លោកRichard W. Davidson ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Century 21 Cambodia

ស្ថាបនិកក្រុមហ៊ុន CENTURY 21 Cambodia លោកគុយ វ៉ាត កាលពីថ្មីៗនេះ បានប្រកាសតែងតាំងលោក Richard W. Davidson ជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន CENTURY 21 Cambodia ដើម្បីឆ្លើយតបនឹងគោលដៅ និងចក្ខុវិស័យក្នុងការក្លាយខ្លួនជាក្រុមហ៊ុនអចលនទ្រព្យឈានមុខគេនៅកម្ពុជា និងនៅទូទាំងអាស៊ីអាគ្នេយ៍។

លោក Davidson ធ្លាប់បានបម្រើការងារជាប្រធាន និងជានាយកប្រតិបត្តិឱ្យក្រុមហ៊ុនអចលនទ្រព្យ Century 21 Real Estate LLC (នៃការិយាល័យកណ្តាលដ៏ធំ) ដែលជាក្រុមហ៊ុនលំដាប់ពិភពលោកមានមូលដ្ឋាននៅអាមេរិក។ នៅ Century 21 Cambodia លោកមានភារកិច្ចអភិវឌ្ឍន៍ និងអនុវត្តយុទ្ធសាស្ត្រនានា ដើម្បីពង្រីកទីផ្សារអចលនទ្រព្យបន្ថែម និងពង្រីកវត្តមានរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជានិងទីផ្សារកំពុងរីកចម្រើនផ្សេងៗទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

លោក Davidson ដែលនឹងចាប់ផ្តើមកាន់តួនាទីថ្មីចាប់ពីឆ្នាំ ២០២០ នេះ បានបំពេញតួនាទីក្នុងការគ្រប់គ្រងការលូតលាស់នៃយីហោ CENTURY 21® ក៏ដូចជាមានតួនាទីជាប្រធានក្រុមហ៊ុន CENTURY 21 Everest Realty Group នៅរដ្ឋ Utah សហរដ្ឋអាមេរិក។ នៅទីនោះ លោកបានដឹកនាំឲ្យមានការច្របាច់បញ្ចូលគ្នារវាងក្រុមហ៊ុន CENTURY 21 Everest Realty Group និងក្រុមហ៊ុន Troop Real Estate នៅរដ្ឋកាលីហ្វញ៉ា ដែលជាកំណត់ត្រានៃការបញ្ចូលគ្នាធំជាងគេបំផុតមិនធ្លាប់មានក្នុងចំណោមបណ្តាញសមាជិកក្រុមហ៊ុន Century 21។

លោក គុយ វ៉ាត និងអ្នកស្រី ហ្គ្រេស រចនី ដែលជាសហស្ថាបនិកក្រុមហ៊ុន Century 21 Cambodia បានលើកឡើងនៅក្នុងសេចក្តីថ្លែងការរួមមួយថា៖ «ការប្រកាសពីការតែងតាំងប្រធានក្រុមប្រឹក្សាភិបាលថ្មីនៅថ្ងៃនេះបង្ហាញពីការវិវត្តមួយជំហ៊ានទៀតដែលឆ្លុះបញ្ជាំងពីការប្តេជ្ញាចិត្តដ៏មុះមុតរបស់យើង ដោយមិនត្រឹមមានគោលដៅក្លាយជាក្រុមហ៊ុននាំមុខគេក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការតាំងចិត្តដើម្បីក្លាយជាក្រុមហ៊ុនឈានមុខគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។ លោក Davidson គឺជាអ្នកកាច់ចង្កូតដ៏សំខាន់នៅពីក្រោយភាពជោគជ័យដ៏អស្ចារ្យនៃយីហោ CENTURY 21 ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ។

តាមរយៈការជួយត្រួសត្រាយផ្លូវរបស់លោក និងចំណេះដឹងជ្រៅជ្រះរបស់គាត់ពីការតភ្ជាប់រវាងយើង ទៅអតិថិជន និងទៅកាន់ទីផ្សារដែលយើងមានគម្រោងទៅដល់នាពេលខាងមុខ សមាជិកក្រុមប្រឹក្សាភិបាលមានទំនុកចិត្តខ្ពស់ថាគោលដៅរបស់យើងនឹងក្លាយជាការពិត ហើយភ្នាក់ងាររបស់យើង ព្រមទាំងអតិថិជនដែលជាម្ចាស់ផ្ទះ និងអតិថិជនអ្នកលក់ នឹងបានផលប្រយោជន៍ពីភាពជោគជ័យរួមរបស់យើង»។

