កម្ពុជា និង AIIB កំពុងសិក្សាសង់រថភ្លើងក្រោមដី ដើម្បីកាត់បន្ថយការកកស្ទះចរាចរក្នុងក្រុងភ្នំពេញ
ក្រសួងសាធារណការ និងដឹកជញ្ជូន និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី បានចាប់ផ្តើមការសិក្សាគម្រោងសង់រថភ្លើងក្រោមដីនៅរាជធានីភ្នំពេញ ក្នុងគោលបំណងវាយតម្លៃលទ្ធភាពនៃប្រព័ន្ធដឹកជញ្ជូនសាធារណៈទំនើប ដើម្បីកាត់បន្ថយការកកស្ទះចរាចរ។ ក្រុមការងាររៀបចំ និងអនុវត្តគម្រោងសិក្សា ដោយបានបើកកិច្ចប្រជុំលើកទី១ កាលពីថ្ងៃទី៥ ខែមីនា ដឹកនាំដោយឯកឧត្តម ឡេង ធនយុទ្ធា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមជំនាញការធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដោយមានការចូលរួមថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន និងថ្នាក់ដឹកនាំអន្តរក្រសួង តំណាងពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សាលារាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងខេត្តកណ្តាល ព្រមទាំងមន្ត្រីពាក់ព័ន្ធ។ កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិនិត្យមើលវឌ្ឍនភាពនៃដំណើរការសិក្សាគម្រោង ព្រមទាំងធ្វើការពិភាក្សា និងប្រមូលធាតុចូលលើរបាយការណ៍ចាប់ផ្តើមពីសំណាក់អ្នកជំនាញការទីប្រឹក្សា និង ភាគីពាក់ព័ន្ធ។ ក្រោយកិច្ចពិភាក្សាក្រុមការងារអនុវត្តគម្រោង និងអ្នកជំនាញការនៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) នឹងធ្វើការចុះទស្សនកិច្ចសិក្សាបន្ថែមក្នុងការប្រមូលធាតុចូលទៅតាមទីតាំងដែលបានកំណត់ក្នុងបណ្តារផ្លូវរបៀងធំៗក្នុងរាជធានីភ្នំពេញ ព្រមទាំងចុះពិនិត្យស្ថានីយចំណតឡានក្រុង ស្ថានីយរថភ្លើងរាជធានីភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិតេជោ តំបន់អភិវឌ្ឍថ្មី ក្រុងរណបថ្មី និងទីតាំងផ្សេងៗទៀត ដើម្បីកំណត់ខ្សែផ្លូវ សំរាំង និងខ្សែផ្លូវអាទិភាព ។ គួរបញ្ជាក់ផងដែរថាគម្រោងសិក្សាបឋមបណ្តាញរថភ្លើងក្រោមដី (METRO) […]
ប្រព័ន្ធផ្លូវរថ RTS តភ្ជាប់ម៉ាឡេស៊ី-សិង្ហបុរី និមិត្តសញ្ញានៃវឌ្ឍនភាពរួមគ្នាជាប្រវត្តិសាស្រ្ត
ផ្លូវរថភ្លើងតភ្ជាប់ពីម៉ាឡេស៊ី Johor Bahru ទៅសិង្ហបុរី Rapid Transit System (RTS) មានមហិច្ឆតាត្រួសត្រាយផ្លូវសម្រាប់យុគសម័យថ្មីនៃការដឹកជញ្ជូនរវាងម៉ាឡេស៊ី និងសិង្ហបុរី ដែលជាការរៀបចំដើម្បីធ្វើឱ្យប្រសើរឡើងនូវការធ្វើដំណើរឆ្លងកាត់ព្រំដែនប្រកបដោយប្រសិទ្ធិភាព។ ផ្លូវតភ្ជាប់រថភ្លើងដ៏ទំនើបនេះ គឺជាសក្ខីភាពមួយចំពោះវិស្វកម្មប្រកបដោយភាពច្នៃប្រឌិត និងចក្ខុវិស័យរួមសម្រាប់ការចល័តដោយរលូន។ បានចាប់ផ្តើមសាងសង់ក្នុងឆ្នាំ 2019 RTS Link នេះ គឺជាភាពអស្ចារ្យនៃការរចនាប្លង់ដឹកជញ្ជូន