ ៥៨០.១១៧ ហិកតា ហើយដំណាំស្វាយចន្ទីដែលស្ថិតក្នុងក្រឡាផ្ទៃនេះក៏ជាដំណាំ ដែលមានអាយុកាលផ្តល់ផលល្អផងដែរ។ (អានបន្ថែម) - Video Advertisement -

កំពង់ផែទេសចរណ៍កំពត សហការនិងក្រុមហ៊ុន វិរៈ ប៊ុនថាំ បើកសេវាទូកទេសចរណ៍ល្បឿនលឿននៅកម្ពុជា

កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត របស់ក្រុមហ៊ុន ខេអាយធីភី ឌីវេឡុបម៉ិន ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន AZ Group បានសហការជាមួយក្រុមហ៊ុន វិរៈ ប៊ុនថាំ របស់អ្នកឧកញ៉ា សួរ វិរៈ ក្នុងការផ្តល់សេវាកម្មទូកទេសចរណ៍ល្បឿនលឿនឆ្ពោះទៅកាន់ប្រទេសជិតខាង។ នេះបើតាមពិធីចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥។ អ្នកឧកញ៉ា បានឱ្យដឹងថា​ តាមរយ:កិច្ចសហប្រតិបត្តិការនេះ ក្រុមហ៊ុនទាំងពីររំពឹងថា នឹងជំរុញភ្ញៀវទេសចរណ៏ជាតិ និងអន្តរជាតិអោយបាន ៥០ម៉ឺននាក់ក្នុងឆ្នាំ២០២៥ និង ១លាននាក់ ក្នុងឆ្នាំ២០២៦ បន្ទាប់ពីបានបើកដំណើរការអាជីវកម្មកំពង់ផែអន្តរជាតិកំពត (KITP)នេះអស់មួយរយៈពេលមកហើយ។ (អានបន្ថែម) អ្នកឧកញ៉ា បានបន្ថែមថា កិច្ចសហប្រតិបត្តិការនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់វិស័យដឹកជញ្ជូនអ្នកដំណើរ ជាពិសេសសម្រាប់ការដឹកជញ្ជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចេញពីខេត្តកំពត ឆ្ពោះទៅកាន់បណ្តាកោះនានា ក៏ដូចជាទៅកាន់ពិភពលោក ហើយក៏នឹងក្លាយជាច្រកស្រូបទាញសេដ្ឋកិច្ចដ៏សំខាន់មួយទៀតសម្រាប់ប្រទេសកម្ពុជា។ លើសពីនេះ កិច្ចសហការនេះ នឹងរួមចំណែកអភិវឌ្ឍ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាពិសេសការចូលរួមលើកកម្ពស់វិស័យសេវាកម្មបដិសណ្ឋារកិច្ច និងសេវាកម្មដឹកអ្នកដំណើរតាមផ្លូវទឹកនៅកម្ពុជា ខណៈដែលកន្លងមកក្រុមហ៊ុនវីរ:ប៊ុនថាំ បាននិងកំពុងធ្វើប្រតិបត្តិការទូកល្បឿនលឿនឆ្ពោះទៅកាន់ កោះរ៉ុង កោះរ៉ុងសន្លឹម និងកោះស្តេចអស់រយ:ពេលជិត ៨ឆ្នាំមកហើយ។ ក្រុមហ៊ុន វីរ:ប៊ុនថាំ ត្រូវបានគេទទួលស្គាល់ថាជាក្រុមហ៊ុនដំបូងគេដែលផ្តល់សេវាកម្មទូកដឹកអ្នកដំណើរដ៏ទំនើបពីកំពង់ផែទេសចរណ៍អន្តរជាតិកំពតឆ្ពោះទៅកាន់កោះត្រល់ […]

បច្ចុប្បន្នកម្ពុជាមានឧស្សាហកម្មស៊ីម៉ង់ត៍ជាង $១.២ប៊ីលាន កំពុងដំណើរការផលិតសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ

ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា បានឱ្យដឹងថា គិតមកដល់ពេលប្ចុប្បន្ននេះ បណ្តារក្រុមហ៊ុនស៊ីម៉ង់ត៍ បាននិងកំពុងបោះទុនវិនិយោគនៅកម្ពុជាក្នុងទំហំសរុបប្រមាណជាង ១.២ប៊ីលានដុល្លារអាមេរិក។ នេះបើយោងតាមជំនួបពិភាក្សាការងាររវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយលោក Ratchayut Kasemchaisiri ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។ ការបន្តយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលចំពោះឧស្សាហកម្មស៊ីម៉ង់ត៍នៅកម្ពុជា នឹងចូលរួមចំណែកលើកកម្ពស់ឧស្សាហកម្មក្នុងស្រុក និង ផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋ នាឱកាសនោះ លោកប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ននេះ​ បណ្តា​ក្រុមហ៊ុន​ដែល​ជា​សមាជិកសមាគមបាននិងកំពុងបោះទុនវិនិយោគនៅកម្ពុជា សរុបប្រមាណជាង ១.២ប៊ីលានដុល្លារ និងអាចបង្កើតការងារបានប្រមាណជាង ២.៧០០កន្លែង ដែលក្នុងនោះមានប្រមាណជាង ១.៩០០នាក់គឺជាកម្លាំងពលកម្មក្នុងស្រុក។ លោកបន្តថា សមាគមមានលទ្ធភាពផលិត និងចែកចាយស៊ីម៉ង់ត៍ ដើម្បីបំពេញតម្រូវការនៅក្នុងស្រុកផង និងសម្រាប់នាំចេញទៅតាមបណ្ដាប្រទេសជិតខាងមួយចំនួនផង ហើយថ្មីៗនេះ សមាគមក៏បានក្លាយជាសមាជិកសហព័ន្ធក្រុមហ៊ុនផលិតស៊ីម៉ងត៍អាស៊ាន (AFCM) ផងដែរ។ ជាការឆ្លើយតប សម្ដេច ហ៊ុន ម៉ាណែត បានថ្លែងអរគុណសមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា ដែលបានរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតការងារជូនពលរដ្ឋ និងលទ្ធភាពក្នុងការផ្គត់ផ្គង់ស៊ីម៉ង់ត៍ប្រកបដោយគុណភាព និងតម្លៃសមរម្យ។ តាមរយៈជំនួបខាងលើ ប្រមុខរដ្ឋាភិបាល ​បាន​សម្រេច​បន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ ដល់ក្រុមហ៊ុន​ផលិត​ស៊ីម៉ង់ត៍ក្នុងស្រុក ព្រមទាំងប្រគល់ភារកិច្ចឱ្យក្រសួងសេដ្ឋកិច្ច […]

រយៈពេល១ឆ្នាំ, ២០២៤ កម្ពុជារកចំណូលបានជិត $៥០លាន ពីការលក់សំបុត្រចូលទស្សនាអង្គរ, ប្រាសាទកោះកែរ និងជិះទូក

ក្នុងរយៈពេល១ឆ្នាំនេះ ដោយគិតចាប់ពីខែមករា រហូតដល់ខែធ្នូ ឆ្នាំ២០២៤ ប្រទេសកម្ពុជាប្រមូលចំណូលបាន ៤៨.៩៥០.៣៥៤ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ និងជិះទូក។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥។ របាយការណ៍ខាងលើបានឱ្យដឹងថា រយៈពេល១២ខែ ក្នុងឆ្នាំ២០២៤នេះ កម្ពុជាមានភ្ញៀវទេសចរបរទេសចំនួន ១.០២៣.៦៨៨នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បើគិតជាទឹកប្រាក់មានចំនួនសរុប ៤៧.៨២៦.៩៨១ដុល្លារ កើន២៨,៥៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែក សម្រាប់ខែធ្នូតែមួយ នៃឆ្នាំ២០២៤នេះ គ្រឹះស្ថានអង្គររកចំណូលបានចំនួន ៥.៩១៨.១៤៨ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន ១២៥.៣៤៩នាក់ ដែលចំណូលនេះកើនឡើង ២៧,២១ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។ ក្នុងរបាយការណ៍ដដែល ក៍បានបង្ហាញបន្ថែមនូវចំណូលពីការលក់បណ្ណចូលទស្សនាប្រាសាទកោះកែរ ក្នុងរយៈពេល ១២ខែនេះ បានចំនួន ៣២៩.០២៥ដុល្លារ ខណៈចំណូលបានមកពីការលក់សំបុត្រជិះទូកបានចំនួន ៧៩៤.៣៤៨ដុល្លារ ។ គួរបញ្ជាក់ថា តម្លៃចូលទស្សនារមណីដ្ឋានអង្គរសម្រាប់ទេសចរអន្តរជាតិ ក្នុងមួយថ្ងៃតម្លៃ ៣៧ដុល្លារ ៣ថ្ងៃ តម្លៃ៦២ដុល្លារ និង១សប្តាហ៍តម្លៃ ៧២ដុល្លារ។ ដើម្បីបង្ករភាពងាយស្រួលដល់ភ្ញៀវទេសចរបរទេសទាំងអស់ដែលចូលទស្សនាប្រាសាទអង្គរ រដ្ឋាភិបាលកម្ពុជាបានប្រកាសកំណែទម្រង់សំខាន់ៗចំនួនប្រាំមួយ លើនិតិវិធីនៃការលក់ […]