លោក Davidson ធ្លាប់ផ្តល់ជាយុទ្ធសាស្រ្ត និងប្រឹក្សាយោបល់ដល់ក្រុមហ៊ុន CENTURY 21 Cambodia រយៈពេល ៣ ឆ្នាំពេញមកហើយតាមរយៈយីហោក្រុមហ៊ុន CENTURY 21។ គិតមកទល់ពេលនេះ ក្រុមហ៊ុន Century 21 Cambodia មានការិយាល័យចំនួន ២៣ ការិយាល័យនៅភ្នំពេញ ដែលប្រតិបត្តិការដោយប្រើយីហោ Century 21 និងមានសាខា ៣៨ នៅទូទាំងប្រទេសកម្ពុជា (១៤ ខណ្ឌនៅភ្នំពេញ និង ២៤ តាមបណ្តាខេត្ត)។ ក្រុមហ៊ុនមានភ្នាក់ងារអចលនទ្រព្យសរុបជាង ៧០០នាក់ ដែលបានផ្តល់សេវាអចលនទ្រព្យជូនអតិថិជនដោយចេញពីចិត្តរហូតទៅដល់ ១២១% ដែលរួមមានទាំងអ្នកទិញផ្ទះ ម្ចាស់ផ្ទះ និងវិនិយោគិនអចលនទ្រព្យនៅជុំវិញពិភពលោក។ គឺកត្តាទាំងនេះហើយ ដែលលោក Davidson រំពឹងថានឹងផ្តល់ការរីកចម្រើនបន្ថែមទៀតដល់ក្រុមហ៊ុន។

លោក Davidson បានបញ្ជាក់ថា៖ «វិស័យអចលនទ្រព្យកម្ពុជាបានកំពុងរីកចម្រើនជាច្រើនឆ្នាំមកហើយ ហើយកត្តាសេដ្ឋកិច្ចអំណោយផលទាំងកម្រិត មីក្រូ និងម៉ាក្រូសេដ្ឋកិច្ច បង្ហាញថាទីផ្សារអចលនទ្រព្យកម្ពុជានឹងបន្តរឹងមាំថែមទៀតសម្រាប់ឆ្នាំខាងមុខ»។ លោកបន្តថា៖«គោលដៅរបស់ខ្ញុំគឺការដឹកនាំលើមុខងារជាច្រើនដូចជា ការប្រើបណ្តាញសកលដែលខ្ញុំមាន និងជំនាញភាពជាអ្នកដឹកនាំរបស់ខ្ញុំដើម្បីជំរុញទស្សនវិស័យយុទ្ធសាស្រ្តច្បាស់លាស់ និងជំរុញក្រុមហ៊ុននេះឆ្ពោះទៅដំណាក់កាលបន្ទាប់ទាក់ទងនឹងការពង្រឹងជំហររបស់យើងជាក្រុមហ៊ុនអចលនទ្រព្យធំជាងគេបង្អស់នៅកម្ពុជា និងអាស៊ីអាគ្នេយ៍ និងដើម្បីឲ្យពិភពលោកអាចជឿទុកចិត្ត»។

ដើម្បីស្វែងយល់ពីអចលនទ្រព្យដាក់លក់ក្នុងប្រព័ន្ធរបស់ក្រុមហ៊ុន CENTURY 21 Cambodia សូមចូលទៅកាន់ទីនេះ។ ដើម្បីសិក្សាបន្ថែមពីគុណតម្លៃស្នូលរបស់ក្រុមហ៊ុន Century 21 Cambodia សូមចូលទៅកាន់ Link នេះ