ដែលបង្ហាញពីស្ថានីយទំនើបបំផុតចំនួនពីរបំពាក់ដោយឧបករណ៍បម្រើឱ្យការត្រួតពិនិត្យគយ និងអន្តោប្រវេសន៍ ព្រមទាំងកន្លែងចត្តាឡេស័កនៅដាច់ដោយឡែកពីគេ។ ដោយលាតសន្ធឹងលើច្រកសមុទ្រ Johor ជាមួយស្ពានកម្ពស់ 25 ម៉ែត្រ គម្រោងនេះបង្ហាញពីភាពលេចធ្លោដ៏សំខាន់ឆ្ពោះទៅរកការសម្រួល ឬបន្ធូរបន្ថយលក្ខខណ្ឌធ្វើដំណើរប្រចាំថ្ងៃសម្រាប់មនុស្សរាប់ពាន់នាក់ ដែលតែងតែជួបការកកស្ទះរ៉ាំរ៉ៃនៅរវាងច្រកឆ្លងកាត់ ជោហូ-សិង្ហបុរី។ ក្នុងតួនាទីស្វែងរកដំណោះស្រាយស្ថាបត្យកម្ម និងវិស្វកម្មនៃគម្រោង ក្រុមហ៊ុន AECOM បានប្រើប្រាស់យុទ្ធសាស្ត្របង្កើតគំនូសប្លង់ “ឌីជីថលភ្លោះ” របស់ក្រុមហ៊ុន Bentley Systems យ៉ាងប៉ិនប្រសប់ និងការតភ្ជាប់ទិន្នន័យមិនអាចប្រៀបផ្ទឹមនូវប្រសិទ្ធិភាពក្នុងការធ្វើផែនការ និងការអនុវត្ត។ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា reality mesh technology កម្រិតខ្ពស់ដែលទទួលបានរូបភាពចេញពីការបង្ហោះដ្រូន ដើម្បីសិក្សា និងរចនាគម្រោងបានលឿនជាងមុន ដែលធានាបាននូវរូបភាពនេត្រាទស្សលម្អិត និងត្រឹមត្រូវសម្រាប់កិច្ចការដែលមានលក្ខណៈស្មុគស្មាញនេះ។ គ្រោងនេះនឹងត្រូវបញ្ចប់នៅចុងឆ្នាំ 2026 […]
វិស្វកម្មអច្ឆរិយៈនៃពិភពលោក៖ ស្ពានសម្រាប់ផ្លូវដែកខ្ពស់បំផុតក្នុងលោកជិតបញ្ចប់ហើយនៅក្នុងប្រទេសឥណ្ឌា
នេះជាអត្ថបទលើកដំបូងនៅក្នុងវិស្វកម្មអច្ឆរិយៈនៃពិភពលោករបស់យើង ស្ពានផ្លូវដែកខ្ពស់បំផុតរបស់ពិភពលោកស្ថិតនៅក្នុងតំបន់ជ្រលងភ្នំចោតខ្លាំងនៃភាគខាងជើងប្រទេសឥណ្ឌា ដោយការមើលឃើញ វាមានកម្ពស់ 356 ម៉ែត្រ ពីលើផ្ទៃទន្លេ Chenab ក្នុងជ្រលងភ្នំ Kashmir នៃភ្នំហិម៉ាឡៃយ៉ា ជាស្ពានដែលមានគ្រឿងបង្គុំដោយដែក មានកម្ពស់ខ្ពស់ជាងទួអឺហ្វែល។ រចនាដោយក្រុមហ៊ុន WSP ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មវិស្វកម្ម និងឌីហ្សាញកម្រិតអន្តរជាតិ ស្ពាននេះក៏ជាគុណសម្បត្តិនៃវិស្វកម្ម ភាពប៉ិនប្រសប់ និងបច្ចេកវិទ្យាឌីជីថលផងដែរ។ កម្មករសំណង់ និងវិស្វករបានប្រឈមនឹងគ្រោះថ្នាក់យ៉ាងខ្លាំង រួមទាំងជ្រលងភ្នំដែលមានជម្រាលថ្មចោត អាកាសធាតុដែលនាំមកនូវខ្យល់បក់ខ្លាំង ព្រិល និងទឹកកក និងទីតាំងដាច់ស្រយាល។ ស្ពាន Chenab ក៏ស្ថិតនៅក្នុងតំបន់រញ្ជួយដីសកម្មផងដែរ។ ក្រុមការងារទាំងអស់បានប្រើឧបករណ៍ស្ទូចខ្សែកាបដ៏ធំប្រវែង 915ម៉ែត្រ ដែលបានដំឡើងនៅច្រាំងទន្លេ Chenab ដើម្បីពង្រីកច្រាំងទន្លេ។ គេបានដំឡើងជើងទ្រដែកទប់ទល់នឹងទំនាញផែនដី និងសសរបេតុងចូលទៅក្នុងជញ្ជាំងថ្មដែលអាចទប់ទល់នឹងការរញ្ជួយដីកម្រិត 8.0 រិចទ័រ ខ្យល់បក់ 257 គីឡូម៉ែត្រក្នុងមួយម៉ោង និងសីតុណ្ហភាពអវិជ្ជមាន -20អង្សារ។ ប៉ុន្តែលើសពីគ្រឿងចក្រធុនធ្ងន់ គម្រោងនេះក៏តម្រូវឱ្យមានការរៀបចំផែនការច្បាស់លាស់ ការវិភាគលម្អិតអំពីគ្រោះថ្នាក់ និងការត្រួតពិនិត្យយ៉ាងស្មុគ្រស្មាញផងដែរ ដើម្បីធានាសុវត្ថិភាព និងវឌ្ឍនភាពនៃការសាងសង់។ នេះគឺជាកន្លែងដែលកម្មវិធីវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធកំពុងឋិតនៅ។ វាជួយអ្នករចនា និងអ្នកសាងសង់នូវគំរូនៃព័ត៌មានលម្អិតគ្រប់វិនាទីអំពីចលនាគ្រឿងបង្គុំរបស់ស្ពាន និងការបង្កើនសុវត្ថិភាព និងប្រសិទ្ធភាព។ […]
ឥណ្ឌូណេស៊ីដាក់ឱ្យដំណើរការផ្លូវរថភ្លើងលឿនបំផុតនៅអាស៊ីអាគ្នេយ៍ ហ្សាកាតាដល់ ក្រុងបានឌុង ចំណាយពេលត្រឹម ៣៦នាទី
ឥណ្ឌូណេស៊ី ប្រទេសដែលជាប់ប្រសិទ្ធនាមថាត្បូងគុជនៅអាស៊ីអាគ្នេយ៍ជាមួយនឹងស្បៃវប្បធម៌ដ៏សម្បូរបែបរបស់ខ្លួនដែលក្រាលគ្របដណ្តប់លើកោះជាង ១៧០០០ ទើបនឹងបានបន្ថែមវណ្ណកម្មថ្មីមួយទៀតទៅក្នុងអរិយធម៌របស់ខ្លួននោះគឺ ផ្លូវរថភ្លើងលឿនបំផុតនៅអាស៊ីអាគ្នេយ៍។ ខ្សែរថភ្លើងលឿនបំផុត ដែលទើបនឹងបានសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងខែតុលា ឆ្នាំ ២០២៣ នេះ មានឈ្មោះសមស្របថា WHOOSH (វ៉ូស ជាឧទានសព្ទបញ្ជាក់ពីភាពស្ញើបពេលប៉ះអារម្មណ៍នឹងល្បឿនឬរយៈខ្ពស់) ដោយបានបដិវត្តពេលវេលាធ្វើដំណើររវាងរដ្ឋធានីដ៏អ៊ូអរនៃទីក្រុងចាកាតា ទៅទីក្រុងបានឌុង ដែលពីមុនធ្លាប់តែប្រើពេលរហូតដល់ ៥ ម៉ោង មកត្រឹមតែ ៣៦ នាទីប៉ុណ្ណោះ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Bentley Systems។ គម្រោងផ្លូវដែកល្បឿនលឿនពីហ្សាកាតា-បានឌុង លាតសន្ធឹងចម្ងាយ ៨៣គីឡូម៉ែត្រជាផ្លូវខ្ពស់ផុតពីដី មានស្ពានចំនួន ៤៦ ផ្លូវរូងក្រោមដីចំនួន ១៣ និងផ្លូវកាត់ចំនួន ៥៥ ត្រូវបាន រចនា និងសាងសង់ក្រុមហ៊ុន PT Wijaya Karya (Wika)។ តាមរយៈការប្រើប្រាស់ឧបករណ៍រចនាឌីជីថលពីផលិតផល Bentley System គម្រោងនេះបានផ្លាស់ប្តូរយ៉ាងមានប្រសិទ្ធភាពពីវិធីសាស្រ្តសាមញ្ញទៅជាការរចនាបែប 3D កម្រិតខ្ពស់ ដែលអនុញ្ញាតឱ្យមានឱកាសកែលម្អវឌ្ឍនភាពជាបន្តបន្ទាប់មុននឹងសម្រេចចេញជាលទ្ធផលនេះ ទោះបីជាក្នុងអំឡុងពេលមានបញ្ហាប្រឈមដោយជំងឺរាតត្បាតក៏ដោយ។ ចេញពីសមិទ្ធផលដ៏អស្ចារ្យនេះ ឥណ្ឌូនេស៊ីក៏កំពុងរៀបចំផែនការពង្រីកផ្លូវខ្សែរថភ្លើងថ្មីមួយទៀត ដោយបន្ថែមប្រវែង ៧០០ គីឡូម៉ែត្រ ដើម្បីតភ្ជាប់បន្តពីទីក្រុងបានឌុង […]
បដិវត្តគម្រោងផ្លូវដែក “បាលទិក” តម្លៃ $៥ពាន់លាន រួមវិនិយោគដោយប្រទេសអឺរ៉ុបចំនួន៥
