គម្រោងស្តារប្រព័ន្ធរំដោះទឹក ដើម្បីកាត់បន្ថយបញ្ហាទឹកជំនន់ក្នុងក្រុងភ្នំពេញចំនួន ១៣គម្រោង សម្រេចបាន៦.៥%

ក្នុងចំណោមគម្រោងកាត់បន្ថយបញ្ហាប្រឈមទឹកជំនន់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចំនួន៥០ ដែលរដ្ឋាភិបាល បានដាក់ចេញដើម្បីឈានទៅបញ្ចប់បញ្ហាទឹកជន់លិចរាជធានីភ្នំពេញ ក្នុងរយៈពេល ៥ឆ្នាំនោះ បច្ចុប្បន្នមានគម្រោងចំនួន ១៣ហើយ បាន និងកំពុងអនុវត្តដោយសម្រេចបាន ៦.៥%។

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ក្នុងចំណោមគម្រោងទាំង៥០នេះ បច្ចុប្បន្នមានគម្រោងចំនួន ១៣ បាន និងកំពុងអនុវត្ត ក្នុងតំបន់ដែលងាយរងគ្រោះដោយការលិចលង់ជាងគេ រួមមាន៖ តំបន់ជុំវិញស្ថានីយ៍បូមទឹកលូប្រាំ តំបន់ជុំវិញស្ថានីយ៍បូមទឹកបឹងទំពុន តំបន់ជុំវិញស្ថានីបូមទឹកបឹងត្របែក ជាដើម ។

សម្តេចធិបតី បានបន្តថា គម្រោងទាំង១៣នេះ ផ្ដោតលើគម្រោងពង្រីកស្ថានីយ៍បូមទឹកឱ្យបានធំជាងមុន មានដូចជានៅស្ថានីយ៍លូប្រាំ និងស្ថានីយ៍កប់ស្រូវ គម្រោងសាងសង់សម្រង់កាយសម្រាមនៅបឹងត្របែក ការដាក់លូ បុកស៊ីផាយ និងការស្តារប្រឡាយមេ ជាដើម។ គិតមកដល់ពេលនេះ ការអនុវត្តគម្រោងទាំង១៣ នេះ សម្រេចបាន ៦.៥% ហើយអាចរំដោះទឹកចេញពីតំបន់បឹងត្របែក បឹងកេងកង ម៉ុងឌីយ៉ាល់ ព្រលានយន្តហោះ បឹងទំពុននិងតំបន់ផ្សារដើមគរ។

ជាមួយគ្នានេះផងដែរ សម្តេចធិបតី ក៏បានសង្កត់ធ្ងន់ទៀតថា ក្រៅពីអនុវត្តន៍គម្រោងខាងលើ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានត្រៀមបញ្ចេញគ្រឿងចក្រធ្វើការកាយប្រឡាយតាមបណ្តោយផ្លូវជាតិលេខ៣ ឱ្យបានធំទូលាយ និងមិនអនុញ្ញាតឱ្យមានការកាយដាក់លូតូចៗ ខុសស្តង់ដាបច្ចេកទេសឡើយ ដែលវានឹងនាំឱ្យស្ទះផ្លូវទឹក ដែលបង្កឱ្យមានការលិចលង់ដោយជំនន់ទឹកភ្លៀងនោះឡើយ។

សម្តេចធិបតី អះអាងទៀតថា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំដោះស្រាយបញ្ហាទឹកលិចខាងក្នុងភ្នំពេញ ខណៈក្រសួងធនធានទឹក និងឧតុនិយម បានរៀបចំខាងក្រៅ ដោយទប់ស្កាត់បរិមាណទឹកហូរចូលរាជធានីតាមទឹកស្ទឹងព្រែកត្នោត។