https://www.youtube.com/watch?v=PjLcmH4yiyw

អំពី Century 21 Cambodia

ក្រុមហ៊ុន Century 21 Cambodia គឺជាសាខាទី ៧៥ ក្នុងចំណោមបណ្តាញសកលដែលក្រុមហ៊ុន CENTURY 21 មានប្រតិបត្តិការលើពិភពលោក។ ក្រុមហ៊ុននេះមានបណ្តាញការិយាល័យទូលំទូលាយនៅភ្នំពេញ គ្របដណ្តប់ ២៥ ខេត្តនៅកម្ពុជា និងមានភ្នាក់ងារពេញម៉ោង ៧០០ នាក់ ព្រមទាំង អ្នកឯកទេសដីធ្លី ៣៨០០ នាក់ ដែលសុទ្ធសឹងមានគុណវុឌ្ឍច្បាស់លាស់ និងទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈត្រឹមត្រូវ។ ក្រុមហ៊ុន Century 21 Real Estate LLC គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Realogy Holding Corp ដែលជាក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារភាគហ៊ុនក្រុងញូយ៉កដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក (NYSE: RLGY)។ ក្រុមហ៊ុននេះក៏ជាក្រុមហ៊ុនឈានមុខកម្រិតពិភពលោកខាងផ្តល់សិទ្ធអាជីវកម្មលើម៉ាកយីហោផ្នែកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ សេវាផ្លាស់ប្តូរទីតាំងអាជីវកម្មនិងលំនៅឋាន និងសេវាកម្មទាក់ទងនឹងប្លង់អចលនទ្រព្យ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រួសរាន់ឡើង…! សល់តែ ២ថ្ងៃទៀតប៉ុណ្ណោះ ប្រ៉ូម៉ូសិន Month Of Love ជិតផុតកំណត់ហើយ

ដើម្បីជាចំណងដៃក្នុងខែនៃសេចក្តីស្រលាញ់ បុរី ប៉េង ហួត បានផ្តល់ជូននូវ​ឱកាសដ៏ចំណេញ គឺប្រ៉ូម៉ូសិន Month Of Love សម្រាប់អតិថិជនដែលមានបំណងទិញផ្ទះដ៏កក់ក្តៅសម្រាប់គ្រួសារ ឬក៏ចង់បង្កើតអាជីវកម្មក្នុងក្តីស្រមៃរបស់លោកអ្នកក្នុងខែកុម្ភៈនេះ ពិតជាពិសេស និងចំណេញទ្វេដង។ សូមកុំឱ្យឱកាសដ៏ចំណេញ​នេះរំលេងហួសឱ្យសោះ បានទាំងគេហដ្ឋានក្នុងក្តីស្រមៃហើយ បានទាំងឱកាសចាប់កាដូ Surprising box ដូចខាងក្រោម៖ –         ប័ណ្ណទឹកប្រាក់ទិញគ្រឿងអេឡិចត្រូនិក រហូតដល់  ៣.០០០ដុល្លារ –         ឬដំណើរកម្សាន្តក្រេបទឹកឃ្មុំនៅលើកោះលក្ខណៈRomantic  រយៈពេល ២យប់ ៣ថ្ងៃ –         ឬប័ណ្ណទឹកប្រាក់នៅ PH Grand Hall  រហូតដល់ ៣.០០០ដុល្លារ ​-         បង់មុនត្រឹមតែ ៥%អាចចូលរស់នៅបានភ្លាមៗ –         ការប្រាក់ ០%រយៈពេលវែង ដូច្នេះសូមអតិថិជនទាំងអស់រួសរាន់ឡើង ព្រោះប្រ៉ូម៉ូសិន Month Of Love នៅសល់តែរយៈពេល ២ ថ្ងៃទៀតតែប៉ុណ្ណោះ។ នៅចាំអីទៀត! សម្រាប់ព័ត៌មានបន្ថែមអំពីការផ្តល់ជូន សូមអញ្ជើញណាត់ជួបសហការីលក់របស់បុរី ប៉េង […]