១១ខែ ឆ្នាំ២០២៤​ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មបានជាង $៥០ពាន់លាន កើនជិត ១៦%

រយៈពេល ១១ខែ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាសម្រេចបានទឹកប្រាក់ចំនួន ៥០,៤៥ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៥,៩៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍បូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២៤ របស់ក្រសួងពាណិជ្ជកម្ម។ ក្នុងនោះ ការនាំចេញសម្រេចបានទឹកប្រាក់ចំនួន ២៤​,៣៤ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៤,៣៦% និងការនាំចូលសម្រេចបានទឹកប្រាក់ ២៦,១០ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៧,៤៨%។ បន្ថែមពីនេះ កម្ពុជានាំចេញមុខទំនិញសំខាន់ៗ រួមមាន សម្លៀកបំពាក់ ៨,៩៤ពាន់លានដុល្លារអាម៉េរិក កើនឡើង ២៥,៨៤% សម្ភារធ្វើដំណើរ ១,៧៨ពាន់លានដុល្លារអាម៉េរិក កើនឡើង ២១,៥០% ស្បែកជើង ១,៥០ពាន់លានដុល្លារអាម៉េរិក កើនឡើង ២៤,៣០% និងស្រូវ ១,៥០ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៦,៤២%។ ដោយឡែក សម្រាប់ការទំនិញនាំចូលវិញ កម្ពុជា​បាននាំចូលវាយនភ័ណ្ឌ ៥,៧០ពាន់លានដុល្លារអាម៉េរិក កើនឡើង ២៣,៥២% គ្រឿងអេឡិចត្រូនិក ៣,៣២ពាន់លានដុល្លារអាម៉េរិក កើនឡើង ២៩,១៤% សម្ភារសំណង់ ១,៤៧ពាន់លានដុល្លារអាម៉េរិក កើនឡើង ២២,៣៥% ប្រេងម៉ាស៊ូត ១,៣០ពាន់លានដុល្លារអាម៉េរិក កើនឡើង […]

ការព្យាករណ៍អចលនទ្រព្យអាស៊ីប៉ាស៊ីហ្វិកឆ្នាំ ២០២៥៖ ការប្រឈម ភាពធន់ និងឱកាស

ទីផ្សារអចលនទ្រព្យក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហាក់បង្ហាញភាពស្វាហាប់ឡើងវិញសម្រាប់ឆ្នាំ២០២៥ ដែលត្រូវបានជំរុញដោយការធ្លាក់ចុះអត្រាការប្រាក់សកល និងការព្យាករកំណើន GDP ក្នុងតំបន់ ចំនួន ៤,៤% បើទោះបីជាបញ្ហាប្រឈមដែលបណ្តាលមកពីការតស៊ូទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន និងភាពតានតឹងភូមិសាស្ត្រនយោបាយក៏ដោយ នេះបើយោងតាមការវិភាគ អ្នកជំនាញអចលនទ្រព្យប្រចាំតំបន់អាស៊ី Benjamin Cole របស់ស្ថាប័នស្រាវជ្រាវអចលនទ្រព្យ irei.com ចេញផ្សាយនៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២៤។ ប្រភពដដែលបានឱ្យដឹងថា កំណើន GDP ក្នុងតំបន់ កើនឡើងដល់ ៤,៦% នៅឆ្នាំ ២០២៤ មុនពេលថយចុះមកត្រឹម ៤,៤% នៅឆ្នាំ ២០២៥ យោងតាមទស្សនវិស័យប្រចាំឆមាសប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលបានចេញផ្សាយក្នុងខែវិច្ឆិកា ឆ្នាំ ២០២៤ ។ តួលេខដដែលនេះ ត្រូវបានបញ្ជាក់ដោយធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។ និន្នាការអត្រាការប្រាក់ និងផលប៉ះពាល់អចលនទ្រព្យ កត្តាសំខាន់ដែលជំរុញអចលនទ្រព្យអាស៊ីប៉ាស៊ីហ្វិកនៅឆ្នាំ២០២៥  គឺការបន្ធូរបន្ថយអត្រាការប្រាក់រយៈពេលវែងនៅទូទាំងប្រទេសសេដ្ឋកិច្ចធំៗ។ ជាក់ស្តែង ធនាគារប្រជាជនចិន (PBOC) ទើបតែបានចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់យ៉ាងសម្បើមនៅចុងឆ្នាំ ២០២៤ ដែលគាំទ្រដោយអត្រាអតិផរណាត្រឹមតែ ០,៣%នៃអត្រាប្រចាំឆ្នាំ ក្នុងខែតុលា ឆ្នាំ ២០២៤។ […]