សូមរម្លឹកដែរថា ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចធិបតី បានអនុម័តកញ្ចប់ថវិកាជាង ៣០០លានដុល្លារ ដើម្បីដោះស្រាយបញ្ហាជន់លិចទីក្រុងភ្នំពេញ ដោយគម្រោងនេះផ្តោតលើ ២មុខព្រួញ ទី១៖ ការបញ្ចៀសទឹកកុំឱ្យបុកមកក្នុងរាជធានីភ្នំពេញ និងទី២៖ ដោះស្រាយប្រព័ន្ធរំដោះទឹកនៅក្នុងក្រុងភ្នំពេញដែលមានស្រាប់។ ស្ថាប័នទទួលខុសត្រូវ មានក្រសួងសាធារណការ សាលារាជធានីភ្នំពេញ និងក្រសួងធនធានទឹក៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រយៈពេល១ខែកក្កដា កម្ពុជាអនុម័តគម្រោងវិនិយោគថ្មីបាន ៤៤គម្រោង មានតម្លៃ ៣៩៦លានដុល្លារ

ក្នុងខែកក្កដា ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគថ្មីចំនួន ៤១គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ៣គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣៩៦លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២៥០០០កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគសរុបទាំង ៤៤គម្រោងខាងលើនេះ មាន ៣១គម្រោង ដែលស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស និង ១៣គម្រោងទៀតស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។ ជាការកត់សម្គាល់ ឃើញថាខេត្តកំពង់ស្ពឺបានស្រូបទាញគម្រោងវិនិយោគថ្មីបានច្រើនជាងគេ គឺបានរហូតដល់ ១៣គម្រោង, តាមពីក្រោយដោយខេត្តតាកែវ ៧គម្រោង និង ខេត្តស្វាយរៀង ៦គម្រោង និងខេត្តផ្សេងៗទៀត នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃទី៦ សីហា ២០២៤នេះ។ យោងតាមសេចក្តីប្រកាសខាងលើបានបង្ហាញបន្ថែមថា ក្នុងខែកក្កដានេះ ការវិនិយោគមកពីប្រទេសចិនបានស្ថិតនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែក ៦៨,០៦ភាគរយ នៃទុនវិនិយោគសរុប និងការវិនិយោគក្នុងស្រុកបានគ្របដណ្តប់ ១៤,២៤ភាគរយ នៃទុនវិនិយោគសរុបផងដែរ។ គួរបញ្ជាក់ថា ក្នុងខែកក្កដានេះដែរ ឃើញថាមានគម្រោងវិនិយោគចំនួន៣ ដែលមានភាពលេចធ្លោរជាងគេ ក្នុងនោះរួមមាន៖ ក. ក្រៅតំបន់សេដ្ឋកិច្ចពិសេស ទី១_គម្រោងពង្រីកផលិតកម្មរបស់ម្រោងវិនិយោគបង្កើតរោងចក្របោកគក់ ជ្រលក់ពណ៌និងបោះពុម្ព ដែលមានទីតាំងស្ថិតនៅភូមិក្រាំងទា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្រោមទុនវិនិយោគប្រមាណ ២១លានដុល្លារ […]

បច្ចុប្បន្ន ខេត្ត៤របស់កម្ពុជាក្នុងតំបន់ត្រីកោណ មានគម្រោងវិនិយោគ ១០៥គម្រោង តម្លៃ $៣,៧ពាន់លាន

បច្ចុប្បន្ន ខេត្តទាំង៤ របស់កម្ពុជា ដែលស្ថិតនៅតំបន់ត្រីកោណអភិវឌ្ឍន៍( CLV) មានគម្រោងវិនិយោគសរុបចំនួន ១០៥ គម្រោង គិតជាទឹកប្រាក់៣,៧ពាន់លានដុល្លារ។ នេះបើយោងតាមការបង្ហាញដោយអ្នកជំនាញផ្នែកសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត គី សេរីវឌ្ឍន៍ កាលថ្ងៃទី០២ សីហា ២០២៤។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានឱ្យដឹងថា គិតមកទល់បច្ចុប្បន្ននេះ ខេត្តចំនួន៤ (ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី) របស់កម្ពុជា ដែលស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា វៀតណាម ឡាវ មានគម្រោងចំនួន ១០៥គម្រោង កំពុងប្រតិបត្តិការអភិវឌ្ឍន៍ ដោយគិតជាទឹកប្រាក់សរុបប្រមាណ ៣,៧៤៥ ពាន់លានដុល្លារ ហើយបានបង្កើតការងារជូនប្រជាពលរដ្ឋជាង ១៦ម៉ឺននាក់។ លោកបណ្ឌិត បានបន្តថា ក្នុងចំណោមគម្រោងទាំង ១០៥គម្រោងនោះ ខេត្តក្រចេះ ទទួលបានគម្រោង៤២គម្រោង បង្កើតការងារជូនពលរដ្ឋជាង ៦ម៉ឺននាក់, ខេត្តស្ទឹងត្រែងមាន ១៦គម្រោង បង្កើតការងារជូនពលរដ្ឋជិត ៣ម៉ឺននាក់, ខេត្តរតនគីរីមាន ២៨គម្រោង បង្កើតការងារជាង ៤ម៉ឺននាក់ និងខេត្តមណ្ឌលគីរីមាន […]