កាដូនៃក្ដីស្រលាញ់ពីបុរី ប៉េង ហួត នៅតែបន្តផ្ដល់ជូនរហូតដល់ជាង ១ម៉ឺនដុល្លារ

តើលោកអ្នកបានផ្ដល់កាដូជូនមនុស្សជាទីស្រឡាញ់នៅថ្ងៃបុណ្យនៃ​ក្ដីស្រឡាញ់ហើយឬនៅ? ប្រសិនជាមិនទាន់បាន​ទេ តោះទៅយកកាដូពីបុរី ប៉េង ហួត ដែលមានតម្លៃ​រហូតដល់ជាង ១ ម៉ឺនដុល្លារ នៅថ្ងៃទី២២ និង ២៣ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ នៅការិយាល័យលក់ផ្ទះ (បឹងស្នោរ) ជាប់ផ្លូវជាតិលេខ១ ក្នុងខណ្ឌច្បារអំពៅ សម្រាប់អតិថិជនដែលកក់ផ្ទះក្នុងថ្ងៃកម្មវិធីនេះ។ ​អតិថិជននឹងទទួលបានការផ្តល់ជូននូវកាដូដ៏ពិសេសជាច្រើនដូចជា៖ – បង់មុនត្រឹមតែ ៥%អាចចូលរស់នៅបានភ្លាមៗ – ការប្រាក់ ០%រយៈពេលវែង – ប័ណ្ណទឹកប្រាក់ថែមថយរហូតដល់ ៥.០០០ដុល្លារ – ប័ណ្ណដាក់វាំងននរហូតដល់ ៣.០០០ដុល្លារ – ប័ណ្ណទិញគ្រឿងអេឡិចត្រូនិករហូតដល់ ៣,០០០ដុល្លារ លើសពីនេះ ក៏មានការថែមនូវឱកាសចាប់កាដូ Surprising box ដែលនឹងផ្ដល់ជូនដ៏សន្ធឹកសន្ធាប់ដូចជា ៖ – ប័ណ្ណទឹកប្រាក់ទិញគ្រឿងអេឡិចត្រូនិកបន្ថែមរហូតដល់ ៣.០០០ដុល្លារ – ដំណើរកម្សាន្តក្រេបទឹកឃ្មុំនៅលើកោះលក្ខណៈ Romantic  រយៈពេល ២យប់ ៣ថ្ងៃ – និងប័ណ្ណទឹកប្រាក់នៅ PH Grand Hall  […]

Month Of Love ទទួលបានកាដូនៃក្តីស្រឡាញ់ពីប្រូម៉ូសិនបុរី ប៉េង ហួតដូចគ្នា!

ក្នុងឱកាសទិវានៃក្ដីស្រឡាញ់ខាងមុខនេះ ហើយក៏ជាខែនៃក្តីស្រឡាញ់បុរី ប៉េង ហួត សូមផ្តល់ជូនប្រូម៉ូសិន Month of Love សម្រាប់ការទិញផ្ទះក្នុងខែកុម្ភៈនេះ សម្រាប់អតិថិជនដែលមានបំណងចង់ទិញនៅគេហដ្ឋានថ្មីក្នុងគម្រោង​ណាមួយរបស់បុរី ប៉េង ហួត ឥលូវនេះគឺដឹងតែចំណេញ និងទទួលបានកាដូជាទីគាប់ចិត្តគឺឱកាសចាប់កាដូ Surprising box ដែលនឹងទទួលបានការផ្ដល់ជូនសន្ធឹកសន្ធាប់ដូចជា ៖ –        ប័ណ្ណទឹកប្រាក់ទិញគ្រឿងអេឡិចត្រូនិក រហូតដល់ ៣០០០ដុល្លារ –        ឬដំណើរកម្សាន្តក្រេបទឹកឃ្មុំនៅលើកោះលក្ខណៈ Romantic  រយៈពេល ២ យប់ ៣ថ្ងៃ –        ឬប័ណ្ណទឹកប្រាក់នៅ PH Grand Hall  រហូតដល់ ៣០០០ដុល្លារ ​-        បង់មុនត្រឹមតែ ៥% អាចចូលរស់នៅបានភ្លាមៗ -‌        ការប្រាក់ ០% រយៈពេលវែង សូមបញ្ជាក់ផងដែរថាការផ្តល់ជូនខាងលើមានសុពលភាពត្រឹមថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នេះតែប៉ុណ្ណោះ។ កុំឲ្យឱកាសដ៏ចំណេញ​នេះរំលងហួសឲ្យសោះបានទាំងគេហដ្ឋានក្នុងក្តីស្រមៃហើយ បានទាំងឱកាសចាប់កាដូ Surprising box ទៀត។ សម្រាប់ព័ត៌មានបន្ថែមអំពីការផ្តល់ជូន […]

