ក្នុងឆ្នាំ២០២៤ ខេត្តកំពង់ចាម សម្រេចការកសាងហេដ្ឋារចនាសម្ព័ន្ធ(ផ្លូវ)បានជាង ១១៩គីឡូម៉ែត្រ
ក្នុងរយៈពេល១២ខែ នៃឆ្នាំ២០២៤ ខេត្តកំពង់ចាមទទួលបានគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវក្រាលកៅស៊ូ ប្រភេទ DBST ចំនួន ២៧ខ្សែ ប្រវែង១១៩,១គីឡូម៉ែត្រ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។ ឯកឧត្តមបានឱ្យដឹងបន្តថា ក្នុងឆ្នាំ២០២៤ កន្លងទៅនេះ ក្រៅពីហេដ្ឋារចនាសម្ព័ន្ធ ផ្លូវក្រាលកៅស៊ូ DBST ខេត្តកំពង់ចាម ក៏ទទួលបាន ផ្លូវបេតុង ចំនួន ២០៧ខ្សែ ប្រវែង ៨៩,៥គ.ម និងផ្លូវដី ចំនួន ៣៨ខ្សែ ប្រវែង ១៥៥,៦គ.ម។ លើសពីនេះ ឯកឧត្តមក៏បានបង្ហាញពីសមិទ្ធផលនានាជាច្រើនទៀតដែលខេត្តកំពង់ចាម បានទទួលពីរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ ក្នុងនោះរួមមាន៖ ទីលានទុកដាក់សំរាមក្រុងកំពង់ចាម តាមលក្ខណៈស្តង់ដាបច្ចេកទេស គម្រោងសាងសង់ប្រព័ន្ធលូ ដោះទឹកកខ្វក់ និងលូដោះទឹកភ្លៀង និងគម្រោងទឹកស្អាតជាដើម។ គួរបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៤នេះដែរ ខេត្តកំពង់ចាមមានកំណើនសេដ្ឋកិច្ច ៨,៦% ស្មើនឹង ២.៦៥៧លានដុល្លារ ក្នុងនោះ វិស័យ […]
គម្រោងស្ដារប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកនៅភាគខាងលិចក្រុងភ្នំពេញ សម្រេចបាន ៥០,៥០%
គិតមកត្រឹមថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ជៀសការជន់លិចនៅភូមិសាស្ត្រភាគខាងរាជធានីភ្នំពេញ សម្រេចជារួមបានប្រមាណជា ៥០,៥០% ហើយ។ បើយោងតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់នៃក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី ៦ ខែមករា ឆ្នាំ២០២៥។ គួរបញ្ជាក់ថា គម្រោងសាងសង់ប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកបញ្ជៀសការជន់លិចនៅភាគខាងលិចក្រុងភ្នំពេញនេះ ត្រូវបានសាងសង់ដោយក្រុមហ៊ុន PPPP-TCM JV ដែលមានទំហំការងារធំៗ ចំនួន ២ រួមមាន៖ ទី១) ការងារសាងសង់លូប្រអប់ប្រវែង តាមបណ្តោយផ្លូវជាតិលេខ៤ ខាងឆ្វេងដៃ ក្នុងចន្លោះPK ១៤+០៥០ ដល់១៩+៧០០។ និងទី២) ការងារកាយស្តារប្រឡាយប្រវែង ៦១០០ ម៉ែត្រ, ការងារតម្លើងលូអ៊ុយប្រវែង១៩៧០ម៉ែត្រ, ការងារសាងសង់លូប្រអប់ផ្លូវឆ្លងកាត់ ៩ទីតាំង និងការងារសាងសង់ទ្វារទឹក ៤ទីតាំង ស្ថិតនៅតាមបណ្តោយផ្លូវដែក (ផ្លូវរថភ្លើង) ចន្លោះ PK១៥+៤៥០ ដល់ ២៣+៥៥០។ បើតាមមន្ទីរសាធារណការ ធ្លាប់បានបញ្ជាក់ដែរថា គម្រោងដាក់លូប្រអប់ខ្នាត់ធំនេះ នឹងជួយកាត់បន្ថយទឹកជំនន់ដោយទឹកភ្លៀងនៅភូមិសាស្ត្រខណ្ឌចំនួន២ គឺខណ្ឌកំបូល និងខណ្ឌពោធិ៍សែនជ័យ ជាពិសេសដើម្បីជួយលើកកម្ពស់សុខភាព អនាម័យ […]
ត្រឹមដើមខែមករា ២០២៥នេះ គម្រោងស្ដារនិងពង្រីកផ្លូវជាតិលេខ៧ សម្រេចបានជិត ២៩%
នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការពង្រឹងហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា គម្រោងដ៏សំខាន់នៃការស្តារ និងពង្រីកផ្លូវជាតិលេខ៧ បានឈានដល់ចំណុចមួយគួរឱ្យកត់សម្គាល់ គឺសម្រេចការសាងសង់បាន ២៨,៧៦% ហើយ បើគិតត្រឹមដើមខែមករា ឆ្នាំ២០២៥នេះ។ នេះបើតាមការចុះត្រួតពិនិត្យវឌ្ឍនភាពគម្រោងដឹកនាំដោយ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងគម្រោង រួមជាមួយក្រុមការងារបច្ចេកទេស និងក្រុមហ៊ុនម៉ៅការសាងសង់ (CRBC) នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥។ គម្រោងដែលកំពុងបន្តការសាងសង់យ៉ាងសកម្មនេះ មានគោលបំណងពង្រីកផ្លូវដល់ទៅបួនគន្លង ដែលលាតសន្ធឹងពីរង្វង់មូលស្គន់ ដល់គល់ស្ពានគីហ្សូណា។ ក្រសួងបានគូសបញ្ជាក់ថា បច្ចុប្បន្នក្រុមការងារបាន និងកំពុងបានធ្វើការយ៉ាងសកម្ម ដើម្បីជំរុញការដោះស្រាយបញ្ហាប្រឈមនានា ដើម្បីធានាឱ្យបានថាវឌ្ឍនភាពគម្រោងនឹងត្រូវបានបញ្ចប់ទៅដោយរលូន និងតាមផែនការដែលបានកំណត់។ គួររំលឹកថា កាលពីអំឡុងខែមករា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា បានបើកការដ្ឋានសាងសង់ ពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរវង្វង់មូលស្គន់ ស្រុកជើងព្រៃ ទៅទីរួមខេត្តកំពង់ចាម ក្នុងតម្លៃ១១៧ លានដុល្លារ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលចិន។ (អានបន្ថែម) គម្រោងពង្រីកផ្លូវជាតិលេខ៧ នេះ មានប្រវែងប្រមាណ ៤៥,៤៨គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ទីរួមស្រុកជើងព្រៃ ទៅដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម នឹងត្រូវស្ថាបនាជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ(AC) […]
បច្ចុប្បន្ន គម្រោងស្ដារផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) សម្រេចបាន ៧៨%
គិតត្រឹមដើមឆ្នាំ២០២៥នេះ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ពីស្រែអំបិល-កោះកុង ប្រវែង ១៤៨គីឡូម៉ែត្រ សាងសង់បាន ៧៨ភាគរយ ហើយ។ នេះបើយោងតាមបញ្ជក់របស់ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥។ គម្រោងស្ដារផ្លូវដ៏សំខាន់មួយខ្សែនេះ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ក្នុងគោលបំណងលើកកម្ពស់នូវគុណភាពផ្លូវ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការដឹកជញ្ជូន ភស្តុភារ និងសក្តានុពលទេសចរណ៍តាមបណ្តោយផ្លូវសេដ្ឋកិច្ចដ៏សំខាន់នេះ។ គម្រោងនេះ ត្រូវបានសាងសង់ឡើងក្រោម ឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ រួមជាមួយថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជា ដែលមានទំហំទឹកប្រាក់សរុបជាង ៧៨លានដុល្លារ។ (អានបន្ថែម និងបន្ថែម) ឯកឧត្តម ផន រឹម បានគូសបញ្ជាក់ថា ការងារចាក់បេតុងកៅស៊ូ (AC) នឹងត្រូវបញ្ចប់នៅចុងរដូវប្រាំងឆ្នាំ២០២៥នេះ។ កំណាត់ផ្លូវមួយចំនួនត្រូវបានបញ្ចប់ដោយជោគជ័យរួចរាល់ហើយ នេះជាការបង្កើនភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់។ ខណៈការសាងសង់កំពុងបន្ត ឯកឧត្តម ផន រឹម បានជំរុញឱ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់ ជាពិសេសអ្នកបើកបររថយន្តធុនធ្ងន់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងជៀសវាងការដឹកលើសទម្ងន់ ជាពិសេសនៅលើផ្លូវភ្នំ។ ឯកឧត្តមក៏បានក្រើនរំលឹកដល់អ្នកបើកបររថយន្តឈ្នួល ត្រូវរក្សាល្បឿនដែលអាចគ្រប់គ្រងបាន ដើម្បីធានាសុវត្ថិភាពរបស់ពួកគេ និងអ្នកដទៃ […]
បច្ចុប្បន្ន ក្រុមហ៊ុនចិនកំពុងសម្រុកសង់ស្ពានដែកបណ្តោះអាសន្ន សម្រាប់ជំរុញដំណើរការខួងគ្រឹះស្ពានភ្ជាប់ផ្លូវក្រវាត់ក្រុងទី៣ និងផ្លូវល្បឿនលឿនខែ្សទី២
បច្ចុប្បន្នក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) កំពុងសម្រុកសាងសង់ស្ពានដែកបណ្តោះអាសន្ន(ជំនួសឱ្យការប្រើប្រាស់សាឡង់) សម្រាប់ជំរុញដំណើរការខួងចាក់គ្រឹះសាងសង់ស្ពានដីឥដ្ឋ-ថ្មគរ ដែលជាស្ពានដ៏សំខាន់សម្រាប់តភ្ជាប់ផ្លូវក្រវាត់ក្រុងទី៣ និងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។ នេះបើតាមការបញ្ជក់របស់ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥។ ឯកឧត្តម ផន រឹម បញ្ជាក់ថា ស្ពានដីឥដ្ឋ-ថ្មគរនេះ ស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល និងជាស្ពានដ៏សំខាន់ និងមានអត្ថន័យបំផុត សម្រាប់ការតភ្ជាប់, សេដ្ឋកិច្ច, ការដឹកជញ្ជូន និងសង្គម ពីភាគខាងត្បូង និងខាងកើត រាជធានីភ្នំពេញ ដោយភ្ជាប់មហាវិថី ស៊ី ជីនពីង (ក្រវាត់ក្រុងទី៣)ត្រង់ចំណុចផ្លូវជាតលេខ១ និងត្រើយខាងកើតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។ ឯកឧត្តមបន្តថា មកទល់ពេលនេះ ការដ្ឋានសាងសង់ស្ពានដីឥដ្ឋ-ថ្មគរ កំពុងដំណើរការយ៉ាងមមាញឹក ខណៈក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) កំពុងសង់ស្ពានដែកបណ្តោះអាសន្នមួយ(ជំនួសឱ្យការប្រើប្រាស់សាឡង់) ដែលបង្កើតឡើងសម្រាប់ដំណើរការខួងចាក់គ្រឹះសាងសង់ស្ពានដីឥដ្ឋ-ថ្មគរ។ គួររំលឹកថាស្ពានដីឥដ្ឋ-ថ្មគរនេះ ជាប្រភេទស្ពានបេតុងប្រវែង ១.៦០០ម៉ែត្រ,ទទឹង ២៦ម៉ែត្រ និងផ្លូវតភ្ជាប់ទាំងសងខាងពីក្បាលស្ពានប្រវែង ២.១០០ម៉ែត្រ,ទទឹង២៦ម៉ែត្រ ក្រាលAC កម្រាស់១០សង់ទីម៉ែត្រ រួមទាំងការសាងសង់ផ្លូវប្តូរទិសចរាចរណ៍(Interchange)ចំនួន១កន្លែង និងផ្លូវក្រោមស្ពាន(Underpass)ចំនួន […]
តើគម្រោងសាងសង់ផ្លូវក្រវ៉ាត់ព្រំដែនសម្រេចបានអ្វីខ្លះ បន្ទាប់ពីការដ្ឋានសាងសង់បាន២ខែនេះ?