រដ្ឋបន្តលើកទឹកចិត្តគម្រោងជាប់គាំងចំនួន ២៤គម្រោង មានទុន $១២៩លាន នៅព្រះសីហនុ

ក្រុមការងារពិសេសបាន និងកំពុងជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដោយបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ដល់គម្រោងចំនួន ២៤គម្រោងទៀត ដែលមានទំហំវិនិយោគ ១២៩លានដុល្លារ រួមមាន គម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង, គម្រោងដែលកំពុងចាប់ផ្តើមអនុវត្តក្នុងឆ្នាំ ២០២៤, ការងារពង្រីកគម្រោង និង គម្រោងដែលមានស្រាប់។ នេះបើយោងតាមការចុះផ្សាយលើហ្វេកប៊ុកផេកផ្លូវការរបស់ក្រុមការងារពិសេស នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។ ប្រភពដដែល បានឱ្យដឹងថា  ចាប់ពីខែកុម្ភៈ រហូតដល់ខែមិថុនា ឆ្នាំ២០២៤នេះ ក្រុមការងារពិសេសបានសម្រេចផ្តល់គោលការណ៍លើកទឹកចិត្តដល់គម្រោងជាប់គាំងសរុបចំនួន ៦១គម្រោង មានទំហំវិនិយោគសរុប ៣,៧ប៊ីលានដុល្លារ មានការកើនឡើង ៦៧១%។ យ៉ាងណាមិញ បើគិតចាប់ពីខែកុម្ភៈ ដល់ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារបានសម្រេចជាគោលការណ៍ផ្តល់អត្ថប្រយោជន៍ពិសេសបានរហូតដល់ ៨៥គម្រោង ឯណោះ។ គួរបញ្ជាក់ថា ការផ្តល់ការលើកទឹកចិត្តពិសេសមានវិសាលភាពគ្របដណ្តប់ សម្រាប់គម្រោងដែលស្នើសុំ និងអនុវត្តក្នុងខេត្តព្រះសីហនុ ក្នុងឆ្នាំ ២០២៤ ចំពោះគម្រោង ៣ ប្រភេទ រួមមាន ១) គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង, ២) គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំង ដែលអាចដាក់ដំណើរការបានក្នុងឆ្នាំ ២០២៤ និង ៣) ការពង្រីកគម្រោង/សកម្មភាពធុរកិច្ច។ […]

គម្រោងជីកព្រែកខ្នាតអន្តរជាតិ និងប្រវត្តិសាស្រ្តរបស់កម្ពុជា បើកការដ្ឋានសាងសង់ជាផ្លូវការហើយ

