ថាមពលកកើតឡើងវិញ រួមចំណែក ៤០%  នៃល្បាយថាមពលសរុបរប​ស់កម្ពុជា

ថាមពលកកើតឡើងវិញ រួមមានវារីអគ្គិសនី ថាមពលដើរដោយពន្លឺព្រះអាទិត្យ​ និងថាមពលជីវម៉ាស់ បានកើនឡើងដល់ ៤០%  នៃ​ថាមពលសរុបនៅកម្ពុជា​ក្នុងឆ្នាំ ២០២១។​

នៅក្នុងសុន្ទរកថា​ថ្លែងក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្រ្តីថាមពលអាស៊ានលើកទី៤០ កិច្ចប្រជុំពាក់ព័ន្ទ និងវេទិកាធុរកិច្ចថាមពលអាស៊ានឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន​ កម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការបញ្ចូលប្រភពថាមពលកកើតឡើងវិញ​ក្នុងល្បាយនៃប្រភពថាមពលរបស់ខ្លួន។

សម្តេចតេជោ បញ្ជាក់ថា កម្ពុជានឹងបន្តជំរុញការយកចិត្តទុកដាក់លើការអភិវឌ្ឍប្រសិទ្ធភាពថាមពល និងថាមពលកកើតឡើងវិញឱ្យបានអតិបរមា និងជាបន្តបន្ទាប់ ទៅតាមលទ្ធភាពទទួលបានរបស់ប្រព័ន្ធផ្គត់ផ្គង់ថាមពលកម្ពុជា ជាមួយនឹងការកាត់បន្ថយការអភិវឌ្ឍគម្រោងប្រភពថាមពលដែលប្រើប្រាស់ឥន្ទនៈហ្វូស៊ីល ដែលមានធ្យូងថ្ម និងប្រេងជាដើម។

គួរបញ្ជាក់ថា ថ្មីៗនេះ រដ្ឋាភិបាលកម្ពុជាបានប្ដេជាថានឹងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ៤២% ត្រឹមឆ្នំា២០៣០។ កម្ពុជាក៏នឹងមិនអនុម័ត ឬសាងសង់រោងចក្រថាមពលធ្យូងថ្ម ក៏ដូចជាទំនប់វារីអគ្គិសនីនៅតាមដងទន្លេមេគង្គ ទៀតទេ ដោយនឹងងាកមករកថាមពលកកើតឡើងវិញដូចជាសូឡាជាដើម។ (អានបន្ថែម)

ត្រឹមឆ្នាំ ២០២៣ គម្រោងថាមពលសូឡាចំនួន ៧គម្រោងបន្ថែមទៀត អនុភាពសរុប ៤៩៥មេហ្គាវ៉ាត នឹងត្រូវដាក់ដំណើរការ ដោយនឹងរួមចំណែកប្រមាណ២០% នៃការផ្គត់ផ្គង់ថាមពលសរុបនៅកម្ពុជា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្ន កម្ពុជាមានអាជីវកម្មរ៉ែស្របច្បាប់ចំនួន ៥៥៥កន្លែង មានទុនវិនិយោគជិត ៣ពាន់លានដុល្លារ