គម្រោងសង់ផ្លូវក្រវាត់ព្រំដែន ក្រោមមូលនិធិហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនជិត ២៧លានដុល្លារ បាននិងកំពុងរីកចម្រើនគួរឱ្យកត់សម្គាល់ បើគិតចាប់តាំងពីថ្ងៃបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ រហូតមកទល់បច្ចុប្បន្នមានរយៈពេល ២ខែហើយ។ ខាងក្រោមនេះជាសមិទ្ធិផលសំខាន់ៗមួយចំនួននៃគម្រោងជាប្រវត្តិសាស្ត្រសម្រាប់ប្រទេសកម្ពុជា៖ ប្រតិបត្តិការដោះមីន៖ -ក្រុមការងារបានធ្វើការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបានទំហំ ១.៤៦២.៥០០ម៉ែត្រការ៉េ (ដែលក្នុងនោះនៅខេត្តមណ្ឌលគិរីមានទំហំ ១.២២៥.០០០ម៉ែត្រការ៉េ និង ២៣៧,៥០០ ម៉ែត្រការ៉េ ស្ថិតនៅខេត្តរតនគិរី) ។ ក្នុងអំឡុងពេលរាវរកគ្រាប់មីន ក្រុមការងារបានរកឃើញគ្រាប់រំសេវចំនួន ២៣គ្រាប់ រួមទាំងគ្រាប់ប្រភេទប៊ុមប៊ី ឬគ្រាប់បែកចង្កោមចំនួន ៦គ្រាប់។ បញ្ជាការដ្ឋានវិស្វកម្ម នៃកងយោធពលខេមរភូមិន្ទ កំពុងបន្តធ្វើការងារនេះដោយមិនមានភាពនឿយហត់ ដើម្បីធានាបានថា នៅតំបន់នោះមានសុវត្ថិភាព។ ការងារឈូសឆាយ៖ -ការងារឈូសឆាយបើកមុខផ្លូវខ្សែដំបូងមានទទឹង ៥ម៉ែត្រ សម្រេចបានប្រវែង ៥៨,៥គីឡូម៉ែត្រ (ក្នុងនោះខេត្តមណ្ឌលគិរីមានប្រវែង ៤៩គីឡូម៉ែត្រ និងខេត្តរតនគិរីមានប្រវែង ៩,៥គីឡូម៉ែត្រ) ។ -ការងារឈូសផ្លូវដែលមានទទឹង ២០ម៉ែត្រ សម្រាប់រកអ័ក្សផ្លូវ ដោយលុបជ្រលងអូរ បន្ទាបចំណោទភ្នំ សម្រេចបានប្រវែង ៣៦គីឡូម៉ែត្រ (ក្នុងនោះ ២៧,៩គីឡូម៉ែត្រស្ថិតក្នុងខេត្តមណ្ឌលគិរី និង ៨,៧គីឡូម៉ែត្រក្នុងខេត្តរតនគិរី)។ -ការសាងសង់ប្រឡាយ សម្រេចបានប្រវែង ៣០,២០គីឡូម៉ែត្រ […]