GeoStudio, អនាគតនៃការវិភាគដែនកំណត់ស្ថិរភាពសម្រាប់ការងារភូគព្ភសាស្រ្ត

ដោយ ល្វីសហេនរី ប្រេដ សមាហរណកម្មលំហូរការងារភូគព្ភសាស្ត្រ ចក្ខុវិស័យរបស់ Seequent គឺដើម្បីផ្តល់នូវដំណោះស្រាយការងារក្នុងដីដែលរួមបញ្ចូលយ៉ាងរលូនទៅក្នុងគ្រប់ដំណាក់កាលនៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ ចាប់ផ្តើមពីការការប្រមូល និងគ្រប់គ្រងទិន្នន័យនៅនឹងកន្លែង ជាមួយកម្មវិធី OpenGround បន្តទៅការកំណត់លក្ខណៈស្រទាប់ដី និងការធ្វើគំរូភូគព្ភសាស្ត្រជាមួយកម្មវិធី LeapFrog Works និងបញ្ចូលការវិភាគភូគព្ភសាស្ត្រកម្រិតខ្ពស់ជាមួយកម្មវិធី PLAXIS និង Geo ការវិភាគភូគព្ភសាស្ត្រ តាមរយៈការពិចារណាលើលំហូរការងារ កិច្ចការចម្បងក្នុងការអភិវឌ្ឍន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធគឺការវិភាគភូគព្ភសាស្ត្រ ឬសណ្ឋានដី។ ទាំងនេះជាការវិភាគតាមរយៈជំនួយជាលេខតាមក្បួនគណិតវិទ្យា ដែលបង្ហាញពីការប្រែប្រួលដោយកម្លាំងសង្កត់ និងការផ្លាស់ប្តូរទ្រង់ទ្រាយនៃដីនៅក្នុងប្លង់គ្រឿងបង្គុំ។ ការបង្កើតគំរូសណ្ឋានដីដ៏ទូលំទូលាយជាមួយការរចនាដ៏ជាក់លាក់នូវប៉ារ៉ាម៉ែត្រមុនពេលធ្វើការវិភាគគឺមានសារៈសំខាន់ណាស់សម្រាប់ឆ្លុះបញ្ចាំងពីលក្ខខណ្ឌដីដែលរំពឹងទុក។ ការយល់ដឹងពីការវិភាគនេះ បានជួយដល់ការជ្រើសរើស ការរចនាប្លង់ និងលក្ខខណ្ឌជាក់លាក់នៃដំណោះស្រាយ។ ដំណោះស្រាយនៃការវិភាគភូគព្ភសាស្ត្រដែលមាននៅក្នុងលំហូរការងារក្នុងកម្មវិធី Seequent រួមមាន GeoStudio និង PLAXIS គឺជាឧបករណ៍អាចទុកចិត្តបានសម្រាប់ដំណោះស្រាយវិស្វកម្មស្មុគស្មាញដែលអាចប្រើបានសម្រាប់ការវិភាគធរណីមាត្រជា 2D និង 3D ។ ការបោះបង់កម្មវិធី PLAXIS LE (SOILVISION) កម្មវិធី PLAXIS LE (អតីត SOILVISION) គឺជាផ្នែកមួយនៃដំណើរការការងារនេះ ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងខែមិថុនា ឆ្នាំ […]