គិតត្រឹមខែកញ្ញា ឆ្នាំ២០២៤នេះ ក្រសួងរ៉ែ និងថាមពល បានផ្តល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនធ្វើប្រតិបត្តិការធនធានរ៉ែនៅក្នុងប្រទេសកម្ពុជាបានចំនួនសរុប ៥៥៥កន្លែង ក្រោមទុនវិនិយោគសរុប ២.៧៦៤លានដុល្លារ និងបានបង្កើតការងារជូនពលរដ្ឋបានប្រមាណ ១១.៣០៦នាក់។ តាមរបាយការណ៍ចេញផ្សាយនៅថ្ងៃបិទសន្និបាតប្រចាំឆ្នាំរបស់ក្រសួងរ៉ែ និងថាមពល បានបង្ហាញទៀតថា ការធ្វើប្រតិបត្តិការធនធនរ៉ែទាំង៥៥៥កន្លែងនេះ បានផ្តល់ចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែបានប្រមាណ ៦៥លានដុល្លារ ក្នុងឆ្នាំ២០២៤។​ ក្នុងនោះចំណូលសួយសារមានចំនួន ៥៧លានដុលារ ស្មើនឹង ៨៨ភាគរយ នៃចំណូលសរុប។ រីឯចំណូលសេវាសាធារណៈ ថ្លៃឈ្នួលផ្ទៃក្រឡា និងចំណូលពីការផាកពិន័យក្រសួងប្រមូលបានជាង ៧លានដុល្លារ ស្នើនឹង ១២ភាគរយ។ គួរបញ្ជាក់ទៀតថា ក្នុងឆ្នាំ២០២៤ ក្រសួងរំពឹងថា នឹងអាចប្រមូលចំណូលសរុបបានប្រមាណ ៨៩លានដុល្លារ ក្នុងនោះ ៩០ភាគរយ ជាចំណូលសួយសារ នេះបើយោងតាមទិន្នន័យប៉ាន់ស្មានក្នុងរបាយការណ៍របស់ក្រសួងរ៉ែ និងថាមពល។ ការរីកចម្រើនក្នុងវិស័យរុករករ៉ែនេះ គូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រង និងពង្រីកការទាញយកធនធានរ៉ែ និងបង្ហាញពីសារៈសំខាន់របស់វាក្នុងការជំរុញសេដ្ឋកិច្ចរបស់ប្រទេស និងផ្តល់ឱកាសការងារសម្រាប់ប្រជាពលរដ្ឋរបស់ខ្លួន។ កំណើនដ៏រឹងមាំនៅក្នុងវិស័យរុករករ៉ែនេះ បញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការគ្រប់គ្រង និងពង្រីកការទាញយកធនធានរ៉ែប្រកបដោយប្រសិទ្ធភាព។ វាបង្ហាញពីតួនាទីដ៏សំខាន់របស់វិស័យមួយនេះក្នុងការជំរុញសេដ្ឋកិច្ចជាតិ និងបង្កើតឱកាសការងារសម្រាប់ប្រជាពលរដ្ឋ ដោយដាក់ប្រទេសកម្ពុជាជាតួអង្គសំខាន់ក្នុងឧស្សាហកម្មរ៉ែនៅក្នុងតំបន់។ - Video Advertisement -

ក្រុមហ៊ុនចំនួន៤ បានស្នើមកកម្ពុជា ដើម្បីធ្វើការអភិវឌ្ឍន៍ប្រេងនៅទីតាំងប្លុកA ឡើងវិញ

ក្រសួងរ៉ែ និងថាមពល ទទួលបានការចាប់អារម្មណ៍ពីក្រុមហ៊ុនចំនួន៩ សម្រាប់ប្លុក​ A ដែលក្នុងនោះ ក្រុមហ៊ុនចំនួន៤ បានដាក់សំណើរសុំធ្វើការអភិវឌ្ឍ រុករកប្រេង ក្នុងប្លុក A ខណៈក្រុមហ៊ុន៥ផ្សេងទៀត ពុំទាន់បានធ្វើការដាក់ពាក្យស្នើសុំអភិឌ្ឍជាផ្លូវការនៅឡើយទេ។​ នៅក្នុងរបាយការណ៍ចេញផ្សាយនៅថ្ងៃបិទសន្និបាតប្រចាំឆ្នាំ ក្រសួងលើកឡើងថា ក្រុមហ៊ុនចំនួនបួន ដែលបានដាក់សំណើសុំធ្វើការអភិវឌ្ឍមាន ក្រុមហ៊ុន EnerCam Resources Co Ltd (EnerCam) ពីប្រទេសកាណាដា ក្រុមហ៊ុន Cambodian Gather Energy Co Ltd ពីប្រទេសចិន ក្រុមហ៊ុន​ Vietnam Investment Construction Services ពីប្រទេសវៀតណាម និងក្រុមហ៊ុន MPC Future Company Limited Co Ltd ពីប្រទេសថៃ។​ ក្រុមហ៊ុន៥ទៀត នៅពុំទាន់បានធ្វើការដាក់ពាក្យស្នើសុំធ្វើការអភិវឌ្ឍជាផ្លូវការនៅឡើយ មានក្រុមហ៊ុន Valeura Energy Inc និងក្រុមហ៊ុន Lee Li Holdings […]

រយៈពេល ៤ខែ ក្រុមហ៊ុនប្រមូលសំរាមនៅពោធិ៍សាត់ ច្នៃសំរាមទៅជាជីសរីរាង្គបាន ៤៥០តោន ខណៈ១ឆ្នាំកម្ពុជាបង្កើតសំរាមជិត ៤លានតោន