គម្រោងជីកព្រែកខ្នាតអន្តរជាតិ និងប្រវត្តិសាស្រ្តរបស់កម្ពុជា មានតម្លៃជាង ១៧០០លានដុល្លារ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ ក្រោមអធិបតីភាពរបស់សម្ដេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅថ្ងៃទី០៥ សីហា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា គម្រោងព្រែកជីកដ៏ធំ និងជាប្រវត្តិសាស្រ្តដំបូងបង្អស់របស់កម្ពុជាមួយនេះ ត្រូវបានប្រសិទ្ធនាមជា ព្រែកជីកហ្វូណនតេជោ ដែលមានការចូលរួមទុនដោយវិនិយោគគិនខ្មែរប្រមាណ៥១% និងភាគច្រើនជាទុនវិនិយោគរបស់ក្រុមហ៊ុនគ្រឹះស្ថានសារធារណៈរបស់រដ្ឋ ដែលមានដូចជា៖ កំពង់ផែស្វ័យ័តក្រុងព្រះសីហនុ និងក្រុមហ៊ុនកំពង់ស្វ័យ័តក្រុងភ្នំពេញ។ (អានបន្ថែម) ជាការរំពឹងទុក ក្រោយបញ្ជប់ការសាងសង់ជីកព្រែកដ៏ធំមួយនេះរួច គម្រោងនេះនឹងកែប្រែទិដ្ឋភាពសេដ្ឋកិច្ច និងយុទ្ធសាស្ត្រពាណិជ្ជកម្មនៅអាស៊ីអាគ្នេយ៍ ជាពិសេសនឹងជួយពង្រឹងសន្ទុះសេដ្ឋកិច្ចរបស់កម្ពុជាតាមរយៈការធានាការដឹកជញ្ជូនទំនិញផ្លូវទឹកកាន់តែរលូន និងជួយកែប្រែយុទ្ធសាស្ត្រចរាចរផ្លូវទឹកកម្ពុជាក្នុងការកាត់បន្ថយការពឹងផ្អែកលើកំពង់ផែរបស់វៀតណាមថែមទៀតផង។ (អានបន្ថែម) គួររំលឹកថា ព្រែកជីហ្វូណនតេជោ មានប្រវែងសរុប១៨០ គីឡូម៉ែត្រ ប្រើពេលសាងសង់ចំនួន ០៤ឆ្នាំ និង គ្រោងចំណាយថវិកាសរុបប្រមាណ ១.៧០០ លានដុល្លារ ជាប្រភេទគម្រោងវិនិយោគ BOT (Build-Operate-Transfer)។ (អានបន្ថែម) - Video Advertisement -

ថៃកំពុងស្រូបទាញប្រយោជន៍ដ៏មហាសាលពីការផ្លាស់ប្តូរខ្សែច្រវាក់ផ្គត់ផ្គង់ទីផ្សារសកលដែលកំពុងហូរចេញពីចិន

ប្រទេសថៃ កំពុងក្លាយជាគោលដៅវិនិយោគដ៏សំខាន់សម្រាប់ស្រូបយកខ្សែច្រវាក់ផ្គត់ផ្គង់ពាណិជ្ជកម្មលើវិស័យឧស្សាហកម្មសំខាន់ៗបន្តពីប្រទេសចិនមកដំឡើងក្នុងប្រទេសខ្លួន ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខនេះ ខណៈប្រទេសចិននឹងប្រែឋានៈក្លាយជាប្រទេសអភិវឌ្ឍ (Developed country) ដែលនឹងត្រូវផ្ទេររោងចក្រផ្គត់ផ្គង់សំខាន់ៗរបស់ខ្លួនទៅខាងក្រៅប្រទេសវិញ នេះបើយោងតាមប្រភពពី Jones Lang LaSalle (JLL) ធ្វើបច្ចុប្បន្នភាពដោយ Retalkasia ដែលបានចេញផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០២៤នេះ។ ក្នុងរវាងមួយទស្សវត្សរ៍ក្រោយ គេរំពឹងថា ទិដ្ឋភាពខ្សែច្រវាក់ផ្គត់ផ្គង់សេដ្ឋកិច្ចរបស់ពិភពលោក នឹងមានការកែប្រែថ្មីពីទិដ្ឋភាពដែលប្រទេសចិនធ្លាប់តែជាអ្នកផលិតនឹងផ្គត់ផ្គង់ទីផ្សារពិភពលោក មកជាការបង្កើនល្បឿននៃការធ្វើពិពិធកម្មនៃទីតាំងផលិតកម្ម និងកម្មន្តសាល នៅទូទាំងប្រទេសថៃ អាស៊ីអាគ្នេយ៍ និងឥណ្ឌាវិញ។ លោក Glancy  ដែលជានាយកក្រុមហ៊ុន JLL ប្រចាំប្រទេសថៃ បានសង្កត់ធ្ងន់ថា ប្រទេសថៃ នឹងក្លាយជាជម្រើស ដែលនឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន នៅពេលដែលក្រុមហ៊ុនរបស់លោកអនុវត្តយុទ្ធសាស្រ្តចិនបូក១ (China+1) ដែលយុទ្ធសាស្ត្រនេះ ពាក់ព័ន្ធនឹងការបង្កើតមូលដ្ឋានផលិតកម្មបន្ថែមនៅខាងក្រៅប្រទេសចិន ដើម្បីកាត់បន្ថយការដាច់សង្វាក់ខ្សែច្រវាក់ផ្គត់ផ្គង់នៅពេលមានការរុះរើទីតាំងចេញពីប្រទេសចិន។ លក្ខណៈអំណោយផលរបស់ប្រទេសថៃ​ រួមមានយន្តការលើកទឹកចិត្តក្នុងការប្រកួតប្រជែងរបស់អាជីវកម្ម និងគោលនយោបាយរបស់រដ្ឋាភិបាលដែលសកម្ម ដែលនេះសុទ្ធតែជាកត្តាមានសារៈសំខាន់ក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ជាពិសេសនៅក្នុងវិស័យអគ្គិសនី អេឡិចត្រូនិក និងរថយន្តអគ្គិសនី។ លោក Glancy បានកត់សម្គាល់ថា “នៅឆ្នាំ ២០២៣ ប្រទេសថៃសម្រេចបាននូវការលក់ដីសម្រាប់វិស័យឧស្សាហកម្មខ្ពស់បំផុតរបស់ខ្លួនក្នុងរយៈពេល ១៧ […]