ឱកាសចំណេញរហូតដល់ ៤ម៉ឺនដុល្លារ ពីបុរី​ ប៉េង ហួត ជិតដល់ថ្ងៃបញ្ចប់ហើយ

ឱកាសចំណេញចុងក្រោយពីប្រូម៉ូសិនចូលឆ្នាំចិនពីបុរី ប៉េង ហួត! អតិថិជនដែលមានបំណងទិញគេហដ្ឋានក្នុងខែមករា ឆ្នាំ២០២៥ នេះ សូមកុំឱ្យឱកាសដ៏ពិសេសនេះកន្លងផុតទៅ។ ក្នុងឱកាសអបអរសាទរ​ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន បុរី ប៉េង ហួត បានផ្តល់ជូនដ៏ពិសេសសម្រាប់អតិថិជនដែលកំពុងស្វែងរកគេហដ្ឋានសម្រាប់រស់នៅ ឬប្រកប​អាជីវកម្មផ្សេងៗ ដោយទទួលបានការបញ្ចុះតម្លៃរហូតដល់ ៤ម៉ឺនដុល្លារ និងអាំងប៉ាវ​ហេងៗយ៉ាងច្រើនទៀតផង។ ​អតិថិជននឹងទទួលបានការផ្តល់ជូន​កាន់តែចំណេញរួមមាន៖ ✨​ការបញ្ចុះតម្លៃបន្ថែមរហូតដល់ ៤ម៉ឺនដុល្លារ ✨ទិញភ្លាមអាចធ្វើការវាយស៊ុតមាសនាំសំណាងភ្លាមៗ 💰 អាំងប៉ាវជាទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ភ្លាមៗ 💰 ព្រមទាំងគោលការណ៍បង់ប្រាក់កាន់តែងាយស្រួល ជាមួយការរំលស់ជាមួយធនាគារដៃគូរ អត្រាការប្រាក់ត្រឹមតែ ៧% ក្នុង ១ឆ្នាំ។ ការផ្តល់ជូនខាងលើនេះនឹងផុតសុពលភាពត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ តែប៉ុណ្ណោះ។ ដូចនេះសូមកុំឱ្យឱកាសដ៏ចំណេញ​នេះរំលេងហួសឱ្យសោះ បានទាំងគេហដ្ឋានក្នុងក្តីស្រមៃ ហើយបានទាំងឱកាសចំណេញដ៏ច្រើនទៀត។ សម្រាប់ព័ត៌មានបន្ថែមអំពីការផ្តល់ជូន សូមទំនាក់ទំនងមកកាន់គេហទំព័រហ្វេសប៊ុកផ្លូវការរបស់បុរី ប៉េង ហួត ឬអញ្ជើញមកកាន់គ្រប់ការិយាល័យលក់គ្រប់ទីតាំងរបស់ បុរី ប៉េង ហួត ឬទំនាក់ទំនងមកកាន់សហការីផ្នែកលក់តាមទូរសព្ទលេខ៖ ០១៦ / ០១៧ ៥៩៦ ៧៨៩។ - Video Advertisement -

អាំងប៉ាវហេងៗ ពីការទិញផ្ទះកាន់តែចំណេញពី បុរី ប៉េង​​ ហួត ក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ!

ក្នុងឱកាសដ៏ពិសេសសម្រាប់​អបអរសាទរ​ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន អតិថិជនដែលកំពុងស្វែងរកលំនៅឋានដ៏កក់ក្តៅសម្រាប់គ្រួសារ ឬសម្រាប់ប្រកប​អាជីវកម្មផ្សេងៗក្នុងខែនេះ នឹងទទួលបានការបញ្ចុះតម្លៃយ៉ាងច្រើន ជាមួយអាំងប៉ាវ​ហេងៗពីបុរី ប៉េង ហួត។ ​ចង់ដឹងទេថាតើការផ្ដល់ជូនសម្រាប់ប្រូម៉ូសិនចូលឆ្នាំចិនពី បុរី ប៉េង ហួត​ មានអ្វីខ្លះ?​ ចាប់ពីថ្ងៃនេះរហូតដល់ដំណាច់​ខែមករា ឆ្នាំ២០២៥ អតិថិជនទាំងអស់ដែល​កក់ផ្ទះនៅគ្រប់គម្រោងនឹងទទួលបានប្រូម៉ូសិនដូចជា៖ ✨​ការបញ្ចុះតម្លៃបន្ថែមរហូតដល់ ៤ម៉ឺនដុល្លារ ✨ទិញភ្លាមអាចធ្វើការវាយស៊ុតមាសនាំសំណាងភ្លាមៗ 🧧 ​អាំងប៉ាវជាទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ភ្លាមៗ 💰 ព្រមទាំងគោលការណ៍បង់ប្រាក់កាន់តែងាយស្រួល ជាមួយការរំលស់ជាមួយធនាគារដៃគូរ អត្រាការប្រាក់ត្រឹមតែ ៧% ក្នុង ១ឆ្នាំ។ សូមកុំឱ្យឱកាសដ៏ពិសេសនេះកន្លងហួសទៅ! ការផ្ដល់ជូននេះមានសុពលភាពចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ តែ​ប៉ុណ្ណោះ។ សូមទាក់ទងទៅបុគ្គលិកផ្នែកលក់របស់បុរី ប៉េង ហួត តាមរយៈលេខទូរសព្ទ៖ ០១៦ / ០១៧ ៥៩៦ ៧៨៩ ឬចូលរួមជាមួយ Telegram Channel https://t.me/boreypenghuoth៕ - Video Advertisement -