ក្រុមហ៊ុន សេវ ឌឹ ឡាហ្វស៍ (ខេមបូឌា) (Save the Lives (Cambodia) Co Ltd) ទទួលបានសិទ្ធិលើការសំអាត ការប្រមូល ដឹកជញ្ជូន និងរក្សាទុកសំណល់រឹង នៅខេត្តពោធិ៍សាត់ បានកែច្នៃកាកសំណល់ និងសំរាម ទៅជាជីសរីរាង្គធម្មជាតិ ។ លោក ស៊ី ឡែន​ ប្រធានក្រុមហ៊ុន បានឱ្យដឹង ក្រុមហ៊ុន ទទួលបានសិទ្ធិលើការសំអាត ការប្រមូល ដឹកជញ្ជូន និងរក្សាទុកសំណល់រឹង ចាប់ពីពាក់កណ្តាល ខែមេសា ឆ្នាំ២០២៤ នៅតាមសង្កាត់ទាំង៧ ក្នុងក្រុងពោធិ៍សាត់ និងបានចាប់ផ្តើមផលិតជីសរីរាង្គ ចាប់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ លោកបន្តថា ការកែច្នៃសំរាម ដែលប្រមូលបានពីក្រុងពោធិ៍សាត់ យកទៅផលិតជាជីសរីរាង្គធម្មជាតិ «សុវណ្ណភូមិ» បានចំនួន ៤៥០តោន ក្នុងរយៈពេល៤ខែកន្លងមកនេះ ។ លោក អះអាងថា ផលិតផលជីសរីរាង្គធម្មជាតិ ផ្តល់ផលប្រយោជន៍ជួយង្កើនគុណភាពដីកសិកម្ម និងឲ្យដំណាំនិងរុក្ខជាតិគ្រប់ប្រភេទដូចជា ស្រូវ បន្លែ […]

ស្ថាប័នចំនួន៣ នៅកម្ពុជា ឈ្នះពានរង្វាន់សម្រាប់ការអនុវត្តប្រសិទ្ធភាពថាមពលនៅក្នុងអគារពាណិជ្ជកម្ម

ក្រសួងបរិស្ថាន និងក្រុមហ៊ុន Sevea កាលថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០២៤ បានសហការរៀបចំពិធីប្រគល់ពានរង្វាន់នៃការប្រកួតប្រជែងប្រសិទ្ធភាពថាមពលកម្ពុជា (CEE Comp) ជូនដល់អ្នកជាប់ជ័យលាភីលេខ១, លេខ២, លេខ៣ និងរង្វាន់លើកទឹកចិត្តជាច្រើនទៀត។ គួរបញ្ជាក់ថា ជ័យលាភីធំៗទាំងបីស្ថាប័ននោះរួមមាន៖ សាលាទេសចរណ៍អង្គការ Ecole Paul Dubrule នៅខេត្តសៀមរាប បានឈ្នះពានរង្វាន់ជ័យលាភីគឺលេខ១,  ក្រុមហ៊ុន Lotus Green Team ទទួលបានពានរង្វាន់ជ័យលាភីលេខ២ និងលេខ៣ បានទៅលើក្រុមហ៊ុន Confluences។ យោងតាមក្រសួងបរិស្ថាន រដូវកាលទីពីរនៃការប្រកួតប្រជែងប្រសិទ្ធភាពថាមពលរបស់ប្រទេសកម្ពុជាបានចាប់ផ្តើមនៅក្នុងខែមិថុនា ឆ្នាំ២០២៣ ដែលមានក្រុមហ៊ុនចំនួន១៨ និងអគារពាណិជ្ជកម្មចំនួន ២១ កំពុងដំណើរការ។ នាឱកាសនោះក្រសួងក៏បានប្រកាសអ្នកឈ្នះខាងផ្នែកអគារពាណិជ្ជកម្មផងដែរ ក្នុងនោះមានជ័យលាភីប្រភេទ១ បានទៅលើក្រុមហ៊ុន COVA, ជ័យលាភីប្រភេទ២ គឺក្រុមហ៊ុន Lotus Green Team និងពានរង្វាន់ជ័យលាភីប្រភេទ៣ គឺបានទៅក្រុមហ៊ុន Zuellig Pharma។ ចំពោះ​ប្រភេទ​អគារ​សណ្ឋាគារ ពាន​រង្វាន់​មាន​ដូច​ជា៖ ប្រភេទ​ទី១​បាន​ទៅ​លើ​សាលា​ទេសចរណ៍ Ecole Paul Dubrule, […]