ប្រទេសអ៊ឺរ៉ុបចំនួន៥ រួមដៃគ្នាវិនិយោគលើគម្រោងតភ្ជាប់តំបន់បាល់ទិក “Rail Baltica” ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវដែកទំនើប ដ៏ធំបំផុតរបស់អ៊ឺរ៉ុបមិនធ្លាប់មានក្នុងរយៈកាល១០០ឆ្នាំកន្លងមកនេះ។ កិច្ចខិតខំប្រឹងប្រែងប្រកបដោយមហិច្ឆតានេះ ព្យាយាមធ្វើសមាហរណកម្មរដ្ឋនៅក្នុងតំបន់បាល់ទិក ទៅក្នុងបណ្តាញផ្លូវដែកអ៊ឺរ៉ុប ដោយមានការចូលរួមពីប្រទេស៖ ប៉ូឡូញ លីទុយអានី ឡាតវី អេស្តូនី និងដោយប្រយោល គឺប្រទេសហ្វាំងឡង់។ នេះយោងតាមការចុះផ្សាយរបស់ ក្រុមហ៊ុន Bentley Systems ចុះថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០២៣។ គម្រោងប្រកបដោយចក្ខុវិស័យនេះ លាតសន្ធឹងលើផ្លូវរថភ្លើងល្បឿនលឿនប្រវែង ៨៧០ គីឡូម៉ែត្រ ដែលតភ្ជាប់ទីក្រុងសំខាន់ៗដូចជា Helsinki, Tallinn, Pärnu, Riga, Panevežys, Kaunas, Vilnius និង Warsaw ។ ការចំណាយប៉ាន់ស្មាននៃគម្រោង Rail Baltica នេះ គឺប្រហែល ៥,៨ ពាន់លានអឺរ៉ូ ជាមួយនឹងការផ្តល់ហិរញ្ញប្បទានពីសហភាពអឺរ៉ុប (CEF) ក៏ដូចជាប្រទេសចំនួនបីទៀត គឺអេស្តូនី ឡាតវី និងលីទុយអានី។ ក្រៅពីតម្លៃទឹកប្រាក់វិនិយោគដ៏ច្រើនសន្ធឹកនេះ អ្វីដែលជាចំណុចគួរឱ្យចាប់អារម្មណ៍នៃគម្រោងនេះ […]
ប្រធានាធិបតីចិនផ្ដល់ជំនួយឥតសំណងជាង៤៤លានដុល្លារសម្រាប់គម្រោងផ្លូវដែកកម្ពុជា
លោក ស៊ី ជិនពីង ប្រធានាធិបតីចិន បានប្រកាសផ្តល់ជំនួយឥតសំណង ក្នុងទំហំទឹកប្រាក់ ៣០០ លានយ័ន ដែលស្មើនឹងប្រមាណ ៤៤ លានដុល្លារអាមេរិក គាំទ្រដល់គម្រោងផ្លូវដែកកម្ពុជា។ បើយោងតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា ក្នុងដំណើរបំពេញទស្សនកិច្ចនៅចិនរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ប្រធានាធិបតីចិនបានប្រកាសអរគុណសម្តេចតេជោ ដែលបានប្រកាសជាសាធារណៈថា “បើខ្ញុំមិនពឹងចិនទេ តើឲ្យខ្ញុំទៅពឹងអ្នកណា”។ លោកប្រធានាធិបតីចិនក៏បានប្រកាសឧបត្ថម្ភជំនួយឥតសំណង មានទឹកប្រាក់ ៣០០លានយ័ន ចំពោះគម្រោងផ្លូវដែកកម្ពុជា ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ ក្នុងជំនួបដែលបានចំណាយពេលប្រមាណជាងម៉ោង មេដឹកនាំនៃប្រទេសទាំងពីរ បានឯកភាពគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការ “ត្បូងពេជ្រ” ដើម្បីជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរ ឈានដល់ចំណុចកំពូលថ្មីមួយទៀត។ គួរបញ្ជាក់ថា ក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC) កំពុងសិក្សាគម្រោងផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត ប្រវែង ៣៨២គីឡូម៉ែត្រ ដែលគ្រោងចំណាយទុនវិនិយោគជាង ៤ពាន់លានដុល្លារ និងប្រើរយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។ (អានបន្ថែម ) ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឱ្យក្រុមហ៊ុនចិន China Metro Group Limited សិក្សាពីគម្រោងផ្លូវរថភ្លើងល្បឿនលឿនធន់ស្រាលចំនួន ០២ […]