កូរ៉េជួកូរ៉េជួយកម្ពុជា ១០លានដុល្លារ ដើម្បីអភិវឌ្ឍភូមិចំនួន ៣០ ក្នុងខេត្តភាគពាយ័ព្យនៃប្រទេសកម្ពុជា

រដ្ឋាភិបាលកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយការ) បានផ្តល់ជំនួយចំនួន ១០លានដុល្លារអាម៉េរិក ដើម្បីជួយអភិវឌ្ឍភូមិចំនួន ៣០ ក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន សម្រាប់រយៈពេល ៥ឆ្នាំ ពីឆ្នាំ២០២២-២០២៦។ នេះបើតាមផេកហ្វេកប៊ុកផ្លូវការរបស់ KOICA ។ ប្រភពដដែលនេះ បានបន្ថែមឱ្យដឹងថា កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ នៅបាត់ដំបង KOICA រួមជាមួយនិងក្រសួង​អភិវឌ្ឍន៍ជនបទ បានបើកដំណើរការ “គម្រោងការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៏ជន​បទ​ចម្រុះ (VDP) ” ដែលជាផ្នែកមួយនៃកម្មវិធីជំនួយទ្វេភាគីនៃការអភិវឌ្ឍន៍ជនបទភូមិសន្តិភាព។ គម្រោងនេះ នឹងផ្តោតលើខេត្តភាគពាយ័ព្យនៃប្រទេសកម្ពុជា ជាពិសេសខេត្តបាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន ដែលជាតំបន់ត្រូវបានកំណត់លក្ខណៈដោយប្រជាជនជនបទភាគច្រើនដែលរស់នៅក្នុងតំបន់ដាច់ស្រយាល ដែលនៅតែប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចបន្ទាប់ពីជម្លោះសោកនាដកម្មនៅក្នុងទសវត្សរ៍ឆ្នាំ 1970។ បន្ថែមពីនេះ គម្រោងនេះផ្តោតលើការលើកកម្ពស់ជីវភាពរស់នៅជនបទ ការជំរុញប្រាក់ចំណូលកសិកម្ម និងការពង្រឹ​ង​សមត្ថភាពអភិបាលកិច្ចសម្រាប់ការអភិវឌ្ឍជនបទ។ គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ភូមិ គឺជាធាតុផ្សំមួយក្នុងចំណោមសមាសធាតុនានាផ្សេងទៀតរបស់គម្រោងភូមិសន្តិភាព ដែលគម្រោងនេះសង្កត់ធ្ងន់លើការចូលរួមរបស់សហគមន៍។ ការផ្តល់មូលនិធិ ការបណ្តុះបណ្តាល និងការប្រឹក្សាយោបល់លើការអនុវត្តគម្រោង ដែលផ្តល់ដោយទីភ្នាក់ងារ KOICA គណៈកម្មាធិការអភិវឌ្ឍន៍ភូមិទាំង៣០ ដែលបានជ្រើសរើស នឹងដឹកនាំគម្រោងដោយផ្ទាល់ ក្នុងការសាងសង់ […]