ត្រឹមរយៈពេល៣ថ្ងៃ អាជ្ញាធរបង្រ្គាបបទល្មើសរ៉ែអានាធិបតេយ្យក្នុងខេត្តមណ្ឌលគីរីបាន ៥៦ទីតាង

ត្រឹមរយៈពេល៣ថ្ងៃ ពោលគិតចាប់ពីថ្ងៃទី៣-៥ ខែវិច្ឆិកា ឆ្នាំ២០២៤ អាជ្ញាធរនៃមន្ទីររ៉ែនិងថាមពល ខេត្តមណ្ឌលគិរី សហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី មន្ទីរបរិស្ថានខេត្ត មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានរកឃើញ និងបង្គ្រាបបទល្មើសរ៉ែអានាធិបតេយ្យនៅក្នុងខេត្តមណ្ឌលគីរី បានចំនួន៥៦ទីតាំង។ ថ្លែងក្នុងសន្និសីតសារព័ត៌មានកាលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបក្នុងក្នុងតំបន់មេសំ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ចាប់ផ្តើមអនុវត្តកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានរកឃើញ និងបង្គ្រាបបានចំនួន ៥៦ទីតាំង នៅក្នុងនោះគឺមាន៣៣អណ្តូង និងទីតាំងកិននិងរែងរ៉ែចំនួន២០ទីតាំង ហើយ៣ទីតាំងទៀតជាទីតាំងអណ្តូងចាស់ដែលមិនប៉ះពាល់ ខណៈបេសកកម្មនេះ នឹងបន្តបីបួនថ្ងៃទៀតដើម្បីឈានដល់ការបិទបញ្ចប់ជាស្ថាបពរ។ ឯកឧត្តម បន្តថា ក្នុងចំណោមទីតាំង ទាំង ៥៦នេះ អាជ្ញាធរពាក់ព័ន្ធបានកំណត់ទីតាំងរ៉ែ អត្តសញ្ញាណ និងម្ចាស់ទីតាំងដីដែលអនាធិបតេយ្យច្បាស់លាស់រួចរាល់ហើយ នឹងបញ្ជូនទៅបន្តនិតិវិធីនៅតុលាការនាពេលឆាប់ៗនេះ។ គួរបញ្ជាក់ថា ដើម្បីបង្គ្រាបបទល្មើសរ៉ែខុសច្បាប់នៅកម្ពុជាឱ្យមានប្រសិទ្ធភាព ក្រសួងរ៉ែ និងថាមពល ប្រកាសដាក់ចេញវិធានការធំៗចំនួន៦ រួមមាន៖ […]

គិតត្រឹមដើមខែវិច្ឆិកា-២០២៤ កម្ពុជាចម្រាញ់រ៉ែមាសបានជិត ១៣តោន

គិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ២០២៤នេះ រោងចក្រចម្រាញ់រ៉ែមាសនៅកម្ពុជា ចម្រាញ់មាសបានចំនួនជិត១៣តោន នេះបើយោងតាមរបាយការណ៍ពីក្រសួងរ៉ែ​និងថាមពល។​ ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល បានលើកឡើងនៅក្នុងសន្និសីតសារព័ត៌មាននៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា ក្រុមហ៊ុន Renaissance Minerals នៅខេត្តមណ្ឌលគីរី ផលិតមាសបាន ៨០៧ដុំ គិតជាទម្ងន់សរុប ប្រមាណ១២,៥៣៦គីឡូក្រាម រីឯក្រុមហ៊ុន Rong Cheng ផលិតបាន ១២ដុំ ស្មើនឹងប្រមាណ ២២គីឡូក្រាម។ គួរបញ្ជាក់ថា បច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជាមានក្រុមហ៊ុនចម្រាញ់រ៉ែមាសចំនួន១០ ក្នុងនោះរួមមាន៖ (១)_ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd ស្ថិតក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី, (២)_ក្រុមហ៊ុន Xinshan ស្ថិតនៅក្នុងតំបន់ភ្នំម្លុង ខេត្ដព្រះវិហារ, (៣)_ក្រុមហ៊ុន ឌែលខម (Delcom Cambodia) ស្ថិតនៅក្នុងតំបន់ភ្នំម្លុង ខេត្ដព្រះវិហារ, (៤)_ក្រុមហ៊ុន Rong Cheng ស្ថិតនៅតំបន់ចុងផ្លាស់ ខេត្ដមណ្ឌលគិរី, […]